Category: ព័ត៌មានសង្គម

  • ប្រជាពលរដ្ឋ ១៥០គ្រួសារ ដែលរងផលប៉ះពាល់ពីទឹកស្ទឹងព្រែកត្នោត នៅក្នុងខណ្ឌដង្កោ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

    ប្រជាពលរដ្ឋ ១៥០គ្រួសារ ដែលរងផលប៉ះពាល់ពីទឹកស្ទឹងព្រែកត្នោត នៅក្នុងខណ្ឌដង្កោ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

    ភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ អនុវត្តតាមអនុសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌដង្កោ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋ ចំនួន ១៥០គ្រួសារ ដែលទទួលរងផលប៉ះពាល់ដោយសារទឹកស្ទឹងព្រែកត្នោត រស់នៅសង្កាត់ចំនួន៦ លេី១២សង្កាត់ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយពិធីនេះរៀបចំឡើងនៅទីទួលសុវត្ថិភាព ក្នុងបរិវេណវត្តរតនៈតេជៈកំពង់ក្តុល។ ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, លោកស្រីអគ្គលេខាធិការរងទី១ បានសម្តែងនូវក្តីសោមនស្សរីករាយដោយបានមកដល់ទីនេះជាថ្មីម្តងទៀត បន្ទាប់ពីប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងព្រែកត្នោតធ្លាប់បានទទួលរងគ្រោះដោយទឹកជំនន់រហ័សកាលពីខែតុលា ឆ្នាំ២០២០កន្លងទៅ ហើយដែលកាលនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជួបបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយផ្ទាល់។…

  • រដ្ឋបាលរាជធានីភ្នំពេញសម្រេចជួសជុលកំណាត់ផ្លូវពីរខ្សែ មុនកិច្ច ប្រជុំ កំពូលអាស៊ានមកដល់

    រដ្ឋបាលរាជធានីភ្នំពេញសម្រេចជួសជុលកំណាត់ផ្លូវពីរខ្សែ មុនកិច្ច ប្រជុំ កំពូលអាស៊ានមកដល់

    ភ្នំពេញ៖ កំណាត់ផ្លូវចំនួនពីរខ្សែ នោះគឺកំណាត់ផ្លូវជាតិ លេខ២ និង កំណាត់ ផ្លូវស៊ីសុវត្ថិ ដែលក្រុមការងារនៃមន្ទីរ សាធារណការ និងដឹក ជញ្ជូនរាជធានីភ្នំពេញអនុវត្តការងារទៅតាមការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនោះបាន ជួសជុលគ្រឹះនិង អ៊ុតកៅស៊ូ (AC) រួចរាល់ហើយនៅថ្ងៃទី១៣ខែតុលានេះ។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃ១៣ ខែ តុលា នេះថា អនុវត្តតាមការណែនាំពីឯកឧត្តម ឃួង ស្រេង ក្រុម ការងារ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបើកការរដ្ឋានជួសជុលគ្រឹះនិងអ៊ុតកៅស៊ូ (AC) លើកំណាត់ផ្លូវជាតិលេខ២ មានប្រវែង៤,៥គីឡូម៉ែត្រទទឹង១៨ម៉ែត្រ ចាប់ពីស្ពានអាកាស ក្បាលថ្នល់ ដល់រង្វង់មូលព្រះនរាយណ៍ (ព្រំប្រទល់ភ្នំពេញ និង ខេត្តកណ្ដាល) ។ ការដ្ឋានមួយនេះបានបញ្ចប់កាលពីថ្ងៃ៣០ខែកញ្ញានិងពេលនេះក្រុមការងារបាននិងកំពុងអ៊ុតគំនូសចរាចរណ៍។ ចំណែកកំណាត់ ផ្លូវ ស៊ីសុវត្ថិវិញ បានអនុវត្តការងារចាប់ពីគល់ស្ពាន ជ្រោយចង្វាដល់ វង្វង់មូលសម្តេចសង្ឃជួនណាត ដោយធ្វើការជួសជុលនិងអ៊ុតកៅស៊ូ (AC) ហើយការងារនេះបញ្ចប់នៅថ្ងៃទី១៣ខែតុលានេះ។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ដែរថា គម្រោងនៃ ការ ជួសជុល នៅលើកំណាត់ផ្លូវទាំងពីរខ្សែនេះ គឺស្ថិតក្នុងគម្រោង ជួសជុលផ្លូវទាំង៥៦ខ្សែរបស់រដ្ឋបាលរាជធានីភ្នំពេញ…

