-
ម៉ូតូ០២គ្រឿងទៀត ក្នុងចំណោម ០៣គ្រឿង ដែលអាវុធហត្ថរាជធានីភ្នំពេញ ប្រកាសស្វែងរកម្ចាស់ ត្រូវបានម្ចាស់មកទទួលយកទៅវិញ

ភ្នំពេញ ៖ កងរាជធាវុធហត្ថរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជាក់ឱ្យដឹងថា កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ ផេកផ្លូវការរបស់អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការប្រកាសស្វែងរកម្ចាស់ម៉ូតូចំនួន០៣គ្រឿង ដែលជាម៉ូតូពាក់ព័ន្ធករណីចោរកម្ម ហើយបានយកមកទុក នៅចំណុចកន្លែងផ្ញើម៉ូតូ ២៤ម៉ោង/២៤ម៉ោង មុខផ្សារដីថ្មី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីបានប្រកាសស្វែងរកម្ចាស់ម៉ូតូចំនួន០៣គ្រឿងរួចមក កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ូតូ០១គ្រឿង ម៉ាក Dream 125 ពណ៌ខ្មៅ ស្លាកលេខ ព្រៃវែង 1T-7338 ត្រូវបានម្ចាស់ទទួលយកទៅវិញហើយ។ ដោយឡែកនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ម៉ូតូចំនួន០២គ្រឿងទៀត រួមមាន ៖ ម៉ូតូ ម៉ាក Dream 125 ពណ៌ខ្មៅ ស្លាកលេខ ពោធិ៍សាត់ 1E-4879 និង ម៉ូតូ ម៉ាកស្គុបពី ពណ៌ស លាយពណ៌ផ្កាឈូក គ្មានស្លាកលេខ ត្រូវបានម្ចាស់យកឯកសារមកបង្ហាញដល់សមត្ថកិច្ចអាវុធហត្ថជាបន្តបន្ទាប់បញ្ជាក់ថាជាម្ចាស់ម៉ូតូពិតប្រាកដ…
-
អង្គភាពប្រឆាំងអំពើពុករលួយធ្វើការចាប់ខ្លួនជនសង្ស័យម្នាក់ជាស្មៀន សង្កាត់តាខ្មៅ ក្រុង តាខ្មៅ ខេត្តកណ្តាល

ភ្នំពេញ៖ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ នៅយប់ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយស្តីពីការបញ្ជូនខ្លួនជនសង្ស័យ ឈ្មោះ សុខ សុផា ស្មៀនសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មក អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.)។ បើយោងតាមសេចក្តីប្រកាសខាងលើនេះបានបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) សូមជម្រាបជូនសាធារណជនថា អ.ប.ព. ពិតជាបានទទួលជន សង្ស័យឈ្មោះ សុខ សុផា ភេទប្រុស អាយុ ៤៥ឆ្នាំ ស្មៀនសង្កាត់តាខ្មៅ ពីស្នងការដ្ឋាននគរបាល ខេត្តកណ្តាល ដូចការចុះផ្សាយរបស់សារព័ត៌មាននានា។ ជាមួយគ្នានេះអង្កភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ដែរថា ជនសង្ស័យឈ្មោះ សុខ សុផា ត្រូវបាន អ.ប.ព. ធ្វើការឃាត់ខ្លួន នាវេលាម៉ោង ១៧:០០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងការមិនបើកប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុង អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។ អង្កភាពប្រឆាំងអំពើពុករលួយសូមធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការដឹកនាំស្រាវជ្រាវរបស់ ឯកឧត្តមប្រតិភូ រាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម ដោយសហការជាមួយ ឯកឧត្តមអភិបាល…
-
រដ្ឋបាលរាជធានីភ្នំពេញទទួលភេសជ្ជៈ ៧៨០០កេស ពីក្រុមហ៊ុន ជីប ម៉ុង សម្រាប់ឧបត្ថម្ភជូនកងកម្លាំងដែលបានរក្សាសន្តិសុខសណ្តាប់ធ្នាប់ ក្នុងកិច្ចប្រជុំកំពូលអាស៊ានទទួលបានជោគជ័យ

