-
គ្រួសារយោធិនដែលមានជីវភាពលំបាកខ្វះខាតរស់នៅក្នុងបន្ទាយកងវរសេនាតូចលេខ១ បានទទួលអំណោយពីឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមទាំងសហការីបាន នាំយកអំណោយ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ អំណោយរបស់ឯកឧត្ដមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ចែកជូនគ្រួសារយោធិនដែលរស់នៅក្នុងទីតាំងបន្ទាយកងវរសេនាតូចលេខ១នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចំនួន២០គ្រួសារ ស្ថិតនៅភូមិតាឡែកថ្មី ឃុំសាលាវិស័យស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ក្នុងមួយគ្រួសារទទួលបាននូវអង្ករ ២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកពិសាបរិសុទ្ធចំនួ១កេសនិងត្រីខកំប៉ុងចំនួន ១យួរ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន សំណូមពរដល់ក្រុមគ្រួសារយោធិន ថែរក្សាសុខភាពអនាម័យ ក្នុងការបរិភោគចំណីអាហារជៀសវាងឆ្លងជំងឺផ្សេងៗ និងបានណែនាំ ឲ្យបង្កបង្កើនផលដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីជួយដោះស្រាយជីវភាពប្រចាំថ្ងៃ គួបផ្សំនិងគោលរបបនិងប្រាក់បៀរវត្ស និងបានពាំនាំការផ្តាំផ្ញើរ ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកនិងលោកជំទាវ ពេជ ចន្ទមុន្នី តែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនកងទ័ពនិងគ្រួសារកងទ័ពនៅទូទាំងប្រទេសពិសេស នៅខេត្តកំពង់ធំយើង ។ លោកវរសេនីយ៍ទោ…
-
សម្តេចតេជោ ហ៊ុន សែន រំលឹកពីសោកនាដកម្មលិចទូក នៅភូមិកោះចំរើន និងណែនាំឱ្យអាជ្ញាធរត្រូវប្រុងប្រយ័ត្ន នៅរដូវទឹកឡើង

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានរំលឹក និងថ្លែងនូវការ សោកស្តាយចំពោះសោកនាដកម្មលិចទូក នៅភូមិកោះចំរើន ស្រុកលើកដែក ឃុំកំពង់ភ្នំ ខេត្តកណ្តាល និងបានណែរនាំឱ្យអាជ្ញាធរ ត្រូវប្រុងប្រយ័ត្ន នៅរដូវទឹកឡើង។ សម្ដេចតេជោនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង ដូចនេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត នៃ សាកលវិទ្យាល័យជាតិគ្រប់គ្រងជាងប្រាំមួយពាន់នាក់ នាព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សោកនាដកម្មលិចទូក នៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ជាការ ដាស់តឿនដល់អាជ្ញាធរឱ្យមានការប្រុងប្រយ័ត្នក្នុងរដូវទឹកឡើង។ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរព្រះគុណមហាក្សត្រ និង សម្តេច ម៉ែ ដែលបានយកព្រះទ័យទុកដាក់ និងឧបត្ថមចំពោះក្រុម គ្រួសារសពដែលបានបាត់បង់ជីវិតក្នុងឧប្បត្តិហេតុលិចទូកនៅភូមិកោះចំរើន ស្រុកកោះធំ ខេត្តកណ្តាល ។សម្តេចតេជោ ក៏បានថ្លែង អំណរគុណសប្បុរសជននានាដែលបានជួយសម្រាលការលំបាកគ្រួសារសព ។ សម្តេចតេជោ ក៏បានថ្លែងកោតសរសើរចំពោះមន្រ្តី…
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីដឹកនាំសមាគមTYDA ចុះពិនិត្យព្យាបាលជំងឺទូទៅ និងជំងឺមាត់ធ្មេញ ជូនដល់ប្រជាជនក្នុងសហគមន៍ក្រីក្រនៅក្នុងតំបន់ទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោរ

ភ្នំពេញ ៖ នៅចុងសប្តាហ៍នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានដឹកនាំក្រុមការងារ និងកម្លាំងស្ម័គ្រចិត្តចុះពិនិត្យព្យាបាលជំងឺទូទៅ និងជំងឺមាត់ធ្មេញ ជូនដល់ប្រជាជនក្នុងសហគមន៍ក្រីក្រនៅក្នុងតំបន់ទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោរ នៅសាលាបឋមសិក្សា ទួលសំបូរដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រុមការងារកម្លាំងស្ម័គ្រចិត្តនៃសមាគមTYDA និងអជ្ញាធរ យុវជន និងផ្នែដែលពាក់ព័ន្ធផ្សេងទៀត។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានមានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខភាពរបស់បងប្អូនប្រជាពលរដ្ឋតាមរយៈការបង្ខិតសេវាព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ជាក់ស្ដែង សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានចុះព្យាបាលបងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តសហគមន៍ អង្គការ មជ្ឈមណ្ឌលកុមារកំព្រា និងសាលារៀនជាដើម។លោកជំទាវ បានបញ្ជាក់ថា នេះជាសកម្មភាពថ្មីក្នុងការចុះពិនិត្យព្យាបាលដល់ប្រជាជនក្នុងសហគមន៍ក្រីក្រជាយរាជធានីភ្នំពេញ ដែលពីមុនមកសកម្មភាពនេះ ជាសកម្មភាពចុះអប់រំសុខភាពតាមខ្នងផ្ទះដល់សហគមន៍ ហើយនេះជាលើកទី២ហើយដែលចុះព្យាបាលដល់សហគមន៍ក្រីក្រដើម្បីបង្ខិតការផ្តល់សេវាសុខភាពជូនដល់ប្រជាជនដែលនៅក្នុងតំបន់សហគមន៍ក្រីក្រ ។ សូមបញ្ជាក់ផងដែរថា សមាគម TYDA ធ្លាប់បានចុះចុះទៅអប់រំសុខភាព និងចុះចែកអំណោយជូនដល់សហគមន៍ដែលទទួលរងគ្រោះដោយទឹកជំនន់ព្រែកត្នោត និងបានចុះអប់រំសុខភាពមាត់ធ្មេញដល់សិស្សានុសិស្សនៅក្នុងសាលាបឋមសិក្សាទួលសំបូរនេះផងដែរ ៕ ដោយ ៖ ឈឹម សុផល
-
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អង្ករ ២០០តោន ចែកពលរដ្ឋ រងគ្រោះដោយទឹកជំនន់

(ព្រះវិហារ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់អង្ករចំនួន ២០០តោន ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់តាមបណ្តាខេត្តភាគពាយព្យប្រទេស។ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២នេះ អំណោយអង្កររបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវអ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប និងអ្នកឧកញ៉ា គៀន ស្រីនាង ជាភរិយា ចាត់ក្រុមការងារយកទៅប្រគល់ជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋ។ ក្នុងពិធីទទួលអង្ករនោះ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា អង្ករចំនួន ១០០ តោន នឹងប្រគល់ជូនលោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនថ្នាក់កណ្ដាល ដើម្បីចាត់ចែងជូនប្រជាពលរដ្ឋ កំពុងទទួលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ នៅក្នុងខេត្តព្រះវិហារទាំងមូល។ រីឯអង្ករចំនួន ១០០តោនទៀត ក្រុមការងារបាននឹងកំពុងនាំមយកទៅប្រគល់ជូនសាលាខេត្តពោធិ៍សាត់ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋកំពុងទទួលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់។ក្នុងនាមជាប្រតិបត្តិករលើសមរភូមិគ្រោះមហន្តរាយ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានគោរពថ្លែងអំណរគុណយ៉ាងជ្រៅជូនចំពោះសម្តេចតេជោ…
-
ផ្ទុះអាវុធពីរគ្រាប់ មួយគ្រាប់ត្រូវជើងបុរសម្នាក់រងរបួសធ្ងន់ នៅលើស្ពានស្ទឹងមានជ័យ

