-
កុំផ្គេីន..!! ជល់មាន់ និងបាញ់អាប៉ោង កណ្ដាលរាជធានី ត្រូវកម្លាំងគណៈបញ្ចាការឯកភាពខណ្ឌមានជ័យ ឆ្មក់បង្ក្រាប ឃាត់បានមនុស្ស០៣នាក់ និងវត្ថុតាងជាច្រេីន

ភ្នំពេញ ៖ ដោយអនុវត្តតាមការដឹកនាំរបស់ឯក ឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯភាពរាជធានីភ្នំពេញ និងលោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃសុក្រ ១១ខែកក្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី០៤ វិឆ្ឆិកា ឆ្នាំ២០២២នេះ លោក សេង គន្ធ អភិបាលរងខណ្ឌមានជ័យ បានដឹកនាំកម្លាំងសន្តិសុខ សហការជាមួយកម្លាំងសង្កាត់ស្ទឹងមានជ័យទី៣ ចុះបង្ក្រាបល្បែងជល់មាន់និងបាញ់អាប៉ោង នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លទ្ធផល នៃប្រតិបត្តិការណ៍បង្ក្រាបនេះ កម្លាំងគណៈបញ្ចាការឯកភាពខណ្ឌមានជ័យ បានធ្វេីការឃាត់ខ្លួនមនុស្ស០៣នាក់ , ម៉ូតូចំនួន០៣គ្រឿង , មាន់ចំនួន០៣ក្បាល់ (ងាប់១ក្បាល់) , ខ្នាយដែក សម្រាប់តជល់មាន់១គូរ , ចានបាញ់អាប៉ោង១កំប្លេត , ប៊ុងជល់មាន់ចំនួន០២ដុំ , ជញ្ជេីងថ្លឹងមាន់០១ ,និងស្កុតរំជេីងមាន់០៤ដុំ ។…
-
កងកម្លាំងទាំង៣ផែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ហ្វឹកហាត់សមត្រៀម ចូលពិធីប្រារព្ធខួបលើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០២២

ភំ្នពេញ៖ កងកម្លាំងសមត្ថកិច្ចជំនាញ ទាំង៣ផែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃសុក្រ ទី៤ ខែវិចិ្ឆកា ឆ្នាំ២០២២នេះ បានធ្វើការហ្វឹកហាត់សមត្រៀម ដើម្បីចូលរួមពិធីប្រារព្ធខួបលើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០២២ ស្ថិតនៅក្នុងបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក សំ ស៊ីយ៉ាន ប្រធាននាយកដ្ឋាននគរបាលការពារ បានឱ្យដឹងថា កងកម្លាំងទាំង៣ផែន មានសរុបចំនួន ៣៥០នាក់ គឺផែននាយកដ្ឋានការពារ ផែនអង្គភាពតម្រួតបទបញ្ជា និងអង្គភាពផែនអន្តរាគមន៍ បានរួមគ្នាធ្វើការហ្វឹកហាត់សមជារៀងរាល់ឆ្នាំ សម្រាប់ចូលរួមពិធីប្រារព្ធខួបលើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០២២ ដែលនឹងខិតជិតមកដល់នាថ្ងៃខាងមុខនេះ។ ឯកឧត្តម ក៏បានណែនាំឱ្យកងកម្លាំងទាំងអស់គោរពវិន័យឱ្យបានម៉ឺងម៉ាត់ និងមានរបៀបរៀបរយស័ក្តិសមជាកងកម្លាំងនគរបាលជាតិ។ គួររំលឹកថា ប្រទេសកម្ពុជា បានទទួលឯករាជ្យពេញបរិបូរណ៌ពីអាណានិគមនិយមបារាំង នៅថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ច របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ នៅពេលបានទទួលឯករាជ្យ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ បានសរសេរលិខិតផ្លូវការទៅរដ្ឋាភិបាលបារាំង ដោយអះអាងថា ចាប់ពីថ្ងៃទី…
