-
តុលាការកំពូលសម្រេចប្រគល់លិខិតឆ្លងដែនជូនដល់លោក យាង សុធារិន្ទ អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីវិញ

ភ្នំពេញ៖តុលាការកំពូលកម្ពុជានៅថ្ងៃសុក្រ ទី២៨ ខែតុលានេះ បានសម្រេចប្រគល់លិខិតឆ្លងដែនជូនទៅលោក យាង សុធារិន្ទ អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីវិញ។ ការសម្រេចនេះ នឹងបើកផ្លូវឱ្យលោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា អាចធ្វើដំណើរចាកចេញពីទឹកដីកម្ពុជា ទៅកាន់ដែនដីខ្មែរកម្ពុជាក្រោម ដើម្បីសួរសុខទុក្ខបងស្រីរបស់លោក ដែលមានជំងឺធ្ងន់ធ្ងរ និងឪពុកម្ដាយរបស់លោកដែលមានវ័យកាន់តែចាស់ជរាទៅហើយ។ គួររំឭកបន្តិចថា ត្រូវបានតុលាការដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលអាចអន្តរាយការពារជាតិ» កាលអំឡុងឆ្នាំ ២០១៧។ ចាប់តាំងពីពេលនោះមក លោក យាង សុធារិន្ទ ឬហៅ យាង សុជាមេត្តា វ័យ៣៤ឆ្នាំ ដែលមានដើមកំណើតនៅភូមិកិង ឃុំឬស្សីស្រុក ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង កម្ពុជាក្រោម ត្រូវតុលាការដកហូតលិខិតឆ្លងដែន និងដាក់ឱ្យស្ថិតនៅក្រោមការឃ្លាំមើលរបស់តុលាការ។ នៅក្នុងអង្គសវនាការកាលពីថ្ងៃពុធ ទី២៦ ខែតុលា លោក យាង សុធារិន្ទ បានស្នើសុំចៅក្រមសម្រេចផ្តល់លិខិតឆ្លងដែនដល់រូបលោក។ លោក យាង សុធារិន្ទ ចង់បានទិដ្ឋាការដើម្បីអាចធ្វើដំណើរទៅសួរសុខទុក្ខក្រុមគ្រួសារនៅឯស្រុកកម្ពុជាក្រោម ដែលជាស្រុកកំណើតរបស់លោក និងខណៈពេលដែលបងស្រីបង្កើតរបស់លោកកំពុងធ្លាក់ខ្លួនឈឺធ្ងន់។ នៅក្នុងអង្គសវនាការដដែល អតីតអ្នកកាសែតវិទ្យុអាស៊ីសេរីរូបនេះ…
-
ផ្លូវអ៊ុតកៅស៊ូចំនួន ៥ខ្សែទៀតដែលសាលារាជធានីភ្នំពេញ គ្រោងនឹងស្ថាបនាឱ្យរួចរាល់នៅថ្ងៃទី៣០តុលា

ភ្នំពេញ៖ សាលារាជធានីភ្នំពេញកំពុងដំណើរការអ៊ុតកៅស៊ូលើកំណាត់ផ្លូវ ៥ខ្សែក្នុងភូមិសាស្ត្រខណ្ឌដូនពេញដែលគ្រោងនឹងសម្រេចអោយរួចរាល់នៅថ្ងៃទី៣០តុលាខាងមុខនេះ។ កំណាត់ផ្លូវដែលកំពុងដំណើរការអ៊ុតនេះ តាមការបញ្ជាក់ពីមន្ត្រីទទួលការ ស្ថាបនាផ្លូវនេះបានឲ្យដឹងថា ផ្លូវនេះបានចាប់ដំណើរការតាំងពីថ្ងៃទី១៨ តុលា ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣០តុលា។កំណាត់ផ្លូវទាំង៥ខ្សែដែលបានស្ថាបនានាពេលនេះរួមមានផ្លូវជាប់ស្ថានទូតរុស្ស៊ី,ផ្លូវមុខរដ្ឋសភា,កំណាត់ផ្លូវសុធារស់ មុខព្រះបរមរាជវាំង,ផ្លូវលេខ១៨៤ពីផ្លូវលេខ១៩ដល់ផ្លូវព្រះស៊ីសុវត្ថិ,និងផ្លូវលេខ ២៤០ ពីផ្លូវព្រះនរោត្តមដល់តេរះវិថីព្រះស៊ីសុវត្ថិ។ ក្រោមការណែនាំពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីជំនាញនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញកំពុងដំណើរការជួសជុល កែលំអរផ្លូវជាច្រើនខ្សែក្នុងរាជធានីភ្នំពេញក្នុងគោលបំណងលើកកំពស់សោភណ្ឌភាពបរិស្ថាន រាជធានីភ្នំពេញកាន់តែស្រស់បំព្រងដែលឯ.