-
បន្ថយចំណាយមិនចាំបាច់ នឹងរួមចំណែកកាត់បន្ថយភាពខ្វះខាតនៅក្នុងគ្រួសារដែលរងផលប៉ះពាល់
ពីអតិផរណា
ភ្នំពេញ៖ទប់ស្កាត់ចំណាយមិនចាំបាច់អាចរួមចំណែកកាត់បន្ថយភាពខ្វះខាតនៅក្នុងគ្រួសារ ដែលបណ្ដាលមកពីបញ្ហាអតិផរណា។ អ្នកសេដ្ឋកិច្ចបានប្រាប់ពីដំណោះស្រាយនេះ នៅក្នុងពេលដែលពលរដ្ឋមួយចំនួនត្អូញត្អែរថា ពួកគេរកបានត្រឹមតែមួយទប់ការចំណាយប្រចាំថ្ងៃតែមិនសល់សម្រាប់ការបម្រុងទុកដើម្បីដោះស្រាយបញ្ហាបន្ទាន់មួយចំនួននៅចំពោះដូចជា បញ្ហាសុខភាព កម្មវិធីបុណ្យទាន មង្គលការជាដើម។ លោក ង៉ែត ជូរ អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ចលើកឡើងថា «នៅក្នុងបរិបទដែលអតិផរណាកំពុងកើនឡើងពលរដ្ឋមានចំណូលទាបពួកគេរកបានគ្រាន់តែទប់ការចំណាយ ហើយពួកគេប្រឈមនឹងការខ្វះមុខខ្វះក្រោយ ដូច្នេះមានតែបង្ខំចិត្តកាត់បន្ថយចំណាយមិនចាំបាច់»។ បើតាមលោក ង៉ែត ជូរ ពលរដ្ឋមានចំណូលទាបត្រូវបង្ខំចិត្តខ្ចីបុលបន្ថែម ហើយអ្នកខ្លះដែលបញ្ចេញធនធានដែលបម្រុងទុកដើម្បីទប់ភាពខ្វះខាត។ លោកបន្តថា៖«ជាយន្តការដើម្បីទប់ទល់គឺត្រូវលក់សត្វចិញ្ចឹមរបស់ខ្លួនដូចជាៈ មាន់ ទា សត្វពាហនៈអីជាដើមហ្នឹង ហើយអ្នកខ្លះទៀតគាត់ត្រូវលក់ទ្រព្យសន្សំដូចជាៈមាស ជាប្រាក់ សម្រាប់ដោះទាល់ក្នុងការព្យាបាលជំងឺនិងចំណាយចាំបាច់ ដូចជាបញ្ជូនកូនទៅសាលា ហើយខ្លះទៅក៏ពឹងពាក់បងប្អូនសាច់ញាតិក្នុងការខ្ចីប្រាក់ដើម្បីដោះទាល់ដែរ។ មានតែធ្វើបែបហ្នឹងទេទើបអាចដោះទាល់ទាន់តាមសភាពជាក់ស្ដែង»។ ជាអ្នកលក់ម្ហូបបាយសម្លនៅទីសាធារណៈមួយកន្លែងក្នុងរាជធានីភ្នំពេញ អ្នកស្រី ស៊ឹម ផារ៉េត ប្រាប់ថា នៅចំពោះមុខទំនិញឡើងថ្លៃ។អ្វីៗសព្វមុខឡើងថ្លៃ បានប្រែក្លាយគាត់ជាកូនបំណុលទៅវិញ។ ក្នុងសំណើចហួសចិត្តពេលនិយាយដល់ចំណុចនេះអ្នកស្រីសង្កត់ធ្ងន់ថា«ពីមុនអត់ដែរខ្ចីលុយគេទេ ឥលូវទៅជាចេះខ្ចីដើម្បីបង្វិលការចំណាយលើកមួយដាក់មួយ»។ ជាង១០ឆ្នាំក្នុងរបរលើដងផ្លូវស្ត្រីរូបនេះកត់សម្គាល់ថា បើធៀបនឹងកាលពី១០ឆ្នាំមុននិងបច្ចុប្បន្នតម្លៃទំនិញឡើងអាក្រក់មិនធ្លាប់មានទោះជាតម្លៃប្រាក់ខែបច្ចុប្បន្នត្រូវបានដំឡើងក៏ដោយ។ អ្នកស្រី ផារ៉េតបន្ត«ពីមុនខ្ញុំលក់បាយដាក់សាច់តែ២ ០០០រៀលទេ ឥលូវ៤ ០០០រៀល។ ចំណែកឥវ៉ាន់សម្រាប់លក់ចំណាយធ្លាប់តែ១០ម៉ឺនកើនដល់២០ម៉ឺនដែលគិតទៅតម្លៃឡើងគុណមួយជាពីរ។ ទោះបីជាចំណូលខ្ញុំរកបានម្ងៃ២០ម៉ឺនរៀលរាប់ទាំងថ្លៃដើម ហើយត្រូវចំណាយដែលចាំបាច់ក្នុងមួយខែរង្វង់៣០០ដុល្លារដូចជា ថ្លៃសាលាកូន ផ្ទះជួល ទឹក ភ្លើង គ្មានប្រាក់សន្សំទុកទេ។…
-
ក្រុមអ្នកលេងកាំបិតបុ័ងតោ ចំនួន ០២នាក់ ត្រូវនគរបាលប៉ុស្ដិ៍ស្រះចក ឃាត់ខ្លួន ខណៈ បក្ខពួក ៧នាក់ ទៀត គេច ខ្លួន បាត់

