Category: ព័ត៌មានសង្គម

  • បុរសម្នាក់ត្រូវបាន​តុលា​ការ​ខេត្ត​កណ្ដាល​ឃុំ​ខ្លួន ក្នុងសំណុំរឿងលួចលក់អចលនទ្រព្យអ្នកដទៃ

    បុរសម្នាក់ត្រូវបាន​តុលា​ការ​ខេត្ត​កណ្ដាល​ឃុំ​ខ្លួន ក្នុងសំណុំរឿងលួចលក់អចលនទ្រព្យអ្នកដទៃ

    ភ្នំពេញ៖តុលា​ការ​ខេត្ត​កណ្ដាលកាលពីថ្ងៃទី៤ខែតុលាបានសម្រេច​ឃុំ​ខ្លួនបុរសម្នាក់ជាបណ្ដោះអាសន្ននៅពន្ធនាគារខេត្តកណ្ដាលក្រោម បទចោទ ​លួច​លក់​អចលន​ទ្រព្យ​របស់​អ្នក​ដទៃ​ ដែល​មិន​មែន​ជា​របស់​ខ្លួន​។​ បុរសម្នាក់នេះឈ្មោះ ថែល ធីលែន អាយុ៣២ឆ្នាំជាអ្នករស់នៅខេត្តសៀមរាប។ ​ប្រធានលេខាធិការដ្ឋានរដ្ឋបាលតុលាការខេត្តកណ្ដាល លោក សូ សារិន បាន​ប្រាប់​ថា ​ចៅ​ក្រម​ស៊ើប​សួរ​បាន​សម្រេច​ចេញ​ដី​ការ​បង្គាប់​ឲ្យ​ឃុំ​ខ្លួន លោក ថែល ធីលែន ពី​បទ​លួច​លក់​​អចលន​ទ្រព្យ​របស់​អ្នក​ដ​ទៃ ដែល​មិន​មែន​ជា​របស់​ខ្លួន ចាប់​ពី​ថ្ងៃ​ទី​៤ ខែ​តុលា ឆ្នាំ​២០២២​។ លោក សូ សា​រិន​បាន​បញ្ជាក់​ថា​៖ «​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​របស់​លោក ថែល ធី​លែន គឺ​សំណុំ​រឿង​លេខ​១៧៩៦ ចុះ​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០២០​ហើយ​វា​ជា​នី​តិ​វិធី​របស់​តុលាការ ដែល​ចៅ​ក្រម​ស៊ើប​សួរ​គាត់​មាន​សិទ្ធិ​ក្នុង​ការ​កោះ​ហៅ នាំ​ខ្លួន និង​ចាប់​ខ្លួន​»​។ លោក​បន្ត​ថា៖« មក​ដល់​ពេល​នេះ គឺ​គាត់(ចៅក្រម)​ចេញ​ដី​កា​នាំ​ខ្លួន ហើយ​ក៏​នាំ​ខ្លួន​ជន​សង្ស័យ​។ អ៊ីចឹង​តុលា​ការ​ក៏បានឃុំខ្លួន​គាត់​ ពីបទ​ល្មើស​លួច​លក់​អចលន​ទ្រព្យ​របស់​អ្នក​ដទៃ ដោយ​មិន​មែន​ជា​របស់​ខ្លួន​»​។ ចំពោះសំណួរដែលសួរថាហេតុអ្វីតុលាការមិនចាប់ខ្លួនកាលពី​ពី​ឆ្នាំ​២០២០នោះតែបែរមកចាប់​ខ្លួន​ឆ្នាំ​២០២២​នេះទៅវិញ?លោកសូសារិនបញ្ជាក់ថាសំណុំ​រឿង​នេះ​ស្ថិត​ក្រោម​ចំណាត់​ការ​របស់​ចៅ​ក្រម​ស៊ើប​សួរ​៕ ដោយ៖ជា សុខនី

  • អភិបាលរងខេត្តបន្ទាយមានជ័យ ៖ គ្រប់កម្លាំងពាក់ព័ន្ធទាំងអស់ត្រូវត្រៀមបង្ការជួយដល់បងប្អូនប្រជាពលរដ្ឋកំពុងរងគ្រោះដោយ ជំនន់ទឹកភ្លៀង

    អភិបាលរងខេត្តបន្ទាយមានជ័យ ៖ គ្រប់កម្លាំងពាក់ព័ន្ធទាំងអស់ត្រូវត្រៀមបង្ការជួយដល់បងប្អូនប្រជាពលរដ្ឋកំពុងរងគ្រោះដោយ ជំនន់ទឹកភ្លៀង

