Category: ព័ត៌មានសង្គម

  • តុលាការកំពូលតម្កល់ទោស កញ្ញា សេង ច័ន្ទធារី ឱ្យជាប់ពន្ធនាគារប្រាំមួយឆ្នាំ

    តុលាការកំពូលតម្កល់ទោស កញ្ញា សេង ច័ន្ទធារី ឱ្យជាប់ពន្ធនាគារប្រាំមួយឆ្នាំ

    ភ្នំពេញ៖តុលាការកំពូលនៅថ្ងៃសុក្រ ទី៣០ កញ្ញា ឆ្នាំ២០២២ បានសម្រេចតម្កល់ទោសកញ្ញា សេង ច័ន្ទធារី ពលរដ្ឋខ្មែរ-អាមេរិកាំងឱ្យជាប់ពន្ធនាគារប្រាំមួយឆ្នាំ។ នេះបើតាមការអះអាងរបស់លោក ជូង ជូងី មេធាវីការពារក្តីកញ្ញា សេង ច័ន្ទធារី ដែលបានចូលស្តាប់ទៅស្តាប់ការសម្រេចរបស់តុលាការកំពូល នៅថ្ងៃសុក្រនេះ។ លោក ជូង ជូងី មេធាវីការពារក្តីឱ្យកញ្ញា សេង ច័ន្ទធារី ចាត់ទុកការសម្រេចរបស់តុលាការកំពូលពេលនេះ ថាជារឿងមិនយុត្តិធម៌។ លោកមេធាវីលើកឡើងថា៖ «ខ្ញុំយល់ឃើញថាមិនយុត្តិធម៌សម្រាប់កញ្ញា សេង ច័ន្ទធារី ទេ។ ម្យ៉ាងវិញទៀត ព្រឹកមិញនេះសមត្ថកិច្ចមិនបានដឹកកញ្ញា សេង ច័ន្ទធារី មកចូលរួមសវនាការនោះទេ។ ដូច្នេះអនុវត្តជាក់ស្តែង គឺផ្ទុយនឹងស្មារតីច្បាប់​ ដែលស្មារតីច្បាប់ នៅពេលដែលកាត់ក្តី ត្រូវតែដឹកជនដែលត្រូវចោទចូលរួមសវនាការដើម្បីឱ្យគាត់និយាយការពារសិទ្ធិរបស់គាត់»។ ទោះបីជាការសម្រេចរបស់តុលាការកំពូលនៅតែតម្កល់ទោសដដែលតែលោក ជូង ជូងី បញ្ជាក់ថា លោកនឹងទៅជួបកូនក្តីរបស់ខ្លួននៅសប្តាហ៍ក្រោយ ដើម្បីប្រាប់ពីការសម្រេចរបស់តុលាការកំពូល និងពិភាក្សាជាបន្តជាមួយកូនក្តី ដើម្បីស្វែងរកការការពារសិទ្ធិជាបន្តទៀត។ សូមជម្រាបថា សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤មិថុនា បានកាត់ទោសឱ្យកញ្ញា សេង ច័ន្ទធារី ជាប់ពន្ធនាគារព្រៃសចំនួនប្រាំមួយឆ្នាំពីបទរួមគំនិតក្បត់ក្នុងសំណុំរឿងមាតុភូមិនិវត្តន៍៩វិច្ឆិកា២០១៩របស់លោក សម…

  • អភិបាលខណ្ឌព្រែកព្នៅនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនប្រជា ពលរដ្ឋ៦៥គ្រួសារ

    អភិបាលខណ្ឌព្រែកព្នៅនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនប្រជា ពលរដ្ឋ៦៥គ្រួសារ

    ភ្នំពេញ៖ពលរដ្ឋ៦៥គ្រួសារ រស់ភូមិថ្នល់បន្ទាយ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ បានទទួលអំណោយ របស់ សម្តេចអគ្គមហា សេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា តាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ និងចុះផ្ទាល់ពីលោក ធឹម សំអានអភិបាលអភិបាលខណ្ឌ ព្រែកព្នៅ និងមន្រ្តីសាលាខណ្ឌ។ អំណោយដែលចែកជូនមាន៖ អង្ករ មីកញ្ចប់ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង ទឹកផ្លែឈើកំប៉ុង ជែលលាងដៃនិងថវិកាមួយ ចំនួន។ ក្រោយពីចែកអំណោយរួច លោកអភិបាលខណ្ឌព្រែកព្នៅ បាន ឆ្លៀតចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្សនៅសាលា បឋមសិក្សាត្រពាំងអំពិល និងបាន ឧបត្ថមថវិកាមួយចំនួនជួនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅទីនោះដែរ ៕ ដោយ…

