-
គម្រោងពិព័រណ៍សហគមន៍ ជួយសហគមន៍តំបន់ការពារធម្មជាតិ មានជម្រើសជំនាញ និងមុខរបរថ្មី សម្រាប់បង្កើនជីវភាពគ្រួសារនៅតាមមូលដ្ឋាន

ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋ នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិក្បិតចង្អូរខ្នា នៅក្នុងឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានសំដែងសេចក្តីត្រេកអរ និងបានបង្ហាញពីការពង្រឹងបានការអភិរក្សប្រពៃណីជាតិ ជាពិសេសប្រពៃណីជនជាតិដើមភាគតិច«កួយ» ដែលរស់នៅភាគច្រើនក្នុងតំបន់ ព្រមទាំងអាចបង្កើតបានមុខរបរចិញ្ចឹមជីវិតថ្មីបន្ថែមទៀត។ បន្ទាប់ពីបានបញ្ចប់វគ្គសិក្សាផ្នែកភ្លេងប្រពៃណី រយៈពេល៣ខែ ពីអ្នកជំនាញភ្លេងបុរាណនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បះខេត្តកំពង់ធំ សមាជិកសហគមន៍តំបន់ការពារធម្មជាតិក្បិតចង្អូរខ្នា ទទួលបានការឧបត្ថម្ភជាឧបករណ៍ភ្លេងខ្មែរ១ឈុត ពីក្រសួងបរិស្ថាន តាមរយៈគម្រោងពិព័រណ៍សហគមន៍បន្ថែមទៀត។ លោក ហ៊ាន ហៀក តំណាងក្រុមភ្លេងបុរាណ នៃសហគមន៍តំបន់ការពារធម្មជាតិក្បិតចង្អូរខ្នា បានឱ្យដឹងថា ការជួយឧបត្ថម្ភគាំទ្រ នូវឧបករណ៍ភ្លេងបុរាណរបស់គម្រោងរបស់ក្រសួងបរិស្ថាន នាពេលកន្លងទៅ ដល់ប្រជាពលរដ្ឋជនជាតិដើមភាគតិច បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា អភិរក្សភ្លេងប្រពៃណីបុរាណ ខណៈដែលពួកគាត់ មានការព្រួយបារម្ភខ្លាចបាត់បង់។ លោកបន្ថែមថា ការចេះជំនាញលេងភ្លេងបុរាណ គឺជាការបន្ថែមនូវរបរមួយទៀត សំរាប់ជាចំណូលក្នុងគ្រួសារ តាមរយៈការចេញទៅប្រគុំតាមបណ្តាកម្មវិធីផ្សេងៗនៅតាមមូលដ្ឋាន។ នៅក្នុងឱកាសជួបសំណេះសំណាល ក្រុមតន្រ្តីបុរាណសហគមន៍តំបន់ការពារធម្មជាតិក្បិតចង្អូរខ្នា ក្នុងខេត្តកំពង់ធំ កាលពីរសៀលថ្ងៃព្រហស្បតិ៍ទី១៣ ខែតុលា ឆ្នាំ២០២២ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ នៃគម្រោងពិព័រណ៍សហគមន៍ បានលើកឡើងថា ដើម្បីលើកកម្ពស់ជីវភាពប្រជាសហគមន៍ នៅក្នុងតំបន់ការពារធម្មជាតិ ឲ្យមានជីវភាពល្អប្រសើរ រស់នៅដោយសេចក្តីថ្លៃថ្នូរ និងមានសុភមង្គល…
-
គិតត្រឹមព្រឹកនេះ ករណីលិចទូកចម្លងដឹកកូនសិស្សនៅស្រុកលើកដែក ខេត្តកណ្តាល មានអ្នកស្លាប់ឡើងដល់ ៨នាក់ ជួយសង្គ្រោះបាន ៤នាក់ និងបាត់ខ្លួន ៣នាក់ទៀត

កណ្តាល៖ ហេតុការណ៍ដ៏តក់ស្លុតលិចទូកចម្លងដឹកកូនសិស្សចេញពីសាលាទៅផ្ទះ នៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ រហូតមកដល់ព្រឹកថ្ងៃនេះ ក្រុមជួយសង្គ្រោះបានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ និងបានរកឃើញសពកើនឡើង៨នាក់ហើយ ខណៈ៤នាក់ត្រូវបានជួយសង្គ្រោះ និង៣នាក់ទៀតកំពុងបន្តបាត់ខ្លួន