-
អង្គការមិនមែនរដ្ឋាភិបាល ៖ អឺរ៉ុបត្រូវតែមានគោនយោបាយគាំទ្ររថយន្ដអគ្គិសនីដើម្បីប្រកួតជាមួយចិន

អឺរ៉ុប៖សហភាពអឺរ៉ុបត្រូវលើកទឹកចិត្តផ្នែកច្បាប់បន្ថែមទៀតសម្រាប់ក្រុមហ៊ុនផលិតរថយន្តរបស់ខ្លួនក្នុង ការបង្កើនការផលិតរថយន្តអគ្គិសនីពេញលេញ(EV)។ នេះបើយោងតាមការសិក្សាមួយចេញផ្សាយដោយអង្គការបរិស្ថាន Transport & Environment ដោយបញ្ជាក់បន្ថែមថា សហភាពអឺរ៉ុបអាចប្រឈមនឹងហានិភ័យបាត់បង់ចំណែកទីផ្សារទៅគូប្រជែងរបស់ខ្លួនគឺចិន។ នៅក្នុងរបាយការណ៍ក្រោមចំណងជើងថា ‘តើការផ្លាស់ប្តូរក្នុងវិស័យរថយន្តអគ្គិសនីត្រូវជាប់គាំងទេ?‘ ដែលចេញផ្សាយនៅថ្ងៃច័ន្ទ ទី១៧ ខែតុលា T&E បាននិយាយថា កំណើននៃការលក់រថយន្ត EV នៅក្នុងតំបន់អឺរ៉ុបធ្លាក់ចុះ ពោលគឺរថយន្តអគ្គិសនីមានចំណែកត្រឹមតែ ១១ភាគរយនៃការលក់នៅក្នុងឆមាសទី១នៃឆ្នាំ២០២២នេះ។ ផ្ទុយពីទិន្នន័យ ដែលបង្ហាញពីនិន្នាការនៃការលក់រថយន្តអគ្គិសនី ដែលថាវាអាចឈានដល់ ១៣ភាគរយ។ ក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន ដែលរួមមានក្រុមហ៊ុន BYD និងក្រុមហ៊ុន Great Wall Motor កំពុងសម្លឹងរកមើលចំណែកទីផ្សារបន្ថែម ដើម្បីឈរជើងនៅសហភាពអឺរ៉ុប ខណៈពេលថ្មីៗនេះ ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់ចិនបានទទួលចំណាត់ថ្នាក់សុវត្ថិភាពកាន់តែខ្ពស់។ ក្រុមអ្នកបរិស្ថាន T&E បានប៉ាន់ស្មានថា រថយន្តដើរដោយថាមពលអគ្គិសនីរបស់ក្រុមហ៊ុនចិនមានចំណែកប្រមាណ ៥ភាគរយនៃប្រភេទរថយន្តអគ្គិសនីទាំងអស់ដែលបានលក់នៅក្នុងទីផ្សារអឺរ៉ុបសម្រាប់ឆមាសទី១ឆ្នាំ២០២២។ តួលេខនេះ អាចនឹងកើនឡើងដល់ ១៨ភាគរយសម្រាប់ឆ្នាំ២០២៥។ បច្ចុប្បន្ន សហភាពអឺរ៉ុបកំពុងពិភាក្សាលើសំណើគោលនយោបាយថ្មីមួយស្តីពីការប្រែប្រួលអាកាសធាតុ ដែលចំណុចនៅក្នុងសំណើនោះក៏មានលើកឡើង ពីការហាមឃាត់ការលក់រថយន្ត ដែលប្រើប្រេងឥន្ធនៈ ចាប់ពីឆ្នាំ២០៣៥ទៅ។ ក្រុមអ្នកបរិស្ថាន T&Eបានបញ្ជាក់បន្ថែមថា ដើម្បីជំរុញការផលិតរថយន្តអគ្គិសនី សហភាពអឺរ៉ុបគួរតែប្រកាន់ខ្ជាប់នូវគោលការណ៍ហាមឃាត់ ឬប្រឆាំងការប្រើឥន្ធនៈសំយោគនៅក្នុងរថយន្ត…
-
មន្ត្រីសង្គមស៊ីវិលស្នើរាជរដ្ឋាភិបាលឱ្យមានវិធានការចំពោះក្រុមហ៊ុនដែលបញ្ជូនពលករខ្មែរធ្វើការនៅបរទេស ហើយមិនមានឯកសារត្រឹមត្រូវ

