Category: ព័ត៌មានសង្គម

  • ក្រសួងអប់រំរៀបចំសិក្ខាសាលាស្តីពីតួនាទី និងភារកិច្ចគណៈកម្មការក្រុមមុខវិជ្ជា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

    ក្រសួងអប់រំរៀបចំសិក្ខាសាលាស្តីពីតួនាទី និងភារកិច្ចគណៈកម្មការក្រុមមុខវិជ្ជា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

    ភ្នំពេញ៖ ដើម្បីឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី ០៥ ធ្នូ ២០២២ ពិសេសដំណើរការកំណែប្រព្រឹត្តទៅដោយរលូន ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាស្តីពីតួនាទី និងភារកិច្ចគណៈកម្មការក្រុមមុខវិជ្ជា ដែលកម្មវិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តម លាង សេងហាក់ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលសមាសភាពចូលរួមសរុបចំនួន ២៧៤នាក់នៅវិទ្យាស្ថានកោសល្យរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២២។ សិក្ខាសាលានេះ បានប្រព្រឹត្តទៅដោយផ្តោតលើប្រធានបទចំនួន៤៖១. ធ្វើបទបង្ហាញស្ដីពីតួនាទី និងភារកិច្ចគណៈកម្មការក្រុមមុខវិជ្ជា២. ការរៀបចំអក្សរសម្ងាត់៣. បទបង្ហាញស្ដីពីនីតិវិធីនៃការចុះអក្សរសម្ងាត់៤. ការបែងចែកក្រុមការងារប្រតិបត្តិដែលមានចំនួន២០ក្រុម។ សូមជម្រាបថា ទោះបីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាលក្តី ក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តអនុវត្តវិធានការការពារការចម្លង ដោយបានដាក់ចេញសេចក្តីណែនាំប្រតិបត្តិស្ដីពីវិធានការសុខភាព និងសុវត្ថិភាព សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីធានាបាននូវការការពារសុខភាព និងសុវត្ថិភាពជូនបុគ្គលិកអប់រំ និងសិស្សានុសិស្សទាំងអស់៕ ដោយ-រ៉ាវុធ

  • អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងក្រុងកំពង់ចាម

    អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងក្រុងកំពង់ចាម

    ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អាគាររដ្ឋបាលសាលាសង្កាត់កំពង់ចាម ស្ថិតក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។ ដែលម្រេចការសាងសង់បានប្រមាណ៩០% និង អញ្ជើញចុះពិនិត្យ វឌ្ឍនភាពនៃការសាងសង់ អាគាររដ្ឋបាលសាលាសង្កាត់ វាលវង់ ស្ថិតក្នុងភូមិតាណេង សង្កាត់វាលវង់ ក្រុងកំពង់ចាម ដែលសម្រេចការសាងសង់បានប្រមាណ ៧០%ហើយ។ សូមបញ្ជាក់ថា សំណង់អាគាររដ្ឋបាលសាលាសង្កាត់ទាំងពីរខាងលើ គឺបានសាងសង់លើដីរបស់រដ្ឋមួយកន្លែង ក្រោមការសម្របសម្រួលពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ដោយបានប្រើកញ្ចប់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលខេត្តកំពង់ចាម។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានបន្តដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះ អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ១ខ្សែ (ផ្លូវភ្លោះមានសួនច្បារកណ្តាល) ស្ថិតក្នុងភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដែលសម្រេចការសាងសង់១០០% អនុវត្តគម្រោងដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត…

  • យានយន្តល្មើសចំនួន ៤៨គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅទូទាំងប្រទេស កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ម្សិលមិញ

    យានយន្តល្មើសចំនួន ៤៨គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅទូទាំងប្រទេស កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ម្សិលមិញ

    ភ្នំពេញ ៖ សមត្ថកិច្ចជំនាញចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញ បានដាក់គោលដៅសរុបចំនួន ៤១គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ។ ក្នុងនោះ មាន យានយន្ត ចូល គោលដៅ ចំនួន ១.០៥១ គ្រឿង ម៉ូតូ ចំនួន ១.០៣៨ គ្រឿង ក្នុង នោះ រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ៤៨ គ្រឿង មាន ម៉ូតូ ចំនួន ៤២ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។…

  • កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្តាល អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពលោករវសេនីយ៍ត្រី គិន ហឿន ជំនួយហិរញ្ញវត្ថុវរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹងរងកណ្តាល

    កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្តាល អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពលោករវសេនីយ៍ត្រី គិន ហឿន ជំនួយហិរញ្ញវត្ថុវរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹងរងកណ្តាល

    ភ្នំពេញះ កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្តាល បានអញ្ជើញដឹកនាំកងកម្លាំង គោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរស័កថ្នាក់វរសេនីយ៍ ជាកិច្ចបច្ឆាមរណៈ ជូនសពលោករវសេនីយ៍ត្រី គិន ហឿន ជំនួយហិរញ្ញវត្ថុវរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹងរងកណ្តាល ដែលបានទទួលមរណភាព កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៣និង១៥ នាទីរសៀល ដោយរោគគាពាធ មានទីតាំងស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ នៅក្នុងឱកាសនោះ ឯកឧត្តម មេបញ្ជាការ ក៏បាននាំមកនូវការផ្តាំផ្ញើរ សាកសួរសុខទុក្ខ ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក ក៏ដូចជាឯកឧត្តម មេបញ្ជាការ យោធភូមិភាគពិសេស តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខកងកំលាំង និងក្រុមគ្រួសារ ជាប់ជាប្រចាំ ។ ជាមួយគ្នានេះ ក្នុងនាមថ្នាក់ដឹកនាំ ក៏ដូចជាកងកម្លាំងតំបន់ប្រតិបត្តិកាេសឹករងកណ្តាល សូមចូលរួមសំដែងនូវសមាណទុក្ខ…

  • ជនពាក់ព័ន្ធចំនួន ៣០នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសកាលពីថ្ងៃទី១៣ ខែវិច្ឆិកា

    ជនពាក់ព័ន្ធចំនួន ៣០នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសកាលពីថ្ងៃទី១៣ ខែវិច្ឆិកា

    ភ្នំពេញ៖ ជនសង្ស័យចំនួន៣០នាក់(ស្រី១នាក់)ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១២ករណីនៅទូទាំងប្រទេសកាលពីថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២២ម្សិលមិញនេះ។ដូច្នេះសូមនិយាយថាទេចំពោះគ្រឿងញៀនគ្រឿងញៀនបំផ្លាញអនាគតអ្នកនិងក្រុមគ្រួសារអ្នក.! ក្នុងចំណោមជនសង្ស័យទាំងចំនួន៣០នាក់រួមមាន៖ជួញដូរ៤ករណីឃាត់៦នាក់(ស្រី១នាក់),រក្សាទុក៤ករណីឃាត់១០នាក់,ប្រើប្រាស់៤ករណីឃាត់១៤នាក់។វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៣ខែវិច្ឆិការួមមាន៖មេតំហ្វេតាមីន(Ice)ស្មើរ១១,៩៥ក្រាមWYស្មើរ០,៦៣ក្រាមនិង៥កញ្ចប់តូច។ សូមបញ្ជាក់ថាជាលទ្ធផលខាងលើវិញ៩អង្គភាពបានចូលរួមបង្ក្រាបនគរបាល៩អង្គភាព៖១បន្ទាយមានជ័យ៖ជួញដូរ១ករណីឃាត់២នាក់ចាប់យក-Ice១,៥០ក្រាម-WY០,៦៣ក្រាម-ប្រើប្រាស់១ករណីឃាត់៣នាក់។២បាត់ដំបង៖ប្រើប្រាស់១ករណីឃាត់១នាក់។៣កំពង់ស្ពឺ៖ប្រើប្រាស់១ករណីឃាត់១នាក់ចាប់យកIce៣,២៦ក្រាម។៤កំពត៖ជួញដូរ១ករណីឃាត់១នាក់ចាប់យកIce១កញ្ចប់តូច។ ៥កោះកុង៖ជួញដូរ១ករណីឃាត់២នាក់ស្រី១នាក់ចាប់យកIce៦,២៣ក្រាម។៦រតនគីរី៖រក្សាទុក១ករណីឃាត់៣នាក់ចាប់យកIce០,៣៨ក្រាម។៧សៀមរាប៖-ជួញដូរ១ករណីឃាត់១នាក់ចាប់យកIce០,២១ក្រាម-ប្រើប្រាស់១ករណីឃាត់៩នាក់។៨ព្រះសីហនុ៖ជួញដូរ១ករណីឃាត់២នាក់ចាប់យកIce០,៣៧ក្រាម។៩ត្បូងឃ្មុំ៖រក្សាទុក២ករណីឃាត់មនុស្ស៥នាក់ចាប់យកIce៤កញ្ចប់តូច។ក្នុងនោះកងរាជអាវុធហត្ថ១អង្គភាព៖១ស្វាយរៀង៖រក្សាទុក១ករណីឃាត់២នាក់ចាប់យក-Ice១៥,១៥ក្រាម-WY២,៨០ក្រាម-KE៣,៣០ក្រាម៕ដោយ៖ឆៃហួតនិងប៊ុនធី