ឧអភិបាលរាជធានីភ្នំពេញតែងបានណែនាំដល់មន្ត្រីជំនាញអោយយកចិត្តទុកដាក់កែលំអរ ជួសជុល ផ្លូវដែលមានជង្ហុកសំបុកមាន់ឲ្យបានល្អប្រសើរឡើងវិញ។ជាពិសេសស្របពេលដែលរាជធានីភ្នំពេញ និងព្រះរាជាណាចក្រកម្ពុជាកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ពន្ធ័ ព្រមទាំងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា ស៊ីហ្កេម នាពេលខាងមុខនេះ។មន្ត្រីជំនាញឲ្យដឹងទៀតថា៖ ផ្លូវនេះធ្វើឡើងស្របគ្នាទាំងធ្វើគ្រឹះ,ចាក់អ៊ុត និងគូសគំនូសចរាចរណ៏ព្រមគ្នាផងដែរ៕ ដោយ៖ថេត វិចិត្រ+ហេងសម្បត្តិ
-
ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌ៥ កណ្តាលក្រុង បើទុកដាក់សំរាមមិនបានល្អ បញ្ចេញសំរាមមិនត្រូវតាមម៉ោងពេលនឹងទទួលការផាកពិន័យ ពីអាជ្ញាធរមានសមត្ថកិច្ច

ភ្នំពេញ៖ លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌចំនួន៥ កណ្តាលក្រុង បើទុកដាក់សំរាមមិនបានល្អ និងបញ្ចេញសំរាមមិនត្រូវតាមម៉ោងពេលនឹងទទួលការផាកពិន័យ ពីអាជ្ញាធរមានសមត្ថកិច្ច ។ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីអោយទីក្រុងយើងជាទីក្រុងស្អាត បរិស្ថានល្អ ស្របតាមពាក្យស្លោក “ជោគជ័យទីក្រុងស្អាតជោគជ័យទេសចរណ៍” ។ ការបញ្ជាក់បែបនេះរបស់លោកហួត ហៃបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ ខណៈលោកអញ្ជើញជាអធិបតីតំណាងអោយលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីអបអរសាទរ “ទិវាទេសចរណ៍ពិភពលោក” ឆ្នាំ២០២២នេះ ក្រោមប្រធានបទ “ការគិតគូរឡើងវិញពីទេសចរណ៍” (RETHINKING TOURISM) អមជាមួយ “ទិវាពិភពលោកស្អាត (World Clean up 2022)” ដែលបានរៀបចំឡើងដោយអង្គការសំអាតទន្លេ សមុទ្រ នៅមុខវត្តឧណ្ណាឡោម ខណ្ឌដូនពេញ ដោយមានការចូលរួមពីមន្រ្តីរាជការ វិស័យឯកជន អាជីវករ ប្រជាពលរដ្ឋ សិស្សានុសិស្ស រាប់រយនាក់។ លោក ហួត ហៃ បានលើកឡើងថា៖ ពលរដ្ឋរស់នៅក្នុងខណ្ឌចំនួន៥ កណ្តាលក្រុង ត្រូវទុកដាក់សំរាមមិនបានល្អ និងបញ្ចេញសំរាមមកក្រៅផ្ទះចាប់ពីម៉ោង៦ល្ងាចរហូតដល់ម៉ោង៩យប់ បើមិនត្រូវតាមម៉ោងពេលនេះទេ…
-
កាកបាទក្រហមកម្ពុជា ទទួលថវិកា ៣,០០០ដុល្លារ ពីគ្រឹះស្ថាមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល ភីអិលស៊ី សម្រាប់គាំទ្រការងារមនុស្សធម៌