  • សិស្សជាច្រើនដែលរៀននៅសាលារដ្ឋ នៅតែត្រូវរៀនបន្ថែមក្រៅម៉ោង

    សិស្សជាច្រើនដែលរៀននៅសាលារដ្ឋ នៅតែត្រូវរៀនបន្ថែមក្រៅម៉ោង

    ភ្នំពេញ៖ បច្ចុប្បន្នសិស្សជាច្រើនបានបន្តកន្ទុយគ្នារៀន បន្ថែមក្រៅម៉ោង ដើម្បីត្រៀមប្រលងសញ្ញាបត្រមធ្យមសិក្សាទាំងពីរកម្រិត និងរៀនបំពេញបន្ថែមនូវចន្លោះខ្វះខាតដែលពួកគេរៀននៅម៉ោងរដ្ឋ។ យុវតី អ៊ីមរ៉ា ចាន់ធានី ជាសិស្សនៅវិទ្យាល័យ ប៊ុនរ៉ានីហ៊ុនសែនផ្សាដើមថ្កូវ រៀបរាប់ថា ជាទូទៅការសិក្សានៅសាលារដ្ឋនៅមានភាពខ្វះខាតច្រើនដែលតម្រូវឱ្យសិស្សត្រូវស្វែងរកការរៀនសូត្របន្ថែម ដូចជារៀនបន្ថែមដែលគេនិយមថា រៀនគួរជាដើម ។ យុវតីចាន់ធានី៖« សម្រាប់ខ្ញុំ មិត្តភក្តិខ្ញុំពួកគាត់ក៏រៀនបន្ថែមដែរ ដោយក្នុងមួយមុខវិជ្ជាអស់ប្រាក់ប្រមាណ ៥០.០០០រៀល ទៅ ៦០.០០០រៀលក្នុងមួយខែៗ ។ គេរៀន បួនមុខក្នុងនេះមាន មុខវិជ្ជាគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងភាសាខ្មែរ» ។ ចាន់ធានី បន្ថែមថា សិស្សសាលាឯកជនមិនសូវរៀនក្រៅម៉ោងដូចសិស្សសាលារដ្ឋទេ។ ម្យ៉ាងការបង្រៀននៅតាមសាលាឯកជន គ្រួមកបង្រៀនជាប់មិនងាយអវត្តមានឡើយ។ យុវជនម្នាក់សុំមិនបង្ហាញឈ្មោះបានមានមតិថា សាលារដ្ឋមិនសូវមានវិន័យតឹងតែងប៉ុន្មាន ការបង្រៀនការពន្យល់មិនមានការក្បោះក្បាយអ្វីទេ ដោយសារកត្តាពេលវេលានិងស្ថានភាពបន្ទប់ចង្អៀតជាដើម។យុវជនរូបនេះបន្ថែមទៀតថា ការបង្រៀនម៉ោងរដ្ឋគឺមិនសូវជាយល់ច្បាស់ដូចរៀន ម៉ោងគួរឡើយ ។ យុជនជននេះនិយាយ៖ « ជាទូទៅរៀនម៉ោងរៀនគួរបន្ថែមតែងតែមាន លំហាត់ផ្សេងៗ និងងាយយល់ ហើយជាទូទៅខ្ញុំបានរៀនបន្ថែមក្រៅម៉ោង ជីវៈវិទ្យា គណិតវិទ្យា គីមី រូបវិទ្យា ។ ដោយក្នុងមួយមុខ ១៥ដុល្លារ…

