Category: ព័ត៌មានសង្គម

  • អភិបាលខេត្តជម្លៀសប្រជាពលរដ្ឋជាច្រើនគ្រួសារ បន្ទាប់ពីជំនន់ទឹកភ្លៀងគំរាមទីទួលសុវត្តិភាពនាឃុំបត់ត្រង់

    អភិបាលខេត្តជម្លៀសប្រជាពលរដ្ឋជាច្រើនគ្រួសារ បន្ទាប់ពីជំនន់ទឹកភ្លៀងគំរាមទីទួលសុវត្តិភាពនាឃុំបត់ត្រង់

    បន្ទាយមានជ័យ៖ភ្លៀងនៅបន្តធ្លាក់ជាបន្តបន្ទាប់ ជាប់ជាប្រចាំនៅ តាម វាលទីទំនាប និងប្រជុំជនក្រុងស្រុក របស់ខេត្តបន្ទាយមានជ័យ បង្កជាទឹកជំនន់។ជំនន់ទឹកភ្លៀងទាំងនេះ គំរាមពន្លិច លំនៅឋាន ពលរដ្ឋនៅទីទំនាបស្របពេលទឹកស្រុងចុះពីក្រុងស្រុកជាប់ព្រំដែនកម្ពុជាថៃ មកទីទំនាបជាប់បឹងទន្លេសាប។ ដោយឡែកទួលសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋនៅឃុំបត់ត្រង់ ជំនន់ទឹកក៏បានគំរាមជន់ពន្លេចបង្ខំចិត្តពលរដ្ឋរងគ្រោះ ត្រូវរើមក ទីទួល សុវត្ថិភាពថ្មីលើផ្លូវជាតិលេខ៥ ស្រុកមង្គលបុរី វិញ។ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តនិងជាប្រធានគណ:កម្មាធិការ គ្រប់ គ្រង គ្រោះមហន្តរាយខេត្តបន្ទាយមានជ័យដឹកនាំបញ្ជាផ្ទាល់កង កម្លាំងទាំងបី និងរដ្ឋបាលស្រុកមង្គលបុរី ចុះធ្វើជម្រក ភ្លើងអគ្គិសនី បង្គន់អនាម័យ ទឹកស្អាត ជូនបងប្អូនពលរដ្ឋរងគ្រោះដោយ ជំនន់ ទឹកភ្លៀងនៅចំនុចភូមិបត់ត្រង់ ដែលត្រូវប្ដូរទីទួលសុវត្ថិភាព។ លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តប្រាប់ថា៖ មិនបានបិទចរាចរណ៍នៅផ្លូវជាតិលេខ៥ វាងក្រុងសិរីសោភ័ណ /មង្គលបុរី តែសូមអ្នកបើកបរបន្ថយល្បឿន បង្កើនការប្រុងប្រយ័ត្នខ្ពស់ ព្រោះពលរដ្ឋរងគ្រោះ ដោយជំនន់ ទឹកភ្លៀងបានរើមកតាំងលំនៅលើផ្លូវជាតិហើយ បន្ទាប់ ពីទឹកស្រុងលិចកន្លែងស្នាក់បណ្ដោះអាសន្នរបស់ពួកគាត់ នៅមង្គលបុរីនៅថ្ងៃទី១០ ខែតុលា។ សូមបញ្ជាក់ថា៖ ពលរដ្ឋដែលមកស្នាក់នៅ ទីទួល…

  • គ្រួសារអតីតយុទ្ធជនពលីនៅឃុំសាលាវិស័យ បានទទួលខ្នងផ្ទះទី២១៥ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

    គ្រួសារអតីតយុទ្ធជនពលីនៅឃុំសាលាវិស័យ បានទទួលខ្នងផ្ទះទី២១៥ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

    ខេត្តកំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ អញ្ចើញចុះប្រគល់ខ្នងផ្ទះទី២១៥ អមដោយអាជ្ញាធរ និងជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជូនគ្រួសារអតីតយុទ្ធជនពលីនៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្ត នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ។ លោកស្រី សុំ មុត អាយុ៦១ឆ្នាំ ជាស្រ្តីមេម៉ាយ មានកូនក្នុងបន្ទុក៨នាក់ ភរិយាលោកអនុសេនីយ៍ទោ ឈឹម ខន មន្ត្រីនគរបាលបម្រើការងារនៅស្រុកប្រាសាទបល្ល័ង្ក ពលីជីវិតនៅឆ្នាំ១៩៩៣ នៅក្នុងសមរភូមិជីអោក ខេត្តព្រះវិហារ បច្ចុប្បន្នមានជំរកស្នាក់នៅមិនសមរម្យ ត្រូវបានក្រុមការងារគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ សាងសង់ផ្ទះជូន ដែលជាខ្នងទី២១៥ អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត តាមរយៈឯកឧត្តមទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍ គន់ គីម សាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹង ដែក…

  • ប្រជាពលរដ្ឋចំនួន ២០០គ្រួសារ រស់នៅក្នុងក្រុងស្ទឹងសែន ទទួលបានស្បៀងពីសម្តេចតេជោ ហ៊ុន សែន

    ប្រជាពលរដ្ឋចំនួន ២០០គ្រួសារ រស់នៅក្នុងក្រុងស្ទឹងសែន ទទួលបានស្បៀងពីសម្តេចតេជោ ហ៊ុន សែន

    កំពង់ធំ ៖ អភិបាលខេត្តកំពង់ធំថ្លែងថា ទោះបីជាប្រជាពលរដ្ឋគ្រប់រូបមានទីលំនៅឆ្ងាយពីសម្តេចតេជោហ៊ុន សែនឆ្ងាយយ៉ាងណាក្តី តែបេះដូងសម្តេចនៅក្បែរប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ ។ ការថ្លែងនេះនាឱកាសឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ មន្ត្រីក្រោមឱវ៉ាទជាច្រើនរូប បាននាំយកស្បៀងរបស់សម្តេចតេជោ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែររងគ្រោះដោយសារទឹកជំនន់ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នៅសាលាក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំបានបន្តថា ស្បៀងទាំងអស់នេះវាមានទំហំតិចតួចយ៉ាងណាក្តី ក៏អាចដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋបានមួយគ្រាផងដែរ ។ ស្បៀងនេះគឺរដ្ឋបាលខេត្តកំពង់ធំមិនបានចែកជូនដល់ប្រជាពលរដ្ឋបានគ្រប់ៗគ្នាឡើយ គឺអាជ្ញាធរជ្រើសរើសតែប្រជាពលរដ្ឋណារងគ្រោះដោយសារទឹកជំនន់ ដែរជីវភាពខ្វះខាតជាចំបងសិន ដូច្នេះសូមប្រជាពលរដ្ឋដែលមិនទាន់បានស្បៀងសូមកុំប្រកាន់ ឬគិតថាបក្សពួកនិយមអោយសោះ គឺរដ្ឋបាលខេត្តដោះស្រាយជាមុនចំពោះប្រជាពលរដ្ឋកំពុងខ្វះខាត់ប៉ុណ្ណោះ ។ ក្នុងនោះដែរអាជ្ញាធរក្រុងស្ទឹងសែន បានឱ្យដឹងថា ស្ថានភាពទឹកជំនន់ និងស្ថានភាពទឹកស្ទឹងសែន បន្ដឡើងដល់កំពស់ ១៤,០៩ម៉ែត្រ លើសប្រកាសអាសន្ដ ០,៥៩ម៉ែត្រ ធ្វើអោយប្រជាពលរដ្ឋក្នុងក្រុងស្ទឹងសែន រងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៣.១៧៩គ្រួសារ ។ ចំពោះការបង្កបង្កើនផលស្រូវ គឺប៉ះពាល់ចំនួន ១.៨១៤ហិចតា ស្មើ ៨៩៣គ្រួសារ និងខូចខាត់ចំនួន ៤៥១ហិចតា ស្មើ…

  • ទេសចរវត្តអារាមជាផលិតផលទេសចរណ៍មួយ ដែលភ្ញៀវទេសចរបរទេសមានការចាប់អារម្មណ៍ ក្រៅពីប្រាសាទបុរាណនានានៅក្នុងខេត្តសៀមរាប

    ទេសចរវត្តអារាមជាផលិតផលទេសចរណ៍មួយ ដែលភ្ញៀវទេសចរបរទេសមានការចាប់អារម្មណ៍ ក្រៅពីប្រាសាទបុរាណនានានៅក្នុងខេត្តសៀមរាប

    សៀមរាប៖ ប្រធានសមាគមក្លិបទេសចរណ៍ខេត្តសៀមរាបបង្ហាញថា ទេសចរវត្តអារាមជាផលិតផលទេសចរណ៍មួយ ដែលភ្ញៀវទេសចរបរទេសមានការចាប់អារម្មណ៍ ក្រៅពីប្រាសាទបុរាណនានានៅក្នុងខេត្ត លោក ហ្វី លិបកៅ ប្រធានសមាគមក្លិបទេសចរណ៍សៀមរាប បានឱ្យដឹងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះថា នៅពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានបើកប្រទេសឡើងវិញយ៉ាងពេញលេញនោះ ឥឡូវនេះ យើងចាប់ផ្តើមឃើញភ្ញៀវបរទេសហូរចូលមកទស្សនាកម្ពុជា ជាបន្តបន្ទាប់ ជាពិសេសនៅខេត្តសៀមរាបតែម្តង។ ជាក់ស្តែង នៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបទទួលបានជើងហោះហើរចាប់ពី១០ជើង ទៅ១២ជើង ក្នុង១ថ្ងៃៗ ដែលមានភ្ញៀវទេសចរណ៍កើនឡើងប្រមាណជា ២០ទៅ២៥ភាគរយបើធៀបទៅនឹងកាលពីឆ្នាំ២០១៩កន្លងមក។ លោកបន្តថា គោលដៅចម្បងរបស់ភ្ញៀវទេសចរណ៍បរទេសទាំងអស់ ដែលមកទស្សនាទីក្រុងអរិយធម៌របស់យើង គឺចង់ទៅទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបុរាណផ្សេងៗទៀត។ ក្រៅពីនេះ ភ្ញៀវទេសចរណ៍ ក៏តែងតែចង់ឈ្វេងយល់ពីវប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីខ្មែរ នៅតាមភូមិរបស់ប្រជាពលរដ្ឋ និងបានទៅឈ្វេងយល់ពីព្រះពុទ្ធសាសនាដ៏ផូរផង់របស់ជាតិយើងផងដែរ។ ហើយទេសចរណ៍វត្តអារាមនេះ ជាផលិតផលទេសចរណ៍មួយ ដែលភ្ញៀវទេសចរណ៍បរទេស មានការចាប់អារម្មណ៍ ក្រៅពីប្រាសាទបុរាណ គឺកាលពីមិនទាន់មានកូវិដ.១៩ ភ្ញៀវទេសចរណ៍បរទេសតែងតែបានទៅទស្សនាវត្តប្រមាណចំនួន ៩វត្ត ដែលត្រូវបានកំណត់ជាវត្តអារាមទេសចរណ៍នៅក្នុងក្រុងសៀមរាបនោះ។ លោក បានបន្តទៀតថា នៅពេលនេះ ចមពោះស្ថានភាពកូវិដ.១៩ មានភាពធូរស្រាលហើយភ្ញៀវទេសចរណ៍ក៏បានចូលមកទស្សនាខេត្តសៀមរាបឡើងវិញជាបណ្តើរៗហើយ យើងសង្កេតឃើញថា ពួកគាត់នៅតែចង់ឈ្វេងយល់ពីព្រះពុទ្ធសាសនាដ៏ផូរផង់នេះ។ ជាក់ស្តែងនៅថ្ងៃនេះ ភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ប្រមាណជាង ១០០នាក់ បានមកទស្សនានៅវត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត…

  • អាជ្ញាធរខេត្តកំពង់ឆ្នាំង គ្រោងរៀបចំពិធីប្រណាំងទូកង ក្នុងឱកាសបុណ្យអុំទូកអកអំបុកសំពះព្រះខែនាពេលខាងមុខ

    អាជ្ញាធរខេត្តកំពង់ឆ្នាំង គ្រោងរៀបចំពិធីប្រណាំងទូកង ក្នុងឱកាសបុណ្យអុំទូកអកអំបុកសំពះព្រះខែនាពេលខាងមុខ

    កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង គ្រោងនិងរៀបចំពិធីប្រណាំងទូកចែវ និងទូកអុំ និងបង្កើតតំបន់ត្រជាក់ឱ្យខ្លាំងជាងកាលពីចូលឆ្នាំទៀត ក្នុងឱកាសបុណ្យអុំទូក អកអំបុក សំពះព្រះ នៅថ្ងៃទី១១ ខែវិច្ឆិកា ២០២២ ខាងមុខនេះ ដើម្បីលើកកម្ពស់សោភ័ណភាពរបស់ខេត្តកំពង់ឆ្នាំង ដែលមានទេសភាពភ្នំកង្រី នៅខាងមុខជានិមិត្តរូប ស្ថិតក្នុងស្រុកកំពង់លែង ។ ការថ្លែងប្រាប់បែបនេះ នៅក្នុងពេលឯកឧត្តមឡើងមានប្រសាសន៍ក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា និងប្រកាសទទូលស្គាល់សកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ ។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ទៀតថា ចំពោះការប្រណាំងទូកអុំនិងទូកចែវនិងរៀបចំនៅផែដើមពោធិ៍ទន្លេផ្សារក្រោម ហើយឯកឧត្តមនិងចាត់អោយក្រុមការងារ ដឹកនាំពិនិត្យនិងរៀបចំដាក់អំពូលភ្លើង និងទីតាំងដាក់ប្រគុំតន្ត្រីដើម្បីធ្វើឱ្យតំបន់ត្រជាក់មួយនេះក្លាយជាកន្លែងបែបប្រពៃណីមួយសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលមកលេងកំសាន្ត ក្នុងខេត្តកំពង់ឆ្នាំង កម្សាន្តឱ្យបានច្រើនកុះករផងដែរ។ នៅក្នុងនោះដែរ លោក ហ៉ីង ភ័ព្ឌមិនាអភិបាលក្រុងកំពង់ឆ្នាំង បានបញ្ជាក់ទៀតថានៅថ្ងៃទី៩ ខែមិថុនាឆ្នាំ២០២២ នៅតាមដងផ្លូវក្នុងសង្កាត់ទាំង៤ ក្រុងកំពង់ឆ្នាំង ឯកឧត្តម.ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង បានធ្វើការរៀបចំ និងដាក់អំពូលភ្លើងបំភ្លឺ និងរកទីតាំងផ្សងទៀតដើម្បីធ្វើសួនថ្មីបន្ថែមទៀត គឺធ្វើយ៉ាងណាឱ្យក្រុងកំពង់ឆ្នាំងក្លាយជាក្រុងដែលមានសោភ័ណភាពល្អសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិចូលមកទស្សនាកាន់តែច្រើនថែមទៀតខណ:ខេត្តកំពង់ឆ្នាំង…

  • អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ប្រារព្ធទិវាក្មេងស្រីអន្តរជាតិឆ្នាំ២០២២

    អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ប្រារព្ធទិវាក្មេងស្រីអន្តរជាតិឆ្នាំ២០២២

    ភ្នំពេញ៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ដោយមានការចូលរួមជាមួយអ្នកតស៊ូមតិនឹងអង្កការសង្គមស៊ីវិល លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បានប្រារព្ធទិវាក្មេងស្រីអន្តរជាតិឆ្នាំ២០២២ ក្រោមប្រធានបទ «សិទ្ធិរបស់យើង អនាគតរបស់យើង» នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ដោយមានការចូលរួមពីសិស្សានុសិស្សជាង ២០០នាក់ នៅវិទ្យាល័យហ៊ុនសែន មួយមិថុនា ស្រុកបាទី ខេត្តតាកែវ។ ការប្រារព្ធពិធិនេះឡើង ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងអនុវត្តការងារជាមួយដៃគូក្នុងការឆ្លើយតបទៅនឹងតម្រូវការដល់ក្មេងស្រី នឹងផ្តល់ចំណេះដឹង និងផ្តល់សិទ្ធិអំណាចដល់ក្មេងស្រី ឱ្យទទួលបានជោគជ័យដោយការគ្រប់គ្រងសុខភាពរបស់ពួកគេ។ ទិវាក្មេងស្រីអន្តរជាតិ ត្រូវបានគេសង្កេតឃើញជារៀងរាល់ឆ្នាំ នៅថ្ងៃទី១១ ខែតុលា ដើម្បីលើកកម្ពស់សិទ្ធិរបស់ក្មេងស្រី និងនាំមកនូវការយល់ដឹង ចំពោះបញ្ហាប្រឈមដែលពួកគេប្រឈមមុខ ។ ក្រុមប្រទេស IDGC និង AHF បានរៀបចំព្រឹត្តិការណ៍ «សិទ្ធិរបស់យើង អនាគតរបស់យើង» នៅជុំវិញពិភពលោក ដើម្បីនាំក្មេងស្រី មកជាមួយគ្នាតាមរយៈវគ្គសប្បាយៗ ការអប់រំ និងការលើកកម្ពស់ក្មេងស្រី។ អ្នកស្វែងរកការគាំទ្របានផ្តោតទៅលើការដោះស្រាយការគ្រប់គ្រងសុខភាពពេលមករដូវ ការអប់រំផ្លូវសុខភាពបន្តពូជ សុខភាពផ្លូវភេទឲ្យបានទូលំទូលាយតាមអាយុ ការបានចូលសាលារៀន ជៀសវាងការមានផ្ទៃពោះដោយមិនបានគ្រោងទុក ការកសាងទំនុកចិត្តលើខ្លួនឯង និងបញ្ហាសំខាន់ៗជាច្រើនទៀតសម្រាប់ក្មេងស្រី និងសុខភាពរបស់ពួកគេ ។…

  • ទឹកធ្លាក់អូរម្លូ កំពុងបង្អួតសម្រស់នៅក្នុងព្រៃភ្នំស្ថិតនៅជីផាត ខេត្តកោះកុង

    ទឹកធ្លាក់អូរម្លូ កំពុងបង្អួតសម្រស់នៅក្នុងព្រៃភ្នំស្ថិតនៅជីផាត ខេត្តកោះកុង

    ខេត្តកោះកុង៖ ទឹកថ្លាក់អូរម្លូ បើទោះបីពុំមានអ្នកទេសចរស្គាល់ច្រើនក្តី ប៉ុន្តែតំបន់ទេសចរណ៍ដែលកំពុងលាក់ខ្លួនក្នុងព្រៃភ្នំ និងជាកន្លែងកម្សាន្តមួយប្រកបដោយទេសភាព ស្រស់ត្រកាល បែបធម្មជាតិ មួយកន្លែងនេះសម្រាប់ងូតទឹកកម្សាន្ត បោះតង់ និងស្រូបយកខ្យល់អាកាសបរិសុទ្ធ យ៉ាងសប្បាយរីករាយ។ ទឹកធ្លាក់អូរម្លូស្ថិតនៅ ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញ ប៉ែកនិរតីនៃប្រទេសកម្ពុជា ។ រមណីយដ្ឋានអេកូទេសចរណ៍អូរម្លូ ជារមណីយដ្ឋានធម្មជាតិចម្រុះ ដែលភ្ញៀវទេសចរណ៍អាចចូលកម្សាន្តបានគ្រប់រដូវកាល និង មានទឹកធ្លាក់ឥតចេះដាច់ ជាពិសេសសម្រាប់អ្នកចូលចិត្តធ្វើដំណើរកម្សាន្តបែបប្រភេទផ្សងព្រេង។ អ្នកទេសចរបើចង់ធ្វើដំណើរកម្សាន្តនៅទឹកធ្លាក់អូម្លូអាចធ្វើដំណើរទៅកាន់សហគមន៍ អេកូទេសចរណ៍ជីផាត ដោយធ្វើដំណើរតាមពីស្ពានអណ្ដូងទឹក ឆ្ពោះត្រង់តាមផ្លូវលំ ចម្ងាយជាង ១៧គីឡូម៉ែត្រ ប៉ុន្តែបើគេចង់ធ្វើដំណើរតាមរយៈទូកសហគមន៍ វិញនឹងត្រូវជិះកាត់តាមពាមសមុទ្រ ដែលនៅតាមផ្ទៃទឹកជាទីកម្សាន្តយ៉ាងមនោរម្យ។ លោក អន សុវណ្ណ ប្រធានសហគមន៍ អេកូទេសចរណ៍ជីផាតបានឱ្យដឹងថា៖ បើទោះបីកន្លងមកមានការរីករាលដាលជំងឺកូវីដ-១៩ក្តី ប៉ុន្តែសហគមន៍អេកូទេសចរណ៍ជីផាត នៅតែទទួលបានទេសចរណ៍ចូលកម្សាន្តបន្តបន្ទាប់ ។ ក្រោយជំងឺកូវីដ-១៩ស្ងប់ស្ថាត់នេះឃើញថា នៅតែមានអ្នកទេសចរចូលកម្សាន្តច្រើនឡើងបន្តបន្ទាប់ពិសេសចុងសប្តាហ៍គឺនៅថ្ងៃសៅរ៍ និងអាទិត្យ។ លោក ប្រធានសហគមន៍បានឱ្យដឹងបន្ថែមថា៖ក្នុងចំណោមតំបន់ទេសចរណ៍នៅជីផាតនេះឃើញថាទឹកធ្លាក់អូរម្លូ ក៏ទទួលបានភ្ញៀវទេសចរច្រើនបង្គួរដែរពីព្រោះថាតំបន់ទឹកធ្លាក់កន្លែងនេះនៅជិតជាងគេ និងមានទីកន្លែងកម្សាន្តទឹកធ្លាក់ និងទេសភាពក៏ល្អមិនចាញ់កន្លែងដ៏ទៃទៀតប៉ុន្មានដែរ។ ទាក់ទិនទៅនឹងប្រវត្តិទឹកធ្លាក់អូរម្លូនេះដែរ ត្រូវបាន លោក អន សុវណ្ណ…

  • អ្នកពាក់ព័ន្ធនឹងវិស័យកសិកម្ម ផ្ដល់ធាតុចូលជូនប្រមុខរដ្ឋាភិបាល ក្នុងការជ្រើសរើសរដ្ឋមន្ត្រីកសិកម្ម

    អ្នកពាក់ព័ន្ធនឹងវិស័យកសិកម្ម ផ្ដល់ធាតុចូលជូនប្រមុខរដ្ឋាភិបាល ក្នុងការជ្រើសរើសរដ្ឋមន្ត្រីកសិកម្ម

    ភ្នំពេញកសិករមួយចំនួនដែលកំពុងមមាញឹកប្រមូលទិន្នផលស្រូវរដូវវស្សាប្រាថ្នាចង់បានបេក្ខភាពរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មីមានឈាមជ័រជាកូនអ្នកស្រែចម្ការស្វះស្វែងរកទីផ្សារនិងឧស្សាហ៍ចុះដល់មូលដ្ឋានស្រែចម្ការ ទើបយល់ពីបញ្ហានិងតម្រូវការរបស់កសិករ។ កញ្ញា ម៉ែន ដាវី រស់នៅភូមិតាខេង ឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀងបាន និយាយនៅថ្ងៃទី១០ ខែតុលាថា រដ្ឋមន្ត្រីថ្មីនៃ ក្រសួងកសិកម្មដែលកសិករចង់ឃើញ គឺចុះទៅជួបកសិករឲ្យបាន ញឹក ញាប់តាមដែលអាចធ្វើទៅបាន និងព្យាយាមរកទីផ្សារសម្រាប់ លក់ផលិតផលកសិកម្មឲ្យអស់ពីលទ្ធភាព ដើម្បីកុំឱ្យឈ្មួញកណ្ដាល បានដៃចុះមកបង្អាប់តម្លៃ ហើយការកំណត់តម្លៃក្នុងការលក់ចេញ ផលិតផលកសិកម្មជារឿងសំខាន់។ ធ្វើយ៉ាងណាបញ្ចៀសកុំឱ្យ កសិករត្រូវខ្ចីបុលគេមកធ្វើកសិកម្ម។ កញ្ញា ម៉ែន ដាវី៖ «ជាក់ស្ដែង ខ្ញុំជាកសិករខ្នាតតូចរស់នៅតាម ទីជនបទ កំពុងប្រឈមយ៉ាងខ្លាំងក្នុងការធ្វើស្រែចម្ការ ព្រោះ បច្ចុប្បន្នយើងធ្វើស្រែតាមបែបសម័យទំនើបដោយផាត់ចោលទម្លាប់ពីបុរាណ ដែលពុំមានធនធានគ្រប់គ្រាន់ធ្វើស្រែបែបទំនើបទេ ហើយបញ្ហាកំពុងតែជួបប្រទះមួយទៀត គឺកសិករបង្ខំចិត្តធ្វើកសិកម្ម ដោយប្រើជីគីមីខ្លាំង។ អ៊ីចឹងហើយបានជាយើងចង់ឃើញ រដ្ឋមន្ត្រី កសិកម្ម ចុះដល់ដីកសិករ ឬបញ្ជូនអ្នកជំនាញមកណែនាំកសិករ ពីអំពីរបៀបធ្វើកសិកម្មដោយសុវត្ថិភាពកាត់បន្ថយការប្រើប្រាស់ជីកសិកម្ម»។មានបទពិសោធន៍យូរឆ្នាំនៅក្នុងវិស័យកសិកម្ម កញ្ញា ម៉ែន ដាវី ដែល មានវ័យជិត៤០ឆ្នាំ កត់សម្គាល់ថា វិស័យកសិកម្មរបស់កម្ពុជាដើរយឺត បើធៀបនឹងវិស័យដទៃ អាចដោយសារមិនមែនជាបញ្ហាអាទិភាព របស់រដ្ឋាភិបាលឬសមត្ថភាពថ្នាក់ដឹកនាំក្រសួង។ កញ្ញាបន្ត៖ «យើងមើលត្រឹមចំណុចតូចមួយសិន…

  • រដ្ឋមន្រ្តីក្រសួងផែនការអញ្ជើញបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលសម្រាប់ការអង្កេតកសិកម្មកម្ពុជាឆ្នាំ២០២២

    រដ្ឋមន្រ្តីក្រសួងផែនការអញ្ជើញបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលសម្រាប់ការអង្កេតកសិកម្មកម្ពុជាឆ្នាំ២០២២

    ភ្នំពេញ៖ឯកឧត្តមកិតិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងផែនការ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គ បណ្ដុះ បណ្ដាល គ្រូបង្គោលសម្រាប់ការអង្កេតកសិកម្មកម្ពុជាឆ្នាំ២០២២ ដែលសហការរៀបចំដោយ វិទ្យាស្ថានជាតិស្ថិតិក្រសួងផែនការ , ក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ , អង្គការស្បៀងនិង កសិកម្ម នៃអង្គការសហប្រជាជាតិ ។ ពិធីនេះបានរៀបចំនៅ ទីស្តីការក្រសួងផែនការកាលពីព្រឹកថ្ងៃទី១០ខែតុលា។ ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្ដែងនូវការកោត សរសើរ ចំពោះ កិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការអនុវត្តការងារអង្កេត កសិកម្មកម្ពុជា ប្រចាំឆ្នាំ ពីសំណាក់ អង្គការស្បៀងនិងកសិកម្ម FAO អង្គការសហប្រជាជាតិ មូលនិធិម៊ីលីដាបៀលហ្គេត ទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ សហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍ (USAID) និងដៃគូអភិវឌ្ឍន៍ដទៃទៀតក្រោមកិច្ច សហប្រតិបត្តិការ គាំទ្រផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ,វិទ្យាស្ថានជាតិស្ថិតិនៃ ក្រសួងផែនការ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដោយបានអនុវត្តការងារអង្កេតចន្លោះជំរឿនកសិកម្មកម្ពុជាឆ្នាំ ២០១៩ ឆ្នាំ ២០២០ និងឆ្នាំ…

  • សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា រាល់ការជោគជ័យ និងការអភិវឌ្ឍរបស់កម្ពុជា មិនអាចកាត់ផ្ដាច់ពីជំនួយរបស់ប្រទេសអាល្លឺម៉ង់ទេ

    សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា រាល់ការជោគជ័យ និងការអភិវឌ្ឍរបស់កម្ពុជា មិនអាចកាត់ផ្ដាច់ពីជំនួយរបស់ប្រទេសអាល្លឺម៉ង់ទេ

    ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាល់ការជោគជ័យ និងការអភិវឌ្ឍរបស់កម្ពុជា មិនអាចកាត់ផ្ដាច់ពីជំនួយរបស់ប្រទេសអាល្លឺម៉ង់ទេ ជាពិសេស ថ្មីៗនេះ ជំនួយរបស់អាល្លឺម៉ង់ បានជួយកម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ19 ផងដែរ ។ ការលើកឡើងដូចនេះរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអនុញ្ញាតឲ្យឯកឧត្តម Stefan Anton Messerer ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ។ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានឱ្យដឹងថា ក្នុងឱកាសនេះ ឯកឧត្តម Stefan បានគោរពសម្ដែងនូវការរីករាយដែល ឯកឧត្តមត្រូវបានមកបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជាតាមបំណងរបស់ឯកឧត្តម។ ឯកឧត្តម Stefan ក៏បានសំដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោដែលបានដឹកនាំកម្ពុជា ឲ្យមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយអាល្លឺម៉ង់ មានសេចក្ដីរីករាយណាស់ ដែលបានចូលរួមដំណើរ និងបានចូលរួមជួយដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅទទួលបានជោគជ័យរបស់កម្ពុជា ។ ជាមួយគ្នានោះដែរ ឯកឧត្តម…