-
ក្រសួងអប់រំចេញប្រកាសស្ដីពី បទប្បញ្ញត្តិ និងកម្រិតវិន័យចំពោះបេក្ខជន ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញប្រកាសស្ដីពី បទប្បញ្ញត្តិ និងកម្រិតវិន័យចំពោះបេក្ខជន ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២។ ដែលបានចេញសេចក្តីប្រកាសនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។ ក្រសួងអប់រំ បានបញ្ជាក់ថា ប្រកាសនេះ មានគោលបំណងកំណត់អំពីបទប្បញ្ញត្ដិ និងកម្រិតវិន័យចំពោះបេក្ខជន ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ប្រកាសនេះ មានគោលដៅ៖ រក្សារប្រៀបរៀបរយក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ * កំណត់អំពីសកម្មភាពសម្រាប់បេក្ខជន ដែលត្រូវអនុវត្ដក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ * កំណត់អំពីសកម្មភាពដែលមិនត្រូវអនុវត្ដ និងកម្រិតវិន័យចំពោះបេក្ខជនដែលប្រព្រឹត្ដិខុសឆ្លង ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ។ខាងក្រោមនេះ ជាប្រកាសរបស់ក្រសួងអប់រំ ដែលមានខ្លឹមសារទាំងស្រុង…៕ ដោយ-រ៉ាវុធ
-
វេទិកាសហគ្រិនស្ត្រីអាស៊ាន ធ្វើឡើងដើម្បីជំរុញសមភាពយេនឌ័រនៅក្នុងអាស៊ានទាំងមូល

ភ្នំពេញ៖«បំផុសសហគ្រិនភាពស្ត្រីនៅក្នុងអាស៊ាន» ជាប្រធានបទសំខាន់មួយនៅក្នុងកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២ (ឆ្នាំ២០២២) ដែលបានធ្វើឡើងនាថ្ងៃទី១៣ ខែតុលាឆ្នាំ២០២២។វេទិកាមួយនេះ ផ្ដោតសំខាន់លើការជំរុញភាពស្មើគ្នានៃយេនឌ័រ តាមរយៈការលើកទឹកចិត្តស្ត្រីនៅក្នុងវិស័យជំនួញឱ្យមានភាពប្រហាក់ប្រហែលគ្នាទៅនឹងបុរសដែរ។ ស្ថិតក្រោមការរៀបចំរបស់ក្រសួងកិច្ចការនារី វេទិកានេះបានប្រមូលយកនូវជ័យលាភីពីប្រទេសនានាក្នុងអាស៊ាន ដែលបានឆ្លងកាត់ការជ្រើសរើសយ៉ាងហ្មត់ចត់ពីគណៈកម្មការវាយតម្លៃ។តាមរយៈសមទ្ធិផលនេះដែរ ក្រសួងចង់លើកទឹកចិត្តទៅដល់សហគ្រិនជាស្ត្រីផ្សេងទៀតឱ្យបន្ថែមការខិតខំប្រើប្រាស់អាជីវកម្មរបស់ខ្លួនក្នុងការចូលរួមក្នុងកំណើនសេដ្ឋកិច្ចប្រទេសក្នុងតំបន់។ អ្នកនាង Nicha Ratanachinda ដែលមកពីព្រះរាជាណាចក្រថៃ និងជាបុគ្គលម្នាក់ក្នុងចំណោមជ័យលាភីដទៃទៀត ដែលបានប្រើប្រាស់អាជីវកម្មរបស់ខ្លួនក្នុងការជួយលើកសេដ្ឋកិច្ចជាតិ បានបង្ហាញអារម្មណ៍រីករាយ និងរំភើបក្នុងការចូលរួមកម្មវិធី។ អ្នកនាងនិយាយថា៖ «ខ្ញុំ ពិតជាមានកិត្តិយសណាស់ដែលបានចូលរួមទទួលពានរង្វាន់សហគ្រិនស្ត្រីអាស៊ាននៅថ្ងៃនេះ ហើយក៏ជារឿងដ៏គួរឱ្យអំណរដែលខ្ញុំបានក្លាយជាគំរូទៅកាន់ស្ត្រីផ្សេងទៀតក្នុងដំណើរឆ្ពោះទៅរកភាពឯករាជ្យនៃហិរញ្ញវត្ថុ»។ ចំណែកអ្នកស្រី Mailin Abiva ដែលជាជ័យលាភីមកពីប្រទេសហ្វីលីពីនឯណោះវិញយល់ថា ពានរង្វាន់ដែលអ្នកស្រីទទួលបាននេះ នឹងជួយជំរុញកម្លាំងចិត្តលោកស្រីបន្ថែមក្នុងការធ្វើអាជីវកម្មប្រកបដោយស្តង់ដារ និងផ្ដល់ប្រយោជន៍ដល់សង្គម ជាពិសេសគឺស្ត្រីតែម្ដង។ អ្នកស្រីបញ្ជាក់ថា៖ «ច្រើនឆ្នាំកន្លងមកនេះ ខ្ញុំបានប្រើប្រាស់អាជីវកម្មរបស់ខ្ញុំក្នុងការជួយពង្រឹងចំណេះដឹងផ្នែកបច្ចេកទេស ដល់ស្ត្រីនៅក្នុងប្រទេសរបស់ខ្ញុំ ។ខ្ញុំពិតជាសប្បាយចិត្តនៅពេលបានឃើញការផ្លាស់ប្ដូរផ្នែកចំណេះដឹង និងលទ្ធភាពក្នុងការស្វែងរកការងារល្អប្រសើរជាងមុនរបស់ពួកគេ»។ រីឯជ័យលាភីខ្មែរវិញគឺ អ្នកនាង ប៉ោ ជូ ដែលជាសហគ្រិនផ្នែកប្រឹក្សាយោបល់លើអាជីវកម្ម គណនី និងពន្ធដារក្នុងអាជីវកម្ម ព្រមទាំងជាជ័យលាភីម្នាក់ដែរផង បានកត់សម្គាល់ឃើញអំពីចំនួនស្ត្រីជាច្រើនដែលមិនមានឱកាសក្នុងការបំពេញការងារ ព្រោះមានភារកិច្ចជាមេផ្ទះ។ អ្នកនាងបញ្ជាក់ថា ខ្លួនបានបង្កើតជាវេទិកាមួយដែលផ្ដល់ការងារដល់ស្ត្រីទាំងនោះឱ្យពួកគាត់មានឱកាសធ្វើការងារពីចម្ងាយ (Online)។ ដូច្នេះហើយ បើទោះបីជាក្នុងកាលទេសៈណាក៏ស្ត្រីនៅតែអាចរកចំណូលចូលគ្រួសារបាន និងជាពិសេសមិនបានបាត់បង់ឱកាសធ្វើការងារ ដោយសារតែបន្ទុកគ្រួសារ។ ទាក់ទិននឹងបញ្ហានេះ…
-
សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ស្បៀងជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ៤៥០គ្រួសារ នៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ អភិបាលខេត្តកំពង់ធំ ឯកឧត្តម ងួន រតនៈ បានដឹកនាំមន្ត្រីខេត្ត ក្រុង ស្រុក មន្ទីរជំនាញពាក់ព័ន្ធ និងអង្គភាពកងកម្លាំងទាំង៣ ចុះសួរសុខទុក្ខ និងការនាំយកអំណោយ ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែន ទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ៤៥០គ្រួសារ ស្ថិតនៅក្នុងឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្ត កំពង់ធំ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ នៅក្នុងបរិវេណសាលាឃុំព្រៃគុយ ។អំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែន ដែលត្រូវចែកជូនប្រជាពលរដ្ឋទាំង ៤៥០គ្រួសារ នៅក្នុងពេលនេះ ក្នុង១គ្រួសារទទួលបាន អង្ករ មីកញ្ចប់ ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកសុទ្ធផងដែរ ។ អភិបាលស្រុកកំពង់ស្វាយ លោក អ៊ុត វណ្ណរ៉ា បានបង្ហាញរបាយការណ៍ថា នៅក្នុងស្រុកកំពង់ស្វាយ មានឃុំចំនួន ៥…
-
យានយន្តល្មើសចំនួន ២៩៧គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅទូទាំងប្រទេស នៅថ្ងៃទី១៤ ខែតុលានេះ

ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ សមត្ថកិច្ចជំនាញចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បានដាក់គោលដៅសរុបចំនួន ១៧៦គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ក្នុងនោះដែរ មាន យានយន្ត ចូល គោលដៅ ចំនួន ៣.២១៩ គ្រឿង ម៉ូតូ ចំនួន ២.៨៩៣ គ្រឿង ក្នុង នោះ រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ២៩៧ គ្រឿង មាន ម៉ូតូ ចំនួន ២៣៥ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ…
-
