Category: ព័ត៌មានសង្គម

  • សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យម្នាក់ ករណីលួចមានស្ថានទម្ងន់ទោស ប្រើដុំថ្មគប់វាយប្លន់ម៉ូតូ មិនបានសម្រេច

    សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យម្នាក់ ករណីលួចមានស្ថានទម្ងន់ទោស ប្រើដុំថ្មគប់វាយប្លន់ម៉ូតូ មិនបានសម្រេច

    ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកចំនួន ០៧នាក់ បានធ្វើសកម្មភាព ព្រួតវាយជនរងគ្រោះចំនួន ០២នាក់ បំណងប្លន់យកម៉ូតូ តែមិនបានសម្រេច បង្កការ ភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ចុះទៅជួយអន្តរាគមន៍ភ្លាមៗ ដោយចាប់ឃាត់ខ្លួនបានម្នាក់ ចំណែកឯ បក្ខពួកផ្សេងទៀត នាំគ្នាគេចខ្លួនបាត់។ សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមាន ទី១-ឈ្មោះ ហាក់ សុខហុង ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករអាឈើ។ និងជនរងគ្រោះ ទី២-ឈ្មោះ សាន់ ស៊ីម ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករអាឈើ។ ទាំង២នាក់ ស្នាក់នៅឃ្លាំងលេខ៣៦៦ នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ចំណេកឯ ជនសង្ស័យឃាត់ខ្លួនបាន ឈ្មោះ ស្រស់ ទុន បញ្ញា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន…

  • ម្ចាស់រថយន្តព្រូស (Prius) ដែលបើករេចុះរេឡើងពេញផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចកោះហៅមកធ្វើការផាកពិន័យ អប់រំ និងចុះកិច្ចសន្យា

    ម្ចាស់រថយន្តព្រូស (Prius) ដែលបើករេចុះរេឡើងពេញផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចកោះហៅមកធ្វើការផាកពិន័យ អប់រំ និងចុះកិច្ចសន្យា

    ភ្នំពេញ ៖ យោងតាមសេចក្តីរាយការណ៍របស់កងកម្លាំងសមត្ថកិច្ច នៃក្រុមប្រតិបត្តិការនគរបាលចរាចរណ៍ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានឱ្យដឹងថា ករណីម្ចាស់រថយន្ត ម៉ាកតូយ៉ូតាព្រូស (Toyota Prius) មួយគ្រឿង ដែលបានបើកបរប្តូរគន្លងទៅមក រេចុះរេឡើងពេញផ្លូវ(កៀរ) កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ កន្លងទៅថ្មីនេះ ត្រូវបានកំណត់អត្តសញ្ញាណ និងកោះហៅមកធ្វើការផាកពិន័យ ដកពិន្ទុពីប័ណ្ណបើកបរ អប់រំណែនាំ និងចុះកិច្ចសន្យា។ ក្រសួងសាធារណការ បានបញ្ជាក់ថា បុរសជាអ្នកបើកបរ ផ្ទុយពីសេចក្តីណែនាំ និងច្បាប់ចរាចរណ៍រូបនេះ ត្រូវបានផាកពិន័យ និងដកពិន្ទុពីបណ្ណបើកបរចំនួន ០៤ពិន្ទុ លើ ០២ករណី រួមមាន បើកបរប្តូរគន្លងទៅមក រេចុះរេឡើងពេញផ្លូវ និងប័ណ្ណបើកបរ ផុតសុពលភាព។ សូមជម្រាប់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការក្រើនរម្លឹកជាថ្មីម្តងទៀត ចំពោះអ្នកបើកបរយានយន្តគ្រប់រូប មិនថាលើផ្លូវល្បឿនលឿន ឬផ្លូវប្រភេទណាឡើយ ត្រូវតែគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងគោលការណ៍សុវត្ថិភាព ក្នុងការបើកបរឱ្យបានម៉ឺងម៉ាត់ជាទីបំផុត ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ និងទទួលបានសុវត្ថិភាព ក្នុងការធ្វើដំណើរទាំងអស់គ្នា៕ ដោយ៖ ឆៃហួត និងប៊ុនធី

  • លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារ អំពៅប្តេជ្ញារៀបចំសណ្តាប់ធ្នាប់អោយមានរបៀបរៀបរយ

    លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារ អំពៅប្តេជ្ញារៀបចំសណ្តាប់ធ្នាប់អោយមានរបៀបរៀបរយ

    ភ្នំពេញ ៖ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ បានក្រើនរំលឹកឲ្យ លោក លោកស្រី ជាចៅសង្កាត់ ត្រូវខិតខំ រួមគ្នា រៀបចំសណ្ដាប់ធ្នាប់ឲ្យខាងតែបាន ព្រោះសេចក្ដីជូនដំណឹងបានចូលដល់ថ្ងៃឱសានវាទហើយ មួយទៀតត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ឲ្យនាំកូនចៅដែលគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោតនិងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនៅតាមសង្កាត់ជាពិសេស លុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ ហាមមិនឲ្យកើតមាននៅក្នុងមូលដ្ឋាន សង្កាត់ជាដាច់ខាត ។ នេះជាប្រសាសន៍លើកឡើងរបស់លោកអភិបាលខណ្ឌដើម្បីជម្រាបជូនដល់ក្រុមប្រឹក្សាខណ្ឌនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤១ របស់ ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ អាណត្តិទី៣ ប្រព្រឹត្តិទៅ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកស្រី ឯក យ៉ានី តំណាងលោកអ៊ំម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ ។ លោកអភិបាលខណ្ឌ បានលើកឡើងពីបច្ចុប្បន្នភាពរបស់គណៈអភិបាលខណ្ឌដែលត្រូវអនុវត្តបន្ត ជម្រាបជូនដល់ក្រុមប្រឹក្សាខណ្ឌ ដោយអភិបាលបញ្ជាក់ដូច្នេះថា បញ្ហាសណ្ដាប់ធ្នាប់ រដ្ឋបាលខណ្ឌច្បារអំពៅ បានជូនដំណឹងដល់ប្រជាពលរដ្ឋ រស់នៅ អមសងខាងផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់ច្បារអំពៅ១ សង្កាត់ច្បារអំពៅ២ សង្កាត់និរោធ សង្កាត់វាលស្បូវ សង្កាត់ព្រែកឯង និងសង្កាត់ក្បាលកោះ មួយផ្នែកទៀតក៏បានជូនដំណឹងរួចហើយដែរ ដល់ប្រជាពលរដ្ឋរស់នៅ អមសងខាងផ្លូវ៣៦៩ ក្នុងភូមិសាស្ត្រសង្កាត់ច្បារអំពៅ១ សង្កាត់ច្បារអំពៅ២…