ភ្នំពេញ ៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល និងទទួលថវិកា ៣,០០០ដុល្លារអាមេរិក ពី លោក Tatsuhiro Kurihara អគ្គនាយក គ្រឹះស្ថាមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល ភីអិលស៊ី នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២២ ។ លោកជំទាវអគ្គលេខាធិការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះលោក Tatsuhiro Kurihara និងថ្លែងអំណរគុណបានឧបត្ថម្ភគាំទ្រការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។ លោកជំទាវអគ្គលេខាធិការបានបន្ថែមទៀតថា នៅក្នុងឆ្នាំ២០២២នេះ កាកបាទក្រហមកម្ពុជា ទីស្នាក់ការកណ្តាល បានផ្តោតទៅលើប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅភូមិភាគឥសាន្ត ដែលសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី រតនគីរី ស្ទឹងត្រែង និងក្រចេះ ហើយសាខាទាំងនោះមានធន់ធានតិចតួច ដែលត្រូវការការគាំទ្រពីទីស្នាក់ការកណ្តាល។ ជាកិច្ចឆ្លើយតប លោក Tatsuhiro Kurihara បានថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជាដែលបានអនុញ្ញាតឲ្យរូបលោកបានសម្តែងការគួរសម និងបានចូលរួមការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា។ លោកបានបន្តទៀតថា “ខ្ញុំពិតជាជឿជាក់នូវសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលបានជួយដល់ប្រជាពលរដ្ឋពិតប្រាកដមែន ហើយសម្រាប់ការងារមនុស្សធម៌របស់គ្រឹះស្ថាមីក្រូហិរញ្ញវត្ថុ…
-
រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៖កំណើននៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ធ្វើឱ្យគ្រប់គ្នាអាចក្លាយជាជនងាយរងគ្រោះពីការវាយប្រហារតាមអ៊ីនធឺណិត

ភ្នំពេញ៖ ក្នុងរយ:ពេលជាងពីរឆ្នាំចុងក្រោយនេះ សង្គមរបស់យើងបានបង្កើនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ លើគ្រប់វិស័យ។ ការកើនឡើងនេះបានធ្វើឱ្យគ្រប់គ្នាអាចក្លាយជាជនងាយរងគ្រោះពីការវាយប្រហារតាមអ៊ីនធឺណិតហើយការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាដូចជា AI, Big Data, និង Virtual Reality ពិតជាមានផលវិបាកក្នុងការកំណត់ពីអត្តសញ្ញាណក្រុមឧក្រិដ្ឋជន។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។ ថ្លែងក្នុងវេទិកា ស្តីពីសន្តិសុខសាយប័រ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតកាលពីថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២២នាសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ឯកឧត្តម ជា វ៉ាន់ដេត បានឱ្យដឹងថា៖វេទិកានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងពិភាក្សាលើបញ្ហាប្រឈម និងធ្វើឱ្យប្រសើរឡើងលើលិខិតបទដ្ឋានគតិយុត្តដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាននិងកំពុងរៀបចំដើម្បីប្រមូលផ្តុំធាតុចូលបន្ថែមភាគីពាក់ព័ន្ធ។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងដោយបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាបានក្លាយជាគោលដៅសម្រាប់ពួកឧក្រិដ្ឋជនតាមអ៊ីនធឺណិតផងដែរ។ ស្ថាប័នជាច្រើនធ្លាប់ត្រូវបានរងការវាយប្រហារតាមអ៊ីនធឺណិតក្រោមទម្រង់ជា Phishing, Malware, Ransomware, DDoS ជាដើម។ ឯកឧត្តមបានមានប្រសាសន៍ថា៖សន្តិសុខសាយប័រ គឺជាទំនួលខុសត្រូវរបស់យើងគ្រប់គ្នា។ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការការពារ និងលើកកម្ពស់សុវត្ថិភាពតាមអ៊ីនធឺណិត ដោយបង្កើតហេដ្ឋារចនាសម្ព័ន្ធសន្តិសុខសាយប័រថ្នាក់ជាតិ និងការជ្រើសរើសមន្រ្តីជំនាញដើម្បីតាមដានការវាយប្រហារតាមអ៊ីនធឺណិតជាដើម។ លើសពីនេះទៀត ក្រសួងប្រៃសណីយន៍និងទូរគមាគមក៏កំពុងតែរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីសន្តិសុខសាយប័រ និងការការពារទិន្នន័យផងដែរ។ សុវត្ថិភាពអ៊ីនធឺណិតគឺមិនមែនជាគោលដៅចុងក្រោយនោះទេ ប៉ុន្តែ…
-
ស.ស.យ.ក.ខេត្តកណ្តាល ប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការខេត្ត

ភ្នំពេញ៖ នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល បានរៀបចំពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការខេត្ត និងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការ ឃុំ សង្កាត់ ក្រុង ស្រុក និងខេត្ត ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត។ មានវត្តមានក្នុងអង្គពិធីផងដែរ រួមមាន ឯកឧត្តមអនុប្រធាន ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកអចិន្រ្តៃយ៍ សមាជិកគណៈកម្មាធិការកណ្តាល ថ្នាក់ដឹកនាំ ស.ស.យ.ក. ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ទូទាំងខេត្តកណ្តាល សរុប ១៣១៧ នាក់។ ក្នុងនាមឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម សាយ សំអាល់ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារសម្រេចបានជាបន្តបន្ទាប់របស់ ស.ស.យ.ក. ខេត្តកណ្តាល ក្រោមការដឹកនាំរបស់ឯកឧត្តម គីម រិទ្ធី ក្នុងរយៈកាលកន្លងទៅ។ ឆ្លៀតក្នុងឱកាសនោះ…
-
វគ្គបណ្ដុះបណ្ដាលស្ដីពី ការកំណត់អត្តសញ្ញាណជនរងគ្រោះ ការគ្រប់គ្រងករណី និងប្រព័ន្ធបញ្ជូនបន្ត

ខេត្តពោធិ៍សាត់ ៖ ព្រឹកថ្ងៃទី២៧ខែតុលាឆ្នាំ២០២២ នៅសាលាខេត្តពោធិ៍សាត់ មានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការកំណត់អត្តសញ្ញាណជនរងគ្រោះ ការគ្រប់គ្រងករណីនិងប្រព័ន្ធបញ្ជូនបន្ត ក្រោមអធិបតីភាពលោកស្រី ប៉ុក ណាឌី អភិបាលរង តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។ ដោយមើលឃើញអំពីបញ្ហាដែលកើតលើពលករកំពុងធ្វើចំណាកស្រុក ពលករចំណាកស្រុកត្រឡប់មកមាតុប្រទេសវិញ និងយុវជនដែលបានលះបង់ការសិក្សាហើយធ្វើចំណាកស្រុកទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសនោះ អង្គការជំនួយផ្លូវច្បាប់ដល់កុមារនិងស្ត្រី