-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដង្ហែរអង្គកឋិនទាន ដើម្បីនាំយកបច្ច័យទៅជួសជុលដំបូលព្រះវិហារ នៅវត្តព្រះឥន្ទកោសីយ៍

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយ ឯកឧត្តម លោកជំទាវឧកញ៉ មន្រ្តីរាជការ និងពុទ្ធបរិស័ទ ជិតឆ្ងាយបានឯកភាពគ្នាផ្ដើមធ្វើបុណ្យកឋិនទាន ដើម្បីនាំយកបច្ច័យចំនួន ១២១លានរៀល និង៦.០០០ដុល្លារ ទៅជួសជុលដំបូលព្រះវិហារ នៅវត្តព្រះឥន្ទកោសីយ៍ ស្ថិតនៅក្នុងភូមិទ្រាំង ឃុំស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ អង្គកឋិនទាននេះបានប្រព្រឹត្ដទៅនៅព្រឹកថ្ងៃពុធ ២ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ។ លោកជំទាវកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសជាតិឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ រួមទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ដែលអនុញ្ញាត្តិឲ្យប្រជាពលរដ្ឋគ្រប់រូបអាចជួបជុំគ្នា ធ្វេីបុណ្យតាមបែបព្រះពុទ្ធសាសនា ។ នៅក្នុងពិធីអង្គកឋិនទាននេះលោកជំទាវកិត្តិសង្គហបណ្ឌិត បានប្រសិទ្ធិពរជ័យដល់ពុទ្ធបរិស័ទ ដែលបានចូលបច្ច័យតាមសទ្ធាជ្រះថ្លាក្នុងអង្គកឋិនទាននេះ ដើម្បីចូលរួម កសាងសមិទ្ធ ផលនានា នៅវត្តព្រះឥន្ទកោសីយ៍…
-
កម្ពស់ទឹកស្ទឹងព្រែកត្នោតបានបន្តកើនឡើងធ្វើឲ្យផ្ទះប្រជាពលរដ្ឋជាង ១០០ខ្នងនៅខណ្ឌដង្កោជន់លិច

ភ្នំពេញ ៖ កម្ពស់ទឹកស្ទឹងព្រែកត្នោតនៅតែបន្តកើនឡើងបង្កឱ្យមានការជន់លិចលំនៅឋានប្រជាពលរដ្ឋជាង ១០០ខ្នងផ្ទះ ដែលរស់នៅជាប់ នឹង សណ្ដស្ទឹង ដែលមានសង្កាត់ចំនួន ៥ គឺសង្កាត់ គងនយ,ព្រៃវែង, សាក់សំពៅ,ស្ពានថ្ម,ព្រៃស និងសង្កាត់ជើងឯក ។ នេះបើយោងតាមរបាយការណ៍ពីមន្ត្រីអាជ្ញាធរខណ្ឌដង្កោ បានឲ្យដឹងនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ។ ក្នុងនោះ ក៏មានប្រជាពលរដ្ឋប្រមាណ ៣០គ្រួសារក្នុងសង្កាត់ព្រៃវែង បានជម្លៀសមកទីទួលសុវត្ថិភាព និង កំពុងរស់ នៅលើទំនប់ជាបណ្ដោះអាសន្នផងដែរ ។ គួរបញ្ចាក់ថា ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោតគិតនៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ នៅ«ស្ថានីយពាមឃ្លៃ »ទឹកមានកម្ពស់ 6,46ម (កើនឡើង +0,46ម ធៀបព្រឹកម្សិលមិញ 6,00ម) ។ នៅ«ទំនប់រលាំងជ្រៃ»ខាងមុខទ្វារទឹកមានកម្ពស់ 7,47ម (ខ្ពស់ជាង កម្ពស់ទ្វារបិទ +0,47ម) បើកទ្វារធំដោះទឹកកម្ពស់2,50ម×1សន្លឹក2,00ម×2សន្លឹក និង0,50ម×2សន្លឹក«ទំនប់7មករា» ខាងមុខទ្វារទឹកមានកម្ពស់ 5,32ម (ខ្ពស់ជាង ទំនប់បង្ហៀរ +0,52ម) បើកទ្វារធំដោះទឹកកម្ពស់2,70ម×4សន្លឹក ខាងក្រោយទ្វារទឹកមានកម្ពស់ 7,90ម (កើនឡើង…
-
ក្រូចសើចគេអាចប្រើប្រាស់បានទាំងចំណីអាហារ និង ផ្លែវាសម្រាប់ប្រើកក់សក់