  • ជំនន់ទឹកភ្លៀង បានវាយប្រហាស្រុកចំនួន ០៩ និងផ្ទៃដីប៉ះពាល់ជាង ០៦ម៉ឺនហិចតា

    ជំនន់ទឹកភ្លៀង បានវាយប្រហាស្រុកចំនួន ០៩ និងផ្ទៃដីប៉ះពាល់ជាង ០៦ម៉ឺនហិចតា

    បាត់ដំបង៖ ក្រោយមានភ្លៀងធ្លាក់ជាប់ៗគ្នាជាបន្តបន្ទាប់បានបង្កជាជំនន់ទឹកភ្លៀងជនជោលិចលង់នៅតាមបណ្តាស្រុកជាច្រើននៅក្នុងខេត្តបាត់ដំបង និងធ្វើអោយផ្ទៃដីប៉ះពាល់ជាង ០៦ម៉ឺនហិចតា។ យោងតាមរបាយការណ៍បឋមពីលោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានបញ្ជាក់អោយដឹងថា ផលប៉ះពាល់ខូចខាតបន្ថែមដំណាំស្រូវ និងដំណាំ សាកវប្បកម្ម ដំណាំកសិឧស្សាហ៍កម្មព្រមទាំងការវាយតម្លៃបឋមលេីផ្ទៃដីដែលត្រូវស្តារឡេីងវិញ និងតម្រូវការពូជស្រូវ គិតត្រឹមថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ រួមមាន៖ ទី១៖ ចំពោះដំណាំស្រូវ ខូចខាតប៉ះពាល់ទៅលើស្រុកចំនួន០៩ ស្មើ៤៦ឃុំ និង២៧៣ភូមិ-ផ្ទៃដីប៉ពាល់សរុបចំនួន ៤៣០១២ហិចតា ក្នុងនោះ ផ្ទៃដីខូចខាតសរុប ២៣៦៦៨ហិចតា និង ផ្ទៃដីដែលមានលទ្ធភាពស្តារ ១៥៨០១ហិចតា។ ជាមួយគ្នានេះ តម្រូវការពូជ(ប៉ាន់ស្មានបឋម)ចំនួន ១៥៨០ តោន និង ១០០គីឡូក្រាម។ ទី២៖ ចំពោះដំណាំរួមផ្សំ និងឧស្សាហកម្ម ផ្ទៃដីប៉ះពាល់សរុបចំនួន ២៥៦២៧ហិចតា ផ្ទៃដីខូចខាតសរុបចំនួន ១០៣៤៧ហិចតា ដោយឡែកចំនួនឃុំ ភូមិ រងផលប៉ះពាល់និងខូចខាត ចំនួន២៧ឃុំ ស្មើ៣១ភូមិ ក្នុងស្រុករតនៈមណ្ឌល(មិនទាន់បូកបញ្ចូលដោយសាស្រុកមិនទាន់រាយការណ៍)៕សេឌី+លីដា

  • នៅខេត្តព្រៃវែងរងផលប៉ះពាល់ ដំណាំស្រូវ ដោយជំនន់ទឹកភ្លៀង មានចំនួន ៦,៣៤៩ហិកតា ខូចខាតចំនួន ៤,៥១១ហិកតា និងដំណាំរួមផ្សំចំនួន ១,២៤៣ហិកតា ត្រូវការពូជស្រូវជាបឋម ៤៦៥.៣០០គីឡូក្រាម

    នៅខេត្តព្រៃវែងរងផលប៉ះពាល់ ដំណាំស្រូវ ដោយជំនន់ទឹកភ្លៀង មានចំនួន ៦,៣៤៩ហិកតា ខូចខាតចំនួន ៤,៥១១ហិកតា និងដំណាំរួមផ្សំចំនួន ១,២៤៣ហិកតា ត្រូវការពូជស្រូវជាបឋម ៤៦៥.៣០០គីឡូក្រាម

