-
ប្រជាពលរដ្ឋក្នុងខណ្ឌចំការមនស្នើរសុំដល់អាជ្ញាធរឱ្យស្ថាបនា ផ្លូវ លូ និងភ្លើងបំភ្លឺសាធារណៈ

ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌល ថបសេនធ័រ ទល់មុខរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បងប្អូនប្រជាពលរដ្ឋបានលើកឡើងជាសំណើរនិងសំណូមពរ ពាក់ព័ន្ធការដ្ឋានសំណង់មួយកន្លែងបានរំខានដល់ការរស់នៅរបស់ពួកគាត់ និងស្នើសុំអោយស្ថាបនាផ្លូវលូ ផ្លូវ ភ្លើងបំភ្លឺសាធារណៈផងដែរ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីការស្នើសុំធ្វើអោយភូមិសង្កាត់មានសុវត្ថិភាព ការផ្តល់សេវាសាធារណៈផ្សេងៗ និងបញ្ហាបរិស្ថានមិនត្រូវបានប្រជាពលរដ្ឋលើកឡើងសុំឱ្យជួយអន្តរាគមន៍នោះទេ។ វេទិកានេះធ្វើឡើងក្រោមវត្តមានឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម កើត ឆែ អភិបាលរងរាជធានីតំណាងឯកឧត្តម ឃួង ស្រេងអភិបាលរាជធានី។ ក្នុងវេទិកានេះប្រជាពលរដ្ឋបានលើកឡើងថា សំណង់អគារដ៏ធំមួយកន្លែងនៅក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន បានរំខានដល់ការរស់នៅរបស់ពួកគាត់យ៉ាងខ្លាំង ដេកពួនមិនបាននិងធ្វើឱ្យលំនៅដ្ឋានរបស់ពួកគាត់ ប្រេះជញ្ជាំងថែមទៀត ។ ពួកគាត់បញ្ជាក់ផងដែរថា ការដ្ឋាននេះបានចាប់ផ្តើមការងាររបស់ខ្លួនពីម៉ោង៧ព្រឹករហូតម៉ោង៥ភ្លឺ ហើយនៅពេលយប់ភាគច្រើន ក្រុមហ៊ុនសំណង់នេះបានបុកគ្រឹះរំខាន់មិនអាចអោយពួកគាត់ដេកពួនបានឡើយ។បន្ថែមពីនេះប្រជាពលរដ្ឋក៏បានស្នើសុំឱ្យស្ថាបនាផ្លូវលូ ផ្លូវ ដាក់អំពូលភ្លើងបំភ្លឺសាធារណៈផងដែរ។ ឯកឧត្តម កើត ឆែ បានមានប្រសាសន៍លើកឡើងថា ចំពោះក្រុមហ៊ុនសំណង់ដែលរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនេះ រដ្ឋបាលរាជធានីភ្នំពេញធ្លាប់បានធ្វើការណែនាំរួចហើយឱ្យក្រុមហ៊ុនធ្វើការងារដែលបង្កសំឡេងរំខាននៅពេលថ្ងៃនិងធ្វើការងារដែលមិនរំខាននៅពេលយប់ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីរដ្ឋបានរាជធានីភ្នំពេញ បានជម្រុញអោយអាជ្ញាធរខណ្ឌចំការមននិងមន្ត្រីពាក់ព័ន្ធចុះពិនិត្យលើការងារនេះបន្ថែមទៀត ។ចំពោះការប្រេះអាគារវិញលោកកើត ឆែ ឱ្យប្រជាពលរដ្ឋដាក់ពាក្យបណ្តឹងមកសង្កាត់ ឬខណ្ឌ ដើម្បីមានឯកសារដោះស្រាយសំណងជាមួយក្រុមហ៊ុនសំណង់នេះ។ ពាក់ព័ន្ធការស្នើសុំឱ្យស្ថាបនាផ្លូវលូ…
-
នគរបាលព្រហ្មទណ្ឌកំរិតស្រាល បង្ហាញមុខក្រុមក្មេងទំនើង ៨នាក់ បន្ទាប់ពីប្រើប្រាស់កាំបិត និងដាវកែច្នៃកាប់ជនរងគ្រោះ បណ្តាលឱ្យរបួសធ្ងន់ម្នាក់

