-
ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ២០០គ្រួសារនៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បានទទួលអំណោយមនុស្សធម៌

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ រួមជាមួយព្រះគ្រូចៅអធិការវត្តកោះក្របី វត្តថ្មី និងព្រះគ្រូសូត្រស្តាំវត្តចំពុះក្អែក បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន ២០០គ្រួសារ រស់នៅក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅ ។ សកម្មភាពមនុស្សធម៍នាំយកអំណោយសប្បុរស់ជន និងអំណោយបស់ព្រះគ្រូចៅអធិការវត្តកោះក្របី វត្តខេមរៈប៊ុណ្ណារាម ហៅវត្តថ្មី និងព្រះគ្រូសូត្រស្តាំវត្តចំពុះក្អែក ទៅចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតនេះ ដឹកនាំដោយ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ។ លោកអភិបាលខណ្ឌបានណែនាំឱ្យអាជ្ញាធរសង្កាត់ព្រែកថ្មីត្រូវខិតខំបំពេញការងារបម្រើប្រជាពលរដ្ឋដោយមិនប្រកាន់ វណ្ណៈ សាសនា ជាតិសាសន៍ និងនិន្នាការនយោបាយឡើយ ។ លោក ចេង មុនីរ៉ា បានជំរុញឱ្យ មន្ត្រីក្រុមការងារត្រូវខិតខំបន្តធ្វើកិច្ចការផ្តល់សេវ៉ាសាធារណៈជូនប្រជាពលរដ្ឋអោយបានលឿន រហ័ស និងមានតម្លាភាព ស្របទៅតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឱ្យបានប្រសើរឡើងថែមទៀត ដូចជាសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ធ្វើអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋដែលគ្រប់អាយុ និង ហួសកាលបរិច្ឆេទ រួមទាំងផ្តល់សេវ៉ាលើឯកសារអត្រានុកូលដ្ឋាន ។…
-
រដ្ឋមន្ត្រីក្រសួងស្នើដល់ ស្ថាប័នពាក់ព័ន្ធពិនិត្យលទ្ធភាពរៀបចំនូវបទប្បញ្ញត្តិ ដើម្បីឱ្យកម្ពុជាអាចឈានទៅដល់លប់បំបាត់ការប្រើប្រាស់អាសបេស្តុស

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការងារ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានជំរុញឱ្យក្រុមការងារ ពង្រីកវិសាលភាពបណ្តុះបណ្តាល ផ្សព្វផ្សាយចំណេះដឹងទៅដល់និយោជក កម្មករនិយោជិត និងមហាជនបានដឹងជ្រួតជ្រាបអំពីហានិភ័យនានាដែលបង្កឡើងដោយសារធាតុអាសបេស្តុស រៀបចំឱ្យមានផែនទីបង្ហាញផ្លូវ ដើម្បីធ្វើការឆ្លើយតបទៅនឹងការទប់ស្កាត់ការប្រើប្រាស់សារធាតុអាសបេស្តុសនៅកម្ពុជា និងស្នើដល់ក្រសួង ស្ថាប័នពាក់ព័ន្ធពិនិត្យលទ្ធភាពរៀបចំនូវបទប្បញ្ញត្តិចាំបាច់ដែលគាំទ្រដល់ការអនុវត្តដើម្បីឱ្យកម្ពុជាអាចឈានទៅលប់បំបាត់ការប្រើប្រាស់អាសបេស្តុស នាពេលអនាគត។ ថ្លែងក្នុងពិធី ផ្សព្វផ្សាយកម្រងព័ត៌មានជាតិ ស្តីពី បច្ចុប្បន្នភាពនៃសារធាតុអាសបេស្តុស នៅកម្ពុជាដែលបានរៀបចំឡើងនាសណ្ឋាគារ ភ្នំពេញ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះការរៀបចំ ការដឹកនាំ និងការចូលរួមយ៉ាងសកម្ម ប្រកបដោយស្មារតីសហការ និងការទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំចេញជាសៀវភៅកម្រងព័ត៌មានជាតិស្តីពី សារធាតុអាសបេសស្តុស ជាលើកទី២នេះ បានចេញជារូបរាងឡើង សម្រាប់គ្រប់គ្រងធនធានព័ត៌មានស្តីពីសារធាតុអាសបេស្តុស នៅកម្ពុជា ដើម្បីជូនព័ត៌មានពីការអភិវឌ្ឍគោលនយោបាយ ការកំណត់បញ្ហាប្រឈមនៅកន្លែងធ្វើការ ជួយក្នុងការរៀបចំផែនការ និងកំណត់សកម្មភាពអាទិភាពសំដៅកាត់បន្ថយការប៉ះពាល់នៃសរសៃអាសបេស្តុសមកលើសុខភាពមនុស្ស ពិសេសកាត់បន្ថយហានិភ័យនានាចំពោះកម្មករនិយោជិត។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះក្រុមការងារកសាងកម្រងព័ត៌មានជាតិ ស្តីពីសារធាតុអាសបេស្តុសនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំប្រឹងប្រែងប្រមែប្រមូលផ្តល់ទិន្នន័យ ព័ត៌មាន និងរបាយការណ៍នានា ពីក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានចុះធ្វើការអង្កេតលើក្រុមហ៊ុនវិស័យសំណង់ដោយផ្ទាល់។ ឯកឧត្តម អ៉ិត សំហេង…
-
បង្ហាញមុខជនសង្ស័យ ២នាក់ និងគ្រឿងញៀន ជិត ២គីឡូក្រាម មុននឹងបញ្ជូនខ្លួន ទៅតុលាការ

