Category: ព័ត៌មានសង្គម

  • បុរសម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានយកឈ្មោះលោកស្រី ហ៊ុន ស៊ីណាត ឆបោកប្រាក់ពីប្រជាពលរដ្ឋ នៅស្រុកបូទុមសាគរ

    បុរសម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានយកឈ្មោះលោកស្រី ហ៊ុន ស៊ីណាត ឆបោកប្រាក់ពីប្រជាពលរដ្ឋ នៅស្រុកបូទុមសាគរ

    ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខេត្តកោះកុង បានធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួន បុរសម្នាក់ ដែលជាជនត្រូវចោទឈ្មោះ ម៉ៅ អ៊ូច ឫ ម៉ៅ អ៊ុច អាយុ ៤៥ឆ្នាំ ជាអតីតមេបញ្ជាការរងវរៈ៣០៣ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ ស្ថិតនៅក្នុងមូលដ្ឋានខណ្ឌកំបូល រាជធានី ភ្នំពេញ ក្រោយព្យាយាមរត់គេចខ្លួនពួនអាត្មាអស់មួយរយៈ បន្ទាប់ពីតំណាងអយ្យការអមសាលាដំបូងខេត្តកោះកុងបង្គាប់ឱ្យចាប់ខ្លួន។ បច្ចុប្បន្ន ក្រោយពីឃាត់ខ្លួនបាន ជនត្រូវចោទរូបនេះ ត្រូវបានកម្លាំនសមត្ថកិច្ចជំនាញ នាំខ្លួនទៅកាន់ខេត្តកោះកុង ដើម្បីបន្តនិតិវិធី តាមបណ្ដឹងរបស់ម្ចាស់ករណី។ សូមជម្រាប់ថា តាមប្រភពព័ត៍មានពីដីកាបង្គាប់ឱ្យចាប់ខ្លួន របស់សាលាដំបូងខេត្តកោះកុង បានឱ្យដឹងថា ជនត្រូវចោទខាងលើឈ្មោះ ម៉ៅ អ៊ុច ជាអតីតមេបញ្ជាការរងវរៈ៣០៣ នៅស្រុកមណ្ឌលសីមា ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង ចេញដីការបង្គាប់ឱ្យចាប់ខ្លួនយកមកផ្តន្ទាទោស ដោយពាក់ពន្ធ័នឹងការយកឈ្មោះលោកជំទាវ ហ៊ុន ស៊ីណាត ទៅប្រើប្រាស់ប្រឌិតឡើង ក្នុងចេតនាទុច្ចរិត ដើម្បីធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ និងឆ្លៀតឱកាសទាញយកផលប្រយោជន៍ពីប្រជាពលរដ្ឋ ដើម្បីបម្រើប្រយោជន៍ឱ្យបក្សពួកខ្លួន។ ក្នុងការចាប់ឃាត់ខ្លួន បុគ្គលឈ្មោះ ម៉ៅ អ៊ុច…

  • សិប្បកម្មកែច្នៃប្លាស្ទីកមិនត្រឹមតែជួយបរិស្ថាន ថែមទាំងជាឆ្នាំងបាយរបស់បុគ្គលិក​ជាង២០០នាក់ផង

    សិប្បកម្មកែច្នៃប្លាស្ទីកមិនត្រឹមតែជួយបរិស្ថាន ថែមទាំងជាឆ្នាំងបាយរបស់បុគ្គលិក​ជាង២០០នាក់ផង