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច ជំនាញ ប៉ុស្ដិ៍រដ្ឋបាលរដ្ឋបាលស្រះចក សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួន យុវជន ០២នាក់ ក្នុង ចំណោម បក្ខពួក ០៩ ដែល ជាក្រុមអ្នកលេងកាំបិតបុ័ងតោ យកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់ ។ នេះបេី យោង តាមប្រភពព័ត៍មានពី លោកវរសេនីយ៍ត្រី កាន់ វណ្ណៈ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បានឱ្យដឹងនៅរសៀលថ្ងៃ ពុធ ទី ១៩ ខែតុលា ឆ្នាំ ២០២២ ។ ករណី បង្រ្កាបការកាន់កាប់អាវុធដោយខុសច្បាប់(ដាក់កាំបិតបុ័ងតោក្នុងកាបូបស្ពាយ) នេះ បានធ្វេីឡេីង កាលពីយប់ថ្ងៃទី១៨ ខែតុលា ម្សិលមិញនេះ នៅចំណុចមុខហាងប៊ូហ្វេស្កាយស្ហឹង ផ្លូវលេខ១៥៩ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ យោង តាម ដំណើរ រឿង ហេតុបានឲ្យដឹងថា កាលពីវេលាម៉ោង ៧យប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២…
-
បុរសម្នាក់ ត្រូវតុលាការកំពូល ជម្រះបណ្តឹងសាទុក្ខ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ជិត ២គីឡូក្រាម

ភ្នំពេញ ៖ តុលាការកំពូល នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានធ្វើការ ជំនុំជម្រះលើបណ្ដឹងសាទុក្ខរបស់ បុរសម្នាក់ ជាជនជាប់ចោទ ដែលតុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធនាគារ ២០ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ រក្សាទុក និងជួញដូរគ្រឿងញៀន ជិត ២គីឡូក្រាម ប្រព្រឹត្តនៅគោលដៅ ២ផ្សេងគ្នា កាលពីអំឡុងឆ្នាំ ២០១៩ នាពេលកន្លងទៅ។ ក្នុងនោះ គោលដៅទី១: នៅចំណុចចំណុចផ្ទះហ្គេមអ៊ីនធើណេត ៧៧៧៧ ខាងក្រោយផ្សារសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ គោលដៅទី២: នៅចំណុចក្នុងផ្ទះលេខ២៨AZ ផ្លូវលេខ២៧៨ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃតុលាការកំពូល លោក និល ណុន បានឱ្យដឹងថា ជនជាប់ចោទខាងលើរូបនេះ មានឈ្មោះ អាន វាសនា ភេទប្រុស អាយុ ៣៧ ឆ្នាំ កើតឆ្នាំ១៩៨៤។ ក្នុងសំណុំរឿងនេះ ជនជាប់ចោទ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ…
-
ប្រជាសហគមន៍មានជីវភាពធូរធារជាងមុន បន្ទាប់ពីទទួលបានមុខរបរថ្មី
ពីក្រសួងបរិស្ថាន
ភ្នំពេញ៖សហគមន៍នៅតាមតំបន់ការពារធម្មជាតិពីដើមធ្លាប់តែប្រកបរបរ និងរស់នៅតាមសម្មាអាជីវោរៀងៗខ្លួន តាមរយៈការធ្វើស្រែ ធ្វើចម្ការ អាស្រ័យផលព្រៃឈើ និងដាក់អន្ទាក់សត្វជាដើម។ របរទាំងនេះជារបរពេញនិយម ដែលប្រជាសហគមន៍ជ្រើសរើសធ្វើសម្រាប់ផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃ។ ប៉ុន្តែ ពេលវេលាបានផ្លាស់ប្តូរ ជំនួសមកវិញនូវបច្ចេកវិទ្យា និងការអភិវឌ្ឍបន្តិចម្ដងៗ បានជំរុញឱ្យបរិបទរស់នៅរបស់មនុស្សក៏ផ្លាស់ប្ដូរទៅតាមនោះដែរ។ បន្តិចម្ដងៗ ធនធានដែលប្រជាសហគមន៍តែងតែអាស្រ័យបានក៏កាន់តែខ្សត់ទៅៗ របរដែលតែងអាចធ្វើបានក៏បែរជាលែងអាចធ្វើតទៅទៀតបាន។ ប្រជាជនទាំងនោះក៏ត្រូវស្វែងរករបរថ្មីដែលអាចចិញ្ចឹមគ្រួសារបាន ហើយស្របទៅតាមភាពបត់បែននៃសង្គម។ ក្រសួងបរិស្ថានកាលពីពេលកន្លងទៅ បានដាក់សកម្មភាពចុះទៅដល់ទីតាំងសហគមន៍ផ្ទាល់ដើម្បីស្វែងយល់ និងបង្កើតជម្រើសមុខរបរដល់ពួកគេ និងដើម្បីធានាបាននូវការបន្សុំាខ្លួនទៅនឹងសម័យកាលថ្មី។ ជនជាតិភាគតិចម្នាក់ដែលរស់នៅក្នុងសហគមន៍ង៉ន ស្រុកសណ្ដាន់ ខេត្តកំពង់ធំមានក្ដីសោមនស្សរីករាយចំពោះការយកចិត្តទុកដាក់របស់មន្ទីរបរិស្ថានខេត្តដែលបាន ផ្ដល់វគ្គបណ្ដុះបណ្ដាលភ្លេងបុរាណទៅកាន់សហគមន៍ខ្លួន។ លោក ជា ចន្ថា ដែលជាជនជាតិភាគតិចកួយ បានលើកឡើងថា៖ «ពីដើមមកយើងប្រកបរបរតែតាមប្រពៃណីយើង តាមដូនតាយើង ។ប៉ុន្តែសព្វថ្ងៃមិនអ៊ីចឹងទេ! សហគមន៍ពួកខ្ញុំបានព្យាយាមសម្របខ្លួនជាមួយនឹងប្រជាជនខ្មែរ ដើម្បីបានធ្វើការងារដូចពួកគេដែរ។» លោកបន្តរៀបរាប់ថា ដោយសារមូលហេតុនេះ ប្រពៃណីជនជាតិភាគតិចរបស់លោកបានប្រែរូបរាងបន្តិចម្ដងៗ ហើយផ្នែកសំខាន់មួយដែលជាតន្ត្រីនោះក៏មិនសូវមានអ្នកចេះលេងដែរ។ ប៉ុន្តែថ្មីៗនេះ សហគមន៍របស់លោកបានទទួលការបណ្ដុះបណ្ដាលផ្នែកភ្លេងបុរាណនេះ និងបានការឧបត្ថម្ភលើឧបករណ៍ភ្លេងផងដែរ។ លោក ជា ចន្ថានិយាយថា៖ «ខាងសហគមន៍ខ្ញុំបានស្នើរសុំរៀនជំនាញភ្លេងនេះឱ្យបានយូរ ព្រោះពួកយើងចង់ចេះដើម្បីយកទៅប្រកបជាជំនាញតែម្ដង ម្យ៉ាងទៀតយើងចង់រក្សាវប្បធម៌យើងមិនឱ្យបាត់ទៅណា ទោះបីជាទំនៀមទំលាប់មួយចំនួនបានផ្លាស់ប្ដូរក៏ដោយ។» បើតាមជនជានភាគតិចដដែលនេះ បច្ចុប្បន្នអ្នករស់នៅក្នុងសហគមន៍របស់លោកភាគច្រើនប្រកបរបរធ្វើកសិកម្ម ដាំដំណាំ និងធ្វើការឱ្យគេនៅពេលដំណាំខ្លួនបានប្រមូលផលរួចរាល់។ ហើយភាគច្រើនគឺអាចមានជីវភាពធូរធា…
-
មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានថ្លែងនូវការថ្កោលទោស និងប្រឆាំងដាច់ខាត ចំពោះសម្ដីរបស់ទណ្ឌិត សម រង្ស៊ី ថា ជាមេក្រុមឧទ្ទាម ពូជក្បត់ជាតិ៣ជំនាន់ ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់

ខេត្តកំពង់ស្ពឺ ៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃខ.ភ.