    (ព្រៃវែង)៖ ឯកឧត្តម ហាស សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១២ខែតុលាឆ្នាំ២០២២ បានដឹកនាំប្រតិភូចុះមកខេត្តព្រៃវែង ដើម្បីបើកកិច្ចប្រជុំត្រួតពិនិត្យនិងវាយតម្លៃលើការខូចខាតដោយទឹកជំនន់និងវិធានការស្តារឡើងវិញ នៅខេតព្រៃវែង ដោយ មានការអញ្ជើញចូលរួម ឯកឧត្តម ជា សុមេធី អភិបាលខេត្ត ព្រមទាំងមន្ទីរអង្គភាពពាក់ព័ន្ធអាជ្ញាធរ ក្រុង ស្រុក ទាំង១៣ នៃខេត្តព្រៃវែង។ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរាយការណ៍អំពីលទ្ធផល របស់រដ្ឋបាលក្រុង ស្រុក បឋម ដោយគិតចាប់ត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ជូន ថ្នាក់ដឹកនាំក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងរដ្ឋបាលខេត្ត នៅទូទាំងខេត្តព្រៃវែងផលប៉ះពាល់ដំណាំស្រូវ ដោយជំនន់ទឹកភ្លៀង មានចំនួន ៦,៣៤៩ ហិកតា ខូចខាតចំនួន ៤,៥១១ ហិកតា និងដំណាំរួមផ្សំចំនួន ១,២៤៣ ហិកតា។ ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ហាស សារ៉េត…

  • អភិបាលខេត្ត កែប ថ្លែងនូវការកោតសរសើរ និងអរគុណចំពោះ មន្ទីរអង្គភាពជំនាញ រដ្ឋបាលក្រុងស្រុក កងកម្លាំងមានសមត្ថកិច្ច ដែលបានយកចិត្តទុកដាក់ អភិវឌ្ឍន៍ខេត្ត និងការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ

    អភិបាលខេត្ត កែប ថ្លែងនូវការកោតសរសើរ និងអរគុណចំពោះ មន្ទីរអង្គភាពជំនាញ រដ្ឋបាលក្រុងស្រុក កងកម្លាំងមានសមត្ថកិច្ច ដែលបានយកចិត្តទុកដាក់ អភិវឌ្ឍន៍ខេត្ត និងការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ

    ខេត្តកែប ៖ បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ ដែលរាយការណ៍ដោយលោកនាយករដ្ឋបាលសាលាខេត្ត នៅរសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ រួចមក ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះ មន្ទីរអង្គភាពជំនាញ រដ្ឋបាលក្រុងស្រុក កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ លើការងារអភិវឌ្ឍន៍ខេត្ត និងកិច្ចការការពារសន្តិសុខ សុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ បបានល្អប្រសើរនាពេលកន្លងមក។ ឯកឧត្តមបានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត ដើម្បីឆ្លងសេចក្តីព្រាង របាយការណ៍ទ្ធផលការងារ ប្រចាំ ត្រីមាសទី០៣ និងលើកទិសដៅអនុវត្តការងារត្រីមាសទី០៤ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត ។ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ មានប្រសាសន៍បន្តថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌកន្លងមកនេះ ខេត្តកែប មានភ្ញៀវទេសចរណ៍មកកំសាន្តច្រេីនកុះករ លេីសពីបណ្តាឆ្នាំកន្លងមក ព្រមទាំងមិនមាន បញ្ហា ឬអសន្តិសុខអ្វីកេីតឡេីងគួរឱ្យកត់សម្គាល់ឡេីយ លេីសពីនេះ ការចូលរួមផ្សព្វផ្សាយ បង្ការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននានាក្នុងខេត្តក៏មានការចូលរួមយ៉ាងផុលផុសផងដែរ។ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានដាក់ចេញនូវទិសដៅ…

  • មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ ដាក់បទបញ្ជាដល់គ្រប់កងឯកភាពចំណុះ ឲ្យបន្តចុះយាមល្បាត និងត្រួតពិនិត្យក្នុងភូមិសាស្ត្រទទួលខុសត្រូវ ដើម្បីពង្រឹងលើកិច្ចការងារ ការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ !

    មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ ដាក់បទបញ្ជាដល់គ្រប់កងឯកភាពចំណុះ ឲ្យបន្តចុះយាមល្បាត និងត្រួតពិនិត្យក្នុងភូមិសាស្ត្រទទួលខុសត្រូវ ដើម្បីពង្រឹងលើកិច្ចការងារ ការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ !

    ខេត្តឧត្តរមានជ័យ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ លោកឧត្តមសេនីយ៍ទោ តន់ ញាន បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់គ្រប់បណ្តាកងឯកភាពចំណុះទាំងអស់ ឲ្យបន្តយកចិត្តទុកដាក់អនុវត្តតាមបទបញ្ជារបស់ថ្នាក់លើ ក្នុងការងារចុះយាមល្បាត និងត្រួតពិនិត្យ នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ដើម្បីពង្រឹងលើកិច្ចការងារ ការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឲ្យបានកាន់ល្អប្រសើរ ថែមទៀត។ ការដាក់ចេញនូវបទបញ្ជានេះ បានធ្វើឡើងនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ។ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ លោកឧត្តមសេនីយ៍ទោ តន់ ញាន បានបន្តដាក់ចេញបទបញ្ជា ដល់គ្រប់បណ្តាកងឯកភាព ចំណុះសឹករងខេត្តទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ ចាត់តាំងកម្លាំង សហកាណ៍ជាមួយអង្គភាពមិត្ត ក្នុងការចេញយាមតាមប៉ុស្តិ៍សង្កេតការណ៍ គ្រប់ចំណុចគោលដៅដែលបានកំណត់ទុក និងល្បាត ត្រួតពិនិត្យបង្គោលសីមា លើខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ ដើម្បីក្តាប់ឱ្យបាននូវសភាពការណ៍ និងធានានូវសុខសុវត្តិភាព ព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដែលអាចកើតមានឡើង នៅតាមខ្សែបន្ទាត់ព្រំដែន ។ ហើយយោធិនទាំងអស់ ក៏ត្រូវបន្តអនុវត្តតាមវិធានការរបស់ ប្រមុខរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នូវវិធានការ ៣ការពារ និង៣កុំ ឲ្យបានល្អប្រសើរ និងជាប់ជាប្រចាំ ៕ ដោយ៖ឡុង សំបូរ

  • ជនជាតិនីហ្សេរីយ៉ាម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន បញ្ជូនទៅតុលាការ ករណីឆបោកលុយ ៥ពាន់ដុល្លារ តាមបណ្តាញសង្គមហ្វេសប៊ុក

    ជនជាតិនីហ្សេរីយ៉ាម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន បញ្ជូនទៅតុលាការ ករណីឆបោកលុយ ៥ពាន់ដុល្លារ តាមបណ្តាញសង្គមហ្វេសប៊ុក

    ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្រិតស្រាលក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានបញ្ជូនខ្លួន បុរសជនជាតិនីហ្សេរីយ៉ាម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ និងសម្រេចតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណីឆបោកលុយ ៥ពាន់ដុល្លារ តាមបណ្តាញសង្គមហ្វេសប៊ុក ដោយបានធ្វើសកម្មភាព ឆាតមកសុំជនរងគ្រោះរាប់អាន ហើយក៏ឆាតមកសួរសុខទុក្ខ និងលួងលោមសុំស្រលាញ់ជនរងគ្រោះ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុង ខែសីហា ឆ្នាំ២០២២។ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ KEL CHI ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិនីហ្សេរីយ៉ា។ ចំណែកឯ ជនរងគ្រោះមានឈ្មោះ អុន ស្រីណែត ភេទស្រី អាយុ ២៤ឆ្នាំ។ យោងតាមប្រភពព័ត៌មានបានឱ្យដឹង ជនរងគ្រោះ មានឈ្មោះ អុន ស្រីណែត ភេទស្រីអាយុ ២៤ឆ្នាំ កាលពីអំឡុងខែសីហាឆ្នាំ២០២២ មានគណនីហ្វេសប៊ុកមួយឈ្មោះ Don Richard បានឆាតមកសុំជនរងគ្រោះ រាប់អាន ហើយក៏ឆាតមកសួរសុខទុក្ខ និងលួងលោមសុំស្រលាញ់ជនរងគ្រោះ។ លុះដល់អំឡុង ខែកញ្ញា…

  • រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជាស្នើអង្គការអន្តរជាតិខាងការងារជួយកម្ពុជាដើម្បីដំណើរការតុលាការការងារនាពេលខាងមុខ

    រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជាស្នើអង្គការអន្តរជាតិខាងការងារជួយកម្ពុជាដើម្បីដំណើរការតុលាការការងារនាពេលខាងមុខ

    ភ្នំពេញ៖រដ្ឋម​ន្ត្រីក្រសួងយុត្តិធម៌កម្ពុជាបានស្នើដល់អង្គការអន្តរជាតិខាងការងារ​​(ILO) ជួយក្នុងកិច្ចសហប្រតិបត្តិការដើម្បីអនុវត្តគម្រោងរួមគ្នាមួយ ក្នុងគោលដៅពន្លឿនការរៀបចំដាក់ឱ្យដំណើរនូវតុលាការការងារដែលប្រកបដោយតម្លាភាព ប្រសិទ្ធិភាព និងជាទីទុកចិត្តពីសំណាក់សាធារណជន ក្នុងកិច្ចការកំណែទម្រង់ប្រព័ន្ធយុត្តិធម៌កម្ពុជា។ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយលោក Graeme John BUCKLEY នាយកការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ ពាក់ព័ន្ធនឹងការរៀបចំដាក់ឱ្យដំណើរការការងារនៅកម្ពុជា។ តាមរយៈជំនួបនេះ ឯកឧត្តម កើត រិទ្ធ បានស្នើទៅកាន់ភាគីអង្គការ ILO ឱ្យពិនិត្យលទ្ធភាពក្នុងការផ្តល់កិច្ចសហប្រតិបត្តិការ និងគាំទ្រកម្ពុជា តាមរយៈយន្តការអនុវត្តនូវគម្រោងរួមគ្នា រវាងក្រសួងយុត្តិធម៌កម្ពុជា ជាមួយអង្គការ ​ILO និងបណ្តាដៃគូអភិវឌ្ឍន៍នានាទៀត ដើម្បីធានាដល់ការដាក់ឱ្យដំណើរការនូវតុលាការការងារនេះប្រព្រឹត្តទៅដោយរលូន នៅពេលខាងមុខ។ ឯកឧត្តម កើត រិទ្ធ បានបញ្ជាក់ពីទិសដៅរបស់កម្ពុជាក្នុងវិស័យយុត្តិធម៌ដូច្នេះថា៖ នៅក្នុងយុទ្ធសាស្រ្តកែទម្រង់ប្រព័ន្ធយុត្តិធម៌កម្ពុជាមានទិសដៅជាអាទិភាពមួយគឺការរៀបចំដាក់ឱ្យដំណើរការតុលាការជំនាញ​​បន្ថែមទៀត ដូចជា តុលាការការងារ តុលាការពាណិជ្ជកម្ម ជាដើម។ តុលាការជំនាញទាំងនេះ គឺត្រូវរៀបចំឡើងដើម្បីផ្តល់សេវាយុត្តិធម៌ឱ្យកាន់តែឆាប់រហ័ស ប្រកបដោយភាពត្រឹមត្រូវ តម្លាភាព ប្រសិទ្ធភាព និងទទួលបាននូវជំនឿទុកចិត្តពីសាធារណជន។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា បន្ថែមថា ដើម្បីឱ្យកិច្ចការបង្កើតតុលារការជំនាញនេះ…

  • សហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់អូរជាំកែច្នៃចេកព្រៃធ្វើម្ហូប និងសម្ភារៈប្រើប្រាស់សម្រាប់ដោះស្រាយជីវភាព

    សហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់អូរជាំកែច្នៃចេកព្រៃធ្វើម្ហូប និងសម្ភារៈប្រើប្រាស់សម្រាប់ដោះស្រាយជីវភាព