  • មន្ត្រីជំនាញ​ ដកហូតបារីម៉ាក MEVIUS ចំនួន៩៥៥ កញ្ចប់ក្នុងខេត្តតាកែវ

    មន្ត្រីជំនាញ​ ដកហូតបារីម៉ាក MEVIUS ចំនួន៩៥៥ កញ្ចប់ក្នុងខេត្តតាកែវ

    ភ្នំពេញ៖មន្រ្តីស៊ើបអង្កេតនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំបានរកឃើញ និងដកហូតនូវផលិតផលបារីម៉ាក MEVIUS ចំនួន៩៥៥ កញ្ចប់ ដែលដាក់លក់ក្នុងភូមិសាស្ត្រ ខេត្តតាកែវ។ អគ្គនាយកដ្ឋានបន្តថា នៅថ្ងៃទី២៩ ខែកញ្ញាម្សិលមិញនេះ មន្រ្តីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្រ្កាបផលិតផលរំលោភសិទ្ធិផ្ដាច់មុខ របស់ក្រុមហ៊ុនបារី MEVIUS នៅក្នុងភូមិសាស្រ្ត ខេត្តតាកែវ​។ក្នុងប្រតិបត្តិការនេះ មន្រ្តីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. បានរកឃើញ និងដកហូតនូវផលិតផលបារីម៉ាក MEVIUS ចំនួនពីរកេសធំ ស្មើនឹង ៩៥៥ កញ្ចប់ ដែលបានដាក់តាំងលក់ នៅក្នុងផ្សារតាកែវ និងនៅតាមផ្ទះលក់ទំនិញ​។ ក្រោយពីមន្រ្តីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. បានដករួចហើយ ក៏បានធ្វើការពិន័យអន្តរការណ៍លើម្ចាស់ទីតាំង ដែលបានដាក់តាំងលក់ផលិតផលបារីនេះ ក្រោមច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។ ការចុះដកហូតនេះ ត្រូវបានធ្វើឡើង ក្រោយអគ្គនាយដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការចរាចរបារីក្លែងក្លាយ ក្លែងបន្លំម៉ាក នៅកម្ពុជា កាលពីថ្ងៃទី៨ ខែកញ្ញា។ យោងតាមសេចក្តីជូនដំណឹងកាលពីថ្ងៃទី៨ ខែកញ្ញា ក្នុងរយៈពេលកន្លងមកនេះ អគ្គនាយកដ្ឋាន ក.ប.ប.…

  • ម្នាក់ ជាម្ចាស់ហាងបញ្ចាំ មានផ្លាកយីហោ “ហុក រ៉ាស៊ីង” ត្រូវសមត្ថកិច្ច បញ្ជូនខ្លួនទៅតុលាការ

    ម្នាក់ ជាម្ចាស់ហាងបញ្ចាំ មានផ្លាកយីហោ “ហុក រ៉ាស៊ីង” ត្រូវសមត្ថកិច្ច បញ្ជូនខ្លួនទៅតុលាការ