  • រថយន្តមួយគ្រឿងសង្ស័យដឹកគ្រឿងញៀន បានបេីកបុករថយន្ត ២គ្រឿងខ្ទេចមួយកំណាត់មុខ រួចចុះរត់បាត់ សមត្ថកិច្ចរកឃេីញ កញ្ចប់កេសសង្ស័យគ្រឿងញៀន ៦កេស ក្នុង១កេស ៣០ដុំ សរុប ១៨០ដុំ

    រថយន្តមួយគ្រឿងសង្ស័យដឹកគ្រឿងញៀន បានបេីកបុករថយន្ត ២គ្រឿងខ្ទេចមួយកំណាត់មុខ រួចចុះរត់បាត់ សមត្ថកិច្ចរកឃេីញ កញ្ចប់កេសសង្ស័យគ្រឿងញៀន ៦កេស ក្នុង១កេស ៣០ដុំ សរុប ១៨០ដុំ

    ភ្នំពេញ ៖ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅត្រង់ចំណុចទល់មុខលំនៅស្ថានវាលស្បូវ តាមផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បាអំពៅ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡេីងដោយ រថយន្តមួយបាំងកន្លះ ពណ៍ ត្រេអ៉ី ស្លាកលេខខេមរភូមិន្ទ02 2-1415 សង្ស័យលួចដឹកសារធាតុញៀនខុសច្បាប់ បេីកលឿនដូចហោះ ទៅបុករថយន្តចំនួន២គ្រឿង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ហេីយនាំគ្នាចុះរត់គេចខ្លួនបាត់ ផ្អេីលប្រជាពលរដ្ឋអឺតមេីលតាមកញ្ចក់ឃេីញមានដឹកអ្វីគួរឲ្យសង្ស័យ ជាច្រេីនកេសធំៗ ទេីបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ។ ភ្លាមៗកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចុះទៅអន្តរាគមន៍ ការពារជុំវិញរថយន្តខាងលេី និងធ្វេីការពិនិត្យមេីលឃេីញក្នុងកេស សង្ស័យជាសារធាតុញៀន រួចសុំគោលការណ៍ពីថ្នាក់លេី ដកហូតយកទៅ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដេីម្បីរងចាំ ប្រគល់ឲ្យជំនាញ ធ្វេីការស្រាវជ្រាវចាត់ការបន្តតាមនីតិវិធី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

  • ពលរដ្ឋភូមិព្រៃស្នួល ថ្លែងអំណរគុណអាជ្ញាធរស្រុកសំរោងដែលបានជួសជុលផ្លូវ ជូនពួកគាត់ប្រើប្រាស់

    ពលរដ្ឋភូមិព្រៃស្នួល ថ្លែងអំណរគុណអាជ្ញាធរស្រុកសំរោងដែលបានជួសជុលផ្លូវ ជូនពួកគាត់ប្រើប្រាស់