    ខេត្តបាត់ដំបង៖ «ចេកព្រៃ» គឺឈ្មោះដើមចេកមួយប្រភេទដែលមានលក្ខណៈស្រដៀងគ្នានឹងដើមចេកស្រុក ប៉ុន្តែគ្រាន់តែផ្លែរបស់វាតូចជាង និងសម្បូរដោយគ្រាប់ដែលគេមិនអាចបរិភោគបានដូចចេកស្រុក ឡើយ ក្រៅពីតំបន់ខ្លះគេទុកសម្រាប់ប្រើជាឱសថព្យាបាលរោគជំងឺមួយចំនួនប៉ុណ្ណោះ។ បើតាមប្រជាសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់អូរជាំដែលជារមណីយដ្ឋានល្បីឈ្មោះ និង ជាទីពេញនិយមមួយនៅ ស្រុកសំឡូត ខេត្ត បាត់ដំបងបានឱ្យដឹងថានៅសហគមន៍មួយនេះសម្បូរដុះដើមចេកព្រៃតាំងតែជើងភ្នំ រហូតដល់កំពូលភ្នំ។ដោយសារភាពសម្បូរចេកព្រៃនេះដែរទើបអ្នកស្រុកបានកែច្នៃចេកព្រៃមកធ្វើម្ហូប និងអ្នកខ្លះបានកែច្នៃធ្វើជាសម្ភារៈប្រើប្រាស់ផ្សេងៗផង។ លោក គឹម សុង ប្រធានសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់អូរជាំបានឱ្យដឹងថានៅសហគមន៍របស់លោកសម្បូរទៅដោយចេកព្រៃខ្លាំងណាស់ ម្ល៉ោះហើយទើបធ្វើឱ្យប្រជាសហគមន៍នាំគ្នាកែច្នៃចេកប្រភេទនេះមកធ្វើម្ហូបច្រើនមុខណាស់ដូចជា៖ «សម្លម្ជូរដើមចេកព្រៃ» មាត់ដុតចេកព្រៃ ជាដើម ដែលជាមុខម្ហូបកំពុងពេញនិយមបំផុតក្នុងសហគមន៍របស់លោក។ លោក ប្រធានសហគមន៍រូបនេះរៀបរាប់ប្រាប់ឱ្យដឹងថា៖” ដើមចេកព្រៃនៅសហគមន៍ខ្ញុំសម្បូរ ម្ល៉ោះហើយទើបអ្នកស្រុកចេះកែច្នៃពីដើមចេកមកធ្វើម្ហូបបានច្រើនមុខ។ ចេកព្រៃនេះទាំងស្លឹក ដើម ឬស ផ្លែ គឺត្រូវអ្នកស្រុក បានយកដើមវាមកធ្វើម្ហូប ផ្លែធ្វើឱសថ និង ស្លឹក វេចខ្ចប់ធ្វើនំបានច្រើនយ៉ាងណាស់”។ ទាក់ទិនក្នុងរឿងនេះលោក ឈឿន ឈីន ប្រជាសហគមន៍ ហើយក៏ជាចុងភៅតែងធ្វើ«សម្លម្ជូរដើមចេកព្រៃកូនត្រី”ដល់ភ្ញៀវទេសចរបានឱ្យដឹងថា៖បច្ចុប្បន្នបើនិយាយពីមុខម្ហូប «សម្លម្ជូរដើមចេកព្រៃ»ត្រូវបានអ្នកទេសចរមកកម្សាន្តទីនេះតែងភ្លក្សមិនដែលខាន។វាជាមុខម្ហូបតាំងតែពីសម័យបុរាណមក ប៉ុន្តែនៅតែពេញនិយមបរិភោគ។ «សម្លម្ជូរដើមចេកព្រៃ»មានរស់ជាតិដើមឆ្ងាញ់ ហើយសុទ្ធសឹងជាបន្លែ និងសាច់ពីធម្មជាតិសុទ្ធសាធ ។ ដោយឡែក លោក វឹង វ៉ឺន អនុប្រធានសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់អូរជាំបានឱ្យដឹងថាបើនិយាយពីដើមចេកព្រៃលោកឡើងលើភ្នំទឹកធ្លាក់អូរជាំកន្លែងណាក៏មានចេកព្រៃដុះដែរ និងទោះបីរដូវប្រាំងមានភ្លើងឆេះព្រៃខ្លះៗក្តីតែក្រោយពីភ្លៀងធ្លាក់គឺមានចេកព្រៃដុះគ្រប់កន្លែងតែម្តង។…