ម និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានថ្លែងនូវការថ្កោលទោស និងប្រឆាំងដាច់ខាត ចំពោះសម្ដីរបស់ទណ្ឌិត សម រង្ស៊ី ថាជាមេក្រុមឧទ្ទាម ពូជក្បត់ជាតិ៣ជំនាន់ ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ដែលបានចេញសេចក្ដីថ្លែងការណ៍ និងគម្រោងថ្មី តាមរយៈឃ្លីបវីដេអូកន្លងមកថ្មីៗនេះ ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាល ឆ្នាំ២០២៣ និងបានញុះញង់កងកម្លាំងប្រដាប់អាវុធឲ្យធ្វើការបះបោរ ព្រមទាំងបានប្រមាថដោយអសីលធម៌ ចំពោះសម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកសន្តិភាព និងជាទីគោរពស្រឡាញ់របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងបែបនេះ នៅក្នុងពិធីដង្ហែរបុណ្យអង្គកឋិនសាមគ្គីមួយ វេរប្រគេនព្រះសង្ឃនៅវត្តត្រពាំងវែង ស្ថិតក្នុងឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៩ ខែតុលានេះ។ ឯកឧត្តម បានបន្តថា មានសម្តេចតេជោ ហ៊ុន សែន គឺមានសន្តិភាព ហើយស្ថិតក្នុងតម្លៃណាក៏ដោយ យើងគាំទ្រឲ្យសម្តេចតេជោ ជានាយករដ្ឋមន្ត្រីនៅគ្រប់អាណត្តិ និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត។ ឯកឧត្តមកិត្តិបណ្ឌិត បានបញ្ជាក់ថា…
-
សិប្បកម្មកែច្នៃសត្វ ទន្លេនមួយកន្លែងអាចបង្កើនចំណូលជីវភាពដល់បងប្អូនប្រជាពលរដ្ឋ ឃុំទឹកហូត ស្រុករលាបៀរ

កំពង់ឆ្នាំង ៖ ជន្លេនគឺជាសត្វល្មូនក្នុងដីមួយប្រភេទ ដែលគ្រប់គ្នារខ្ពើមអើមស្ទើរមិនហ៊ានប៉ះកាន់នោះទេ ប៉ុន្តែក្រោយពីមានសិប្បកម្មកែច្នៃជន្លេនមួយកន្លែងនៅភូមិអូរសណ្ដាន់ថ្មី ឃុំទឹកហូត ស្រុករលាប្អៀរ បែរជាប្រជាពលរដ្ឋនៅតំបន់នោះមាន ឱកាសរកកម្រៃពីសប្បកម្ម ធ្វើជន្លេននៅទីនោះដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ បានល្អប្រសើរទៅវិញ ។ លោក មុីង ប៊ុន ទី អាយុ ៦៧ឆ្នាំបានឲ្យដឹងថា គាត់បានមកធ្វើការនៅក្នុងសិប្បកម្មកែច្នៃជន្លេននេះអស់រយៈពេលជាច្រើនថ្ងៃមកហើយ ដោយក្នុងមួយថ្ងៃ គាត់រកចំណូលបានប៉ុន្មានពី៣ទៅ៤ម៉ឺនរៀល ពីការលាតសត្វជន្លេនវះរួចហាលលើចង្អើ ប៉ុន្តែក្មេងៗ មានភាពរហ័សរហួន អាចហាលដល់ទៅជាង ២០០ចង្អើរ គ្រាដែលក្នុងមួយចង្អើរមានតម្លៃ ៤០០រៀល ឬអាចនិយាយបានថា រកប្រាក់ចំណូលពី៨ទៅ១០ ម៉ឺនរៀលក្នុងមួយថ្ងៃ។ ចំណែកក្មេងៗដែលឆ្លៀតពេលទំនេរពីរៀនសូត្រ១ពេលក្នុងមួយថ្ងៃ បានមកធ្វើការហាលជន្លេន ក៏អាចរកចំណូលបានប្រមាណជាង ២ម៉ឺនរៀលតែក្នុងមួយពេល ស្ត្រីរូបនោះបានបញ្ជាក់ថានៅក្នុងរោងសិប្បកម្មនេះមានអ្នកមកធ្វើជន្លេនចន្លោះពី៣០ ទៅ ៤០នាក់ប៉ុណ្ណោះ ប៉ុន្តែបើនៅចុងភូមិវិញ មានសិប្បកម្ម ធ្វើជន្លេន មួយកន្លែងដែរ ដែលមានមនុស្សច្រើនជាងប្រមាណ ៦០នាក់ មានន័យថា អ្នកភូមិអូរសណ្ដានថ្មីប្រមាណ ១០០នាក់ បានរកកម្រៃ ពីសិប្បកម្មកែច្នៃជន្លេនេះ។ ស្ត្រីម្នាក់ដែលសុំអនុញ្ញាតមិនបញ្ចេញឈ្មោះ និងជាមេការមើលការខុសត្រូវក្នុងសិប្បកម្មខាងលើបានឲ្យដឹងថា សិប្បកម្មនេះជារបស់ក្រុមហ៊ុនបរទេសមួយ ដែលបានប្រមូលទិញទន្លេនពីកសិករនៅខែទឹកឡើង ដោយក្នុង១គីឡូក្រាម ថ្លៃពី២៥០០…