ដែលតាមការសន្និដ្ឋាននោះពួកគេក៏អាចស្លាប់ផងដែរ។ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ដែលកំពុងឈរជើងប្រចាំការដឹកនាំកម្លាំងជួយរុករកជនរងគ្រោះនៅទីនោះ បានប្រាប់បណ្តាញព័ត៌មាន ក្នុងស្រុក នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះថា នៅលើទូកដែលលិចយប់មិញនេះមានសរុបចំនួន១៥នាក់។ លោកបានបញ្ជាក់ទៀតថា នៅក្នុងចំណោមជនរងគ្រោះទាំង ១៥នាក់ ក្រុមជួយសង្គ្រោះ បានរកឃើញ និងជួយសង្គ្រោះកាលពីយប់មិញចំនួន៦នាក់ (ស្លាប់២នាក់) ហើយរហូតមកដល់ព្រឹកថ្ងៃនេះ កម្លាំងបានរកឃើញសពជនរងគ្រោះ៥នាក់ទៀត ដូច្នេះគិតត្រឹមម៉ោងជិត៩នេះ ស្លាប់ឡើង៨នាក់ បាត់ខ្លួន៤នាក់ និងនៅរស់៣នាក់។ របាការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះដែលត្រូវបានរកឃើញ និងជួយសង្គ្រោះនៅយប់មិញរួមមាន៖១៖ ឈ្មោះ ថេត គន្ធី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ កម្មករបើកទូកដរទទឹង មានទីលំនៅសព្វថ្ងៃនៅ ភូមិ អំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល…
-
ទេសរដ្ឋមន្ត្រី គន់ គីម បញ្ជាឱ្យអគ្គលេខាធិការគ្រោះមហន្តរាយ ចុះជួយរុករកក្មេងលិចទូកនៅខេត្តកណ្តាល

កណ្តាល ៖ ជួសមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចេញបញ្ជាឱ្យអគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដឹកនាំកម្លាំងចុះទៅសហការជាមួយអាជ្ញាធរមូលដ្ឋាន ជួយរុករកក្មេងជួបគ្រោះលិចទូកចម្លងនៅក្នុងខេត្តកណ្តាលទាំងយប់។ ទេសរដ្ឋមន្ត្រី គន់ គីម បានសម្តែងនូវការសោកស្តាយជាទីបំផុតចំពោះហេតុការណ៍ដ៏អកុសលនេះ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានណែនាំលោក គីម វីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងកម្លាំងសង្គ្រោះ ត្រូវចេញប្រតិបត្តិការបន្ទាន់ ហើយប្រឹងប្រែងឱ្យអស់លទ្ធភាពជួយសង្គ្រោះកុមាររងគ្រោះ និងរុករកអ្នកដែលបាត់ខ្លួន។ ក្នុងប្រតិបត្តិការនេះ ឧត្តមសេនីយ៍ទោ គីម សុផារុណ នាយរងសេនាធិការចម្រុះ និងជាអនុប្រធានកងប្រតិបត្តិការសង្គ្រោះ និងរុករក ក៏បានដឹកនាំកម្លាំងចូលរួមក្នុងប្រតិបត្តិការនេះផងដែរ។ ជាមួយគ្នានោះ កងប្រតិបត្តការរុករក និងសង្រ្គោះលេខ ៩១១ កំពុងចេញដំណើរជួយស្វែងរកបន្ថែមផងដែរ។ សូមបញ្ជាក់ថា នៅយប់ថ្ងៃទី១៣ ខែតុលានេះ មានករណីលិច្ចទូកចម្លងស្ថិតក្នុងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។ លោក អាំ ធូ អធិការនគរបាលស្រុកលើកដែក…
-
គម្រោងពិព័រណ៍សហគមន៍ បង្កើតមុខរបរ ដល់ប្រជាពលរដ្ឋ នៅតាមសហគមន៍ តំបន់ការពារធម្មជាតិ ក្នុងខេត្តកំពង់ធំ