ឯកឧត្តមនាយឧត្តមសេនីយ៍កិតិ្តបណ្ឌិត ហុីង ប៊ុនហៀង ៖ កងទ័ពគឺជាឆ្អឹងខ្នងដ៏រឹងមាំរបស់រាជរដ្ឋាភិបាល ក្នុងការការពារថែរក្សាសន្តិសុខ សន្តិភាព ការពារបូរណភាពទឹកដី ប្រជាពលរដ្ឋ និងការជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ

ខេត្តកំពង់ស្ពឺ ៖ ឯកឧត្តម នាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានថ្លែងក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សាលប្រជុំថ្មី និងពិធីបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលនាយទាហានរង ជំនាញកាំភ្លើងធំ ជំនាន់ទី៦ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ ។ សាលប្រជុំថ្មី ១ខ្នង របស់បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ញាការដ្ឋាន ដែលបានរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់នាពេលនេះ មានទំហំទទឹង ៤០ម និងបណ្តោយ ៧៥ម ធ្វើអំពីថ្ម។តាមរបាយការណ៍របស់ ឧត្តមសេនីយ៍ត្រី នៅ ស៊ីណា មេបញ្ជាការរង បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ញាការដ្ឋាន បានឲ្យដឹងថា អនុវត្តន៍តាមសច្ចាប័នហ្វឹកហ្វឺន របស់អគ្គបញ្ញាការ ស្តីពីការងារហ្វឹកហ្វឺនបណ្តុះបណ្តាលនាយទាហានរង ជំនាញកាំភ្លើងធំ ជំនាន់ទី៦ ឆ្នាំ២០២២, វគ្គនេះ មានសមាសភាព យោធាចារ្យចំនួន ៦០នាក់ -គណៈគ្រប់គ្រងវគ្គចំនួន ២៧នាក់ -សិក្ខាកាម ចំនួន ៦០០នាក់…
-
មនុស្សប្រុសស្រី ជនជាតិវៀតណាម ៤នាក់ ត្រូវជាប់ពន្ធនាគារ ក្នុងម្នាក់ៗពី ៣០ឆ្នាំ ទៅមួយជីវិត ពាក់ព័ន្ធនឹងការផលិត ដឹកជញ្ជូនជួញដូរគ្រឿងញៀន ជិត ១០០គីឡូក្រាម

ភ្នំពេញ ៖ តុលាការកំពូល កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ បានតម្កល់ទោស ជនជាប់ចោទ មនុស្សប្រុសស្រី ជាជនជាតិវៀតណាម ចំនួន ៤នាក់ ជាប់គុក ក្នុងម្នាក់ៗ កំណត់ចាប់ពី ៣០ឆ្នាំ ទៅមួយជីវិត ដោយជាប់ពាក់ព័ន្ធនឹងការផលិតរក្សាទុក ដឹកជញ្ជូនជួញដូរគ្រឿងញៀន ជិត ១០០គីឡូក្រាម ប្រព្រឹត្តនៅចំណុចផ្សេងៗគ្នា ក្នុងរាជធានីភំ្នពេញ កាលពីអំឡុងឆ្នាំ២០១៩ នាពេលកន្លងទៅ។ សូមជម្រាប់ថា ក្នុងនោះ គោលដៅទី១: ស្ថិតនៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវ១១៣ ក្រុម២៣ នៅភូមិ០៣ សង្កាត់ បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ និងគោលដៅទី២: ផ្ទះលេខ៤៧ ផ្លូវលេខ ១១២ ភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ លោក ជីវ កេង ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ តុលាការកំពូល បានឱ្យដឹងថា ទណ្ឌិតទាំង ៤នាក់ខាងលើមាន…
-
ជនពាក់ព័ន្ធចំនួន ៣១នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ១២ករណី ទូទាំងប្រទេស កាលពីថ្ងៃី១៣ ខែតុលា ម្សិលមិញ

