-
ការបោះឆ្នោត ប្រេស៊ីល៖ អតីតប្រធានាធិបតីនិង ប្រធានាធិបតីផុតអាណត្តិឈាន បន្តទៅ
ជុំទី២
ប្រេស៊ីល:លទ្ធផលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីរបស់ប្រទេសស៊ីល ដែលប្រព្រឹត្តិ ធ្វើទៅនៅថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២២ បាន បង្ហាញថា គណបក្សចំនួនពីរ ដែលមានអ្នកដឹកនាំ អតីតប្រធានាធិបតី លោក លូឡា និងប្រធានាធិបតីផុតអាណត្តិ លោក បុលសូណារ៉ូ នឹងអាចបន្តការ បោះឆ្នោតជុំទី២ ដែល ជាទឹកចុងក្រោយ នៅថ្ងៃទី ៣០ ខែតុលាខាងមុខ។ តាម គណៈកម្មការជាតិ រៀបចំ ការបោះឆ្នោតប្រេស៊ីល ប្រជាជន ប្រេស៊ីល ច្រើនជាង ១៥៦លាននាក់ ត្រូវ ទៅបោះឆ្នោត នៅថ្ងៃ អាទិត្យ ទី២ ខែតុលា ឆ្នាំ ២០២២នេះ ដើម្បី ជ្រើសរើស អនាគត ប្រធានាធិបតីថ្មី ដែលមាន បេក្ខជន ឈរឈ្មោះ សរុបចំនួន១១រូប។សម្រាប់ការបោះឆ្នោតជុំទី១នេះ គឺមាន តែ បេក្ខជន ពីររូបប៉ុណ្ណោះដែល មាន ប្រជាប្រិយភាព ខ្លាំងនាំមុខគេ គឺ…
-
ប្រជាពលរដ្ឋជួបជីវភាពខ្វះខាតចំនួន ៥០គ្រួសារ ក្នុងសង្កាត់វាលវង់ បានទទួលអំណោយមនុស្សធម៍ ពីអនុសាខាកាកបាទក្រហមខណ្ឌ៧មករា

ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០២២នេះ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ៧មករា បានរៀបចំពីធីសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្ស ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង សរុបចំនួន ៥០គ្រួសារ ដែលមកសង្កាត់វាលវង់ ក្នុងខណ្ឌ៧មករា ដឹកនាំដោយ លោក ថេង សុថុល អភិបាល នៃគណៈភិបាលខណ្ឌ៧មករា និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហម ខណ្ឌ៧មករា និងមានការអញ្ជើញចូលរួមពីសំណាក់ លោក ឌី រ័ត្នខេមរុណ អភិបាលរង នៃគណៈអភិបាលខណ្ឌ៧មករា និងជាប្រធានគណៈកម្មការអនុសាខាកាកបាទក្រហម ខណ្ឌ៧មករា លោក លោកស្រី អភិបាលរង ខណ្ឌ៧មករា និងមានការនិមន្តចូលរួមពីព្រះគ្រូបញ្ញាឧត្តមនី តិល កុសល ព្រះគ្រូសូត្រឆ្វេង តំណាង ព្រះបីដកធម្ម ម៉ៅ នីម ព្រះគ្រូអនុគណខណ្ឌ៧មករា…
-
អំណោយសម្តេចតេជោ ហ៊ុន សែន ចែកជូនពលរដ្ឋចាស់ជរា ពលរដ្ឋ មានជីវភាពខ្វះខាត រងគ្រោះដោយសារទឹកជំនន់ជិត ២០០គ្រួសារ ក្នុងក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ៖ អំណោយជាគ្រឿងឧបភោគបរិភោគជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមនិងក្រុមការងារឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អមដំណើរ ដោយ អភិបាលរងខេត្ត ក្រុមការងារ នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ បាននាំយកទៅចែកជូនដល់ពលរដ្ឋចាស់ជរា មានជីវភាពខ្វះខាត រងគ្រោះដោយសារទឹកជំនន់រស់នៅតាមដងស្ទឹងនៅក្នុងសង្កាត់ចំនួន៣ រួមមាន ៖ សង្កាត់ភ្នៀត , សង្កាត់កោះពងសត្វ និងសង្កាត់អូរអំបិល ជិត ២០០គ្រួសារ ដើម្បីជួយដោះស្រាយបញ្ហាប្រចាំថ្ងៃ ក្នុងគ្រាដែលពួកគាត់កំពុងជួបការលំបាកដោយសារគ្រោះទឹកជំនន់ នៅក្នុងក្រុងសិរីសោភ័ណ។ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តមានប្រសាសន៍ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ជានិច្ចកាលសម្តេចតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ ។ ប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ…
-
ថ្ងៃទីមួយនៃការបើកដំណើរការសាកល្បងមានយានយន្តជិត១ម៉ឺនគ្រឿងចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

ភ្នំពេញ៖ គិតពីម៉ោង ៧៖០០នាទីព្រឹក ដល់ម៉ោង ១៨៖០០នាទីល្ងាច ថ្ងៃសៅរ៍ ទី០១ ខែតុលាឆ្នាំ២០២២ មានយានយន្តចំនួន ៨ ៩២៧គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដោយចេញចូលតាមស្ថានីយទាំង០៨ទីតាំង។ នេះបើយោងតាមFacebook ផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលទទួលបាននៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២នេះ។ ក្រសួងសាធារណការ បានបញ្ជាក់ទៀតថា រថយន្តធ្វើដំណើរលើផ្លូវនេះ មិនត្រឹមតែមានអ្នកដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍ប៉ុណ្ណោះទេ លើសពីនេះទៅទៀត ក៏មានយានយន្តដឹកជញ្ជូនដែលស្របតាមលក្ខណៈបច្ចេកទេស ក៏បានយកឱកាសនេះក្នុងការដឹកជញ្ជូនទំនិញរបស់ខ្លួនផងដែរ ដែលនេះសបញ្ជាក់ឱ្យឃើញថា ផ្លូវល្បឿនលឿន គឺពិតជាខែ្សបន្ទាត់សេដ្ឋកិច្ចដែលមានសក្តានុពល។ សូមជម្រាបជូន ថា៖ ក្នុងចំណោមយានយន្តជិត ១០.០០០គ្រឿងនោះ ក៏មានករណីដែលត្រូវការ ការប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះផងដែរ ជាសរុបមានចំនួន ៥២ខ្សែ ដែលបានធ្វើការទាក់ទងទៅកាន់លេខ១៣៩៩។ គួរបញ្ជាក់ផងដែរថា៖ ការបើកបរលើផ្លូវល្បឿនលឿន តម្រូវឱ្យអ្នកបើកបរ និងអ្នករួមដំណើរទាំងអស់ ចូលរួមសហការក្នុងការស្វែងយល់ឱ្យបានល្អិតល្អន់ពីសេចក្តីណែនាំ និងអនុវត្តឱ្យបានម៉ឹងម៉ាត់ចំពោះលក្ខខណ្ឌក្នុងការបើកបរលើផ្លូវនេះ ហើយជាពិសេសត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ទើបការធ្វើដំណើររបស់បងប្អូនប្រកបដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាព៕ សេឌី+លីដា
-
សមត្ថកិច្ចបានអប់រំប្រជាពលរដ្ឋ ឲ្យបញ្ឈប់ការចោលសំរាមទៅក្នុងទន្លេ