ខេត្តកំពង់ធំ ៖ ប្រតិភូក្រសួងបរិស្ថាន ដឹកនាំដោយ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ នៃគម្រោងពិព័រណ៍សហគមន៍ បានជួបសំណេះសំណាល ជាមួយសមាជិកសហគមន៍តំបន់ការពារធម្មជាតិ នៅខេត្តកំពង់ធំ ដែលកំពុងរៀនជំនាញជួសជុលម៉ូតូ នៅវិទ្យាស្ថានពហុបច្ចេកវិទ្យា ខេត្តកំពង់ធំ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២។ ក្នុងឱកាសនោះ លោកជំទាវ ម៉ុម ថានី បានលើកឡើងថាជំនាញ គឺសំខាន់ណាស់ សម្រាប់យុវជន ក៏ដូចជាចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងប្រទេសជាតិយើង។ ការបណ្តុះបណ្តាលនេះ លើកទឹកចិត្តឲ្យប្រជាពលរដ្ឋនៅតាមសហគមន៍ មករៀនជំនាញមួយច្បាស់លាស់ ដើម្បីមានជម្រើសមុខរបរពិតប្រាកដមួយ ជួយកាត់បន្ថយការពឹងអាស្រ័យលើធនធានធម្មជាតិ និងជួយឲ្យសហគមន៍មានការរីកចម្រើនរុងរឿង។ លោកជំទាវ បានបន្ថែមថា គម្រោងពិព័រណ៍សហគមន៍ ជាយន្តការគាំទ្រយ៉ាងរឹងមាំ ជួយអភិវឌ្ឍន៍សមត្ថភាពរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុង និងក្បែរតំបន់ការពារធម្មជាតិ ឱ្យមានជីវភាពរុងរឿង តាមរយៈការដាក់ចេញ នូវផែនការច្បាស់លាស់ គឺការបណ្តុះបណ្តាល ចំណេះជំនាញផ្សេងៗ ប្រកបដោយសក្តានុពល ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ការបង្កើតទំនាក់ទំនងស្អិតរមួត រវាងសហគមន៍ និងដៃគូអភិវឌ្ឍន៍នានា ព្រមទាំងការបង្កើត វេទិកាពិគ្រោះយោបល់ រវាងសហគមន៍…
-
លិចទូកដឹកមនុស្សជាង១០នាក់នៅក្រោមស្ពានអ្នកលឿង:បាត់ខ្លួន៨នាក់ សង្រ្គោះបាន៤នាក់ ស្លាប់២នាក់

កណ្តាល ៖ មានករណីលិចទូកដមួយកន្លែងស្ថិតនៅចំណុច ទូកដទទឹង ក្នុងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីព្រលប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ ។ មន្ត្រីជំនាញបានឱ្យដឹងថា អ្នកជិះចំនួន ១៤នាក់ ។ខណ:នេះបាត់ខ្លួន ៨នាក់ ស្លាប់២ និសង្គ្រោះ ៤នាក់។ កម្លាំងអធិការដ្ឋាននគរបាលស្រុកលើដែក បានចុះសហការជាមួយ កម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំ ប្រជាការពារ និង ប្រជាពលរដ្ឋ ចុះស្វែងរក និង ជួយសង្គ្រោះ សិស្សសាលា បានចំនួន ៤នាក់( ស្រី១នាក់) ហើយបានបញ្ជូនទៅសង្គ្រោះតាមរថយន្តសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកស្រុកលើកដែក ពេលទៅដល់មន្ទីរពេទ្យបានស្លាប់ចំនួន២នាក់ដោយមិនទាន់ស្គាល់អត្តសញ្ញាណពិតប្រាកដ ។ នៅយប់ថ្ងៃទី១៣ ខែតុលាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នគរបាល ខេត្តកណ្ដាល បានដឹកនាំកម្លាំងចុះត្រួតពិនិត្យនិងជួយសង្គ្រោះករណីលិចទូកដទទឹង ដែលបានកើតហេតុកាលពីវេលាម៉ោង៧យប់ ស្ថិតនៅចំណុច ទូកដទទឹងស្ថិតនៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក។ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានឱ្យដឹងថា…
-
