Category: ព័ត៌មានសង្គម

  • ភ្នាក់ងារទេសចរណ៍ប្រចាំការនៅប្រាសាទតាព្រហ្ម សហការជាមួយក្រុមការងារឥណ្ឌា ជួសជុលជណ្តើរឈើនៅចំណុចរោងងទងទី៣នៃប្រាសាទតាព្រហ្ម

    ភ្នាក់ងារទេសចរណ៍ប្រចាំការនៅប្រាសាទតាព្រហ្ម សហការជាមួយក្រុមការងារឥណ្ឌា ជួសជុលជណ្តើរឈើនៅចំណុចរោងងទងទី៣នៃប្រាសាទតាព្រហ្ម

    នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ភ្នាក់ងារទេសចរណ៍ប្រចាំការនៅប្រាសាទតាព្រហ្ម បានសហការជាមួយក្រុមការងារឥណ្ឌា លើការងារជួសជុលជណ្តើរឈើនៅរោងទងទី៣ ក្បែរច្រកទ្វារខាងកើត ចំណុចឡើងទស្សនាទេសភាពនៃប្រាសាទតាព្រហ្ម ដែលមានសភាពទ្រុឌទ្រោម។ ការងារជួសជុលនេះ ធ្វើឡើងដើម្បីរក្សាបាននូវសុវត្ថិភាពនៅទីតាំងគយគន់ទេសភាព និងកន្លែងផ្តិតយករូបភាពដ៏សំខាន់មួយនៅប្រាសាទតាព្រហ្ម។ ជាពិសេសលើកសោភ័ណភាព បង្កលក្ខណៈងាយស្រួល និងជៀសវាងការបង្កជាគ្រោះដោយយថាហេតុណាមួយដល់ភ្ញៀវទេសចរ៕ ចាន់ វិចិត្រ

  • ភ្ញៀវជាង ៣ម៉ឺននាក់ចូលរួនទស្សនាកម្មវិធីប្រណាំងទូក បណ្តែតប្រទីប អកអំបុក ឬអុំទូកសហគមន៍នៅបារាយាណ៍ប្រាសាទមេបុណ្យនាភូមិបន្ទាយឆ្មារ

    ភ្ញៀវជាង ៣ម៉ឺននាក់ចូលរួនទស្សនាកម្មវិធីប្រណាំងទូក បណ្តែតប្រទីប អកអំបុក ឬអុំទូកសហគមន៍នៅបារាយាណ៍ប្រាសាទមេបុណ្យនាភូមិបន្ទាយឆ្មារ

    បន្ទាយមានជ័យ៖ ប្រព្រឹត្តិការរយ:ពេល២ថ្ងៃកន្លះ (ថ្ងៃទី៣០-៣១ខែតុលានិងថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០២២ ) នៃកម្មវិធីប្រណាំងទូក បណ្តែតប្រទីប អកអំបុក ឬអុំទូកសហគមន៍នៅបារាយាណ៍ប្រាសាទមេបុណ្យនាភូមិបន្ទាយឆ្មារកើតឃុំបន្ទាយឆ្មារស្រុកថ្មពួកខេត្តបន្ទាយមានជ័យបានបញ្ចប់ដោយជោគជ័យនាមល្ងាចថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០២២ នៅកំពង់ទឹក ។ លោកជំទាវ ហេម ចិន្តា អគ្គមហាសិការពុទ្ធសាសនូបត្ថម្ភម៉ៅ ម៉ាល័យ អញ្ជើញជាអធិបតី និងចូលរួមដោយឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្ត ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ ប្រធានក្រុមប្រឹក្សាស្រុក អភិបាល អភិបាលរងស្រុក និងមន្ត្រីរាជការ កងកម្លាំង មហាជន កីឡាករចំណុះទូក ។ ក្នុងនោះបានផ្តល់ពានរង្វាន់ រង្វាន់និងថវិកាដល់ក្រុមចំណុះទូកជ័យលាភី និងថវិកាលួងចិត្តដល់កីឡាករ និង គណៈកម្មការពាក់ព័ន្ធដែលចូលរួម ផងដែរ ។ រយ:ពេលនេះ មានភ្ញៀវជាង ៣ម៉ឺននាក់ចូលរួនទស្សនា ។ ប៉ុន្តែ គម្រោងថា បិទស្ពានឈើ ហៅស្ពានភ្ជាប់និស្ស័យមិនឱ្យភ្ញៀវឆ្លងកាត់ឬឈរទស្សនាព្រោះបារម្ភបាក់បង្កគ្រោះនោះ បានរំសាយចោលវិញ ។ សូមបញ្ជាក់ថា កម្មវិធីរៀបចំប្រណាំងទូកសហគមន៍បន្ទាយឆ្មារ ឆ្នាំ២០២២…

  • មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នាំយកអំណោយរបស់ មេបញ្ជាការកងទ័ពជើងគោក ចែកជូនអតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រ ៥០គ្រួសារ នៅស្រុកសង្គមថ្មី

    មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នាំយកអំណោយរបស់ មេបញ្ជាការកងទ័ពជើងគោក ចែកជូនអតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រ ៥០គ្រួសារ នៅស្រុកសង្គមថ្មី

    ខេត្តព្រះវិហារ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុ័ក្ត្រា ដែលជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានបន្តដឹកនាំក្រុមការងារ នាំយកអំណោយដ៏ថ្លៃថ្លារបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ទៅចែកជូនដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រ ៥០គ្រួសារ មកពីបណ្តា ឃុំនានា នៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ។ អតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រទាំង ៥០គ្រួសារ ដែលត្រូវទទួលបានអំណោយពីមេបញ្ជាការកងទ័ពជើងគោក ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តាមរយៈមេបញ្ជាការមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុ័ក្ត្រា នាគ្រានោះ ក្នុងមួយគ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម មី១កេស ត្រីខកំប៉ុង ១យួរ និងថវិកា ២ម៉ឺនរៀល ផងដែរ។ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែង ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរ និងសាកសួរសុខទុក្ខពីសំណាក់…

  • ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានអត្តសញ្ញណប័ណ្ណសញ្ជាតិខ្មែរ អស់សុពលភាព បាត់ ឬខូច និងអាយុគ្រប់១៥ឆ្នាំ ត្រូវមកធ្វើអត្តសញ្ញាណប័ណ្ណថ្មី

    ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានអត្តសញ្ញណប័ណ្ណសញ្ជាតិខ្មែរ អស់សុពលភាព បាត់ ឬខូច និងអាយុគ្រប់១៥ឆ្នាំ ត្រូវមកធ្វើអត្តសញ្ញាណប័ណ្ណថ្មី

    បន្ទាយមានជ័យ ៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានអត្តសញ្ញណប័ណ្ណសញ្ជាតិខ្មែរ អស់សុពលភាព បាត់ ឬខូច និងអាយុគ្រប់១៥ឆ្នាំ ត្រូវមកធ្វើអត្តសញ្ញាណប័ណ្ណថ្មី។ ការអំពាវនាវនេះដែរបានធ្វើឡើងនាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោមការដឹកនាំនិងដាក់ចេញនូវបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទៅដល់កម្លាំងនគរបាលគ្រប់អធិការដ្ឋានស្រុក-ក្រុង ប៉ុស្តិ៍រដ្ឋបាល បានចេញយាមល្បាត និងធ្វើសកម្មភាពផ្សព្វផ្សាយ ជំរុញដល់ពលរដ្ឋឲ្យមកធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី ,ផលប៉ះពាល់នៃគ្រឿងញៀន, គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដល់យុវជននិងប្រជាពលរដ្ឋតាមមូលដ្ឋាន ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ កាត់បន្ថយបទល្មើសអសន្តិសុខនានាតាមមូលដ្ឋាន។ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ អំពាវនាវឱ្យប្រជាពលរដ្ឋ មានអត្តសញ្ញណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាព បាត់ ឬខូច និងអាយុគ្រប់ ១៥ឆ្នាំ មកធ្វើអត្តសញ្ញាណប័ណ្ណថ្មី។ លើសពីនេះពលរដ្ឋដែលមានកូនៗគ្រប់អាយុត្រូវជំរុញពួកគាត់ឲ្យទៅធ្វើអត្តសញ្ញាណប័ណ្ណឲ្យបានគ្រប់គ្នា ដើម្បីងាយយកទៅប្រើប្រាស់ក្នុងជីវិតការងារប្រចាំថ្ងៃ និងចុះឈ្មោះបោះឆ្នោត។ ក្រៅពីការងារស្នូល នគរបាលខេត្តបន្ទាយមានជ័យ ក៏បានចូលរួមក្នុងកិច្ចការសង្គមយ៉ាងសកម្ម ដូចជា ការងារប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ការសង្គ្រោះពលរដ្ឋពីគ្រោះធម្មជាតិនានា គ្រោះអគ្គីភ័យ និង ជួយសម្រួលចរាចរណ៍ដល់សិស្សានុសិស្សរាល់ពេលម៉ោងចូលរៀន និងចេញពីរៀន តាមសាលារៀនទូទាំងខេត្តផងដែរ ៕ ដោយ៖ឃិន គន្ធា

