-
បុរសម្នាក់ ត្រូវតុលាការកំពូល តម្កល់ទោស ជាប់ពន្ធនាគារ ២៨ឆ្នាំ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ជាង ៤គីឡូក្រាម

ភ្នំពេញ ៖ តុលាការកំពូល កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ បានតម្កល់ទោស បុរសម្នាក់ ជាជនជាប់ចោទ ជាប់គុក កំណត់ ២៨ឆ្នាំ ដែលជាប់ពាក់ព័ន្ធករណីដឹកជញ្ជូន និងជួញដូរគ្រឿងញៀន និងការសម្អាតប្រាក់ ប្រព្រឹត្តនៅគោលដៅ ២ផ្សេងគ្នា កាលពីឆ្នាំ២០២០ រហូតដល់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នាពេលកន្លងទៅ។ ក្នុងនោះគោលដៅ ទី១: នៅចំណុចផ្ញើអីវ៉ាន់ក្រុមហ៊ុនវីរ:ប៊ុនថាំ ស្ថិតនៅតាមផ្លូវមុនីរ៉េត កែងផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទួលស្វាយព្រៃ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងគោលដៅ ទី២: នៅលំនៅឋាន ផ្ទះលេខ១០ នៅភូមិត្នោតជ្រំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ។ ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃតុលាការកំពូល លោក គង់ ស្រ៊ីម បានឱ្យដឹងថា ជនជាប់ចោទម្នាក់ខាងលើមាន ឈ្មោះ មាន ហ៊ុន សារ៉េត ភេទប្រុស ៣០ឆ្នាំ រស់នៅសង្កាត់ទួលស្វាយព្រៃ ខណ្ឌកេងកង…
-
ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២ បានប្រមូលផ្តុំនិយោជកធំៗគ្រប់វិស័យប្រមាណ ១៥០ ហើយអាចផ្តល់ឱកាសការងារដល់យុវជនជាង ២ម៉ឺនកន្លែង

ភ្នំពេញ ៖ ពិព័រណ៍ការងារ និងផលិតភាពជាតិ ដែលនឹងរៀបចំនៅថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២២ គឺជាព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំ នឹងប្រមូលផ្តុំនិយោជកធំៗគ្រប់វិស័យប្រមាណ ១៥០ ហើយដែលគេរំពឹងថាបើកឱកាសការងារថ្មីៗថែមទៀតចំនួនជាង ២ ម៉ឺនកន្លែង ដើម្បីប្រកាសជ្រើសរើសបេក្ខជនគ្រប់មុខតំណែង ស្របតាមចំណេះ ជំនាញ និងសមត្ថភាព។ គួរបញ្ជាក់ថាក្នុងសនិ្នសីទសារព័ត៌មានស្តីអំពី “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២” នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុនដែលបានរៀបចំឡើងនៅថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២២គេឃើញមានការចូលរួមពីសំណាក់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយនិង ដោយមានការចូលរួមពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងធនាគារកាណាឌីយ៉ា។ ព្រមទាំង តំណាង ក្រសួង ស្ថាប័ន ក្រុមហ៊ុន សិស្ស/និស្សិត ចំនួន ប្រមាណ ៤០០នាក់។ ឯកឧត្តម ហៃ ហ៊ុនឡេង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានទីភ្នាក់ងារជាតិមុខរបរនិងការងារបានថ្លែងឱ្យដឹងថាក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ ដែលនឹងរៀបចំឡើងពីរថ្ងៃពោលគឺថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ ២០២២នៅមជ្ឈមណ្ឌលពិព័រណ័កោះពេជ្រ នឹងមានវិស័យនាំមុខគេរួមមាន…
-
លោកឧត្ដមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ សម្រេចលុបចោលក្រុមការងារត្រួតពិនិត្យរឹតបន្ដឹងច្បាប់ចរាចរណ៍ ក្នុងភូមិសាស្ដ្រខណ្ឌទាំង១៤