ក្រសួងប្រៃសណីយ៍ជូនដំណឹងពីការឈប់លក់តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា កាលពីថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងមួយស្តីពីការការឈប់លក់គេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ បន្ទាប់ពីក្រសួងមួយនេះបានមើលឃើញថាការរីករាលជំងឺកាចសាហាវមួយនេះបានធូរស្បើយវិញរួចមក។ បើយោងតាមសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា ៖“ប្រៃសណីយ៍កម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណៈជនមេត្តាជ្រាបថា ដោយ ពិនិត្យឃើញស្ថានភាពជម្ងឺកូវីដ-១៩ មានការថមថយ ប្រៃសណីយ៍កម្ពុជានឹងឈប់លក់តេស្តរហ័សអង់ទីហ្សែន កូវីដ-១៩(Covid-19 Rapid Antigen Test) ក្នុងពេលឆាប់ៗខាងមុខនេះ”។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនទាំងអស់ជ្រាបជាព័ត៌មាន៕ដោយ៖ម៉ាដេប៉ូ
-
ការប្រើដីជុំវិញផ្ទះឱ្យអស់លទ្ធភាព បានធ្វើឱ្យកសិករពីររូបកាត់បន្ថយចំណាយលើការទិញបន្លែ ត្រីសាច់ ពីទីផ្សារ

ភ្នំពេញ៖ស្របពេលដែលប្រជាជនមានត្រឹម ១៦ លាននាក់ ហើយគម្រោងអភិវឌ្ឍផ្សេងៗក៏មិនទាន់មានច្រើនទៀតនោះ ផ្ទៃដីនៅកម្ពុជានៅសល់ទំនេរច្រើន។ ពលរដ្ឋដែលរស់នៅតាមខេត្តភាគច្រើនគឺមានដីធំទូលាយ ដែលអំណោយផលសម្រាប់ការធ្វើកសិកម្ម ក៏ប៉ុន្តែការប្រើប្រាស់ដីរបស់ពួកគេបច្ចុប្បន្នហាក់នៅមិនទាន់ប្រើអស់ពីលទ្ធភាពនៅឡើយ។ មិនទាន់អស់លទ្ធភាព ព្រោះប្រជាជនច្រើនតែមើលរំលងពីរឿងតូចៗ ដូចជាការទុកដីឱ្យចន្លោះចោល ជាដើម។ ម្យ៉ាងទៀត ការមិនទាន់មានចំណេះដឹងគ្រប់គ្រាន់លើការដាំដុះ ក្រៅតែពីកសិកម្មប្រពៃណី ក៏ហាក់ចោទជាបញ្ហាសម្រាប់កសិករវ័យចំណាស់មួយចំនួនផងដែរ។ ប៉ុន្តែសម្រាប់កសិករមួយចំនួនដែលយល់ពីធនធានដែលខ្លួនមាន និងស្វែងរកចំណេះដឹងបន្ថែមទាក់ទងនឹងការដាំដុះ ពួកគេអាចរស់នៅដោយមានជីវភាពធូរធា ឬយ៉ាងហោចណាស់មិនមានអ្វីត្រូវចំណាយច្រើន។ កសិករមួយរូបនៅខេត្តកំពង់ឆ្នាំងបានលើកឡើងពីសកម្មភាពវិលជុំរបស់ខ្លួនទៅលើការថែទាំដំណាំ និងចិញ្ចឹមសត្វនៅជុំវិញផ្ទះ ដែលសកម្មភាពទាំងនេះ ថ្វីត្បិតតែហត់ ក៏ប៉ុន្តែបានជួយសម្រាលការចំណាយរបស់ខ្លួនមួយផ្នែកធំ។ អ្នកស្រី ប៊ូ សុភី ដែលមានចំណូលចិត្តខាងដាំដំណាំ ហើយដែលទទួលបានការណែនាំ បណ្ដុះបណ្ដាលពីគម្រោង SUCRA បានចាប់ផ្ដើមការដាំដុះរបស់ខ្លួននៅចុងឆ្នាំ ២០២០កន្លងទៅ។ អ្នកស្រីបានរៀបរាប់ថា៖ «ខ្ញុំមានដីជុំវិញផ្ទះប្រហែលកន្លះហិកតា ហើយបានដាំដំណាំចម្រុះគ្រប់មុខ ដែលមានតាំងពីដំណាំហូបផ្លែ បន្លែ ចិញ្ចឹមត្រី និងចិញ្ចឹមសត្វ»។ អ្នកស្រីបាននិយាយបន្ថែមថា ការដាំដុះរបស់ខ្លួនប្រៀបបីដូចជាចរន្ដមួយដែលវិលបំពេញគ្នាទៅវិញទៅមក ពីមួយថ្ងៃទៅមួយថ្ងៃ។ អ្នកស្រីបានជីកស្រះមួយ និងបានដាក់ត្រីក្នុងស្រះដើម្បីឱ្យទឹកស្រះមានជីវជាតិ ហើយទឹកស្រះនោះនឹងត្រូវយកទៅស្រោចដំណាំនៅខែប្រាំង រីឯត្រីដែលចិញ្ចឹមនោះក៏អាចហូបបានថែមទៀត។ ដំណាំដែលប្រមូលបានឯណោះវិញ អាចហូបខ្លួនឯងបាន និងអាចបែងចែកមួយផ្នែកឱ្យសត្វស៊ី ។លាមកសត្វវិញ ក៏ត្រូវបានអ្នកស្រីយកទៅលាយជាជីកំប៉ុស្តិ៍សម្រាប់ដាក់គល់ដំណាំហូបផ្លែផងដែរ។ តាមរយៈកសិកម្មវិលជុំនេះ អ្នកស្រីថា…