ភ្នំពេញ៖មន្ត្រីអង្គការសង់ត្រាល់ប្រចាំប្រទេសថៃបាននិយាយថា ពលករមួយចំនួនដែលធ្វើការនៅក្នុងប្រទេសថៃកំពុងមានមានការព្រួយបារម្ភពេលដែលអាជ្ញាធរថៃបានរឹតបន្តឹងច្បាប់ដោយសារក្រុមហ៊ុនខ្លះបញ្ជូនពលករទៅធ្វើការនៅថៃ ដោយមិនមានឯកសារត្រឹមត្រូវ។ លោក ឡឹង សុផុន មន្រ្តីគម្រោងប្រចាំនៅប្រទេសថៃនៃអង្គការសិទិ្ធការងារកម្ពុជាសង់ត្រាល់ បានប្រាប់ថា តាមការសង្កេតមើលឃើញថា ច្បាប់ការងារប្រទេសថៃ ប្រសិនបើពលករខ្មែរដែលពួកគាត់ចូលមកធ្វើការក្នុងប្រទេសថៃ តាមរយៈប្រព័ន្ធអនុស្សរណៈ(MoU) និងប្រព័ន្ធច្បាប់ការងារត្រឹមត្រូវ គឺពលករទាំងនោះនឹងមិនមានការព្រួយបារម្ភឡើយ។ប៉ុន្តែ ពលករខ្មែរមួយចំនួន ពួកគាត់មកប្រទេសថៃដោយមិនមានឯកសារគ្រប់គ្រាន់ ដោយសារចំណាយលើការធ្វើឯកសារវាមានតម្លៃថ្លៃ ហើយនៅស្រុកពួកគាត់ក៏មិនមានការងារធ្វើ ទើបមកធ្វើការតាមបណ្ដាខេត្ត ដែលជាប់ព្រំប្រទល់ ព្រំដែនខ្មែរ-ថៃ។ប្រសិនជាប៉ូលីសឫអាជ្ញាធរត្រួតពិនិត្យឃើញថា មិនមានឯកសារគ្រប់គ្រាន់ពលករទាំងនោះក៏ត្រូវផាកពិន័យ។ លោក ឡឹង សុផុនថា៖ «ដូច្នេះពលករដែលមិនមានឯកសារគ្រប់គ្រាន់នៅថៃ រស់នៅប្រឈមច្រើន ក្នុងបញ្ហាផ្សេងៗ ពីព្រោះថារដ្ឋាភិបាលថៃបានបន្តឹង និងពិនិត្យច្រើន នៅតំបន់កន្លែងរស់នៅរបស់ពួកគាត់ ហើយពួកគាត់ក៏ជួបផលវិបាក ក្នុងការស្វែងរកការងារធ្វើ។ ជាពិសេស ការបម្លាស់ទីពីកន្លែងមួយទៅកន្លែងមួយទៀត មានភាពលំបាក ដោយកន្លែងខ្លះ ប៉ូលីសថៃ គឺគេមិនលើកលែងឡើយ ដោយធ្វើតាមច្បាប់»។ លោកបន្តថា មានក្រុមហ៊ុនមួយចំនួនដែលមិនគោរពតាមច្បាប់ការងារបានបញ្ជូនពលករខ្មែរមកប្រទេសថៃ ដោយមិនមានឯកសារត្រឹមត្រូវ និងបានសន្យាថានឹងរកការងារជូនពួកគាត់ ប៉ុន្តែបែរជាយកលុយពីពលកររួច ក៏ទុកពលករទាំងនោះចោលក្នុងប្រទេសថៃដែលជាហេតុធ្វើឱ្យពលករទាំងនោះខាតទាំងលុយ និងខាតទាំងពេលវេលា។ លោក សុផុនបន្ថែមថា៖ «សម្រាប់ពលករដែលប្រឈមមកធ្វើការនៅថៃ រដ្ឋាភិបាលគួរតែពិចារណា មានវិធានការណាមួយឱ្យបានច្បាស់ ដើម្បីជួយឱ្យប្រជាពលរដ្ឋយើងកុំឱ្យគាត់ចំណាកស្រុកដោយមិនមានសុវត្ថិភាព។ ម្យ៉ាងវិញទៀត ពលករនៅថៃក៏ច្រើនដែរ…
-
ជំនួយការសម្តេចតេជោ ហ៊ុន សែន ៖ ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងអភិវឌ្ឍន៍សង្គមជាតិកម្ពុជា

ខេត្តកណ្តាល ៖ ឯកឧត្តម ណុប រ័ត្ននិមល ជំនួយការសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលកន្លងមកបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងអភិវឌ្ឍន៍សង្គមជាតិកម្ពុជា ព្រមងទាំងបានផ្តល់ពុទ្ធិ ហើយបានអប់រំប្រៀនប្រដៅពុទ្ធបរិស័ទឲ្យដឹងខុសនិងដឹងត្រូវ ស្គាល់នូវអំពើបុណ្យអំពើដឹងបាប និងមានកត្តញ្ញូកត្តាធម៌ចំពោះអ្នកមានគុណ ។ ឯកឧត្តម បានថ្លែងដូចនេះ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចតេជោ នាយករដ្ឋមន្រ្តី និងលោកជំទាវ ប៉ែន ចន្នី បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងដង្ហែរអង្គកឋិនទាន វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងពុទ្ធសីមាវត្តប្រជុំនទី (ហៅវត្តក្រពើហា) ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ។ តាមរបាយការណ៍របស់លោក អភិបាលក្រុងតាខ្មៅ ខេត្តកណ្តាល បានឲ្យដឹងថា បច្ចុប្បន្ននៅទូទាំងក្រុងតាខ្មៅ មានវត្ត ១៥វត្ត ព្រះសង្ឃ៧៩៤អង្គ អាចារ្យ៥៧នាក់ គណៈកម្មការវត្ត១០១នាក់ តាជី១៧នាក់ ដូនជី១១៥នាក់ និងក្មេងវត្តមានចំនួន៣៨នាក់ ក្នុងនោះមានវត្តធម្មយុទ្ធចំនួន១វត្ត និងមានសមាគមន៍វិប្បសិនា១កន្លែង។ ក្នុងឱកាសនោះ ឯកឧត្ដម ណុប…
-
ក្រសួងអប់រំបន្តបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការសិក្សាមូលដ្ឋានគ្រឹះចំណេះដឹងហិរញ្ញវត្ថុតាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់សិស្សានុសិស្សនៅកម្រិតមធ្យមសិក្សា

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការសិក្សាមូលដ្ឋានគ្រឹះចំណេះដឹងហិរញ្ញវត្ថុតាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់សិស្សានុសិស្សនៅកម្រិតមធ្យមសិក្សា” ក្រោមវត្តមាន លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក ចាន់ ម៉ាច អគ្គនាយកធនាគារហ្វីលីព ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សដែលជាសិក្ខាកាមរួមសរុប ១០០នាក់ ស្រី ៦២នាក់។ សិក្ខាសាលាមានរយៈពេល ០១ថ្ងៃ គឺនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ ។ លោកជំទាវ អនុរដ្ឋលេខាធិការបានមានប្រសាសន៍ថា គោលបំណងនៃសិក្ខាសាលា ផ្សព្វផ្សាយដល់លោកគ្រូ អ្នកគ្រូ ជាពិសេសសិស្សានុសិស្សអាចសិក្សាបានដោយខ្លួនឯងតាមប្រព័ន្ធ អេឡិចត្រូនិក អំពីមូលដ្ឋានគ្រឹះចំណេះដឹងហិរញ្ញវត្ថុ ដែលក្រសួងអប់រំ យុវជន និងកីឡា បានផលិត ឡើង ក្រោមការគាំទ្រដោយធនាគារហ្វីលីព។ ផ្ដល់នូវមូលដ្ឋានចំណេះដឹងហិរញ្ញវត្ថុ ដែលជាមុខវិជ្ជាបំណិនជីវិតមួយយ៉ាងសំខាន់ដល់សិស្សានុសិស្ស និងសាធារណជនទូទៅក្នុងការចាត់ចែង គ្រប់គ្រង ចំណូល…
-
តាស៊ីក្លូ និងប្រជាពលរដ្ឋក្រីក្រីជាង ៥០០នាក់ទទួលបានអំណោយសប្បុរសធម៌ពីម្ចាស់ក្រុមហ៊ុន NK Molika Beauty ក្រោមពាក្យស្លោក “ខ្មែរជួយខ្មែរ”

ភ្នំពេញ៖ កំពូលអ្នកលក់អនឡាញដ៏ល្បីដែលតែងតែលេចមុខក្នុងការជួយសង្គម គឺអ្នកនាង អឿន ម៉ូលីការ រួមជាមួយបងធម៌របស់អ្នកនាង បានចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋ និងតាស៊ីក្លូប្រមាណជាង ៥០០នាក់នៅមុខវត្តឧណ្ណាលោម ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ នាពេលថ្មីៗនេះ។ ថ្លែងក្នុងពិធីនេះ អ្នកនាង អឿន ម៉ូលីការ ម្ចាស់ក្រុមហ៊ុន NK Molika Beauty Trending Co.Ltd បានប្រាប់អ្នកយកព័ត៌មានថា