    បន្ទាយមានជ័យ៖ ក្នុងនាមអាជ្ញាធរគ្រប់លំដាប់ថ្នាក់មន្ទីរអង្គភាពជុំវិញព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវសហការរួមគ្នាត្រៀមបង្ការជួយដល់បងប្អូនប្រជាពលរដ្ឋកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង ដែលបានបង្ខំចិត្តទៅរស់នៅកន្លែងទីទួលសុវត្ថិភាព នេះគឺជាប្រសាសន៍លើកឡើងរបស់លោក ឈឿង ក្រៃយ៉ុង អភិបាលរងខេត្តតំណាងឲ្យឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។ កិច្ចប្រជុំក្រុមប្រឹក្សាខេត្តនាថ្ងៃនេះមានរបៀបវារៈចំនួន៦ ដែលត្រូវលើកមកពិនិត្យពិភាក្សា និងអនុម័ត ក្នុងនោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីបានមានប្រសាសន៍លើកឡើងពីបញ្ហាមួយចំនួនដែលត្រូវលើកយកមកដោះស្រាយរួមមាន៖ បញ្ហារបាយការណ៍តាមមន្ទីរអង្គភាពមិនច្បាស់លាស់ .បញ្ហាចំនួនតួលេខនៃថវិកាចំណូលចំណាយ .បញ្ហាចំណូលរបស់វត្តនៅក្នុងខេត្តក្នុងឱកាសបុណ្យភ្ជុំ .បញ្ហាគ្រូបង្រៀននិងបញ្ហាទឹកជំនន់។ល។ លោក ឈឿង ក្រៃយ៉ុង អភិបាលរងខេត្តបានមានប្រសាសន៍ថា បច្ចុប្បន្ននេះក្នុងខេត្តបន្ទាយមានជ័យកំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀងហើយពួកគាត់មួយចំនួនបានបង្ខំចិត្តជំលៀសទៅរស់នៅកន្លែងទីទួលមានសុវត្ថិភាពក្នុងនោះគ្រួសាររងផលប៉ះពាល់ចំនួន ៩,២១៨ខ្នងផ្ទះ មនុស្សរាយ ៤០,៦៣៧នាក់ស្រី២០,៧៨១នាក់ ក្នុងនោះស្លាប់ចំនួន ១៤នាក់ ជម្លៀស ៥៤៧គ្រួសារ មនុស្សរាយ ២,២៣២នាក់ ស្រី១,១២១នាក់ ហេដ្ឋារចនាសម្ព័ន្ធរងគ្រោះ សាលារៀន ៥៩កន្លែង វត្តអារាម ១៧វត្ត មណ្ឌលសុខភាព ៣កន្លែង និងទឹកហូរកាត់ផ្លូវចំនួន ៤៦៣ខ្សែ សរុប…

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នីផ្តល់អង្ករ មី ទឹកសុទ្ធជូនតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីសកម្មភាពវិស័យមនុស្សធម៌

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នីផ្តល់អង្ករ មី ទឹកសុទ្ធជូនតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីសកម្មភាពវិស័យមនុស្សធម៌

    ខេត្តកំពង់ធំ ៖ ក្រោយពីមើលឃើញ នូវសកម្មភាពក្នុងវិស័យមនុស្សធម៌ ដ៏មមាញឹកដូចភ្លៀងរលឹម របស់ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី បានសម្រេចបន្តផ្តល់ជំនួនស្បៀអាហារបន្ថែម មានអង្ករចំនួន ៥តោន មីជាតិចំនួន ៣០០កេស ត្រីខកំប៉ុង ១០០កេស និងទឹកបរិសុទ្ធចំនួន ៣០០កេស ដើម្បីបន្តការងារមនុស្សធម៌បម្រើបងប្អូនអតីតយុទ្ធជននិងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅក្នុងខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសូមគោរពថ្លែងអំណរឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលតែងតែគាំទ្រក្នុងវិស័យមនុស្សធម៌ និងផ្តល់ជំនួនឧបត្ថម្ភស្បៀងអាហារ ដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីមានលទ្ធភាពចុះជួយប្រជាពលរដ្ឋ ដែលជួបការលំបាកនិងបានប្ដេជ្ញាចិត្តនាំយកនូវអំណោយនេះ ទៅឧបត្ថម្ភជូនឲ្យដល់ដៃបងប្អូនអតីតយុទ្ធជន និងប្រជាជន ដែលមានជីវភាពលំបាកខ្វះខាតពិតប្រាកដ ពិសេសក្នុងកាលៈទេសៈ ដែលប្រជាជន និងអតីតយុទ្ធជន កំពុងរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់…

