Category: ព័ត៌មានសង្គម

  • នាយឧត្តមសេនីយ៍ នេត សាវឿន និងនាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២

    នាយឧត្តមសេនីយ៍ នេត សាវឿន និងនាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២

    ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការ សន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះ និងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ នៅនាយកដ្ឋានអង្គរក្ស។ បន្ទាប់ពីឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានធ្វើបទបង្ហាញលម្អិតអំពីផែនការការពារសុវត្ថិភាព សន្តិសុខ ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២រួចមក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានលើកឡើងថា កងកម្លាំង និងអាជ្ញាធរសមត្ថកិច្ចទាំងអស់បានត្រៀមខ្លួនរួចជាស្រេចទាំងកម្លាំងសរុប មធ្យោបាយសរុប ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ឲ្យបានដាច់ខាតជូនថ្នាក់ដឹកនាំកំពូលៗលើពិភពលោក និងថ្នាក់ដឹកនាំប្រទេសសមាជិកអាស៊ាន ដែលនឹងមកចូលរួមកិច្ចប្រជុំ នៅកម្ពុជាកម្ពុជា។ នាយឧត្តមសេនីយ៍ នេត…

  • កម្លាំងសមត្ថកិច្ចចម្រុះ នៃស្នងការនគរបាលរាជធានីភ្នំពេញ ឃាត់ជនសង្ស័យចំនួន០៣នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន សរុបជិត៤គីឡូក្រាម

    កម្លាំងសមត្ថកិច្ចចម្រុះ នៃស្នងការនគរបាលរាជធានីភ្នំពេញ ឃាត់ជនសង្ស័យចំនួន០៣នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន សរុបជិត៤គីឡូក្រាម

    ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់ផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ កម្លាំងចម្រុះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៣នាក់ជាបន្តបន្ទាប់ និងដកហូតគ្រឿងញៀនជិត០៤គីឡូក្រាម រួចកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការតាមច្បាប់ ។ ក្នុងប្រតិបត្តិការណ៍ខាងលើនេះ បានធ្វើឡើងចំនួន០៣ទីតាំង រួមមាន ៖ ទី០១ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ២២:១៥នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន បានឃាត់ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ខណៈកម្លាំងចុះល្បាតដល់នៅចំណុចគង់ហុង ផ្លូវលំ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ ជនសង្ស័យឈ្មោះ ម៉ុន ប៊ុននាង ហៅ ពេក ភេទ ប្រុស អាយុ ៣៦ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មុខរបរ គ្មាន វត្ថតាងដកហូត៖ ក្រាមសថ្លា (សង្ស័យជាសារធាតុញៀន) ១ថង់ធំល្មម។ ទី០២ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នៅវេលាម៉ោង១៣:១៥នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន…

  • មន្រ្តីកម្ពុជា៖ការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ជាអ្វីដែលរដ្ឋាភិបាលកម្ពុជាមានការប្ដេជ្ញាចិត្តខ្ពស់

    មន្រ្តីកម្ពុជា៖ការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ជាអ្វីដែលរដ្ឋាភិបាលកម្ពុជាមានការប្ដេជ្ញាចិត្តខ្ពស់

    ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់កម្ពុជាបានគូសបញ្ជាក់ថា ការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ជាអ្វីដែលរដ្ឋាភិបាលកម្ពុជាមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តកិច្ចការនេះ ព្រោះកម្ពុជាបានចូលជាសមាជិកក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកស្តីពីការសម្អាតប្រាក់ (Asia/Pacific Group on Money Laundering-APG) ក្នុងឆ្នាំ២០០៤។ តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) កំពុងតែចែករំលែកបទពិសោធន៍ដល់មន្ត្រីគយកម្ពុជា ពីបច្ចេកទេសស៊ើបអង្កេត ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម នៅក្នុងសិក្ខារួមគ្នាមួយរវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានិងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដោយមានការគាំទ្រថវិការបស់រដ្ឋាភិបាលជប៉ុន ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២។ លោក Stephen Cox ទីប្រឹក្សាកិច្ចការគយរបស់ IMF ប្រចាំកម្ពុជា និង លោក Tom Hansan  ទីប្រឹក្សា IMF ផ្នែកកិច្ចការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម បានលើប្រធានបទសំខាន់ៗដូចជា បច្ចេកទេសវិភាគ និងស៊ើបអង្កេតហិរញ្ញវត្ថុ ការរៀបចំផែនការសម្រាប់ធ្វើការស៊ើបអង្កេត ការកំណត់សញ្ញាណបទល្មើសសម្អាតប្រាក់ ក្រោមរូបភាពពាណិជ្ជកម្ម  បច្ចេកទេសស៊ើបអង្កេត និងចាប់យកផលនៃបទល្មើសជាដើម។ ឯកឧត្តម គុណ ញឹម អគ្គនាយកនៃអគ្គនាយដ្ឋានគយនិងរដ្ឋាករកម្ពុជា បានគូសបញ្ជាក់ថា ប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ជាអ្វីដែលរដ្ឋាភិបាលកម្ពុជាមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តកិច្ចការនេះព្រោះកម្ពុជាបានចូលជាសមាជិកក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកស្តីពីការសម្អាតប្រាក់ (Asia/​Pacific Group on Money Laundering-APG) ក្នុងឆ្នាំ២០០៤។…

