Category: ព័ត៌មានសង្គម

  • សម្តេចក្រឡាហោម ស ខេង ផ្ញើសារជូនពរ និងបួងសួងឱ្យ សម្ដេចតេជោ ហ៊ុន សែន ឆាប់ជាសះស្បើយពីកូវីដ១៩

    សម្តេចក្រឡាហោម ស ខេង ផ្ញើសារជូនពរ និងបួងសួងឱ្យ សម្ដេចតេជោ ហ៊ុន សែន ឆាប់ជាសះស្បើយពីកូវីដ១៩

    (ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងភរិយា បានផ្ញើសារជូនពរ និងបួងសួងសូមឱ្យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឆាប់បានជាសះស្បើយពីជំងឺកូវីដ១៩។សម្តេចក្រឡាហោម និងភរិយា មានសេចក្តីព្រួយ និងបារម្ភជាពន់ពេក ក្រោយពីបានទទួលព័ត៌ថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩ នៅប្រទេសឥណ្ឌូនេស៊ី។«ស្ថិតក្នុងបរិយាកាសដ៏អាប់អួរនេះ ខ្ញុំ និងភរិយា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូន សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្តី សូមឆាប់បានជាសះស្បើយជាស្ថាពរ ដើម្បីសណ្ឋិតនៅជាប្រមុខដឹកនាំដ៏ឆ្នើម និងវាងវៃបំផុត សម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូល ជាដរាបតរៀងទៅ»។ នេះបើតាមសាររបស់សម្តេចក្រឡាហោម ស ខេង។សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ តាមរយៈ Facebook ផ្លូវការបានបញ្ជាក់ពីការតេស្តរកឃើញវិជ្ជមានកូវីដ១៩ នៅប្រទេសឥណ្ឌូនេស៊ី។ សម្តេចតេជោបញ្ជាក់ថា…

  • យានយន្តល្មើសចំនួន ១៥៣គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅទូទាំងប្រទេស កាលពីថ្ងៃទី១៤ ម្សិលមិញ

    យានយន្តល្មើសចំនួន ១៥៣គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅទូទាំងប្រទេស កាលពីថ្ងៃទី១៤ ម្សិលមិញ

    ភ្នំពេញ ៖ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញ សមត្ថកិច្ចជំនាញចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បានដាក់គោលដៅសរុបចំនួន ៥៧គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ក្នុងនោះ មាន យានយន្ត ចូល គោលដៅ ចំនួន ៧២៦ គ្រឿង ម៉ូតូ ចំនួន ៧១១ គ្រឿង រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ១៥៣ គ្រឿង មាន ម៉ូតូ ចំនួន ១៤៥ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់…

  • សមត្ថកិច្ចឃាត់ខ្លួន ជនពាក់ព័ន្ធចំនួន ២៦នាក់ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ម្សិលមិញ

    សមត្ថកិច្ចឃាត់ខ្លួន ជនពាក់ព័ន្ធចំនួន ២៦នាក់ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ម្សិលមិញ

    ភ្នំពេញ ៖ សូមនិយាយថា ទេចំពោះគ្រឿងញៀន គ្រឿងញៀន បំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក.! ជនសង្ស័យ ចំនួន ២៦ នាក់ ( ស្រី ១ នាក់ ) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ១៣ ករណី ទូ ទាំង ប្រទេស នៅ ថ្ងៃ ទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញនេះ ។ ក្នុង ចំណោម ជនសង្ស័យ ទាំង ចំនួន ២៦ នាក់ រួម មាន ៖ ជួញដូរ ៨ ករណី ឃាត់…

  • គម្រោង​ «​សម្តេច​តេជោ សម្រាប់​សកម្មភាព​មីន​» ដែល​បានបង្កើតកាល​ពី​ដើមខែកក្កដា​ បានទទួល​ថវិកាសរុបជិត​២០លានដុល្លារអាមេរិក

    គម្រោង​ «​សម្តេច​តេជោ សម្រាប់​សកម្មភាព​មីន​» ដែល​បានបង្កើតកាល​ពី​ដើមខែកក្កដា​ បានទទួល​ថវិកាសរុបជិត​២០លានដុល្លារអាមេរិក