-
ជនពាក់ព័ន្ធចំនួន ៤៥នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ម្សិលមិញ

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៤៥ នាក់ ( ស្រី ៤ នាក់ ) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ១៦ ករណី នៅ ទូ ទាំង ប្រទេស កាលពីថ្ងៃ ទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញ នេះ ។ ដូច្នេះ សូមនិយាយថា ទេចំពោះគ្រឿងញៀន គ្រឿងញៀន បំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ។ សូមជម្រាប់ថា ក្នុង ចំណោម ជនសង្ស័យ ទាំង ចំនួន ៤៥ នាក់ រួម មាន ៖…
-
អំណោយសម្តេច ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ចែកជូនបន្ថែមដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់មកស្នាក់នៅទីទួលសុវត្ថិភាព ១៧០គ្រួសារនៅ ២ឃុំរបស់ស្រុកអូជ្រៅ

បន្ទាយមានជ័យ៖ អំណោយរបស់សម្តេច តេជោហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានយកទៅ ចែកជូនដល់ពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ មកស្នាក់នៅទីទួលសុវត្ថិភាពចំនួន ១៧០គ្រួសារនាល្ងាចថ្ងៃទី៣ខែ វិច្ឆកា ឆ្នាំ២០២២ ។ លោក កែវ តារារស្មី អភិបាលស្រុកអូជ្រៅមានប្រសាសន៍ថា៖ ស្រុកអូជ្រៅក៍ដូចជាស្រុកក្រុងនៅខេត្តបន្ទាយនានជ័យ ទទួលការងគ្រោះដោយសាជំនន់ទឹកភ្លៀង និងម្យាងវិញទឹកជំនន់ឆ្លងដែនមកពីប្រទេសថៃ ជន់ពន្លិចលំនៅដ្ឋាននិងកសិផលពលរដ្ឋនៅឃុំជាប់ព្រំដែនកម្ពុជាថៃផងដែរ តែជំនន់ឆាប់ស្រកចុះទៅវិញដែលនាំឱ្យផលស្រូវរបស់កសិករទទួលបានផ្លែផ្កាល្អ។ លោក កែវ តារារស្មី លោកកែវតសរាតស្មីបន្តថា ៖ ពលរដ្ឋរងគ្រោះ ដោយទឹកជំនន់មកពីចំនួម២ គឺឃុំសឹង្ហនិងឃុំចង្ហា មាន ១៧០គ្រួសារ ដែលក្នុង១គ្រួសារទទួលបាន ឃីត ១កញ្ចប់ ក្នុងឃីតមាន ១អង្ករ២០គីឡូក្រាម ២មី១កេះ ៣ត្រីខ ១យួ ៤ទឹកស៊ីអ៊ីវ ១យួ ៥ទឹកត្រី១យួ ពិធីធ្វើការចែកនោះនៅក្នុងវត្តអំព៏រវន្តកណ្ដាលឃុំសឹង្ហ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ។ ឯកឧត្ដម អ៊ុ រាត្រី បានមានប្រសាសន៍ថា ខេត្តបន្ទាយមានជ័យ…
-
អ្នកជំនាញអប់រំអះអាងពីភាពជោគជ័យនៃកម្មវិធីអប់រំពហុភាសាដល់សហគមន៍ជនជាតិដើមភាគតិច

