-
តំណាងឯកឧត្តម ហ៊ីង ប៊ុនហៀង ដង្ហែអង្គកឋិនទានទៅកាន់ វត្តវិហារបិទមាស

ភ្នំពេញ ៖ ឯកឧត្តម ណុប រ័ត្ននិមល ជំនួយការសម្តេចតេជោ នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុនសែន និងលោកជំទាវ បានដង្ហែអង្គកឋិនទានសាមគ្គី ទៅកាន់វត្តវិហារបិទមាស ស្ថិតនៅក្នុងឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ ២០២២។ ក្នុងឱកាសនោះ ឯកឧត្តម ណុប រ័ត្ននិមល បានវេរបច្ច័យប្រគេន សង្កត់ត្រៃអង្គកឋិនទាន សម្រាប់កសាងសមិទ្ធផលនានា ក្នុងទីអារាម វត្តវិហារបិទមាស មានចំនួន ១៧៣,៦៦លានរៀល និង ១៣.០០០ដុល្លារ ក្នុងនោះបច្ច័យដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ ឯកឧត្ដម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី មានចំនួន ៥០លានរៀល, ព្រមទាំងបានប្រគេនព្រះសង្ឃ និងចែកជូនសីលវន្តសីលវត្តី មន្ត្រីអាជ្ញាធរដែនដី…
-
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ចាប់ផ្តើមហើយ នៅព្រឹកនេះ

ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) សម្រាប់ឆ្នាំសិក្សា២០២១-២០២២ បានចាប់ផ្តើមហើយ នៅព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ។ការប្រឡងសញ្ញាបត្រ មធ្យម សិក្សាបឋមភូមិ សម្រាប់ឆ្នាំសិក្សា២០២១-២០២២ ក្រសួងអប់រំ យុវជន និងកីឡា បន្តប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវ ទាំងស្រុង ជូនគ្រឹះស្ថានមធ្យមសិក្សានីមួយៗរៀបចំការប្រឡង ចាប់តាំងពីការរៀបចំវិញ្ញាសារ ដំណើរការសំណេរ កំណែ ស្រង់ បូកពិន្ទុ និងប្រកាសលទ្ធផលតាមគ្រឹះស្ថានមធ្យម សិក្សានីមួយៗ។ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម័យប្រឡង ២៤ តុលា ២០២២ មានចំនួនសរុប ១៧៤ ៧២៦ នាក់ (ស្រី៩៥ ១២៧នាក់), សិស្សចំណេះទូទៅ ១៧៣ ៤៦៦នាក់ (ស្រី ៩៤ ៨៧៦នាក់), ស្វៃរិន ១៣៦នាក់( ស្រី ៤៥នាក់), បំពេញ…
-
នៅចុងសប្តាហ៍នេះទិវាសហគ្រិនស្ត្រីវ័យក្មេងក្រោមប្រធានបទ« សហគ្រិនសម័យទំនើប» បានប្រារព្ធនៅខេត្តសៀមរាប

សៀមរាប៖ សមាគមសហគ្រិនស្រ្តីកម្ពុជាសាខាខេត្តសៀមរាប បានរៀបចំប្រារព្ធធ្វើនូវទិវាសហគ្រិនស្ត្រី ស្ដីពីប្រធានបទ៖ « សហគ្រិនសម័យទំនើប »។ ការរៀបចំទិវានេះ គឺមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១-២២ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារ អង្គរមីរ៉ាខល ដោយមានការអញ្ជើញចូលរួមពី លោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប អ្មកឧកញ៉ា ហ៊ុយ ភៀវ សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប និងឧត្តរមានជ័យ លោកជំទាវ ម៉ម ដាត្ថាលីណែត ទីប្រឹក្សាក្រសួងព័ត៌មាននិងជាអនុប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា និងអ្នកនាង ហ៊ាង អូមួយ អគ្គនាយិកា ក្រុមហ៊ុនបច្ចេកវិទ្យា ខេមសូលូសិន និងជាប្រធានវិទ្យាស្ថានបច្ចេកវិទ្យាជប៉ុនថាក់គ្លូបល ព្រមទាំងសមាជិកជាច្រើននាក់ផងដែរ។ ក្នុងឱកាសនោះ លោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ គាំទ្រដើម្បីធ្វើការចែករំលែកនូវចំណេះដឹងជាច្រើនដែលទាក់ទងទៅនឹងវិស័យសហគ្រិនក្នុងបរិបទសម័យទំនើបដែលកំពុងលេចធ្លោនៅពាសពេញផ្ទៃប្រទេស។ នេះគឺជាកម្មវិធីលើកដំបូងនៅក្នុងសមាគមរបស់សហគ្រិនស្ត្រីវ័យក្មេង ដែលបានអនុញាតឱ្យលោកចូលរួមក្នុងការផ្តល់ជាមតិនិងបទពិសោធន៍នៃគន្គឹះខ្លះៗទៅដល់សមាជិក សមាជិកា និងមិនមែនជាសមាជិក សមាជិកា ដែលបានចូលរួមក្នុងការប្រកួតបង្ហាញនូវសមត្ថភាពនិងស្នាដៃអស្ចារ្យរបស់ខ្លួន ដើម្បីដណ្ដើមយកពានរង្វាន់នៅក្នុងកម្មវិធីនេះ ក្នុងគោលបំណងលើកកម្ពស់ដល់សហគ្រិនស្ត្រី ពង្រឹងសមត្ថភាពសហគ្រិនដោយការចែករំលែកពីគ្នាទៅវិញទៅមក…
-
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំដឹកនាំកងកម្លាំងរៀបចំស្រូវពូជអំណោយសម្ដេចតេជោ ហ៊ុន សែន ត្រៀមចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំកម្លាំងកងវរសេនាតូចលេខ១ រៀបចំស្រូវពូជសម្រាប់ចែកជូនប្រជាជន ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់នៅខេត្តកំពង់ធំ បង្ករឲ្យរងផលបះពាល់ដំណាំស្រូវជាង ១២.០០០ហិតា នៅទូទាំងខេត្តកំពង់ធំ ត្រូវបានខូចខាតទាំងស្រុងដោយជំនន់ទឹកភ្លៀង ដើម្បីចែកស្រូវពូជ ជូនប្រជាពលរដ្ឋនារដូវទឹកសម្រកដើម្បីបង្កបង្កើនផលស្រូវឡើងវិញ ធ្វើនៅរសៀលថ្ងៃអាទិត្យទី២៣ ខែតុលា ឆ្នាំ២០២២។ ការផ្តល់ពូជស្រូវជូនបងប្អូនប្រជាពលរដ្ឋ នៅតាមបណ្ដាស្រុកមួយចំនួន បានទទួលពូជស្រូវមួយចំនួនរួចហើយ ដោយឡែកប្រជាជនជាង ៦.៨០០គ្រួសារផ្សេងទៀត នឹងត្រូវបន្តទទួលពូជស្រូវបន្ត ដែលជាអំណោយដ៏ថ្លៃថ្លាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងត្រូវចែកជូន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ណែនាំដល់កងកម្លាំងទាំងអស់ ត្រូវហ៊ានលះបង់គ្រប់បែបយ៉ាង ទាំងកម្លាំងកាយនិងកម្លាំងចិត្ត ដើម្បីការពារ និងបម្រើប្រជាជននៅពេលដែលប្រជាជនមានទុក្ខលំបាក ព្រោះកងទ័ពជាកូនចៅរបស់ប្រជាជន អ្វីៗដើម្បីប្រជាជន ហើយនៅពេលខាងមុខនេះ បញ្ជាការរដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងរៀបចំកម្លាំងចំនួន ១៥០នាក់បន្ថែមទៀត ក្នុងការរៀបចំជញ្ជូនស្បៀង អាហារ និងស្រូវពូជជូនប្រជាជននៅក្នុងពិធីចែកស្រូវពូជផងដែរ ៕ដោយ ប៊ុន រដ្ឋា
-
ខ្នងផ្ទះទី២១៨ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ជូន អតីតយុទ្ធជនពិការស្រុកបារាយណ៍