  • ប្រជាកសិកររងផលប៉ះពាល់ដោយទឹកជំនន់ជាង ១០០០គ្រួសារ នៅស្រុកកងមាស ទទួលបានពូជស្រូវ ពីសម្តេចតេជោ ហ៊ុន សែន

    ប្រជាកសិកររងផលប៉ះពាល់ដោយទឹកជំនន់ជាង ១០០០គ្រួសារ នៅស្រុកកងមាស ទទួលបានពូជស្រូវ ពីសម្តេចតេជោ ហ៊ុន សែន

    ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃ ទី២៥ ខែតុលា ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះជួបសំណេះសំណាល និងចែកពូជស្រូវស្រាលមិនប្រកាន់រដូវ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ជូនដល់ប្រជាកសិករ ចំនួន ១០២៧គ្រួសារ មកពីឃុំចំនួន៩ ក្នុងស្រុកកងមាស ដែលបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង និងទឹកជំនន់ទន្លេមេគង្គ ដោយក្នុង១គ្រួសារៗ ទទួលបានពូជស្រូវ ចំនួន ១០០គីឡូក្រាម ស្មើៗគ្នា។ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈ កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តកំពង់ចាម បានបញ្ជាក់ថា នេះជាការឆ្លើយតបទៅនឹងសំណូមពរ របស់បងប្អូនប្រជាកសិករ ខណៈពេលដែល ឯកឧត្ដម និងឯកឧត្ដម អ៊ុង…

  • មន្ត្រីចរាចរណ៍ ៤រូប នៅគោលដៅស្តុបទន្លេបាសាក់ បានប្រព្រឹត្តកំហុស ត្រូវបានដកឋានន្តរសក្តិ និងបញ្ឈរជេីង ៣ខែ នៅការិយាល័យបុគ្គលិក

    មន្ត្រីចរាចរណ៍ ៤រូប នៅគោលដៅស្តុបទន្លេបាសាក់ បានប្រព្រឹត្តកំហុស ត្រូវបានដកឋានន្តរសក្តិ និងបញ្ឈរជេីង ៣ខែ នៅការិយាល័យបុគ្គលិក

    ភ្នំពេញ ៖ យោងតាមសេចក្តីបកស្រាយបំភ្លឺព័ត៌មាន របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងមន្ត្រីនៅគោលដៅស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង ដែលបានប្រព្រឹត្តកំហុស ដោយបានហៅឃាត់រថយន្តមកធ្វេីការផាកពិន័យ ដោយអ្នកបេីកបរ មិនមានកំហុស។ បន្ទាប់ពីបានឃេីញវីដេអូផ្សព្វផ្សាយតាមបណ្តាញសង្គមភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យស្នងការរងទទួលផែនធនធានមនុស្ស ការិយាល័យបុគ្គលិក ផ្នែកវិន័យ ធ្វេីការកោះហៅមន្ត្រីគោលដៅទាំង៤រូប មកសួរនាំនៅការិយាល័យ ក្រោយពីធ្វេីការសួរនាំរួច មន្ត្រីទាំង៤រូប បានសារភាពកំហុស និងបានទទួលស្គាល់កំហុសដែលបានប្រព្រឹត្ត ដោយហៅអ្នកបេីកបរធ្វេីការផាកពិន័យ មិនចេញវិក្កយបត្រ ស្របពេលដែលអ្នកបេីកបរ មិនមានកំហុសទាល់តែសោះ។ សូមបញ្ជាក់ថា ដោយទទួលបានបទបញ្ជា និងការឯកភាពពីឯកឧត្តមស្នងការ ផ្នែកវិន័យ នៃការិយាល័យបុគ្គលិក បានសម្រេចដកមន្ត្រីទាំង៤រូបនេះ មកបញ្ឈរជេីងរយ:ពេល៣ខែ បង្ហាញមុខជាប្រចាំរាល់ម៉ោងធ្វេីការ នៅការិយាល័យបុគ្គលិក ធ្វេីកិច្ចសន្យា ជាពិសេស មន្ត្រី ដែលប្រព្រឹត្តកំហុស ត្រូវបានដកឋានន្តរសក្តិមួយកម្រិត (ដកមួយសក្តិ) ដេីម្បីជាការព្រមាន ចំពោះការប្រព្រឹត្តកំហុសនេះ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០៩:១៥នាទីព្រឹក ស្ថិតនៅចំណុចគោលដៅស្តុបទន្លេបាសាក់ តាមបណ្តោយមហាវិថីម៉ៅសេទុង មានករណីផាកពិន័យពុំត្រឹមត្រូវ…