ភ្នំពេញ៖ ក្រូចសើច(Kaffir lime) ជារុក្ខជាតិគេអាចប្រើធ្វើចំណីអាហារ ជាឱសព្យាបាលរោគ និងពិសេសវាគេអាចប្រើសម្រាប់ការពារសត្វអសិរពិសដូចជាសត្វពស់មិនឱ្យចូលមកយាយីជាដើម។សម្រាប់ផ្លែវាគេក៏អាចកែច្នៃមក ប្រើប្រាស់ជាសាប៊ូកក់ សាប៊ូលាងចានទៀតផង។ ដោយឡែកបើតាមការចុះផ្សាយរបស់ទំព័រហ្វេប៊ុក ក្រសួងបរិស្ថានទាក់ទិននឹងក្រូចសើចនេះវិញបានឱ្យដឹងថាក្រូចសើចដើមមានកម្ពស់៣-៦ម មែកមានបន្លាតូចៗស្រួចវែង។ស្លឹកទោលរាងពងក្រពើចុងរាងទាលតែមានកំពតស្រួលបន្តិច (mucronate) ៥-៨x២-៤ស.ម គែមមានរឹមឆកចូលបន្តិច (crenulate) មានក្រពេញ ប្រេងក្រអូបប្រហើរ ទងស្លឹកមានស្លាបលាតទៅខាងធំស្រដៀងស្លឹក។ ផ្កាទោល ៣-៥ជាកញ្ចុំ (fascicles) នៅគល់មែក ត្របកផ្កា៤ពណ៌សនិងស្វាយនៅចុង ស្រទាប់ផ្កា៤-៥ពណ៌សខងក្នុង ពណ៌ស្វាយឬក្រហមខាងក្រៅ កេសរឈ្មោលច្រើនពី ១៥-៣០ មានទងដាច់ពីគ្នា។ ផ្លែមានសម្បកក្រាស់ជ្រួញកំពីកំពក មានក្រពេញប្រេង ក្រអូបឆួល សាច់ផ្លែពណ៌បៃតងខ្ចីរសជាតិជូរហាង។ មានគ្រាប់ច្រើនរាងដូចតំណក់ទឹក ១,៥-១,៨ x ១-១-២ស.ម។ មានសារធាតុប្រេងក្រអូប ជាពិសេសនៅលើស្លឹក និងសម្បកផ្លែដែលមានក្រពេញប្រេងសំខាងៗ (essential oils) ច្រើន។ ភាគច្រើនគេដាំនៅក្នុងសួនចម្ការ នៅតំបន់ដីទួលមិនលិចទឹក។ការប្រើប្រាស់បាន ២បែប ជាគ្រឿងទេស និងឱសថ៖_ គ្រឿងទេស ស្លឹកសម្រាប់ម្ជូរគ្រឿង ឆាគ្រឿង ការី កកូរ។ល។_ ឱសថ គេប្រើស្លឹក សម្បក…
-
ស្រូវលិចទឹកទន្លេខូចជាង ៧០០ហិកតា ក្នុងឃុំចំនួន ៦របស់ស្រុកស្ទឹងត្រង់, អភិបាលខេត្តកំពង់ចាម និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យជាបន្ទាន់ដើម្បីរកដំណោះស្រាយ

ខេត្តកំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ បានដឹកនាំ មន្ទីរជំនាញ និងមន្ត្រីពាក់ព័ន្ធ ចុះ សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងពិនិត្យដំណាំស្រូវរបស់ប្រជាពលរដ្ឋ ដែលរងការខូចខាតដោយជំនន់ទឹកទន្លេ ប្រមាណជាជាង ៧០០ហិចតា ក្នុងឃុំចំនួន៦ ក្នុងស្រុកស្ទឹងត្រង់ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដែលរងការយាយីដោយទឹកជំនន់។ តាមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ដោយសារជំនន់ទឹកទន្លេមេគង្គ បណ្ដាលឱ្យប៉ះពាល់ខូចខាតដំណាំស្រូវ មាន ៦ឃុំ នៅក្នុងស្រុកស្ទឹងត្រង់ក្នុងនោះមាន៖ *ទី១៖ ឃុំពាមកោះស្នា ប៉ះពាល់ ៨ ភូមិ ខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ២៧០ ហិចតា*ទី២៖ ឃុំខ្ពបតាង៉ូន ប៉ះពាល់ ៦ ភូមិ ខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ១៦៣ ហិចតា*ទី៣៖ ឃុំអារក្សត្នោត ប៉ះពាល់ ២ ភូមិ ខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ១១៥ ហិចតា*ទី៤៖ ឃុំព្រែកបាក់ ប៉ះពាល់ ៤ ភូមិ ខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ៧៧…
-
ព្រះរូប ព្រះឥន្ទកោសីយ៍ ត្រូវបានប្រារព្វពិធីអភិសេក ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌតិ ម៉ែន សំអន តំណាងសម្តេចតេជោ និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន

ខេត្តសៀមរាប ៖ អ្នកនាំពាក្យ បានឱ្យដឹងថា ព្រះរូប ព្រះឥន្ទកោសីយ៍ ស្ថិតក្នុងបរិវេណ វត្តឥន្ទកោសីយ៍ ដែលជាវត្តបុរាណមួយស្ថិតនៅក្នុងទឹកដី នៃខេត្តសៀមរាបអង្គរ ។ បើតាមការបញ្ជាក់ពីពុទ្ធបរិស័ទចំណុះជើងវត្ត ក៏ដូចជាព្រះសង្ឃដែលគង់នៅវត្តនេះ បានឲ្យដឹងថា ព្រះបដិរូបដើម ត្រូវបានជនទុច្ចរិតលួចយកទៅបាត់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ( មិនដឹងប្រាកដពីពេលណានោះទេ គ្រាន់ដឹងថាបាត់ក្នុងអំឡុងប្រទេសជាតិមានសង្គ្រាម ) ។ព្រះរូបនេះត្រូវបានកសាងឡើងវិញ ក្រោមគំនិតផ្តួចផ្តើមរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណៈបក្សប្រជាជនកម្ពុជា និងបានសហការការសិក្សា ពីក្រុមអ្នកជំនាញ និងអាជ្ញាធរជាតិអប្សារា រហូតបានបានឯកភាពគ្នា កសាង ព្រះរូប តាមលំនាំដើម និង បានយកមកតម្កល់ទុកក្នុងប្រាសាទដើមវិញ ដើម្បីទុកជាកេរ្តិ៍ដំណែល និងមរតកវប្បធម៌ដល់កូនខ្មែរជំនាន់ក្រោយ និងរួមចំណែក ក្នុង ការ លើក ស្ទួយ ដល់វិស័យវប្បធម៌ វិស័យទេសចរណ៍ ដល់ខេត្តសៀមរាប ឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។ នៅក្នុងពិធីអភិសេក តាមទំនៀមទំលាប់នៃព្រះពុទ្ធសាសនា កាលពីរសៀលថ្ងៃអង្គារ៍ ទី១១ ខែតុលា ឆ្នាំ២០២២ លោកជំទាវកិត្តិសង្គហបណ្ឌតិ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី…
-
ពិធីសំណេះសំណាលជាមួយក្រុមសិល្បករ សិល្បការនី ល្ខោនបាសាក់រស្មីវប្បធម៌ខេត្តកែប

ខេត្តកែប ៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមសិល្បករ សិល្បការនី ល្ខោនបាសាក់រស្មីវប្បធម៌ខេត្ត នៅសាលាខេត្តកែប នារសៀល ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមអំពី លោក លោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាព និងអ្នកពាក់ព័ន្ធជុំវិញខេត្ត ដើម្បីអបអរសាទរចំពោះសិល្បករ សិល្បការិនីល្ខោនបាសាក់ រស្មីវប្បធម៌ខេត្ត ក្នុងឱកាសទទួលបានជ័យលាភីលេខ១ ក្នុងមហោស្រពល្ខោនបាសាក់ទូទាំងប្រទេសឆ្នាំ២០២២ ក្រោមប្រធានបទ «វប្បធម៌សន្តិភាព» ។ ក្នុងរបាយការណ៍របស់ លោក តុង ភោ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានឱ្យដឹងថាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំមហោស្រពសិល្បៈមហាជនទូទាំងប្រទេស ក្រោមប្រធានបទ «វប្បធម៌សន្តិភាព» ក្នុងនោះខេត្តកែប បានសម្រេចជ្រើសរើសយកក្រុមល្ខោនបាសាក់រស្មីវប្បធម៌ខេត្ត ដើម្បីចូលរួមផងដែរ។ ដោយមានការយកចិត្តទុកដាក់ ជម្រុញ លើកទឹកចិត្ត និងជួយឧត្ថម្ភគាំទ្រផ្ទាល់ដោយឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត ដល់ក្រុមសិល្បៈ ទាំងបុរាណ និងសម័យ គ្រប់ទម្រង់ ជាពិសេសក្រុមសិល្បៈល្ខោនបាសាក់រស្មីវប្បធម៌ខេត្តកែបនេះហើយ…
-
ប្រភពហ្វេសប៊ុក ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហោះ សកម្មភាព ការងារសាងសង់ផ្សារចំនួន៨ នៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប

-
អភិបាលខេត្តស្វាយរៀងអនុញ្ញាតឱ្យប្រតិភូតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជួបសម្តែងការគួសម និងពិភាក្សាការងារ

ស្វាយរៀង៖ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បាន អនុញ្ញាតឱ្យលោក XING BAOGUO Qilu SEZ ប្រធានតំបន់ សេដ្ឋកិច្ច ពិសេសឈីលូ លោក XIE XIAOHONG អគ្គនាយក ក្រុមហ៊ុនសាយលន់គ្រុប លោក WANG CHUANWEI អគ្គនាយក ក្រុមហ៊ុនសាយលន់គ្រុបប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួសម និងពិភាក្សា បន្ទាប់ពីក្រុមហ៊ុនសាយលន់គ្រុបបានសាងសង់ និង ដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់។ ក្នុងជំនួបកាលពីព្រឹកថ្ងៃទី១១ខែតុលានេះលោកអគ្គនាយកក្រុមហ៊ុនសាយលន់គ្រប់បានថ្លែងអំណរគុណចំពោះលោកអភិបាលខេត្តដែលកន្លងមកតែងតែផ្តល់នូវការគៀគរគ្រប់មធ្យោបាយដើម្បីឲ្យក្រុមហ៊ុនរបស់លោកក៏ដូចជាក្រុមហ៊ុននានាមកបណ្តាក់ទុនវិនិយោគនៅខេត្តស្វាយរៀង បើកដំណើរការដោយជោគជ័យនាពេលថ្មីៗនេះ។ ចំណែក ឯកឧត្តមអភិបាលខេត្តបានសម្ដែងនូវការស្វាគមន៍ និង គាំទ្រយ៉ាងពេញទំហឹងចំពោះលោកប្រធានតំបន់សេដ្ឋកិច្ចពិសេស ឈីលូ លោកអគ្គនាយកក្រុមហ៊ុនសាយលន់គ្រប់រួមទាំង ក្រុមហ៊ុន ផ្សេងៗទៀតដែលមកបណ្ដាក់ទុនវិនិយោគជាបន្តបន្ទាប់នៅក្នុងទំបន់សេដកិច្ចពិសេសឈីលូនាពេលកន្លងមក។ ឯកឧត្តមបន្តថា ក្នុងនាមរដ្ឋបាលខេត្ត សូមស្វាគមន៍យ៉ាង កក់ក្តៅ ចំពោះអ្នកវិយោគទាំងអស់ដែលមកបណ្ដាក់ទុនវិយោគនៅខេត្តស្វាយរៀង ជាពិសេសបានបង្កើតការងារធ្វើជូនប្រជាពលរដ្ឋក្នុង ខេត្ត។ អាជ្ញាធរខេត្តយកចិត្តទុកដាក់ការរក្សាសន្តិសុខ សុវត្ថិភាពជូនដល់ ក្រុមហ៊ុនទាំងអស់៕
-
ខេត្តកណ្ដាលបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ ក្រុមប្រឹក្សាខេត្តកណ្ដាល លើកទី៤ អាណត្តិទី៣ ឆ្នាំ២០២២ នៅស្រុកអង្គស្នួល