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចលុបចោលក្រុមការងារចុះត្រួតពិនិត្យរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅក្នុងភូមិសាស្ដ្រខណ្ឌទាំង១៤។ ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ គឺលោកឧត្តមសេនីយ៍ឯក ស ថេត បានអះអាងថា កម្លាំង និងគោលដៅចរាចរណ៍ ដែលបានបង្កើតដោយមិនមានលិខិតបទដ្ឋាន និងមិនស្ថិតក្រោមការគ្រប់គ្រងរបស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ។ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសម្រេច ប្រការ១ : ត្រូវបាននិរាករណ៍លិខិតបង្គាប់ការ និងបណ្តាគោលដៅចរាចរណ៍ក្រៅក្របខណ្ឌកំណត់មានដូច ខាងក្រោម ៖ លិខិតបង្គាប់ការលេខ០៧៧ លបក ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ស្តីពីការបង្កើត ក្រុមការងារចុះត្រួតពិនិត្យរឹតបន្តឹងការអនុវត្តន៍ច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកនៅក្នុងភូមិសាស្ត្រខណ្ឌទាំង១៤ ។ លិខិតចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ចុះហត្ថលេខាដោយលោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងទទួលផែនការងារនគរបាលចរាចរណ៍ ។ កម្លាំងនិងគោលដៅចរាចរណ៍ ដែលបានបង្កើតដោយមិនមានលិខិតបទដ្ឋាននិងមិន ស្ថិតក្រោមការគ្រប់គ្រងរបស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ។ ប្រការ២ : ស្នងការរងផែនការងារនគរបាលចរាចរណ៍ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកត្រូវ ប្រមូលផ្ដុំកម្លាំងដូចមានចែងក្នុងប្រការ១មកគ្រប់គ្រង និងធ្វើការបែងចែកភារកិច្ចជាថ្មី…
-
ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា ចាប់ពីថ្ងៃទី១៩-២១ ខែតុលា កម្ពុជា បន្តទទួលឥទ្ធិពលនៃទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី១៩-២៥ ខែតុលា ឆ្នាំ២០២២។ ក្រសួងបានឲ្យដឹងថា នៅថ្ងៃទី១៩-២១ ខែតុលា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលនូវទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន។ ចំណែកព្យុះទី២០ ឈ្មោះ នេសាទ ( NESAT) ដែលបានកើតឡើងនៅភាគខាងជើងហ្វីលីពីន និងថមថយឥទ្ធិពល នៅពេលធ្វើដំណើរដល់ប៉ែកខាងក្រោម នៃភាគខាងជើងវៀតណាម នៅថ្ងៃទី២១ខែតុលា។ ចាប់ពីថ្ងៃទី២២-២៥ ខែតុលា ឥទ្ធិពលនៃទ្រនុងសម្ពាធខ្ពស់ ពីចិនចុះខ្សោយ ខណៈដែលជ្រលងសម្ពាធទាបពីសមុទ្រ ចិនខាងត្បូងបង្កើនឥទ្ធិពល មកលើភាគខាងត្បូងកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖១៖តំបន់ទំនាបកណ្តាល សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C ចាប់ពីថ្ងៃទី១៩-២១ ខែតុលា ស្ទើរតែគ្មានភ្លៀង បើមានតិចតួចតែប៉ុណ្ណោះ។ បន្ទាប់ពីនោះបណ្តារាជធានី-ខេត្ត នៅភាគខាងក្រោម និងខាងជើងជាប់ប្រទេសវៀតណាម នឹងមានភ្លៀងក្នុងកំរិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ចំពោះបណ្តាខេត្តដទៃទៀត អាចមានភ្លៀងតិចតួច…
-
ប្រតិបត្តិករមីក្រូហរិញ្ញវត្ថុឯកភាពគ្នាជាគោលការណ៍ក្នុងការជួយកសិករដែល រងផលប៉ះពាល់ដោយទឹកជំនន់តាមសំណើសម្តេចតេជោនាយករដ្ឋមន្ត្រី

ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានាព្រឹកថ្ងៃទី១៧ខែតុលានេះបានឆ្លើយតបទៅនឹងបញ្ហាគ្រោះទឹកជំនន់ ដែលបង្កការខូចខាតទៅដល់ប្រជាពលរដ្ឋ ដោយសន្យាថានឹងផ្ដល់លក្ខខណ្ឌអនុគ្រោះទៅដល់អតិថិជនរបស់ខ្លួនដែលរងគ្រោះដោយទឹកជំនន់។ការឆ្លើយតបរបស់សមាគមមីក្រូហិរញ្ញវត្ថុនេះ ធ្វើឡើងស្របទៅតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ដែលបានស្នើឱ្យស្ថាប័នមីក្រូហិរញ្ញវត្ថុយោគយល់ចំពោះពលរដ្ឋ។ លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឱ្យដឹងថា ខាងសមាគមបានយកចិត្តទុកដាក់លើបញ្ហាទឹកជំនន់នេះ ព្រមទាំងបានពិនិត្យ និងសិក្សាលើទំហំនៃផលប៉ះពាល់របស់ប្រជាជន ដោយផ្អែកតាមទិន្នន័យពីឆ្នាំកន្លងទៅ។លោកបន្តថា៖«បន្ទាប់ពីទទួលដំណឹងពីផល់ប៉ះពាល់ទឹកជំនន់ ក្រុមការងារសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានធ្វើការវិភាគពីទំហំនៃផលប៉ះពាល់ដែលអាចនឹងកើតឡើងដោយផ្អែកតាមទិន្នន័យឆ្នាំកន្លងៗមកហើយនៅសប្តាហ៍មុនសមាគមក៏បានកោះប្រជុំសមាជិកដើម្បីជជែកគ្នាពីបញ្ហានេះ ដើម្បីត្រៀមរៀបចំជួយដល់បងប្អូនកសិករដែលរងផល់ប៉ះពាល់»។ លោកគូសបញ្ជាក់ថា៖ «វិស័យមីក្រូហរិញ្ញវត្ថុទាំងមូល បានឯកភាពគ្នាជាគោលការណ៍ថា នឹងជួយដល់បងប្អូនកសិករដែលរងផលប៉ះពាល់ តាមរយៈការផ្តល់នូវលក្ខខណ្ឌអនុគ្រោះផ្សេងៗ និងសម្របតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន»។ នៅក្នុងឱកាសចូលរួមជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ ជាតិគ្រប់គ្រងជាងប្រាំមួយពាន់នាក់នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២២នេះសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបាន ក្រើនរំលឹកអំពីការចុះជួយអន្តរាគមន៍បន្ថែមដល់ពលរដ្ឋដែលកំពុងរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ ដែលជួយផ្ដោតលើជំនួយសំខាន់ពីរគឺ ជំនួយខាងកសិកម្ម និងជំនួយខាងហិរញ្ញវត្ថុ។ ក្នុងដំណើរការចុះជួយអន្តរាគមន៍នេះសម្តេចតេជោនាយករដ្ឋមន្ត្រីបានអំពាវនាវអំពាវនាវទៅដល់គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុឱ្យជួយសម្រួលលើឥណទានរបស់ពលរដ្ឋដែលកំពុងស្ថិតក្នុងស្ថានភាពលំបាក។សម្តេចបានលើកឡើងពីការបន្ធូរបន្ថយការប្រាក់ ពន្យាររយៈពេលក្នុងការសងត្រឡប់ និងការរៀបចំឥណទានឡើងវិញ ជាដើម។ទោះជាយ៉ាងណាក្ដី ខាងសមាគមមីក្រូហិរញ្ញវត្ថុមិនទាន់បង្ហាញរបាយការណ៍របស់ខ្លួននៅឡើយទេថា ខ្លួននឹងជួយសម្រួលបែបណាខ្លះចំពោះអតិថិជនរបស់ខ្លួនដែលកំពុងរងគ្រោះដោយទឹកជំនន់នោះ៕ដោយ៖ កែវ បុស្បា
-
មេបញ្ជាការកងទ័ពជើងគោក ផ្តល់ទូកនិងម៉ាស៊ីន ១៦គ្រឿង ដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ មេបញ្ជាការកងទ័ពជើងគោក និងជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានផ្តល់ទូក និងម៉ាស៊ីនទូក ១៦គ្រឿង ជូនដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង សម្រាប់ការអនុវត្តសកម្មភាពក្នុងបេសកកម្មផ្សេងៗតាមបទបញ្ជា ជាពិសេស នៅក្នុងសកម្មភាពមនុស្សធម៌ បម្រើប្រជាជន ដែលកំពុងរងផលប៉ះពាល់ ដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀង និងឧបទ្ទវហេតុផ្សេងៗទៀត នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។ ការប្រគល់ទូក និងម៉ាស៊ីនទាំង ១៦គ្រឿងនោះ បានធ្វើឡើងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង សម្រាប់ធ្វើការបែងចែកទៅឲ្យ ៨អង្គភាពចំណុះសឹករងខេត្ត រួមមាន៖ ផ្នែកសឹករងក្រុងស្ទឹងត្រែង ផ្នែកសឹករងសេសាន ផ្នែកសឹករងថាឡាបរិវ៉ាត់ ផ្នែកសឹករងសៀមបូក ផ្នែកសឹករងសៀមប៉ាង ផ្នែកសឹករងបុរីអូរស្វាយសែនជ័យ និង ២វរៈសេនាតូច គឺវរៈសេនាតូចលេខ១ និងវរៈសេនាតូចលេខ២ តាមរយៈក្រុមការងារ ដែលជាតំណាងរបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក ។ ថ្នាក់ដឹកនាំ នៃអង្គភាពតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង តំណាង លោកឧត្ដមសេនីយ៍ទោ ស្វាយ ញ៉ន បានសម្តែង…
-
ប្រជាពលរដ្ឋងាយរងគ្រោះ និងខ្វះខាតជីវភាព ចំនួន ៥៨គ្រួសារ នៅស្រុកបាធាយ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ ដើម្បីជួយសម្រួលការលំបាក របស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនជនងាយរងគ្រោះ និងខ្វះខាតជីវភាព ចំនួន ៥៨គ្រួសារ មកពី ៣ឃុំ គឺ ឃុំទំនប់ ឃុំសណ្តែក និងឃុំត្រប់ ដែលវិធីនេះ បានរៀបចំនៅក្នុងបរិវេណ វត្តសំវរសីល ហៅ វត្តសណ្តែក ក្នុងស្រុកបាធាយ ។ មានប្រសាសន៍ នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកតា លោកយាយ បងប្អូន ទាំងអស់…
-
ការដាក់ដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នាំឱ្យមានកំណើនទេសចរទៅខេត្តព្រះសីហនុ

ភ្នំពេញ៖ ការដាក់ដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេលជាងកន្លះខែមកនេះនាំឱ្យមានកំណើនទេសចរពីភ្នំពេញទៅកម្សាន្តខេត្តព្រះសីហនុ។ប្រជាពលរដ្ឋបានរាប់ម៉ឺននាក់បានធ្វើដំណើរនៅលេងសមុទ្រកាលពីចុងសប្ដាហ៍កន្លងទៅ។ ខេត្តព្រះសីហនុបានទទួលភ្ញៀវទេសចរយ៉ាងច្រើនកាលពីចុងសប្ដាហ៍ថ្មីៗនេះ។ រដ្ឋបាលខេត្តព្រះសីហនុឱ្យដឹងថា នៅថ្ងៃទី១៥ខែតុលា និងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ភ្ញៀវទេសចរជាតិ និង អន្តរជាតិទៅលេងកម្សាន្ត នៅខេត្តព្រះសីហនុ នាចុងសប្ដាហ៍ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះ មានចំនួន១២៥.០០០នាក់។ រដ្ឋបាលខេត្តព្រះសីហនុបន្ថែមថា៖ «កំណើនភ្ញៀវទេសចរនេះ ក្រោយមានការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេលមួយខែ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលាឆ្នាំ ២០២២ ដោយមិនមានការបង់ប្រាក់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានបានយ៉ាងល្អប្រសើរ ដែលជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចង់មកកំសាន្តក្នុងខេត្តព្រះសីហនុ»។ ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសថា តាមកំណត់ត្រាស្ថិតិយានយន្ត និងស្ថានភាពចរាចរណ៍ មានយានយន្តចំនួន ១៩០.៣៤៦គ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ។ ចំនួននេះរាប់ចាប់ពីថ្ងៃបើកឱ្យដំណើរការសាកល្បង នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២វេលាម៉ោង ៧:០០នាទីព្រឹកដល់ ថ្ងៃទី១៥ ខែតុលា ម៉ោង ២៤យប់។ ក្រសួងសាធារណការ និងដឹកជញ្ជូន បន្ថែមថា យានយន្ត បានចេញចូលតាមស្ថានីយទាំង…
-
កម្ពុជា សង្គ្រោះជនរងគ្រោះជាង ៧០នាក់ ចេញពីកាស៊ីណូអូរស្មាច់ ខេត្ដឧត្ដរមានជ័យ សង្ស័យធ្វើការជួញដូរពីប្រទេសក្រៅ