ភ្នំពេញ៖ជនជាតិភាគតិចត្រូវបានគេដឹងថា មានវត្តមាននៅតាមបណ្ដាខេត្តភាគឦសានរបស់កម្ពុជា ហើយមានការរស់នៅតាមបែបជាសហគមន៍។ ពួកគេភាគច្រើននៅប្រើប្រាស់ភាសាកំណើតរបស់ខ្លួន ដើម្បីប្រា ស្រ័យទាក់ទងគ្នា ហើយក្នុងតំបន់មួយចំនួនទៀតសោត ចេះតែត្រឹមតែភាសាកំណើតប៉ុណ្ណោះ។ ការណ៍នេះបានក្លាយជាឧបសគ្គមួយចំនួន ជាពិសេសលើការទំនាក់ទំនងជាមួយប្រជាជនកម្ពុជាដែល ប្រើប្រាស់ភាសាខ្មែរ។ មួយផ្នែកទៀត គឺកង្វះនូវសាលាអប់រំទាំងភាសាកំណើត ទាំងភាសាជាតិ ដែលនាំឱ្យក្រុមជនជាតិភាគតិចទាំងនោះ ចេះត្រឹមតែការភាសាទំនាក់ទំនង ហើយមិនអាចសរសេរបាន។ អង្គភាពជំនាញនៃក្រសួងអប់រំ កំណត់នូវបញ្ហាមួយចំនួនដែលរារាំងដល់ការអនុវត្តកម្មវិធី និងការចូលរៀនរបស់កុមារជនជាតិភាគតិច ដែលរួមមានជាអាថិ៍ កង្វះអ្នកចេះភាសាទាំងពីរ (ភាសាកំណើត និងភាសាជាតិ) បញ្ហាជីវភាពរបស់ឪពុកម្ដាយដែលប៉ះពាល់បន្តដល់លទ្ធភាពបញ្ចូនកូនទៅរៀន និងបញ្ហាសាលារៀននៅឆ្ងាយពីសហគមន៍ជនជាតិភាគតិច។ ការអនុវត្តកម្មវិធីអប់រំពហុភាសាបានដំណើរការអស់រយៈពេល២០ឆ្នាំមកដោយ នាយកដ្ឋានអប់រំពិសេសបានបណ្ដុះបណ្ដាលកុមារជនជាតិភាគតិចមួយចំនួន និងដែលមកដល់ពេលបច្ចុប្បន្ន ពួកគេ កំពុងបង្រៀនបន្តទៅដល់កុមារផ្សេងៗទៀត។ គ្រូបង្រៀនម្នាក់ដែលជាអតីតសិស្សថ្នាក់អប់រំពហុភាសា នៅស្រុកបកែវ ខេត្តរតនៈគិរី បានឱ្យដឹងថា កុមារជនជាតិភាគតិចនៅក្នុងសហគមន៍របស់លោកបច្ចុប្បន្នមានការប្រែប្រួលខ្លាំងណាស់។ ការប្រែ ប្រួលដែលលោករៀបរាប់នេះគឺផ្ដោតលើចំណេះដឹង និងសេដ្ឋកិច្ចគ្រួសារនីមួយៗ។ លោក ក្វាស់ ភ្លើង គ្រូបង្រៀនថ្នាក់អប់រំពហុភាសាបានរៀបរាប់ថា៖ «ខ្ញុំចាប់ផ្ដើមការអប់រំចាប់តាំងពីឆ្នាំ ២០១៥ ដោយកាលនោះខ្ញុំនៅជាគ្រូសហគមន៍នៅឡើយ! រហូតដល់ឆ្នាំ ២០១៧ទើបក្រសួងអប់រំ បានបញ្ចូលខ្ញុំទៅជាគ្រូពេញសិទ្ធិ និងមានក្របខណ្ឌរដ្ឋ។» គ្រូបង្រៀនជនជាតិទំពួនរូបនេះរៀបរាប់បន្ថែមថា នៅក្នុងឆ្នាំសិក្សាថ្មីនេះមានសិស្សចំនួន ១២៥នាក់ ដែលពួកគេសុទ្ធសឹងតែជាកុមារជនជាតិភាគតិច។ រីឯសាលាសហគមន៍ដែលលោកកំពុងបង្រៀនគឺមានចំនួន៦ថ្នាក់…
-
កម្ពុជានិងប្រទេសក្នុងតំបន់អាស៊ានប្ដេជ្ញារួមគ្នាដើម្បីបង្ក្រាបការជួញដូរកុមារលើអ៊ីនធឺណិត

ភ្នំពេញ៖មន្រ្តីនៃប្រទេសកម្ពុជានិងបណ្ដាប្រទេសក្នុងតំបន់អាស៊ានបានរៀបចំវេទិកាព័ត៌មានវិទ្យាអាស៊ានក្នុងការប្ដេជ្ញារួមគ្នាដើម្បីការពារកុមារពីការកេងប្រវ័ញ្ចនិងជួញដូរកុមារលើបណ្ដាញអ៊ីនធឺណិត។ តាមរយៈវេទិកាព័ត៌មានវិទ្យាអាស៊ានស្តីអំពីការការពារកុមារលើប្រព័ន្ធអនឡាញនេះត្រូវបានធ្វើឡើងកាលពីថ្ងែទី២ ខែវិច្ឆិកា ឆ្នាំ២០២២ មានការគាំទ្រពីអង្គការយូនីសេហ្វ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងបណ្តាប្រទេសអាស៊ានដទៃទៀត ដោយមានការចូលរួមពីដៃគូអភិវឌ្ឍន៍យុវជន និងវិស័យឯកជន