ភ្នំពេញ៖ ក្រុមក្មេងទំនើងចំនួន ៨នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញឃាត់ខ្លួន និងចាប់កោសក់ហើយ បង្ហាញមុខ ជាសាធារណ: កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ បន្ទាប់ពីបានប្រើហឹង្សាដោយចេតនា មានស្ថានទង្ងន់ទោស បន្ទាប់ពីប្រើប្រាស់កាំបិត និងដាវកែច្នៃកាប់ជនរងគ្រោះ បណ្តាលឱ្យរបួសធ្ងន់ម្នាក់។ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យខាងលើមាន ១-ឈ្មោះ អាន ស័រលីញ អាយុ ១៨ឆ្នាំ ជាសិស្សវិទ្យាល័យសន្ធរម៉ុក។ ២-ឈ្មោះ ឌី បូរ៉ា អាយុ ១៨ឆ្នាំ មុខរបរលក់ដូរ។ ៣- ឈ្មោះ ឌីណា បញ្ញារិទ្ធអាយុ ១៨ឆ្នាំ ជាសិស្សវិទ្យាល័យជាស៊ីមសាមគ្គី។ ៤-ឈ្មោះ លឹម ឈាង លី អាយុ ១៨ឆ្នាំ ជាសិស្សវិទ្យាល័យ ជម្ពូវ័ន។ ៥-ឈ្មោះ ហេង ជាដាវីត អាយុ ១៨ឆ្នាំ មុខរបរលក់ដូរ។ ៦-ឈ្មោះ ឌីណា ហ្គាណាន់អាយុ ១៨ឆ្នាំ ជាសិស្ស…
-
ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញចូលរួមក្នុងពិធីបិទមហោស្រពសិល្បៈមហាជនខេត្តកណ្តាល លើកទី៤ ឆ្នាំ២០២២

ខេត្តកណ្ដាល៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល បានរៀបចំប្រឡងចម្រៀងមហោស្រពសិល្បៈមហាជន ខេត្តកណ្តាល លើកទី៤ ឆ្នាំ២០២២ ក្រោមវត្តមាន ឯកឧត្ដម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល ដែលពិធីនេះប្រារព្ធធ្វើនៅមជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគ ហ៊ុន សែន ខេត្តកណ្ដាល នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។ មានប្រសាសន៍សំណេះសំណាល ឯកឧត្ដម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានលើកឡើងថា មហោស្រពសិល្បៈមហាជន ខេត្តកណ្តាល លើកទី៤ ឆ្នាំ២០២២ គឺបានចូលរួមចំណែកអភិរក្ស និងលើកតម្កើងសិល្បៈវប្បធម៌ជាតិគ្រប់ទម្រង់ ក៏ដូចជាការផ្សព្វផ្សាយដល់សាធារណជន មហាជន យុវជន បានឃើញ បានស្គាល់ និងបានយល់ អំពីសិល្បៈទស្សនីយភាពខ្មែរ ដែលមានប្រវត្តិដ៏យូរលង់ណាស់មកហើយ។ ឯកឧត្ដម បន្តថា ប្រទេសកម្ពុជា មានសម្បត្តិវប្បធម៌សម្បូរបែបទាំងរូបី និងអរូបី ដែលបុព្វបុរស យើងបានបន្សល់ទុករហូតដល់សព្វថ្ងៃ មានតួនាទីសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងមនុស្សនិងមនុស្ស សង្គមនិងសង្គម ព្រមទាំងរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ ដោយឡែកខេត្តកណ្តាល ក៏សម្បូរទៅដោយបេតិកភណ្ឌវប្បធម៌ទាំងរូបីនិងអរូបី ដែលយើងត្រូវចូលរួមថែរក្សា ការពារអភិរក្សកេរដំណែលវប្បធម៌ជាតិឱ្យគង់វង្ស…
-