    ភ្នំពេញ៖គម្រោង​ «​សម្តេច​តេជោ សម្រាប់​សកម្មភាព​មីន​» ដែល​បានបង្កើតកាល​ពី​ដើមខែកក្កដា កន្លងមកនេះ បានទទួល​ថវិកាសរុបជិត​២០លានដុល្លារអាមេរិក ដែល​ជាការចូលរួមចំណែក​ពី​សប្បុរសជននានា ក្នុង​ការ​ចូលរួមជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បីឈានទៅដល់សម្រេចបានគោលដៅកម្ពុជាគ្មានមីននៅ​ឆ្នាំ​២០២៥។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បាន​ថ្លែង​កាល​ពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ក្នុងពិធី​ប្រគល់និងទទួល​ថវិកាពី​ក្រុម​ហ៊ុន​ធានារ៉ាប់រង​បន្ត​កម្ពុជា​ (កម្ពុជា​រី) ចំនួន​ ២០​លាន​រៀល​ ​​ចូលរួម​ក្នុង​ការ​ដោះស្រាយ​បញ្ហា​មីន​នៅ​កម្ពុជា​ តាមរយៈ​គម្រោង​សម្តេច​តេជោ​សម្រាប់​សកម្មភាព​មីន​ «ផ្តល់​ដី​សុវត្ថិភាព​ បង្កើត​ស្នាម​ញញឹម​»។​​ លោកមានប្រសាសន៍ថា ៖ «យើង​បានទទួល​ថវិកា​ពី​សប្បុរសជននានា ទាំងចំនួន​តិចនិង​ចំនួន​ច្រើន ដោយ​យើងមិនគិត​ថាតិចឬច្រើនទេតែជាការ​ស្រលាញ់ពេញចិត្ត​របស់​យើងគឺមិនមាន​ព្រំដែន មិនមានទំហំកំណត់ហើយមកដល់ពេលនេះ​យើង​ទទួល​បានថវិកា​សរុបជាង​១៨លានដុល្លារអាមេរិក​ផងដែរ ចាប់ពី​ថ្ងៃទី​១ ខែកក្កដា មក»។ ​​គម្រោង​សម្តេច​តេជោ​សម្រាប់​សកម្មភាព​មីន​ «ផ្តល់​ដី​សុវត្ថិភាព​ បង្កើត​ស្នាម​ញញឹម​» បាននិងកំពុងដំណើរការបោសសំអាតមីនជាបន្ត​បន្ទាប់​ ហើយក្នុង​តំណាក់កាលទី១កម្លាំង​បោសសំអាត​ធ្វើ​ការ​បោសសំអាតជាផ្ទៃដី ៤២,៥ គីឡូម៉ែត្រក្រឡា ដែលមានចម្ការមីនប្រមាណជាចំនួន ៥២០ ចម្ការមីន។ ទាក់ទងនឹងចំណុចនេះ ឯកឧត្តម លី ធុជ បាន​ប្រាប់ថា ៖ «ការបោសសំអាតមីនលើទំហំ​ផ្ទៃដីនេះ យើងត្រូវ​ចំណាយ​ថវិកាប្រមាណ​ជាង ៥,៧លានដុល្លារ ហើយក្នុងនោះយើង​នឹងបោសសំអាតនៅ​ខេត្តចំនួន៦ ដែលមាន​ខេត្តត្បូងឃ្មុំ កំពង់ចាម…

  • អភិបាលរងខេត្តកណ្តាល ៖ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកណ្ដាល ត្រូវសហការជាមួយខេត្តអានយ៉ាង ប្រទេសវៀតណាមដើម្បីទប់ស្កាត់ការចរាចរគ្រឿងញៀន

    អភិបាលរងខេត្តកណ្តាល ៖ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកណ្ដាល ត្រូវសហការជាមួយខេត្តអានយ៉ាង ប្រទេសវៀតណាមដើម្បីទប់ស្កាត់ការចរាចរគ្រឿងញៀន

