Category: ព័ត៌មានសង្គម

  • ប្រជាពលរដ្ឋសប្បាយរីករាយទស្សនា ការប្រណាំងទូកបែបលក្ខណៈប្រពៃណីនៅបារាយណ៍ខាងលិច ក្រុងសៀមរាប

    ប្រជាពលរដ្ឋសប្បាយរីករាយទស្សនា ការប្រណាំងទូកបែបលក្ខណៈប្រពៃណីនៅបារាយណ៍ខាងលិច ក្រុងសៀមរាប

    សៀមរាប៖ ប្រជាពលរដ្ឋជាច្រើនកុះករ ពួកគាត់បានសម្ដែងការសប្បាយរីករាយ ដែលបានចូលរួមទស្សនាក្នុងពិធីប្រណាំទូកលក្ខណៈប្រពៃណីនេះ ។ ពួកគាត់បានលើកឡើងថា បន្ទាប់ពីខកខានរយៈពេល២ឆ្នាំកន្លងមកនេះ បានធ្វើឱ្យប្រជាពលរដ្ឋទៅទស្សនាច្រើន ជាពិសេសពួកគាត់នៅមូលដ្ឋាន មានប្រាក់ចំណូលក្នុងគ្រួសារ ពីការបង្កើតការលក់ដូរនៅក្នុងពិធី។ ប្រជាពលរដ្ឋបានបន្ដថា ការបង្កើតកម្មវិធីសប្បាយៗនេះ បង្ហាញថា ប្រទេសកម្ពុជាបានរួចផុតការឆ្លងជំងឺកូវីដ១៩ហើយ ព្រោះអ្នកដើរកំសាន្ដមិនសូវមានការពាក់ម៉ាស់នោះទេ ជាពិសេសពិធីអុំទូកនេះ បានបង្ហាញថា កម្ពុជា បង្កើតការសប្បាយដល់ប្រជាពលរដ្ឋ និងរំលឹកឡើងវិញនៃពិធីបុណ្យអុំទូកក្នុងតំបន់រមណីយដ្ឋានអង្គរ។ពួកគាត់បន្ថែមថា ពិធីប្រពៃណីនេះ មិនត្រឹមតែផ្ដល់សេដ្ឋកិច្ចដល់ប្រជាពលរដ្ឋនោះទេ វាជាការទាក់ទាញអ្នកទេសចរទៅកំសាន្ដនិងរក្សានូវទំនៀមទម្លាប់ប្រពៃណីខ្មែរដល់កូនចៅជំនាន់ក្រោយផងដែរ។ ប្រជាពលរដ្ឋចង់ឱ្យអាជ្ញាធរបង្កើតពិធីបែបប្រពៃណីនេះឱ្យបានច្រើន ដើម្បីឱ្យយុវជន ក៍ដូចប្រជាពលរដ្ឋចូលរួមថែរក្សាវប្បធម៌ប្រពៃណីរបស់ខ្មែរនេះ។ ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្ដមហានទីរតនារាម ហៅវត្ដស្វាយរមៀត ស្ថិតនៅសង្កាត់ទឹកវិល ក្រុងសៀមរាប ដែលជាប្រធានរៀបចំពិធីប្រណាំងទូកលក្ខណៈប្រពៃណីនេះ ព្រះអង្គមានសង្ឃដីកាថា ពិធីអុំទូកលក្ខណៈប្រពៃណីនេះ ដើម្បីអបអរពិធីបុណ្យកឋិនទាន និងដើម្បីឱ្យមានទាក់ទាញអ្នកទេសចរណ៍ ជាពិសេសរក្សាប្រពៃណីបុរាណខ្មែរឱ្យបានគង់វង្ស ព្រមទាំងបង្កើតបរិយាកាសកន្សាន្ដសប្បាយដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ដោយសារការយកចិត្តទុកដាក់និងការលះបង់ខ្ពស់របស់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ទើបយើងទាំងអស់គ្នាមានឱកាសជួបជុំនិងប្រាព្ឋពិធីផ្សេងៗ ឡើងវិញក្រោមម្លប់សុខសន្តិភាពតែមួយ។ ពិធីប្រណាំងទូកលក្ខណៈប្រពៃណីនេះមានរយៈពេល២ថ្ងៃព្រះអង្គបន្ថែមថា ការរៀបចំរំលឹកនូវការប្រណាំងទូកនេះ គឺធ្វើឡើងអាស្រយប្រជាពលរដ្ឋជួយគាំទ្រទាំងថវិកាស្មារតី ដើម្បីបង្កើតការសប្បាយដល់ប្រជាពលរដ្ឋឱ្យបានច្រើន។ជាមួយគ្នានោះ ពិធីនេះមានការហែអង្គកឋិនទាន តាមទូកឆ្លងកាត់ទឹកបារាណ៍ចូលវត្ដផងដែរ ដែលនេះលើកទីមួយហើយការដង្ហែកឋិនទាននៅលើទឹក។ ពិធីអុំទូកនេះ ធ្វើឡើងមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០២២នេះ នៅបាយរាណ៍ខាងលិច…