-
អភិបាលខេត្តកំពង់ចាម ដាក់ផែនការពន្លឿន ឲ្យអ្នកទទួលការសាងសង់គម្រោងវិមានឯករាជ្យ រួចរាល់ នារយៈពេល ១៥ថ្ងៃទៀត

ខេត្តកំពង់ចាម ៖ នៅក្នុងឱកាសដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ វិមានឯករាជ្យ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈធភិបាល ខេត្តកំពង់ចាម បានដាក់ផែនការឲ្យអ្នកទទួលការសាងសង់គម្រោងវិមានឯករាជ្យឲ្យរួចរាល់ ក្នុងរយៈពេល ១៥ថ្ងៃទៀត ខណៈពេលដែលគិតមកដល់ពេលនេះ គម្រោងសម្រេចលទ្ធផលសាងសង់ បានប្រមាណជា ៩០%ហើយនោះ ។ ឯកឧត្ដមអភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា វិមានឯករាជ្យ ត្រូវតែសាងសង់ឲ្យរួចរាល់ទាំងប្រព័ន្ធ ទឹក ភ្លើង ក្នុងរយៈពេល ១៥ថ្ងៃទៀត ដោយរាប់ចាប់ពីថ្ងៃនេះ ទៅដល់ត្រឹមថ្ងៃទី០៤ ខែវិច្ឆិកា ខាងមុខ ។ ក្រៅពីនោះ យើងទុកពេលវេលា ៥ថ្ងៃ សម្រាប់ធ្វើការសម្អាត ដើម្បី ត្រៀមសម្ពោធ នាឱកាស នៃការប្រារព្ធបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ឆ្នាំ២០២២ នាពេលខាងមុខ ជាមួយគ្នាតែម្ដង។ សូមរំលឹកផងដែរថា វិមានឯករាជ្យខេត្តកំពង់ចាម ស្ថិតនៅក្នុងភូមិទី ៦ សង្កាត់វាលវង់…
-
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំក្រុមគ្រូពេទ្យទៅព្យាបាលជំងឺនិងឧបត្ថម្ភអំណោយ របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំក្រុមគ្រូពេទ្យ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទៅព្យាបាលជំងឺ ផ្ដល់ថ្នាំពេទ្យ និងបានឧបត្ថម្ភស្បៀងអាហារ អំណោយរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនប្រជាជនក្រីក្ររងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ចំនួន ១០០នាក់ នៅឃុំបន្ទាយស្ទោងស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ។ លោកស្រី ហុង ឡាំងហៀង អភិបាលរងស្រុកស្ទោង បានថ្លែងអំណរគុណ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតនិងលោកជំទាវ ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានដឹកនាំក្រុមគ្រូពេទ្យមកព្យាបាលជំងឺ និងផ្ដល់ថ្នាំពេទ្យ ព្រមទាំងបាន ឧបត្ថម្ភអំណោយជូនប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនិងរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់នៅឃុំបន្ទាយស្ទោង ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពីឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ដែលបានណែនាំដល់កងទ័ព…
-
ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកា និងអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចូលរួមក្នុងពិធីបុណ្យសពប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី នាំយកថវិកានិងអំណោយ ឯកឧត្តម ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ចូលរួមក្នុងពិធីបុណ្យសពប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត ឈ្មោះ សន ធួង ភេទស្រី អាយុ៤២ឆ្នាំ ទទួលមរណភាពកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ដោយរោគាពាធ និងបានបន្សល់ទុកនូវកូនកំព្រាម្តាយចំនួន៥នាក់ រស់នៅភូមិបេង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្តាយ ចំពោះមរណៈភាពរបស់លោកស្រី សន ធួងនិងបួងសួងសូមឱ្យវិញ្ញាក្ខន្ធលោកស្រី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយនៅព្រឹកថ្ងៃទី១៩ ខែ ឆ្នាំ២០២២ បាននាំយកអំណោយ ឧបត្ថម្ភក្នុងពិធីបុណ្យសព អង្ករ៥០គីឡូក្រាម មីជាតិពីរ កេស ទឹកត្រីទឹកស៊ីអ៊ីវពីរយួរ និងថវិកាមួយផងដែរ ។ ក្រុមគ្រួសារសព និងប្រជាពលរដ្ឋ បានសូមគោរពថ្លែងអំណរគុណ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត…
-
ពលរដ្ឋជាង ២០០០គ្រួសារដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅស្រុកជីក្រែង ទទួលបានស្បៀងពីរាជរដ្ឋាភិបាល

សៀមរាប៖ ប្រជាពលរដ្ឋដែលរងគ្រោះមហន្ដរាយដោយទឹកជំនន់ចំនួន ២៨៧៤គ្រួសារ នៅក្នុងស្រុកជីក្រែង ខេត្ដសៀមរាប បានទទួលស្បៀងបម្រុងទុកមាន គ្រឿងឧបភោគបរិភោគ និងគ្រាប់ពូជស្រូវ ពីគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងកម្ពុជា។ ការផ្ដល់ស្បៀងនេះ ធ្វើឡើងនៅក្នុងវត្ដឥន្ទ្រឧស្សាហ៍ ហៅវត្ដជីក្រែង ស្ថិតនៅឃុំជីក្រែង ស្រុកជីក្រែង ខេត្ដសៀមរាប នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្ដម ទៀ សីហា អភិបាលខេត្ដសៀមរាប លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ ជុំវិញខេត្ត ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ការផ្ដល់ស្បៀងនេះ ជាការយកចិត្ដទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលឯកឧត្ដមថា មានតែប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោតែមួយគត់ ដែលបានគិតគូរ និងបានឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ ដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ គ្រួសាររងគ្រោះ និងងាយរងគ្រោះក្នុងអំឡុងគ្រោះទឹកជំនន់នេះ ។ បើទោះបីស្បៀងទាំងនេះ មិនច្រើនក៍ពិតមែន ប៉ុន្ដែអាចជួយសម្រួលដល់ជីវភាពប្រជជាពលរដ្ឋបានមួយគ្រាៗដែរ ដែលនេះបង្ហាញពីការយកចិត្ដទុកដាក់ពីរាជរដ្ឋាភិបាល។ឯកឧត្ដមសង្កេតឃើញថា គ្មានគបក្សណាមួយក្រៅពីគណបក្សប្រជាជនកម្ពុជាទេ…