    ភ្នំពេញ៖ ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិទាំងមូលមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស្ស័យ ហេដ្ឋារចនាសម្ព័ន្ធរូបវ័នគ្រប់ប្រភេទ កំពុងតែរីកដុះដាលជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ ទន្ទឹមនេះបញ្ហាផ្លូវ ថ្នល់ ក៏កំពុងអភិវឌ្ឍន៍នៅគ្រប់ទិសទី សម្រាប់បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋផងដែរ ។ ជាក់ស្តែងកំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ ក៏ដូចជា កិច្ចប្រជុំសំខាន់ៗ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ អាជ្ញាធរស្រុកសំរោង ក្រោមការណែនាំពីសាលាខេត្តតាកែវ បានដាក់គ្រឿងចក្រចាក់ដីលាយថ្មជាច្រើនឡានឈូសឆាយពង្រាបជួសជុលផ្លូវឱ្យបានល្អប្រសើរសម្រាប់បម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋរស់នៅភូមិព្រៃស្នូល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។ លោក កេត ម៉ៅ អភិបាល នៃគណៈអភិបាលស្រុកសំរោង កន្លងទៅធ្លាប់លើកឡើងថា ប្រទេសជាតិក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ និងអនុវត្តនូវនយោបាយឈ្នះឈ្នះ បានធ្វើឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាពពេញលេញទូទាំងប្រទេស ហើយបានកែប្រែប្រទេសទាំងមូល ឲ្យមានការអភិវឌ្ឍយ៉ាងខ្លាំងលើគ្រប់វិស័យ ។ ទន្ទឹមនិងប្រទេសជាតិមានសុខសន្តិភាពពេញលេញនេះ ក៏បានធ្វើអោយបងប្អូនប្រជាពលរដ្ឋគ្រប់លំនៅដ្ឋានមានជីវភាពសមរម្យ ជាពិសេសបញ្ហាផ្លូវ ថ្នល់ក៏ត្រូវបានកសាង ស្ថាបនាជាបន្តបន្ទាប់សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ទាំងផ្លូវដី ផ្លូវបេតុង និងផ្លូវកៅស៊ូ ។ សូមជម្រាបជូនឱ្យដឹងថា…

  • លោក កាំង តុងងី៖ ប្រជា ពលរដ្ឋ ដែលដាក់លុយ វិនិយោគ ទៅលើ ក្រុមហ៊ុន PAYEER សូមបញ្ឈប់ដោយ សារជា ក្រុមហ៊ុន បោកប្រាស់

    លោក កាំង តុងងី៖ ប្រជា ពលរដ្ឋ ដែលដាក់លុយ វិនិយោគ ទៅលើ ក្រុមហ៊ុន PAYEER សូមបញ្ឈប់ដោយ សារជា ក្រុមហ៊ុន បោកប្រាស់

    ភ្នំពេញ ៖ លោក កាំង តុងងី ប្រធាននាយក ដ្ឋាន ទំនាក់ ទំនង នៃ សមាគម មីក្រូ ហរិញ្ញវត្ថុ កម្ពុជា បាន ថ្លែងឱ្យដឹងថា ប្រជា ពលរដ្ឋ ដែល ទិញកាក់ ឬ ដាក់លុយវិនិយោគ ទៅ លើ ក្រុមហ៊ុន PAYEER សូមបញ្ឈប់ ដោយ សារក្រុមហ៊ុន នេះ ជា ក្រុមហ៊ុន បោក ប្រាស់។បើ តាម ប្រធាន នាយក ដ្ឋាន ទំនាក់ ទំនង នៃ សមាគម មីក្រូ ហរិញ្ញវត្ថុ កម្ពុជា រូបនេះ បាន ប្រាប់ ទៀតថា ដោយ សង្កេត ឃើញ ក្រុមហ៊ុន PAYEER នេះ…

  • ឯកឧត្តម លី ធុជ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មិនដែល ភ្លេចពីបញ្ហា គ្រាប់មីន ឡើយ

    ឯកឧត្តម លី ធុជ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មិនដែល ភ្លេចពីបញ្ហា គ្រាប់មីន ឡើយ