  • រដ្ឋបាលខេត្តកំពត រៀបចំពិធីប្រណាំងទូក ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និង បណ្តែតប្រទីប

    រដ្ឋបាលខេត្តកំពត រៀបចំពិធីប្រណាំងទូក ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និង បណ្តែតប្រទីប

    កំពត ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល ខេត្តកំពត និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ថុង ធារី ជឹង ផល្លា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រណាំងទូក “ង” ខ្នាតប្រពៃណី ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបរិវេណមាត់ព្រែកកំពង់បាយ (តំបន់កោះស្មៅ) ស្ថិតក្នុងឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។ ពិធីនេះប្រព្រឹត្តទៅនៅរសៀលថ្ងៃទី ០៦ ខែវិច្ឆិការ ឆ្នាំ២០២២ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អស់លោកលោកស្រី មន្ត្រីរាជការទូទាំងខេត្ត និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ការប្រណាំង ទូកនេះមានចំនួន ២ថ្ងៃគឺនៅថ្ងៃទី ០៦ និងថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០២២រីឯ ពិធីអកអំបុក សំពះព្រះខែ និងបណ្តែតប្រទីពវិញមានមួយថ្ងៃ គឺថ្ងៃទី០៨ ខែវិច្ឆិកា…

  • ប្រជាពលរដ្ឋក្រីក្រប្រឈមនឹងគ្រោះថ្នាក់ដោយសារមីនចំនួន១០០គ្រួសារទៀតរស់នៅខេត្តឧត្តរមានជ័យទទួលបានប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់របស់កាកបាទក្រហមកម្ពុជា

    ប្រជាពលរដ្ឋក្រីក្រប្រឈមនឹងគ្រោះថ្នាក់ដោយសារមីនចំនួន១០០គ្រួសារទៀតរស់នៅខេត្តឧត្តរមានជ័យទទួលបានប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់របស់កាកបាទក្រហមកម្ពុជា

    ភ្នំពេញ៖ ដើម្បីរួមចំណែកពង្រឹងភាពធន់របស់ សង្គមជាតិនិងកាត់បន្ថយការរងគ្រោះថ្នាក់ដោយសារមីននៅថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២២នេះកាកបាទក្រហមកម្ពុជាដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានបន្តផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់របស់កាកបាទក្រហមកម្ពុជាជូនដល់ប្រជាពលរដ្ឋក្រីក្រប្រឈមនឹងគ្រោះថ្នាក់ដោយសារមីនចំនួន ១០០គ្រួសារទៀត រស់នៅក្នុងក្រុងស្រុកចំនួន បី នៃខេត្តឧត្តរមានជ័យ ដែលក្នុងគ្រួសារនីមួយៗ ទទួលបានថវិកាចំនួនមួយលានរៀល សម្រាប់យក ទៅប្រកបមុខរបរកសិកម្ម លក់ដូរ និងចិញ្ចឹមសត្វ។ សម្រាប់ឆ្នាំ២០២២នេះ នៅខេត្តឧត្តរមានជ័យ មានប្រជាពលរដ្ឋបានទទួលប្រាក់កម្ចីសរុបចំនួន ១៥០គ្រួសារ បន្ថែមពីលើប្រជាពលរដ្ឋចំនួន ៥៦គ្រួសារដែលកំពុងបង្វិលថវិកាដែលពួកគាត់ទទួលបានកាលពីឆ្នាំ២០១៩ យកទៅពង្រីកមុខរបរ ធ្វើឱ្យកម្រិតជីវភាពគ្រួសាររបស់ពួកគាត់មានភាពល្អប្រសើរឡើង។ កម្មវិធីប្រគល់-ទទួលប្រាក់កម្ចីខាងលើនេះ បាន ប្រព្រឹត្តទៅក្រោមវត្តមានលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជាហើយធ្វើឡើងនៅទីតាំងចំនួនបីផ្សេងគ្នា។គឺទីតាំងទី១ស្ថិតនៅមណ្ឌលសុខភាព គោកមន សម្រាប់ប្រជាពលរដ្ឋរស់នៅស្រុកបន្ទាយអំពិលចំនួន២៥គ្រួសារ,ទីតាំងទី២ស្ថិតនៅសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ សម្រាប់ប្រជាពលរដ្ឋ រស់នៅក្រុងសំរោងចំនួន ២០គ្រួសារ និងទីតាំងទី៣ ស្ថិតនៅអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកចុងកាល់សម្រាប់ប្រជាពលរដ្ឋរស់នៅស្រុកចុងកាល់ចំនួន ៥៥គ្រួសារ។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ អគ្គលេខាធិការរងទី១បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែនដែល ផ្តាំផ្ញើសួរសុខទុក្ខ និងការគិតគូរពីជីវភាពរស់នៅ…

