-
លោក មឿន សំណាង កវីបង្ហាញឆន្ទៈបង្កើតស្នាដៃតាមរយៈកំណាព្យខ្មែរ

ភ្នំពេញ៖ លោក មឿន សំណាង នាមប៉ាកកា កវីមេគង្គ កើតនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ១៩៨៨ នាភូមិចេក ឃុំស្ដុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្នុងឆ្នាំ២០០៤ ក្រុមគ្រួសារលោកបានប្ដូរទីលំនៅទៅរស់នៅភូមិជ័យនិវត្តន៍ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ លោកគឺជាកូនទី២ ក្នុងចំណោមបងប្អូនសរុបទាំង៨នាក់។ លោកបានបញ្ចប់សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា សាខាខេត្តសៀមរាបលើជំនាញគ្រប់គ្រង។ ក្រោយបញ្ចប់ការសិក្សា ពីឆ្នាំ ២០១១ ដល់ ២០១៨ មានមុខងារជាមន្ត្រីឥណទានខ្នាតមធ្យម នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ សាខាខេត្តសៀមរាប។ បច្ចុប្បន្ន លោកមានមុខងារជាប្រធានសាខានៅធនាគារ អែស ប៊ី អាយ លីហួរ ម.ក ប្រចាំនៅសាខាស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ លោកបានឈានជើងចូលក្នុងវិស័យតែងនិពន្ធក្នុងឆ្នាំ ២០១៩ ហើយទទួលបានជ័យលាភីលេខ១ ពានអក្សរសិល្ប៍ទន្លេមេគង្គ លើកទី១០ ឆ្នាំ២០១៩ នៅប្រទេសភូមា ផ្នែកកំណាព្យ «រឿងស្នេហ៍លើផ្ទៃទន្លេ»។ ក្នុងឆ្នាំ ២០១៩ ដដែល លោកទទួលបានជ័យលាភីលេខ៣ ពានអក្សរសិល្ប៍ព្រះនាងឥន្ទ្រទេវី…
-
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះត្រួតពិនិត្យ កម្លាំង តាមបណ្តាគោលដៅឈរជើង ការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ!

ភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចុះត្រួតពិនិត្យ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលត្រៀមរួចជាស្រេចតាមបណ្តាគោលដៅឈរជើង ដោយបំពាក់នូវសម្ភារគ្រឿងបំពាក់គ្រប់គ្រាន់ ដើម្បីចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំជាតិ-អន្តរាជាតិ ដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រកបដោយ ស្មារតីម្ចាស់ការទទួលខុសត្រូវខ្ពស់បំផុត៕
-
អ្នកលក់ផលិតផលកែច្នៃក្នុងស្រុកបង្ហាញពីការជួយទិញផលិតផល និងរកការងារធ្វើដល់ប្រជាសហគមន៍មូលដ្ឋាន