    ភ្នំពេញ៖«សម្រាប់អ្នកផ្សេងគេអាចយល់ថាសំរាមកខ្វក់តែសម្រាប់ខ្ញុំសំរាមគឺជាលុយ»នេះគឺជា ពាក្យមួយឃ្លា របស់ម្ចាស់សិប្បកម្មកែច្នៃសំរាម ទៅជាវត្ថុធាតុដើមក្នុងការផលិត​ប្លាស្ទីក និងសម្ភារប្រើប្រាស់មួយចំនួន។ ដោយសង្កេតឃើញពីចំនួននៃការប្រើប្រាស់ និងចោលសំរាមកើនឡើងពីមួយថ្ងៃ ទៅមួយ ថ្ងៃ បុរស​វ័យជាង៥០ឆ្នាំ លោក លឹម វណ្ណី ដែលនៅពេលនេះត្រូវបានគេស្គាល់ថាជា ម្ចាស់ សិប្បកម្មកែច្នៃប្លាស្ទីក បានចាប់យកមុខ របរ​កែច្នៃសំរាម តាំងពីអំឡុងឆ្នាំ ២០០០ មកម៉្លេះ។ លោករំលឹកថា  មុនដំបូង លោកនៅមិនទាន់ធ្វើអ្វីធំដុំ​នៅឡើយទេ​ពោលគឺផ្ដើមពីការរើស យកសំបកកំប៉ុងអាលុយមីញ៉ូម​ទៅស្លប៉ុណ្ណោះ។ក្រោយមកលោកក៏បានចាប់ផ្ដើម ពង្រីក អាជីវកម្មរបស់ខ្លួនដោយមាន​មាស៊ីន​ជំនួយជាច្រើនក្នុង ដំណើរការស្លសារធាតុប្លាស្ទីក ដែលប្រមូលមកបាន។ លោកបញ្ជាក់ថា វត្ថុធាតុដើមសំខាន់សម្រាប់អាជីវកម្ម លោកគឺ ចេញពីគំនរសំរាមស៊ីនទ្រី​ ចេញពីអេតចាយ និងចេញពីរោងចក្រកាត់ដេរ មួយចំនួន ។ លោក លឹម វណ្ណី៖ «ខ្ញុំសប្បាយចិត្តដែលសកម្មភាពរបស់សិប្បកម្ម ខ្ញុំរាល់ថ្ងៃបានជួយទៅ បរិស្ថាន មួយ ផ្នែក ព្រោះសព្វថ្ងៃនេះប្លាស្ទីកមានកាន់តែច្រើនទៅៗ បើយើងមិនកែច្នៃវាទេ ក៏មិនកើតដែរ។» លោកបន្ថែមថា៖ «ខ្ញុំទិញស្តុកមួយថ្ងៃរាប់ពាន់តោនឯណោះ បើគិតតែសំបកបាវ ខ្ញុំធ្វើមួយ ថ្ងៃជាង ១០តោន និយាយទៅសំរាមចំនួន…

  • កម្លាំងកងរាជអាវុធហត្ថ ចាប់ខ្លួន លោក សោម សំស័ក្ត នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តសៀមរាប ពាក់ព័ន្ធនឹងសំណុំរឿងជេរប្រមាថជាសាធារណៈ ប្រើអំពើហិង្សា និងប៉ុនប៉ងមនុស្សឃាត

    កម្លាំងកងរាជអាវុធហត្ថ ចាប់ខ្លួន លោក សោម សំស័ក្ត នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តសៀមរាប ពាក់ព័ន្ធនឹងសំណុំរឿងជេរប្រមាថជាសាធារណៈ ប្រើអំពើហិង្សា និងប៉ុនប៉ងមនុស្សឃាត

    ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថចាប់ខ្លួនលោក សោម សមស័ក្តិ នាយកទីចាត់ការហិរញ្ញវត្ថុខេត្តសៀមរាប ពាក់ព័ន្ធករណីប៉ុនប៉ងមនុស្សឃាតលើស្ត្រីម្នាក់ ជេរប្រមាថ និងហិង្សាដោយចេតនា។ ការចាប់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីជនសង្ស័យរូបនេះ បានរត់គេចខ្លួនពីខេត្តសៀមរាប មកសម្ងំលាក់ខ្លួននៅរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នេះ។ បន្ទាប់ពីចាប់ខ្លួនកម្លាំងកងរាជអាវុធហត្ថបានបញ្ជូនខ្លួននាយកទីចាត់ការហិរញ្ញវត្ថុខេត្តសៀមរាប ទៅបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ចាម ដើម្បីរៀបចំនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម។ ប្រភពច្បាស់ការបានឲ្យដឹងថា សំណុំរឿងនេះ កើតឡើងនៅខេត្តសៀមរាប ប៉ុន្តែបានផ្ទេរសមត្ថកិច្ចទៅឲ្យតុលាការខេត្តកំពង់ចាម ក្នុងការអនុវត្តដីកាចាប់ខ្លួនលោក សោម សមស័ក្តិ នាយកទីចាត់ការហិរញ្ញវត្ថុខេត្តសៀមរាបពាក់ព័ន្ធករណីប៉ុនប៉ងមនុស្សឃាត។ ការផ្ទេរសមត្ថកិច្ចនេះ ដោយសារតែខ្លាចមានគំនាប ឬការអន្តរាគមន៍ណាមួយក្នុងរឿងនេះ។ គួរបញ្ជាក់ផងដែរថា តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប សម្រេចចោទប្រកាន់លោក សោម សមស័ក្តិ នាយកទីចាត់ការហិរញ្ញវត្ថុខេត្តសៀមរាប ចំនួន៣បទល្មើស ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងបទប៉ុនប៉ងមនុស្សឃាតលើស្ត្រីម្នាក់ នឹងបានបញ្ជូនសំណុំរឿង ទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី។ ការសម្រេចចោទប្រកាន់ បានធ្វើឡើងបន្ទាប់ពីលោក សោម សមស័ក្តិ មិនបានចូលខ្លួនឆ្លើយបំភ្លឺចំនួនពីរដោយបានពន្យាពេល។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយតុលាការនៅតែបន្តនីតិវិធីរបស់ខ្លួន។ ទាក់ទងករណីនេះ ស្ត្រីរងគ្រោះឈ្មោះ ផាត់ សុជឿន បានដាក់ពាក្យបណ្តឹងប្តឹងលោក សោម សមសក្តិ នាយកទីចាត់ការហិរញ្ញវត្ថុខេត្តសៀមរាប…

  • សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់នាំយកថវិកានិងសម្ភារៈចូលរួមជាមួយគ្រួសារសព ឈ្មោះ សុវណ្ណ សុបុត្រា ដែលទទួលមរណៈភាពដោយឆក់ខ្សែភ្លើង

    សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់នាំយកថវិកានិងសម្ភារៈចូលរួមជាមួយគ្រួសារសព ឈ្មោះ សុវណ្ណ សុបុត្រា ដែលទទួលមរណៈភាពដោយឆក់ខ្សែភ្លើង

    ខេត្តពោធិ៍សាត់ ៖ ប្រតិភូសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដឹកនាំដោយលោក វ៉ាន់ ហ៊ាង នាយកប្រតិបត្តិសាខា តំណាងឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខា នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ បាននាំយកថវិកាចំនួន២០ម៉ឺនរៀល អង្ករ៥០គីឡូក្រាម ទឹកក្រូច២កេសនិងទឹកសុទ្ធ២កេស មកចូលរួមជាមួយគ្រួសារសពឈ្មោះ សុវណ្ណ សុបុត្រា ដែលទទួលមរណៈភាពកាលពីថ្ងៃទី២៣ខែតុលាឆ្នាំ២០២២ ក្នុងជន្មាយុ៤០ឆ្នាំ ដោយឆក់ខ្សែភ្លើង ដល់គេហដ្ឋាននៃសពស្ថិតក្នុងភូមិវត្តហ្លួង សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ត្រូវជាស្វាមីរបស់អ្នកស្រី ហ៊ន សារ៉ៃ អាយុ៤៣ឆ្នាំ ។ លោក វ៉ាន់ ហ៊ាង បានថ្លែងថាក្រោយពីទទួលដំណឹងអំពីករណីឈ្មោះសុវណ្ណ សុបុត្រាអាយុ៤០បានស្លាប់ដោយសារឆក់ខ្សែភ្លើងនោះ ឯកឧត្តម ជាវ តាយ ប្រធានគណកម្មាធិការកាកបាទក្រហមកម្ពុជា បានចាត់ឲ្យក្រុមការងារនាំយកថវិកានិងសម្ភារមកចូលរួមជាមួយគ្រួសារសពដល់គេហដ្ឋាននិងនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសារសព ដោយក្តីក្រៀមក្រំ និងសេចក្តីនឹករឭកជាទីបំផុត។ ជាមួយគ្នានេះ លោកនាយកប្រតិបត្តិសាខា បានចាត់ការទទួលមរណភាពលោកសុវណ្ណ សុបុត្រា…

  • ជនសង្ស័យ ៣៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសកាលពីថ្ងៃទី២៦ខែតុលា