-
មនុស្សប្រុសស្រី ៤នាក់ ត្រូវជាប់ពន្ធនាគារ ម្នាក់ៗ ៣០ឆ្នាំ និង ២នាក់ ឱ្យរួចផុតពីបទចោទ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ជិត ៣គីឡូក្រាម

ភ្នំពេញ ៖ លោកស្រី យិច ឈាណាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ និងលោក ទី មុនិន្ទ ជាតំណាងអយ្យការ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទ ១-ឈ្មោះ ម៉េង សុភក្ត្រា ហៅ បារាំង ភេទ ប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ។ ២-ឈ្មោះ ចន សុខចន្ទ័ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ។ ៣-ឈ្មោះ តែ លីផេងអាង ភេទ ប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ។ ៤-ឈ្មោះ ងួន បាលីនកា ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ ដាក់ពន្ធនាគារ ម្នាក់ៗចំនួន ៣០ឆ្នាំ ពិន័យម្នាក់ៗចំនួន ៦០លានរៀល បង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ រក្សាទុកដឹកជញ្ជូន…
-
ឯកឧត្ដម ណុប រ័ត្ននិមល ៖ សម្ដេចតេជោហ៊ុនសែន គឺជាមហាវីរបុរសសង្រ្គោះជាតិកម្ពុជាពិតប្រាកដ

ខេត្តតាកែវ ៖ ឯកឧត្ដម ណុប រ័ត្ននិមល ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រៈរាជាណាចក្រកម្ពុជា តំណាងស់ឯកឧត្ដម នាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ធកាល័យសម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវ ប៉ែន ចន្នី បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយពុទ្ធបរិស័កនៅក្នុងក្រុងដូនកែវ ខេត្តតាកែវ ក្នុងឱកាសដង្ហែអង្គកឋិនទានឆ្ពោះទៅប្រគេនព្រៈសង្ឃនៅក្នុងវត្ត សីហរតនារាម ព្រឹកថ្ងៃទី១៣តុលា។ ឯកឧត្ដម ណុប រ័ត្ននិមល បានបន្តថា សម្ដេចតេជោ ហ៊ុន សែន បានតស៊ូប្រឹងប្រែងឆ្លងកាត់គ្រប់ឧបសគ្គរាប់រយជំពូកនិងបានចំណាយសាច់ស្រស់ឈាមស្រស់បានលៈបង់គ្រប់បែបយ៉ាងទាំងជីវិតគ្រួសារដើម្បីរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ប៉ុលពតបានស្វែងរកសុខសន្តិភាពជូនប្រជាពលរដ្ឋនិងសង្គមជាតិពិតប្រាកដទូទាំងប្រទេស ព្រមទាំងជម្រុញការអភិវឌ្ឍប្រទេសតាំងពីចំណុចសូន្យរហូតមានការអភិវឌ្ឍលើគ្រប់វិស័យរហូតដល់សព្វថ្ងៃនេះ។ ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់សម្ដេចតេជោ សែន