  • អណ្តើកហ្លួងត្រូវបានចាត់ទុកជានិមិត្តរូបតំណាងឱ្យសត្វប្រចាំប្រទេសកម្ពុជា

    អណ្តើកហ្លួងត្រូវបានចាត់ទុកជានិមិត្តរូបតំណាងឱ្យសត្វប្រចាំប្រទេសកម្ពុជា

    ភ្នំពេញ៖ អណ្តើកហ្លួង ឬអណ្តើកសរសៃ គឺជាប្រភេទឧរង្គសត្វ ដែលត្រូវបានចាត់ទុកជានិមិត្តរូបតំណាងឱ្យសត្វប្រចាំប្រទេសកម្ពុជា តាមរយៈនៃការទទួលស្គាល់ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/ ១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥។ នេះជាការលើកឡើងពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន។ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម នេត្រ ភក្រ្តាបានលើកឡើង អំពីអណ្តើកហ្លួង ដែលជាអណ្តើកកម្រ ហើយកំពុងមានវត្តមាននៅកម្ពុជា ដោយបានបញ្ជាក់ថា៖”ការដាក់បញ្ចូលអណ្តើកហ្លួងជាសត្វនិមិត្តរូបតំណាងឱ្យជាតិកម្ពុជាដោយសារតែអណ្តើកហ្លួង ជាប្រភេទសត្វដ៏កម្រ និងជាសត្វប្រឈមនឹងផុតពូជ និងដើម្បីបង្ហាញពីមរតកធម្មជាតិដ៏មាន តម្លៃ និងលើកតម្កើងនូវមោទកភាពជាតិផងដែរ”។ គួរបញ្ជាក់ថា ការលើកឡើងពីសត្វអណ្តើកហ្លួងនេះដែរ បន្ទាប់ពី ឯកឧត្តម រដ្ឋលេខាធិការក្រសួងបរិស្ថានបានអញ្ជើញចូលរួមក្នុងពិធីតាំងពិព័រណ៍ការងារ និងផលិតភាពឆ្នាំ២០២២ កាលពីថ្ងៃទី២៧ និង២៨ ខែតុលា ក្រសួងបរិស្ថានបានសហការជាមួយ រដ្ឋបាលជលផលនិងអង្គការ WCS ដើម្បីយកសត្វអណ្តើកហ្លួងមកបង្ហាញដល់សាធារណជនឱ្យបានយល់ដឹងពីសត្វដ៏កម្រនេះ ដើម្បីចូលរួមការពារនិងអភិរក្ស។ ឯកឧត្តម នេត្រ ភក្រ្តាបានបញ្ជាក់តាមរយៈទំព័រហ្វេសប៊ុកនេះដែរថា ៖តាមរបាយការណ៍ឆ្នាំ២០១៩ អណ្តើកហ្លួង គឺមានវត្តមានតែក្នុងប្រទេសកម្ពុជា ឥណ្ឌូនេស៊ី…

  • មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំងមមាញឹកក្នុងការធ្វើក្លែងឯកចំនួន ១០០ខ្លែង សម្រាប់បង្ហើរក្នុងព្រឹត្តិការណ៍វប្បធម៌ រដូវរំហើយខាងមុខ

    មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំងមមាញឹកក្នុងការធ្វើក្លែងឯកចំនួន ១០០ខ្លែង សម្រាប់បង្ហើរក្នុងព្រឹត្តិការណ៍វប្បធម៌ រដូវរំហើយខាងមុខ

    ខេត្តកំពង់ឆ្នាំង ៖ ដើម្បីថែរក្សាមរតកអរូបីយ៍ និងមរតកប្រពៃណីវប្បធម៌ គឺការធ្វើក្លែងឯក ឬ ខ្លែងព្នង បន្តវេនសម្រាប់កូនចៅជំនាន់ក្រោយ ផងនោះ មន្ទីវប្បធម៌និងវិចិត្រសិល្បៈបាននិងកំពុងផលិតក្លែងឯកចំនួន ១០០ សម្រាប់បង្ហើរ ក្នុងព្រឹត្តិការណ៍ វប្បធម៌រដូវរំហើយ ខាងមុខនេះ។ លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានបញ្ជាក់នៅថ្ងៃទី២៨ ខែតុលានេះថា៖ ដើម្បីថែរក្សាប្រពៃណីវប្បធម៌ គឺការបង្ហើរខ្លែងឯក ឬ ខ្លែងព្នង ដែលជាមរតកវប្បធម៌អរូបីយ៍ផងនោះលោកបានអញ្ជើញ លោកគ្រូ ឱម សឿន អាយុ៧៩ឆ្នាំ មានទីនៅឃុំពានី ស្រុកកំពុងតែឡាច ដែលគាត់មានទឹកដៃក្នុងការធ្វើក្លែងឯក និងធ្លាប់ទទួលចំណាត់លេខមួយ ទូទាំងប្រទេសក្នុងការផលិតខ្លែង ដែលអាចថាៈ លោកគឺជាមរតកមនុស្សរស់ផងនោះ ឲ្យមកជួយបង្ហាត់បង្ហាញនិងតម្លើងខ្លែងឯក នៅមន្ទីរវប្បធម៌ ចំនួន ១០០ខ្លែងសម្រាប់ គ្រោងបង្ហើរ ក្នុងព្រឹត្តិការណ៍វប្បធម៌ រដូវកាលរំហើយខាងមុខនេះគឺក្នុងអំឡុងថ្ងៃ១៤និង១៥កើត ខែមិគសិរ ត្រូវនឹងដើមខែធ្នូ ចុងឆ្នាំ២០២២នេះ។ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តកំពង់ឆ្នាំង បានបន្ថែមថា៖ បើយោងតាមកម្រងឯកសារប្រពៃណី និងទំនៀមទម្លាប់ រៀបរៀងដោយព្រឹទ្ធាចារ្យ មាច…