    ជនសង្ស័យ ៣៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសកាលពីថ្ងៃទី២៦ខែតុលា

    ភ្នំពេញ៖ ជនសង្ស័យចំនួន៣៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៣ករណីនៅទូទាំងប្រទេសកាលពីថ្ងៃទី២៦ខែតុលាម្សិលមិញនេះ។ចូដ្នេះសូមនិយាយថាទេចំពោះគ្រឿងញៀនគ្រឿងញៀនបំផ្លាញអនាគតអ្នកនិងក្រុមគ្រួសារអ្នក.! ក្នុងចំណោមជនសង្ស័យទាំងចំនួន៣៣នាក់រួមមាន៖ជួញដូរ៨ករណីឃាត់១៦នាក់,ដឹកជញ្ជូនរក្សាទុក២ករណីឃាត់៣នាក់,ប្រើប្រាស់៣ករណីឃាត់១៤នាក់(ស្រី២នាក់)។វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៦ខែតុលារួមមាន៖មេតំហ្វេតាមីន(Ice)ស្មើរ១២៨០,១២ក្រាមនិង២កញ្ចប់តូច។ សូមបញ្ជាក់ថាជាលទ្ធផលខាងលើ១០អង្គភាពបានចូលរួមបង្ក្រាបនគរបាល៩អង្គភាព៖១មន្ទីរ៖ជួញដូរ១ករណីឃាត់២នាក់ប្រើប្រាស់១ករណីឃាត់៤នាក់ចាប់យកIce៨៤២,៦២ក្រាម។២បន្ទាយមានជ័យ៖រក្សាទុក១ករណីឃាត់១នាក់ចាប់យកIce០,៥៦ក្រាម។៣កំពង់ធំ៖ជួញដូរ១ករណីឃាត់១នាក់ចាប់យកIce១កញ្ចប់តូច។៤កំពត៖ជួញដូរ១ករណីឃាត់១នាក់ចាប់យកIce៨,៦៦ក្រាម។៥កោះកុង៖ជួញដូរ១ករណីឃាត់៣នាក់ចាប់យកIce៩,៤៨ក្រាម។៦កណ្តាល៖ជួញដូរ១ករណីឃាត់២នាក់ចាប់យកIce០,២៨ក្រាម។៧សៀមរាប៖ប្រើប្រាស់១ករណីឃាត់៧នាក់ស្រី២នាក់។៨ស្វាយរៀង៖ជួញដូរ១ករណីឃាត់២នាក់ចាប់យកIce៤១៣,០៤ក្រាម។៩ត្បូងឃ្មុំ៖រក្សាទុក១ករណីឃាត់២នាក់ប្រើប្រាស់១ករណីឃាត់៣នាក់ចាប់យកIce១កញ្ចប់តូច។ ក្នុងនោះកងរាជអាវុធហត្ថ២អង្គភាព៖១សៀមរាប៖ជួញដូរ១ករណីឃាត់៣នាក់ចាប់យកIce៤,៦០ក្រាម។២តាកែវ៖ជួញដូរ១ករណីឃាត់២នាក់ចាប់យកIce០,៨៨ក្រាម៕ដោយ៖ឆៃហួតនិងប៊ុនធី

  • ក្រុមស្រាវជ្រាវខាងបរិស្ថានរកឃើញផូស៊ីលមួយក្នុងខេត្តកោះកុង ដែលសន្និដ្ឋានថាជាឆ្អឹងដាយណូស័រ

    ក្រុមស្រាវជ្រាវខាងបរិស្ថានរកឃើញផូស៊ីលមួយក្នុងខេត្តកោះកុង ដែលសន្និដ្ឋានថាជាឆ្អឹងដាយណូស័រ

