-
គណៈកម្មការត្រួតពិនិត្យមុខសញ្ញាយោធិនពិការ ក្រសួងការពារជាតិ អញ្ជើញ ត្រួតពិនិត្យមុខសញ្ញាយោធិនពិការចំនួន ៥៩នាក់ នៅបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៤២

ខេត្តឧត្តរមានជ័យ ៖ គណៈកម្មការត្រួតពិនិត្យមុខសញ្ញាយោធិនពិការ ក្រសួងការពារជាតិ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សារឿន អគ្គនាយករង អគ្គនាយកដ្ឋានយោធាសេវា ជាប្រធាន គណៈកម្មការត្រួតពិនិត្យមុខសញ្ញាយោធិនពិការ បានបន្តចុះត្រួតពិនិត្យមុខសញ្ញាយោធិនពិការទាំងចំនួន ៥៩នាក់ ក្នុងនោះនៅបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៤២ ចំនួន ៤០នាក់ និងមកពីតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ ១៩នាក់ កាលពីព្រឹកថ្ងៃទី ២ ខែវិច្ឆិកា ម្សិលមិញ នៅទីបញ្ជការកងពលតូចថ្មើរជើង លេខ៤២ ស្ថិតក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ។ បន្ទាប់ពីឧត្តមសេនីយ៍ទោ ប៊ែន វ៉ូយ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ បានបញ្ជាក់ពីស្ថានភាពរបស់យោធិនពិការ ដែលត្រូវ ដាក់ជូនគណកម្មាធិការត្រួពិនិត្យលើសំណុំលិខិតនិងមុខសញ្ញាយោធិនពិការ នៅទីបញ្ជាការកងពល ថ្ងៃនេះសរុបចំនួន ៤០នាក់ និងតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ ១៩នាក់ ព្រមទាំងបានថ្លែងអំណរគុណ ដ៏ខ្ពង់ខ្ពស់បំផុតចំពោះ សម្តេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះ រាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ និងពីឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ដែលបានយក ចិត្តទុក បីបាច់ថែរក្សាចំពោះសុខទុក្ខកងទ័ពនិងក្រុមគ្រួសារ…
-
អភិបាលខណ្ឌចំការមន សូមឱ្យពលរដ្ឋ រាយការណ៍ប្រាប់អាជ្ញាធរ រាល់ចំណុចអសកម្មរបស់ក្រុមហ៊ុន ដែលទទួលស្ថាបនាលូ និងផ្លូវ

ភ្នំពេញ៖ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន សុំការអធ្យាស្រ័យ និងសូមឱ្យប្រជាពលរដ្ឋ ជួយពិនិត្យមើល និងរាយការណ៍ពីភាគីក្រុមហ៊ុនរាល់ចំនុចអសកម្ម ជំវិញ ការស្ថាបនាលូ និងផ្លូវ ឱ្យគោរពតាមស្តង់ដារ បទដ្ឋានត្រឹមត្រូវ និងបានជំរុញអោយក្រុមហ៊ុន ដែលទទួលបានសិទ្ធិ ក្នុងការស្ថាបនាលូនិងផ្លូវ ត្រូវគោរពតាមស្តង់ដារនៅក្នុងសៀវភៅតាមដានការដ្ឋាន ។ លោកអភិបាលខណ្ឌចំការមន បានថ្លែងដូចនេះក្នុងពិធីបើកការដា្ឋនអនុវត្តគម្រោងអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២២ នៅក្នុងសង្កាត់ទួលទំពូងទី២ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្នុងឱកាសនេះ លោក កៀង ល័ក្ស បានសំដែងនូវការគោរពដ៏ខ្ពង់ខ្ពស់ ចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ដែលបានបន្តបេសកកម្មធ្វើឱ្យកម្ពុជា អាចរំដោះខ្លួនចេញពីសង្គ្រាម ហើយកសាងបាននូវសុខសន្តិភាពនៅទូទាំងប្រទេស ជាពិសេស គឺការសម្រេចបាន នូវការអភិវឌ្ឍសង្គម ការផ្តល់សេចក្តីសុខក្សេមក្សាន្ត និងវិបុលសុខជូនប្រជាជនកម្ពុជា។ រាជរដ្ឋាភិបាល បានផ្តល់ថវិកាវិភាជន៍ដល់ឃុំ-សង្កាត់ទូទាំងប្រទេស មានការកើនឡើងជាលំដាប់រៀងរាល់ឆ្នាំ ដើម្បីរៀបចំអភិវឌ្ឍន៍មូលដ្ឋាន ស្របតាមស្ថានភាព ដែលតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ ដោយឡែក ចំពោះសង្កាត់ នៅក្នុងរាជធានីភ្នំពេញ បានរៀបចំផែនការអភិវឌ្ឍន៍របស់ខ្លួន ដោយផ្តោតជាសំខាន់…
-
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖ មនុស្ស ៤៥នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី០២ ម្សិលមិញ