ភ្នំពេញ ៖ មន្រ្តីនៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញ លោក ប៉ែន អ៊ៀតយៀន ជាប្រជាពលរដ្ឋម្នាក់ រស់នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មកអប់រំ ឲ្យបញ្ឈប់ចោលសំរាមទៅក្នុងទន្លេជាបន្តទៀត។ លោក កែន ផាន អនុប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានធ្វើការណែនាំដល់ពលរដ្ឋ ឲ្យបញ្ឈប់សកម្មភាព យកសំរាមទៅបោះចោល ក្នុងប្រភពទឹក ឬទីសាធារណៈ និងស្នើឲ្យមានការចូលរួមលើកកម្ពស់បរិស្ថានអនាម័យឲ្យបានគ្រប់គ្នា។ សូមបញ្ជាក់ថា លោក ប៉ែន អ៊ៀតយៀន បានយកសំរាម ទៅបោះចោលក្នុងដងទន្លេចតុមុខ នៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ នាពេលកន្លងទៅថ្មីៗនេះ ដែលផ្ទុយពីសេចក្តីណែនាំ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ។ ក្នុងករណីមិនរៀងចាល នឹងមានការផាកពិន័យ តាមជំពូកទី៧ នៃអនុក្រឹត្យលេខ១១៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន។ ក្រោយពីទទួលបានការណែនាំ សាមីខ្លួនបានទទួលស្គាល់ នូវកំហុសឆ្គងរបស់ខ្លួន ព្រមទាំងបានសន្យាថា មិនប្រព្រឹត្តខុសជាលើកទី២ ទៀតនោះទេ៕ ដោយ /…
-
មន្រ្តីក្រសួងប្រៃសណីយ៍ចុះត្រួតពិនិត្យពីគុណភាពសេវាទូរគមនាគមន៍ តំបន់ទេសចរណ៍និងតំបន់ដាច់ស្រយាល

ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃក្រសួងប្រៃសណីយ៍បានចុះត្រួតពិនិត្យគុណភាពសេវាទូរគមនាគមន៍ នៅតាមតំបន់ទេសចរណ៍អាទិភាព តំបន់ការពារធម្មជាតិ និងតំបន់ដាច់ស្រយាល នៅខេត្តកែប។ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្រ្តីនិងស្របតាមយន្ដការរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ដែលបានបង្កើតក្រុមការងារ លើក កម្ពស់គុណភាពសេវាទាំង៥តំបន់កាលពីខែឧសភា ឆ្នាំ២០២១ កន្លងមក នៅថ្ងៃទី២៨-២៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ជា មានិត រដ្ឋលេខាធិការ និងឯកឧត្តម លីវ សុផាណារិទ្ធិ អនុរដ្ឋលេខា ធិការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានដឹកនាំសម្របសម្រួលក្រុមការងារអន្តរក្រសួង ជាមួយនឹងប្រតិបត្តិករផ្តល់សេវា ទូរស័ព្ទ ចល័ត ប្រតិបត្តិករផ្តល់សេវាបង្គោលអង់តែន និងប្រតិបត្តិករផ្តល់ សេវាហេដ្ឋារចនាសម្ព័ន្ធបណ្តាញខ្សែកាបទូរគមនាគមន៍ ចុះសិក្សា និងកំណត់ទីតាំងសាងសង់ស្ថានីយអង់តែន នៅតាមគោលដៅ ទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាលនៅក្នុង ខេត្តកែប។ គួរបញ្ជាក់ ការចុះត្រួតពិនិត្យលើគុណភាពសេវាទូរគមនាគមន៍ នេះ ដើម្បីសិក្សាស្វែងយល់និង កំណត់ទីតាំងសម្រាប់ដំឡើងអង់តែន ទូរស័ព្ទនៅទីតាំងចំនួនបីនៅក្នុងខេត្តកែបរួមមាន៖ ១.តំបន់ សហគមន៍ទេសចរណ៍កោះទន្សោយ ២.ឧទ្យានជាតិកែប និង ៣.តំបន់អេកូទេសចរណ៍ភ្នំវល្លិ៍ និងគោលដៅទេសចរណ៍អាទិភាព ផ្សេងទៀត៕ដោយ៖ម៉ាដេប៉ូ