  • អាជ្ញាធរ ដាក់ពង្រាយកងកម្លាំងសមត្ថកិច្ចជាង ៨០០នាក់ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គម ក្នុងពិធីបុណ្យប្រណាំងទូកនៅខេត្តស្វាយរៀង

    អាជ្ញាធរ ដាក់ពង្រាយកងកម្លាំងសមត្ថកិច្ចជាង ៨០០នាក់ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គម ក្នុងពិធីបុណ្យប្រណាំងទូកនៅខេត្តស្វាយរៀង

    ការថ្លែងបែបនេះធ្វើឡើង នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យពីវឌ្ឍនភាពនៃការរៀបចំពិធីប្រណាំងទូកឆ្នាំ២០២២នៅទន្លេវ៉ៃគោ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩-៣០ ខែតុលា ខាងមុខនេះនៅសាលប្រជុំសាលាខេត្តស្វាយរៀង។ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តបានបន្ថែមថា ខេត្តស្វាយរៀងពិធីប្រណាំងទូកនេះ អាចប្រព្រឹត្តទៅបានដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញក្រោមការដឹកនាំដ៏ឈ្លាសវៃពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំប្រទេសឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសអាចគ្រប់គ្រងស្ថានភាពកូវីដ-១៩ នៅប្រទេសកម្ពុជាឲ្យបានល្អប្រសើរធ្វើឲ្យប្រជាពលរដ្ឋអាចប្រកបរបររកស៊ី ឡើងវិញជាប្រក្រតី ដោយបានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ។ ឯកឧត្តមបន្តថា ដើម្បីងាយស្រួលមានប្រសិទ្ធភាពនឹងទាន់ពេលវេលា រដ្ឋបាលខេត្តស្វាយរៀង បានបង្កើតគណៈកម្មការចំនួន១ អមដោយអនុគណៈកម្មការចំនួន ១០ផ្សេងទៀតជាជំនួយការ ជាពិសេសរៀបចំផែនការចំណាយសម្រាប់អនុគណៈកម្មការនីមួយៗ ដែលត្រូវប្រើប្រាស់ឲ្យបានច្បាស់លាស់ ដើម្បីពន្លឿន លើការងារ ទាំងនោះ ។ ជាមួយគ្នានេះ ឯកឧត្តម ម៉ែន វិបុលក៏បានណែនាំជម្រុញបន្ថែមដល់អនុគណៈកម្មការទាំងអស់បន្ទាប់ពីកិច្ចប្រជុំនាថ្ងៃនេះ ត្រូវបន្តសហការចាត់ចែង និងអនុវត្តតួនាទីភារកិច្ចដែលមានកំណត់ក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ឲ្យទទួលបានលទ្ធផលល្អថែមទៀត ជាពិសេសរាល់កិច្ចការដែលនៅសេសសល់ត្រូវពិនិត្យនិងអនុវត្តឲ្យបានរួចរាល់ជាស្ថាពរមុនថ្ងៃពិធីប្រណាំងទូកផ្លូវការចាប់ផ្ដើម ដើម្បីឲ្យពិធីប្រណាំងទូកឆ្នាំនេះ ប្រព្រឹត្តដោយរលូន និងទទួលបានលទ្ធផលជោគជ័យតាមការគ្រោងទុកផងដែរ ៕ នុត នាង

  • អបអរសាទរក្រុមល្ខោនបាសាក់រស្មីវប្បធម៌ខេត្តកែប ទទួលបានជ័យលាភីលេខ១ ក្នុងមហោស្រពល្ខោនបាសាក់ទូទាំងប្រទេសឆ្នាំ២០២២ ដែលរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

    អបអរសាទរក្រុមល្ខោនបាសាក់រស្មីវប្បធម៌ខេត្តកែប ទទួលបានជ័យលាភីលេខ១ ក្នុងមហោស្រពល្ខោនបាសាក់ទូទាំងប្រទេសឆ្នាំ២០២២ ដែលរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