    កណ្តាល ៖ ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំ ក្រុមការងារ នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីក្រុមការងារអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាមួយលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកណ្ដាលកងកម្លាំងទាំងបី មន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានខេត្ត ព្រមទាំងមន្ត្រីការិយាល័យទំនាក់ទំនងព្រំដែន BLO ចូលរួមផងដែរ។ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានលើកឡើងថា គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត មានភារកិច្ច សហប្រតិបត្តិការ និងសម្របសម្រួលវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាង ខេត្តកណ្តាល នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាមដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវការផ្លាស់ប្តូរព័ត៌មានតាមព្រំដែន នូវរាល់បញ្ហាដែលពាក់ព័ន្ធ និងការចរាចរ ជួញដូរការផលិតគ្រឿងញៀន ការដាំដុះដំណាំគ្រឿងញៀន និងការចរាចរសារធាតុផ្សំ និងបង្កើតនីតិវិធីរួមមួយសម្រាប់ទំនាក់ទំនងខាងបណ្តាញផ្លាស់ប្ដូរប្រមូលព័ត៌មានពីគ្នាទៅវិញទៅមករវាងខេត្តកណ្តាល នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងបង្កើតឱ្យមានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីក្នុងវិស័យផ្សេងៗ សម្រាប់ការងារត្រួតពិនិត្យគ្រឿងញៀនដោយឈរលើស្មារតីគិតគូរដល់ប្រយោជន៍រួម។ លោកក៏បានបន្ថែមទៀតថា ចំពោះក្រុមការងារត្រូវរៀបចំឱ្យមានកម្មវិធីជួបជុំជាប្រចាំ ជាមួយភាគីខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឱ្យបានទៀងទាត់ ដើម្បីពិភាក្សាកសាងផែនការសកម្មភាពរួម និងពង្រីកកិច្ចសហប្រតិបត្តិការនេះដើម្បីរៀបចំឱ្យមានកម្មវិធី និងកន្លែងសម្រាប់ព្យាបាលអ្នកញៀនគ្រឿងញៀននៅក្នុងខេត្ត និងរៀបចំឱ្យមានការផ្លាស់ប្ដូរព័ត៌មានពីខេត្តទៅរាជធានី និងខេត្តផ្សេងទៀត នូវរាល់បញ្ហាដែលពាក់ព័ន្ធ នឹងការផលិតការដាំដុះ ការប្រើប្រាស់បំពានការចរាចរណ៍ជួញដូរគ្រឿងញៀន…

  • លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន គោរពជូនពរ សម្តេចតេជោ ហ៊ុន សែន មានសុខភាពល្អបរិបូរណ៍ និងឆាប់ជាសះស្បើយពីជំងឺកូវីដ១៩

    លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន គោរពជូនពរ សម្តេចតេជោ ហ៊ុន សែន មានសុខភាពល្អបរិបូរណ៍ និងឆាប់ជាសះស្បើយពីជំងឺកូវីដ១៩

    ភ្នំពេញ៖ បន្ទាប់ពីទទួលបានដំណឹង នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ នៅប្រទេសឥណ្ឌូនេស៊ី ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំកំពូល G20 លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច សូមសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំង ។ បើទោះបីរកឃើញវិជ្ជមានជំងឺកូវីដ១៩ ដោយគ្រូពេទ្យឥណ្ឌូនេស៉ីក្តី ក៏សុខភាពសម្តេចតេជោនាយករដ្ឋមន្ត្រី មានសភាពធម្មតា មិនមានអ្វីប្លែកនោះទេ។ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមព្រះអង្គតាមជួយបីបាច់ថែរក្សាការពារប្រោះព្រំនូវសព្ទ សាធុការពរជ័យគ្រប់ប្រការជូន សម្តេចតេជោនាយករដ្ឋមន្ត្រី សូមបន្តទទួលបានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ឆាប់បានជាសះស្បើយពីជំងឺកូវីដ១៩ ដើម្បីដឹកនាំប្រទេសជាតិ ក្នុងដំណើរការការពារសន្តិភាព និងអភិវឌ្ឍន៍ឱ្យបានរុងរឿង ទទួលបាននូវកិត្យានុភាពដ៏វិសេសវិសាលទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។ សូមសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមសមប្រកបដោយព្រះពុទ្ធពរដ៏ប្រពៃថ្លៃថ្លា បួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ…