  • មណ្ឌលសុខភាពចំនួន៣ នៅខេត្តឧត្តរមានជ័យ ទទួលបានអំណោយថ្នាំពេទ្យ និងសម្ភារពេទ្យមួយ ចំនួនពីកាកបាទក្រហមកម្ពុជា

    មណ្ឌលសុខភាពចំនួន៣ នៅខេត្តឧត្តរមានជ័យ ទទួលបានអំណោយថ្នាំពេទ្យ និងសម្ភារពេទ្យមួយ ចំនួនពីកាកបាទក្រហមកម្ពុជា

    ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានចាត់ឱ្យ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទ ក្រហមកម្ពុជា និងសហការី រួមជាមួយសាខា កាកបាទ ក្រហមកម្ពុជា ខេត្តឧត្តរមានជ័យនាំ យក ថ្នាំពេទ្យចំនួនប្រាំមុខ និង សម្ភារពេទ្យ ចំនួនបួនមុខ ទៅប្រគល់ជូនដល់មណ្ឌល សុខភាពចំនួនបី នៅ ខេត្តឧត្តរមានជ័យ ដើម្បីរួមចំណែកលើកកម្ពស់ សុខភាព របស់ប្រជាពលរដ្ឋនៅតាមតំបន់ ដាច់ ស្រយាល និងមានតម្រូវការសេវានៅតាម មណ្ឌល សុខភាពដោយឥតគិតថ្លៃ។ មណ្ឌលសុខភាពទាំង៣នោះ រួមមាន៖ មណ្ឌលសុខភាពគោកមន ស្ថិតក្នុងស្រុកបន្ទាយអំពិល, មណ្ឌលសុខភាពសំរោង ស្ថិតក្នុងក្រុងសំរោង, មណ្ឌលសុខភាពចុងកាល់ ស្ថិតក្នុងស្រុកចុងកាល់។ ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស, លោកជំទាវអគ្គលេខាធិការរងទី១…