    ខេត្តកែប ៖ មហោស្រពល្ខោនបាសាក់ទូទាំងប្រទេសឆ្នាំ២០២២ ដែលរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានរយៈពេល២ថ្ងៃ គឺថ្ងៃទី ០៣-០៤ ខែតុលា ឆ្នាំ២០២២ នៅសាលមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាពរាជធានីភ្នំពេញ ត្រូវបានបញ្ចប់ដោយជោគជ័យ នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២។ ដើម្បីចូលរួមថែរក្សាលើកស្ទួយ អភិរក្សតម្លៃសិល្បៈ វប្បធម៌ប្រពៃណីជាតិ និងអត្តសញ្ញាណជាតិ សំដៅរួមចំណែកអភិវឌ្ឍសង្គម និងលើកកម្ពស់កិត្យានុភាពជាតិ រដ្ឋបាលខេត្តកែប ដោយមានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តជាសេនាធិការបានចាត់បញ្ជូនក្រុមល្ខោនបាសាក់ខេត្ត ដើម្បីចូលរួមប្រឡងប្រជែងក្នុងមហោស្រពនេះផងដែរ ។ នៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ក្នុងពិធីបិទមហោស្រពល្ខោនបាសាក់ទូទាំងប្រទេសឆ្នាំ២០២២ ក្រោមអធិបតីភាព លោកជំទាវ ម៉ិញ កុសនី រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងនោះក្រុមល្ខោនបាសាក់រស្មីវប្បធម៌ខេត្តកែប ទទួលជ័យលាភីលេខ១ ការប្រកួតក្នុងកម្មវិធីមហោស្រពល្ខោនបាសាក់ទូទាំងប្រទេសឆ្នាំ២០២២នេះផងដែរ។ ទាំងនេះ បញ្ជាក់ឱ្យឃើញ នូវការលើកទឹកចិត្តដល់សិល្បករ ល្ខោនបាសាក់ ឱ្យមានសកម្មភាពផុសផុលឡើងវិញ ដើម្បីរួមចំណែកលើកស្ទួយ វិស័យសិល្បៈទស្សនីយភាពឱ្យកាន់តែរីកចម្រើន ប្រកបដោយ និរន្តរភាព។ លទ្ធផលជ័យលាភីលេខ១ នេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្លាំងពីថ្នាក់ដឹកនាំខេត្តចំពោះក្រុមសិល្បៈ ព្រមទាំងចំណុចខ្លាំងលើផ្នែកតាក់តែងនិពន្ធរឿង ការដឹកនាំតម្លើងរឿង…

  • ជនសង្ស័យ ០៧នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន

    ជនសង្ស័យ ០៧នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន

    ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី ចំនួន ០៧នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននរគបាលខណ្ឌជ្រោយចង្វារ បើកប្រតិបត្តិការ ចុះបង្ក្រាបឃាត់ខ្លួនបាន។ នេះបើយោងតាមសមត្ថកិច្ច ឱ្យដឹងនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២។ សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ម្សិលមិញ នាវេលាម៉ោង១៧ និង៣០នាទី កម្លាំងសមត្ថកិច្ចជំនាញ ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍ ដឹកនាំដោយលោកវរសេនីយ៍ទោ លៀក ចាន់រាបសា អធិការនរគបាលខណ្ឌជ្រោយចង្វារ បើកប្រតិបត្តិការ ចុះបង្ក្រាបជាក់ស្តែង ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ស្ថិតនៅចំណុចក្រោយព្រះវិហារចាម នៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដោយឃាត់ខ្លួនបាន ជនសង្ស័យចំនួន ០៧នាក់ ក្នុងនោះ (ស្រី០៣នាក់)។ សមត្ថកិច្ចបានបន្តឱ្យដឹងទៀតថា សម្រាប់វត្ថុតាងដែលសមត្ថកិច្ច ចាប់យកបាន រួមមាន៖ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន ០៧កញ្ចប់ថង់, ឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួន, ម៉ូតូម៉ាក…

  • ក្រុមសប្បុរសជនវៃក្មេងតំណាងក្រុមហ៊ុនបញ្ចាំHMCនាំយក អំណោយប្រគល់ជូន រដ្ឋបាលក្រុងប៉ោយប៉ែតសម្រាប់បម្រើការងារមនុស្សធម៌ ស្ថិតក្នុងកាលៈទេសៈដ៏លំបាកនៃ គ្រោះធម្មជាតិ ទឹកជំនន់

    ក្រុមសប្បុរសជនវៃក្មេងតំណាងក្រុមហ៊ុនបញ្ចាំHMCនាំយក អំណោយប្រគល់ជូន រដ្ឋបាលក្រុងប៉ោយប៉ែតសម្រាប់បម្រើការងារមនុស្សធម៌ ស្ថិតក្នុងកាលៈទេសៈដ៏លំបាកនៃ គ្រោះធម្មជាតិ ទឹកជំនន់

    បន្ទាយមានជ័យ ៖ ស្របពេល អាជ្ញាធរក្រុងប៉ោយប៉ែត កុំតម្រូវការ ស្បៀងអាហារ សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះទឹកជំនន់ និងពិនិត្យឃើញ ការខិតខំប្រឹងប្រែង នូវ សកម្មភាព ការងារមនុស្សធម៌ របស់ថ្នាក់ដឹកនាំ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ក្រុងប៉ោយប៉ែត ស្ថិតក្នុងកាលៈទេសៈដ៏លំបាកនៃ គ្រោះធម្មជាតិ ទឹកជំនន់ ។ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ នេះ ក្រុម សប្បុរសជន វៃក្មេង តំណាងឱ្យ ក្រុមហ៊ុនបញ្ចាំ អេច អុិន ស៊ី ( H M C ) បាននាំយក អំណោយរបស់ក្រុមហ៊ុន និង អំណោយ សប្បុរសជនជាស្បៀងអាហារ គ្រឿងឧបភោគនិងបរិភោគ ប្រគល់ជូនដល់ រដ្ឋបាលក្រុងប៉ោយប៉ែត ក្រោមការដឹកនាំ របស់ លោក គាត ហ៊ុល ជាគណៈអភិបាលក្រុងប៉ោយប៉ែត ដើម្បីជួយសម្រាលបន្ទុក អាជ្ញាធរ ក្នុងគោលបំណងយកទៅប្រើប្រាស់ការងារមនុស្សធម៌…

  • សប្បុរសជនផ្តល់អំណោយ ដល់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីចូលរួមគាំទ្រដល់ការរៀបចំពិធីប្រណាំងទូក « ង »

    សប្បុរសជនផ្តល់អំណោយ ដល់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីចូលរួមគាំទ្រដល់ការរៀបចំពិធីប្រណាំងទូក « ង »

    ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញទទួលអំណោយពីសប្បសជននានា បានចូលរួមឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ និងថវិកា ដើម្បីគាំទ្រការរៀបចំពិធីប្រណាំងទូក « ង » នៅក្នុងក្រុងកំពង់ចាម នាថ្ងៃទី១០ ខែតុលា ខាងមុខនេះ ។សប្បុរសជនដែលបានចូលរួមឧបត្ថម្ភ រួមមាន÷ -មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ៣លានរៀល -មន្ទីរធនធានទឹកនិងឧតុនិយម១លានរៀល -មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ៥០០ដុល្លារ -មន្ទីរឧស្សាហកម្ម សិប្បកម្ម និងនវានុវត្តន៍ ២លានរៀល ទឹកបរិសុទ្ធ ២០០យួរ -មន្ទីទេសចរណ៍ ១លានរៀល -ពន្ធដាខេត្ត ២លានរៀល -លោក ស៊ុយ សេងហាក់ ៥លានរៀល -អាម៉ាហ្សូន រីសត ១,០០០ ដុល្លារ -លោកជំទាវ ម៉ែន ស្រីពៅ ទឹកបរិសុទ្ធ ១០កេស ទឹកក្រូច ១០កេស…

  • ប្រទះឃើញបំណែកចម្លាក់ក្បាលនាគ ក្នុងរចនាបថបាយ័ន កប់ក្នុងដី

    ប្រទះឃើញបំណែកចម្លាក់ក្បាលនាគ ក្នុងរចនាបថបាយ័ន កប់ក្នុងដី

    បំណែកចម្លាក់ក្បាលនាគ ១ ធ្វើពីថ្មភក់ស្ថិតក្នុងរចនាបថបាយ័ន កប់ក្នុងដី បានប្រទះឃើញដោយចៃដន្យសៀមរាប៖ ក្បាលនាគ ១ ធ្វើពីថ្មភក់ស្ថិតក្នុងរចនាបថបាយ័ន នៅពេលដើមស្រឡៅធំមួយដើមបានដួលរលំ បណ្តាលឱ្យបំណែកក្បាលនាគដែលកប់ក្នុងដីជាយូរឆ្នាំហើយ ត្រូវបានផុសឡើងតាមឬសឈើ នៅក្នុងបរិវេណវត្តទេពប្រណម្យ អតីតរាជធានីអង្គរធំ ត្រូវបានប្រទះឃើញដោយចៃដន្យ។ប្រធានក្រុមចុះបញ្ជីវត្ថុសិល្បៈ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា លោក ឈូក សុម៉ាឡា បានឱ្យដឹងថា បំណែកក្បាលនាគនេះ បានកប់ក្នុងដីជម្រៅប្រមាណកន្លះម៉ែត្រ ហើយជាក់ស្តែង ដើមស្រឡៅដែលដុះពីលើមិនមានឬសកែវធំៗ ទើបពេលភ្លៀងជោគជាំ ដីជ្រាយ ធ្វើឱ្យដួលរលំ និងផុសក្បាលនាគដែលឬសឈើដុះចាក់ស្រេះមកជាមួយតែម្តង ។ បំណែកក្បាលនាគនេះ មាន បណ្តោយ១.២ម៉ែត្រ ទទឹង១ម៉ែត្រ និងកម្រាស់០.៣ម៉ែត្រ បំណែកសត្វគ្រុឌជិះលើក្បាលនាគ ស្ថានភាពមុខនាគខាងមុខ មានការខូចខាតច្រើនដោយអន្លើរ ដោយបាក់បែកមុខនាគ និងជុំវិញសងខាង។ រីឯសត្វគ្រុឌវិញ ត្រូវបានបាក់ច្រមុះ និងដៃផ្នែកនៅខាងលើ រួមទាំងផ្នែកខ្លះនៃក្បាល។ប្រធានយកដ្ឋានអភិរក្សប្រាសាទ សន្និដ្ឋានថា បំណែកក្បាលនាគនេះអាចយកចេញពីប្រាសាទបាយ័ន តែមិនដឹងថា យកមកទីតាំងនេះក្នុងគោលបំណងអ្វី និងពេលណានោះទេ។ បន្ថែមទៀតថា រូបចម្លាក់បែបនេះច្រើនឃើញនៅរចនាបថបាយ័ន ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ទ្រង់បានយកនាគ និងគ្រុឌដែលជាសត្រូវនឹងគ្នាមកបញ្ចូលក្នុងសិល្បៈតែមួយ។ អាចជាព្រះអង្គចង់បង្ហាញពីទស្សនៈបង្រួបបង្រួមសាសនារវាងព្រហ្មណ៍សាសនា…

  • សមាគមកាបូប ស្បែកជើង និងអេឡិចត្រូនិកកម្ពុជា ចូលជួបសម្តែង ការគួរសម និងសុំការណែនាំពីរដ្ឋមន្ត្រីក្រសួងការងារ

    សមាគមកាបូប ស្បែកជើង និងអេឡិចត្រូនិកកម្ពុជា ចូលជួបសម្តែង ការគួរសម និងសុំការណែនាំពីរដ្ឋមន្ត្រីក្រសួងការងារ

    ភ្នំពេញ៖ ថ្នាក់ដឹកនាំសមាគមកាបូប ស្បែកជើង និងអេឡិចត្រូនិក កម្ពុជា ចំនួន១៧រូប នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ បានចូលជួប សម្តែងការគួរសម និងស្នើសុំអនុសាសន៍ណែនាំពីឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួង។ នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានស្វាគមន៍ ចំពោះ សមាជិក សមាជិការបស់សមាគមដែលបានរួបរួមគ្នា រៀបចំបង្កើត សមាគមនេះឡើង ស្របទៅតាមច្បាប់ លក្ខន្តិកៈ និងសិទ្ធិសេរីភាព អង្គការវិជ្ជាជីវៈ និងក្លាយជារចនាសម្ព័ន្ធវិជ្ជាជីវៈ នៅក្នុងប្រទេស កម្ពុជា ។ នេះជាការចាប់ផ្តើមមួយដែលល្អ ដើម្បីស្វែងយល់ និង ឈានទៅ ការពារផលប្រយោជន៍របស់សមាជិកខ្លួនផង និងផលប្រយោជន៍ របស់ បងប្អូនកម្មករ និយោជិត ផង។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងពីវឌ្ឍនភាពថ្មីៗមួយចំនួនបន្ថែមទៀត ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រេចបាន រួមមានការកំណត់ប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិតសម្រាប់ឆ្នាំ២០២៣និងការដាក់ឲ្យប្រើប្រាស់របបប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយណាដែលស្ថិតក្រោមច្បាប់ស្តីពីការងារ។ លោក Cheng Chin Chun ប្រធានសមាគម បានថ្លែងអំណរគុណ…