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី បានទៅប្រគល់ខ្នងផ្ទះទី២១៨ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន តាមរយៈ ឯកឧត្តមទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ឋជនកម្ពុជា ជូនអតីតយុទ្ធជនពិការពិការនៅភូមិតាឌុក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ឧត្ដមសេនីយ៍ទោសោម ស៊ុន បានបញ្ជាក់ថាលោក អ៊ុលយឺន ភេទប្រុស មានឋានន្តរសក្តិវរសេនីយ៍ត្រី អាយុ ៦១ឆ្នាំ ចូលបម្រើកងទ័ពនៅឆ្នាំ១៩៨២ នៅអង្គភាពយោធាស្រុកសន្ទុក ខេត្តកំពង់ធំ ហើយបានត្រូវរបួសពិការឆ្នាំ១៩៨៣ ពេលដែលប្រយុទ្ធនៅសមរភូមិ តំបន់វាលក្រោម ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ លោក អ៊ុល យឺន មានភរិយានិងកូននៅក្នុងបន្ទុកចំនួន ៥នាក់…
-
ពិធីប្រគល់ចង្ក្រានសន្សំសំចៃថាមពលព្រៃមាន់ ជូនដល់ប្រជាពលរដ្ឋចំនួន ១០៥៦គ្រួសារ លើកទីពីរ នៅឃុំពេជចង្វារ

កំពង់ឆ្នាំង ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ នេះ ឯកឧត្តម កុល ប៊ុនលី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានឃុំពេជចង្វារ រួមជាមួយឯកឧត្តម សំ ប្រជាមានិត ឯកឧត្តម អុីវ ប៊ូរិន ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ឯកឧត្ដម តេង រត្ននា ឯកឧត្តម គឹម រ័ត្នណារិន លោក ដោក ប៊ុនថុន និងក្រុមការងារចុះជួយជុំពេជចង្វារ បានអញ្ជេីញចូលរួមជាគណៈអធិបតីប្រគល់ចង្រ្កានសន្សំសំចៃព្រៃមាន់ ដែលជាអំណោយរបស់ក្រុមហ៊ុន Guangzhou Iceberg Environmental Consulting Services Co., Ltd និងមូលនីធិ PEACE LAND របស់សាធារណរដ្ឋប្រជាមានិតចិនចំនួន ២លើក សរុបចំនួន ១០៥៦គ្រួសារ ជូនប្រជាពលរដ្ឋក្នុងឃុំពេជចង្វារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម កុល ប៊ុនលី មានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា…
-
សម្ដេចតេជោ ហ៊ុន សែន រំលឹកដល់រដ្ឋមន្ត្រីកសិកម្ម ឲ្យរកវិធីផលិតពូជស្រូវនៅក្នុងស្រុក ខណៈគ្រាប់ពូជ ៧ពាន់តោន ត្រូវបានចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់

បាត់ដំបង៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានរំលឹកដល់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា ឲ្យរកវិធីសាស្ត្រផលិតពូជស្រូវក្នុងស្រុក ខណៈគ្រាប់ពូជ ៧ពាន់តោន ត្រូវបានចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់។ សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងដូចនេះ ក្នុងពិធីចែកពូជស្រូវ ស្បៀង និងសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង ១ម៉ឺនគ្រួសារ នៅក្នុងខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការផលិតគ្រាប់ពូជស្រូវបានក្នុងស្រុក គឺធានាបាននូវលទ្ធភាពផ្គត់ផ្គង់ពូជស្រូវដែលស្របតាមតំបន់នាថ្ងៃខាងមុខ។ សម្ដេចថា៖ ដោយចាប់ផ្ដើមពីគំនិតផ្តួចផ្តើមរបស់រដ្ឋនៃការអប់រំមុនទិញផងហើយអាចប្រជាពលរដ្ឋរបស់យើងគាត់ទិញពូជសុទ្ធឬក៏យកស្រូវរបស់យើងក៏ដូចជាមួយនឹងស្រូវពូជ។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានជំរុញឱ្យវិស័យឯកជន