  • ក្រសួងសាធារណការ ដាក់ឱ្យដំណើរការដាក់ប្រាក់ចូលផ្លាកលេខដើម្បីកាត់បន្ថយបញ្ហាកកស្ទះខ្លាំងនៅច្រកចេញ-ចូល ផ្លូវល្បឿនលឿន

    ក្រសួងសាធារណការ ដាក់ឱ្យដំណើរការដាក់ប្រាក់ចូលផ្លាកលេខដើម្បីកាត់បន្ថយបញ្ហាកកស្ទះខ្លាំងនៅច្រកចេញ-ចូល ផ្លូវល្បឿនលឿន

    ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្តើមដាក់ឱ្យដំណើរការកម្មវិធីបញ្ចូលប្រាក់ក្នុងផ្លាកលេខ (License Plate Top-Up) តាមរយៈគណនេយ្យធនាគារលើទូរស័ព្ទដៃ (Mobile Banking) មុនពេលចូលប្រើប្រាស់ផ្លូវល្បឿនលឿន ដើម្បីកាត់បន្ថយភាពស្មុគស្មាញលើការបង់ប្រាក់ និងនាំឱ្យមានការកកស្ទះ។ កម្មវិធីនេះអាចដំណើរការចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកានេះតទៅ។ តែដំណាក់កាលដំបូងនៃការអនុវត្តកម្មវិធីនេះ គឺអាចប្រើប្រាស់បានតែតាមច្រក ANPR នៅខាងស្តាំដៃបង្អស់នៃច្រកចូលចេញភ្នំពេញ និងព្រះសីហនុ។ ការធ្វើដំណើរលើផ្លូវលឿននាពេលកន្លងទៅនេះ គេបានសង្កេតឃើញមានការកកស្ទះខ្លាំងនៅច្រកចេញ-ចូល ពេលមានចរាចរច្រើនលើផ្លូវនេះ។ ជាពិសេសពេលមានបុណ្យជាតិ ឬថ្ងៃចុងសប្តាហ៍ ដោយសារតែការទូទាត់ប្រាក់។ កម្មវិធីត្រូវបានប្រើប្រាស់ពេលវេលាបង្កើតឡើងប្រមាណជាពីរខែ។ ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយក្រសួងក្រុមហ៊ុនផ្លូវល្បឿនលឿន ដោយមានកិច្ចសហការពីគ្រឹះស្ថានហិរញ្ញវត្ថុដទៃទៀតនោះ បានសម្រេចរិះរកវិធីដោះស្រាយបញ្ហាតាមប្រព័ន្ធបច្ចេកវិទ្យា។ ទីបំផុតកម្មវិធីបញ្ចូលប្រាក់ទៅក្នុងផ្លាកលេខរថយន្ត ហើយកាត់ប្រាក់ដោយស្វ័យប្រវត្តិពេលឆ្លងកាត់ផ្លូវល្បឿនលឿនត្រូវបានបង្កើតឡើង។ កម្មវិធីនេះអាចអនុវត្តបានជាមួយគ្រឹះស្ថានហិរញ្ញវត្ថុប្រមាណ១០។ ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកនៃអគ្គនាយករដ្ឋបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា «កិច្ចខំប្រឹងប្រែងបង្កើតកម្មកម្មវិធីនេះ ធ្វើឡើង ដើម្បីជួយកាត់បន្ថយភាពកកស្ទះចរាចរ ក្រោយឃើញមាន ប្រជាពលរដ្ឋបានធ្វើដំណើរច្រើនលើផ្លូវល្បឿនលឿន ថ្ងៃចុងសប្តាហ៍ ឬនៅថ្ងៃបុណ្យទានផ្សេងៗ ដែលកម្មវិធីនេះនឹងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ដោយមិនចាំបាច់រង់ចាំពេលវេលាយូរក្នុងការទូទាត់ប្រាក់នោះឡើយ»។ ឯកឧត្តម ហ៊ាង…