ដែលជាអ្នកដើរតួដ៏សំខាន់ក្នុងការធ្វើឲ្យប្រព័ន្ធអនឡាញជាកន្លែងដែលមានសុវត្ថិភាពជាងមុនសម្រាប់កុមារ។ នៅក្នុងវេទិកាដដែលអង្គការយូនីសេហ្វសង្ឃឹមថា៖« កុមារគ្រប់រូបមានសិទ្ធិរស់នៅក្នុងពិភពលោក ដែលមានសន្តិភាព គ្មានអំពើហិង្សា រួមទាំងគ្មានការកេងប្រវ័ញ្ច និងការរំលោភបំពានតាមប្រព័ន្ធអនឡាញ»។ ឯកឧត្តម តូច ចាន់នី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាសង្គម បានប្រាប់ថាគោលបំណងនៃការរៀបចំវេទិកានេះ ប្រទេសអាស៊ានទាំងមូល បានឯកភាពគ្នាប្ដេជ្ញារួមគ្នាដើម្បីលុបបំបាត់ការជួញដូរកុមារតាមរយៈប្រព័ន្ធអនឡាញ។លោកបញ្ជាក់ថា ការជួញដូរនេះ វាកំពុងពេញនិយម និងជាបញ្ហាប្រឈមដែលត្រូវសហការពីដៃគូពាក់ព័ន្ធ ដើម្បីការពារកុមារ។ ឯកឧត្តមបន្តថា៖ «អាស៊ានទាំងមូលមានការប្ដេជ្ញារួមគ្នា ដើម្បីទប់ស្កាត់ប្រឆាំងការជួញដូរតាមរយៈអនឡាញ ចំពោះកុមារ យុវជន នេះជាគោលបំណងសំខាន់របស់វេទិកា»។ លោកបន្តថា ក្រោយពីបញ្ចប់វេទិកានេះ ក្នុងបណ្ដាប្រទេសអាស៊ាននឹងចេញសេចក្ដីថ្លែងការណ៍រួមមួយ អំពីសកម្មភាពផ្សេងៗនៃការរួមគ្នាត្រូវធ្វើអ្វីខ្លះ។ ឯកឧត្តមបានបន្ថែមថា អាស៊ាននឹងទាក់ទងទៅកាន់ ក្រុមហ៊ុនធំៗ ដូចជាក្រុមហ៊ុនតេលេក្រាម បណ្ដាញសង្គមផ្សេងៗទៀត ដែលជាប់ពាក់ព័ន្ធនឹងប្រព័ន្ធអនឡាញ ដើម្បីឱ្យពួកគេចូល ចូលរួម និងរាយការណ៍ពីករណីប៉ុនប៉ងជួញដូរឬបៀតបៀនកុមារនៅលើអនឡាញនេះ។ លោក បញ្ជាក់ថា៖ «អ៊ីចឹងក្រុមហ៊ុនទាំងនោះ ត្រូវចូលរួមយ៉ាងម៉េច? បានន័យថាយើងនឹងឱ្យគាត់ចូលរួមទប់ស្កាត់សកម្មភាពណាមិនប្រក្រតី នៅលើប្រព័ន្ធទូរស័ព្ទ»។ ចំណែកឯអ្នកស្រី មាស សាអ៊ីម…
-
ពីធីគោរពវិញ្ញាណក្ខន្ធកម្មាភិបាលយុទ្ធជន យុទ្ធនារីពលីជីវិតសម័យសង្គ្រាមក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៩ទិវាកំណើតកងយោធពលខេមរភូមិន្ទ

ខេត្តកំពង់ធំ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំនាយទាហាន នាយទាហានរងនិងពលទាហាន ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ គោរពវិញ្ញាណក្ខន្ធកម្មាភិបាលយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ក្នុងសម័យសង្គ្រាមនៅក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៩ ទិវាបុណ្យឯករាជ្យជាតិ និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ៩វិច្ឆិកាឆ្នាំ១៩៥៣- ៩វិច្ឆិកាឆ្នាំ២០២២ ដែលពិធីនេះប្រព្រឹត្តទៅនៅវិមានរំលឹកគុណយុទ្ធជនពលីនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន ថ្លែងថាក្នុងរយៈពេល ៦៩ឆ្នាំកន្លងទៅនេះ កងយោធពលខេមរភូមិន្ទ បានឆ្លងកាត់ដំណាក់កាលផ្លាស់ប្ដូរ ក្នុងដំណើរបត់បែននៃប្រវត្តិសាស្ត្រជាច្រើន និងទទួលនិន្នាការនយោបាយខុសៗគ្នា តែបច្ចុប្បន្ននេះកងយោធពលខេមរភូមិន្ទ នៅតែរក្សាបាននូវអត្តសញ្ញាណ ជាកងកម្លាំងប្រដាប់អាវុធជាតិ ដែលប្រសូត្រចេញពីប្រជាជននិងដើម្បីប្រជាជនកម្ពុជា ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានញ្ជាក់ថា មកដល់បច្ចុប្បន្នកងយោធពលខេមរភូមិន្ទ បានរីកចម្រើនធំធាត់ ទាំងបរិមាណនិងគុណភាព នឹងបានកែទម្រង់ជាបន្តបន្ទាប់ ស្របតាមការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងឱកាសនេះ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ដែលបានចូលរួមបានអញ្ជើញដុតធូបគោរពវិញ្ញាណក្ខន្ធនៅតាមផ្នូរសពរបស់កម្មាភិបាលយុទ្ធជន យុទ្ធនារី ដែលបានតម្កល់ទុកនូវវិមានរំលឹកគុណយុទ្ធជនពលី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ…
-
អតីតយុទ្ធជនពិការស្រុកកំពង់ស្វាយបានទទួលខ្នងផ្ទះ ទី២២២ ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ អញ្ជើញចុះប្រគល់មួយខ្នងជាខ្នងផ្ទះទី២២២ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន តាម រយៈឯកឧត្តម ទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគម អតីតយុទ្ឋជនកម្ពុជា ជូនអតីតយុទ្ធជនពិការនៅភូមិអន្លង់លោក ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ។ លោកពលបាលឯក គឹម លី ជាអតីតយុទ្ធជន អាយុ៥៣ឆ្នាំ ចូលបម្រើកងទ័ពនៅឆ្នាំ១៩៩០ នៅអង្គភាពយោធាខេត្តកំពង់ធំ ត្រូវរបួសពិការ នៅក្នុងសមរភូមិអូរពោធិក្នុងឆ្នាំ១៩៩៥ មានភរិយានិងកូននៅក្នុងបន្ទុក៥នាក់ ដោយប្រកបមុខរបរចិញ្ចឹមសត្វ និងដាំដំណាំ ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃដោយគួបផ្សំនិងប្រាក់បៀវត្សដែលរាជ្ឋាភិបាលបានផ្តល់ជូនប្រចាំខែ ។ ឧត្ដមសេនីយ៍ ទោ សោម ស៊ុន បានបញ្ជាក់ថា ដោយមើលឃើញពីជីវភាពរស់នៅរបស់គាត់មានការលំបាកខ្វះខាតពុំមានលទ្ធភាពសាងសង់ផ្ទះ ឲ្យបានសមរម្យ ទើបគណៈកម្មាធិការសមាគមអតីតយុទ្ឋជនកម្ពុជា ខេត្តកំពង់ធំ បានសម្រេចសាងសង់ផ្ទះទី២២២ជូន ដោយបានសាងសង់ខ្ពស់ផុតពីដី…
-
CAMSOC ត្រៀមទទួលចុះឈ្មោះអ្នកស្ម័គ្រចិត្តបម្រើដល់
ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ក្រោយពីធីបុណ្យអុំទូក