ភ្នំពេញ ៖ មានជនសង្ស័យម្នាក់បានដកកាំភ្លើងបាញ់ពីរគ្រាប់បណ្ដាលឲ្យមួយគ្រាប់ត្រូវជើងឆ្វេងបុរសម្នាក់រងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើលការពីវេលាម៉ោង ១ និង ២០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចលើស្ពានស្ទឹងមានជ័យជាប់ប្រឡាយលូ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យរាជនីភ្នំពេញ។ តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឮសំឡេងផ្ទុះអាវុធចំនួនពីរគ្រាប់ ហើយនាំគ្នាចេញមកមើលក៏ឃើញបុរសម្នាក់ត្រូវគ្រាប់កាំភ្លើងមួយគ្រាប់ចំជើងឆ្វេងម្ខាងរងរបួសធ្ងន់។ បើតាមការរៀបរាប់ពីជនរងគ្រោះ បានប្រាប់ឲ្យដឹងថាមុនកើតហេតុ រូបគាត់បានធ្វើដំណើរដោយថ្មើជើង ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ឃើញជនសង្ស័យម្នាក់ពាក់អាវធំពណ៌ខ្មៅអង្គុយលើម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាក ហើយបានដកកាំភ្លើងបាញ់ចំនួនពីរគ្រាប់បណ្ដាលឲ្យមួយគ្រាប់ត្រូវចំជើងឆ្វេងរបស់គាត់ហូឈាម រងរបួសធ្ងន់។ភ្លាមនោះជនសង្ស័យក៏បានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។បន្ទាប់មកបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ រួចនាំគ្នារាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ នឹងបានពិនិត្យកន្លែងកើតហេតុ ហើយបានប្រាប់ថាជនសង្ស័យនឹងជនរងគ្រោះធ្លាប់ស្គាល់គ្នា បន្ទាប់មកសមត្ថកិច្ចបាននាំជនរងគ្រោះដាក់តាមម៉ូតូយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ចំណែកសំបកគ្រាប់សមត្ថកិច្ចរកឃើញមួយគ្រាប់ យកទុកប្រគល់ឲ្យជំនាញ ដើម្បីធ្វើការសាវជ្រាវរកជនសង្ស័យយកមកផ្ដន្ទាទោសទៅតាមច្បាប់ ៕ ដោយ ៖ ជីម ភារ៉ា
-
លោក ឃិត ឈឿន ផ្ដើមអង្គកឋិទាន ដង្ហែរវេរប្រគេនព្រះសង្ឈ គង់នៅវត្តតាំងកសាងខាងជើង

ភ្នំពេញ ៖ តាមប្រពៃណីនៃការប្រារព្ធតាមបែបព្រះពុទ្ធសាសនា និងដើម្បីចូលរួមកសាងសមិទ្ធិផលនានា ក្នុងទីអារាមផងនោះ លោក ឃិត ឈឿន និងលោកស្រី ឯកឧត្តម សៅ សុជាតិ និងលោកជំទាវ រួមនិង ឯកឧត្ដម លោកជំទាវ លោក លោកស្រីអាចារ្យ គណៈកម្មការ អាជ្ញាធរ ភូមិ សង្កាត់ ពុទ្ធបរិស័ទ ភ្នំពេញ និងពុទ្ធបរិស័ទចំណុះជើងវត្ត បានមូលមតិគ្នាជាឯកច្ឆ័ន ផ្តួចផ្តើម អង្គកឋិនទានមហាសាមគ្គី ដើម្បីដង្ហែរវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់កាលត្រីមាស៣ខែ ក្នុងព័ទ្ធសីមា វត្តតាំងកសាងខាងជើង ស្ថិតនៅភូមិចំការឪឡឹក 2 សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ អង្គកឋិនទានមហាសាមគ្គីនេះ បានប្រារព្ធធ្វើឡើងតាមកិច្ចសាសនា នៅថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ រួចបានបញ្ចប់ ជាកិច្ចបង្ហើយបុណ្យ នៅរសៀល ថ្ងៃទី ១៦…
-
អ្នករស់រានមានជីវិតក្នុងឧប្បទ្ទវហេតុលិចទូកដរ ក្នុងឃុំកំពង់ភ្នំ ខេត្តកណ្តាល បានទទួលការឧបត្ថម្ភពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

