Category: ព័ត៌មានសង្គម

  • ការ​រៀប​ចំ​ជួស​ជុលនិង​កែ​លម្អ​ផ្លូវ​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​កិច្ច​ប្រជុំ​​កំពូល​អាស៊ាន ស្ទើរតែរួចរាល់

    ការ​រៀប​ចំ​ជួស​ជុលនិង​កែ​លម្អ​ផ្លូវ​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​កិច្ច​ប្រជុំ​​កំពូល​អាស៊ាន ស្ទើរតែរួចរាល់

    ភ្នំពេញ៖ការ​រៀប​ចំ​អ៊ុត​កៅស៊ូ AC និង​អ៊ុត​គំនូស​ចរាចរ ក្នុង​មហាវិថី សហព័ន្ឋរុស្ស៊ី ចាប់​ពី​មហា​វិថី ព្រះ​មុនីវង្ស ដល់​ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​ចោម​ចៅ ដែល​ពាក់​ព័ន្ធ​នឹង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន សម្រេច​បាន ៨០ភាគរយទៅ​៩០ភាគរយហើយ។នេះបើតាមការបញ្ជាក់របស់អាជ្ញាធររាជធានីភ្នំពេញថ្លែងប្រាប់អ្នកសារព័ត៌មានយើងនៅថ្ងៃទី០១ខែវិច្ឆឆ្នាំ២០២២។ ​លោក កើ ឆែ អភិបាល​រ​ងរាជ​ធានី​ភ្នំពេញ មានប្រសាសន៍​ថា ​សម្រាប់​កិច្ច​ប្រជុំ​អាស៊ាន​ខាង​មុខ​នេះ ខាង​អាជ្ញាធរ​កំពុង​ជួស​ជុល​ផ្លូវ​ឡើង​វិញ​ឲ្យ​ស្អាត មាន​អ៊ុត​កៅ​ស៊ូ កែ​លម្អ​សួន និង​អ៊ុត​គំនូស​ចរាចរ​នៅ​បណ្ដាល​ផ្លូវ​មួយ​ចំនួន​ដូច​ជា ផ្លូវ​សហ​ព័ន្ធ​រុស្ស៊ី ផ្លូវ​ស៊ីសុវត្ថិ និង​ផ្លូវ​ទៅ​សណ្ឋាគារ​សុខា​ជាដើម។ លោកអភិបាលរងបន្តថា៖ «ក្នុង​ពេល​ប្រជុំ​អាស៊ាន​ហ្នឹង សុំ​ឱ្យ​ប្រជា​ពលរដ្ឋ​យើង ចូល​រួម​ទាំង​អស់​គ្នា​ជា​មួយ​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ ដើម្បី​លើក​មុខ​មាត់​ក្នុង​ប្រទេស​យើង»។ លោកបន្តថា ​ប្រជាពលរដ្ឋ​ដែល​ប្រកប​មុខ​របរ​លក់​ដូរ​ទាំង​ឡាយ​ណាដែល​ប៉ះ​ពាល់​ដល់​សណ្ដាប់​ធ្នាប់​សាធារណៈ ត្រូវ​ចូល​រួម​ជា​មួយ​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ ដើម្បី​រក្សា​សណ្ដាប់​ធ្នាប់។ ចំណែក​លោក ម៉េត មាសភក្ដី អ្នក​នាំ​ពាក្យ​រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ បាន​ប្រាប់​ថា​មក​ទល់​​ពេល​​នេះ​ ការដ្ឋាន​​​អ៊ុត​កៅស៊ូ AC និង​អ៊ុត​គំនូស​ចរាចរ​ នៅ​លើ​មហាវិថី សហព័ន្ឋរុស្ស៊ី ចាប់​ពី​មហាវិថី ព្រះមុនីវង្ស ដល់​ស្ពាន​អាកាស​ និង​​ផ្លូវ​ក្រោម​ដី​ចោម​ចៅ សម្រេច​បាន ៨០%ទៅ៩០%ហើយ។ ការ​រៀប​ចំ​នេះ គឺ​​ដើម្បី​ត្រៀម​ទទួល​ស្វាគមន៍​ប្រតិភូ​ដែល​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន។ លោកថា៖ «មុន​កិច្ច​ប្រជុំ​អាស៊ាន​ចាប់​ផ្ដើម កិច្ច​ការ​ទាំង​អស់​ហ្នឹង​ត្រូវ​សម្រេច​ឲ្យ​បាន​១០០ភាគ​រយទាំង​អស់»។ ហើយ​យើង​ក៏​មិន​ទាន់​ប្រាកដ​ថា…