ក្មេងកំព្រាមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២មង្គលបូរី ១២៩នាក់ដែលស្នាក់នៅទីទួលសុវត្ថិភាពទទួលអំណោយពីសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧

បន្ទាយមានជ័យ៖ ក្មេងកំព្រាមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២មង្គលបូរី១២៩នាក់ ដែលស្នាក់នៅទីទួលសុវត្ថិភាពទទួលអំណោយពីសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នៅផ្សារបុរីជ័យ ភូមិចំការតារដោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី។ លោក ពៅ គឹមសៀន ប្រធានមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២មង្គលបូរីបានប្រាប់ថា៖កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២មណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២មង្គលបូរី បានរងផលប៉ៈពាល់ដោយទឹកជំនន់បានលិចក្នុងមណ្ឌលត្រូវបានអាជ្ញាធរស្រុក ឃុំ និងកងកម្លាំងបានជម្លៀសក្មេងចំនួន ១២៩នាក់មកដាក់ទីទួលសុវត្ថិភាពនៅផ្សារចំការត្រដករបស់លោកឧកញ៉ា អ៊ឹង ប៊ុនម៉ៅ ។ លោក អ៊ូ សុភាព អភិបាលរងស្រុកមង្គលបូរីបានមានប្រសាសន៍ថា៖ក្រោយក្មេងដែលរស់នៅក្នុងមណ្ឌលត្រូវបានជម្លៀសរកទីទួលសុវត្ថិភាពជាការយកចិត្តទុកដាក់ពីឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងថ្លែងអំណគុណចំពោះសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តបន្ទាយមានជ័យ ដែលបាននាំយកអំណោយចែកជូនដល់ក្មេងដែលកំពុងស្នាក់នៅទីទួលសុវត្ថិភាព។ ឯកឧត្តម ចៅ ជីអាន ប្រធានសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ជាការណែនាំពីឯកឧត្តម ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ ហើយក្រុមការងារបាននាំយកអំណោយមកចែកជូនដល់ក្មេងក្នុងមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២មង្គលបូរី ដែលរងផលប៉ៈពាល់ដោយទឹកជំនន់ហើយជម្លៀសដាក់ទីទួលសុវត្ថិភាពក្នុងនោះមានអ្នកជម្ងឺ៤ទៅ៥នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ ។ ក្នុងឱកាសនោះសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តបន្ទាយមានជ័យបាននាំយកអំណោយមាន អង្ករ២០ការ៉ុង មី៣០កេស ទឹកស៊ីអ៊ីវ៣០យួរ ទឹកត្រី៣០យួរ ត្រីខកំប៉ុង៣០ដុំ សាប៊ូ១កញ្ចប់១គីឡូក្រាម ទឹកបរិសុទ្ធវីតាល់៥កេស ទឹកបរិសុទ្ធ៣០០យួរ និងថវិការមួយចំនួននិងជូនថវិកាដល់មន្ត្រីពេទ្យនិងកម្លាំងចូលរួម៣ស្ថាប័ន…
-
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ និងក្រុមការងារបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ីចុះធ្វើទស្សនកិច្ចរួមគ្នា នៅវិទ្យាល័យ ហ៊ុន សែន សេរីភាព