ភ្នំពេញ ៖ ជនសង្ស័យចំនួន ៤៥នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញនេះ។ នេះបើយោងតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មានឱ្យដឹង នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ថា ក្នុងចំណោម ជនសង្ស័យទាំង ៤៥នាក់នោះ មាន ២០នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ ចំនួន ១៥ករណី និងជនសង្ស័យ ២៥នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន ចំនួន ១៨ករណី។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ រូបនេះ ក៏បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើដល់បងប្អូនប្រជាពលរដ្ឋ។ ជាចុងក្រោយនោះ លោក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍…
-
ប្រធានលេខាធិការដ្ឋាននៃប្រព័ន្ធស្បៀងបម្រុងកម្ពុជា ៖ រាជរដ្ឋាភិបាលបានទិញស្រូវពូជបន្ថែម ចំនួន ៥ពាន់តោន សម្រាប់ផ្ដល់ជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ឆ្នាំ២០២២នេះ

ខេត្តបាត់ដំបង ៖ ថ្លែងក្នុងឱកាសចែក និងផ្តល់ពូជស្រូវ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់កន្លងមកក្នុងស្រុកចំនួន០២ របស់ខេត្តបាត់ដំបង កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាននៃប្រព័ន្ធស្បៀងបម្រុងកម្ពុជា(ប.ស.ប.ក)បានអះអាងថា នៅក្នុងឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជាបានទិញស្រូវពូជបន្ថែមចំនួន៥ពាន់តោនបន្ថែមពីលើស្រូវពូជដែលរាជរដ្ឋាភិបានត្រៀមបម្រុងទុកចំនួន២ពាន់តោន និងដើម្បីជាការបង្ការទុកឱ្យបានគ្រប់ចំនួនសម្រាប់ត្រៀមចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់កន្លងមកនេះ ។ ការថ្លែងលើកឡើងបែបនេះក្នុងឱកាសដែលឯកឧត្តមបាននាំយកស្រូវពូជ និងស្បៀងអាហារផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងស្រុកសង្កែ និងស្រុករុក្ខគិរី សរុបប្រមាណជិត ១ពាន់គ្រួសារ ដោយមានវត្តមានរបស់ឯកឧត្តមសុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងតំណាងក្រសួងកសិកម្ម ។ ឯកឧត្តម សុខ លូ អភិបាល បានថ្លែងឱ្យដឹងផងដែរថា៖រហូតមកដល់ពេលនេះផ្ទៃដីដាំដុះដំណាំស្រូវ ដែលទទួលរងផលប៉ះពាល់ និងមានការខូចខាតដោយសារជំនន់ទឹកភ្លៀងកន្លងមកនៅទូទាំងខេត្ត ប្រមាណជាង២ពាន់៤៥១ហិកតា ត្រូវបានធ្វើការស្ដារឡើងវិញ ក្នុងចំណោមផ្ទៃដីប្រមាណជាង ១ម៉ឺនហិកតា ដែលមានលទ្ធភាពនូវក្នុងការស្តារឡើងវិញបាន ។ គួររំលឹកឲ្យដឹងផងដែរថា៖ ជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង កន្លងមកនេះបានបណ្ដាលឱ្យប៉ះពាល់ផ្ទៃដីដាំដុះដំណាំស្រូវនៅទូទាំងខេត្តប្រមាណ ៥ម៉ឺន ៣ពាន់ ហិកតា។ក្នុងនោះផ្ទៃដីដែលខូចខាត ២ម៉ឺន៨ពាន់៥០២ហិកតា ខណៈដែលរហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋប្រមាណ ១ម៉ឺន២ពាន់៤៥៥គ្រួសារហើយ ដែលទទួលបាននូវស្រូវពូជពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការដាំដុះដំណាំស្រូវ ក្នុងការស្ដារឡើងវិញ…
-
សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ នាំយកអំណោយមនុស្សធម៌ជូនគ្រួសារពិកា ខ្វះខាត និងមានជំងឺប្រចាំកាយ នៅឃុំស្នាមព្រះស្រុកបាកាន