  • មេបញ្ជាការកងទ័ពជើងគោក ផ្តល់បរិក្ខាប្រើប្រាស់ជាច្រើនប្រភេទ ជូនដល់អង្គភាពកងពលតូចថ្មើរជើងលេខ៤១ នៃយោធភូមិភាគទី៤ ខេត្តឧត្តរមានជ័យ

    មេបញ្ជាការកងទ័ពជើងគោក ផ្តល់បរិក្ខាប្រើប្រាស់ជាច្រើនប្រភេទ ជូនដល់អង្គភាពកងពលតូចថ្មើរជើងលេខ៤១ នៃយោធភូមិភាគទី៤ ខេត្តឧត្តរមានជ័យ

    ខេត្តឧត្តរមានជ័យ៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នី បានឧបត្ថម្ភបរិក្ខាជាច្រើនមុខ ជូនដល់អង្គភាពកងពលតូចថ្មើរជើងលេខ៤១ ចំណុះយោធភូមិភាគទី៤ ទុកសម្រាប់ប្រើប្រាស់ទៅតាមតម្រូវការចំបាច់នៅក្នុងអង្គភាព និងនៅក្នុងពេលបំពេញភារកិច្ចការពារបុព្វហេតុជាតិ មាតុភូមិកម្ពុជា ។ ការផ្តល់ជូនអំណោយនេះ បានធ្វើឡើងតាមរយៈក្រុមការងាររបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ស្ថិតនៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលជាខេត្តជាប់ព្រំដែនប្រទេសថៃ ។ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ លោកឧត្តមសេនីយ៍ទោ នាង ឃីម ថ្លែងថា ការផ្តល់ជំនួយនេះ គឺជាការឆ្លើយតប និងបំពេញសេចក្តីត្រូវការចាំបាច់ របស់កងពលពលតូចថ្មើរជើងលេខ៤១ នៃយោធភូមិភាគទី៤ សម្រាប់បម្រើការងារប្រចាំថ្ងៃ ការងារចុះជួយសង្គ្រោះគ្រោះមហន្តរាយ ជូនប្រជាពលរដ្ឋ និងការងារពង្រឹងលើវិស័យការពារជាតិ។ លោកឧត្តមសេនីយ៍ទោ នាង ឃីម បានបញ្ជាក់ថា អំណោយជាសម្ភារៈប្រើប្រាស់ ដែលអង្គភាពកងពលតូចថ្មើរជើងលេខ៤១ ទទួលបាននាពេលនេះ…

  • អាជ្ញាធរខណ្ឌច្បារអំពៅ ប្រារព្ធ ទិវាជាតិបរិស្ថាន ២៣ វិច្ឆិកា ឆ្នាំ២០២២ ក្រោមប្រធានបទ មាតុភូមិយើងស្អាតនិងបៃតង

    អាជ្ញាធរខណ្ឌច្បារអំពៅ ប្រារព្ធ ទិវាជាតិបរិស្ថាន ២៣ វិច្ឆិកា ឆ្នាំ២០២២ ក្រោមប្រធានបទ មាតុភូមិយើងស្អាតនិងបៃតង