    ភ្នំពេញ៖ ក្រុមស្រាវជ្រាវខាងបរិស្ថាន បានប្រើរយៈពេលជិតមួយឆ្នាំ ដែលរកឃើញផូស៊ីលមួយក្នុងខេត្តកោះកុង ដោយសន្និដ្ឋានថា ផូស៊ីលនេះជាឆ្អឹងដាយណូស័រ។ បើតាមប្រធានមន្ទីរបរិស្ថានខេត្តកោះកុង លោក ហ៊ុន ម៉ារ៉ាឌី មានប្រសាសន៍ថាក្រុមការងារនៃការរកឃើញផូស៊ីលនេះ គឺបានប្រើពេលរយៈពេលជិតមួយឆ្នាំកន្លងមកហើយ ដោយជាការសន្និដ្ឋានរបស់អ្នកជំនាញថា ផូស៊ីលនេះជាឆ្អឹងសត្វដាយណូស័រ។ ចំពោះផូស៊ីលសត្វដែលត្រូវបានរកឃើញនៅកោះប៉ោ គឺស្ថិតនៅក្នុងឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។ លោក ហ៊ុន ម៉ារ៉ាឌី បាននិយាយថា៖ «ក្រោយពីរកឃើញ យើងមិនទាន់សម្រេចយកទៅណាទេ ដោយសារនេះជាការស្រាវជ្រាវ និងជាការសម្រេចចិត្តរបស់ក្រសួងបរិស្ថានទេ ហើយខាងក្រសួងបរិស្ថាននឹងចុះមកសិក្សាលំអិតសិន ថាតើអ្វីដែលរកឃើញនេះ វាជាប្រភេទអ្វីប្រាកដ?។ លោកបន្តថា ៖«ប៉ុន្តែតាមការសន្និដ្ឋានរបស់អ្នកជំនាញ ជាបឋម គាត់បានបញ្ជាក់ថា ផូស៊ីល ដោយសង្ស័យថា ជាឆ្អឹងដាយណូស័រ ហើយលទ្ធផលជាប្រភេទអ្វី លុះត្រាតែត្រូវសិក្សាជាក់ស្ដែង»។ ក្រៅពីនេះទៀត ផូស៊ីលដែលរកឃើញនេះ លោក ម៉ារ៉ាឌី ថា មិនទាន់អាចបញ្ជាក់ថាឆ្អឹងនះមានទំហំប៉ុណ្ណានោះទេ ក៏ប៉ុន្តែទំហំនៃឆ្អឹងនេះមានទំហំរាងធំ ដែលប្រហាក់ប្រហែលនឹងឆ្អឹងស្មងជើងសត្វដំរីដែរ។ លោកបានបន្ថែមថា ៖«ខ្ញុំអត់ទាន់ច្បាស់ថា គេត្រូវចុះមកសិក្សាបន្តនៅពេលណាទេ ហើយយើងក៏មិនទាន់មានគោលការណ៍អីពីខាងក្រសួងថានឹងបន្តរក្សាឆ្អឹងនេះនៅទីតាំងដើម ឬក៏យកមករក្សាទុកនៅសារមន្ទីរ ឬនៅក្រសួងបរិស្ថាននៅឡើយទេ?»។ សូមបញ្ជាក់ថា យោងតាមរដ្ឋមន្ត្រីក្រសួងបរិស្ថាន គឺឯកឧត្តម…

  • អំណោយសម្តេច ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ចែកជូនបន្ថែមដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់មកស្នាក់នៅទីទួលសុវត្ថិភាព ៦៣០គ្រួសារ

    អំណោយសម្តេច ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ចែកជូនបន្ថែមដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់មកស្នាក់នៅទីទួលសុវត្ថិភាព ៦៣០គ្រួសារ

    ខេត្តបន្ទាយមានជ័យ ៖ អំណោយរបស់សម្តេចតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានយកទៅ ចែកជូនដល់ពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ មកស្នាក់នៅទីទួលសុវត្ថិភាពចំនួន ៦៣០គ្រួសារនាល្ងាច ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២២ ។ ពលរដ្ឋរងគ្រោះ ដោយទឹកជំនន់មកពី៥សង្កាត់ ក្នុងនោះ មានសង្កាត់ទឹកថ្លា សង្កាត់អូរអំបិល សង្កាត់ភ្នៀត សង្កាត់កំពង់ស្វាយ សង្កាត់កោះពងសត្វ ក្នុង១គ្រួសារទទួលបាន ឃីត ១កញ្ចប់ ក្នុងឃីតមាន អង្ករ ២០គីឡូក្រាម មី ១កេស ៣ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ពិធីធ្វើការចែកនោះនៅក្នុងសាលាបឋមសិក្សាគោរដ្ឋាន ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ អំណោយរបស់សម្តេចយកមកចែកពលរដ្ឋលិចទឹកមករស់នៅទីទួលសុវត្តិភាពនេះ តាមរយៈ ឯកឧត្ដម ខេង ស៊ុ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម…