  • ក្រសួងបរិស្ថាននឹងរៀបចំទីលានចាក់សំរាមបន្ថែមទៀតនៅទូទាំងប្រទេសដើម្បីកាត់បន្ថយការចោលសំរាមពាសវាលពាសកាល

    ក្រសួងបរិស្ថាននឹងរៀបចំទីលានចាក់សំរាមបន្ថែមទៀតនៅទូទាំងប្រទេសដើម្បីកាត់បន្ថយការចោលសំរាមពាសវាលពាសកាល

    ភ្នំពេញ៖ ក្រសួងបរិស្ថាននឹងរៀបចំទីលានចាក់សំរាមបន្ថែមទៀតនៅទូទាំងប្រទេសដើម្បីកាត់បន្ថយការចោលសំរាមពាសវាលពាសកាល។ នេះបើតាមការបញ្ជាក់របស់រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកនេត ភក្ត្រា ដែលថ្លែងប្រាប់អ្នកកាសែតកាលពីថ្ងៃទី៣១ខែតុលា។ ឯកឧត្តម នេត ភក្ដ្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានបាមានប្រសាសន៍ថានៅក្នុងចំណោមសំរាម១០០ភាគរយ មានតែ៦៤ភាគរយប៉ុណ្ណោះដែលត្រូវបានយកទៅចាក់នៅទីលានចាក់សំរាម និងនៅសល់សំរាម៣៦ភាគរយទៀត បានចោលរាយប៉ាយនៅតាមកន្លែងសាធារណៈផ្សេងៗ។ លោកបន្តថា ក្នុងឆ្នាំ២០២២នេះ តាមដែលក្រសួងបរិស្ថានបានសិក្សាកន្លងមកឃើញថា សំរាមនៅក្នុងប្រទេសកម្ពុជា បានកើនឡើងជាងបួនលានតោននៅក្នុងមួយឆ្នាំៗ ហើយបើគិតក្នុងមួយថ្ងៃប្រមាណជាង មួយម៉ឺនតោន។ ឯកម្រិតនៃការកើនសំរាម ឫសំណល់រឹងនៅក្នុងប្រទេសកម្ពុជា គឺមានចន្លោះពី១០ភាគរយទៅ១៥ភាគរយសម្រាប់រយៈពេលមួយឆ្នាំ។ ឯកឧត្តម នេត ភក្ដ្រា បញ្ជាក់ថា៖ «នៅក្នុងចំណោមសំរាម១០០ភាគរយ មានតែ៦៤ភាគរយប៉ុណ្ណោះដែលត្រូវបានយកទៅចាក់នៅទីលាន ហើយក្រៅពីនេះនៅសល់សំរាម៣៦ភាគរយទៀត បានបោះរាយប៉ាយនៅតាមទីតាំងផ្សេងៗ ឬនៅក្នុងប្រភពទឹក និងតាមដងផ្លូវសាធារណៈ។ លោកបន្តថា៖«ជាកិច្ចការងារបន្ត ដែលក្រសួងបរិស្ថានក្នុងនាមជាស្ថាប័ន ដែលរៀបចំនូវគោលនយោបាយ ជំរុញបន្ថែម និងសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ ដែលទទួលភារកិច្ចក្នុងការគ្រប់គ្រងទៅលើសំណល់រឹង ឬសំរាមនេះ។ ដើម្បីឱ្យមានការរៀបចំទីលានចាក់សំរាម ឱ្យបានត្រឹមត្រូវបន្ថែមទៀត និងអាចឱ្យការងារប្រមូលសំរាមបានទាន់ពេលវេលាជៀសវាងប៉ះពាល់លើសុខភាពពលរដ្ឋ។ សូមបញ្ជាក់ថា តាមរបាយការណ៍របស់ក្រសួងបរិស្ថាន នៅឆ្នាំ២០១៩ ការចោលសំរាមនៅទីលានចាក់សំរាម មានការកើនឡើង៥ដង ចាប់ពី ៣១៦,០០០តោននៅឆ្នាំ២០០៤ ដល់១.៧លានតោនក្នុងមួយឆ្នាំនៅឆ្នាំ២០១៨។មូលហេតុនៃការកើនឡើងសំណង់រឹង ឬសំរាមនេះ ដោយសារតែកំណើនប្រជាពលរដ្ឋ កំណើនជីវភាពនិងសេដ្ឋកិច្ច ដែលធ្វើឲ្យផ្លាស់ប្ដូរឥរិយាបថក្នុងការប្រើប្រាស់…

  • ថ្នាក់ដឹកនាំខេត្តព្រះវិហារ ចុះពិនិត្យតាមដានការងារនៅក្នុងមូលដ្ឋាន និងពិនិត្យផ្លូវលំគ្រួសក្រហមជាច្រើនខ្សែ ដើម្បីផ្តល់សេវាកាតព្វកិច្ច និងសេវាតម្រូវការ ជូនប្រជាពលរដ្ឋនៅក្នុងតំបន់

    ថ្នាក់ដឹកនាំខេត្តព្រះវិហារ ចុះពិនិត្យតាមដានការងារនៅក្នុងមូលដ្ឋាន និងពិនិត្យផ្លូវលំគ្រួសក្រហមជាច្រើនខ្សែ ដើម្បីផ្តល់សេវាកាតព្វកិច្ច និងសេវាតម្រូវការ ជូនប្រជាពលរដ្ឋនៅក្នុងតំបន់

    ខេត្តព្រះវិហារ៖ អភិបាលរងខេត្តព្រះវិហារ លោក សុខ សាន្តតារា បានដឹកនាំក្រុមការងារ ចុះទៅកាន់ស្រុកឆែប ដើម្បីពិនិត្យតាមដាននៅក្នុងមូលដ្ឋាន អំពីការផ្តល់សេវាកាតព្វកិច្ច និងសេវាតំរូវការ ជួនបងប្អូនប្រជាពលរដ្ឋ ពេលមានបញ្ហាប្រឈមកើតឡើង និងការចុះពិនិត្យផ្លូវក្រាលគ្រួសក្រហម ១ខ្សែ តភ្ជាប់ពីផ្លូវលេខ៩៤ ដែលរងការខូចខាតជាច្រើនកន្លែង ដោយសារទឹកជំនន់នាពេលកន្លងមក ចាប់ពីចំណុចផ្លូវលេខ៩៤ ដល់ភូមិណារ៉ុង ស្ថិតក្នុងឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ។ អភិបាលរងខេត្តព្រះវិហារ លោក សុខ សាន្តតារា បានឲ្យដឹងថា ក្រុមការងារដែលចុះពិនិត្យតាមដាន និងពិនិត្យផ្លូវខូចខាត នៅក្នុងមូលដ្ឋាននោះ ក៏មានការចូលរួមពី ប្រធានក្រុមប្រឹក្សាស្រុកឆែប ,អភិបាលរងស្រុកឆែប ,មេឃុំ ,ក្រុមប្រឹក្សាឃុំ ,មន្ត្រីប៉ុស្តិ៍នគរបាលឃុំ មន្ត្រីបរិស្ថាន និងមន្ត្រីសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះវិហារ ផងដែរ។ លោក សុខ សាន្តតារា បានបន្តឲ្យដឹងទៀតថា ដោយមានការសហការពី លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ…

  • សួនសិប្បនិមិត្ត ឬអាងពិព័រណ៌ត្រីទឹកសាប ទឹកប្រៃ របស់ក្រុមហ៊ុនអង្គរ វ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម បានបើកដំណើរការទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិហើយ

    សួនសិប្បនិមិត្ត ឬអាងពិព័រណ៌ត្រីទឹកសាប ទឹកប្រៃ របស់ក្រុមហ៊ុនអង្គរ វ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម បានបើកដំណើរការទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិហើយ

    សៀមរាប៖ សួនឧទ្យានសិប្បនិមិត្ត ឬអាងពិព័រណ៍ណ៌ត្រីទឹកសាប ទឹកប្រៃ និងសត្វជាច្រើនប្រភេទដែលមានទំហំប្រមាណជាង ១ម៉ឺនម៉ែត្រគូប បានដាក់តាំងបង្ហាញប្រភេទត្រីទឹកសាប ត្រីទឹកប្រៃ ដែលមានស្រាប់ក្នុងប្រទេសកម្ពុជា និងមួយចំនួននាំចូលមកពីបរទេស ព្រមទាំងមានសត្វច្រើនប្រភេទដូចជា៖ សត្វខ្លាមកពីប្រទេសអាហ្វ្រិចខាងត្បូង ខ្លាឃ្មុំ សត្វភេ អណ្តើកហ្លួង និងក្រពើភ្នំ និងសត្វដទៃទៀតជាច្រើន។ល។ សួននេះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបបានសម្តែងការអបអរសាទរ និង គាំទ្រចំពោះការវិនិយោគរបស់ដៃគូវិនិយោគនានាចូលមកវិនិយោគក្នុងខេត្តសៀមរាប សម្រាប់ជាឱកាសបង្កើនការងារមុខរបរ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋនិងប្រជាសហគមន៍មូលដ្ឋានក្នុងខេត្តសៀមរាប។ ឯកឧត្តម អភិបាលខេត្តមានប្រសាសន៍ថា អាងពិព័រណ៌ត្រីទឹកសាប ត្រីទឹកប្រៃ និងសត្វជាច្រើនប្រភេទ ជាសួនឧទ្យានសិប្បនិមិត្តដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងក៍ជាចំណុចថ្មីមួយរបស់ខេត្តសៀមរាប ដែលពីដើមយើងមានតំបន់ទាក់ទាញភ្ញៀវទេសចរណ៍ តែនៅតំបន់ប្រាសាទ ឥឡូវយើងមានមជ្ឈមណ្ឌលកំសាន្តក្រៅពីប្រសាទមួយថ្មីបន្ថែមទៀត ដែជាគោលដៅទេសចរណ៍ថ្មី លំដាប់អន្តរជាតិ ជាក់ស្តែង Angkor Wildlife and Aquarium ជាកញ្ចប់គោលដៅទេសចរណ៍ថ្មី ដ៏អស្ចារ្យ ដែលប្រទេសកម្ពុជាយើង មិនធ្លាប់មានពីមុនមក ។ ទាំងនេះ…

  • ក្រសួងយុត្តិធម៌និងម្ចាស់ជំនួយគ្រោងបណ្តុះ​បណ្តាល​ពង្រឹង​សមត្ថភាពបន្ថែមជូន​ចៅ​ក្រម​ព្រះរាជអាជ្ញា

    ក្រសួងយុត្តិធម៌និងម្ចាស់ជំនួយគ្រោងបណ្តុះ​បណ្តាល​ពង្រឹង​សមត្ថភាពបន្ថែមជូន​ចៅ​ក្រម​ព្រះរាជអាជ្ញា

    ភ្នំពេញ៖ក្រសួងយុត្តិធម៌ និង  មូលនិធី(KAS)នៃប្រទេសអាល្លឺម៉ង់ពិភាក្សា​កិច្ចសហ​ប្រតិ​បត្តិការ​ក្នុង​ការរៀបចំយន្តការអនុវត្ត​គម្រោង​បណ្តុះបណ្តាល និងពង្រឹងសមត្ថភាព​ដល់ចៅ​ក្រម ព្រះរាជអាជ្ញា និងមន្រ្តីនៃក្រសួងយុត្តិធម៌ ដើម្បីឆ្លើយតបទៅនឹង​វិវឌ្ឍន៍ស្ថានភាព​នៃ​សង្គមថ្មីៗ។ យោងតាមកិច្ចពិភាក្សាមួយរវាងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និង  មូលនិធិ(KAS)នៃប្រទេស​អាល្លឺម៉ង់ កាលពីថ្ងៃទី ៣១ ខែតុលា  បានដាក់ចេញកម្មវិធីបណ្តុះបណ្តាល ជាពីរដំណាក់កាល ៖ ទីមួយ : ការរៀបចំសិក្ខាសាលារួមគ្នាដើម្បីផ្លាស់ប្តូរបទពិសោធន៍រវាងគ្នា​ទៅវិញទៅមក ពីអ្នក​ជំនាញ ចៅក្រម ព្រះរាជអាជ្ញានៃប្រទេសអាឡឺម៉ង់ និងអ្នកជំនាញចៅក្រម ព្រះរាជអាជ្ញា​នៃព្រះរាជាណាចក្រកម្ពុជានៅចុងខែវិច្ឆិកា ខាងមុខនេះ។ទីពីរ ដំណើរទស្សន​កិច្ច​សិក្សា​របស់​ចៅក្រម និងព្រះរាជអាជ្ញានៃព្រះរាជាណាចក្រកម្ពុជាទៅកាន់ប្រទេសអាឡឺម៉ង ដើម្បីធ្វើការ​ស្វែងយល់ និងដកបទពិសោធន៍បន្ថែមដោយផ្ទាល់ ពាក់ពន្ធ័ទៅនឹងវិស័យយុត្តិធម៌ព្រហ្មទណ្ឌ នៅដើមឆ្នាំ២០២៣។ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងថា ការបណ្តុះបណ្តាល និងពង្រឹង​សមត្ថភាពមន្ត្រីរបស់ក្រសួងត្រូវបានធ្វើជាប្រចាំ ព្រោះការវិវឌ្ឍន៍នៃសង្គម គឺថ្មីរហូត ។ ចំណែកឯការវិវឌ្ឍនៃបទល្មើសក៏ថ្មីផងដែរ ដែលទាមទាឱ្យមានការសិក្សាបច្ចុប្បន្នភាព ក្នុងពង្រីកចំណេះ និងជំនាញឱ្យស្របទៅតាម ការវិវឌ្ឍន៍ និងសភាពការណ៍ជាក់ស្តែង។ លោកបន្តថា បច្ចុប្បន្ននេះ អ្វីដែលឈានមកដល់គឺការសំអាតប្រាក់ ការជួញដូរមនុស្ស និងបញ្ហាគ្រឿងញៀន ដែលទាំងអស់នេះ ជាបញ្ហាស្មុកស្មាញ និងមានការឆ្លងដែន…

  • អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Instagram រាយ​ការណ៍​អំពី​ការ​កើន​ឡើង​នៃ​ករណី​ផ្អាក​គណនីរបស់ខ្លួន

    អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Instagram រាយ​ការណ៍​អំពី​ការ​កើន​ឡើង​នៃ​ករណី​ផ្អាក​គណនីរបស់ខ្លួន