អ្នកនាងតែតែធ្វើការចែកអំណោយជូនដល់តាស៊ីក្លូ គឺមួយឆ្នាំ ពី២ទៅ៣ដង ហើយការចែកបែបនេះ គឺដោយសារតែមើលពីឃើញការអានិតអាសូរដល់ពួកគាត់ ដែលមានជីវភាពខ្វះខាត ហើយវ័យចាស់ជរា ហើយណាមួយទៀត គឺពួកគាត់ រកចំណូលបានទៀត ទើបអ្នកនាងចែកអំណោយជូនពួកគាត់ ហើយក្រៅពីចែកអំណោយជូនគាត់ ក៏មានការចែកអំណោយជូនដល់ប្រជាពលរដ្ឋមានក្រីក្រជាង ២០០នាក់ទៀតផងដែរ។ អ្នកនាង ម៉ូលីការ បានបញ្ជាក់យ៉ាងដូច្នេះថា អំណោយទាំងនេះ មិនមែនខ្ញុំចែកតែតាស៊ីក្លូមួយទេ កន្លងមកបងប្អូនដឹងហើយ គឺនាងខ្ញុំចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋទាំងឡាយណា អោយតែមានភាពខ្វះខាត គឺនាងខ្ញុំចុះជួយជានិច្ច។ ហើយអំណោយដែលនាងខ្ញុំចែកថ្ងៃនេះ ក្នុងម្នាក់ៗរួមមានថវិការ ២ម៉ឺនរៀល មានបាយ មាននំ មានទឹកសុទ្ធ មានកៅឡាក់ ដែលចំណាយសរុបទាំងអស់ជាង ១ម៉ឺនដុលារ។…
-
លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ណែនាំអោយអាជ្ញាធរសង្កាត់ទាំង៨ ពង្រឹងការអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព

ភ្នំពេញ ៖ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃចន្ទ ៧ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនិងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នៅសាលប្រជុំសាលាខណ្ឌច្បារអំពៅ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធខណ្ឌ លោក លោកស្រី លោកប្រធានការិយាល័យ លោក លោកស្រីចៅសង្កាត់ លោកមេប៉ុស្តី និង ស្មៀនសង្កាត់ទាំង ៨ ។ នៅក្នុងកិច្ចប្រជុំនេះដែរ លោកអភិបាលខណ្ឌបានដាក់ចេញនូវិធានការ៤ ចំនុចដើម្បីអនុវត្តបន្ត ទី១-ត្រូវរួមគ្នាខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធភាព ជាពិសេសត្រូវផ្សព្វផ្សាយអោយបានទូលំទូលាយ នូវខ្លឹមសារគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ដល់បងប្អូនប្រជាពលរដ្ឋបានយល់ដឹង និងជំរុញអោយបងប្អូនចូលរួមជាមួយអាជ្ញាធរខណ្ឌ-សង្កាត់ ដើម្បីរួមគ្នាអនុវត្ត អោយទទួលបានលទ្ធផលល្អ និង ត្រូវរួមគ្នាអនុវត្តបទបញ្ជា ខ្ពង់ខ្ពស់របស់សម្តេចតេជោអោយបានម៉ឺងម៉ាត់បំផុត ក្នុងការលប់បំបាត់ល្បែងស៉ីសង ល្បែងតាមអនឡាញគ្រប់ប្រភេទ និងចុះត្រួតពិនិត្យទីតាំងទទួលបញ្ចាំគ្រប់កន្លែងទាំងអស់ នៅក្នុងមូលដ្ឋានខណ្ឌនិងសង្កាត់ ។ ការងារសន្តិសុខនេះជាកត្តាសំខាន់ណាស់ដែលមិនអាចខ្វះបាន…
-
ថ្នាក់ដឹកនាំខេត្តកណ្ដាលនាំយកថវិកា និងសម្ភារ ចូលរួមរំលែកទុក្ខជាមួយគ្រួសារសព ក្មេងប្រុស ស្រី ចំនួន ១១នាក់ ដែលបានទទួលមរណភាព ដោយលិចទូកដ ក្នុងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល

(ខេត្តកណ្តាល)៖ ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញនាំយកថវិកា និងសម្ភារ ចូលរួមរំលែកទុក្ខជាមួយគ្រួសារសព ក្មេងប្រុស ស្រី ចំនួន ១១នាក់ ដែលបានទទួលមរណភាព ដោយលិចទូកដ ក្នុងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ដឹកនាំដោយ ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល និងក្រុមការងារ បាននាំយកថវិកា និងសម្ភារ ចូលរួមរំលែកទុក្ខជាមួយគ្រួសារសព ក្មេងប្រុស ស្រី ចំនួន ១១នាក់ ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដោយលិចទូកដ ដល់លំនៅដ្ឋាននៃសពផ្ទាល់ ក្នុងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ ។ ឯកឧត្តម គង់ សោភ័ណ្ឌ បាននាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ…
-
ស្ថាប័នអយ្យការ នៃសាលាដំបូងខេត្តព្រះវិហារ បាននាំយកថវិកា ១លានរៀល ភេសជ្ជៈជាច្រើនមុខ រួមទាំងសម្ភារៈពេទ្យ ទៅឧបត្ថម្ភដល់ អធិការដ្ឋាននគរបាលស្រុកគូលែន !

ខេត្តព្រះវិហារ៖ ព្រះរាជអាជ្ញារង និង ជាអ្នកនាំពាក្យ អយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក វុធ សាវី បាននាំយកថវិកា ១លានរៀល ភេសជ្ជៈ និងម៉ាស ទៅឧបត្ថម្ភដល់ អធិការដ្ឋាននគរបាលស្រុកគូលែន ដើម្បីចូលរួមចំណែក នៅក្នុងសកម្មភាពមនុស្សធម៌ សង្គមធម៌ និងការលើកកម្ពស់កិត្យានុភាព ស្ថាប័នអយ្យការ និងសាលាដំបូងខេត្តព្រះវិហារ ប្រកបដោយភាពប្រទាក់ក្រឡា រវាងអ្នកអនុវត្តន៍ច្បាប់ និងមន្ត្រីនគរបាលយុត្តិធម៌ នៅថ្នាក់មូលដ្ឋាន ។ ថវិកា ១លានរៀល ភេសជ្ជៈ និងម៉ាស ដែលត្រូវប្រគល់ជូន អធិការដ្ឋាននគរបាលស្រុកគូលែន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ នៅអធិការដ្ឋាននគរបាលស្រុកគូលែន ខេត្តព្រះវិហារ ។ ព្រះរាជអាជ្ញារង និង ជាអ្នកនាំពាក្យអយ្យការ អមសាលាដំបូងខេត្តព្រះវិហារ លោក វុធ សាវី បានប្រាប់ឲ្យដឹងថា ដោយមើលឃើញពីតម្រូវការ និងភាពចាំបាច់របស់ អធិកាដ្ឋាននគរបាលស្រុកគូលែន លោកបាននាំយកថវិកា ១លានរៀល ,ម៉ាស ២ពាន់ម៉ាស់,ទឹកបរិសុទ្ធ ៥០យួរ ,ទឹកក្រូច ៤យួរ…
-
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ផ្តាំផ្ញើរឱ្យមេធាវីប្រកាន់ខ្ជាប់នូវគោលការណ៍៤ប្រការ ដើម្បីបង្កើននូវជំនឿទុកចិត្ត និងតម្លៃនៃវិជ្ជាជីវៈមេធាវីនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានផ្តាំផ្ញើទៅដល់ ប្រធានគណៈមេធាវី,សមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី និងមេធាវីទាំងអស់នៅកម្ពុជាត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍៤ប្រការ ដើម្បីបង្កើននូវជំនឿទុកចិត្ត