  • សម្ដេចក្រឡាហោម ស ខេង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ឯក សារ៉ាត់ ច័ន្ទវីរៈ ត្រូវជាកូនប្រុសឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង

    សម្ដេចក្រឡាហោម ស ខេង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ឯក សារ៉ាត់ ច័ន្ទវីរៈ ត្រូវជាកូនប្រុសឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង

    ភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ឯក សារ៉ាត់ ច័ន្ទវីរៈ ត្រូវជាកូនប្រុសឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងលោកជំទាវ។ អញ្ជើញចូលរួមអមដំណើរមសម្ដេចក្រឡាហោម ស ខេង នាឱកាសនោះ រួមមាន ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគារធិការ ឯកឧត្តមអគ្គនាយក និងមន្ត្រីជាន់ខ្ពស់រាជការស៊ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃមួយចំនួនទៀត។ ឧត្តមសេនីយ៍ឯក សារ៉ាត់ ច័ន្ទវីរៈ បានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ៤០ឆ្នាំ នាម៉ោង៨ព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២។ សពកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីតាមព្រះពុទ្ធសាសនា នៅគេហដ្ឋាន លេខ ៩ ផ្លូវលេខ ៨ បុរីប៉េងហួតបឹងស្នោរ គម្រោងទី៩ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ៕ ដោយ-រ៉ាវុធ

  • ឯកឧត្តម ងិន ឆាយ ចុះជួបប្រជាកសិករនៅខេត្តបាត់ដំបង ដើម្បីស្វែងយល់ពីថ្លៃដើមនៃការផលិត និងផ្ដល់អនុសាសន៍ដើម្បីកាត់បន្ថយការចំណាយ

    ឯកឧត្តម ងិន ឆាយ ចុះជួបប្រជាកសិករនៅខេត្តបាត់ដំបង ដើម្បីស្វែងយល់ពីថ្លៃដើមនៃការផលិត និងផ្ដល់អនុសាសន៍ដើម្បីកាត់បន្ថយការចំណាយ