ចូលរួមក្នុងការចងក្រងកសិករក៏ដូចជារៀបចំជួយដោះស្រាយនូវបញ្ហានេះផងដែរ។ សម្ដេចបន្តថា៖ ពូជដែលបានគឺអាចថារដ្ឋបាលយក ឬក៏ឯកជនប្រមូលទិញ។ សម្ដេចតេជោ បានលើកឡើងថាការប្រើប្រាស់ពូជស្រូវសុទ្ធនឹងធ្វើឲ្យស្រូវទទួលបានទិន្នផលច្រើន ហើយការផ្លាល់ប្ដូរផ្នត់គំនិតនេះ សម្ដេចថា សម្ដេចបានចំណាយពេលអស់កន្លះជីវិត ដើម្បីជំរុញអោយពលរដ្ឋចេះប្រើប្រាស់ពូជស្រូវ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបន្ថែមថា៖ តាំងពីខ្ញុំធ្វើជានាយករដ្ឋមន្ត្រីនៅឆ្នាំ១៩៨៥ គឺធ្វើកិច្ចការដែលសំខាន់ជាងគេគឺធ្វើយ៉ាងណាឲ្យតូចៗជាកសិកររបស់យើងផ្លាស់ប្ដូរឥរិយាបទ។ ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា…
-
រដ្ឋបាលខេត្តបាត់ដំបង ទទួលអង្ករ ចំនួន ៣០០តោនបន្ថែមទៀត និងថវិកា ចំនួន ២០ម៉ឺនដុល្លារជាអំណោយ សម្តេចតេជោ ហ៊ុនសែន តាមរយៈក្រុមការងាររបស់សម្តេចដោយផ្ទាល់

ខេត្តបាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ បានទទួលនូវអំណោយឧបត្ថម្ភបន្ថែមពីសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តាមរយៈក្រុមការងាររបស់សម្តេចតេជោដោយផ្ទាល់ដៃ មកប្រគល់ជូនដល់អាជ្ញាធររដ្ឋបាលខេត្តបាត់ដំបង នូវអង្ករ ចំនួន៣០០តោន និងថវិកាចំនួន២០ម៉ឺនដុល្លារបន្ថែម ខណៈដែលរដ្ឋបាលខេត្ត បាននិងកំពុងតែបន្តចុះនាំយកអំណោយស្បៀងសង្គ្រោះបន្ទាន់ដើម្បីចែកជូនប្រជាពលរដ្ឋមួយចំនួនដែលរងនូវការប៉ះពាល់ និងរងគ្រោះដោយជំនន់ទឹកភ្លៀងកន្លងមកនៅតាមបណ្តាស្រុកនានា ។ កន្លងមករដ្ឋបាលខេត្តបាត់ដំបងបានលើកសំណើស្នើសុំពូជស្រូវសរុបចំនួន ១ ១៥២ពាន់៨២៨គីឡូក្រាមដែលប៉ះពាល់លើផ្ទៃដី ១១ពាន់៥២៨ហិកតា សម្រាប់ចែកជូនប្រជាពលរដ្ឋចំនន ១១ពាន់៥២៨គ្រួសារ ដែលកំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅក្នុងខេត្ត។ សូមបញ្ជាក់ថា៖ កន្លងមក ផ្ទៃដីដែលបានរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង បណ្ដាលឱ្យប៉ះពាល់ផ្ទៃដីដាំដុះស្រូវសរុប ៤៥.០១៥ហិកតា,ផ្ទៃដីដែលខូចខាតមានចំនួន ២៦.៨០៥ហិកតា លើគ្រួសារសរុបប្រមាណជាង ២ម៉ឺនគ្រួសារ។ គ្រួសារដែលខូចខាតស្រូវមានចំនួន ១១ពាន់៥២៨គ្រួសារ។ ដោយឡែកផ្ទៃដីដែលអាចធ្វើការស្តារឡើងវិញមានចំនួនសរុប ១១ពាន់៥២៨ហិកតា។ ហើយបងប្អូនរងគ្រោះទាំងនេះ និងត្រូវទទួលបានពូជស្រូវរួមទាំងអំណោយមួយចំនួនពីសម្តេចតេជោសែន ដោយផ្ទាល់ដៃផងដែរ នៅព្រឹកថ្ងៃទី២៤ ខែតុលាឆ្នាំ២០២២នេះ។ បើតាមការឲ្យដឹងពីមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង អាជ្ញាធរនៃរដ្ឋបាលខេត្ត បានបន្តនាំយកអំណោយស្បៀងសង្គ្រោះបន្ទាន់មួយចំនួន ទៅចែកជូនបងប្អូនប្រជពលរដ្ឋរងប៉ះពាល់ និងគ្រោះដោយជំនន់ទឹកភ្លៀងកន្លងមកជាបន្តបន្ទាប់នៅតាមបណ្តាស្រុកនានាក្នុងខេត្ត ដែលគិតមកទល់ពេលនេះ…
-