កណ្តាល ៖ បន្ទាប់ពីបានជួបជាមួយកងកម្លាំងក្នុងប្រតិបត្តិការស្វែងរកជនរងគ្រោះ (លិចទូកដរទទឹង) នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២២នេះ ក្រុមការងារកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បានបន្តចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ-ថវិកា ទៅឧបត្ថម្ភដល់កុមារ ៤នាក់ និងប្រជាពលរដ្ឋដែលរួមដំណើរលើទូក ២នាក់ទៀត ដែលនៅរស់រានមានជីវិតពីព្រឹត្តិការណ៍ដ៏តក់ស្លុតនេះ ដល់គេហដ្ឋានរបស់ពួកគេផ្ទាល់ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ដើម្បីលើកទឹកចិត្តដល់ចៅៗក្មួយៗដែលរួចផុតពីការស្លាប់ដោយហេតុការណ៍នេះ។ ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងបានបញ្ជាក់ថា «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុកអ្នករួចជីវិតពីគ្រោះដ៏សង្វេគមួយនេះ សុទ្ធសឹងជាអ្នកមានបុណ្យវាសនាខ្ពស់។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានផ្តាំផ្ញើឱ្យចៅៗជាសិស្សទាំងអស់បន្តថែទាំសុខភាព ប្រឹងប្រែងសិក្សារៀនសូត្រ ជាពិសេសត្រូវប្រយ័ត្នចំពោះចរាចរណ៍ផ្លូវទឹកនៅពេលឆ្លងទៅសិក្សា ដោយពាក់អាវពោងជាប្រចាំពេលឆ្លងទឹក ដើម្បីកុំឱ្យជួបគ្រោះអកុសលបែបនេះទៀត។ ហើយចំពោះ អ្នកប្រកបរបរអាជីវកម្មទូកចម្លងនេះ ក៏ត្រូវមានអាវពោងសម្រាប់ការពារគ្រប់គ្រាន់ និងត្រូវពិនិត្យបច្ចេកទេសទូកឱ្យបានត្រឹមត្រូវដើម្បីសុខសុវត្ថិភាពរបស់អ្នកធ្វើដំណើរ ព្រោះថាយើងមានច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកហើយ ក៏ប៉ុន្តែយើងក៏ត្រូវគិតគូរពីសុវត្ថិភាពចរាចរណ៍តាមផ្លូវទឹកផងដែរ។» ជាកិច្ចឆ្លើយតប គ្រួសាររបស់សិស្ស និងពលរដ្ឋរួចផុតជីវិតពីគ្រោះលិចទូកនេះ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី…
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភផ្លែឈើ និងភេសជ្ជៈ ដល់កងកម្លាំងបន្ទាប់ពីបានបិទបញ្ចប់ប្រតិបត្តិការស្វែងរកជនរងគ្រោះ (លិចទូកដរទទឹង) នៅស្រុកលើកដែក ខេត្តកណ្តាល

កណ្តាល ៖ ដោយមានការគិតគូរដល់កងកម្លាំងដែលបានធ្វើប្រតិបត្តិការយ៉ាងសកម្មក្នុងការស្វែងរកជនរងគ្រោះដោយលិចទូកដរទទឹងអស់រយៈពេល ២យប់ ៣ថ្ងៃនោះ នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២២នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល បន្តបេសកកម្មចុះសួរសុខទុក្ខ និងនាំយកផ្លែឈើចំនួន ៥០កេស និងភេសជ្ជៈ ៥០កេស ឧបត្ថម្ភដល់កងកម្លាំងទាំង ៥ក្រុម ដែលបានបិទបញ្ចប់ប្រតិបត្តិការស្វែងរកកុមាររងគ្រោះដោយលិចទូកដរទទឹង ភូមិកោះចម្រើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការស្វែងរកជនរងគ្រោះទាំងអស់រហូតសម្រេចជោគជ័យត្រឹមសពកុមារារងគ្រោះម្នាក់ចុងក្រោយគេឈ្មោះ មាស សុវណ្ណរាជ អាយុ ១៤ឆ្នាំនាព្រឹកនេះ ក្នុងរយៈពេល ២យប់ ៣ថ្ងៃ។ សូមបញ្ជាក់ថា ក្នុងឱកាសបិទបញ្ចប់ប្រតិបត្តិការស្វែងរកជនរងគ្រោះ…
-
អភិបាលខេត្តបាត់ដំបងណែនាំដល់មន្ទីរជំនាញ យកចិត្តទុកដាក់ ពីច្រាំងទំនប់កំពីងពួយ ដែលរងការបាក់ដីមាត់ច្រាំង ទំនប់ច្រើនកន្លែង