កណ្ដាល៖ ប្រតិភូក្រសួងអប់រំ យុវជន និងកីឡា និងក្រុមការងារបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី បានធ្វើទស្សនកិច្ចរួមគ្នា នៅវិទ្យាល័យ ហ៊ុន សែន សេរីភាព ដឹកនាំដោយ ឯកឧត្ដមបណ្ឌិត ឌី ខាំបូលី ប្រធានគ្រប់គ្រងគម្រោង (USESDPII) លោក ម៉ា សុភា ប្រធានក្រុមការងារបេសកកម្ម (ADB) និងមានការចូលរួមពីថ្នាក់នាំគម្រោង ទីប្រឹក្សាគម្រោង មន្ត្រីអនុវត្តគម្រោង គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ និងភាគីពាក់ព័ន្ធ។ ដំណើរទស្សនកិច្ចនេះមានគោលបំណងពិនិត្យ៖១. វឌ្ឍនភាពនៃការអនុវត្តកម្មវិធីសិក្សាបន្ថែមអប់រំស្ទែម (STEM Extra Curricular)២. ការគ្រប់គ្រងតាមសាលារៀន និងលទ្ធផលសិក្សារបស់សិស្សប្រតិភូបានចុះពិនិត្យអាគារធនធានដែលបានជួសជុល បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ បណ្ណាល័យ និងបន្ទប់រៀនចំនួន២ ដែលបានប្រែក្លាយជាបន្ទប់ពិសោធន៍ ព្រមទាំងសម្ភារៈពិសោធន៍ដែលបានបំពាក់ និងសៀវភៅដែលបានផ្គត់ផ្គង់។ ជាលទ្ធផល ទស្សនកិច្ចនេះ ប្រតិភូបានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់លោកនាយក សាលា និងលោកគ្រូ អ្នកគ្រូស្ទែម (STEM)។ ក្រុមការងារក៏បានពិភាក្សា និងដោះស្រាយបញ្ហាប្រឈមមួយចំនួន៕ដោយ-រ៉ាវុធ
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម បញ្ជាក់ថា នៅខេត្តក្រចេះ បានចែកជូនគ្រាប់ពូជស្រូវដល់កសិករបាន១០០% ដោយបានផ្ដល់គ្រាប់ពូជចំនួន ២៨១,៦០តោន ជូនដល់កសិកររងគ្រោះចំនួន ៣ ៦៤២គ្រួសារ

ខេត្តក្រចេះ ៖ ថ្លែងក្នុងកិច្ចប្រជុំ ជាមួយអាជ្ញាធរខេត្តក្រចេះ និងមន្ទីរជំនាញជុំវិញខេត្ត កាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ដើម្បីផ្ទៀងផ្ទាត់ទិន្នន័យ និងតាមដានការខូចខាត និងលទ្ធភាពស្ដារឡើងវិញ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ជាលទ្ធផល ខេត្តក្រចេះបានស្ដាររួចរាល់១០០% លើផ្ទៃដីអាចស្ដារចំនួន ២ ៧៨៤ហិកតា ដោយប្រើប្រាស់គ្រាប់ពូជចំនួន ២៨១,៦តោន និងមានគ្រួសាររងគ្រោះចំនួន ៣ ៦៤២គ្រួសារ។ ក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមទៀតថា ការផ្ដល់គ្រាប់ពូជស្រូវជៀសវាងកុំឱ្យមានសតិអារម្មណ៍ ដោយចុះពិនិត្យបាតុភាពនានា និងដោះស្រាយឱ្យទាន់ពេលវេលា។ ការបញ្ចេញពូជស្រូវតាមខេត្ត ត្រូវតាមដានឱ្យបានច្បាស់លាស់ ដើម្បីមូលដ្ឋានស្នើសុំបន្ថែម