ទីប្រឹក្សារាជរដ្ឋាភិបាល អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយលោកគ្រូ អ្នកគ្រូពេទ្យ អ្នកជម្ងឺ នៅមន្ទីរពេទ្យសម្តេចឪ សម្តេចម៉ែ ដើម្បីអបអរសាទរពិធីបុណ្យគម្រប់ខួបលើកទី១៨ នៃការឡើងគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នេះ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធ នៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានដឹកនាំគណៈប្រតិភូ អន្តរក្រសួង អញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូពេទ្យ និងសួរសុខទុក្ខ និងនាំមកនូវអំណោយមួយចំនួនមកចែកជូនបងប្អូនអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យពហុព្យាបាលសម្តេចឪ សម្តេចម៉ែ គ.មលេខ៦ ខណ្ឌឬស្សីកែវ ដើម្បីសម្តែងនូវមនោសញ្ចេតនា អបអរសាទរ ប្រកបដោយគរវភក្តី និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតក្នុងទិវាដ៏ប្រកបដោយអភិលក្ខិតសម័យ សិរីមង្គលដ៏រុងរឿង ក្នុងព្រះរាជពិធីបុណ្យគម្រប់ខួបលើកទី១៨ នៃការឡើងគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅវ៍ ៥កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ។ មានប្រសាសន៍សំណេះសំណាល នៅក្នុងឱកាសនេះ ឯកឧត្តម ឈិន កេតនា…
-
ក្រសួងប្រៃសណីយ៍ណែនាំ ស្ដីពីវិធានការបង្ការឧបាយកលបោក បញ្ឆោតលួចគណនីតេឡេក្រាម

ភ្នំពេញ៖ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៅថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២២នេះបានចេញសេចក្តីណែនាំមួយស្ដីពីវិធាន ការ បង្ការឧបាយកលបោកបញ្ឆោតលួចគណនីតេឡេក្រាម ក្រោមទម្រង់ រូបភាពមានចលនា “Gift 74/100 Free Premium”។ យោងតាមសេចក្តីជូនដំណឹងនេះបានបញ្ជាក់ឱ្យដឹងថា៖នាពេល ថ្មីៗនេះ មានការប្រើល្បិចលួចយកគណនីតេឡេក្រាម តាមរយៈ ការបោកបញ្ឆោតដោយចោរបច្ចេកវិទ្យា (Hackers) ឬអ្នកបោក ប្រាស់បានបង្កើតតំណភ្ជាប់ក្លែងក្លាយដោយដាក់រូបភាពមានចលនា(Gif) និងតំណភ្ជាប់ មើលទៅហាក់ដូចជាសាររបស់ ក្រុមហ៊ុន តេឡេក្រាម ក្នុងគោលដៅបោកបញ្ឆោតអ្នកប្រើប្រាស់ដើម្បី លួច យកគណនី។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូន សាធារណជន អំពីឧបាយកលបោកបញ្ជោត និងវិធានការបង្ការ ដូចខាងក្រោម៖ឧបាយកលបោកបញ្ឆោតនេះធ្វើឡើងតាមរយៈការជូនដំណឹងទៅម្ចាស់គណនីតេឡេក្រាម ក្រោមទម្រង់រូបភាពមានចលនា(Gif) ដែលមានពាក្យថា “Gift 74/100 Free Premium” ដើម្បីបំពេញព័ត៌មានទទួលបានគណនីប្រើប្រាស់គ្មានដែនកំណត់ នៅពេលម្ចាស់គណនីតេឡេក្រាមចុចលើរូបភាពមានចលនា ឬតំណភ្ជាប់ នឹងមានការតម្រូវឱ្យបញ្ចូលព័ត៌មានសំខាន់ៗដូចជា ឈ្មោះ ពាក្យសម្ងាត់គណនី ជាដើម។ បន្ទាប់មកចោរព័ត៌មានវិទ្យា (Hackers) ធ្វើការលួចយកគណនីតេឡេក្រាម។*ចំពោះវិធានការបង្ការដូចជា៖ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការបន្លំ ក្រោមទម្រង់រូបភាពមានចលនា(Gif) ដែលមានពាក្យថា…