  • កម្ពុជា នឹងទទួលរងឥទ្ធិពលពីការជួបប្រសព្វគ្នានៃជ្រលងសម្ពាធទាប ក្នុងកម្រិតបង្គួរ ដែលអាចនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរតាមតំបន់

    កម្ពុជា នឹងទទួលរងឥទ្ធិពលពីការជួបប្រសព្វគ្នានៃជ្រលងសម្ពាធទាប ក្នុងកម្រិតបង្គួរ ដែលអាចនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរតាមតំបន់

    ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៦-២២ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្រសួងបញ្ជាក់ថា ក្នុងរយៈពេលនេះ កម្ពុជានឹងទទួលរងឥទ្ធិពលពីការជួបប្រសព្វគ្នានៃជ្រលងសម្ពាធទាប ក្នុងកម្រិតបង្គួរដែលរុញទូលមកពីសមុទ្រចិនខាងត្បូង និងទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង (ចិន) ក្នុងកម្រិតខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖១-តំបន់ទំនាបកណ្តាល ២-តំបន់ខ្ពង់រាប ៣-តំបន់មាត់សមុទ្រ

  • ស្ត្រីម្នាក់ត្រូវជនមិនស្គាល់មុខសម្លាប់ប្លន់យកទ្រព្យសម្បត្តិ

    ស្ត្រីម្នាក់ត្រូវជនមិនស្គាល់មុខសម្លាប់ប្លន់យកទ្រព្យសម្បត្តិ

    ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញសពស្ត្រីវ័យ ចំណាស់ម្នាក់ក្នុងសភាពផ្កាប់មុខក្នុងស្រែដែលមាន ស្ថិតនៅភូមិក្រាំងព្រំប្រទល់ភូមិសិលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ។ យោងតាមសាច់ញាតិបានឱ្យដឹងថា សពស្ត្រី មានឈ្មោះ ម៉ៅ អិត អាយុ ៥៨ ឆ្នាំ ស្នាក់នៅ ភូមិក្រាំង សង្កាត់ទៀន ខណ្ឌដង្កោ ។មុនពេលកើតហេតុពេលព្រឹកព្រលឹមស្ត្រីរងគ្រោះបានជិះកង់ទៅមើលទឹកស្រែនៅមិនឆ្ងាយពីភូមិប៉ុន្មានទេ ដោយជាប់ខ្លួនមានក្រវិល ចិញ្ជៀននិង លុយ៤០មម៉ឺនរៀល។នៅវេលាម៉ោងជាង ៧ព្រឹក ក៏មានបុរសពីរនាក់ជាកសិករដូចគ្នាបានធ្វើដំណើរឆ្លងកាត់ផ្លូវកន្លែងកើតហេតុ ក៏ប្រទះឃើញកង់ នៅកណ្តាលផ្លូវ។ចំណែកស្ត្រីរងគ្រោះបានផ្កាប់ មុខក្នុងទឹកស្រែក្បែរនោះ។ភ្លាមៗពួកគេបានស្រង់ស្ត្រីនោះឡើងព្យាយាមជួយសង្គ្រោះបឋមតែអកុសលគាត់បានស្លាប់បាត់ទៅហើយ។ប្រភពដដែលបន្តថាដោយបុរសទាំងពីរបានស្គាល់ស្ត្រីរងគ្រោះខាងទើបទូរស័ព្ទប្រាប់ប្តីនិងកូនៗរបស់ស្ត្រីរងគ្រោះ រួមនិងប្តឹងសមត្ថកិច្ចចុះមកមើល។ ក្រោយទទួលបានព័ត៌មាននេះសមត្ថកិច្ចប៉ុស្តិរដ្ឋបាលទៀន រួមជាមួយកម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋាន ខណ្ឌដង្កោ និងក្រុមជំនាញកោសល្យវិច្ច័យនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកដល់ទីតាំងកើតហេតុដើម្បីធ្វើការពិនិត្យជាក់ស្តែង ។ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោ បានឱ្យដឹងថា បានបាត់ចិញ្ជៀនមួយគូ(៣ជីមាស) ក្រវិលមួយគូ(១ជីមាស)និងលុយ៤០ម៉ឺនរៀល ។ តាមការធ្វើកោសល្យវិច័យរបស់ក្រុមគ្រូពេទ្យជំនាញ បានបញ្ជាក់ថាការស្លាប់របស់ឈ្មោះ ម៉ៅ អិត គឺដោយការថប់ដង្ហើម(ឈ្លក់ទឹក) បន្ទាប់ពីជន សង្ស័យធ្វើសកម្មភាពចាប់ដើមដៃឆ្វេងសង្កត់កក្នុងទឹកបណ្តាលឱ្យឈ្លក់ទឹក៕ដោយ៖ ជីម…