ឬបញ្ជាក់ថាគ្រប់គ្រាន់នៃតម្រូវការគ្រាប់ពូជ។ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដាំផ្ញើឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការឱ្យបានជិតស្និទ្ធជាមួយមន្ទីរជំនាញដទៃអនុវត្តការងារប្រកបដោយប្រសិទ្ធភាពបំផុត។ តមកឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបន្តចុះពិនិត្យផ្ទៃដីដែលបានស្ដារដោយផ្ទាល់ ដោយនៅតំបន់នេះ ប្រជាកសិករមិនទាន់ស្ដារដោយសារផ្ទៃស្រែនៅមានកំប្លោកច្រើនពេក។ ក្នុងការចុះជួបពិនិត្យផ្ទាល់នៅស្រែរបស់ប្រជាកសិករ ឯកឧត្តមរដ្ឋមន្ត្រី បានស្វែងយល់ពីការប្រើប្រាស់ជីលើដីស្រែដែលកំពុងស្ដារ ដើម្បីជៀសវាងការប្រើប្រាស់ជីលើសតម្រូវការដែលបណ្ដាលឱ្យខាតបង់ថវិកា និងប៉ះពាល់សុខភាពលូតលាស់របស់ដំណាំស្រូវ ៕…
-
ផ្លូវមួយខ្សែ ស្ថិតនៅក្នុងភូមិ អន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ ចង្អើរ ខេត្តកែប ត្រូវបានសម្ភោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ

ខេត្តកែប ៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រេីប្រាស់ផ្លូវលេខ 1KEK7 (អតីតផ្លូវ ១៣៣៣A) ប្រវែងសរុប ៣,៥០០ម៉ែត្រ ដោយដីល្បាយថ្មភ្នំ និងគម្រោងគូសាណូណិ រួមមានការងារសាងសង់លូប្រអប់ ០១កន្លែង លូមូលទទឹងផ្លូវ ០២កន្លែង ស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ពិធីនេះក៏បានការចូលរួមពី លោក TOKITO HIROYUKI (តុគិតុ ហ៊ិរុយឹគិ) តំណាងស្ថានទូតជប៉ុន ផងដែរ ។ លោក ម៉ម ទូច ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកែប បានអោយដឹងថា ផ្លូវលេខ1KEP7 (អតីតផ្លូវ ១៣៣៣A) មានប្រវែងសរុប៣,៧៥០ម៉ែត្រ ដោយបំបែកចេញពីផ្លូវលេខ១៣៣៣ ត្រង់PK4+136 រហូតដល់ផ្លូវលេខ១៣៣៥ ត្រង់គ.ម១+៩៥០ ស្ថិតក្នុងភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ផ្លូវនេះចែកជាពីរផ្នែក៖ ១- រដ្ឋាភិបាល និងប្រជាជនជប៉ុន បានផ្តល់ជំនួយឥតសំណងនៃគម្រោងគូសាណូណិ ដោយចាក់ដីល្បាយថ្មប្រវែង២៥០ម ទទឹង៧ម,…
-
កសិកររងគ្រោះដោយទឹកជំនន់នៅ៣ស្រុក /ក្រុង នៃខេត្តបន្ទាយមានជ័យនឹងទទួលស្រូវពូជ”សែនក្រអូប”អំណោយសម្តេចតេជោ ហ៊ុន សែន

បន្ទាយយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យត្រៀមលក្ខណ:ទទួលសម្តេចជោហ៊ុន សែន ក្នុងពិធីសំណេះសំណាលនិងចែកពូជស្រូវស្រាលមិនប្រកាន់រដូវ”សែនដល់កសិកររងគ្រោះដោយទឹកជំនន់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាថ្ងៃទី២៣ខែតុលាឆ្នាំ២០២២ ខាងមុខ នៅផ្សារបុរីជ័យ(អ៊ឹង វ៉ាន់ម៉ៅ) ភូមិចម្ការតាដោកឃុំឬស្សីក្រោកស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ។ នេះបើតាម ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងក្នុងកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំកម្មវិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងក្រុមប្រឹក្សាខេត្ត ក្រុងស្រុក ឃុំ សង្កាត់ ក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងពិធីសំណេះសំណាល ចែកស្រូវពូជដល់កសិកររងគ្រោះដោយទឹកជំនន់នាថ្ងៃទី២២-២៣ខែតុលា ដ៏ខ្លីខាងមុខនេះ ។ ឯកឧត្ដម បានបន្តថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នារសៀលថ្ងៃទី២២ខែតុលា នឹងអញ្ជើញទៅជួបសំណេះសំណាល សួរសុខទុក្ខមន្ត្រីរាជការស៊ីវិល កងកម្លាំង។ លុះព្រឹកបន្ទាប់នាថ្ងៃទី២៣ខែតុលា សម្តេចនាយករដ្ឋមន្ត្រីនឹងអញ្ជើញទៅជួបសំណេះសំណាលនុងចែកស្រូវពូជដល់បងប្អូនប្រជាកសិករ ដែលរងគ្រោះទឹកជំនន់៥.២២០គ្រួសារលើ៣ស្រុកក្នុងខេត្តបន្ទាយមានជ័យស្រុកមង្គលបូរីជាង៣.០០០គ្រួសារ ក្រុងសិរីសោភ័ណជិត៦០០គ្រួសារ និងស្រុកភ្នំស្រុកចំនួនជាង១០០០គ្រួសារ ។ ចំពោះពូជស្រូវប្រភេទស្រាលមិនប្រកាន់រដូវប្រភេទ”សែនក្រអូប” ក្រអូប” របស់អង្គភាពប្រព័ន្ធស្បៀងបម្រុងកម្ពុជានៃរាជរដ្ឋាភិបាល ដែលផលិតចេញពីកសិដ្ឋានពូជស្រូវទួលសំរោងស្រុកថ្មគោលខេត្តបាត់ដំបងនៃអគ្គនាយកដ្ឋានកសិកម្ម។ស្រូវពូជដែលកសិករនឹងទទួលបានគឺចំនួន១០០គក្រ/១គ្រួសារ (ដាំដុះបានលើផ្ទៃដី១ហិចតា ) ហើយសម្រាប់តែអ្នករងគ្រោះខូចខាត ហើយមានប្រភពទឹកអាចដាំដុះបានប៉ុណ្ណោះ ។ គួររំលឹកថា…
-
ខ្មាន់កាំភ្លើងបានជិះរថយន្តមកបាញ់រះ ជាង ១០គ្រាប់ទៅលើអគារខនដូSKY LINE ក្នុងខណ្ឌ 7មករា រួចគេចខ្លួនបាត់

ភ្នំពេញ ៖ ខ្មាន់មួយក្រុមជិះរថយន្តចំនួន ០២គ្រឿងមកឈប់រួចដកកាំភ្លើងបាញ់រះជាង ១០គ្រាប់ទៅលើអគារខនដូSKY LINE បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវេលាម៉ោង៣យប់រំលងអធ្រាត្រឈាន ចូលថ្ងៃព្រហស្បតិ៏ ទី២០ ខែតុលា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវ១៣៤ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ 7មករា រាជធានីភ្នំពេញ។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញជនសង្ស័យមួយក្រុមជិះរថយន្តចំនួនពីរគ្រឿងម៉ាកហ្វត ពណ៌ស និងម៉ាកអាលផាត ពណ៌ខ្មៅដោយមិនចាំស្លាកលេខ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ១៣៤ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានឈប់រថយន្តហើយជនសង្ស័យដែលជិះក្នុងរថយន្តហ្វត