-
កម្មករជាស្ត្រីក្នុងវិស័យកសិ-ពាណិជ្ជកម្មក្រៅប្រព័ន្ធមិនទាន់ទទួលបានកិច្ចគាំពារសង្គមនៅឡើយ

ភ្នំពេញ៖កម្មករជាស្ត្រីនៅក្នុងវិស័យកសិពាណិជ្ជកម្មកម្ពុជា ស្ថិតក្នុងស្ថានភាពក្រៅប្រព័ន្ធដែលមិនអាចទទួលបានអត្ថប្រយោជន៍ពីកិច្ចគាំពារសង្គម និងការការពារក្រោមច្បាប់ការងារ។ ដូច្នេះមាន៩៩,៨ភាគរយនៃកម្មករជាស្ត្រីនៅក្នុងវិស័យកសិពាណិជ្ជកម្មកម្ពុជា ដែលស្ថិតក្នុងស្ថានភាពកាន់តែងាយរងគ្រោះទៅនឹងភាពក្រីក្ររ៉ាំរ៉ៃ ប្រាក់ឈ្នួលទាប ជំងឺ គ្រោះថ្នាក់ការងារ ការកេងប្រវ័ញ្ច និងការអនុវត្តប្រកបដោយគ្រោះថ្នាក់ក្នុងសង្គមផ្សេងៗទៀតជាច្រើន។ នេះបើតាមរបាយការណ៍អង្គការអុកស្វាម (Oxfam) ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។ អង្គការអុកស្វាម៖ «សូមអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា វិស័យកសិពាណិជ្ជកម្ម និងគ្រឹះស្ថានហិរញ្ញវត្ថុធានាថាសិទ្ធិស្ត្រីដែលជាកសិករ និងកម្មករ និងក្រុមជនដែលងាយរងគ្រោះដទៃទៀតទទួលបានការការពារ»។ យោងតាមរបាយការណ៍ «Harvesting Inequality៖ ផលប៉ះពាល់លើសង្គមនៃការវិនិយោគរបស់គ្រឹះស្ថានហិរញ្ញវត្ថុនៅក្នុងវិស័យកសិពាណិជ្ជកម្មនៅអាស៊ី» របស់សម្ព័ន្ធហិរញ្ញវត្ថុយុត្តិធម៌ អាស៊ី (FFA) និងកម្មវិធីលើកកម្ពស់យេនឌ័រ និងការវិនិយោគប្រកបដោយការទទួលខុសត្រូវក្នុងវិស័យកសិពាណិជ្ជកម្មតំបន់អាស៊ីអាគ្នេយ៍ (GRAISEA) បញ្ហាទាំងនេះ រួមមាន ការរើសអើងផ្អែកលើយេនឌ័រចំពោះកសិករស្ត្រី លក្ខខណ្ឌការងារកេងប្រវ័ញ្ច ទាសភាពសម័យទំនើប ពលកម្មដោយបង្ខំ ពលកម្មកុមារ ការងារក្រៅប្រព័ន្ធ និងមិនច្បាស់លាស់ ការរំលោភលើសេរីភាពនៃសមាគម និងសិទ្ធិរៀបចំ ប្រាក់ឈ្នួលទាប និងលក្ខខណ្ឌការងារដ៏គ្រោះថ្នាក់។ របាយការណ៍ដដែលបញ្ជាក់ថា៖ «និរន្តរភាពនៃវិស័យកសិពាណិជ្ជកម្មនៅអាស៊ី ពិតជាមានសារៈសំខាន់ណាស់សម្រាប់ជីវភាពរស់នៅ និងសន្តិសុខស្បៀងរបស់ប្រជាជនខ្លួន។ ការរួមចំណែករបស់កសិករជាស្ត្រីក្នុងវិស័យកសិពាណិជ្ជកម្មនៅតែបន្តមានតម្លៃទាបដោយសារតែការរើសអើងយេនឌ័រ។ ទោះបីជាមានបទប្បញ្ញត្តិរបស់រដ្ឋាភិបាលក៏ដោយ ក៏ការអនុវត្តដែលបង្កគ្រោះថ្នាក់ដល់សង្គមបានរីកសាយភាយនៅក្នុងវិស័យកសិពាណិជ្ជកម្មរបស់អាស៊ី ដូចជាការរំលោភលើផ្នែកសិទ្ធិមនុស្ស សិទ្ធិស្ត្រី និងសិទ្ធិការងារ»។ របាយកាណ៍នេះបន្តថា…
-