ភ្នំពេញ៖ ក្នុងពេលយកទំនិញដែលជាផលិតផលក្នុងស្រុក ក្នុងនេះមានទាំងគ្រឿងឧបភោគ បរិភោគនិង របស់របរប្រើប្រាស់ជា ហូលផាមួង កន្សែង ក្រមា និងគ្រឿងចម្លាក់នានា ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី០៨ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នៅក្នុងសណ្ឋានគារសុខារាជធានីភ្នំពេញ ក្រុមអ្នកលក់ផលិតផលកែច្នៃក្នុងស្រុកបានបង្ហាញពីការជួយដល់សហគមន៍ក្នុងការជួយរកការងារ និងជួយទិញផលិតផលរបស់ពួកគាត់សំដៅដើម្បីជួយលើកស្ទួយជីវភាពពួកគាត់ឱ្យកាន់តែប្រសើរឡើង។ គួរបញ្ជាក់ថាក្នុងកិច្ចប្រជុំអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធយ៉ាងហោចណាស់មានក្រុមហ៊ុនចំនួន២៥ និងស្តង់ចំនួន២៦បានដាក់លក់ទំនិញច្រើនមុខ សម្រាប់គណៈប្រតិភូក្នុងកិច្ចប្រជុំកំពូលអាស៊ានចូលរួមទស្សនានូវផលិតផលប្រកបដោយគុណភាពរបស់កម្ពុជា។ កំពុងដាក់លក់ទំនិញក្នុងពិព័រណ៍ផលិតផលក្នុងស្រុក អ្នកស្រី ហម ផុស្សនាកល្យាណី អ្នកកែច្នៃម៉ូតប្រចាំ ក្រុមហ៊ុន ហត្ថានារី បានឱ្យដឹងថា ទំនិញរបស់ អ្នកស្រីដែលយកតាំងមកតាំងបង្ហាញនេះមានទានក្រអូប និង តែ ដែលជាផលិតផលចេញមកពីសហគមន៍ ។ អ្នកស្រីបានបន្តឱ្យដឹងថា៖ការយកទំនិញដែលជាផលលិតផលក្នុងស្រុកនេះដែរគឺក្នុងគោលបំណងចង់បង្ហាញដល់បរទេសឱ្យបានស្គាល់ទំនិញរបស់កម្ពុជាថាប្រទេសយើងក៏អាចផលិតនូវទំនិញដែលមានគុណភាពនិងប្រកបទៅដោយការនិយមប្រើប្រាស់មិនចាញ់ប្រទេសដទៃនោះឡើយ។ ស្រ្តីរូបនេះបានបញ្ជាក់បន្ថែមថា”ពួកយើងបានផលិត នូវផលិតផលទាំងអស់នេះនៅក្នុងស្រុកសៀមរាបនិងក្នុងបណ្តាខេត្តដទៃទៀតក្នុងប្រទេសកម្ពុជា ហើយដូចជាតែ និងសារជាតិផលិតធ្វើជាទានក៏បានទិញពីសហគមន៍ដែលផ្តល់នូវចំណូលជូនពួកគាត់ក្នុងការដោះស្រាយជីវភាព”។ ដោយឡែកអ្នកស្រី ម៉ាលីកា ក្រុមហ៊ុនផ្តៅម៉ាឃីត ដែលជាក្រុមហ៊ុនមួយបានកែច្នៃកំប្លោកធ្វើជា កាបូប កាតាប និងរបស់របរដទៃជាច្រើនទៀតក្នុងការយកមកដាក់តាំងលក់នៅក្នុង ពិព័រណ៍ក្នុងកិច្ចប្រជុំអាស៊ានលើកទី៤០ និងទី៤១នេះដែរបានប្រាប់ឱ្យដឹងថា ការកែច្នៃទំនិញផលិតចេញពីកំប្លោកនេះក្នុងគោលបំណងសំខាន់គឺដើម្បីលើកស្តួយស្រ្តីខ្មែរនៅតាមសហគមន៍សំដៅធ្វើយ៉ាងណាឱ្យពួកគាត់មានការងារធ្វើ មានជំនាញច្បាស់លាស់និងអាចរកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសាររបស់ពួកគាត់។ ជាមួយគ្នានេះអ្នកស្រី គង់សិទ្ធាវី…
-
កម្ពុជាធ្វើសេចក្តីព្រាងច្បាប់សន្តិសុខសាយប័រ ដើម្បីប្រឆាំងនឹងការវាយប្រហារតាមអ៊ីនធឺណិត