  • «ប៊ុនធឿនស្ម័គ្រស្មោះស្រណោះវិធាវី ស៊ូសូន្យជីវីដើម្បីស្នេហា បន្សល់ចិញ្ចៀនទទឹមនិងសារ សូមប្រុសរៀមរ៉ារៀបការស្រីថ្មី»

    «ប៊ុនធឿនស្ម័គ្រស្មោះស្រណោះវិធាវី ស៊ូសូន្យជីវីដើម្បីស្នេហា បន្សល់ចិញ្ចៀនទទឹមនិងសារ សូមប្រុសរៀមរ៉ារៀបការស្រីថ្មី»

    បើនិយាយ ដល់ គូស្នេហ៍ យុវវ័យ ស្ម័គ្រស្មោះកម្សត់ ឬគូស្នេហ៍ ក្បត់ចិត្ត នោះ គេ មិនសូវ បំភ្លេច ឡើយតួអង្គប៊ុនធឿន និងនាង វិធា វី ក្នុង រឿង «ផ្កា ស្រពោន» របស់អ្នកនិពន្ធ នូ ហាច ដែលបានតាក់តែងក្នុងឆ្នាំ១៩៤៧ បោះពុម្ពក្នុងឆ្នាំ១៩៤៩ ក្នុងសម័យអាណានិគមបារាំង។ រឿងនេះបានបង្ហាញពីជីវិតស្នេហាព្រាត់ប្រាស់របស់យុវជនយុវតីពីររូបបណ្តាលមកពីការរើសអើងវណ្ណៈ(ឱ្យតម្លៃលើទ្រព្យសម្បត្តិធំជាងកិត្តិយស)។ សូមនាំអារម្មណ៍បងប្អូនទៅកាន់អតីតកាលដ៏ស្រស់ត្រកាលពីក្មេងស្តាប់សំឡេងរឿងនិទាននេះតាមវិទ្យុ បណ្តែតអារម្មណ៍ជាមួយការរៀបរាប់យ៉ាងក្បោះក្បាយពីសិល្បករ-សិល្បការិនី ពេលនេះនាយកដ្ឋានសិល្បៈទស្សនីយភាពបានដំឡើងទស្សនីយភាពជាទម្រង់ល្ខោននិយាយរឿង “ផ្កាស្រពោន” ដែលជាស្នាដៃអក្សរសិល្ប៍បែបទំនើបដ៏ល្បីមួយនៅក្នុងប្រទេសកម្ពុជា ជាពិសេសមាននៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរនោះ គឺដើម្បីថែរក្សា អភិរក្ស អភិវឌ្ឍន៍ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយបន្ថែមទៀតនូវស្នាដៃសិល្បៈវប្បធម៌ខ្មែរដែលជាដួងព្រលឹងដូនតាឱ្យបានគង់វង្សជាច្រើនជំនាន់។ សូមបងប្អូនប្រជាជនខ្មែរទាំងអស់ចូលរួមគាំទ្រ និងផ្តល់កម្លាំងចិត្តដល់សិល្បករ-សិល្បការិនីឱ្យបានច្រើនកុះករ នៅសាលសន្និសីទចតុម្មុខ នាថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។ ខ្មែរស្រលាញ់ខ្មែរ!សិល្ប:វប្បធម៌ខ្មែរគឺត្រូវខ្មែរយើងជាអ្នកថែរក្សា លើកស្ទួយ និងផ្តល់តម្លៃ!