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានពន្លឿនផែនការជាមួយគណៈកម្មការអ្នកស្ម័គ្រចិត្ត គណៈកម្មការហ្គេមព័ត៌មានវិទ្យា និងក្រុមហ៊ុនដៃគូ Path mazing ដើម្បីត្រៀមបើកការចុះឈ្មោះអ្នកស្ម័គ្រចិត្តតាមប្រព័ន្ធអនឡាញជាផ្លូវការ ក្រោយពិធីបុណ្យអុំទូក។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បន្ទាប់ពីដឹកនាំកិច្ចប្រជុំជាមួយគ ណៈកម្មការជំនាញក្រោមឱវាទ CAMSOC នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២។ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់ថា គណៈកម្មការអ្នកស្ម័គ្រចិត្ត ដែលដឹកនាំដោយឯកឧត្តម សុខ សប្បាយណា បានបង្ហាញអំពីកិច្ចការរបស់អ្នកស្ម័គ្រចិត្តជួយធ្វើដោយផ្ទាល់ និងការជួយបំផុសចលនាពីចម្ងាយនៃដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។ ឯកឧត្តម សុខ សប្បាយណា បានបញ្ជាក់ថា ការចុះឈ្មោះរបស់អ្នកស្ម័គ្រចិត្រនឹងធ្វើឡើងតាមប្រព័ន្ធបច្ចេកវិទ្យា សម្រាប់យុវជន ប្រជាពលរដ្ឋខ្មែរទូទៅ និងជនបរទេស ដែលរស់នៅក្នុងប្រទេសកម្ពុជា ដោយនឹងត្រូវប្រកាសបើកទទួលការចុះឈ្មោះជាផ្លូវការ ក្រោយពិធីបុណ្យអុំទូក។ អ្នកស្ម័គ្រចិត្តសម្រាប់បម្រើដល់ការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ត្រូវបានចែកចេញជាពីផ្នែក គឺអ្នកស្ម័គ្រចិត្តត្រូវធ្វើកិច្ចការដោយផ្ទាល់ និងការធ្វើកិច្ចការពីចម្ងាយលើកិច្ចការផ្សព្វផ្សាយពីដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាដ៏ធំថ្នាក់តំបន់ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។កិច្ចប្រជុំនេះកំពុងពិភាក្សាគ្នាយ៉ាងល្អិតល្អន់ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីបើកទទួលការចុះឈ្មោះតាមប្រព័ន្ធចុះឈ្មោះអនឡាញឲ្យបានលឿន…
-
ក្រុមការងារចុះមូលដ្ឋាន ឃុំ វ៉ារិន ខេត្តសៀមរា អញ្ជើញជួយសំណេះសំណាល និង ចូលរួមរំលែកទុក្ខជាមួយគ្រួសារសពចំនួន ៥គ្រួសារ

ខេត្តសៀមរាប ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សារឿន អគ្គនាយករង អគ្គនាយកដ្ឋាន យោធសេវា ជា ប្រធានក្រុមការងារចុះមូលដ្ឋាន ឃុំ វ៉ារិន ខេត្តសៀមរាប និងលោកជំទាវ ព្រមទាំង សមាជិកក្រុមការ ងារជាច្រើនរូបទៀត បាន អញ្ជើញជួយសំណេះសំណាល ជាមួយអាជ្ញាធរមូលដ្ឋានឃុំវ៉ារិន និង ចូលរួមរំលែកទុក្ខជាមួយគ្រួសារសពចំនួន ៥គ្រួសារ រស់នៅក្នុងភូមិទាំង៥ ក្នុងឃុំ វ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប ដែលទទួលមរណភាពកន្លងទៅនេះ ដោយរោគាពាធ។ ឯកឧត្តម សៅ សារឿន និងលោក ជំទាវរួមជាមួយសមាជិកក្រុមការងារ ក៏បាននាំមកនូវ អំណោយ អនុស្សាវរីយ៍ រួមជាមួយថវិកា របស់ ក្រុមការងារ ចុះមូលដ្ឋានដើម្បីចូល រួម រំលែកទុក្ខដល់ លោក លោកស្រីនៃក្រុមគ្រួសារសពទាំង ៥គ្រួសារ ក្នុងមួយគ្រួសារទទួល បានថវិកា ៤០ ម៉ឺនរៀល ត្រីខ កំប៉ុង ២យួរ…