ភ្នំពេញ៖ ដើម្បីកាត់បន្ថយឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ការពារឯកជនភាពរបស់បុគ្គល និងស្ថាប័នសាធារណៈ ព្រមទាំងឯកជននៅកម្ពុជា ច្បាប់សន្តិសុខតាមអ៊ីនធឺណិត (សន្តិសុខសាយប័រ) ត្រូវបានព្រាងឡើងដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា។ប្រទេសកម្ពុជានិងពិភពលោកទាំងមូល បាននិងកំពុងរងការវាយប្រហារកាន់តែខ្លាំងពីសំណាក់ក្រុមចោរបច្ចេកវិទ្យា (Hackers)។ ដើម្បីការពារសន្តិសុខតាមអ៊ីនធឺណិត ក៏ដូចជាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត រដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធសន្តិសុខអ៊ីនធឺណិតថ្នាក់ជាតិ និងជ្រើសរើសមន្ត្រីជំនាញដើម្បីតាមដានការវាយប្រហារតាមអ៊ីនធឺណិតជាដើម។ ទន្ទឹមនេះ ក្រសួងប្រៃសណីយន៍និងទូរគមនាគមន៍ ក៏កំពុងតែរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីសន្តិសុខតាមអ៊ីនធឺណិត និងការការពារទិន្នន័យបុគ្គលផងដែរ។ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជាឯកឧត្តម លីវ សុផាណារិទ្ធិ បានគូសបញ្ជាក់ថា៖ «យើងបានធ្វើសេចក្តីព្រាងច្បាប់ស្តីអំពីសន្តិសុខតាមអ៊ីនធឺណិត (zero draft) គ្រប់ជ្រុងជ្រោយហើយ តែយើងត្រូវការធាតុចូល មតិយោបល់ចូលរួមបន្ថែមទៀតពីវិស័យឯកជន និងស្ថាប័នរដ្ឋដទៃៗទៀត។ ឥឡូវនេះ យើងកំពុងរងចាំការឆ្លើយតបមកវិញ ហើយបន្ទាប់មកយើងនឹងពិនិត្យប្រជុំម្តងទៀតតាមរយៈកិច្ចប្រជុំអន្តរក្រសួង»។ ក្រសួងប្រៃសណីយ៍ បានផ្ញើសេចក្តីពង្រាងច្បាប់ទៅកាន់ភាគីពាក់ព័ន្ធជាច្រើន ជាពិសេសចាប់ផ្តើមពីក្រុមហ៊ុនបច្ចេកវិទ្យា-អ៊ីនធឺណិតធំៗ ដើម្បីឲ្យអ្នកពាក់ព័ន្ធទាំងអស់នោះចូលរួមជួយពិនិត្យមើល សេចក្តីព្រាងច្បាប់ថែមទៀត។ លោកអនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ លីវ សុផាណារិទ្ធិ បានសង្កត់ធ្ងន់ថា៖ « ពាក្យថា សេចក្តីព្រាងច្បាប់ នៅមានការកែសម្រួលទៀត ហើយក្នុងការរៀបចំច្បាប់មួយៗ យើងត្រូវឆ្លងគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់»។ គួរបញ្ជាក់ថា ក្រុមការងារនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា គឺជាអ្នកចាត់ចែងធ្វើសេចក្តីពង្រាងច្បាប់ស្តីពីសន្តិសុខតាមអ៊ីនធឺណិត។ ក្រសួងប្រៃសណីយ៍ បានផ្ញើសេចក្តីព្រាងច្បាប់នេះទៅកាន់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធជាច្រើន មុនធ្វើការប្រជុំអន្តរក្រសួង…
-
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ៖ ពុំមានកងសន្តិសុខអាមេរិកស្នើសុំសិទ្ធិបាញ់ ប្រសិនមានពលរដ្ឋ លើកទូរសព្ទថតសំដៅមក ក្បួនរថយន្តរបស់ប្រធានាធិបតីអាមេរិកមក កម្ពុជាឡើយ !