ភ្នំពេញ៖ ភេសជ្ជៈ ចំនួន ៧៨០០កេស (ប្រាំពីរពាន់ ប្រាំបីរយ) ត្រូវបានក្រុមហ៊ុន ជីប ម៉ុង គ្រុបប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ឧបត្ថម្ភជូនដល់កងកម្លាំងគ្រប់ប្រភេទដែលបានចូលរួមបំពេញ បេសកកម្ម ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់នាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ នៅ ព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងទៅថ្មីៗនេះ។ ពិធីប្រគល់ ទទួលនេះបានធ្វើឡើងនារសៀលថ្ងៃទី១៦ វិច្ឆិកាឆ្នាំ២០២២ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងអ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប នៅសាលារាជធានីភ្នំពេញ ។ ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ អ្នកឧកញ៉ា ប្រធានក្រុមប្រឹក្សាភិបាល ដែលបានផ្តល់ភេសជ្ជៈ ចំនួន ៧៨០០កេស ជូនរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ឧបត្ថម្ភជូនដល់កងកម្លាំងគ្រប់ប្រភេទ ដែលបានចូលរួមបំពេញ បេសកកម្ម ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់នាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ នៅ ព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងទៅថ្មីៗនេះ។ ឯកឧត្តមអភិបាលបន្តថា អំណោយដ៍ថ្លៃថ្លានេះ គឺជាការលើកទឹកចិត្តដ៏ធំធេងដល់កងកម្លាំងទាំងអស់ ឱ្យប្តេជ្ញាយ៉ាង មោះមុតក្នុងការបំពេញភារកិច្ចជូនរាជរដ្ឋាភិបាលកម្ពុជា…
-
ពិធីបើកការដ្ឋានសាងសង់ ផ្លូវចាក់បេតុង អាមេ មួយខ្សែប្រវែង ៣៦៥ម៉ែត្រ ទទឹង ៥ម៉ែត្រ ដែលស្ថិតនៅភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែម

កែប ៖ លោក ខេង យ័ន អភិបាល ក្រុងកែបបានឱ្យដឹងថា នៅព្រឹកថ្ងែទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ផ្លូវចាក់បេតុង អាមេ មួយខ្សែប្រវែង ៣៦៥ម៉ែត្រ ទទឹង ៥ម៉ែត្រ ដែលស្ថិតនៅភូមិកែវ ក្រសាំង សង្កាត់កែប ក្រុងកែបខេត្តកែប ត្រូវបានកសាងឡើង ក្រោមការចង្អុលបង្ហាញ អំពី ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណអភិបាលខេត្ត ក្រោមគម្រោង ថវិការបស់ មូលធិរដ្ឋបាលក្រុងកែប ។ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមាន ប្រសាសន៍ថា ៖ សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្យប្រជាជនកម្ពុជា តែងតែគិតគូ បងប្អូនប្រជាពលរដ្ឋយើងជានិច្ច ហើយផ្លូវដែលយើងបើកការដ្ឋានសាងសង់នាពេលនេះ មានប្រវែង ៣៦៥ម៉ែត្រ ទទឹង ៥ ម៉ែត្រ ជាមូលធិថវិកា របស់រដ្ឋបាលក្រុងកែប ជាផ្លូវបម្រើឱ្យ សហគមន៍មូលដ្ឋាន…
-
ចង់ដឹងទេ ! ថាតើនាឡិកាដៃដ៏ប្រណិតដែលផលិតត្រឹមតែ ២៥ គ្រឿង ដែលសម្តេចតេជោ ជូនថ្នាក់ដឹកនាំពិភពលោក ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ជាអនុស្សាវរីយ៍មានប្រភពមកពីណា និងមានលក្ខណៈពិសេសអ្វីខ្លះ ?