    ខេត្តបាត់ដំបង ៖ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម កាលពីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចុះស្វែងយល់ និងវាយតម្លៃពីផ្ទៃដីស្រែរបស់ប្រជាពលរដ្ឋដែលរងប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅភូមិគ្រួស ឃុំអន្លុងរុន ស្រុកថ្មគោល ខេត្តបាត់ដំបង ។ នៅក្នុងដំណើរចុះជួបសំណេះសំណាល ប្រជាកសិករនៅឃុំអន្លង់រុន ឯកឧត្តម ងិន ឆាយ បានសាកសួរប្រជាពលរដ្ឋ ដើម្បីស្វែងយល់អំពីថ្លៃដើម នៃការផលិតដំណាំស្រូវរបស់ពួកគាត់ ដោយបានជួបជាមួយភាគីពាក់ព័ន្ធទាំងអស់ រាប់ចាប់តាំងពីប្រជាពលរដ្ឋរងផលប៉ះពាល់ សមាគមទទួលបន្ទុកផ្គត់ផ្គង់ទឹក ដល់ដំណើរការកសិកម្ម ព្រមទាំងឈ្មួញអ្នកបញ្ជាទិញស្រូវពីប្រជាកសិករផងដែរ។ ស្ថានភាពជាក់ស្ដែងនៅក្នុងភូមិសាស្ត្រនៃស្រុកមង្គលបុរី ដែលក្រៅតែពីរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងហើយ ក៏មានផងដែរ បញ្ហាខ្យងក្រហមបំផ្លាញស្រូវ។ បើតាមការពន្យល់របស់ប្រជាកសិករ គឺដោយសារតែបញ្ហាខ្យងក្រហមនេះ ពួកគាត់ត្រូវបង្ខំចិត្តប្រើពូជស្រូវច្រើន ដើម្បីកាត់កងជាមួយការបំផ្លាញរបស់សត្វខ្យងចង្រៃនេះ ជាហេតុធ្វើឱ្យពួកគាត់ត្រូវចំណាយកាន់តែច្រើនបន្ថែមទៀត នៅក្នុងដំណាក់កាលដាក់ជី។ តាមរយៈការស្ដាប់យ៉ាងយកចិត្តទុកដាក់ ឯកឧត្តម ងិន ឆាយ បានផ្ដល់អនុសាសន៍ពន្យល់ប្រជាកសិករអំពីបច្ចេកទេសនៃការដាំដុះដំណាំស្រូវប្រកបដោយប្រសិទ្ធភាព ដើម្បីប្រសិទ្ធផលខ្ពស់ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការចំណាយជាអតិបរមា និងទទួលបានមកវិញនូវផលចំណេញច្រើនជាងមុន។ អនុសាស្ត្ររបស់ឯកឧត្តម ងិន ឆាយ គ្របដណ្ដប់តាំងពីការរើសពូជស្រូវ ការប្រើប្រាស់ជី ព្រមទាំងវិធីសាស្ត្រមួយចំនួនសម្រាប់កាត់បន្ថយប្រជាសាស្ត្រខ្យងក្រហម ដោយពុំចាំបាច់ប្រើប្រាស់ថ្នាំសម្លាប់សត្វចង្រៃ ដែលប្រសិនបើធ្វើបាន…

  • ក្រុមការងារចុះមូលដ្ឋានស្រុកល្វាឯម បន្តផ្តល់ថវិកា លើកទឹកចិត្ត លោកគ្រូអ្នកគ្រូ សម្រាប់បំប៉នការសិក្សាដល់សិស្ស ដើម្បីត្រៀមលក្ខណៈប្រឡងសញ្ញាបត្រទុតិយភូមិ

    ក្រុមការងារចុះមូលដ្ឋានស្រុកល្វាឯម បន្តផ្តល់ថវិកា លើកទឹកចិត្ត លោកគ្រូអ្នកគ្រូ សម្រាប់បំប៉នការសិក្សាដល់សិស្ស ដើម្បីត្រៀមលក្ខណៈប្រឡងសញ្ញាបត្រទុតិយភូមិ

    កណ្តាល ៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកល្វាឯម បន្តឧបត្តមថវិកាប្រមាណ ៧លានរៀលទៀត ដល់វិទ្យាល័យហ៊ុនសែនទឹកឃ្លាំង ក្នុងស្រុកល្វាឯម ដើម្បីលើកទឹកចិត្ត លោកគ្រូអ្នកគ្រូ បំពាក់បំប៉នដល់សិស្សានុសិស្សក្រៅម៉ោងសិក្សាបន្ថែម ដើម្បីត្រៀមលក្ខណៈប្រឡងសញ្ញាបត្រទុតិយភូមិ។ ឯកឧត្តម ជាប ដាវុធ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកល្វា ឯមទទួលបន្ទុកចលនាយុវជន លើកឡើងក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ នៅវិទ្យាល័យទឹកឃ្លាំង ក្នុងស្រុកល្វាឯម ថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះ នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ អាណត្តិទី ៥ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅទៅលើវិស័យអប់រំ និងវិស័យសំខាន់ៗ ដោយរាជរដ្ឋាភិបាលបានចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីលើកកម្ពស់គុណភាពវិស័យអប់រំ និងការបណ្តុះបណ្តាលជំនាញជីវៈ និងបច្ចេកទេសគ្រប់កម្រិត ដើម្បីឆ្លើយតបការងារទៅនិងតម្រូវការទីផ្សារ។ ឯកឧត្តម បន្តថា ការសិក្សារៀនសូត្រ មិនត្រឹមតែត្រូវអនុវត្តបន្តពេញមួយជីវិតប៉ុណ្ណោះទេ ប៉ុន្តែវាជាការងារមួយតម្រូវឲ្យមានការលើកកម្ពស់ និងអភិវឌ្ឍន៍គ្មានទីបញ្ចប់ ដើម្បីផលិតនូវធនធានមនុស្សប្រកបដោយគុណភាព មានសក្តានុពលសម្រាប់ការអភិវឌ្ឍន៍សង្គមជាតិ ឲ្យមានការរីកចម្រើន ភាពសុខដុម និងប្រកបដោយចីរភាព ដូច្នេះការអបរំត្រូវតែឆ្លើយតបទៅនឹងទីផ្សារពលកម្ម និងមានដំណើរការឆ្លើយតបទៅនឹងបរិការណ៍នៃសកលភាវូបនីយកម្ម។ ដើម្បីចូលរួមអភិវឌ្ឍន៍ធនធានមនុស្ស ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ឯកឧត្តម ជាប…