  • ពិធីបុណ្យអុំទូកនៅក្រុងតាខ្មៅ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ខណៈកងកម្លាំងប្រដាប់អាវុធមមាញឹកការពារសន្តិសុខជូនពលរដ្ឋ

    ពិធីបុណ្យអុំទូកនៅក្រុងតាខ្មៅ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ខណៈកងកម្លាំងប្រដាប់អាវុធមមាញឹកការពារសន្តិសុខជូនពលរដ្ឋ

    កណ្តាល៖ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានចេញប្រកាសប្រាប់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានមកចូលរួមទស្សនាកម្សាន្ដ ពិធីប្រណាំងទូក ង នៅមាត់ទន្លេ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី ២៩-៣០ ខែ តុលា ឆ្នាំ ២០២២ ថា ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល បានរៀបចំទីបញ្ជាការស្រាលចំនួន ២កន្លែង ចាំទទួលពាក្យបណ្ដឹង ជួយអន្ដរាគមន៍ ជូនបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាណាមួយពេលមកទស្សនាកម្សាន្ដនេះ ។ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបញ្ជាក់ថា កម្លាំងស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល បានរៀបចំផែនការការពារ សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ មកលេងកម្សាន្ដ ឲ្យបានសប្បាយរីករាយ ។ សូមបងប្អូនប្រជាពលរដ្ឋ មកលេងកម្សាន្ដ សប្បាយរីករាយ ឲ្យបានច្រើនកុះករ ។ បើមានបញ្ហាអ្វី សូមទំនាក់ទំនងលេខទូរស័ព្ទ Tel 0977780001 ។ ដោយឡែកកងកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល ក៌មមាញឹក និងចែកជាគោលដៅ ជាច្រើនកន្លែងផងដែរ ដើម្បីចូលរួមសហការ ការពារសន្តិសុខ ជូនពលរដ្ឋ…

  • ក្រុមគ្រូពេទ្យ បន្តធ្វើតេសរហ័សរកមេរោគកូវីដ-១៩ ជូនយោធិនចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

    ក្រុមគ្រូពេទ្យ បន្តធ្វើតេសរហ័សរកមេរោគកូវីដ-១៩ ជូនយោធិនចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

    ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានចាត់តាំងក្រុមគ្រូពេទ្យធ្វើតេសរហ័សរកអង្គទីហ្សែនមេរោគកូវីដ-១៩ ជូនកងកម្លាំងចំណុះអង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា មកដល់ពេលនេះមេរោគកូវីដ-១៩ មិនទាន់ផុតរលត់ពីលើពិភពលោកយើងនេះនៅឡើយទេ ។ ដូច្នេះដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជាថ្មី យើងទាំងអស់គ្នាត្រូវចូលរួមធ្វើតេស្តរហ័សដើម្បីបញ្ជាក់ថាយោធិនយើងម្នាក់ៗមាន ឬពុំមានអ្នកឆ្លងជំងឺកូវីដ-១៩ ។ ក្នុងករណីមានយោធិនណាម្នាក់បានឆ្លងឬវិជ្ជមានជំងឺកូវីដ-១៩ យើងត្រូវចាត់ចែងព្យាបាលឲ្យទាន់ពេលវេលាផងដែរ។ នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោសោម ស៊ុន ក៏បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានខិតខំប្រឹងប្រែងរកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ មកចាក់ជូនមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ ដើម្បីការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ហើយត្រូវបានពិភពលោកទទួលស្គាល់និងកោតសរសើរថា ប្រទេសកម្ពុជាឈានមុខក្នុងការការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ទទួលបានជោគ ជ័យ ។ ឧត្តមសេនីយ៍ទោសោម ស៊ុន បានសំណូមពរដល់យោធិនទាំងអស់ និងក្រុមគ្រួសារត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ៣ការពារនិង៣កុំ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕ ប៊ុន រដ្ឋា

  • ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥៧នាក់ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃ២៧ ខែតុលា ម្សិលមិញ

    ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥៧នាក់ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃ២៧ ខែតុលា ម្សិលមិញ

    ភ្នំពេញ ៖ ជនសង្ស័យចំនួន ៥៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ២៨ករណី នៅទូទាំងប្រទេស កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ ។ ដូច្នេះ សូមនិយាយថា ទេចំពោះគ្រឿងញៀន គ្រឿងញៀន បំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក.! ក្នុងចំណោមជនសង្ស័យទាំងចំនួន ៥៧នាក់ រួមមាន៖ ជួញដូរ ១៤ករណី ឃាត់ ២៧នាក់(ស្រី ៣នាក់) ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់ ៥នាក់, ប្រើប្រាស់ ១២ករណី ឃាត់ ២៥នាក់។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៧ ខែតុលា រួមមាន៖ មេតំហ្វេតាមីន(Ice) ស្មើរ ១៤៧៧៤,២៤ និង២៤កញ្ចប់តូច កេតាមីន(Ke) ស្មើរ ៨៤,៦៤ក្រាម។ សូមបញ្ជាក់ថា ជាលទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាប នគរបាល ១០អង្គភាព៖ ១មន្ទីរ៖ ជួញដូរ ២ករណី…

  • សមាគមមិត្តយើងបានផ្តល់សេវាកម្មកាត់សក់ ដល់អ្នកដែលមានជីវភាពខ្វះខាតដោយពុំគិតប្រាក់

    សមាគមមិត្តយើងបានផ្តល់សេវាកម្មកាត់សក់ ដល់អ្នកដែលមានជីវភាពខ្វះខាតដោយពុំគិតប្រាក់

    ភ្នំពេញ៖សមាគមមិត្តយើងនៅព្រឹកថ្ងៃទី២៨ខែតុលាឆ្នាំ២០២២នេះ បានបន្តយុទ្ធនាការមួយមានឈ្មោះថា“សក់ និងសម្រស់របស់មិត្តយើង” ដើម្បីផ្តល់សេវាកម្មកាត់សក់ ដល់អ្នកដែលមានជីវភាពខ្វះខាត់ដោយពុំគិតប្រាក់។ គួរបញ្ជាក់ថាកម្មវិធីនេះបានរៀបចំឡើងព្រមជាមួយព្រឹត្តិការថ្ងៃពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២នាមជ្ឈមណ្ឌលកោះពេជ្រផងដែរ។លោក ឡា វិបុល អនុប្រធានសមាគមមិត្តយើង និងជាជានាយកសាលាជំនាញសក់ និងសម្រស់ ដែលមានឈ្មោះថា អេកូលអាំងទែរ ណាស្សូណាល់ ដឺ គ័ហ្វហ្វៀ អេ អេសស្តេទិក (ហៅកាត់ថា L.I.C.E) លើកឡើងថា៖នេះជាលើកទីពីរហើយដែលសមាគមមិត្តយើងរៀបចំ កម្មវិធី “សក់ និងសម្រស់របស់មិត្តយើង” ការរៀបចំឡើងនេះក្នុងគោលបំណងដើរតួជាស្ពានដ៏ សំខាន់ក្នុងការ ផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីចំណេះដឹងផ្នែកវិជ្ជាជីវៈសក់ និងសម្រស់ទៅដល់បងប្អូនដែល មាន បំណងចង់ចាប់យកជំនាញផ្នែកវិជ្ជាជីវៈនេះ ក៏ដូចជាការផ្តល់សេវាកម្មថែរក្សាសក់ និងសម្រស់ទៅដល់ អ្នកដែលមានកង្វះខាត និងកម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលពុំមានឱកាស ឬជួបការលំបាកក្នុងការទទួលបាននូវសេវាកម្មមួយនេះ ពោលកម្មវិធីមួយនេះ គឺជាការឆ្លើយតបទៅ នឹងចក្ខុវិស័យវែងឆ្ងាយរបស់សមាគមមិត្តយើង ក្នុងការជួយលើកកម្ពស់កម្រិតជីវភាពរស់នៅ និងបង្កើន ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង ដែលស្របទៅនឹងគោលនយោបាយ របស់ រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះលោកបានបញ្ជាក់ថាថ្ងៃនេះលោកបានដឹកនាំក្រុមសាឡន និងហាង កាត់សក់ល្បីៗនៅទីក្រុងភ្នំពេញ ដើម្បីចូលរួមជាមួយសមាគមមិត្តយើង ក្នុងការផ្តល់នូវសេវាកម្មកាត់អ្នករកស៊ីក្រៅប្រព័ន្ធ និងអ្នកដែលមានជីវភាពខ្វះខាត ក្នុងគោលបំណងឲ្យពួកគាត់ទទួលបាននូវសេវាកម្មសក់ស្អាត ដើម្បីទៅចូលរួមក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ ក៏ដូចជាពិធីអុំទូក…