ក្រោមជំនួយគាំទ្ររបស់ក្រសួងការបរទេសនិងហិរញ្ញវត្ថុរបស់សហព័ន្ធអាឡឺម៉ង់ តាមរយៈមូលនិធិសិទ្ធិកុមារអាឡឺម៉ង់និងអង្គការវីវើល បាននឹងកំពុងអនុវត្តគម្រោងមួយដែលមានឈ្មោះថា ពង្រឹងការអប់រំនិងលទ្ធភាពទទួលបានការងារតាមរយៈការចូលរួមរបស់សហគមន៍។ គម្រោងនេះចាប់ផ្ដើមអនុវត្តពីឆ្នាំ២០២២ដល់ឆ្នាំ២០២៤ ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជានិងដៃគូរអភិវឌ្ឍនានា ដើម្បីពង្រឹងសមត្ថភាពដល់អាជ្ញាធរក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លុបបំបាត់ការជិះជាន់កម្លាំងពលកម្មដើម្បីធ្វើឲ្យជនរងគ្រោះទទួលបានការការពារស្របច្បាប់និងយុត្តិធម៌។ ការពង្រឹងឲ្យមានការអប់រំ ចំណេះ ជំនាញ និងការងារសម្រាប់យុវជនដែលបានបោះបង់ការសិក្សាឲ្យទទួលបានឱកាសការងារថ្មី និងជំនាញដែលមាននៅក្នុងប្រទេសកម្ពុជា ដែលអាចធ្វើឲ្យពួកគាត់ទទួលបានជីវភាពល្អប្រសើរ។ ពង្រឹងទៅលើការផ្សព្វផ្សាយបន្ថែមដល់ពលករចំណាកស្រុក និងអ្នកដែលមានបំណងក្នុងការធ្វើចំណាកស្រុក ឲ្យទទួលបាននូវព័ត៌មានច្បាស់លាស់ នីតិវិធីតាមផ្លូវច្បាប់ ដើម្បីឲ្យពួកគាត់ទទួលយុត្តិធម៌និងការការពារស្របច្បាប់ ជាពិសេសពលករចំណាកស្រុកដែលបានវិលត្រឡប់មកមាតុភូមិវិញ ក្នុងអំឡុងពេលជំងឺកូវីដ១៩នេះ។ លោកស្រី ប៉ុក ណាឌី សង្ឃឹមថា វគ្គបណ្ដុះបណ្ដាលនេះនឹងធ្វើឲ្យសិក្ខាកាម ទទួលបានចំណេះដឹងបន្ថែមទាក់ទងទៅនឹងគោលនយោបាយសន្តរប្រវេសន៍សម្រាប់ពលករចំណាកស្រុក ដូចជាជម្រើសសុវត្ថិភាពនៃការធ្វើចំណាកស្រុកទៅក្រៅប្រទេស និងឱកាសការងារក្នុងស្រុកសម្រាប់អ្នកដែលបោះបង់ការសិក្សា ឲ្យទទួលបានការងារសមរម្យ។ ជាមួយគ្នានេះសិក្ខាកាមនឹងទទួលបានចំណេះដឹង ទាក់ទងនឹងការកំណត់អត្តសញ្ញាណជនរងគ្រោះនៃអំពើជួញដូរមនុស្ស និងយន្តការបញ្ជូនបន្តសម្រាប់ជួយដល់ពលករ និងជនរងគ្រោះនៃអំពើជួញដូរមនុស្ស ឲ្យទទួលបានការការពារស្របច្បាប់និងយុត្តិធម៌៕ ចេង ពុំ
-
រដ្ឋបាលក្រុងបានលុង បានធ្វើយុទ្ធនាការរើសសំរាម ដើម្បីឱ្យទីក្រុងមានបរិស្ថានស្អាត និងមានអនាម័យល្អ

រតនគិរី ៖ ដោយមានការចង្អុលបង្ហាញពីសំណាក់ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ លោក ធូ ឃឿអភិបាលក្រុងបានលុង ដឹកនាំមន្រ្តីចំនុះរដ្ឋបាលក្រុង រដ្ឋបាលសង្កាត់បឹងកន្សែង លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ចុះសម្អាតតាមបណ្តោយផ្លូវសំខាន់ៗមួយចំនួន និងផ្លូវជុំវិញបឹងកន្សែង។ សូមបញ្ជាក់ថា យុទ្ធនាការសម្អាតអនាម័យ និងបរិស្ថាននាពេលនេះ ពិតជាមានសារៈសំខាន់ ដែលធ្វើឱ្យក្រុងបានលុង ក្លាយជាទីក្រុងគ្របដណ្តប់ដោយបរិស្ថានស្អាត មានបរិយាកាសល្អ និងបង្កើនការយល់ដឹង អំពីអនាម័យបរិស្ថានដល់សាធារណជន ក្នុងគោលបំណងបង្កើនបរិស្ថានស្អាត ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយអនាម័យល្អដែលនាំមកនូវសុខភាពល្អ។ យុទ្ធនាការសម្អាតអនាម័យបរិស្ថាននាពេលនេះនឹងធ្វើឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការគ្រប់គ្រងសំរាម និងអនាម័យទីប្រជុំជន និងផ្សព្វផ្សាយទៅគ្រប់ភាគីស្ថាប័នពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ និងវិស័យឯកជនទាំងអស់ដើម្បីចូលរួមអនុវត្តឱ្យបានផុសផុល សំដៅឆ្ពោះទៅកាន់ទីក្រុងដែលមានអនាម័យបរិស្ថានស្អាត និងភូមិដ្ឋានគ្មានសំរាម។ម្យ៉ាងវិញទៀត យុទ្ធនាការនាពេលនេះ ជាកម្លាំងចលករមួយដ៏សំខាន់ ដើម្បីជំរុញចលនាកម្លាំងគ្រប់ស្រទាប់វណ្ណៈ ឱ្យចូលរួមធ្វើអនាម័យ ក៏ដូចជាបំផុសចលនាចូលរួមសម្អាតអនាម័យបរិស្ថាន តាមទីលំនៅដ្ឋានរៀងៗខ្លួន និងទីសាធារណៈដោយទុកដាក់សំរាម ក្នុងធុងសំរាមឱ្យបានត្រឹមត្រូវប្រកបដោយការទទួលខុសត្រូវ៕ដោយ គតិ យុត្ត
-
វត្តអារាមជាជ្រុងមួយនៃផលិតផលទេសចរណ៍ដ៏សំខាន់ ដែលភ្ញៀវទេសចរបរទេសមានការចាប់អារម្មណ៍ ក្រៅពីប្រាសាទបុរាណនានានៅក្នុងខេត្ត

សៀមរាប៖ វត្តអារាមជាជ្រុងមួយនៃផលិតផលទេសចរណ៍ដ៏សំខាន់ ដែលមានភាពទាក់ទាញភ្ញៀវទេសចរបរទេសឲ្យចូលមកទស្សនាឬឈ្វេងយល់ពីទំនៀមទំលាប់សាសនា ហើយក៏មានការចាប់អារម្មណ៍ជាខ្លាំង ក្រៅពីប្រាសាទបុរាណនានានៅក្នុងខេត្ត ក្រោយពីវិបត្តិជម្ងឺកូវិដ.១៩ មានភាពធូរស្បើយហើយនោះ ភ្ញៀវក៏កាន់តែចាប់ផ្តើមមកទស្សនានៅវត្តស្វាយរមៀតជាបន្តបន្ទាប់។ លោក យុន គឹមយ៉ាន មគ្គុទេសក៍ទេសចរណ៍ប្រចាំតំបន់សៀមរាប បានឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះថា នៅពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានបើកប្រទេសឡើងវិញយ៉ាងពេញលេញនោះ ឥឡូវនេះ យើងសង្កេតឃើញមានភ្ញៀវបរទេសហូរចូលមកកាន់ខេត្តសៀមរាបជាបណ្តើរៗហើយ។ ជាក់ស្តែង នៅតាមទីវត្តអារាម និងប្រាង្គប្រាសាទនានា ដែលមានភ្ញៀវទេសចរណ៍កើនឡើងប្រមាណជា ២០ ទៅ ២៥ភាគរយហើយ បើធៀបទៅនឹងឆ្នាំ២០១៩កន្លងមក។ លោក បានបង្ហាញទៀតថា គោលដៅចម្បងរបស់ភ្ញៀវទេសចរណ៍បរទេសទាំងអស់ ដែលមកទស្សនាទីក្រុងអរិយធម៌របស់យើង គឺចង់ទៅទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបុរាណផ្សេងៗទៀត។ ក្រៅពីនេះ ភ្ញៀវទេសចរណ៍ ក៏តែងតែចង់ឈ្វេងយល់ពីវប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីខ្មែរ នៅតាមភូមិរបស់ប្រជាពលរដ្ឋ ពួកគាត់ចង់ដឹងពីការរស់នៅរបស់ប្រជាជនខ្មែរ នឹងចង់ឈ្វេងយល់ពីព្រះពុទ្ធសាសនារបស់ជាតិយើងផងដែរ។ ហើយទេសចរណ៍វត្តអារាមនេះ ជាផលិតផលទេសចរណ៍មួយ ដែលភ្ញៀវទេសចរណ៍បរទេស មានការចាប់អារម្មណ៍ ក្រៅពីប្រាសាទបុរាណ គឺកាលពីមិនទាន់មានកូវិដ.១៩ ភ្ញៀវទេសចរណ៍បរទេសតែងតែបានទៅទស្សនាវត្តប្រមាណចំនួន ៩ឬ១០វត្តក្នុងក្រុងសៀមរាបយើង ដែលក្រសួងទេសចរណ៍ត្រូវបានកំណត់ជាវត្តអារាមទេសចរណ៍នោះ។ លោក បានបន្តថា នៅពេលនេះ ចំពោះក្រុមភ្ញៀវធួរយើងបានមកទទួលទានអាហារពេលព្រឹក នឹងទស្សនានៅវត្តស្វាយរមៀតនេះ មានចំនួន ៤៣នាក់…
-
រកឃើញផូស៊ីលឆ្អឹងដាយណូស័រដំបូងគេនៅប្រទេសកម្ពុជាក្នុងទឹកដីកោះប៉ោ ជាប់ដែនជម្រកសត្វព្រៃតាតៃ ខេត្តកោះកុង

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២៧ ខែតុលាឆ្នាំ២០២២នេះបានធ្វើការបង្ហោះរូបភាពផូស៊ីលឆ្អឹងសត្វដាយណូស័រមួយសន្លឹកក្នុងទំព័រហ្វេសប៊ុកផ្លូវការ ដោយ បានបញ្ជាក់ថា៖”ផូស៊ីលឆ្អឹងដាយណូស័រដំបូងដែលរកឃើញនៅស្រុកខ្មែរ”។ តាមរយៈការបង្ហោះរូបភាពរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាននេះដែរត្រូវបានគេដឹងថាបំណែកឆ្អឹងផូស៊ីលសត្វដាយណូស័រនេះត្រូវបានរកឃើញនៅតំបន់ការពារធម្មជាតិនៅកម្ពុជាស្ថិតក្នុង កោះប៉ោ ជាប់ដែនជម្រកសត្វព្រៃតាតៃ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ទាក់ទិនក្នុងរឿងនេះ លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ នៃនាយកដ្ឋានបេតិកភណ្ឌធម្មជាតិ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថានបានប្រាប់ AMS នារសៀលថ្ងៃទី ២៧ ខែតុលាឆ្នាំ ២០២២នេះថា៖”កាលពីឆ្នាំ ២០២១ក្រសួងបានធ្វើការផ្សព្វផ្សាយថាយើងបានរកឃើញឆ្អឹងសត្វបុរាណមួយ ហើយឆ្អឺងមួយនេះយើងបានបន្តសិក្សានិងវិភាគជាមួយនឹងអ្នកជំនាញបារាំង។កាលពីឆ្នាំ ២០២១យើងពុំបានផ្សាយជាផូស៊ីលដាយណូស័រទេ ហើយពេលនេះយើងបានផ្សាយពីការរបកគំហើញថ្មីមួយពាក់ព័ន្ធនឹងរឿងសត្វដាយណូស័រហ្នឹង!។ការផ្សាយនេះបន្ទាប់ពីយើងបានពិភាក្សាជាមួយអ្នកជំនាញបារាំង ហើយយើងនឹងបន្តសិក្សាទៅលើឆ្អឺងហ្នឹងនៅខែវិច្ឆិកាខាងមុខ។ខែក្រោយក្នុងអំឡុងខែវិច្ឆិកានិងខែធ្នូនេះយើងនឹងធ្វើកំណាយស្រាវជ្រាវ “។ លោកបានបញ្ជាក់បន្ថែមថា៖”ផូស៊ីលនេះវាកប់ក្នុងស្រទាប់ថ្មភក់ទេ ប៉ុន្តែដោយសារចលនាផែនដីបានធ្វើឱ្យរុញវារបើកមួយផ្នែកតូចជាឆ្អឺងស្មងជើងខាងឆ្វេង។ក្នុងការសិក្សាគេទទួលស្គាល់រួចហើយថាជាផូស៊ីលសត្វដាយណូស័រ។ ទោះបីយ៉ាងណាគេមិនទាន់ដឹងថាវាឈ្មោះអ្វីនៅឡើយទេ ពូជដាយណូស័រអ្វីក៏គេមិនទាន់ដឹងនៅឡើយដែរ ហេតុនេះវាទាមទាសិក្សាលម្អិតបន្ថែមទៀត”។ លោកបានថ្លែងឱ្យដឹងថា ក្នុងគម្រោងសិក្សាខាងមុខនេះអ្នកជំនាញនឹងធ្វើកំណាយទំហំ៥ម៉ែត្រ៤ជ្រុងដើម្បីបើកស្រទាប់ថ្មនេះថាតើនឹងមានបំណែកឆ្អឺងផ្សេងទៀតឬក៏អត់។ក្នុងការសិក្សានេះនឹងមានការចូលរួមពីអ្នកជំនាញបារាំងផងដែរ។ លោក លឹម វណ្ណច័ន្ទ បានបញ្ជាក់បន្ថែមថា៖ ផូស៊ីលឆ្អឹងសត្វដាយណូស័រនេះអាចមានអាយុកាល ៦៥លាន-១៩០លានឆ្នាំមុន ហើយនេះជាផូស៊ីលឆ្អឹងសត្វដំបូងគេ ដែលរកឃើញនៅកម្ពុជា។ លោកថា ផូស៊ីលឆ្អឹងសត្វនោះកប់ជាប់ក្នុងថ្ម ហើយវាមានប្រវែង៧០ស.ម និងទទឹង២០ស.ម។ តាមរយៈផែនទីភូគព្ភសាស្ត្រ តំបន់ដែលបានប្រទះឃើញផូស៊ីលឆ្អឹងសត្វនេះ…