  • ឯកឧត្តម ងិន ឆាយ អគ្គនាយកកសិកម្ម ចុះពិនិត្យមើលការដាំដុះដំណាំស្រូវតាមបច្ចេកទេសដែលបានបណ្តុះបណ្ដាលកន្លងមក

    ឯកឧត្តម ងិន ឆាយ អគ្គនាយកកសិកម្ម ចុះពិនិត្យមើលការដាំដុះដំណាំស្រូវតាមបច្ចេកទេសដែលបានបណ្តុះបណ្ដាលកន្លងមក

    ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម និងក្រុមការងារគណៈកម្មការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយសហការី បានអញ្ជើញចុះពិនិត្យការដាំដុះដំណាំស្រូវតាមបច្ចេកទេសដែលបានបណ្តុះបណ្ដាលកន្លងមកនៅភូមិទួលរកា ឃុំមេលំ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ តាមរយៈការជួបពិភាក្សាផ្ទាល់ជាមួយបងប្អូន ប្រជាកសិករ ពួកគាត់បានបញ្ជាក់ថា ក្រោយពីបានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីបច្ចេកទេសដាំដុះដំណាំស្រូវនិងវិធានការចម្រុះការពារដំណាំ (IPM) ពិសេសផ្តោតលើដំណាំស្រូវកន្លងមក កសិករបានយល់ដឹងអំពីសារៈសំខាន់នៃការប្រើប្រាស់ពូជសុទ្ធនិងបរិមាណគ្រាប់ពូជដែលត្រូវប្រើចំពោះស្រូវសន្ទូងនិងស្រូវព្រោះ ការគ្រប់គ្រងទឹកក្នុងស្រែ ការគ្រប់គ្រងសមាសភាពចង្រៃនិងការប្រើពេលវេលាក៏ដូចជាបរិមាណជីដែលត្រូវប្រើទៅតាមដំណាក់កាលលូតលាស់របស់ដំណាំស្រូវ។ ក្នុងពេលជីនិងថ្នាំឡើងថ្លៃ កសិករដាំដុះស្រូវអាចទទួលបានទិន្នផលជាមធ្យមប្រមាណ ៥តោនក្នុង១ហិកតាអាចទទួលប្រាក់ចំណេញប្រមាណ ១លាន ២សែនរៀលក្នុង១ហ.ត។ នាឱកាសនេះដែរ ឯកឧត្តមប្រតិភូបានណែនាំទៅដល់កសិករក្នុងការផ្លាស់ប្ដូរមុខដំណាំក្រៅពីស្រូវដើម្បីធ្វើការដាំដុះនៅលើដីដដែល ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសមាសភាពចង្រៃនិងការទាញយកសារធាតុចិញ្ចឹមពីក្នុងដីរបស់ដំណាំ ៕ សេឌី+លីដា

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញចុះពិនិត្យដេប៉ូលក់ជីថ្នាំ កសិកម្ម នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង

    រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញចុះពិនិត្យដេប៉ូលក់ជីថ្នាំ កសិកម្ម នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង

    ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានអញ្ជើញចុះពិនិត្យដេប៉ូលក់ជី និងថ្នាំកសិកម្មរបស់លោក អ៊ឹង ហ៊ានអៀង និងដេប៉ូលក់ជីរបស់លោក ជាង ចំរើន នៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដើម្បីស្វែងយល់ពីស្ថានភាពលក់ជីនិងថ្នាំកសិកម្មដល់កសិកររបស់អាជីវករដែលប្រកបមុខរបរពាក់ព័ន្ធវិស័យកសិកម្ម។ ឯកឧត្តមរដ្ឋមន្ត្រី បានស្វែងយល់ពីបរិមាណប្រើប្រាស់ គុណភាព សុវត្ថិភាព និងតម្លៃជីគីមីនិងថ្នាំកសិកម្មនៅតាមដេប៉ូខាងលេីសំដៅរកយន្តការដោះស្រាយឱ្យធាតុចូលកសិកម្មទាំងនេះ មានតម្លៃសមរម្យនិងកសិករអាចទទួលយកបាន។ ឯកឧត្តម រដ្ឋមន្ត្រីក៏បានសំណូមពរអោយម្ចាស់ដេប៉ូគ្រប់រូបជួយពន្យល់ណែនាំដល់ប្រជាកសិករដែលបានមកជាវជីថ្នាំកសិកម្ម អោយគាត់បានយល់អំពីរបៀបប្រើប្រាស់អោយត្រូវតាម ស្តង់ដារ ដើម្បីកំអោយប៉ះពាល់ដល់សុខភាពបងប្អូនប្រជាកសិក ជាពិសេសអោយមុខដំណាំធានាបាននូវ បរិមាណ គុណភាព និងតំម្លៃ ។ គ្រប់ប្រភេទថ្នាំកសិកម្មសំខាន់ៗដែលបងប្អូនប្រជាកសិក និយមយកទៅប្រើប្រាស់លើដំណាំស្រូវនឹងដំណាំងផ្សេងៗមានដូចជា ថ្នាំកម្ចាត់ស្មៅ សត្វល្អិត ខ្ចងមាស និងជំងឺ ដែលជាប្រភេទថ្នាំពេញនិយមស្របតាមតម្រូវការរបស់កសិករ។ ជាមួយគ្នានេះ ជីគីមីរួមាន ជីអ៊ុយរ៉េ ជីDAP(ដេ អា…

  • ទិវាពិភពលោកលាងសម្អាតដៃរួមចំណែកជួយជំរុញការកាត់បន្ថយជម្ងឺឆ្លង ពិសេសទាក់ទិននឹងសុខភាពកុមារ

    ទិវាពិភពលោកលាងសម្អាតដៃរួមចំណែកជួយជំរុញការកាត់បន្ថយជម្ងឺឆ្លង ពិសេសទាក់ទិននឹងសុខភាពកុមារ

    បន្ទាយមានជ័យ៖ សារពីទិវាពិភពលោកលាងដៃស្អាត ២០២២ ក្រោមប្រធានបទ ៖”រួបរួមគ្នា អនាម័យជាសាកល ” មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីអង្គការដៃគូអភិវឌ្ឍន៍សង្ឃឹមយ៉ាងមុតមាំថា នឹងជួយជុំរុញបន្ថែមទៀតក្នុងការកាត់បន្ថយនូវអត្រាជម្ងឺឆ្លងផ្សេងៗ ពិសេសអត្រាមរណ:កុមារ ទាក់ទង់ជម្ងឺរាករូស ជម្ងឺរលាកផ្លូវដង្ហើម ជម្ងឺកូវីដ១៩ បញ្ហាកង្វះអាហារូបត្ថម្ភដែលតែងតែកើតមានឡើងលើកុមារ។ លោក ឈួ ប៊ូនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យប្រារព្ធទិវាពិភពលោកលាងដៃស្អាត ២០២២ នៅសាលា បឋមសិក្សា សង់ប្រាសាទ ស្ថិត នៅ ភូមិ ភ្នំ តូ ច ឃុំ ភ្នំតូច ស្រុក មង្គលបូរី ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែតុលា បានមានប្រសាសន៍ថា ទាំងជំនាញអប់រំ ជំនាញសុខាភិបាល ទាំងអាជ្ញាធរដែនដីនិងអង្គការ ការីតាស ស្វីសក៏ដូចជាផ្នែកពាក់ព័ន្ធបានយល់ថា វិធីអនុវត្តងាយៗដែលអាចទប់ស្កាត់ កាត់បន្ថយបញ្ហាខាងលើគឺ”លាងដៃសម្អាតនឹងសាប៊ូ”ឱ្យបានត្រឹមត្រូវ ជាប់ជាប្រចាំ ។ ដូចជានៅមុនពេលបរិភោគចំណី ,បន្ទាប់ពីកាន់របស់កខ្វក់និងក្រោយពីចេញពីបន្ទោរបង់ជាដើម ។ លោក សេង សារ៉ាត់ នាយកសាលាបឋមសិក្សាសង់ប្រាសាទបានមានប្រសាសន៍ថា សាលានេះបានទទួលអនុវត្តសាលាបៃតង ។ដោយមានការសំណូមពរឬការអំពាវនាវពីគណ:គ្រប់គ្រង…