និងតម្លៃនៃវិជ្ជាជីវៈមេធាវីនៅកម្ពុជា។ ការថ្លែងរបស់ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងយុតិ្តធម៌បែបនេះបានធ្វើឡើងក្នុងក្នុងពិធីបិទមហាសន្និបាតប្រចាំឆ្នាំរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាលើកទី២៧ និងការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវី អាណត្តិទី១៤ (២០២២-២០២៤) កាលពីថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២២កន្លងមក។ ឯកឧត្តម កើត រិទ្ធបានថ្លែងដោយចូលរួមអបអរសាទរចំពោះ ឯកឧត្តម លី ច័ន្ទតុលា ដែលត្រូវបានបោះឆ្នោតជ្រើសតាំងសាជាថ្មីជាប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អាណត្តិទី ១៤។ជាមួយគ្នាឯកឧត្តមរដ្ឋមន្ត្រីក៏បានបង្ហាញនូវសេចក្តីសង្ឃឹម និងជំនឿជាក់ថា គណៈមេធាវី ក្នុងអាណត្តិថ្មីនេះ នឹងបន្តខិតខំអនុវត្តតួនាទីដ៏មានសារៈសំខាន់របស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត ។ ឆ្លៀតក្នុងឱកាសនេះ ដើម្បីបង្កើននូវជំនឿទុកចិត្ត និងតម្លៃនៃវិជ្ជាជីវៈមេធាវីក្នុងសង្គមកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើទៅដល់ ឯកឧត្តមប្រធានគណៈមេធាវី, ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី និងមេធាវីទាំងអស់ រួមមានជាអាទិ៍៖ទី១-ក្នុងពេលប្រកបវិជ្ជាជីវៈ, មេធាវីគ្រប់រូបសូមគោរពឱ្យបានត្រឹមត្រូវ និងប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ព្រមទាំងត្រូវរក្សាឱ្យបាននូវគោលការណ៍សុចរិតភាព និងភាពស្មោះត្រង់ ដើម្បីជួយរកយុតិ្តធម៌ជូនប្រជាពលរដ្ឋ…
-
ជនពាក់ព័ន្ធចំនួន ៥១នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ១៧ករណី ទូទាំងប្រទេស កាលពីថ្ងៃទី១៦ ខែតុលា ម្សិលមិញ

ភ្នំពេញ ៖ ជនសង្ស័យចំនួន ៥១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៧ករណី នៅទូទាំងប្រទេស កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ។ ដូច្នេះ សូមនិយាយថា ទេ ចំពោះគ្រឿងញៀន គ្រឿងញៀន បំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក.! ក្នុងចំណោមជនសង្ស័យចំនួន ៥១នាក់ រួមមាន៖ ជួញដូរ ៨ករណី ឃាត់ ២១នាក់ ដឹកជញ្ជូន រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៨ករណី ឃាត់ ២៩នាក់ (ស្រី ២នាក់)។ វត្ថុតាងដែលចាប់យកបានសរុប ក្នុងថ្ងៃទី១៦ ខែតុលា រួមមាន៖ មេតំហ្វេតាមីន(Ice) ស្មើរ ៥៤៥,៧១ក្រាម និង៥កញ្ចប់តូច, កេតាមីន(Ke) ស្មើរ ១៩៤៧៧៤៨,១៣ក្រាម។ សូមបញ្ជាក់ថា ជាលទ្ធផលខាងលើ ៨អង្គភាព បានចូលរួមបង្ក្រាបនគរបាល ៨អង្គភាព៖ ១មន្ទីរ៖ ជួញដូរ…