  • ស្វែងយល់ពីប្រវត្តិព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក

    ស្វែងយល់ពីប្រវត្តិព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក

    ភ្នំពេញ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នាឆ្នាំ២០២២នេះ បានឈានចូលមកដល់ហើយ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែវិច្ឆិកា។ ក្នុងឆ្នាំ នេះពិធីបុណ្យជាតិមួយនេះមិនបានរៀបចំឡើងក្នុងរាជធានីភ្នំពេញទេ។ ប៉ុន្តែបណ្ដាខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជាបានរៀបចំឡើងជាបន្តបន្ទាប់ចាប់តាំងពីខែតុលាមកម្ល៉េះ។ ពិធីបុណ្យអុំទូក ជាព្រះរាជពិធីដ៏សំខាន់មួយរបស់ជាតិខ្មែរ។ ថ្ងៃនេះយើងសូមលើកយកពីប្រវត្តិនៃពិធីបុណ្យអុំទូកមកចែកជូនប្រិយមិត្តបានស្វែងយល់បន្ថែម។ប្រវត្តិសាស្ត្រខ្មែរបានបញ្ជាក់យ៉ាងច្បាស់ថា ពិធីបុណ្យអុំទូកដែលតែងតែប្រព្រឹត្តទៅនៅថ្ងៃ១៤, ១៥កើត និងថ្ងៃ១រោច ខែកត្ដិក ជាបុណ្យប្រពៃណីជាតិរបស់ខ្មែរធំមួយដែលប្រជាពលរដ្ឋបានប្ររព្ធឡើងជាច្រើនរយឆ្នាំមកហើយ ដោយមានប្រភពដើមចេញពីប្រវត្តិសាស្ត្រខ្មែរពិតៗ។ ពិធីនេះមានប្រវត្តិតាំងពីបុរាណកាលមក ហើយបានចែងទុកក្នុងឯកសារជាតិ អន្តរជាតិ ពិសេសបានចារទុកលើសិលាចារឹកក៏ដូចជាជញ្ជាំងប្រាសាទខ្មែរនានាថែមទៀត។ ពិធីបុណ្យប្រពៃណីនេះមានការរីកចម្រើនជាខ្លាំងក្នុងសង្គមខ្មែរនាសម័យអង្គរ ពិសេសក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នាសតវត្សទី១២ និងសម័យលង្វែក ពុទ្ធសករាជ២០៧១ គ្រិស្ដសករាជ១៥២៨។ ព្រះបាទជ័យវរ្ម័នទី៧ ស្ដេចខ្លាំងពូកែរបស់ខ្មែរដែលធ្វើសង្គ្រាមលើទឹកបង្ក្រាបបច្ចាមិត្ត ដោយកងទ័ពព្រះអង្គប្រើទូកធ្វើចម្បាំង ដើម្បីរំដោះក្រុងកម្ពុជាឱ្យរួចផុតពីកណ្ដាប់ដៃខ្មាំងសត្រូវ។ រឿងចម្បាំងទាំងនេះ បុព្វបុរសខ្មែរបានឆ្លាក់លើជញ្ជាំងប្រាសាទបាយ័ន និងជញ្ជាំងប្រាសាទបន្ទាយឆ្មារ ដែលព្រះឆាយាលក្ខណ៍ព្រះបាទជ័យវរ្ម័នទី៧ ទ្រង់ស្ថិតលើនាវាចម្បាំងកាន់ធ្នូ ដំបង និងមានកងទ័ពយ៉ាងច្រើនមហិមា។ នៅសម័យលង្វែក ព្រះអង្គចន្ទទី១ ទ្រង់តាំងព្រះពញាតាត ងារជាសិទ្ធិភូបាល ស្ដេចត្រាញ់នៅកម្ពុជាក្រោម ស្រុកបាសាក់ ឱ្យរៀបចំកងទ័ពជើងទឹក ចែកចេញជាបីក្រុម។ ក្រុមទី១ ជាទ័ពស្រួច ហាត់ច្បាំងដោយទូកង, ក្រុមទី២…