    ភ្នំពេញ: មន្រ្តីជាន់ខ្ពស់នៃ អាជ្ញាធរមីន បានបង្ហាញពីការគាំទ្រ និង ភាពកក់ក្តៅ ចំពោះ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ដែល តែងតែ លើកឡើង ពី បញ្ហា គ្រាប់មីនក្នុង ប្រទេសកម្ពុជាទៅដល់ បណ្តាថ្នាក់ដឹកនាំ ប្រទេស ធំៗមួយចំនួន និងបាន ស្នើ ឱ្យ មានការជួយ លើការបោសសំអាតមីននេះ ផងដែរ។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងដូចនេះ នៅ ថ្ងៃទី ១៣ ខែវិច្ឆិកា បន្ទាប់ ពី សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន ស្នើដល់ថ្នាក់ដឹកនាំនៃប្រទេសអូស្ត្រាលី ប្រទេសឥណ្ឌា ប្រទេសជប៉ុន និង ក្រុមប្រឹក្សាសហភាពអឺរ៉ុបជាដើម។ ជាក់ស្តែង នាថ្ងៃទី ១២ ខែវិច្ឆិកា នាឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិ ច្ចប្រជុំកំពូលពាក់ព័ន្ធ កន្លងទៅនេះ ក្នុង…

  • សិស្សកម្ពុជា ៣រូប នឹងចូលរួមកម្មវិធីប្រកួតមនុស្សយន្តអូឡាំព្យាដពិភពលោក នៅប្រទេសអាល្លឺម៉ង់

    សិស្សកម្ពុជា ៣រូប នឹងចូលរួមកម្មវិធីប្រកួតមនុស្សយន្តអូឡាំព្យាដពិភពលោក នៅប្រទេសអាល្លឺម៉ង់

    ភ្នំពេញ៖ ក្រុមរបស់ប្រទេសកម្ពុជាដែលមានសិស្សឆ្នើមមកពីវិទ្យាល័យ AUPP ចំនួន ៣រូប នឹងចូលរួមកម្មវិធីប្រកួតមនុស្សយន្តអូឡាំព្យាដពិភពលោក (World Robot Olympiad) នៅប្រទេសអាល្លឺម៉ង់ បន្ទាប់ពីទទួលបានជោគជ័យក្នុងការប្រកួតថ្នាក់ជាតិនៅកម្ពុជា ដែលបានបញ្ចប់កាលពីខែតុលា ឆ្នាំ២០២២ កន្លងមក។ តាមទំព័រហ្វេសប៊ុករបស់ក្រសួងប្រៃសណីយ៍កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថាការទៅចួលរួមប្រកួតនេះក្រុមកម្ពុជានឹងយក មនុស្សយន្តប្រភេទដែល បានប្រើប្រាស់កម្មវិធីបញ្ញាសិប្បនិម្មិត (Artificial Intelligence) សម្រាប់បញ្ជាតាមរយៈសម្លេង ឬកាយវិការ ហើយមានមុខងារអាចបញ្ជូនដំណឹងពីសុវត្ថិភាព សម្អាតផ្ទះ បញ្ជានិងគ្រប់គ្រងបរិក្ខារអគ្គិសនីក្នុងផ្ទះ ធ្វើបដិសណ្ឋារកិច្ច និងអាចសន្ទនាជាមនុស្សបាន។ ប្រភពខាងលនេះបានបញ្ជាក់បន្ថែមថាដើម្បីជាការលើកទឹកចិត្ត ក្រសួងប្រៃណីយ៍និងទូរគមនាគមន៍បានឧបត្ថមសិស្សកម្ពុជា ដែលនឹងចូលរួមការប្រកួតនេះ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៧-១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុង Dortmund ប្រទេសអាល្លឺម៉ង់។ កម្មវិធីនេះ មានការចូលរួមពី ៣៦៥ ក្រុម មកពី ៧៣ប្រទេស ហេីយនឹងផ្សាយផ្ទាល់ Online តាមរយៈតំណភ្ជាប់ www.wro.live ៕ ដោយ ៖ ម៉ាដេប៉ូ