បានគិតគូរពីសុខទុក្ខជីវភាពរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈជាក់ស្ដែងនៅក្នុងអំឡុងពេលការរាលដាលខ្លាំងជំងឺកូវីដ១៩ជាសកលសម្ដេចបានស្វែងរកជំនួយវ៉ាក់សាំងពីបណ្ដាលប្រទេសជាមិត្តនិងបានបញ្ជាទិញវ៉ាក់សាំងយ៉ាងច្រើនលើសលប់ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនិងបានដាក់ចេញនូវគោលនយោបាយជួយឧបត្ថម្ភថវិកាជូនដល់កម្មកររោងចក្រនិងប្រជាពលរដ្ឋក្រីក្រ។រហូតមកដល់សព្វថ្ងៃនេះអត្រាការឆ្លងជំងឺកូវីដ១៩មានការថតចុះយ៉ាងទាបបំផុតហើយគ្មានអ្នកស្លាប់ដោយជំងឺកូវីដ១៩នៅកម្ពុជា បានបើកសេដ្ឋកិច្ចជាតិឡើងវិញធ្វើឱ្យប្រជាពលរដ្ឋមានការងារចំណូលរស់នៅជាប្រក្រតីជាធម្មតា។ សម្ដេចតេជោហ៊ុន សែន ជាមេដឹកនាំដ៍ល្អបានដឹកនាំប្រទេសឈរនៅលើផ្លូវត្រូវធ្វើឱ្យពិភពលោកទទួលស្គាល់កម្ពុជាលើឆាកអន្តរជាតិ សម្ដេចជាជាវីរៈបុរសរបស់កម្ពុជាពិតប្រាកដជាស្ថាបនិកសន្តិភាព ការពារបូរណភាពទឹកដីមិនក្បត់ឧត្ដមគតិជាតិ មិនដោះដូរអធិប្បតេយ្យភាពជាតិជាមួយនិងផលប្រយោជន៍បរទេសឡើយ។ ឯកឧត្ដម បានអរគុណសន្តិភាព និងស្ថាបនិកសន្តិភាព និង បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ប្រជាពលរដ្ឋសូមចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នានិងដឹងគុណសន្តិភាព ពីព្រោះ សន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃប្រៀបបានដូចបំពង់អុកស៊ីសែនសម្រាប់ដកដង្ហើមសម្រាប់មនុស្សជាតិលើពិភពលោក។ ប្ដេជ្ញាការពារសន្តិភាពនៅកម្ពុជា នឹងនៅបន្តភាពរឹងមាំស្ថិតស្ថេរគង់វង្សជាអមតៈមិនអនុញ្ញាតឱ្យជនអគតិមួយចំនួនតូចណាមួយមកបំផ្លាញសន្តិភាពនៅកម្ពុជាបានឡើយ។ ឯកឧត្តម ណុប រ័ត្ននិមល…
-
ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២១នាក់ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ១៣ករណី ទូទាំងប្រទេស កាលពីថ្ងៃទី១២ ខែតុលា ម្សិលមិញ

ភ្នំពេញ ៖ សូមនិយាយថា ទេ ចំពោះ គ្រឿងញៀន គ្រឿងញៀន បំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក.! ជនសង្ស័យចំនួន ២១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ១៣ករណី នៅទូទាំងប្រទេស នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ម្សិលមិញ។ ក្នុងចំណោមជនសង្ស័យចំនួន ២១នាក់ រួមមាន៖ ជួញដូរ ៧ករណី ឃាត់ ១០នាក់ (ស្រី ១នាក់) ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៤នាក់ (ស្រី ១នាក់) ប្រើប្រាស់ ៣ករណី ឃាត់ ៧នាក់ (ស្រី ២នាក់)។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១២ ខែតុលា រួមមាន៖ មេតំហ្វេតាមីន(Ice) ស្មើរ ២២,៦៣ក្រាម, មេតំហ្វេតាមីន(Wy) ស្មើរ ០,២៧ក្រាម, កេតាមីន(Ke) ស្មើរ ២,៤២ក្រាម។ ជាលទ្ធផលខាងលើ…