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ បានបង្ហាញខ្លួន ជនសង្ស័យ២នាក់ ជាប់ពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀន ជិត២គីឡូក្រាម មុននឹងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមនីតិវិធី ។ គួររំលឹកផងដែរថា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៣ និង១០នាទី កម្លាំងជំនាញ(ក៥) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី លោកឧត្តមសេនីយ៍ត្រី មាស ហត លោកវរសេនីយ៍ឯក ឈូក គា នាយករងមន្ទីរ និងលោកវរសេនីយ៍ទោ ស៊ី ម៉ារ័ត្ន នាយរងការិយាល័យក៥ ដោយមានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការដឹកនាំសម្របសម្រួលពីលោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេតបង្រ្កាបករណីរក្សាទុក ជួញដូរគ្រឿងញៀន នៅ២គោលដៅផ្សេងគ្នា ដោយក្នុងនោះ គោលដៅទី១: នៅចំណុចបណ្តោយផ្លូវR៦(បឹងកក់) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ១នាក់ និងថ្នាំញៀនប្រមាណ ១០០ក្រាម។ និងគោលដៅទី២: នៅចំណុចតាមបណ្តោយផ្លូវលេខ២៦១…
-
មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្តាល ណែនាំដល់នាយ-ពលទាហាន ត្រូវត្រៀមខ្លួនជួយសង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗ

កណ្តាល៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ចាការតំបន់ប្រតិបត្តិការសឹករងកណ្តាល កាលថ្ងៃចន្ទ័ ទី០៣ ខែតុលា ឆ្នា២០២២នេះ នៅចំពោះមុខកងកម្លាំង នៅក្នុងឱកាសផ្សព្វផ្សាយសភាពការណ៍ថ្មីៗ បានធ្វើការណែនាំដល់ នាយ-ពលទាហានទាំងអស់របស់អង្គភាព ត្រូវត្រៀមខ្លួនជាស្រេច ត្រូវត្រៀមខ្លួន ១០០% ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលងាយទទួលរងគ្រោះដោយគ្រោះធម្មជាតិនានា ដូចជា ទឹកជំនន់ ខ្យល់កន្ត្រាក់ រន្ទះបាញ់ ជាដើម ។ ឯកឧត្តម បានគូសបញ្ចាក់បន្ថែមថា រដូវនេះជារដូវភ្លៀងធ្លាក់ ដែលវាអាចបណ្តាលឲ្យកម្ពស់ទឹកកើនឡើងជាបន្តបន្ទាប់ ហើយនៅតាមបណ្តាខេត្តមួយចំនួនបានកើតទៅជាជំនន់ទឹកភ្លៀង ខេត្តខ្លះមានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់ រន្ទះបាញ់ ធ្វើឲ្យគ្រោះថ្នាក់ដល់មនុស្សសត្វ ខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិផ្សេងៗ ដូច្នេះក្នុងនាមយើងជាកងទ័ព ត្រូវត្រៀមកម្លាំង១០០% ដើម្បីចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ ។ ជាមួយគ្នានេះ ឯកឧត្តម មេបញ្ជាការ ក៏បានក្រើនរំលឹកដល់នាយ-ពលទាហានទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ ចូលរួមអនុវត្តវិធានការ ៣ការពារ៣កុំ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងបានជូនពរដល់នាយ-ពលទាហាន ទទួលបានជោគជ័យគ្រប់ភារកិច្ច។ ឯកឧត្តម មេបញ្ជាការ ក៏បានសម្ដែងនូវការសោកស្ដាយ…
-
ក្រសួងបរិស្ថានរៀបចំការប្រកួតគូរគំនូរ និងថតរូបទាក់ទងនឹងការប្រែប្រួលអាកាសធាតុសម្រាប់កុមារ និងយុវជន