បាត់ដំបង៖កន្លងទៅថ្មីៗនេះឯកឧត្តម សុខ លូ អភិបាលខេត្ត បាត់ដំបង បានចុះពិនិត្យមើលស្ថានភាពរងការខូចខាត ទំនប់អាង កំពីងពួយផ្នែកខាងលើចាប់ពីចំណុចភ្នំកំប៉ង់ ដល់ចំណុចជីរក់ ស្ថិត នៅភូមិបឹងក្រសាល ឃុំស្នឹង ស្រុកបាណន់ ដែលកំពុងរងនូវការ ខូចខាត ដោយសារតែរលកទឹកអាងវាយដាច់ច្រាំងទំនប់នៃផ្នែកខ្លះៗ នៅតាមមាត់ច្រាំងទំនប់ជាច្រើនកន្លែង។ តែទោះបីស្ថានភាពបែប នេះក្តី ក៏មិនទាន់ដល់កម្រិតក្នុងការប្រកាសអាសន្ននោះទេ។ ក្នុងការចុះទៅពិនិត្យមើលពីស្ថានភាពមាត់ច្រាំងទំនប់កំពីងពួយ ផ្នែកខាងលើ ដែលត្រូវរងការខូចខាតបាក់ដីមាត់ច្រាំងទំនប់ ជា បន្តបន្ទាប់ ឯកឧត្ត អភិបាលខេត្តបាត់ដំបង បានណែនាំ និងជំរញ ឱ្យក្រុមការងារជំនាញរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ចុះពិនិត្យ មើល និងមានវិធានការ ក្នុងការជួសជុលកែលម្អនូវកន្លែង ដែលរងការខូចខាតឱ្យបានប្រសើរឡើងវិញនៅពេលខាងមុខ និងត្រូវ យកចិត្តទុកដាក់ចាត់តាំង មន្ត្រីឱ្យមកយាមប្រចាំការជាប់ជាប្រចាំ និងត្រូវយកចិត្តទុកដាក់ឱ្យបានម៉ត់ចត់ពីហានិភ័យដែលអាចបង្កឡើងបាន និងត្រូវពិនិត្យក្នុងការជួសជុលកែលម្អឡើងវិញ ក្នុងពេលវេលា សមស្រប ៕ដោយ៖ អ៊ុក សំអាន ប.ប
-
ក្នុងពេលជិតមួយខែ អាជ្ញាធររកឃើញទីតាំងសង្ស័យមានល្បែងស៊ីសងខុសច្បាប់ជាងមួយម៉ឺនទីតាំង

ភ្នំពេញ៖ក្នុងរយៈពេលជិតមួយខែនៃយុទ្ធនាការបង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់ អាជ្ញាធរកម្ពុជាបានចុះពិនិត្យទីតាំងសង្ស័យជាង១ម៉ឺនទីតាំងនៅទូទាំងប្រទេស។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមករបស់ក្រសួងមហាផ្ទៃ» នៅព្រឹកថ្ងៃសុក្រ ទី១៤តុលា ឆ្នាំ២០២២ ឯកឧត្តម ឆាយ គឹមឃឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានអះអាងថា អាជ្ញាធរបានចុះពិនិត្យទីតាំងសង្ស័យរហូតដល់ជាង១ម៉ឺនទីតាំងទូទាំងរាជធានី-ខេត្ត។ លោកថា៖ «ពាក់ព័ន្ធនឹងលទ្ធផលនៃយុទ្ធនាការបង្រ្កាបល្បែងស៊ីសង យើងគិតពីថ្ងៃ១៥ ខែកញ្ញា ដល់ថ្ងៃ១៣ខែតុលាម្សិលមិញនេះ យើងបានចុះត្រួតពិនិត្យទីតាំងដែលសង្ស័យជាងមួយម៉ឺនទីតាំងលើ ២៥រាជធានី-ខេត្ត។ ក្នុងនោះយើងបានអនុវត្តវិធានការច្បាប់លើ ១២៧ទីតាំង លើ១១រាជធានី-ខេត្ត»។ បើតាមឯកឧត្តម ឆាយ គឹមឃឿន ករណីទាំងនេះ គឺសមត្ថកិច្ចបានបញ្ជូនសំណុំរឿងជាបន្តទៅតុលាការ ដើម្បីដោះស្រាយទៅតាមច្បាប់ ដោយមានមនុស្សចំនួន ២៧៣នាក់ ក្នុងនោះមានជនបរទេស ៥៦នាក់ ១១សញ្ជាតិ។ ដោយឡែកទីតាំងមួយចំនួនផ្សេងទៀត គ្រាន់តែជាការសង្ស័យក្នុងការលេងល្បែងស៊ីសងប៉ុណ្ណោះ។ លោក ឆាយ គឹមឃឿន បញ្ជាក់ថា៖ «អាហ្នឹងបើយើងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ក៏អត់មានភស្តុតាងគ្រប់គ្រាន់បញ្ជូនទៅដែរ។ ចឹងយើងធ្វើការអប់រំ ណែនាំ តែធ្វើកិច្ចសន្យា»។ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិដដែលបញ្ជាក់ទៀតថា បើទីតាំងទាំងនោះមានប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ នោះអាជ្ញាធរនឹងអនុវត្តច្បាប់។ ទីតាំងទាំងនោះមានប្រមាណជា ១០.០១០ទីតាំង ដែលបានធ្វើកិច្ចសន្យា និងមានពាក់ព័ន្ធជាមួយនឹងមនុស្សជាងមួយពាន់នាក់ផ្សេងទៀត។ គួរជម្រាបថា…