សៀមរាប៖ មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា កម្ពុជាបានធ្វើប្រតិបត្ដិការណ៍ជួយសង្គ្រោះជនបរទេសចំ.រុះជាតិសាសន៍ចំនួន៧៥នាក់ ចេញពីអូរស្មាច់ខេត្ដឧត្ដរមានជ័យ ដែលគេសង្ស័យថា ពួកគាត់ត្រូវបានធ្វើការជួញដូរមកពីក្រៅប្រទេស តាមការអូសទាញពីមេខ្សល់ និងទំនាក់ទំនងគ្នាតាមអនឡាញ ក្រោមរូបភាពតម្លៃការងារខ្ពស់នៅកម្ពុជា។ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស មានប្រសាស៍កាលពីល្ងាចថ្ងៃទី១៦ខែតុលានេះថា ពួកគាត់ត្រូវបានបត្ដិបត្ដិការណ៍រកឃើញនៅអូរស្មាច់កាលពីថ្ងៃទី១៥ខែតុលាឆ្នាំ២០២២ ដែលជនរងគ្រោះ ត្រូវបានគេសង្ស័យ ចាញ់បោកមេខ្សល់ ឬតាមអនឡាន ពីបណ្ដាប្រទេសវៀតណាម ប្រទេសចិន ឥណ្ឌ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ទៅធ្វើការងារនៅកាសស៊ីណូអូរស្មាច់ប្រទេសកម្ពុជា។ លោកជំទាវបានបន្ដថា ជនរងគ្រោះទាំងអស់ ត្រូវបានដឹកទៅឱ្យស្នាក់នៅបណ្ដោះអាសន្ននៅខេត្ដសៀមរាប ដើម្បីអនុវត្ដនិតិវិធី និងអ្នកជំនាញស៊ើបអង្កេតរកជនល្មើសដែលបាននាំជនរងគ្រោះពីក្រៅប្រទេសទៅធ្វើការជួញដូរនៅកម្ពុជា។លោកជំទាវបានបន្ដថា ប្រតិបត្ដិការណ៍នេះ ជនរងគ្រោះបានដាក់បណ្ដឹងនៅតាមផេកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ទើបសមត្ថកិច្ចធ្វើប្រតិបត្ដិការរកឃើញជនរងគ្រោះចំនួន៧៥នាក់ នៅអូរស្មាច់។លោកជំទាវ បានបន្ថែមថា កម្ពុជាមិនមែនជាទីកន្លែងជួញដូរមនុស្សទេ ហើយបើសិនជារកឃើញថា មានការជួញដូរមនុស្សនៅកម្ពុជា កម្ពុជាមិនអត់ឱនឱ្យជាដាច់ខាត។ បើតាមលោកជំទាវ ជូ ប៊ុនអេង បានបញ្ជាក់ថា ជនរងគ្រោះចំនួន៧៥នាក់នោះ រួមមានជនជាតិវៀតណាម៥២នាក់ ឥណ្ឌា៦នាក់ ឥណ្ឌូណេស៊ី៦នាក់ ម៉ាឡេស៊ី៤នាក់ និងជនជាតិចិន៧នាក់…
-
បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅស្រុកក្រឡាញ់ និងស្រុកស្រីស្នំចំនួន ៣,៤៥៤គ្រួសារ បានទទួលអំណោយពីរាជរដ្ឋាភិបាល

សៀមរាប៖ នៅព្រឹកថ្ងៃ១៧ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប ព្រមទាំងមន្ត្រីរាជាការពាក់ព័ន្ធជុំវិញខេត្ត បានអញ្ជើញក្នុងពិធីសំណេះសំណាលនិងសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋមកពីទូទាំង ១០ឃុំ ក្នុងស្រុកក្រឡាញ់ ស្មើនិងចំនួន ១,០០០គ្រួសារ ក្នុងស្រុកក្រឡាញ់ដែលរងគ្រោះទឹកជំនន់កន្លងមក និងបងប្អូនប្រជាពលរដ្ឋមកពីឃុំទាំង៦ ក្នុងស្រុកស្រីស្នំ ដែលមានប្រជាពលរដ្ឋចំនួន ១,៤៥៤គ្រួសារ ពួកគាត់បានទទួលយកពូជស្រូវសម្រាប់ធ្វើស្ដារឡើងវិញ និងបងប្អូនប្រជាពលរដ្ឋក្នុងឃុំត្រាំសសរ ចំនួន ១,០០០នាក់ទៀត បានទទួលស្បៀងអាហារផងដែរ។ ជាមួយនឹងផលប៉ះពាល់នេះដែរ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប បានសម្តែងការសោកស្តាយ និងចាត់ទុកថានេះជាគ្រោះមហន្តរាយដោយធម្មជាតិ ដែលធ្វើអោយមានការខាតបង់ទ្រព្យសម្បត្តិខូចខាតនូវផលដំណាំ ផ្ទះសម្បែង ព្រមទាំងមានផលប៉ះពាល់ដល់សុខភាព អនាម័យបរិស្ថាននៅក្នុងសហគមន៍ផងដែរ។ សូមបងប្អូនប្រជាពលរដ្ឋត្រូវខិតខំប្រឹងប្រែងប្រកបមុខរបបន្តទៀត ដើម្បីដោះស្រាយជីវភាពរស់នៅ ជាពិសេសយកចិត្តទុកដាក់លើអនាម័យ ចំណីអាហារ និងប្រុងប្រយ័ត្នចំពោះជំងឺឆ្លងផ្សេងៗផងដែរ។ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ ដើម្បីជួយដោះស្រាយរាល់ទុក្ខធុរៈ និងបញ្ហានានាជូនបងប្អូនប្រជាពលរដ្ឋឲ្យបានល្អ…