ភ្នំពេញ៖ មន្ត្រីក្រសួងបរិស្ថានបានឱ្យដឹងថា ក្រោមកិច្ចសហការជាមួយកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ ក្រសួងនឹងរៀបចំការប្រកួតគូរគំនូរ និងការថតរូបទាក់ទងនឹងការប្រែប្រួលអាកាសធាតុសម្រាប់កុមារ និងយុវជនដែលដំណើរការនៃការទទួលរូបភាព និងផ្ទាំងគំនូរប្រព្រឹត្តទៅចាប់ពីពេលផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងថា៖កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងការកៀរគរការចូលរួមរបស់កុមារ យុវជន អាណាព្យាបាល និងសាធារណជនទូទៅអំពីឥទ្ធិពលនិងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុតាមរយៈសិល្បះគូរគំនូរនិងថតរូបសម្រាប់កុមារចាប់ពីអាយុ ៨ដល់១៧ឆ្នាំ និងសម្រាប់ យុវជនដែលមានអាយុចាប់ពី ១៨ ដល់៣៥ឆ្នាំ សំដៅកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងការចូលរួមទាំងអស់គ្នាដើម្បីកម្ពុជាឆ្ពោះទៅរកការបញ្ចេញកាបូនតិច។ ខាងក្រោមនេះជាលីង ឬQR code លើផ្ទាំងរូបភាពសម្រាប់ព័ត៌មានលម្អិតនៃការប្រកួត និងពាក្យសុំចូលរួម៖ ឯកសារទស្សនទាន: https://ncsd.moe.gov.kh/kh/resources/document/concept/note/photo-and-drawing/competition/kh ពាក្យសុំចូលរួម: https://ncsd.moe.gov.kh/kh/dcc/resource/document/application/form/kh៕ដោយ៖ម៉ាដេប៉ូ
-
អភិបាលរងខេត្តស្វាយរៀង ជំរុញអភិបាលរងស្រុករំដួលថ្មី ត្រូវចូលរួមសហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារឱ្យបានល្អជាមួយក្រុមប្រឹក្សា គណៈអភិបាលស្រុក

ស្វាយរៀង៖ ឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង បានថ្លែងជំរុញដល់លោក លោកស្រីដែលជាអភិបាលរងស្រុករំដួលថ្មី ត្រូវចូលរួមសហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារឱ្យបានល្អ នៅក្នុងក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្ត្រីរាជការ និងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ និងធានានិរន្តភាពការងាររដ្ឋបាលស្រុក ឱ្យកាន់តែមានភាពល្អប្រសើរ។ ការថ្លែងបែបនេះរបស់ ឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង ខខណៈដែលលោកតំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជេីញក្នុងពិធីប្រកាសចូលកាន់មុខដំណែងអភិបាលរងស្រុករំដួលចំនួន២រូបរួមមាន៖ លោក ស្រី តិច សុផា ឋានន្តរស័កនាយក្រមការថ្នាក់លេខ៦ ជាអភិបាលរងនៃគណៈអភិបាលស្រុករំដួល។ លោក សេក គឹមសាន ឋានន្តរសក្កិអនុមន្ត្រីថ្នាក់លេខ១ ជាអភិបាលរងនៃគណៈអភិបាលស្រុករំដួល នាព្រឹកថ្ងៃទី៤ខែតុលាឆ្នាំ២០២២។ ឯកឧត្តមអភិបាលរងខេត្ត បានថ្លែងផ្តាំផ្ញេីដល់គណៈអភិបាលស្រុកដែលទេីបចូលកាន់មុខតំណែងថ្មីនិងជួរគណៈអភិបាលស្រុកទាំងអស់ត្រូវចូលរួមសហការជួយការងាររដ្ឋបាលស្រុក គណៈអភិបាលស្រុក ឱ្យបានល្អពិសេសត្រូវមានការគិតគូរ ពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ និងចូលរួមលើកកម្ពស់ការផ្ដល់សេវាសាធារណៈទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព ។ ឯកឧត្តមអភិបាលរងខេត្តស្វាយរៀងបានជំរុញដល់ រដ្ឋបាលស្រុក ត្រូវយកចិត្តទុកក្នុងការបន្តអនុវត្តវិធានការដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ (៣ការពារ៣កុំ)…
-
កម្ពុជានឹងរៀបចំពិព័រណ៍បច្ចេកវិទ្យាឆ្នាំ២០២២ រយៈពេល៣ថ្ងៃ ដើម្បីបង្ហាញពីភាពរីកចម្រើននៃបច្ចេកវិទ្យាក្នុងស្រុក និងទាក់ទាញវិនិយោគពីបរទេស