  • ការបរិច្ចាគក្នុងកម្មវិធី «រត់ជាមួយសាយ ៤សែនជំហាន» កើនឡើងដល់ជាង១០ម៉ឺនដុល្លារ

    ការបរិច្ចាគក្នុងកម្មវិធី «រត់ជាមួយសាយ ៤សែនជំហាន» កើនឡើងដល់ជាង១០ម៉ឺនដុល្លារ

    ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ការបរិច្ចាគដល់មន្ទីរពេទ្យកុមារអង្គរតាមរយៈកម្មវធី «រត់ជាមួយសាយ ៤សែនជំហាន ភ្នំពេញ-សៀមរាប» បានកើនឡើងដល់ជាង១០ម៉ឺនដុល្លារហើយ។ នេះបើតាមការប្រកាសរបស់ក្រុមការងារ Run With Sai កាលពីថ្ងៃសៅរ៍ ទី៥ វិច្ឆិកា ឆ្នាំ២០២២។ សូមជម្រាបថា កម្មវិធី «រត់ជាមួយសាយ ៤សែនជំហាន ភ្នំពេញ-សៀមរាប» បានបិទបញ្ចប់តាំងពីថ្ងៃទី៣០ ខែតុលា កន្លងទៅមកម្ល៉េះ បន្ទាប់ពីតារាចម្រៀង លោក អ៊ួន បឋម ហៅ សាយ បានចំណាយពេលប្រាំបួនថ្ងៃ រត់ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប ដើម្បីរៃអង្គាសថវិកាជួយទ្រទ្រង់ដល់ការព្យាបាលជំងឺមហារីកលើកុមារ នៅមន្ទីរពេទ្យកុមារអង្គរ។ នៅថ្ងៃទី៣០ ខែតុលា ដែលជាថ្ងៃបិទបញ្ចប់នៃកម្មវិធី ចំនួនថវិកាបរិច្ចាគមានត្រឹមតែជាងប្រាំមួយម៉ឺនដុល្លារប៉ុណ្ណោះ ប៉ុន្តែលោក អ៊ួន បឋម ហៅ សាយ បានគូសបញ្ជាក់នៅថ្ងៃអាទិត្យ ទី៦ ខែវិច្ឆិកានេះថា ការបរិច្ចាគនៅតែធ្លាក់មកជាបន្តបន្ទាប់ ដោយគិតត្រឹមថ្ងៃទី៤ ខែវិច្ឆិកា ចំនួនថវិកាបរិច្ចាគបានកើនឡើងដល់ជាង១០ម៉ឺនដុល្លារ ហើយលោករំពឹងទុកថា ចំនួននេះនឹងបន្តកើនឡើងទៀតនាពេលខាងមុខ។ លោក…

  • មន្ត្រីជាន់ខ្ពស់ នៃគណកម្មការទី១០ នាំអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្តល់ជូនកុមារកំព្រា២៥០នាក់នៅខេត្តកំពង់ស្ពឺ

    មន្ត្រីជាន់ខ្ពស់ នៃគណកម្មការទី១០ នាំអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្តល់ជូនកុមារកំព្រា២៥០នាក់នៅខេត្តកំពង់ស្ពឺ

    ខេត្តកំពង់ស្ពឺ ៖ ពិតណាស់ថា ចៅៗបានបាត់បង់ឪពុក ឬម្តាយ និងក្រុមគ្រួសារទាំងមូល តែសូមចៅៗមិនត្រូវបាក់ទឹកចិត្តទេ ពីព្រោះចៅៗនៅមានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាដែលតែងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខមាលភាពរបស់ចៅៗ។ ចៅៗនៅមានថ្នាក់ដឹកនាំខេត្តនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅចាំការពារ និងថែរក្សាពិសេសចៅៗនៅមានម៉ែដោះនៅចាំមើលថែរក្សា និងស្រឡាញ់ចៅៗដូចជាកូនបង្កើតរបស់ខ្លួនឯង ។ នេះបើយោងតាមសម្តីរបស់ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណកម្មការអង្កេតនិងបោសសំអាត ប្រឆាំងអំពើរពុករលួយ និងជាអ្នកនាំពាក្យនៃព្រឹទ្ធសភាតំណាងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងឱកាសចុះសួរសុខទុក្ខនិងចែកអំណោយដល់កុមារកំព្រានៅខេត្តកំពង់ស្ពឺ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២។ ឯកឧត្តម ម៉ម ប៊ុននាង បានបន្ថែមថា ចៅៗគ្មានអ្វីត្រូវបារម្ភទេព្រោះចៅមានអ្នកគិតគូនិងថែរក្សាហើយ ដូច្នេះអ្វីដែលចៅត្រូវធ្វើបន្តដើម្បីអនាគតភ្លឺស្វាងគឺត្រូវយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រស្ដាប់ការណែនាំរបស់លោកគ្រូ អ្នកគ្រូ មាតាបិតានិងត្រូវធ្វើខ្លួនជាកូនល្អ សិស្សល្អ ក្លាយជាទំពាំងស្នងឬស្សីជសពិសេសត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀននិងក្រុមបងតូចបងធំ។ មួយវិញទៀតចៅៗត្រូវចេះស្រឡាញ់រាប់អានគ្នា ចេះសាមគ្គីគ្នា ចេះជួយគ្នាទៅវិញទៅមកនិងចេះរស់នៅប្រាកបដោយអនាម័យ។ព្រោះអនាម័យនាំឱ្យយើងមានសុខភាពល្អ អនាម័យនាំឱ្យយើងជៀសផុតពីជម្ងឺឆ្លងនានា អនាម័យនាំឱ្យសេដ្ឋកិច្ចយើងរីកចម្រើន ៕ ម៉ុន សំអាន

  • ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ចំនួន ១២៨៨គ្រួសារ នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទទួលបានអំណោយពីរាជរដ្ឋាភិបាលកម្ពុជា

    ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ចំនួន ១២៨៨គ្រួសារ នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទទួលបានអំណោយពីរាជរដ្ឋាភិបាលកម្ពុជា

    ខេត្តព្រះវិហារ ៖ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ បាននាំយកអំណោយគ្រឿងឧបភោគ បរិភោគ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ចំនួន ១២៨៨គ្រួសារ នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងទៅកាន់ប្រជាពលរដ្ឋ ពីកិច្ចអន្តរាគមន៍របស់សម្តេចតេជោ ហ៊ុន សែន ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដោយសម្តេចតេជោ បានអញ្ជើញទៅកាន់ខេត្តជុំវិញបឹងទន្លេសាប និងខេត្តព្រៃវែង ដើម្បីផ្តល់ពូជស្រូវ និងស្បៀងអាហារផ្សេងៗ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសរំលេចថា បើទោះបីសម្តេចមមាញឹកនឹងការងារធំៗរបស់ជាតិ តែសម្តេចនៅតែឆ្លៀតពេលពីការងារដ៏មមាញឹក ដើម្បីដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋជួបគ្រោះទឹកជំនន់។ តាមរយៈសកម្មភាពទាំងនេះ បានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ របស់សម្តេចតេជោ ទៅលើសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋរងគ្រោះដោយទឹកជំនន់។ ក្នុងឱកាសនោះនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរពាក់ព័ន្ធ ដែលបានរួមគ្នា ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋពេលទឹកជំនន់។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា…

  • យុវជនបង្ហាញមោទនភាព និងគាំទ្រក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ខាងមុខ

    យុវជនបង្ហាញមោទនភាព និងគាំទ្រក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ខាងមុខ

    ភ្នំពេញ៖ស្របពេលដែលកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ និងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ផ្ដើមពីថ្ងៃទី ៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០២២ខាងមុខ នៅរាជធានីភ្នំពេញនោះ យុវជន និងពលរដ្ឋកម្ពុជាមួយចំនួន ចាត់ទុកការទទួលបានសិទ្ធិនេះ ជាមោទនភាពរបស់ព្រះរាជាណាចក្រកម្ពុជា និងពលរដ្ឋកម្ពុជាគ្រប់រូបគួរតែចូលរួមអបអរសាទរផងដែរ។ គួរបញ្ជាក់ថា កម្ពុជាបានក្លាយជាសមាជិកអាស៊ាន កាលពីខែមេសា ឆ្នាំ១៩៩៩ ហើយបានធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន កាលពីឆ្នាំ២០០២ និង ២០១២ ហើយសម្រាប់ឆ្នាំ២០២២នេះ កម្ពុជានឹងរៀបចំកិច្ចប្រជុំដ៏ធំនេះដែរ ក្រោមប្រធានបទ «ASEAN A.C.T ដោះស្រាយបញ្ហាប្រឈមរួមគ្នា»។ ទាក់ទិនទៅនឹងកម្ពុជាធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២ និងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានដែរយុវនារី ហេងកញ្ញា ជានិស្សិត សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចបានឱ្យដឹងថា នេះជាមោទនភាពមួយរបស់កម្ពុជា ហើយក្នុងនាមជាយុវជនមួយរូបកញ្ញាបង្ហាញការគាំទ្រយ៉ាងពេញទំហឹង។ យុវជននិស្សិតរូបនេះបានលើកឡើងផងដែរថា ការដែលកម្ពុជាបានក្លាយជាម្ចាស់ផ្ទះ និង រៀបចំកិច្ចប្រជុំកំពូលអាស៊ាននេះក៏បានបង្ហាញពីភាពរីកចម្រើន និងក៏ជាប្រទេសស្មើមុខមាត់នឹងប្រទេសដទៃទៀតក្នុងប្រជាជាតិអាស៊ីអាគ្នេយ៍នេះផងដែរ។ បង្ហាញពីទស្សនៈជុំវិញការបានទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាននេះ យុវនិស្សិត ម៉ៅ សុគន្ធ កំពុងសិក្សាប្រចាំសាកលវិទ្យាល័យជាតិគ្រប់គ្រងបានឱ្យដឹងថា៖លោកពិតជារីករាយ ហើយសង្ឃឹមជឿជាក់ថា កម្ពុជានឹងទទួលបានផលប្រយោជន៍ច្រើនតាមរយៈកិច្ចប្រជុំនេះ…

  • ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះយុវជនដែលបានបំផុសឱ្យមានស្មារតី សាកល្បងនូវការបញ្ចេញសមត្ថភាពរបស់ខ្លួន និងអភិវឌ្ឍនូវជំនាញពេញមួយជីវិត

    ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះយុវជនដែលបានបំផុសឱ្យមានស្មារតី សាកល្បងនូវការបញ្ចេញសមត្ថភាពរបស់ខ្លួន និងអភិវឌ្ឍនូវជំនាញពេញមួយជីវិត

    រតនគិរី ៖ លោកជំទាវ ឃឹម សុខឃាង អនុប្រធានកិត្តិយស សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរីបានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះយុវជនដែលបានបំផុសឱ្យមានស្មារតី សាកល្បងនូវការបញ្ចេញសមត្ថភាពរបស់ខ្លួននិងអភិវឌ្ឍនូវជំនាញពេញមួយជីវិត។ ការថ្លែងនូវការកោតសរសើរនេះធ្វើឡើងក្នុងឱកាសដែលលោកជំទាវអញ្ជើញចូលរួមក្នុងកម្មវិធីពិព័រណ៍ស្នាដៃរបស់សិស្សផ្នែកវិទ្យាសាស្រ្ត ស្ទែម (STEM) លើប្រធានបទចំនួន ៤០ និងការតាំងបង្ហាញអំពី សិល្បៈវប្បធម៌ កីឡាបំណិនជីវិត កម្មវិធីបណ្តុះឥរិយាបទវិជ្ជមានរបស់សិស្សនៅវិទ្យាល័យ សម្តេចឪសម្តេចម៉ែ នាព្រឹកថ្ងៃទី៤ ខែវិច្ចកា ឆ្នាំ២០២២ ។ លោកជំទាវបន្តថា ការគិតតាមបែបត្រិះរិះ ភាពច្នៃប្រឌិតដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលយើងកំពុងជួបប្រទះ នៅក្នុងសង្គមកម្ពុជា និងនៅលើសកលលោក ។ លោកជំទាវបានចាត់ទុកការចូលរួមរបស់ក្មួយៗយុវជនទាំងអស់ដែលពិសេសក្មួយៗដែល បានរៀបចំការតាំងពិព័រណ៌ស្នាដៃប្រចាំឆ្នាំ២០២២នេះ ដែលស្តែងចេញឱ្យឃើញពីការប្តេជ្ញាព្យាយាម និងសមត្ថភាពក្នុងការលើកទឹកចិត្តខ្លួនឯង ដើម្បីបង្កើតគម្រោងនានា ទាំងនៅសាលានិងនៅគេហដ្ឋានក្តី ដែលទទួលបានការគាំទ្រណែនាំពីសំណាក់លោកគ្រូ អ្នកគ្រូ និងមាតាបិតា ដែលពិតជាបានជួយឱ្យសហគមន៍សាលារៀន បានជួបជុំគ្នា និងរឹតតែរំភើបជាពន់ពេកចំពោះការរៀបចំប្រកបដោយជោគជ័យ ក៏ដូចគាំទ្រចំពោះការរៀបចំដំណើរការផ្សេងៗប្រកបដោយនវានុវត្តន៍ ។ លោកជំទាវបានប្តេជ្ញាគាំទ្រព្រឹត្តិការណ៍តាំងពិព័រណ៍ស្នាដៃសិស្សនាឱកាសនេះ អាចប្រព្រឹត្តិទៅបានកាន់តែអស្ចារ្យនិងប្រសើរឡើង ពីមួយឆ្នាំ ទៅមួយឆ្នាំដើម្បីឱ្យ ការតាំងពិព័រណ៍បង្ហាញស្នាដៃសិស្សសម្រាប់ខេត្តរតនគិរីនាឱកាសនេះ ពិតជាបានចូលរួមជាមួយពិភពលោក ក្នុងការចូលរួមចំណែកកសាងអនាគត ប្រកបដោយចីរភាព…