កិច្ចប្រជុំស្តីពីការធ្វើបច្ចុប្បន្នភាព លើបញ្ជីឈ្មោះកម្លាំងការពារការិយាល័យបោះឆ្នោត នៅតាមក្រុង-ស្រុកទាំង៩ និងបូកសរុបលទ្ធផលការងារខែកញ្ញា ឆ្នាំ២០២២

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំស្តីពីការធ្វើបច្ចុប្បន្នភាព លើបញ្ជីឈ្មោះកម្លាំងការពារការិយាល័យបោះឆ្នោត នៅតាមក្រុង-ស្រុកទាំង៩ និងបូកសរុបលទ្ធផលការងារខែកញ្ញា ដើម្បីលើកទិសដៅអនុវត្តន៍បន្តសម្រាប់ខែតុលា ដល់កម្លាំងនគរបាលទូទាំងខេត្ត នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរ: ស្នងការរងផែនការងារសេនាធិការ បានឡើងអានរបាយការស្តីពីលទ្ធផលការងារដែលសម្រេចបានកាលខែកន្លងមក។និងផ្សព្វផ្សាយអំពីផែនការធ្វើបច្ចុប្បន្នភាព កែសម្រួលសមាសភាពកម្លាំង ចូលនិវត្តន៍ មរណ:ភាព កម្លាំងផ្លាស់ចេញ និង ការប្រែប្រួលចំនួនការិយាល័យបោះឆ្នោត ។ ឆ្លៀតក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានដាក់ចេញនូវផែនការដល់ថ្នាក់ដឹកនាំគ្រប់កងឯកភាព ត្រូវពង្រឹងការគ្រប់គ្រងកម្លាំងក្រោមឱវាទ បញ្ជីវត្តមាន វិន័យ។ ជម្រុញដល់មន្ត្រីក្រោមឱវាទ បន្តអភិវឌ្ឍន៍សមត្ថភាព ចំណេះ ជំនាញ វិជ្ជាជីវ: និងបច្ចេកវិទ្យា ដើម្បីបំពេញការងារ ភារកិច្ច ប្រដោយគុណភាព និង ឆាប់រហ័ស។ លោកឧត្តមសេនីយទោស្នងការ ក៏បានដាក់ចេញនូវបញ្ជាដល់កម្លាំងនគរបាលទាំងអស់ត្រូវត្រៀមកម្លាំង សម្ភារៈមធ្យោបាយ ២៤ម៉ោងលើ ២៤ម៉ោង ពង្រឹងការយាមល្បាត និងត្រូលសភាពការណ៍ បង្ការ ទប់ស្កាត់ រាល់បទល្មើសទាំងឡាយដែលអាចកើតមានជាយថាហេតុ…
-
ផ្លូវដែលរងគ្រោះនិងខូចខាតដោយសារទឹកជំនន់ និងជំនន់ទឹកភ្លៀងប្រវែងជាង ១២.៥០០ម នៅ ៤ស្រុក ក្រុងនៅបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ផ្លូវដែលរងគ្រោះនិងខូចខាតទឹកជំនន់និងជំនន់ទឹកភ្លៀងប្រវែងជាង ១២.៥០០ម មាននៅ៤ស្រុក /ក្រុង ដូចជាស្រុកភ្នំស្រុកព្រះនេត្រព្រះ ម៉ាឡៃ និង ក្រុងប៉ោយប៉ែត នេះបើតាមការបង្ហើបអោយដឹងពីលោកសុក ចាន់ថាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៩ ខែកញ្ញា ២០២២។ លោក សុក ចាន់ថា ប្រធានមន្ទូីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យអោយដឹងថា:ទិន្នន័យផ្លូវដែលរងគ្រោះនិងខូចខាតជំនន់ទឹកភ្លៀងនិងទឹកជំនន់ទន្លេមេគង្គមកទល់ពេលនេះ មានប្រវែងជាង ១២.