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៣១ នាក់ ( ស្រី ២ នាក់ ) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រាទ បទល្មើសគ្រឿងញៀនចំនួន ១ ២ ករណីនៅទូទាំងប្រទេសកាលពី ថ្ងៃ ទី ១៣ ខែតុលា ឆ្នាំ២០២២ ម្សិលមិញ។ ដូច្នេះ សូមនិយាយថាទេចំពោះគ្រឿងញៀន គ្រឿងញៀនបំផ្លាញអនាគតអ្នកនិងក្រុមគ្រួសារអ្នក.! ក្នុងចំណោមជនសង្ស័យទាំងចំនួន ៣១ នាក់រួមមាន ៖ ជួញដូរ ៧ ករណីឃាត់ ១១ នាក់ ដឹកជញ្ជូនរក្សាទុក ១ ករណីឃាត់ ១ នាក់ ( ស្រី ១ នាក់ ) ប្រើប្រាស់ ៤ ករណីឃាត់ ១៩…
-
អភិបាលខេត្តកែបបានបញ្ជាក់ថា ការធ្វើពិធី គោរពព្រះវិញ្ញាណក្ខន្ធ”ព្រះបរមរតនកោដ្ឋ ” គំរពខួប ១០ឆ្នាំនាពេលនេះគឺដើម្បីរំលឹកដឹងគុណូបការ: ដ៍ថ្លៃថ្លា វិសេសវិសាល និង ឧត្តុង្គឧត្តម ចំពោះជាតិ មាតុភូមិ

ខេត្តកែប ៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានបញ្ជាក់ថា ការធ្វើពិធីគោរពព្រះវិញ្ញាណក្ខន្ធ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១០ឆ្នាំ នាពេលនេះគឺដើម្បីរំលឹកដឹងនូវគុណូបការៈដ៏ថ្លៃថ្លា វិសេសវិសាល និងឧត្តុង្គឧត្តមចំពោះជាតិមាតុភូមិ ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ការបងង្រួបបង្រួមជាតិ សាសនា សេរីភាព សមភាព សមធម៌ យុត្តិធម៌ មនុស្សធម៌ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាពិសេសព្រះរាជវីរសកម្មភាពដ៏លើសលប់របស់ព្រះអង្គ ដែលធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលបានឯករាជ្យ បូរណភាពទឹកដី ឯកភាពជាតិ អព្យាក្រឹតភាព និងកិត្យានុភាពដ៏ល្បីល្បាញនៅលើសកលលោក។ ប្រសាសន៍នេះ ឯកឧត្តមបានបញ្ជាក់ កាលពីរសៀលថ្ងៃទី ១៣ ខែតុលាឆ្នាំ២០២២ នៅក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះរតនកោដ្ឋ គំរព ១០ឆ្នាំ ដែលមានវត្តមាន អញ្ជើញចូល រួម អំពីថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព ជំវិញខេត្តកងកម្លាំង ទាំងបីប្រភេទ រដ្ឋបាល ក្រុង ស្រុក ក្រុមព្រឹក្សារ ឃុំសង្កាត់ យុវជនទូទាំងខេត្ត និងព្រះសង្ឃផងដែរ…
-
ករណីលិចទូកចម្លងនៅស្រុកលើកដែក សមត្ថកិច្ចរកឃើញជនរងគ្រោះ ១២នាក់ ស្លាប់៨នាក់ និងកំពុងរុករក ៣នាក់ទៀត

ភ្នំពេញ៖ ករណីលិចទូកចម្លងនៅស្រុកលើកដែក ខេត្តកណ្តាល ក្រុមសមត្ថកិច្ចជំនាញនៃស្នងការនគរបាលខេត្តកណ្តាល បានរកឃើញរកជនរងគ្រោះសរុប ១២នាក់ហើយ ក្នុងចំណោម ១៥នាក់ដែលសមត្ថកិច្ចបានប៉ាន់ស្មាន ក្នុងនោះរកឃើញអ្នកស្លាប់ចំនួនប្រាំបីនាក់ បួននាក់ត្រូវបានជួយសង្គ្រោះ និងបន្តបាត់ខ្លួន បីនាក់ទៀត។ នេះបើគិតត្រឹមព្រឹកថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២។ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានគូសបញ្ជាក់នៅព្រឹកថ្ងៃសុក្រនេះថា សមត្ថកិច្ចជំនាញ បានរកឃើញសាកសពជនរងគ្រោះចំនួនបួននាក់បន្ថែមទៀត ដែលតួលេខនេះបូករួមនឹងព្រហស្បតិ៍ម្សិលមិញ។ ដូច្នោះ ចំនួនអ្នកស្លាប់កើនដល់ប្រាំបីនាក់ ខណៈ បួននាក់កំពុងជួយសង្គ្រោះ និងបីនាក់ផ្សេងទៀតសមត្ថកិច្ចកំពុងរុករក។ តាមការវាយតម្លៃបឋម