ភ្នំពេញ ៖ ព្រះរាជាណាចក្រកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា បានបញ្ចប់ដោយជោគជ័យគួរជាទីមោទនដែលបង្ហាញពីការលើកមុខមាត់លើឆាកជាតិ-អន្តរជាតិ និងទទួលបានការកោតសរសើរពីប្រមុខថ្នាក់ដឹកនាំពីបណ្តាប្រទេសដែលបានអញ្ជើញមកចូលរួម ។ ជាមួយគ្នានោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ក្នុងនាមជាប្រធានដឹកនាំកិច្ចប្រជុំបានជូននាឡិកាដៃដ៏ប្រណិតដែលផលិតត្រឹមតែ ២៥ គ្រឿងប៉ុណ្ណោះ ជូនជាអំណោយដល់ថ្នាក់ដឹកនាំពិភពលោកនានាដែលបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាននេះ ដោយសម្តេចបានបញ្ជាក់ថា នាឡិកានេះត្រូវបានរៀបចំផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរសុទ្ធសាធ ដែលជាផ្នែកមួយនៃការរីកចំរើនខាងវិទ្យាសាស្រ្ត និងបច្ចេកទេសរបស់កម្ពុជា(ខ្មែរធ្វើបាន)។ នាឡិកាដៃ ASEAN Lotus Tourbillion ត្រូវបានរចនាឡើងដោយការបំផុសគំនិតតាមនិមិត្តសញ្ញាផ្កាឈូក ដែលជានិមិត្តសញ្ញាតំណាងឱ្យកម្ពុជាជាប្រធានអាស៊ាន ព្រមទាំងតំណាងឱ្យភាពបរិសុទ្ធ និងភាពរឹងមាំ។ជាមួយនឹងមូលបទ មជ្ឈភាពអាស៊ាន ការតាក់តែងយ៉ាងម៉ត់ចត់នៃត្របកផ្កាទាំង ១០ បង្កប់នូវ ស្មារតី និងការខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជាតិអាស៊ានទាំង ១០ ដែលចងភ្ជាប់ជាមួយគ្នាដោយមិត្តភាព និងសាមគ្គីភាព ជាមួយនឹងគោលដៅរួមនៃការជម្នះរាល់បញ្ហាប្រឈមនានាដើម្បីធានាបាននូវការអភិវឌ្ឍរួម និងប្រកបដោយនិរន្តរភាពនៃសហគមន៍អាស៊ាន។ នាឡិកាដៃដ៏ប្រណិតនីមួយៗ ស្រោបដោយដែកកម្រាស់ ៤៣.៥ មីលីម៉ែត្រ រួមជាមួយនឹងការបំពាក់ដោយត្បូងកណ្តៀងគ្រីស្តាស់ ដែលរំលេចនៅផ្នែកខាងមុខនៃផ្ទៃខាងក្រោយសំបកនាឡិកា។ នាឡិកាដៃមានពណ៍ស្រាសាំប៉ាញ់ (The champagne dial) ជាមួយនឹងសន្ទស្សន៍ស្រោបមាស រំលេចក្រោមទ្រនិចវិនាទីនៅត្រង់សន្ទស្សន៍លេខ៦ តុបតែងជាមួយនឹងការរចនាជាផ្កាឈូក។ ASEAN Lotus Tourbillon…
-
អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និង គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អញ្ជើញបំពាក់ឯកសណ្ឋានជូនប្រជាការពារនៅស្រុកប្រាសាទសំបូរ

ខេត្តកំពង់ធំ៖ ឯកឧត្តម ឃឹង នុភាព អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងឧត្តមសេនីយ៍ទោសោម ស៊ុនអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានអញ្ជើញបំពាក់ឯកសណ្ឋានជូនប្រជាការពារ៦១នាក់ នៅស្រុកប្រាសាទសំបូរ និងផ្សព្វផ្សាយគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាព នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ។ ក្នុងឱកាសនោះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកអំណោយស្បៀងអាហារគ្រឿងឧបភោគបរិភោគ របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាជន ដែលមានជីវភាពលំបាកខ្វះខាត ៣៦គ្រួសារ នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ក្នុង ០១គ្រួសារទទួលបាននូវអង្ករ ២៥គីឡូក្រាម មីជាតិ ០១កេស ត្រីខកំប៉ុង ០១យួរ ទឹកត្រី ទឹកស៊ីអ៊ីវ ២យួរ និងថវិកាមួយចំនួនផងដែរ។ លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ បានឲ្យដឹង ពីស្ថានភាពសន្តិសុខសណ្ដាប់ធ្នាប់សង្គម និងស្ថានភាពប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងរយៈពេលកន្លងមកនៅក្នុងភូមិសាស្ត្រស្រុកហើយត្រូវបានរាជរដ្ឋាភិបាល និងឯកឧត្តមអភិបាលខេត្ត បានជួយដោះស្រាយជូនប្រជាជនបានទាន់ពេលវេលាផងដែរ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអគុណគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រាសាទសំបូរ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ…
-
លោកជំទាវ ម៉ែន នារីសោភ័គ ទទួលជួបសវនការជាមួយប្រធាននាយកដ្ឋានបញ្ជាទិញ និងភស្តុភារ នៃសមាគមជាតិអឌ្ឍចន្ទក្រហមកូវ៉ែត

ភ្នំពេញ ៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នាថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានទទួលជួបសវនការជាមួយ Mr. Abdul Rahman Saleh Al-Saleh ប្រធាននាយកដ្ឋានបញ្ជាទិញ និងភស្តុភារ នៃសមាគមជាតិអឌ្ឍចន្ទក្រហមកូវ៉ែត ដើម្បីពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការមនុស្សធម៌រវាងសមាគមជាតិទាំងពីរ។ ក្នុងជំនួបខាងលើនេះ Mr. Abdul Rahman Saleh Al-Saleh បានជម្រាបជូនថា នេះជាលើកដំបូងហើយដែលគណៈប្រតិភូអឌ្ឍចន្ទក្រហមកូវ៉ែត បានមកទស្សនកិច្ចផ្ទាល់នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ លោក បានបញ្ជាក់ថា បច្ចុប្បន្នអឌ្ឍចន្ទក្រហមគុយវ៉េត បានធ្វើសកម្មភាពមនុស្សធម៌ជួយដល់បណ្តាសមាគមជាតិជាង៩០ប្រទេស ដែលជាសមាជិករបស់សហព័ន្ធអន្តរជាតិ ដែលជួបប្រទះនឹងគ្រោះមហន្តរាយផ្សេងៗ។ ប៉ុន្តែសម្រាប់កាកបាទក្រហមកម្ពុជា ខាងអឌ្ឍចន្ទក្រហមកូវ៉ែត មើលឃើញថា រាជរដ្ឋាភិបាលកម្ពុជា និងកាកបាទក្រហមកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយនៅក្នុងប្រទេសរបស់ខ្លួន។ ដោយឡែក ចាប់ពីពេលនេះតទៅ លោកសង្ឃឹមថា អឌ្ឍចន្ទក្រហមកូវ៉ែត និងកាកបាទក្រហមកម្ពុជា នឹងអាចចាប់ផ្តើមទំនាក់ទំនងធ្វើការជាមួយគ្នាក្នុងការងារមនុស្សធម៌នេះ ហើយនៅល្ងាចថ្ងៃទី១៥នេះដែរ លោកនឹងជួបជាមួយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃកម្ពុជា ដើម្បីស្វែងយល់ពីការជួយឧបត្ថម្ភដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា។ ពាក់ព័ន្ធនឹងការផ្តល់ថវិកាទៅមន្ទីរពេទ្យកុមារគន្ធបុប្ផានេះដែរ ខាងអឌ្ឍចន្ទក្រហមកូវ៉ែត គឺមានបំណងផ្ញើថវិកានេះ…
-
សម្តេចកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី នាំយកអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១០០% ចំនួន ១០០នាក់ និងព្រះរាជអំណោយដល់កាកបាទក្រហមកម្ពុជា

ភ្នំពេញ ៖ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នាថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំមន្ត្រីសង្ឃ ថ្នាក់ដឹកនាំ-មន្ត្រីនៃពុទ្ធិកសាកលវិទ្យាល័យចំនួន ២៥អង្គ/នាក់ នាំយកអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១០០% ចំនួន ១០០នាក់ និងព្រះរាជអំណោយអង្ករចំនួន ១០តោន មី ១០០កេស ត្រីខ ១៥កេស ទឹកស៊ីអ៊ីវ ១០០យួរ ទឹកត្រី ១០០យួរ ទឹកក្រូច ១០០កេស និងទឹកបរិសុទ្ធ ២០០កេស ដល់កាកបាទក្រហមកម្ពុជា។ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើក្រាបបង្គំទូលថ្វាយសួរសុខទុក្ខ និងថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុតចំពោះព្រះរាជហឫទ័យដ៏ថ្លៃថ្លារបស់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រោសព្រះរាជទានព្រះរាជអំណោយដល់កាកបាទក្រហមកម្ពុជា ជាបន្តបន្ទាប់ចំនួន ៤លើក…
-
អភិបាលខណ្ឌច្បារអំពៅ ណែនាំម្ចាស់អាជីវកម្ម ទិញ-លក់ អេតចាយគ្រប់ប្រភេទ