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងរៀបចំពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ (Cambodia Tech Expo 2022: CTX 2022) រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (Venue 1) និង Factory Phnom Penh (Venue 2) ដើម្បីបង្ហាញពីសក្តានុពល និងភាពរីកដុះដាលនៃអាជីវកម្មបច្ចេកវិទ្យាក្នុងស្រុក។ សេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែល ទទួលបាននៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា កម្មវិធីនេះនឹងមានការដាក់ស្តង់ពិព័រណ៍សរុបប្រមាណ ៤០០ស្តង់ និងសង្ឃឹមថានឹងមានអ្នកចូលរួមប្រមាណ ៦០,០០០នាក់ មកពីស្ថាប័នរាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល គ្រឹះស្ថានអប់រំ និងដៃគូអភិវឌ្ឍន៍វិស័យឯកជន ក្រុមហ៊ុនអភិវឌ្ឍន៍បច្ចេកវិទ្យា ក្រុមហ៊ុនអេឡិចត្រូនិកនិងយានយន្ត ប្រតិបត្តិករទូរគមនាគមន៍ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ សហគ្រាសធុនតូច និងមធ្យម…
-
ទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់មួយកន្លែងនៅសង្កាត់ស្វាយប៉ាក ត្រូវបានកម្លាំងគណៈបញ្ចាការឯកភាពខណ្ឌឬស្សីកែវ ចុះបង្ក្រាប

ភ្នំពេញ ៖ មានទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់មួយកន្លែង ស្ថិតនៅក្នុងបុរីកម្ពុជា ផ្ទះលេខ២០ផ្លូវទី១ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ ចុះបង្ក្រាប កាលពីរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ។ បើតាមប្រភពព័ត៌មានបានឱ្យដឹងថា ក្រោយពីទទួលព័ត៌មានពីប្រជាលរដ្ឋល្អបានរាយការណ៍ប្រាប់ថា ទីតាំងខាងលេីបានបេីកកត់ឆ្នោតវៀតណាមយ៉ាងរំភេីយដោយមិនស្តាប់ការណែនាំរបស់អាជ្ញាធរ ភ្លាមនោះក៏មានការបញ្ជាផ្ទាល់ដោយលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌដឹកនាំដោយលោក ប៊ុត បូវណ្ណារ័ត្ន អភិបាលរងចុះទៅដល់ទីតាំងខាងលេីតែម្ចាស់ទីតាំងដឹងខ្លួនទាន់ក៏ចាក់សោរគេចខ្លួនបាត់ ។ ជាលទ្ធផលបន្ទាប់ពីឆែកឆេរួច សមត្ថកិច្ចមិនបានរកឃើញភស្តុតាងអ្វីដែលពាក់ព័ន្ធនឹងបទល្មើសឡើយសមត្ថកិច្ចក៏បានធ្វើកិច្ចសន្យាកុំឱ្យថ្ងៃក្រោយមានបើកលេងល្បែងឬកត់កន្ទុយលេខវៀតណាមជាបន្ដទៀត ៕ ដោយ៖ជីម ភារ៉ា
-
រដ្ឋបាលស្រុកអង្គស្នួល បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារបង្ក្រាបល្បែងស៊ីសងខុសច្បាប់ សរុបល្បែងភ្នាល់តាម Internet ជ្រកក្នុងអាជីវកម្ម-អាជ្ញាបណ្ណ សរុប ១៩៨ទីតាំង