នៃមន្ត្រីជំនាញដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ឧបទ្ទវហេតុលិចទូកដែលបានកើតឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍ទី១៣ខែតុលានៅឃុំកំពង់ភ្នំ ស្រុកលើកដែក បណ្ដាលមកពីម្ចាស់ទូកដាក់មនុស្សលើសចំណុះ ធ្វេសប្រហែស គ្មានភាពប្រុងប្រយ័ត្ន ព្រមទាំងគ្មានអាវពោងសម្រាប់ការពារផង។ យ៉ាងណាក៏ដោយសម្រាប់មូលហេតុជាក់លាក់នៃការលិចទូកចម្លងនេះ នៅមិនទាន់វាយតម្លៃបាននៅឡើយទេ ដោយហេតុមន្ត្រីជំនាញកំពុងខិតខំស្វែងរកជនរងគ្រោះដែលបាត់ខ្លួនជាមុនសិន។ នេះបានតាមការគូសបញ្ជាក់ពីលោក នូវប៉ែង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល។ នៅព្រឹកថ្ងៃទី១៤ ខែតុលានេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានផ្ញើសាររំលែកទុក្ខដល់ជនរងគ្រោះ ក្នុងឧបទ្ទវហេតុលិចទូកចម្លងដឹកសិស្សានុសិស្សចេញពីសាលាទៅផ្ទះនេះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា…
-
សម្តេចតេជោ ហ៊ុន សែន ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារ ដែលបានបាត់បង់កូនៗ និងចៅៗជាទីស្រឡាញ់ នៅក្នុងឧប្បទ្ទវហេតុលិចទូកចម្លងដឹកសិស្សចេញពីសាលាទៅផ្ទះ នៅឃុំកំពង់ភ្នំ ស្រុកលើកដែក

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ បានចូលរួមរំលែកទុក្ខយ៉ាងក្រំបំផុតជាមួយក្រុមគ្រួសារ ដែលបានបាត់បង់កូនៗ និងចៅៗជាទីស្រឡាញ់ នៅក្នុងឧប្បទ្ទវហេតុលិចទូកចម្លងដឹកសិស្សចេញពីសាលាទៅផ្ទះ នៅឃុំកំពង់ភ្នំ។ តាមរយៈសារតាមបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រំបំផុតជាមួយបងប្អូនក្រុមគ្រួសារ ដែលបានបាត់បង់កូនៗនិងចៅៗជាទីស្រឡាញ់នៅក្នុងឧប្បទ្ទវហេតុលិចទូកចម្លងដឹកសិស្សានុសិស្សចេញពីសាលាទៅផ្ទះស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដែលបានបណ្តាលអោយស្លាប់ជាច្រើននាក់ និងមួយចំនួនត្រូវបានជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និងមួយចំនួនទៀតនៅកំពុងបាត់ខ្លួននៅឡើយ»។ សម្តេចបានបង្គាប់ឱ្យ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ចូលរួមបន្តស្វែងរកអ្នករងគ្រោះ និងចូលរួមដោះស្រាយជួយដល់បងប្អូនក្រុមគ្រួសារនៃសពនិងជនរងគ្រោះឱ្យបានទាន់ពេលវេលដ៏លំបាកបំផុតនេះ។ជាមួយគ្នានេះ សម្តេចបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសដែលរស់នៅតាមមាត់ទន្លេមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលដែលស្ថានភាពទឹកជំនន់កំពុងកើនឡើង។ សូមបញ្ជាក់ថា កាលពីព្រលប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ មានករណីលិចទូកចម្លងនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល បានបណ្តាលឲ្យសិស្សានុសិស្ស ដែលជិះលើទូកប្រមាណ១៥នាក់ បានធ្លាក់ចូលទឹក។ របាយការណ៍ចុងក្រោយរបស់សមត្ថកិច្ច រហូតដល់ព្រឹកនេះ បានឱ្យដឹងថា សមត្ថកិច្ចបានរកឃើញសាកសពក្មេងលង់ទឹកនេះ៧នាក់ សង្គ្រោះ៤នាក់ និងកំពុងបាត់ខ្លួន៤នាក់ផងដែរ ៕ សេឌី+លីដា