ភ្នំពេញ៖ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន តាមទូរសព្ទនាល្ងាចថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ថា , ពុំមានករណីកងសន្តិសុខអាមេរិកស្នើសុំសិទ្ធិកម្ពុជាបាញ់ប្រសិនមានពលរដ្ឋលើកទូរសព្ទថតសំដៅមកក្បួនរថយន្តរបស់ប្រធានាធិបតីអាមេរិកមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានឡើយ។ ការបំភ្លឺរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ គឺធ្វើឡើងក្រោយពីមានការផ្សព្វផ្សាយសារសំឡេងតាមប្រព័ន្ធតេឡេក្រាមថា កងកម្លាំងអាមេរិកបានស្នើសុំសិទ្ធិបាញ់ពីរាជរដ្ឋាភិបាលកម្ពុជាថាប្រសិនមានពលរដ្ឋធ្វើដំណើរតាមក្បួន ឬជិះវ៉ាក្បួនរថយន្តរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន និងគណៈប្រតិភូអាមេរិកដែលធ្វើដំណើរមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា នោះកងកម្លាំងអាមេរិកនឹងបាញ់ដោយពុំមានការលើកលែងឡើយ។ ជាមួយគ្នានេះស្នើសុំសិទ្ធិបាញ់ ប្រសិនពលរដ្ឋហ៊ានលើកទូរសព្ទថតដោយសង្ស័យថាជាអាវុធក្នុងអំឡុងក្បួនរបស់ប្រធានាធិបតីអាមេរិកមកកម្ពុជា។ ឆ្លើយតបមកអ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងមហាផ្ទៃបានអះអាងថា៖ «មិនមានព័ត៌មាននេះទេ។ នេះជាព័ត៌មានមិនពិត។ តាមពិតទៅវាគ្មានអ៊ីចឹងទេ បើរឿងពិតមែនហ្នឹងខ្មែរយើងយល់ព្រមទេ? ជាធម្មតាការងារអ៊ីចេះ (ធានាសុវត្ថិភាពគណៈប្រតិភូអាមេរិក) គេក្តាប់បានអស់ហើយ មុននឹងធ្វើគេដឹងអស់ហើយ គេប្រការមុន»។ ដើម្បីធានាសុវត្ថិភាពគណៈប្រតិភូជាតិ និងអន្តរជាតិ រាជរដ្ឋាភិបាលបានត្រៀមកងកម្លាំងចម្រុះជាង ១ម៉ឺននាក់នៅចាំល្បាត និងការពារនៅតាមដងផ្លូវដែលមានក្បួនរថយន្តគណៈប្រតិភូ និងនៅបរិវេណសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។ គូសបញ្ជាក់ថា លោកប្រធានាធិបតី ចូ បៃឌិន នឹងមកបំពេញទស្សនាកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាមេរិក-អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។ បន្ទាប់មកលោកប្រធានាធិបតីអាមេរិកនឹងបន្តចូលរួមកិច្ចប្រជុំកំពូល G20 ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦…
-
ក្រុមនិស្សិតជំនាន់ទីមួយពីមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា បានបញ្ចប់ការសិក្សា នាំយកសិប្បកម្មផលិតនាឡិកាស្វីសមកកាន់ព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ៖ មជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា ដែលបង្កើតឡើងដោយមូលនិធិព្រីនស៍ ក្នុងការនាំយកការអប់រំផ្នែកផលិតនាឡិកាស្វីសដ៏ល្អបំផុតមកកាន់កម្ពុជា មានមោទនភាពក្នុងការប្រកាសថា និស្សិតកម្ពុជាចំនួន ៦នាក់ ដំបូងរបស់ខ្លួនបានបញ្ចប់ការសិក្សាដោយជោគជ័យពីកម្មវិធីសិក្សារយៈពេលពីរ ឆ្នាំ អំពីផ្នែកមីក្រូមេកានិក និងការផលិតនាឡិកា ។ និស្សិតបញ្ចប់ការសិក្សាទាំង ៦រូបរួមមាន ចក់ សំសូរិយា .