កណ្តាល៖ ចាប់តាំងពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី៣ ខែតុលានេះ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកអង្គស្នួល បានដឹកនាំចុះ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ក្នុងក្របខណ្ឌទូទាំងស្រុកអង្គស្នួល ដោយធ្វើកិច្ចសន្យាបិទទីតាំងល្បែងស៊ីសងគ្រប់ប្រភេទរួមមាន៖ ល្បែងភ្នាល់តាម Internet ជ្រកក្នុងអាជីវកម្ម-អាជ្ញាបណ្ណ សរុប ១៩៨ ទីតាំង មុខសញ្ញា១៩៨ នាក់ ជាជនជាតិខ្មែរ ស្រី១២៩នាក់ ក្នុងនោះមានល្បែងជល់មាន់អនឡាញ១៨ទីតាំង ឡូតូ១១៤ទីតាំង និងកត់ឆ្នោត ៦៦ទីតាំង ។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅស្រុកអង្គស្នួល នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២នេះ លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានការកោតសរសើរ និងអរគុណ ចំពោះកងកម្លាំងមានសមត្ថកិច្ច ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ លើការងារពង្រឹងសន្តិសុខ សុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋបានល្អប្រសើរ ជាពិសេសបានបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទទួលបានលទ្ធផលល្អប្រសើរ។ លោកអភិបាលរងខេត្ត ក៏បានជំរុញដល់អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបន្តស្វែងរកមុខសញ្ញាល្បែងខុសច្បាប់បន្តទៀត ពីព្រោះការបង្រ្កាបល្បែងស៊ីសងខុសច្បាប់នេះ គឺមិនមែនធ្វើតែមួយពេលខ្លីនោះទេ គឺយើងត្រូវបន្តធ្វើកិច្ចការបង្រ្កាប ល្បែងស៊ីសងខុសច្បាប់ឱ្យបានជាប់ជាប្រចាំ ដូចភ្លៀងរលឹម សំដៅធ្វើយ៉ាងណាបង្ក្រាបឱ្យអស់នូវរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅមូលដ្ឋាន ។ បន្ថែមពីលើនេះ…
-
មេបញ្ជាការ កងពលតូចថ្មើរជើងលេខ ៤២ បានអញ្ជើញបំពាក់ឋានន្តរសក្តិជាកិច្ចបច្ឆាមរណ:ដល់វរ:កងទ័ពចំនួន ២នាក់ដែលបានសង្គ្រោះក្មេងប្រុស ២នាក់ឲ្យរួចផុតពីសេចក្តីស្លាប់ហើយបែជាត្រូវបានបាត់បង់ជីវិតខ្លួនឯងទាំង២ទៅវិញ

ឧត្តរមានជ័យ៖ នាសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ ៤២ បានអញ្ជើញ បំពាក់ឋានន្តរសក្តិជាកិច្ចបច្ឆាមរណ:ដល់វរ:កងទ័ពចំនួន ២នាក់ដែលបានសង្គ្រោះក្មេងប្រុស ២នាក់ឲ្យរួចផុតពីសេចក្តីស្លាប់ហើយបែជាត្រូវបានបាត់បង់ជីវិតខ្លួនឯងទាំង២នាក់វិញនោះ ។ ឯកឧត្តម ប៉ែន វ៉ូយ បានមានប្រសាសន៍ថា ដោយយោងតាមអនុសាសន៍ណែនាំរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានសម្រេចឲ្យអគ្គបញ្ជាការតម្លើងឋានន្តរសក្តិថ្នាក់ អនុសេនីយ៍ឯក ជាកិច្ចបច្ឆាមរណៈជូនវីរៈកងទ័ពទាំង ២ នាក់ ក្នុងនោះមាន១/អនុសេនីយ៍ឯក ឈន ស៊ីដេត អាយុ ៣៩ ឆ្នាំ សពបានប្រារព្ធធ្វើបុណ្យនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។២/ អនុសេនីយ៍ឯក វ៉ាន់ ថុល អាយុ ២៣ ឆ្នាំ សពបានប្រារព្ធធ្វើបុណ្យនៅភូមិដីបាក់ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ឆ្លៀតនៅក្នុងឱកាសនោះដែរ ឯកឧត្តមឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ…