-
រកឃើញយានយន្តល្មើសចំនួន ២០៧គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលពីម្សិលមិញ

ភ្នំពេញ ៖ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញ សមត្ថកិច្ចជំនាញចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បានដាក់គោលដៅសរុបចំនួន ១៤៩គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ។ ក្នុងនោះ មានយានយន្តចូលគោលដៅចំនួន ១,៤៣៦គ្រឿង ម៉ូតូ ១,១២០គ្រឿង រកឃើញយានយន្តល្មើសសរុបចំនួន ២០៧គ្រឿង មានម៉ូតូចំនួន ១៦៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២។ របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។ សូមជម្រាបផងដែរថា កាលពីថ្ងៃទី០៤ ខែតុលា ម្សិលមិញនេះ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បណ្តាលអោយ មនុស្ស ស្លាប់ ចំនួន ១នាក់ គឺបានកើតឡើង ដោយសារតែការប៉ះទង្គិចគ្នាចំនួន ១លើក ៕ ដោយ៖ ឆៃហួត
-
សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំកម្មវិធី «សមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ» សម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅសួនច្បារខាងមុខព្រះបរមរាជវាំង

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នឹងរៀបចំកម្មវិធី «សមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ» សម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នៅសួនច្បារខាងមុខព្រះបរមរាជវាំង។ ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន ទទួលបាននៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានឲ្យដឹងថា កម្មវិធី «សមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ» ត្រូវបានរៀបចំឡើង ក្នុងគោលបំណង៖ *ទី១៖ ចូលរួមរលឹកគម្រប់ខួប ១០ព្រះវស្សា នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ*ទី២៖ បង្ហាញពីទឹកចិត្ត និងស្មារតីនៃការចងចាំចំពោះព្រះរាជបណ្តាំដ៏ថ្លៃថ្លា និងពោលពេញដោយអត្ថន័យទូន្មាន ដែលបានឆ្លាក់លើផ្ទាំងសិលា ដែលជាព្រះរាជឱង្ការរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលបានធ្លាក់លើផ្ទាំងសិលានៅសួនច្បារ ព្រះរាជបណ្តាំ*ទី៣៖ រលឹកពីគំរូវីរភាព និងការសម្ដែងនូវមនោសញ្ចេតនាកតញ្ញូកតវេទីប្រកបដោយការគោរពដ៏ ខ្ពង់ខ្ពស់ថ្វាយព្រះមហាករុណាទិគុណដ៏ប្រសើរថ្លៃថ្លា ប្រកបដោយសេចក្ដីនឹករលឹកសោកស្ដាយរកអ្វីប្រៀបផ្ទឹមពុំបាន ជាមួយនឹងសេចក្តីអំណរព្រះរាជគុណជាអនេកអន័ត្យគ្មាន ថ្ងៃបំភ្លេចបាន។ កម្មវិធី «សមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ» ជាកម្មវិធីដែលមានព្រះសង្ឃ និងពុទ្ធបរិស័ទ និមន្ត និងអញ្ជើញចូលរួមពីគ្រប់ទិសទី ដើម្បីថ្វាយគ្រឿងសក្ការៈ និងធ្វើសមាធិសូត្រសត្តប្បករុណាភិធម្មបង្សុកូលឧទ្ទិសមហា ព្រះរាជកុសល ថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ…
-
ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ទ្រាក់ចំនួន ៥១៣គ្រួសារក្នុងស្រុកទឹកឈូ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

កំពត ៖ ប្រជាពលរដ្ឋចំនួន ៣ឃុំ ក្នុងស្រុកទឹកឈូ បានរងគ្រោះដោយសារខ្យល់កន្ទ្រាក់ ធ្វើឱ្យខូចខាត និងដួលរលំផ្ទះសំបែង សរុបចំនួន ៥១៣គ្រួសារ កាលពីល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២។ ហេតុការណ៍ខ្យល់កន្ត្រាក់នេះ មិនបង្កឱ្យពលរដ្ឋណាម្នាក់រងរបួសទេ ។ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជា ផ្ដល់ជូនដល់ប្រជាពលរដ្ឋរង់គ្រោះដោយសារខ្យល់កន្ទ្រាក់ចំនួន ៥១៣គ្រួសារក្នុងស្រុកទឹកឈូ។ មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន បញ្ជាក់ថា កាកបាទក្រហមកម្ពុជា ដោយមានការចង្អុលបង្ហាញ ពីសម្តេច គតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាប្រធាន តែងតែរំលឹកផ្ដាំផ្ញើដល់អាជ្ញាធរខេត្តទាំងអស់បង្កើនការយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិផ្សេងៗនៅក្នុងរដូវវស្សានេះ ។ ជាក់ស្ដែងសម្រាប់សកម្មភាពពេលនេះ ក្រុមការងារសាខាកាកបាទក្រហមខេត្ត ក្រោយពីបានទទួលដំណឹងថា ប្រជាពលរដ្ឋក្នុងស្រុកទឹកឈូ ទទួលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ ភ្លាមៗនោះក្រុមការងារមិនបានបង្អង់យូរក្នុងការ រៀបចំជាស្បៀងអាហា និងថវិកាទាំងយប់ដើម្បីចុះមកសួរសុខទុក្ខ…
-
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារចេញ សេចក្តីជូនដំណឹង ស្តីពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្នរថយន្តគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ៩២ ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ នៅថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានសេចក្តីជូនដំណឹង ស្តីពីការផ្អាកការចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះរថយន្តគ្រប់ប្រភេទទាំងអស់ នៅលើកំណាត់ផ្លូវជាតិលេខ៩២ (ចាប់ពីចំណុចគីឡូម៉ែត្រ លេខ១០០ ដល់គីឡូម៉ែត្រលេខ ១០១) ស្ថិតក្នុងឃុំមរកត (ចំណុចក្បាលដំរី) ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយសារស្ថានភាពជំនន់ទឹកភ្លៀងឡើងដល់កម្រិតប្រកាសអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានសេក្តីជូនដំណឹងសារជាថ្មី ដើម្បីថែរក្សាផ្លូវថ្នល់ស្ពាន កុំឱ្យបាក់ស្រុតនិងធានាដល់ការធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព៕ សួនលីណា
-
ឆេះរថយន្តសាមយ៉ុងដឹកតុ កៅអី យ៉ាងសន្ធោសន្ធៅ រួចរាលដាលដល់រថយន្ត១គ្រឿងទៀតខូចខាតជិតពាក់កណ្ដាល បង្កការភ្ញាក់ផ្អើលជាខ្លាំង

ភ្នំពេញ ៖ ករណីអគ្គិភ័យមួយបានឆាបឆេះរថយន្តសាមយ៉ុងដែលកំពុងដឹកតុ កៅអី តាមដងផ្លូវយ៉ាងសន្ធោសន្ធៅ និងរាលដាលដល់រថយន្តកូរ៉ូឡាមួយគ្រឿងទៀតនៅក្បែរគ្នា បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ កាលវេលាម៉ោង១១ និង៥០នាទីយប់ថ្ងៃអង្គារ៍ ទី៤ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ២៦៥ ត្រង់ចំណុចជិតផ្សារសំណង់១២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បើតាមប្រភពពីអ្នកបើករថយន្តរងគ្រោះបានឲ្យដឹងថា ពួកគាត់មានគ្នាបីបានបើករថយន្តសាមយ៉ុង ពណ៌ស មួយគ្រឿងដឹកតុនិងកៅអីពេញរថយន្ត ចេញពីខេត្តតាកែវ យកមកឲ្យម៉ូយនៅរាជធានីភ្នំពេញ។ ខណៈមកដល់ចំណុចកើតហេតុ កំពុងបើកបរសុខៗស្រាប់តែឆាបឆេះចេញពីខាងក្រោមរថយន្តយ៉ាងខ្លាំង ភ្លាមៗពួកគាត់ទាំងបីនាក់បានឈប់រថយន្តហើយយកទឹកសុទ្ធបួនដប់ដបមកចាក់ពន្លត់ដែរតែមិនរលត់ និងឆេះកាន់ខ្លាំងឡើងៗ ដោយពួកគាត់មិនដឹងរកអ្នកណាឲ្យជួយព្រោះយប់ស្ងាត់ ទើបគាត់រត់ចេញពីរថយន្តស្រែកឲ្យគេជួយ ភ្លាមៗផ្អើលដល់ប្រជាពរដ្ឋបានរាយការណ៍ដល់សមត្ថកិច្ចចេញរថយន្តអគ្គិភ័យពន្លត់មួយគ្រឿងមកបាញ់ពន្លត់ ខណៈកំពុងតែបាញ់មិនទាន់រលត់ផងក៍រាលដាលដល់រថយន្តកូរ៉ូឡាមួយគ្រឿងទៀត បណ្ដាលឲ្យឆេះអស់ប្រហែល៥០% ចំណែករថយន្តសាមយ៉ុងឆេះម៉ត់ទាំងតុនិងកៅអី ទើបបាញ់រលត់ទៅវិញ។ ករណីគ្រោះអគ្គិភ័យនេះ កម្លាំងការិយាល័យបង្ការ សង្គ្រោះអគ្គិភ័យបានប្រើប្រាស់រថយន្តអគ្គិភ័យចំនួន ០៦គ្រឿងទើបបាញ់រលត់ទាំងស្រុង។ ហើយរាល់ការខូចខាតតុ កៅអី រួមទាំងរថយន្ត អស់ខ្ទង់រាប់ម៉ឺនដុល្លារ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ ៕ ដោយ ៖ ជីម ភារ៉ា
-
ភ្លៀងមួយមេធំលាយឡំខ្យល់កន្ត្រាក់ខ្លាំង បណ្ដាលឱ្យដើមឈើចំនួន ០៦ដើម បាក់រៀបដល់ដី និងសង្កត់លើឡំប្រឺតាមួយគ្រឿងរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ នៅវេលាម៉ោងប្រមាណ ០៧ និង៣០នាទីយប់ ថ្ងៃអង្គារ៍ ទី៤ ខែតុលា ឆ្នាំ២០២២ មានភ្លៀងធ្លាក់មួយមេធំលាយឡំដោយខ្យល់កន្ត្រាក់ និងផ្គររន្ទះ បណ្ដាលឲ្យដើមឈើចំនួន ០៦ដើមដែលដាំអមសង្ខាងផ្លូវព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានបាក់រៀបដល់ដី ព្រមទាំងសង្កត់ឡំប្រឺតាមួយគ្រឿងរងការខូចខាតយ៉ាងដំណំ ម្ចាស់ឡំប្រឺតារងរបួសស្រាល ស្ថិតនៅត្រង់ចំណុចមុខខ្លោងទ្វារវត្តវិហារឃួន តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ជាប់របងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។ ម្ចាស់ឡំប្រឺតាមានឈ្មោះ ហេង គឹមសាធ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅទីរួមខេត្តកំពង់ឆ្នាំង បើកឡំប្រឺតា ពណ៌ស ពាក់ផ្លាកលេខកំពង់ឆ្នាំង1J.9327 ។ តាមសម្ដីរៀបរាប់របស់ម្ចាស់ឡំប្រឺតា បានប្រាប់ឲ្យដឹងថា ដំបូងឡើយគាត់បើកឡំប្រឺតា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីលិចមកកើត ក្នុងល្បឿនយឺតៗ ខណៈមេឃកំពុងភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់ និងផ្គររន្ទះផងនោះ ស្រាប់តែមានដើមឈើចំនួន ០៦ដើមបានបាក់រៀបដល់ដី ក្នុងនោះមានដើមឈើមួយដើមបានបាក់ សង្កត់លើឡំប្រឺតារបស់គាត់ បណ្ដាលឲ្យគាត់ត្រូវក្បាល ពកបន្តិចបន្តួច ចំណែកឯឡំប្រឺតាវិញគឺរងការខូចខាតផ្នែកខាងលើយ៉ាងដំណំ។ ក្រោយពីកើតហេតុ ម្ចាស់ឡំប្រឺតាបានសំណូមពរដល់សាលារាជធានីភ្នំពេញ មេត្តាជួយដោះស្រាយ នូវការខូចខាត ឡំប្រឺតារបស់គាត់ផង ពីព្រោះឡំប្រឺតារបស់គាត់បង់រំលស់នៅពីរឆ្នាំទៀត ទើបបានដាច់…
-
អាជ្ញាធរជាតិអប្សរា៖ ភ្លៀងធ្លាក់ច្រើននៅខេត្តសៀមរាប ពុំបង្កការជន់លិចដល់ប្រាសាទ និងផ្ទះសម្បែងរបស់ប្រជាជននោះទេ

សៀមរាប៖នៅខេត្តសៀមរាបភ្លៀងដែលធ្លាក់ជាគំហុកនិងជាញឹកញាប់ ពុំបានបង្កជាការជន់លិចណាមួយនៅតាមប្រាសាទ ព្រមទាំងផ្ទះសម្បែងរបស់ប្រជាជននោះទេ។ នេះគឺជាការគូសបញ្ជាក់របស់លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា នៅថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០២២នេះ។ ការលើកឡើងដូច្នេះបន្ទាប់ពីខេត្តសៀមរាប និយាយដោយឡែក និងប្រទេសកម្ពុជាទាំងមូល និយាយជារួម រងការធ្លាក់ភ្លៀងជាបន្តបន្ទាប់។ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃអង្គារ ទី០៤ ខែតុលានេះ បានជូនដំណឹងថា ភ្លៀងនឹងនៅតែបន្តធ្លាក់បន្ថែមទៀតនៅកម្ពុជា ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១១ ខែតុលា ដោយសារតែប្រព័ន្ធសម្ពាធទាប (ITCZ) បន្តអូសបន្លាយកាត់លើកម្ពុជាជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ ទន្ទឹមនឹងការជួប្រសព្វគ្នារវាងទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនភាគខាងជើង និងសម្ពាធទាបដែលរុញពីក្រោមកម្ពុជាផង។ នៅពេលដែលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ដូច្នេះ បើតាមការពន្យល់ពីលោក ឡុង កុសល ក្រុមការងារអាជ្ញាធរជាតិអប្សរា ត្រូវប្រចាំការ២៤ម៉ោងលើ២៤ម៉ោងនៅតាមទ្វារទឹកនានាក្នុងខេត្តសៀមរាប ដើម្បីឃ្លាំមើលកំណើននិងបរិមាណទឹកជាប់ជាប្រចាំ ហើយត្រូវបង្វែរផ្លូវទឹកឲ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពខ្ពស់ ទើបអាចបញ្ចៀសបញ្ហាជំនន់ទឹកភ្លៀងបាន។ រហូតមកទល់ពេលនេះ លោក ឡុង កុសល អះអាងថា ពុំមានការលិចលង់ណាមួយនៅតាមប្រាសាទ ឬផ្ទះប្រជាពលរដ្ឋ និងទីរួមខេត្តសៀមរាបឡើយ។ យ៉ាងណាក៏ដោយ ប្រឈមនឹងបញ្ហាធាតុអាកាសដូច្នេះ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានក្រើនរំឭកដល់ភ្ញៀវទេសចរដែលអញ្ជើញមកទស្សនានៅតាមបណ្ដាប្រាសាទក្នុងតំបន់អង្គរ កុំឲ្យជ្រកក្រោមដើមឈើ ឬចតយានយន្តនៅក្រោមដើមឈើនៅពេលមានភ្លៀងធ្លាក់។ នោះក៏ព្រោះតែទឹកភ្លៀងធ្វើឲ្យដីជ្រាយ…
-
អតីតយុទ្ធជនសោធននិវត្តន៍នៅឃុំបាក់ស្នា បានទទួលផ្ទះថ្មីទី២១៣ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី បានទៅប្រគល់ខ្នងផ្ទះទី២១៣ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនអតីតយុទ្ធជនសោធននិវត្តន៍នៅភូមិ កំពង់ពោន ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ឧត្ដមសេនីយ៍ទោ សោម ស៊ុន បាន បញ្ជាក់ថា ៖ លោកអនុសេនីយ៍ឯក សៅ ឌុំ អាយុ ៧៣ឆ្នាំ ចូលបម្រើកងទ័ពនៅឆ្នាំ១៩៨៨ នៅអង្គភាពយោធាស្រុកបារាយណ៍ ខេត្តកំពង់ធំ ហើយបានក្រសួងការពារជាតិដាក់ឱ្យចូលនិវត្តតាមការកំណត់នៅឆ្នាំ១៩៩៦ ។ លោកមានភរិយានិងមានកូនក្នុងបន្ទុកចំនួន៤នាក់ បច្ចុប្បន្ន មានជំរកស្នាក់នៅមិនសមរម្យ ។ ដោយឃើញពីការលំបាកនេះ អាជ្ញាធរដែនដី និង ក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ…
-
សំណើរ និងសំណូមពរជាច្រើន ត្រូវបានប្រជាពលរដ្ឋ ស្នើឱ្យអាជ្ញាធរជួយដោះស្រាយ ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ

ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ តុលានេះ នៅក្នុងវត្តឈូកវ៉ា ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ បានស្នើអោយអាជ្ញាធរជួយ ដោះស្រាយសំណើរ សំណូមពរ ជាច្រើន ពិសេសអោយជួយកសាងហេដ្ឋារចនាសម្ព័ន្ពនៅក្នុងមូលដ្ឋានពួកគាត់។ វេទិកានេះធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានី តំណាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីនិងឯកឧត្តម រស់ សូផាន់ ប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ។ ក្នុងវេទិកាសាធារណៈនេះប្រជាពលរដ្ឋបានលើកឡើងពីកង្វល់របស់ខ្លួនជាច្រើនដូចជា សុំការស្ថាបនាផ្លូវ លូ សុំឱ្យមានការពន្យល់ពីការបង់ថ្លៃសំរាមតាមប្រព័ន្ធអនឡាញ សុំតបណ្ដាញទឹកស្អាត សុំកាត់បន្ថយគ្រូបង្រៀនយកមុខវិជ្ជាល្អៗទៅបង្រៀនគួរមិនយកមកបង្រៀននៅក្នុងកម្មវិធីសិក្សាក្នុងសាលា និងមួយចំណុចទៀត គឺ ការសូមឱ្យអាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ចបង្ក្រាបល្បែងស៊ីសង និងការលុបបំបាត់ការជួញដូរគ្រឿងញៀននៅក្នុងមូលដ្ឋាន ។ ពាក់ព័ន្ធនឹងបញ្ហានេះ ប្រជាពលរដ្ឋបានលើកឡើងថា នៅក្នុងមូលដ្ឋានពួកគាត់ នៅតែមានការលួចលេងល្បែងស៊ីសង ប៊ៀ កន្ទុយលេខដដែល ។ ដូច្នេះពួកគាត់សូមឱ្យលុបបំបាត់ឱ្យអស់។ ចំណែកគ្រឿងញៀនក៏ដូច្នេះដែរ សូមលុបបំបាត់ឱ្យបានពិសេសគឺការបង្ក្រាបអ្នកជួញដូរគ្រឿងញៀនតែម្តង។ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្តម ម៉ប់ សារិន…
-
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឆ្លើយតបករណីលួចបេីកលេងល្បែងសុីសងខុសច្បាប់ នៅសង្កាត់ស្វាយប៉ាក

ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឆ្លេីយតបទៅនឹងករណីប្រជាពលរដ្ឋ រាយការណ៍ថា មានការលួចបេីកលេងល្បែងសុីសងខុសច្បាប់។ របាយការណ៍ដដែល បានបន្តថា បន្ទាប់ពីទទួលបានព័ត៌មាន ថា មានទីតាំងមួយបើកលេងល្បែងស៊ីសងកន្ទុយលេខវៀតណាម ស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោ១៥:០០នាទី កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌឫស្សីកែវ បានចុះត្រួតពិនិត្យជាក់ស្តែង នៅទីតាំងផ្ទះលេខB២០ ផ្លូវលេខ០១ បុរីកម្ពុជា នៅភូមិលូ សង្កាត់ស្វាយប៉ាក ដែលសង្ស័យមានលេងល្បែងស៊ីសងកន្ទុយលេខវៀតណាម ដែលមានម្ចាស់ផ្ទះឈ្មោះ តាំង ធីង៉ុកយីម ភេទស្រី ជនជាតិវៀតណាម ជាលទ្ធផល ក្នុងការត្រួតពិនិត្យឆែកឆេរទីតាំងខាងលើ ឃើញថាទីតាំងនោះ មិនមានការបើកលេងល្បែង កន្ទុយលេខវៀតណាមនោះទេ។ ជាមួយគ្នានោះ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ថា បេីមានករណីលួចបេីកលេងល្បែងសុីសងខុសច្បាប់ នោះសមត្ថកិច្ចនឹងចុះបង្ក្រាបភ្លាមៗ ស្របពេលដែលសមត្ថកិច្ចចម្រុះកំពុងតែចុះស្រាវជ្រាវ និងបង្ក្រាបទីតាំងល្បែង បញ្ចាំខុសច្បាប់ជាច្រេីនទីតាំងផងដែរ៕ ដោយ៖ ឆៃហួត និងប៊ុនធី