៥៥០ម ។ គឺផ្លូវដែលគ្រប់គ្រងដោយមន្ទីរសាធារណការនិងដឹកជញ្ជូន មានចំណុចកំណាត់ផ្លូវជាតិលេខ៥៩ ,លេខ៥៨ប្រភេទAC នៅភូមិកូបធំសង្កាត់និមិត្តក្រុងប៉ោយប៉ែត ។និងនៅភូមិអូរអំពិល ភូមិបន្ទាយទី២ឃុំទួលពង្រស្រុកម៉ាឡៃ ។ចំណុចកំណាត់ផ្លូវខេត្តលេខ២៦៨A នៅភូមិព្រៃមាន់ឃុំរហាលស្រុកព្រះនេត្រព្រះ ។ និងចំណុចកំណាត់ផ្លូវខេត្តលេខ២៦៨A នេះដែរនៅភូមិគោករំចេក ភូមិគោកក្រោល ភូមិមាត់ស្រះ នៃឃុំស្រះជីក និងនៅភូមិប៉ោយស្នួលឃុំប៉ោយចារ ។ លោក សុក ចាន់ថា បន្តថា មកទល់ពេលនេះ ចំណុចខ្លះទឹកបានស្រក ប៉ុន្តែកន្លែងខ្លះទឹកមិនទាន់ស្រកនៅឡើយ ហើយក៏មកនទាន់បើកអោយរថយន្តធុនធំគ្រប់ប្រភេទឆ្លងកាត់នៅឡើយ ។ហើយផលប៉ះពាល់ និងខូចខាតនឹងត្រូវវាយតម្លៃនិងស្នើគម្រោងជួសជុលនៅពេលក្រោយ ៕ដោយ៖ឃិន គន្ធា
-
ជនជាតិចិនដែលជួយសង្រ្គោះពីករណីលិចទូក៖ អាជ្ញាធរកម្ពុជា ត្រៀមបណ្តេញចេញព្រោះរកឃើញថាជាករណីឆ្លងដែនខុសច្បាប់

ភ្នំពេញ៖អាជ្ញាធរកម្ពុជាបានអះអាងពីការត្រៀមបណ្តេញជនជាតិចិនជាង២០នាក់ ដែលជួយសង្រ្គោះចេញពីករណីលិចទូកនៅខេត្តព្រះសីហនុចេញពីប្រទេសកម្ពុជា។ ការអះអាងយ៉ាងដូច្នេះ គឺបន្ទាប់ពីអាជ្ញាធរបានសាកសួរជនជាតិចិនទាំងនោះ និងរកឃើញថា ជាករណីឆ្លងដែនខុសច្បាប់ មានបំណងចូលមកបម្រើការងារឆបោកនិងជួញដូរមនុស្សនៅខេត្តព្រះសីហនុ។ ឯកឧត្តម កែវ វណ្ណថន អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា៖ «ជនជាតិចិនទាំងនោះ ត្រូវបានរកឃើញថាឆ្លងដែនខុសច្បាប់ ចឹងគាត់មករកការងារធ្វើ ចឹងយើងកំពុងរៀបចំនីតិវិធីសុំប្រកាសពីក្រសួងមហាផ្ទៃ បណ្តេញពួកគាត់ចេញពីប្រទេសកម្ពុជា»។ ករណីលិចទូកជនជាតិចិនចំនួន៤១នាក់នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២២ ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុជួយសង្រ្គោះបានចំនួន២៤នាក់ ដោយមានស្លាប់ចំនួន៣នាក់ ខណៈដែល១៧នាក់ផ្សេងទៀត ត្រូវបានអណ្តែតដល់ប្រទេសវៀតណាម ដោយអាជ្ញាធរវៀតណាមជួយសង្រ្គោះបានចំនួន១៧នាក់ ស្លាប់៨នាក់។ លោក កែវ វណ្ណថន បានបញ្ជាក់បន្ថែមថា៖ «ការរកឃើញជនជាតិចិននៅលើទឹកដីវៀតណាម ជារឿងរបស់វៀតណាម ខាងយើង[កម្ពុជា] សង្រ្គោះបាននេះ ២១នាក់ ដែលនៅមានជីវិតនេះ យើងអនុវត្តច្បាប់អន្តោប្រវេសន៍ បណ្តេញចេញពីប្រទេសកម្ពុជា តាមប្រកាសរបស់ក្រសួងមហាផ្ទៃ។ ឯខាងវៀតណាម ទាក់ទងជាមួយភាគីចិនយ៉ាងណានោះ ជារឿងរបស់វៀតណាម»។ ជុំវិញករណីលិចទូកជនជាតិចិននេះ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានដឹងថា៖ «ករណីនេះបានផុតសមត្ថកិច្ចរបស់រដ្ឋបាលខេត្តព្រះសីហនុហើយ។ ដោយឡែកអ្នកដែលនៅរស់ត្រូវបានបញ្ជូនផុតទៅភ្នំពេញបាត់ហើយ ចឹងផុតសមត្ថភាពរបស់ខេត្តព្រះសីហនុហើយ»។ កាលពីជំហាននៃការជួយសង្រ្គោះជនជាតិបានចំនួន១៨នាក់ អាជ្ញាធរខេត្តព្រះសីហនុក៏បានឃាត់ខ្លួនអ្នកទាំងអស់ដើម្បីសាកសួរពីការឆ្លងដែន ថាតើស្របទៅតាមច្បាប់ឬខុសច្បាប់?។ លោក ឡុង…