ខេត្តពោធិ៍សាត់ ៖ រសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានចាត់ឲ្យក្រុមប្រតិបត្តិសាខាដឹកនាំដោយលោក វ៉ាន់ ហ៊ាង នាយកប្រតិបត្តិសាខា នាំយកអំណោយមនុស្សធម៏របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងមានការសហការគាំទ្រពីអង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍន៍បរិយាបន្ន ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋមួយគ្រួសារ ដែលមានជីវភាពខ្វះខាត ពិកា និងមានជំងឺប្រចាំកាយ។ លោក រឿន ញាញ់ ភេទប្រុស អាយុ៣៤ ឆ្នាំ រស់នៅភូមិកោះក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានប្រាប់ឲ្យដឹងថា រូបលោកពិកាត្រឹមចង្កេះចុះក្រោមដោយសារបាក់សំណង់ធ្លាក់សង្កត់លើ កាលទៅធ្វើការនៅប្រទេសថៃ២ ៣ឆ្នាំមុន។ សព្វថ្ងៃនេះលោកក្លាយខ្លួនជាជនពិការដើរបានដោយឈើច្រត់ និងអាចដាំបន្លែជុំវិញផ្ទះបានបន្តិចបន្តួច ដើម្បីចិញ្ចឹមប្រពន្ធនិងកូនចំនួន០២នាក់។ ក្នុងឱកាសនោះលោក វ៉ាន់ ហ៊ាង បាននាំមកនូវការផ្តាំផ្ងើសួរសុខទុកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចតែងតែគិតគូរដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋយើងគ្រប់គ្នា ដោយមិនប្រកាន់វណ្ណះ ពូជសាសន៍ ពណ័សម្បុរ ឬនិន្នាកានយោបាយណាមួយទ្បើយ…
-
ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញចែកស្រូវពូជជូនប្រជាកសិករចំនួន ៧២១គ្រួសារ នៅស្រុកស្អាង និងស្រុកកណ្តាលស្ទឹង

ខេត្តកណ្ដាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងឯកឧត្តម ហ៊ួត ប៊ុនណារី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកស្អាង អាជ្ញាធរស្រុកស្អាង និងកងកម្លាំងមានសមត្ថកិច្ច បានអញ្ជើញចែកស្រូវពូជជូនប្រជាកសិករ ចំនួន ៧២១គ្រួសារ នៅស្រុកស្អាង និងស្រុកកណ្តាលស្ទឹង នៅបរិវេណវត្តសាលាអណ្ដែត ហៅវត្តអណ្ដូង ស្ថិតនៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ឆ្នាំនេះខេត្តកណ្តាល ក៏ដូចជាបណ្តាខេត្តនានា បានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ ក្នុងនោះក្រុមការងារក្រសួងកសិកម្ម បានសហការជាមួយគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានចុះពិនិត្យ តាមដាន វាយតម្លៃ លើការខូចខាតដំណាំស្រូវ និងដំណាំរួមផ្សំ ដោយគិតត្រឹមថ្ងៃទី១៧ ខែ តុលា ឆ្នាំ២០២២ មានស្រុកចំនួន០៤ រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ចំនួន៤ស្រុក ក្នុងនោះមាន៖ ស្រុកកណ្តាលស្ទឹង…
-
មានករណីបាញ់បុរសម្នាក់ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ក្នុងខណ្ឌសែនសុខ

ភ្នំពេញ ៖ សាហាវមែន! កាលពីវេលាម៉ោង២ជាងរសៀល ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មានករណីបាញ់បុរសម្នាក់ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ នៅក្បែរសាលា IU ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ពាក់ព័ន្ធនឹងករណីនេះ លោកវរសេនីយ៍ឯក ហ៊ួ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ បានប្រាប់ឱ្យដឹងថា បុរសម្នាក់ ដែលបានស្លាប់នេះ គឺជាមុខសញ្ញា ដែលសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានតាមដេញប្រមាញ់ ហើយគេបានព្យាយាម ជិះម៉ូតូគេចពីសមត្ថកិច្ចជាច្រើនផ្លូវ។ លោកអធិការ បន្តឱ្យដឹងទៀតថា ក្រោយមកដល់កន្លែងកើតហេតុ ពេលឃើញសមត្ថកិច្ច មានការដេញយ៉ាងដូច្នេះ ទើបអ្នកដំណើរ ដែលកំពុងជិះរថយន្ត បានដកកាំភ្លើងបាញ់ជនសង្ស័យ ដែលសមត្ថកិច្ចកំពុងតែតាមប្រមាញ់នេះ។ ខណៈពេលបច្ចុប្បន្ននេះ កម្លាំងសមត្ថកិច្ចរបស់លោក និងកម្លាំងសមត្ថកិច្ចជំនាញ កំពុងតែឆែកមើលកាមេរ៉ាសុវត្ថិភាព។ សូមជម្រាប់ថា ចំពោះ ករណីខាងលើនេះ សម្រាប់ព័ត៌មានលំអិត ក្រុមការងារ និងធ្វើការផ្សាយជាបន្តទៀត៕ ដោយ៖ ឆៃហួត និងប៊ុនធី
-
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖ មនុស្ស ៥០នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន កាល់ពីថ្ងៃទី០១ ម្សិលមិញ

ភ្នំពេញ ៖ មានជនសង្ស័យ ៥០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញ។ នេះបើយោងតាមការបញ្ជាក់បស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់ដល់បណ្តាញព័ត៌មានឱ្យដឹង នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្មាំ២០២២នេះ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ថា ក្នុងចំណោម ជនសង្ស័យទាំង ៥០នាក់ ខាងលើនោះ ដោយមាន ២១នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ ១៤ករណី និងជនសង្ស័យ ២៩នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន ១៥ករណី។ អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ បានកោតសរសើរ និងសូមថ្លែងអំណរគុណ ចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើបងប្អូនប្រជាពលរដ្ឋ។ លោក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង ក្នុងបទល្មើសនានា…
-
ស្រ្តីម្នាក់បើកលេងល្បែងសុីសងដោយខុសច្បាប់ (jokerតាមអុីនធើណែត) ត្រូវនគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួន

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌឬស្សីកែវ បានឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ ពាក់ព័ន្ធករណី បើកលេងល្បែងសុីសងដោយខុសច្បាប់(jokerតាមអុីនធើណែត) នៅវេលាម៉ោង០១”០០នាទី ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួល ផ្លូវជាតិលេខ៥ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា ស្ត្រីជាជនសង្ស័យឈ្មោះហេង ធីតា ភេទស្រីអាយុ៣១ឆ្នាំ មុរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវជាតិលេខ៥ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។(ជាភ្នាក់ងារ) សម្ភារៈដកហូតរួមមាន-ទូរសព្ទ័ចំនួន ០៣គ្រឿង ម៉ាក OPPO ពណ៍ខ្មៅ ពណ៍មាស និងពណ៍ផ្កាឈូក។-បុងកត់ប្រាក់មួយចំនួន។ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងទៀតថា នៅថ្ងៃខែឆ្នាំវេលាម៉ោងចំណុចកើតហេតុខាងលើ កម្លាំងសមត្ថកិច្ចអធិការនគរបាលខណ្ឌប្ញស្សីកែវ បានបើកការស្រាវជ្រាវបង្រ្កាបទីតាំងបើកលេងល្បែងសុីសងខុសច្បាប់(joker) នៅចំណុចកើតហេតុខាងលើ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងដកហូតភស្តុតាង យកមកអធិការដ្ឋានខណ្ឌឬស្សីកែវដើម្បីធ្វើការសួរនាំនិងចាត់ការតាមនិតិវិធី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី
-
រដ្ឋបាលខណ្ឌចំការមន ជំរុញឱ្យក្រុមហ៊ុន ដែលទទួលបានសិទ្ធិ ក្នុងការស្ថាបនាលូ និងផ្លូវ ត្រូវគោរពតាមស្តង់ដារក្នុងសៀវភៅ តាមដានការដ្ឋាន

ភ្នំពេញ៖ ថ្លែងក្នុងពិធីបើកការដា្ឋនអនុវត្តគម្រោងអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២២ នៅក្នុងសង្កាត់ទន្លេបាសាក់ នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន ជំរុញអោយក្រុមហ៊ុន ដែលទទួលបានសិទ្ធិ ក្នុងការស្ថាបនាលូនិងផ្លូវត្រូវគោរពតាមស្តង់ដារនៅក្នុងសៀវភៅតាមដានការដ្ឋាន ។ ជាមួយគ្នានោះ លោកក៏បានសុំការអធ្យាស្រ័យពីប្រជាពលរដ្ឋ និងសូមអោយប្រជាពលរដ្ឋជួយពិនិត្យមើលនិងរាយការណ៍ពីភាគីក្រុមហ៊ុនរាល់ចំនុចអសកម្មផងដែរ។ លោកអភិបាលខណ្ឌចំការមន ក៏បានជំរុញឱ្យក្រុមហ៊ុន ដែលទទួលបានគម្រោងស្ថាបនា ត្រូវខិតខំរក្សាឱ្យបាននូវក្រមសីលធម៌ គោរពឱ្យបានជាដាច់ខាតនូវកិច្ចសន្យាដែលខ្លួនបានចុះហត្ថលេខារួចហើយ។លោកកៀង ល័ក្ស បានសំណូមពរឱ្យប្រជាពលរដ្ឋ ត្រូវចូលរួមតាមដានការអនុវត្តន៍ការងាររបស់ក្រុមហ៊ុនទទួលម៉ៅការផងដែរ ពីព្រោះប្រជាពលរដ្ឋ គឺជាអ្នកទទួលផលផ្ទាល់ពីគម្រោងនេះ បើឃើញការអនុវត្តន៍របស់ក្រុមហ៊ុន ខុសពីកិច្ចសន្យា ត្រូវរាយការណ៏ជូនលោកចៅសង្កាត់ ឬសាលាខណ្ឌ ដើម្បីចុះពិនិត្យ និងកែសម្រួលជាបន្ទាន់ ។ លោកអភិបាលខណ្ឌ ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋ ដែលរស់នៅតាមទីតាំងបើកការដ្ឋានមានការយោគយល់ខណៈគម្រោងដំណើរការនាំឱ្យមានការរំខានដល់ការប្រកបអាជីវកម្មរឺការធ្វើដំណើរចេញចូលផ្ទះជាដើម។ បើតាមរបាយការណ៍របស់លោក ខាត់ ណារិទ្ធ ចៅសង្កាត់ទន្លេបាសាក់ បានអោយដឹងថា សម្រាប់គម្រោងអភិវឌ្ឍន៍ឆ្នាំ២០២២នេះ សង្កាត់ទន្លេបាសាក់ បានលើកគម្រោងមានដូចខាងក្រោម៖ ១-ដាក់លូដោះទឹក ទំហំ ០,៦ម៉ែត្រ ប្រវែង ៣៥៤ម៉ែត្រ លើកំណាត់ផ្លូវលេខ២១ ចាប់កែងផ្លូវលេខ ៣០៨ ដល់កែងផ្លូវលេខ២៩៤…