    អន្តរជាតិ៖អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Instagram ជា​ច្រើន​មិន​អាច​ចូល​ទៅ​កាន់​គណនី​របស់​ពួក​គេ​បាន​ទេ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣១ ខែ​តុលា​ម្សិលមិញ ដោយ​បាន​ទទួល​ការ​ជូន​ដំណឹង​ពី​ក្រុមហ៊ុន Instagram ថា គណនី​របស់​ពួក​គេ​ត្រូវ​បាន​ផ្អាក​លែង​​ឱ្យ​ដំណើរការ ដោយ​សារ​តែ​គណនី​នោះ​បាន​បំពាន​គោលការណ៍​ណែនាំ​សហគមន៍​របស់ Instagram។ Instagram គឺ​ជា​បណ្ដាញ​សង្គម​មួយ ដែល​ស្ថិត​នៅ​ក្រោម​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Meta ដែល​ផ្ដោត​សំខាន់​ទៅលើ​ការ​បង្ហោះ​រូបភាពនិង​វីដេអូ និងអនុញ្ញាត​​ឱ្យ​មាន​ការ​ឆ្លើយឆ្លង​គ្នា​តាម​រយៈ​សារ​ជា​សំណេរ​និង​សារ​ជា​សំឡេង​ផង​ដែរ​។ បន្ថែមពី​លើ​នោះ Instagram ទើប​តែ​បាន​បន្ថែមមុខ​ងារ​ទូរសព្ទ​ជា​សំឡេង និង​វីដេអូ ទៅ​ដល់គណនី​របស់​​អ្នក​ប្រើប្រាស់​ ដែលមាន​ចំនួន​ជិត​១​ពាន់​៥រយ​ប៊ីលានគណនី នៅ​ទូទាំងពិភពលោក​។ ជា​ការ​កត់​សម្គាល់ ប៉ុន្មានម៉ោង​បន្ទាប់​ពី​កើត​បញ្ហា​នេះ អ្នក​ប្រើប្រាស់​ដែល​ជួប​បញ្ហា​មួយ​ចំនួន អាច​ចូល​ទៅ​កាន់​គណនី​របស់​ពួក​គេ​ឡើង​វិញ​បាន​ ហើយ​ក្រុមហ៊ុន Meta ដែលជា​ក្រុមហ៊ុនមេគ្រប់គ្រង​បណ្ដាញ​សង្គម Instagram បាន​ជូន​ដំណឹង​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ដដែល​នោះ​ថា ដំណើរការ​របស់​បណ្ដាញ​សង្គម​របស់ខ្លួន បាន​វិល​ត្រឡប់​មក​សភាព​ធម្មតា​វិញ​ហើយ បន្ទាប់​ពី​បញ្ហា​ទាំង​អស់​ត្រូវ​បាន​ដោះ​ស្រាយ​រួច​រាល់​។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍របស់​ខ្លួន ក្រុមហ៊ុន Meta បានគូស​បញ្ជាក់​ថា៖ «កាលពីព្រឹក​ថ្ងៃ​ចន្ទ​នេះ បណ្ដាញ​សង្គម Instagram មាន​បញ្ហា​បច្ចេកទេស​ខ្លះ ដែល​បានបណ្តាលឱ្យអ្នកប្រើប្រាស់មួយចំនួន មិន​អាច​ចូលប្រើគណនី Instagram របស់ពួកគេបាន​។ គណនីមួយចំនួនតូច បាត់​បង់​ជា​បណ្ដោះ​អាសន្ន​នូវចំនួនមនុស្សតាមដានពួកគេ។ យើង​បាន​ដោះស្រាយ​បញ្ហានេះ​ឱ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​សម្រាប់​អ្នក​រាល់​គ្នា​ដែល​រង​ផល​ប៉ះពាល់ ហើយ​យើង​សូម​អភ័យទោស​ចំពោះ​ការ​រអាក់រអួល​នេះ»។ ជា​ការកត់​សម្គាល់ ភាព​រអាក់រអួល​នៃ​ប្រព័ន្ធបណ្ដាញ​សង្គមបែបនេះ…

  • លោក អនុសេនីយ៍ឯក វ៉ាន់ ហ៊ីម អតីតយុទ្ធជនសោធន៍និវត្តន៍ បានទទួលផ្ទះថ្មីមួយខ្នង ទី២២០ អំណោយ សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី

    លោក អនុសេនីយ៍ឯក វ៉ាន់ ហ៊ីម អតីតយុទ្ធជនសោធន៍និវត្តន៍ បានទទួលផ្ទះថ្មីមួយខ្នង ទី២២០ អំណោយ សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី

    ខេត្តកំពង់ធំ៖ លោក អនុសេនីយ៍ឯក វ៉ាន់ ហ៊ីម អតីតយុទ្ធជនសោធន៍និវត្តន៍ បានទទួលផ្ទះថ្មីមួយខ្នង ដែលជាខ្នងផ្ទះលើកទី២២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជូនអតីតយុទ្ធជនសោធននិវត្ត នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដីចុះប្រគល់ខ្នងផ្ទះទី២២០ ជូនលោកអនុសេនីយ៍ឯក វ៉ាន់ ហ៊ីម អាយុ៦១ឆ្នាំ អតីតមន្ត្រីនគរបាលនៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នៅឆ្នាំ១៩៩៣ និងចូលនិវត្តន៍នៅឆ្នាំ២០១៨ មានភរិយានិងកូន ៥នាក់ ដោយប្រកបមុខរបរចិញ្ចឹមសត្វ និងដាំដំណាំ ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ នៅភូមិវាលអំពឹល ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ។ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់ថា ផ្ទះនេះសាងសង់ខ្ពស់ផុតពីដី…