  • នគរបាលខណ្ឌឬស្សីកែវ បង្រ្កាបបានជនសង្ស័យ ៤នាក់ ករណីឆក់

    នគរបាលខណ្ឌឬស្សីកែវ បង្រ្កាបបានជនសង្ស័យ ៤នាក់ ករណីឆក់

    ភ្នំពេញ ៖ បុរសជនសង្ស័យ ៤នាក់ត្រូវសមត្ថកិច្ចបង្រ្កាបបានជាបន្តបន្ទាប់ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទបណ្ដាលឱ្យជនរងគ្រោះរងរបួស កាលវេលាម៉ោង១១និង០០នាទីយប់ថ្ងៃ២៧ ខែ តុលា ឆ្នាំ ២០២២នៅចំណុចផ្លូវលេខ០៥ ក្រុម១៤ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ។ ជនរងគ្រោះឈ្មោះ HWA JEONG ភេទស្រី អាយុ៤០ឆាំ្ន មុខរបរនៅផ្ទះជនជាតិកូរ៉េ សា្នក់នៅខុនដូរកាំកូសុីធី សង្កាត់ទួលសងែ្ក២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ១-ជនសង្ស័យឈ្មោះ លី អាល់រីហ្វីន ភេទប្រុស អាយុ១៨ឆ្នាំមុរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិ២ សង្កាត់ច្រាំងចំរេះ១ខណ្ឌឫស្សីកែវ។(មានសារធាតុញៀ)២-ជនសង្ស័យឈ្មោះ ម៉ាន ហាហ្វីសុីន ភេទប្រុស អាយុ២៣ឆាំ្ន សា្នក់នៅ ភូមិបឹងឈូក សងា្កត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ( មានសារធាតុញៀន )។សម្ភារៈដកហូតរួមមាន ទូរសព្ទចំនួន១គ្រឿងម៉ាក IPhone 13 ពណ៍ស (ជារបស់ជនរងគ្រោះបានប្រគល់ជូនជនរងគ្រោះវិញ)និងម៉ូតូហុងដាSCOOPYពណ៍ខ្មៅស្លាកលេខភ្នំេពញ 1IL.7474 (របស់ជនសង្ស័យ .លី អាល់រីហ្វីន) ។ ម៉ូតូម៉ាកហុងដាSCOOPYពណ៍សរសា្លកលេខភ្នំពេញ1JN-0994(របស់ជនសង្ស័យ.ម៉ាន ហាហ្វីសុីន) ។…