    ភ្នំពេញ ៖ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងទិវាជាតិ បរិស្ថាន ២៣ វិច្ឆិកា ឆ្នាំ២០២២ ក្រោមប្រធានបទ ( មាតុភូមិយើងស្អាត និងបៃតង ) ដែលប្រារព្ធធ្វើឡើងផ្សារបឹងឈូក ដែលជាតំបន់រងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងភូមិ អូរអណ្ដូង១ សង្កាត់ ព្រែកប្រាខណ្ឌច្បារអំពៅ ។ ថ្លែងនៅក្នុង ទិវាជាតិបរិស្ថាននេះដែរ លោកចេង មុនីរ៉ា អភិបាលខណ្ឌ បានមានប្រសាសន៍ដូច្នេះថា ការរៀបចំ និងការចូលរួម ទិវាដ៏មានសារៈសំខាន់នាឱកាសនេះ ជាការឆ្លុះបញ្ចាំងឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងការចូលរួមចំណែកក្នុងបុព្វហេតុបរិស្ថានវានឹងក្លាយជា ចលករដែលជំរុញឲ្យមានការ ផ្ដើមធ្វើសកម្មភាព មេត្រីបរិស្ថានរួមចំណែកឲ្យភពផែនដីយើងស្អាតបៃតងនិងស្រស់បំព្រងប្រកប ដោយសុខភាពនិងសុខុមាលភាពសម្រាប់មនុស្សគ្រប់រូប ។ គោលបំណងនៃការរៀបចំទិវាជាតិ បរិស្ថាននេះឡើង គឺទី១-នៅទីសាធារណៈ រដ្ឋបាលខណ្ឌ និងសង្កាត់ ត្រូវចាត់វិធានការ ធ្វើអនាម័យនៅតាមទីសាធារណៈ ជាប់ជាប្រចាំដោយត្រូវសម្អាតនិងប្រមូលសំរាមមិនឲ្យមាន នៅតាមដងផ្លូវច្រាំងទន្លេសួនច្បារទីផ្សារនិងរៀបចំដាំកូនឈើបន្ថែមតាមដងផ្លូវក្នុងមូលដ្ឋានរបស់ខ្លួន ។ទី២-គ្រប់គ្រឹះស្ថានសាធារណៈសាលារៀន វត្តអារាម…

  • លោកឧត្តមសេនីយ៍ឯក ស ថេត អញ្ជេីញចូលរូមក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    លោកឧត្តមសេនីយ៍ឯក ស ថេត អញ្ជេីញចូលរូមក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក ឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិក តំណាងលោកនាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជេីញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌទាំង១៤ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ ក្នុងឱកាសនោះ លោកស្នងការ បានផ្តាំផ្ញេី និងណែនាំដល់មន្ត្រីនគរបាល ដែលទេីបទទួលបានការតែងតាំងមុខតំណែងថ្មី ត្រូវយកចិត្តទុកដាក់ខ្ពស់លេីការបំពេញភារកិច្ចរបស់ខ្លួន ជាពិសេស ត្រូវតែបម្រេីប្រជាពលរដ្ឋឱ្យបានល្អ ម្យ៉ាងវិញទៀតផ្នែកជំនាញផ្សេងៗទៀតដូចជាចរាចរណ៍ និងសណ្តាប់ធ្នាប់ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ដោយមានកាយវិការ និងសំដីឱ្យបានសមរម្យជាមួយប្រជាពលរដ្ឋ។ លោកស្នងការ បានផ្សព្វផ្សាយស្តីអំពីផែនការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណ: ជូនថ្នាក់ដឹកនាំ គណៈប្រតិភូ សម្រាប់កិច្ចប្រជុំអាស៊ាននាពេលខាងមុខ ព្រមទាំងបានណែនាំ ដល់លោក លោកស្រីស្នងការរង លោកនាយការិយាល័យ…

  • បញ្ជូនខ្លួនបុរសម្នាក់ ជាជនជាតិចិនតៃវ៉ាន់ ទៅតុលាការ ពាក់ព័ន្ធនឹងការកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត (បាញ់បោះសេរី)

    បញ្ជូនខ្លួនបុរសម្នាក់ ជាជនជាតិចិនតៃវ៉ាន់ ទៅតុលាការ ពាក់ព័ន្ធនឹងការកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត (បាញ់បោះសេរី)

    ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ម្សិលម្សិញ បានធ្វើការបញ្ជូនខ្លួនបុរសម្នាក់ ជាជនជាតិចិនតៃវ៉ាន់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ជាប់ពាក់ព័ន្ធករណីកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត (បាញ់សេរី) ដោយផ្ទុះអាវុធទៅលើមេឃ ចំនួន៦គ្រាប់ ព្រោះតែរឿងខឹងមិត្តភក្តិជំពាក់ប្រាក់ មិនព្រមសង ប្រព្រឹត្តកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចមុខយានដ្ឋានជួសជុលរថយន្ត “វីឌីវៃដា” ផ្ទះលេខ៤៥២ ផ្លូវ៤៥៦ ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានី ភ្នំពេញ។ តាមរបាយការណ៍របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យខាងលើមាន ឈ្មោះ HSIEH HO TING ភេទប្រុស អាយុ ៣៧ឆ្នាំ ជាជនជាតិ ចិនតៃវ៉ាន់ មុខរបរ ពាណិជ្ជករ ស្នាក់នៅខុនដូមួយកន្លែង តាមបណ្តោយផ្លូវភ្លោះ ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ។ ក្រោយពីឃាត់ខ្លួនបាន សមត្ថកិច្ចកងរាជអាវុធហត្ថ ដកហូតយកបាន វត្ថុតាងរួមមាន៖ កាំភ្លើងខ្លី១ដើម ម៉ាក GLOCK…

  • ការងារសហគមន៍ជាយន្តការសំខាន់បន្ថែម ក្នុងការពង្រឹងការងារអភិរក្សធនធានធម្មជាតិ

    ការងារសហគមន៍ជាយន្តការសំខាន់បន្ថែម ក្នុងការពង្រឹងការងារអភិរក្សធនធានធម្មជាតិ

    ភ្នំពេញ៖ ឯកឧត្តម ខៀវ បូរិន្ទ អគ្គនាយក នៃ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថានបានថ្លែងថា«ការងារសហគមន៍ជាយន្តការសំខាន់បន្ថែមក្នុងការពង្រឹងការងារអភិរក្សធនធានធម្មជាតិ។ ក្រសួងបរិស្ថានដែលមានអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានជាសេនាធិការ បានជំរុញទៅលើការបង្កើតនូវសេដ្ឋកិច្ចមូលដ្ឋាន ដែលសំដៅទៅលើការផ្តល់នូវជម្រើសថ្មីដល់សហគមន៍ដែលរស់នៅក្នុងតំបន់ការពារធម្មជាតិ និងជុំវិញតំបន់ការពារធម្មជាតិ» ។ ការថ្លែងបែបនេះរបស់ ឯកឧត្តម ខៀវ បូរិន្ទ អំឡុងពេលនៃការធ្វើបទបង្ហាញពីសមិទ្ធិផលការងារ បញ្ហាប្រឈម និងដំណោះ ស្រាយនាថ្ងៃទី២ នៃសន្និបាតបូកសរុបការងារបរិស្ថាន ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣។ ឯកឧត្តម ខៀវ បូរិន អគ្គនាយកសហគមន៍មូលដ្ឋាន បានធ្វើបទបង្ហាញពីរបាយការណ៍លទ្ធផលការងារសិក្ខាសាលាស្តីពីវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ដោយលើកយកនូវចំណុចសំខាន់ៗមួយចំនួនមកបង្ហាញរួមមាន៖ ១)លទ្ធផលការងាររួមឆ្នាំ២០២២៖ ការរៀបចំបង្កើតនិងគ្រប់គ្រងសហគមន៍មូលដ្ឋាន និងបណ្តុះបណ្តាល,ការលើកកម្ពស់ជីវភាពសហគមន៍,ការអភិវឌ្ឍទេសចរណ៍ផ្សារភ្ជាប់ធម្មជាតិ,ការសិក្សានិងអភិរក្សតំបន់បេតិកភណ្ឌ និងវេទិកាស្តពីការ«ការការពារនិងអភិរក្សធនធានធម្មជាតិ»និងកិច្ចប្រជុំបណ្តាញសហគមន៍ ២)បញ្ហាប្រឈម ៣)ទិសដៅការងារឆ្នាំ២០២៣ និង៤)សំណូមពរ។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះ សហគមន៍តំបន់ការពារធម្មជាតិចំនួន ១៩០ ត្រូវបានរៀបចំក្នុងតំបន់ការពារធម្មជាតិចំនួន ៣៤ ដោយមានអ្នកចូលរួមចំនួន ៧១ ៧២៣ គ្រួសារ និងមានផ្ទៃដីសរុបជាង ៣០ ម៉ឺនហិកតា គ្រប់ដណ្តប់ចំនួន ៣៥៦ ភូមិ ១១៤…

  • ជនពាក់ព័ន្ធចំនួន ៣២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃ៣១ ខែតុលា ម្សិលមិញ

    ជនពាក់ព័ន្ធចំនួន ៣២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃ៣១ ខែតុលា ម្សិលមិញ

    ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៣២ នាក់ ( ស្រី ១ នាក់ ) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ១២ ករណី នៅ ទូ ទាំង ប្រទេស កាលពីថ្ងៃ ទី ៣១ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ ។ ដូច្នេះ សូមនិយាយថា ទេចំពោះគ្រឿងញៀន គ្រឿងញៀន បំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក.! ក្នុង ចំណោម ជនសង្ស័យ ទាំង ចំនួន ៣២ នាក់ រួម មាន ៖ ជួញដូរ ៣ ករណី…

  • ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អរគុណដល់ដៃគូ ស្ថាប័ននានា ដែលគាំទ្រដល់ការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ នៅកម្ពុជា

    ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អរគុណដល់ដៃគូ ស្ថាប័ននានា ដែលគាំទ្រដល់ការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ នៅកម្ពុជា

    ភ្នំពេញ៖ ឯកឧត្តម អៀង មូលី បង្ហាញពីការគាំទ្រដៃគូ ស្ថាប័ននានា ដែលបានគាំទ្រ និងឆ្លើយតបនឹងមេរោគអេដស៍ ជំងឺអេដស៍ ពិសេសលើការពង្រឹងប្រព័ន្ធប្រទេស នៅខេត្តដែលកំពុងអនុវត្តគម្រោងទីក្រុងពន្លឿនការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។ ឯកឧត្តម ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ថា សកម្មភាពនេះមិនអាចកាត់ផ្តាច់ ពីក្រសួង ស្ថាប័នរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ប្រជាជន ”សិក្ខាសាលាឆ្លុះបញ្ចាំងការអនុវត្តគម្រោងទីក្រុងពន្លឿនការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ នៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង បន្ទាយមានជ័យ និងសៀមរាប” ជាពិសេស USAID ដែលបានគាំទ្រហិរញ្ញវត្ថុ។ ការថ្លែងអំណរគុណនេះ ធ្វើឡើងនៅក្នុងសិក្ខាសាលាមួយ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារកាំបូឌីយ៉ាណា។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានរំលឹកអ្នកចូលរួម និងបាន អនុសាសន៍ចំនួនប្រាំបួនចំណុច ដល់ភាគីពាក់ព័ន្ធសំខាន់ៗ ជាពិសេសក្រសួង ស្ថាប័នរដ្ឋាភិបាល ធ្វើយ៉ាងណាខិតខំចូលរួម ឆ្លើយតបនឹងមេរោគអេដស៍ តាមទស្សនៈពហុវិស័យ ដើម្បីសម្រេចបាននូវចក្ខុវិស័យដ៍ខ្ពង់ខ្ពស់របស់ រាជរដ្ឋាភិបាលកម្ពុជា ដែលលោកបានអំពាវនាវគ្រប់ស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីចូលរួមចំណែកក្នុងការការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ការឆ្លើយតបនឹងមេរោគអេដស៍របស់កម្ពុជាក៏រងផលប៉ះពាល់ពីជំងឺ កូវីដ-១៩ ក្នុងអំឡុងពេលរាតត្បាតផងដែរ…

  • ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងសាងសង់ស្ថានីយអង់តែនទូរសព្ទចល័ត ៦កន្លែង នៅតាមគោលដៅទេសចរណ៍អាទិភាព ក្នុងខេត្តស្ទឹងត្រែង

    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងសាងសង់ស្ថានីយអង់តែនទូរសព្ទចល័ត ៦កន្លែង នៅតាមគោលដៅទេសចរណ៍អាទិភាព ក្នុងខេត្តស្ទឹងត្រែង

    ខេត្តស្ទឹងត្រែង ៖ ក្នុងបេសកកម្មចុះសិក្សាទីតាំងសាងសង់ស្ថានីយអង់តែនទូរសព្ទចល័ត នៅខេត្តស្ទឹងត្រែង រយៈពេល៨ថ្ងៃ ចាប់ថ្ងៃទី២៤ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងប្រតិបត្តិករទូរគមនាគមន៍ បានកំណត់ទីតាំងសាងសង់ស្ថានីយអង់តែនចំនួន ៦កន្លែង ដែលជាតំបន់គោលដៅទេសចរណ៍អាទិភាព ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង។ លោក ញឹក កោសល្យវិទ្យា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារប្រតិបត្តិតំបន់៥ បានឱ្យដឹងថា ក្រុមការងារអន្តរក្រសួង និងមន្ទីរ ក្នុងនោះមានក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ ដោយបានសហការជាមួយក្រុមការងារប្រតិបត្តិករទូរសព្ទចល័ត ក្រុមការងារប្រតិបត្តិករសាងសង់បង្គោលអង់តែន រួមទាំងអាជ្ញាធរ ពាក់ព័ន្ធ បានឯកភាពគ្នាសម្រេចយកទីតាំង ដែលអាជ្ញាធរមូលដ្ឋានបានចង្អុលបង្ហាញ និងផ្តល់ដីធ្វើជាទីតាំងសាងសង់បង្គោលអង់តែន ដើម្បីធ្វើឱ្យតំបន់ទាំងនោះមានសេវាទូរសព្ទ និងសេវាអ៊ិនធឺណិតមានគុណភាពល្អ និងវិសាលភាពសម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាជន និងជាពិសេសភ្ញៀវទេសចរ។ លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានបញ្ជាក់ថា នេះជាការគិតគូរ និងបានរួមចំណែកក្នុងការលើកស្ទួយវិស័យទេសចរណ៍ នៅក្នុងខេត្ត តបតាមប្រសាសន៍ របស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ផែនការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិកូវីដ១៩ កាលពីថ្ងៃទី១៤ខែកក្កដា…

  • ថ្នាក់ដឹកនាំ ខេត្តកំពត អញ្ជើញ ចូលរួមសម្របសម្រួល និងដោះស្រាយបញ្ហារផ្សេងៗ ជូនបងប្អូនអាជីវករនិងប្រជាពលរដ្ឋក្នុង ស្រុកបន្ទាយមាស

    ថ្នាក់ដឹកនាំ ខេត្តកំពត អញ្ជើញ ចូលរួមសម្របសម្រួល និងដោះស្រាយបញ្ហារផ្សេងៗ ជូនបងប្អូនអាជីវករនិងប្រជាពលរដ្ឋក្នុង ស្រុកបន្ទាយមាស

    កំពត ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថា ថ្ងៃនេះ ឯកឧត្តមនឹងអញ្ជើញជំនាញដែលពាក់ពន្ធទាំងអស់ ដើម្បីដោះស្រាយរាល់បញ្ហា បញ្ចប់ជូន បងប្អូន ដែលមាននៅក្នុងស្រុកបន្ទាយមាស ខេត្តកំពតយើងនេះ ទី១ យើងប្រើទៅតាមយន្តការច្បាប់ ហើយទី២ យើងប្រើទៅតាមលក្ខណ:គ្រួសារ របស់យើង តើយន្តការច្បាប់របៀបម៉េច និងយន្តការជាលក្ខណ:គ្រួសារនោះ របៀបម៉េច កន្លងមក ឯកឧត្តមបានជំរាបហើយថា ក្នុងពេលដែលលោក មកដោះស្រាយ លើបញ្ហាផ្សេងៗលោកតែងតែបញ្ចូលខ្លួន ជាសមាជិកម្នាក់ទៀត ក្នុងគ្រួសារ ពុកម៉ែ ដែលត្រូវជាប្អូន ឬជាបងនៃគ្រួសារយើង ក្នុងនាមជាអភិបាលខេត្ត ឯកឧត្តម បានលើកឡើងដែរថា ការចង់បាន ត្រូវតែមានព្រំដែន ហើយការចង់បាននោះ តើត្រូវទៅតាមផ្លូវច្បាប់ ដែរឬយ៉ាងណា ការធ្វើបុណ្យ បានមកដោយបុណ្យ កុំចង់បាន របស់គេ អ្នកយករបស់គេត្រូវតែឲ្យទៅគេវិញ កុំលួចរបស់គេ បើជំពាក់លុយគេ ត្រូវតែសងគេវិញ បើយកដីរដ្ឋ ត្រូវឲ្យទៅរដ្ឋវិញ នេះគឺជាភាពយុត្តិធម៌មួយសម្រាប់យើង ។ ការចង់បាន ត្រូវមានព្រុំដែន មិនមែនចង់បានរហូត…