កណ្តាល៖កាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឈឹម កន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ប្រាក់ សារ៉ាត អភិបាលរង ខេត្តកណ្ដាល បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្ដាល លើកទី៤ អាណត្តិទី៣ ឆ្នាំ២០២២ នៅបរិវេណវត្តភូមិថ្មី ក្នុងស្រុកអង្គស្នួល។ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះដែរ ប្រជាពលរដ្ឋ និង អាជ្ញាធរស្រុកអង្គស្នួល បានលើកឡើងនៅសំណូមពរចំនួន ៥៤ សំណូមពរ ក្នុងនោះស្នើសុំសាងសង់ផ្លូវបេតុង ក្នុងភូមិ និងផ្លូវអន្តរឃុំ ស្នើសុំស្ដារប្រឡាយទឹក ស្នើសុំទ្វារទឹក ស្នើសុំអំពូលសូឡា សុំដីចាក់ បំពេញបរិវេណសាលា សុំថ្មមិច ។សំណូមពរមួយចំនួន ត្រូវបាន គណៈអធិបតី មន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធ ធ្វើការដោះស្រាយ បានមួយចំនួន និងមួយចំនួនទៀតត្រូវបានលើកជូនក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តដើម្បីពិនិត្យ និងសម្រេច។ ឯកឧត្តម ឈឹម កន បានបញ្ជាក់ថា សំណូមពរ និងបញ្ហាប្រឈម នានា របស់ប្រជាពលរដ្ឋនៅ ស្រុក…
-
អាជ្ញាធរជាតិអប្សរាគ្រោងបិទផ្ទៃមុខអប្សរាដែលរបេះឡើងវិញពេលអាកាសធាតុអំណោយផល

ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរា តាមរយៈនាយកដ្ឋានជំនាញគ្រោងបិទផ្ទៃមុខអប្សរាដែលរបេះចេញពីរូបរាងឡើងវិញ នៅពេលអាកាសធាតុអំណោយផល ជារួមនៅពេលដែលទីតាំងថ្មដែលរបេះនោះស្ងួតល្អវិញ។ លោក សោម ប៊ុនធឿន អនុប្រធានភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទតាព្រហ្ម បានរាយការណ៍ថា ផ្ទៃមុខអប្សរាដែលបាត់នោះ ពុំមានអ្នកណាដាប់ ឬលួចយកនោះទេ។ លោករំឭកថា កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ភ្នាក់ងារទេសចរណ៍បានប្រទះឃើញផ្ទៃមុខអប្សរា ដែលមានទីតាំងនៅជិតដើមត្រាង ដែលទេសចរចូលចិត្តផ្តិតរូបភាព ដោយសារមានឫសឈើធំតោងលើរោងទងប្រាសាទនោះ របេះចេញពីទីតាំងដើម និងបានរាយការណ៍ទៅផ្នែកពាក់ព័ន្ធ ពិសេសផ្នែកអភិរក្ស ដើម្បីមកពិនិត្យ។ អនុប្រធានភ្នាក់ងារទេសចរណ៍ដែលប្រចាំការដោយផ្ទាល់នៅប្រាសាទតាព្រហ្ម រំឭកទៀតថា ក្រោយអ្នកជំនាញត្រួតពិនិត្យរួចឃើញថា រូបខាងលើគឺបានជ្រុះធ្លាក់ដោយសារអាយុកាល និងធម្មជាតិ ពុំមែនជាសកម្មភាពរបស់មនុស្សលួចដាប់ឡើយ។ លោកស្រី នេត ស៊ីម៉ន មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ដែលប្រចាំការនៅប្រាសាទតាព្រហ្ម លើកឡើងថា លោកស្រីបានទទួលព័ត៌មានពីករណីខាងលើពីក្រុមភ្នាក់ងារទេសចរណ៍ និងបានចុះទៅពិនិត្យជាមួយផ្នែកពាក់ព័ន្ធ ដូចជានគរបាលបេតិកភណ្ឌជាដើម។ តាមការវាយតម្លៃ ផ្ទៃមុខអប្សរានោះ គឺរបេះមកដោយខ្លួនឯង ដោយមានស្នាមប្រេះយូរហើយ តែគេមើលមិនឃើញ។ លោកស្រីបន្ថែមថា តាមការសង្កេតផ្ទៃថ្មដែលជាប់ជញ្ជាំង គឺមានកូនឫសឈើដើមត្រាងចាក់ចូល ហើយមានស្នាមប្រេះស្រាប់ផងនោះ ទើបឫសឈើវាបានផ្ទាត់រូបមុខអប្សរានោះឱ្យជ្រុះធ្លាក់។ យ៉ាងណាលោកស្រី នេត…