លន សេរីវឌ្ឍន៍ .សាក់ លីហួ .សាមុត ផានីឆារ៉ាត .សែម ធារ៉ា និង អ៊ឹង ឈុនឡុង បានទទួលវិញ្ញាបនបត្ររបស់ពួកគេនៅក្នុងកម្មវិធីផ្លូវការមួយ ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាលក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ជាមួយនឹងការចូលរួមពីសមាជិកគ្រួសាររបស់ពួកគេ និងបុគ្គលិក មជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា ក្នុងការអបអរសាទរក្នុងឱកាសដ៏សែនរីករាយនេះ។ «ជាមួយនឹងវិស័យដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសកម្ពុជា មជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនាឡិកាព្រីនស៍ បានឈានជើងចូលទៅក្នុងការបង្កើតមូលដ្ឋានដែលសមត្ថភាពដ៏សំខាន់សម្រាប់ការចាប់ផ្តើមដ៏រឹងមាំមួយនេះ។» ប្រសាសន៍របស់ លោកស្រី Jessica Thakur ទីប្រឹក្សាបច្ចេកទេស និងជាគ្រូបង្រៀននៅ មជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា។ លោកស្រីបានបន្ត «ជាមួយនឹងតម្រូវការខ្ពស់សម្រាប់អ្នកផលិតនាឡិកាដែលមានជំនាញ…
-
អ្នកជំនាញជាន់ខ្ពស់របស់ក្រសួងបរិស្ថាន និងមកពីសារៈមន្ទីរប្រវត្តិសាស្រ្តធម្មជាតិប៉ារីស ប្រទេសបារាំង ធ្វើការកំណត់អត្តសញ្ញាណប្រភេទកេសរកូលតាមបែបវិទ្យាសាស្រ្ត

ភ្នំពេញ៖ ក្រោមកិច្ចសហការរវាងក្រសួងបរិស្ថាន ជាមួយសារៈមន្ទីរប្រវត្តិសាស្រ្តធម្មជាតិប៉ារីស ប្រទេសបារាំង អ្នកជំនាញជាន់ខ្ពស់របស់សារៈមន្ទីរចំនួន២រូប រួមមានលោកស្រីសាស្ត្រាចារ្យបណ្ឌិត ហ៊ុល សុវណ្ណមោលី និងលោកសាស្ត្រាចារ្យបណ្ឌិត Denis Larpin បានមកបង្ហាត់ពីរបៀបប្រមូលសំណាកកេសរកូល ការរក្សាទុកសំណាក ការកំណត់អត្តសញ្ញាណប្រភេទកេសរកូល តាមបែបវិទ្យាសាស្រ្ត ដល់ក្រុមការងារកេសរកូលនៃក្រសួងបរិស្ថាន អ្នកសិក្សាស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងអ្នកពាក់ព័ន្ធផងដែរ ចាប់ពីថ្ងៃទី ៧ ដល់ ២០ ខែវិច្ឆិកា ឆ្នាំ២០២២។ គួរបញ្ជាក់ថា តាមរយៈកិច្ចសហការនេះ អ្នកជំនាញនៃសារៈមន្ទីរប្រវត្តិសាស្រ្តធម្មជាតិប៉ារីស ក៏នឹងបន្តជួយពិនិត្យ និងផ្តល់យោបល់បន្ថែមដល់ការរៀបចំសៀវភៅមគ្គទេសក៍បន្លែ និងឯកសារវិទ្យាសាស្រ្តសម្រាប់បោះពុម្ភផ្សព្វផ្សាយផ្សេងទៀត។ សូមជម្រាបផងដែរថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២នេះ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន បានធ្វើការប្រមូលនិងរក្សាពូជកេសរកូលព្រៃពីគ្រប់ រាជធានី ខេត្ត ជាពិសេសមកពីខេត្តព្រះសីហនុ កោះកុង កំពត សៀមរាប និងមណ្ឌលគិរី បានចំនួនប្រមាណ ៥០០០សំណាក ស្មើនឹង ២១០ប្រភេទ និងបានកត់ត្រាចូលប្រព័ន្ធទិន្នន័យបានចំនួន ១១៤ប្រភេទ។ ក្នុងនោះដែរមជ្ឈមណ្ឌលបានបញ្ជូនសំណាកចំនួន ២៣ប្រភេទ ទៅសារៈមន្ទីរប្រវត្តិសាស្រ្តធម្មជាតិប៉ារីស…
