-
រដ្ឋមន្ត្រីក្រសួងអប់រំយវជននិងកីឡានិងរដ្ឋមន្រ្តីក្រសួងឧត្តមសិក្សាវិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍នៃព្រះរាជាណាចក្រថៃជួបពិភាក្សាដោយផ្តោតលើកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស និងការងារស្រាវជ្រាវលើផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត Anek Laothamatas រដ្ឋមន្រ្តីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍នៃព្រះរាជាណាចក្រថៃ បានចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស និងការងារស្រាវជ្រាវលើផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ក្នុងឱកាសនោះ ភាគីថៃបានស្នើផ្តល់ជូនភាគីកម្ពុជានូវសំណើរផ្សេងៗដើម្បីចូលរួមលើកកម្ពស់គុណភាពអប់រំ ការអភិវឌ្ឍធនធានមនុស្ស ការស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងវិស័យអប់រំ ព្រមទាំងរឹតចំណងកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ។ សូមជម្រាបថា ក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍នៃព្រះរាជាណាចក្រថៃ ជាអាណាព្យាបាលគ្រឹះស្ថានឧត្តមសិក្សាប្រមាណ១៥០កន្លែង និងមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រប្រមាណ ៣០កន្លែង៕ដោយ-រ៉ាវុធ
-
ជនពាក់ព័ន្ធ ៣១នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ១០ករណី ទូទាំងប្រទេស កាលពីម្សិលមិញ

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៣១ នាក់ ( ស្រី ៦ នាក់ ) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការបង្ក្រាទបទល្មើស គ្រឿងញៀនចំនួន ១០ ករណីនៅទូទាំងប្រទេសកាលពីថ្ងៃ ទី ០៦ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ ។ ដូច្នេះសូមនិយាយថាទេ ចំពោះគ្រឿងញៀន គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ក្នុងចំណោមជនសង្ស័យទាំងចំនួន ៣១ នាក់រួមមាន ៖ ជួញដូរ ៨ ករណីឃាត់ ២៥ នាក់ ( ស្រី ៦ នាក់ ) ប្រើប្រាស់ ២ ករណីឃាត់ ៦ នាក់ ។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃ ទី ០៦ ខែតុលារួមមាន ៖…
-
សាលាដំបូងខេត្តកំពង់ឆ្នាំង នាំយកអំណោយជាគ្រឿងឧបភោគ បរិភោកគ និងថវិកាមួយចំនួនចែកជូនដល់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេ ក្នុងភូមិត្រដោក ឃុំប្រឡាយមាស

កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ នេះ ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដបូងខេត្ត កំពង់ឆ្នាំង ដឹកនាំព្រះរាជអាជ្ញារង និងមន្ត្រីអយ្យការសាលាដំបូងខេត្តកំពង់ឆ្នាំង នាំយកអំណោយជាគ្រឿងឧបភោគបរិភោក និងថវិកាមួយចំនួនចែកជូនប្រជាពលរដ្ឋរស់នៅតាមទន្លេ នៅភមិត្រដោក ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលកំពុងរងគ្រោះដោយទឹកជំនន់ទន្លេ ។ ឯកឧត្តម អុិត សុធា បានសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះប្រកបដោយមនោសញ្ចេត នា ក្តីអាណិតអាសូរ ការស្រឡាញ់ ចែករំលែកនូវការលំបាក និងចូលរួមសោកស្តាយ យ៉ាងក្រៃលែងជាមួយបងប្អូនប្រជាពលរដ្ឋដែលបានទទួលរងគ្រោះដោយទឹកជំនន់ ដែលជាគ្រោះធម្មជាតិបង្កដោយការប្រែប្រួលអាកាសធាតុ ។ ឯកឧត្តមក៏បានលេីកឡេីង និងកោតសរសើរដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតខំគិតគូរពីសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងនាមជាប្រមុខដឹកនាំលោកបានតស៊ូព្យាយាមទាំងយប់ទាំងថ្ងៃ ធ្វើយ៉ាងណារកសេចក្ដីសុខជូនពលរដ្ឋ ការពារពលរដ្ឋ ខិតខំគ្រប់បែបយ៉ាង ដើម្បីធ្វើឱ្យប្រទេសជាតិមួយនេះ រួចផុតពីជំងឺកូវីដ-១៩។ ជាមួយគ្នានេះ ឯកឧត្តម អុិត សុធា បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ គ្រួសារដែលមានកូនចៅតូចៗ កុំឱ្យលេងទឹក ពីព្រោះវាអាចបណ្តាលឱ្យបាត់បង់ជីវិតដោយសារលង់ទឹកបាន ដូចនេះត្រូវការពារពួកគេឱ្យបានល្អ ជៀសវាងមានវិប្បដិសារីនៅពេលបាត់បង់…
-
ប្រដាល់គុនខ្មែរជួយឲ្យពេជ្រ សម្បត្តិ និង ផាន់ សឹង្ហៈអាចជួយសង្រ្គោះជីវិតម្តាយពីជ្រោះមរណៈ

ភ្នំពេញ៖ ម្តាយបង្កើតរបស់អ្នកប្រដាល់ពេជ្រ សម្បត្តិ និង ផាន់ សឹង្ហៈ បានវះកាត់ជួយសង្គ្រោះអាយុជីវិតបានដោយជោគជ័យត្រឡប់មកមានសុខភាពល្អជាធម្មតាវិញហើយ ។នេះបើយោងតាមការបញ្ជាក់ ពី លោក វង ម៉ិល ដែលជាឪពុកបង្កើត ពេជ្រ សម្បត្តិនិងផាន់ សឹង្ហៈ រៀបរាប់ គ្រាដែលលោក ទៅទស្សនា និង លើកទឹកចិត្ត កូនប្រុស ពេជ្រ សម្បិត្ត ប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ះ កីឡាករធនផានិត នៅសង្វៀនទូរទស្សន៍បាយ័ន។លោក វង ម៉ិល រៀបរាប់ថា កាលជាង២ខែមុន ប្រពន្ធរបស់លោក ត្រូវជាម្តាយបង្កើតរបស់ពេជ្រ សម្បត្តិ និង ផាន់ សង្ហៈ បានធ្លាក់ខ្លួនឈឺធ្ងន់ដែលត្រូវការចាំបាច់ក្នុងការវះកាត់បន្ទាន់ ដើម្បីសង្រ្គោះអាយុជីវិត ហើយថវិកាក្នុងការចំណាយទៅលើការវះកាត់នេះត្រូវចំណាយខ្ទង់៦០០០ទៅ៧០០០ដុល្លារអាមេរិកឯណោះ ។ថិកាទាំងនោះត្រូវបានផ្តល់ភ្លាមៗពីកូនប្រុស ពេជ្រ សម្បត្តិ និង ផាន់ សឹង្ហៈ ដែលជាថវិកាសន្សំទុកទទួលបានពីការឡើងសង្វៀនប្រកួតគុនខ្មែររបស់ពួកគេកន្លងមក កុំអីលោកមិនដឹងទៅរកឯណានោះឡើយ។ ប្រពន្ធរបស់ខ្ញុំគាត់ឈឺរោគស្ត្រី ស្មាន់ថាមិនអាចរស់ផង ធ្លាក់ឈាមច្រើន កុំតែបានលុយកូនព្យាបាលកុំអីចប់ហើយ។ សូមបញ្ជាក់ា លោក…
-
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានប្រកាសបិទចរាចរណ៍ទាំងស្រុង ជាបណ្តោះអាសន្ន

-
អភិបាលរងខេត្តស្វាយរៀង ស្នើឲ្យអ្នកសារព័ត៌មានទាំងអស់ ផ្សាយព័ត៌មានពិតច្បាស់ការ និងរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ

ស្វាយរៀង៖ លោកម៉ែន អេង អភិបាលរងខេត្តស្វាយរៀងបានថ្លែងជំរុញដល់អ្នកសារព័ត៌មានទាំងអស់ត្រូវផលិតព័ត៌មានដែលច្បាស់ការនិងទុកចិត្តបាន ព្រមទាំងរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ។ ការថ្លែងបែបនេះរបស់លោកម៉ែន អេង បានធ្វើឡើងខណៈដែលលោកតំណាងអភិបាលខេត្តស្វាយរៀងអញ្ជើញចូលរួមសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីមន្ទីរព័ត៌មានខេត្ត និងអ្នកសារព័ត៌មាន ប្រចាំខេត្តស្វាយរៀងនារសៀលថ្ងៃទី៦ខែតុលាឆ្នាំ២០២២ម្សិលមិញនេះ។ លោកម៉ែន អេងបានទឹកចិត្តដល់អ្នកសារព័ត៌មានត្រូវ ចូលរួមជាកែវភ្នែកយុត្តិធម៌ តាមរយៈការផ្សព្វផ្សាយនូវ ព័ត៌មានពិតតាមទិសស្លោក “កុំបំពានសិទ្ធិអ្នកដទៃកុំបំភ្លៃការពិត” ហើយការចូលរួមជាវិជ្ជមានរបស់យើងគ្រប់ៗគ្នា គ្រប់ដំណើរការរបស់សង្គមជាតិ គឺមានតម្លៃពង្រឹងបាននូវ ស្មារតីភាពជាម្ចាស់ប្រទេស ដោយមិនចាំបាច់មានទស្សនៈខាងក្រៅណាផ្តួចផ្តើម វាយតម្លៃ ឬសម្រេច ជំនួសយើងនោះឡើយ។ព្រោះ យើងទាំងអស់គ្នា ជាផ្នែកនៃការទទួលខុសត្រូវរួមលើសមិទ្ធផលសង្គម ហើយអ្វីៗទាំងឡាយនៅក្នុង សង្គមជាតិរបស់យើង គឺជាសូចនាករឆ្លុះបញ្ចាំងពីតម្លៃរួមរបស់យើងវិញផងដែរ។ ជាមួយគ្នានេះ លោអភិបាលរងខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីនៃមន្ទីរព័ត៌មានខេត្តស្វាយរៀងដែបានខិតខំចុះយកព័ត៌មាន ផលិត ផ្សព្វផ្សាយព័ត៌មាន ក៏ដូចជាការផ្សាយផ្ទាល់រាល់ព្រឹត្តិការណ៍នានា ជាពិសេសទាំងមន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ប្រចាំខេត្តស្វាយរៀងបានផលិតផ្សព្វផ្សាយសកម្មភាពថ្នាក់ដឹកនាំ កិច្ចខិតខំប្រឹងប្រែង ការអភិវឌ្ឍក្នុងមូលដ្ឋានការកសាងនូវសមិទ្ធផលនានាក្នុងខេត្តស្វាយរៀង។ ទន្នឹមនឹងនេះដែរ លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា យើងត្រូវចង់ចាំ «ពាក្យគុណសន្តិភាព» នៅក្នុងដួងចិត្តគ្រប់ៗគ្នា មានសន្តិភាពទើបមានការអភិវឌ្ឍរីកចម្រើន មានស្ថិរភាពក្នុងប្រទេស ប្រជាពលរដ្ឋរស់នៅដោយសុខសាន្ដ ក្នុងនោះវិស័យសារព័ត៌មាន ក៏មានភាពពេញលេញ អ្នកសារព័ត៍មានមានសិទ្ធសេរីភាពពេញលេញ និងលទ្ធភាពគ្រប់គ្រាន់ក្នុងការចុះយកព័ត៌មានដើម្បីផ្សព្វផ្សាយបានយ៉ាងទូលំទូលាយជូនទស្សនិកជន។…
-
រដ្ឋបាលខេត្តកំពង់ធំ អំពាវនាវដល់ពលរដ្ឋបង្កើនការប្រុងប្រយ័ត្នដោយស្ថានីយ៍វាស់កម្ពស់ទឹកកំពង់ធំប្រកាសថា ទឹកស្ទឹងសែន ហក់ឡើងជិតដល់កម្រិតប្រកាសអាសន្នហើយ

កំពង់ធំ៖ ស្ថានីយ៍វាស់កម្ពស់ទឹកកំពង់ធំ ទឹកស្ទឹងសែន បានហក់ឡើងខ្ពស់ជាលំដាប់ដែលអាចនឹងឈានដល់កម្រិតប្រកាសអាសន្ន រដ្ឋបាលខេត្តកំពង់ធំ បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់ទឹកភ្លៀង ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗដែលនឹងអាចកើត មានឡើងជាយថាហេតុ។ នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ ដែលបណ្តាញព៍ត៍មាន ទទួលបាននៅល្ងាចថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងទៀតថានៅស្ថានីយ៍វាស់កម្ពស់ទឹកកំពង់ធំ ទឹកស្ទឹងសែន បានហក់ឡើងដល់កម្រិតកម្ពស់ ១៤,០០ម កម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្នកម្រិតខ្ពស់ ជាមួយគ្នានេះទឹកស្ទឹងសែនផ្នែក ខាងលើកំពុងកើនឡើងជាលំដាប់។ តាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី០៤ ខែ តុលា ឆ្នាំ២០២២ បានព្យាករណ៍ថា តំបន់ខ្ពង់រាបមានជាអាទិ៍ ខេត្តឧត្តរមានជ័យ ខេត្ត ព្រះវិហារ (ផ្ទៃរងទឹកភ្លៀងអាងទឹកស្ទឹង) អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅច្រើន ដោយផ្អែកតាមស្ថានភាពនេះ ទឹកស្ទឹងនឹងហូរមកដល់ផ្នែកខាងក្រោម ជាបន្តបន្ទាប់ក្នុងរយៈពេល ០៣ ទៅ ០៧ថ្ងៃខាងមុខ ដែលធ្វើឲ្យកម្ពស់ទឹកស្ទឹងសែននៅស្ថានីយ៍វាស់កម្ពស់ទឹកកំពង់ធំ អាចឡើងដល់កម្រិតប្រកាសអាសន្ន (១៤,៣០ម)។ ក្រៅពីនេះ ដោយសារភ្លៀងបានបន្តធ្លាក់ជារៀងរាល់ថ្ងៃ ដូច្នេះបណ្តាស្រុកផ្សេង ទៀតក៏អាចប្រឈមនឹង ជំនន់ទឹកភ្លៀងផងដែរ ៕សេឌី+លីដា
-
អភិបាលស្រុកអន្លង់វែង នៃខេត្តឧត្តរមានជ័យ ចុះសាងសង់ស្ពានឈើមួយប្រវែង ៤៥ម៉ែត្រ ដើម្បីឆ្លើយតបតាមតម្រូវការចាំបាច់របស់ ប្រជាពលរដ្ឋក្នុងតំបន់ ក្រោយការកាត់ផ្តាច់ដោយជំនន់ទឹកភ្លៀង

ខេត្តឧត្តរមានជ័យ៖ អភិបាលស្រុកអន្លង់វែង លោក ងួន ទ្ធីរិទ្ធ នៅថ្ងៃទី៦តុលានេះ បានដឹកនាំក្រុមការងារ និងមានការចូលរួមពីប្រជាពលរដ្ឋ ប្រមាណ ៤៧នាក់ បានចុះជួសជុល និងការសាងសង់ស្ពានឈើមួយកន្លែងជាបណ្តោះអាសន្ន ដែលរងការកាត់ផ្តាច់ និងបំផ្លិចបំផ្លាញដោយជំនន់ទឹកភ្លៀង ជូនប្រជាពលរដ្ឋនៅក្នុង ភូមិព្រលាន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ អភិបាលស្រុកអន្លង់វែង លោក ងួន ទ្ធីរិទ្ធ បានថ្លែងថា ការចុះជួសជុលស្ពានឈើមួយកន្លែង ដែលរងកាត់ផ្តាច់ និងបំផ្លិចបំផ្លាញដោយជំនន់ទឹកភ្លៀង ជាបណ្តោះអាសន្ន នាពេលនេះ គឺ អនុវត្តក្រោមការចង្អុរបង្ហាញពី ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តឧត្តរមានជ័យ និងអភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម ប៉ែន កុសល្យ ។ លោកថា ស្ពានឈើ១ខ្សែដែលមានប្រវែង ៤៥ម៉ែត្រនេះ បានចំណាយថវិកាអស់ ៣លាន ២សែន ៣ម៉ឺនរៀល និងនៅក្នុងថ្ងៃដដែលនេះ ស្ពានឈើមួយនេះ បានសម្រេចក្នុងសាងសង់រួចរាល់ ១០០ភាគរយហើយ ដើម្បីឆ្លើយតបតាមតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន…
-
អភិបាលរងខេត្តកំពង់ឆ្នាំងបានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះបន្តសកម្មភាពចុះល្បាតនិងបង្ក្រាប បទល្មើសនេសាទនៅក្នុង ភូមិសាស្ត្រស្រុកបរិបូណ៌និងស្រុកជល់គីរី កាប់បំផ្លាញរបាំងសាច់អួននិងរបាំងស្បៃមុងខុសច្បាប់ចំនួន ០៨កន្លែងមានប្រវែង ៥៥០ម៉ែត្រ

កំពង់ឆ្នាំង ៖ ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង លោក លី ឡា នាយខណ្ឋរដ្ឋបាលជលផលកំពង់ឆ្នាំងនៃមន្ទីរកសិកម្មខេត្ត ដោយអនុវត្តតាមបទបញ្ជាប្រមុខរាជរដ្ឋាភិបាល និងបទបញ្ជាររបស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ បានដឹកនាំកម្លាំងសម្ថកិច្ចចម្រុះ សហការជាមួយគណៈបញ្ជាការឯកភាពស្រុកបរិបូរណ៍ និងស្រុកជល់គីរី បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផល នៅចំណុចក្រចាប់ និងចំណុចបឹងធំ ក្នុងស្រុកបរិបូរណ៍និងស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង។ ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ខាងលើនេះបានប្រើប្រាស់កម្លាំងសរុបចំនួន ៣១នាក់ និង មធ្យោបាយកាណូតស្មាច់ចំនួន០៥ គ្រឿង។ ជាលទ្ធផលកម្លាំងសមត្ថកិច្ចយើងបាន បំផ្លាញចោលវត្ថុតាងរួមមាន៖ របាំងសាច់អួនចំនួន១ករណីស្មើនឹង ២ កន្លែងប្រវែង ៣០០ម៉ែត្រ លបលូសាច់អួនចំនួន ៤មាត់ និងរបាំងស្បៃមុងចំនួន ០១ករណី ស្មើនឹង ០៦កន្លែង មានប្រវែង ២៥០ម៉ែត្រ លូស្បៃមុងចំនួន ០៦មាត់ បង្គោលសរុបចំនួន ៤០០ដើម និងបាន ចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិវិញចំនួន ៦០គីឡូក្រាមផងដែរ។ យោងតាមការបញ្ជាក់ពី…
-
រដ្ឋបាលក្រុងកំពង់ឆ្នាំង សំណូមពរដល់អាជីវករ និងពលរដ្ឋមន្ត្រីរាជការសូមចូលរួមប្រមូលសំរាមសំអាតដើម្បីបរិស្ថានល្អទីក្រុងស្អាត យើងទាំងអស់គ្នា

កំពង់ឆ្នាំង ៖ លោក ហ៊ីង ភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារមន្ត្រីរាជការក្នុងក្រុង និងសង្កាត់ផ្សារឆ្នាំង ចុះប្រមូលសម្អាតសំរាមបាន ៣០បេ នៅមាត់ច្រាំងទន្លេផ្សារក្រោម ក្នុងសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំងដែលប្រជាពលរដ្ឋនិងអាជីវករមួយចំនួនបានបោះចោលរៀងរាល់ថ្ងៃនៅមាត់ច្រាំងទន្លេ ធ្វើឱ្យតំបន់ខាងលើមានបរិស្ថានមិនល្អក្នុងទឹកទន្លេ។ ដោយឡែកនៅជុំវិញបរិវេណសាលាបឋមសិក្សាក្រុងកំពង់ឆ្នាំង ជាប់វិមានឯករាជ្យ នៅព្រឹកថ្ងៃទី០៦ ខែតុលានេះដែរ លោកអភិបាលក្រុងកំពង់ឆ្នាំង ក៏បានសហការជាមួយលោកនាយកសាលា និងលោកគ្រូអ្នកគ្រូ សិស្សានុសិស្សជាង ៩០០នាក់ ចូលរួមប្រមូលសំរាមសំអាតតាមដងផ្លូវជុំវិញបរិវេណសាលាបឋមសិក្សាគំរូក្រុងកំពង់ឆ្នាំងផងដែរ។ ទាក់ទងនឹងបញ្ហាសំរាម ប្រជាពលរដ្ឋរស់នៅតំបន់មាត់ទន្លេបានឲ្យដឹងថាសំរាមខាងលើនេះមួយចំនួនត្រូវបានអ្នកមកលេងកម្សាន្តនៅមាត់ទន្លេជាអ្នកបោះចោល និងមួយចំនួនទៀត ជាអាជីវករលក់ដូរនៅផ្សារចំណុចនោះផងដែរ តែអ្វីដែលគេរិះគន់វិញនោះ គឺអាជ្ញាធរក្រុង និងខេត្តទៅវិញ ដែលពុំទាន់មានវិធានការតឹងរឹងចំពោះករណីនេះ ព្រោះថា នៅចំណុចដើមពោធិ៍មាត់ទន្លេផ្សារ ក្រោម គឺមាននគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារឆ្នាំងមួយក្រុមនៅទីនោះដែរ បើប្រគល់ភារកិច្ចឲ្យគាត់ត្រួតពិនិត្យឃ្លាំមើល និងផាកពិន័យនោះនឹងអាចទប់ស្កាត់បាន ។ ក្នុងករណីនេះដែរ អភិបាលក្រុងកំពង់ឆ្នាំង លោក ហ៊ីង ភ័ព្វមិនា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករលក់ដូរទាំងអស់ សូមមេត្តាចូលរួមទុកដាក់សំរាមនិងប្រមូលសំរាមទុកដាក់បានសមរម្យ ដើម្បីឲ្យរថយន្តរបស់ក្រុមហ៊ុនអនាម័យប្រមូលសំរាមរបស់ក្រុងកំពង់ឆ្នាំងដឹកឲ្យបានត្រឹមត្រូវ និងសូមកុំឲ្យបោះចោលពាសវាល ពាសកាល ដែលនាំឲ្យទីក្រុងយើងបាត់បង់បរិស្ថាន និងបាត់បង់សោភ័ណភាព ។…