ភ្នំពេញ៖ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ នៅវេលាម៉ោង៩:០០នាទីព្រឹក ថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានប្រជុំណែនាំម្ចាស់អាជីវកម្មទិញ-លក់អេតចាយគ្រប់ប្រភេទនៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ដូចខាងក្រោម ៖១-ទីតាំងប្រកបអាជីវកម្មរបស់បងប្អូនត្រូវរៀបចំឲ្យមានសណ្តាប់ធ្នាប់របៀបរៀបរយ មិនត្រូវស្តុកសម្ភាររបស់ខ្លួនលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈជាដាច់ខាត។ ២-សូមបងប្អូនដែលជាម្ចាស់អាជីវកម្មកុំធ្វើអ្វីប៉ះពាល់ដល់អ្នកជិតខាង រំខានដល់ការរស់នៅរបស់អ្នកជិតខាង ដូចជាការបង្កសំឡេងឮខ្លាំងៗ ឬការបង្កក្លិនស្អុយ ។ល។ ៣- ម្ចាស់អាជីវកម្ម មិនត្រូវទិញគ្រឿងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ ប៉ុន្តែត្រូវរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ដើម្បីប្រគល់ជូនសុីម៉ាក់។ ៤-រាល់ការដឹកជញ្ជូនមិនត្រូវដឹកសំពីងសំពោងឡើយ ។ ចំពោះអ្នកបើកបរត្រូវមានប័ណ្ណបើកបរត្រឹមត្រូវ បើកបរដោយមានសីលធម៌ ។ ៥-ម្ចាស់អាជីវកម្មត្រូវអប់រំណែនាំ បុគ្គលិក និងកម្មកររបស់ខ្លួន មិនឲ្យមានជាប់ពាក់ព័ន្ធជាមួយគ្រឿងញៀនឡើយ ។ ៦-ម្ចាស់អាជីវកម្មត្រូវអប់រំណែនាំបុគ្គលិក និងកម្មកររបស់ខ្លួន មិនឲ្យប្រព្រឹត្តល្បែងសុីសងគ្រប់ប្រភេទ។ ៧-ចំពោះមូលដ្ឋានអាជីវកម្ម ដែលពុំទាន់មានលិខិតអនុញ្ញាត ត្រូវស្នើសុំលិខិតអនុញ្ញាតប្រកបអាជីវកម្មឲ្យស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន។ រដ្ឋបាលខណ្ឌទុករយៈពេល ១០ថ្ងៃ គិតចាប់ពីថ្ងៃប្រជុំណែនាំនេះតទៅ ដើម្បីឲ្យបងប្អូនម្ចាស់អាជីវកម្ម ដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតប្រកបអាជីវកម្ម ៕ ប៊ុនធី-សណ្តោស
-
ឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ៦ខ្នងផ្ទះ បណ្តាលឱ្យរងការខូចខាតទាំងស្រុង នៅខណ្ឌឬស្សីកែវ

ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ៦ខ្នងផ្ទះ បណ្តាលឱ្យរងកាខូចខាតទាំងស្រុង និងសម្ភារៈប្រើប្រាស់អស់ទាំងស្រុង តែសំណាងល្អនោះ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ០៦ និង៣០នាទីព្រឹក ថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅភូមិឡរកំបោរ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ តាមប្រពព័ត៌មានពីប្រជាពលរដ្ឋ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញផ្សែងហ៊ុយចេញពីផ្ទះកើតហេតុ ដែលជាផ្ទះធ្វើត្រីមួយកន្លែង សាងសង់អំពីឈើលើថ្មក្រោម ក៏ស្រាប់តែបង្កជាអគ្គិភ័យឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ រហូតដល់មានការឆេះរាលដាលទៅផ្ទះជិតខាងជាបន្តបន្ទាប់ ខណៈពេលភ្លាមៗនោះ អ្នកភូមិ ក៏បាននាំគ្នារាយការណ៍ទៅកាន់កម្លាំងសមត្ថកិច្ចមូលដ្ឋាន ដើម្បីសុំជំនួយពីរថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍ បន្ទាប់ពីទទួលដំណឹងនេះ កម្លាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដើម្បីចុះមកជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗផងដែរ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រាប់ឱ្យដឹងថា ករណីអគ្គិភ័យខាងលើនេះ មិនបានបង្កឱ្យនរណាម្នាក់ រងរបួសនោះទេ ដោយក្នុងនោះឧបសគ្គធំជាងគេគឺ ផ្លូវតូចចង្អៀត ដែលទាមទារឱ្យមន្ត្រីជំនាញអូសទាញទុយោទឹក ដើម្បីចូលទៅកាន់តំបន់កើតហេតុចំណាយពេលយូ។ សូមបញ្ជាក់ថា ចំពោះ មូលហេតុដែលបង្កឱ្យមានការឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ៦ខ្នងផ្ទះ បណ្តាលឱ្យរងកាខូចខាតទាំងស្រុង…