-
ស្នងការរាជធានីភ្នំពេញ ចុះត្រួតពិនិត្យកម្លាំងអន្តរាគមន៍ពិសេស និងកម្លាំងចរាចរណ៍ ក្នុងការបំពេញតួនាទីភារកិច្ច ការការពារសន្តិសុខ សណ្តាប់ធ្នាប់តាមគោលដៅ នៃឱកាសកិច្ចប្រជុំកំពូលអាស៊ាន លេីកទី៤០-៤១

ភ្នំពេញ ៖ បេីយោង តាម របាយការណ៍ របស់ ស្នងការ ដ្ឋាន នគរបាល រាជធានី ភ្នំពេញ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជេីញចុះត្រួតពិនិត្យកម្លាំងអន្តរាគមន៍ពិសេស និងកម្លាំងចរាចរណ៍ ដោយបានណែនាំបន្ថែមឲ្យយកចិត្តទុកខ្ពស់ក្នុងការបំពេញ តួនាទីភារកិច្ច ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ សម្រួលចរាចរណ៍តាមគ្រប់គោលដៅ ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន លេីកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត។ ក្នុងរបាយការណ៍ដដែល បន្តថា ក្នុងឱកាសនោះដែរ លោកស្នងការ បានផ្តល់ជូន និងបំពាក់អាវពន្លឺចរាចរណ៍ថ្មីចំនួន ១០០០អាវ ដែលខាងមុខមានដាក់អក្សរ ន.ប.ភ.ព ពិលពន្លឺបំពាក់លេីស្មាចំនួន ៣៧០ និងស្រោមដៃសចំនួន ៣០០គូរផងដែរ ។ គួររំលឹកដែរថា លោកឧត្តមសេនីយ៍ឯក ស ថេត កាលពីពេលថ្មីៗនេះ ក៏បានអញ្ជេីញដឹកនាំកិច្ចប្រជុំស្តីពី ផែនការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់…
-
បញ្ញវ័ន្តខ្មែរ ដាស់តឿនឱ្យខ្មែរសាមគ្គីគ្នាចំថ្ងៃបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា

ភ្នំពេញ៖ បញ្ញវ័ន្តខ្មែរដាស់តឿនឱ្យខ្មែរសាមគ្គីគ្នា។ សាស្ត្រាចារ្យប្រវត្តិសាស្ត្រលោកបណ្ឌិតសំបូរ ម៉ាណារ៉ា និងសាស្ត្រាចារ្យផ្នែកទស្សនវិជ្ជបណ្ឌិតប៉ា ច័ន្ទរឿន សុទ្ធតែកត់សម្គាល់ថា ឯករាជ្យជាតិមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ។ ដូច្នេះបណ្ដាជនខ្មែរទាំងអស់ត្រូវសាមគ្គីគ្នាថែររក្សា។ បណ្ឌិត សំបូរ ម៉ាណារ៉ា បានប្រាប់ថាថ្ងៃបុណ្យឯករាជ្យជាតិ៩វិច្ឆិកានេះ គឺជាថ្ងៃចងចាំរបស់ប្រជាពលរដ្ឋខ្មែរ ក្រោយពីសម័យអាណាព្យាបាលបារាំង ឫក៏សម័យអាណានិគមបារាំង។ លោកស្នើឱ្យកូនខ្មែរចងចាំ និងកុំភ្លេចថាថ្ងៃ៩វិច្ឆិកាជាថ្ងៃឯករាជ្យដែលប្រទេសកម្ពុជាទទួលបានដោយលំបាក ។ សាស្ត្រាចារ្យរូបនេះ រំលឹកពីវីរភាពរបស់សម្ដេចព្រះបរមរតនកោដ្ឋ យ៉ាងដូច្នេះថា ៖ « កម្ពុជាយើងទទួល ដោយការប្រើប្រាស់វិធីសាស្ត្រនិងសន្តិវិធីការទូត ពីព្រោះចាប់តាំងពីព្រះកូណាសីហនុ ឡើងគ្រងរាជ្យ រហូតដល់ព្រះអង្គទទួលបានឯករាជ្យ គឺរយៈពេលត្រឹម១២ឆ្នាំទេ។ អ៊ីចឹងការខំប្រឹងតតាំង ខំប្រឹងតស៊ូ ខំប្រឹងរៀបចំ រហូតទៅដល់ក្រោយសង្គ្រាមលោកលើកទី២ ទើបយើងទទួលបានឯករាជ្យ តាមរយៈការប្រឹងប្រែងរបស់ព្រះអង្គដោយផ្ទាល់ផង»។ លោកកត់សម្គាល់ថា សម្ដេចព្រះនរោត្តម សីហនុ បានធ្វើចលនាសំខាន់ៗទាំងការទូតនិងចលនាខាងក្នុងប្រទេស។ លោកបន្តថា ចលនាខាងក្នុងប្រទេសមានយុវជនយុវនារីក្លាហានគាំទ្រ ដោយព្រះអង្គបានតតាំងនិងកំណត់ទិសដៅពិតប្រាកដ។លោកបន្ថែមថា បើទោះបីចលនានេះ ត្រូវបានគេបន្ទោសបង្អាក់យ៉ាងណាក៏ដោយ ក៏ចលនានេះមានកម្លាំង ឆន្ទៈយ៉ាងមោះមុតសម្រុកទៅមុខ ដោយព្រះអង្គយកព្រះកាយ និងព្រះទ័យរបស់ព្រះអង្គ ដាក់ទៅលើកិច្ចការមួយនេះយ៉ាងខ្លាំងក្លា រហូតទៅដល់មានទំនុកចិត្ត ហើយប្រជាប្រិយភាពរបស់ព្រះអង្គបានកើនឡើង។ លោកឡើងថា៖ «កុំភ្លេច យើងទទួលបានឯករាជ្យពីបារាំង…
-
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ចុះផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនក្នុងពិធីបុណ្យប្រណាំងទូក

(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី០៨ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបន្តសហការជាមួយគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត ក្រសួង ស្ថាប័ន ចុះផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន ក្នុងពិធីបុណ្យប្រណាំងទូក និងថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីបញ្ជូនសារទៅកាន់ប្រជាពលរដ្ឋជាការពញ្ញាក់ស្មារតីនិងបង្កើនការចូលរួមបន្ថែមទៀតដើម្បីបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនក្នុងក្រុមគ្រួសារ និងសហកមន៍។ លោកឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិកាដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់ឱ្យដឹងពីការផ្សព្វផ្សាយនេះថា ខិត្តប័ណ្ណប្រឆាំងគ្រឿងញៀនច្រើនម៉ឺនសន្លឹក បដារាប់សិបសារប្រមានពីប្រឆាំងគ្រឿងញៀនត្រូវបានចែកផ្សព្វផ្សាយតាមទីតាំង ផ្លូវសំខាន់ ៗ និងផ្លូវចេញ-ចូល-ឆ្លងកាត់រាជធានី-ខេត្ត រមណីយដ្ឋាន អានសារដោយពិធីក រពិធីប្រណាំងទូក និងប្រគំតន្រ្តីក្រុមហ៊ុនតាមប្រព័ន្ធផ្សព្វផ្សាយ បណ្តាញសង្គម វិទ្យុ ទូរទស្សន៍ កាសែត ផ្សាយសារអប់រំនៅលើទូរសព័្ទដៃ។ ក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ ឧត្តមសេនីយ៍ទោ លឹម តុងហួត បានប្រាប់បន្តថា ការងារផ្សព្វផ្សាយជាការសំខាន់ចាំបាច់មួយដែលត្រូវការការចូលរួមជាចាំបាច់ពីគ្រប់សមាសភាពទាំងអស់ក្នុងសង្គមជាការងាររួម ដោយមិនមែនជាការងារផ្តាច់មុខរបស់អ្នកណាម្នាក់ឬក្រុមណាមួយឡើយ និងបានថ្លែងអំណរគុណដល់គ្រប់ក្រសួង ស្ថាប័ន គណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត ដែលបានផ្តល់កិច្ចសហការផ្សព្វផ្សាយ និងវិស័យឯកជនមានគ្រឹះស្ថានហិរញ្ញវត្ថុអិលអូអិលស៊ីជាដើម ដែលបានជួយឧបត្ថម្ភសម្ភារ មធ្យោបាយសម្រាប់ដំណើរការផ្សព្វផ្សាយ…