បានដកកាំភ្លើងបាញ់រះជាង១០គ្រាប់សំដៅទៅលើអគារខនដូSKY LINE បណ្ដាលឲ្យធ្លុះធ្លាយជាច្រើនកន្លែង តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ ប្រភពដដែលបានបន្តទៀតថាក្រោយពីជនសង្ស័យបានធ្វើសកម្មភាពបាញ់រះជាច្រើនគ្រាប់រួចមកក៏បានបាចខិតប័ណ្ណជាច្រើនសន្លឹកដែលមានរូបថតមនុស្សម្នាក់និងមានអក្សរ៣សាសន៏ អក្សរចិន អក្សរវៀតណាម និងអក្សរខ្មែរ នៅនឹងកន្លែងកើតហេតុ រួចក៏នាំគ្នាបើករថយន្តទៅទិសខាងកើតគិចខ្លួនបាត់ស្រមោល។ បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងពិនិត្យជាក់ស្ដែងនៅទីតាំងកន្លែងកើតហេតុរួចបានប្រមូលវត្ថុតាងមួយចំនួនទុកប្រគល់ជូនជំនាញដើម្បីធ្វើការសាវជ្រាវចាប់ជនសង្ស័យមកផ្ដន្ទាទោសទៅតាមច្បាប់៕ដោយ ៖ ជីម ភារ៉ា
-
ឱកាសនិងបញ្ហាប្រឈមរបស់រដ្ឋមន្ត្រីកសិកម្មថ្មីក្នុងក្រសែភ្នែកអ្នកជំនាញកសិកម្មនៅកម្ពុជា

ភ្នំពេញ៖អ្នកជំនាញកសិកម្មបានមើលឃើញពីសក្តានុពលនៃរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្មី ដែលជាយុវជនបន្តវេនវ័យក្មេងឆ្លងកាត់ការអប់រំខ្ពស់ ជាបញ្ញវន្តដែលមានចក្ខុវិស័យវែងឆ្ងាយសម្រាប់វិស័យកសិកម្ម ដែលជាទីសង្ឃឹមថ្មីសម្រាប់ប្រជាកសិករកម្ពុជា ។ប៉ុន្តែអ្នកជំនាញយល់ថា រដ្ឋមន្រ្តីថ្មីនេះត្រួវចាយពេលវេលាយូរ និងជាកិច្ចការលំបាកមួយក្នុងការសម្រេចនូវការកែប្រែវិស័យកសិកម្មនៅកម្ពុជា តាមការប្តេជ្ញារបស់រដ្ឋមន្ត្រីថ្មីនេះ។ លោកសុខ រ៉ាដែន ប្រធានសមាគមវារីវប្បកម្ម មានប្រសាសន៍ថា ទោះបីជាឯកឧត្តម ឌិត ទីណា គ្មានបទពិសោធន៍ច្រើនលើផ្នែកកសិកម្មក្តី តែលោកយល់ថា រដ្ឋមន្ត្រីថ្មីនេះជាបញ្ញវន្តជាន់ខ្ពស់ដែលអាចជាទីពឹងបានសម្រាប់កសិករ។សម្រាប់លោក សុខ រ៉ាដែន មានសុទិដ្ឋិនិយមខ្ពស់ណាស់ សម្រាប់ការចូលកាន់ដំណែងជារដ្ឋមន្រ្តីក្រសួងកសិកម្មថ្មី ។ លោកថា រដ្ឋមន្ត្រីថ្មីវ័យពេញកម្លាំង និងមានចក្ខុវិស័យថ្មី ហើយជាមនុស្សដែលមានឆន្ទៈខ្ពស់ ជាកត្តានាំមកភាពរីកចម្រើនដល់កសិកម្មកម្ពុជា។ លោកសុខ រ៉ាដែន ៖« បងប្អូនវារីវប្បករយើងចេះតែទំនាក់ទំនងមកតាមរយៈបណ្តាញទំនាក់ទំនងសង្គម ចេះតែឱ្យយោបល់ ហើយពួកគាត់ចាំសម្លឹងមើល ហើយខ្ញុំក៏សង្ឃឹមដែរ ព្រោះរដ្ឋមន្ត្រីថ្មី ជាអ្នកបន្តវេនវ័យក្មេង ជាបញ្ញវន្តមានគំនិតថ្មី ដែលជាក្តីសង្ឃឹមយ៉ាងមុតមាំរបស់យើង »។ លោកសុខ រ៉ាដែន គូសបញ្ជាក់ថា អ្វីដែលប្រជាកសិករខ្មែរភាគច្រើនចង់បាន ពីរដ្ឋមន្ត្រីកសិកម្មថ្មីនេះ គឺតម្លាភាពរវាងការនាំចូល និងនាំចេញ ផលិតផលកសិកម្ម និងការត្រួតពិនិត្យពីសុខសុវត្ថិភាពកសិផល តាមទីផ្សារនានា ។ ចំណែក លោក…