  • ចាស់ឥតទីពឹង និងស្ត្រីមេម៉ាយ ៣០គ្រួសារ រស់នៅឃុំចំនួន២ នៃស្រុកមេសាង ខេត្តព្រៃវែង ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

    ចាស់ឥតទីពឹង និងស្ត្រីមេម៉ាយ ៣០គ្រួសារ រស់នៅឃុំចំនួន២ នៃស្រុកមេសាង ខេត្តព្រៃវែង ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

    ខេត្តព្រៃវែង ៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនដល់ចាស់ឥតទីពឹង និងស្ត្រីមេម៉ាយ ចំនួន ៣០គ្រួសារ រស់នៅភូមិចំនួន ៤ នៃឃុំត្រពាំងស្រែ និងឃុំជីផុច ក្នុងស្រុកមេសាង ខេត្តព្រៃវែង នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២២ ។ លោកជំទាវ អគ្គលេខាធិការរងទី១ បានមានប្រសាសន៍ថា «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែមានក្តីនឹករលឹក និងគិតគូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅគ្រប់ទីកន្លែង ហេីយតាមរយៈសហការីនៃកាកបាទក្រហមកម្ពុជា សម្តេចតែងតែផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ ក្តីនឹករលឹក និងសារអប់រំថែទាំសុខភាពឱ្យបានល្អ ជាពិសេស ត្រូវពិសាទឹកដាំឆ្អិន រស់នៅមានអនាម័យ ដេីម្បីជៀសផុតពីជំងឺនានា។ ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា តែងតែនាំយកនូវអំណោយជាស្បៀងអាហារសម្រាប់ជួយសម្រាលដល់ជីវភាពរស់នៅ ជាពិសេសកញ្ចប់ឃីត មុងភួយសារុងក្រមា ដែលនឹងផ្តល់ភាពកក់ក្តៅដល់លោកយាយលោកតាក្នុងរដូវរងានេះ»។ សូមបញ្ជាក់ថា អំណោយផ្តល់ជូនគ្រួសារនីមួយៗទទួលបាន…

  • ដូនចាស់វ័យ ៨៥ឆ្នាំ រស់នៅក្នុងផ្ទះទ្រុឌទ្រោមតែម្នាក់ឯង នាស្រុកមេសាង ខេត្តព្រៃវែង ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

    ដូនចាស់វ័យ ៨៥ឆ្នាំ រស់នៅក្នុងផ្ទះទ្រុឌទ្រោមតែម្នាក់ឯង នាស្រុកមេសាង ខេត្តព្រៃវែង ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

    ខេត្តព្រៃវែង ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២២ បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ សម្ភារប្រេីប្រាស់ សំលៀកបំពាក់ និងថវិកា មួយចំនួនជូនដល់លោកយាយ ជិន ភឿន អាយុ ៨៥ឆ្នាំ រស់នៅក្នុងផ្ទះចាស់ទ្រុឌទ្រោមតែម្នាក់ឯង ក្នុងភូមិចេកធ្លក ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។ ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការគិតគូរពីជីវភាពរស់នៅរបស់លោកយាយ។ លោកជំទាវ បានបញ្ជាក់ថា ៖ «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់ពីបានឃេីញព័ត៌មានអំពីករណីដ៏លំបាករបស់លោកយាយ សម្តេច…