    ភ្នំពេញ កាលពីព្រឹកថ្ងៃ៣០ ខែកញ្ញា ឆ្នាំ២០២២នេះ ស្ត្រីម្នាក់ ដែលជាម្ចាស់ហាងបញ្ចាំ មានផ្លាកយីហោ “ហុក រ៉ាស៊ីង” បើកទទួលបញ្ចាំម៉ូតូខុសប្រក្រតីគ្មានឯកសារត្រឹមត្រូវ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង១២:០០នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅកម្លាំងអាជ្ញាធរចម្រុះដឹកនាំផ្ទាល់ដោយលោក ឃ្លាំង ហួត អភិបាលរង នៃសាលារាជធានីភ្នំពេញ និងលោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក ដោយមានការសម្របសម្រួលពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានចុះធ្វើការឆែកឆេរ និងត្រួតពិនិត្យទីតាំង សេវាទទួលប្រាតិភោគដោយអនុប្បទាន (ដែលមានស្លាកយីហោ ហុករ៉ាស៊ីង) ចំណុចផ្ទះលេខ៣៥បេអឺ០ ផ្លូវលេខ១៩២ ក្រុម១១ ភូមិ៤ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយបានរកឃើញម៉ូតូសរុបចំនួន៧៣គ្រឿង ក្នុងនោះមានបណ្ណសម្គាល់យានយន្តបញ្ជាក់ច្បាស់លាស់ ចំនួន ២០ គ្រឿង ចំណែកម៉ូតូចំនួន ៥៣ គ្រឿងទៀត ពុំមានឯកសារមកផ្ទៀងផ្ទាត់ត្រឹមត្រូវទេ។…

  • ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ទីពីតំបន់ទី១ និងតំបន់ទី២ នៃរមណីយដ្ឋានអង្គរ មករស់នៅក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក

    ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ទីពីតំបន់ទី១ និងតំបន់ទី២ នៃរមណីយដ្ឋានអង្គរ មករស់នៅក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក

    ខេត្តសៀមរាប៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ទីពីតំបន់ទី១ និងតំបន់ទី២ នៃរមណីយដ្ឋានអង្គរ មករស់នៅក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ។ សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា កាលពីខែសីហា កន្លងទៅនេះ តាមរយៈគណៈកម្មការអន្តរក្រសួងមួយដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកយុទ្ធនាការទ្រង់ទ្រាយធំក្នុងការវាស់វែង កំណត់និយាមកាក្បាលដី និងរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជារុះរើសំណង់ខុសច្បាប់ចេញពីតំបន់ទាំងនេះ។ ការបើកយុទ្ធនាការនេះ បានធ្វើឡើងបន្ទាប់ពីប្រាសាទក្នុងតំបន់រមណីយអង្គរ បានរងការព្រមានពីអង្គការយូណេស្កូ ក្នុងការដកប្រាសាទតំបន់រមណីយដ្ឋានអង្គរចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះតែសំណង់ជាច្រើនត្រូវបានសង់ឡើងនៅតំបន់រមណីយដ្ឋានអង្គរ ផ្ទុយពីលក្ខខណ្ឌកំណត់ដោយអង្គការយូណេស្កូ ក្រោយពេលដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនាថ្ងៃទី១៤ ខែធ្នូឆ្នាំ១៩៩២។ គិតចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា បានបញ្ចប់ការវាស់វែងក្បាលដី និងស្រង់ព័ត៌មានអ្នកកាន់កាប់ដីនៅភូមិគោលដៅទាំង ១១៤ភូមិ ក្នុងឃុំចំនួន១៧ សង្កាត់ចំនួន៧ ក្រុងចំនួន១ និងស្រុកចំនួន៤ ដោយវាស់វែងក្បាលដីបានសរុប ៩៣,៣៥១ក្បាលដី ទំហំ…

  • អភិបាលខណ្ឌច្បារអំពៅដាក់ទិសដៅដល់មន្ត្រីត្រូវរួមគ្នាអនុវត្តបទបញ្ជានាយករដ្ឋមន្ត្រីឱ្យបានម៉ឺងម៉ាត់បំផុត

    អភិបាលខណ្ឌច្បារអំពៅដាក់ទិសដៅដល់មន្ត្រីត្រូវរួមគ្នាអនុវត្តបទបញ្ជានាយករដ្ឋមន្ត្រីឱ្យបានម៉ឺងម៉ាត់បំផុត

    ភ្នំពេញៈ៖លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានដាក់ចេញ នូវ ផែនការទិសដៅសម្រាប់អនុវត្តបន្តទៀត រួមមាន ការអនុវត្ត គោល នយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាព និងត្រូវរួមគ្នាខិតខំអនុវត្ត បទបញ្ជាក៏ដូចជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានម៉ឺងម៉ាត់បំផុត ។ ផែនការសម្រាប់អនុវត្តបន្តទៀតនេះត្រូវបានលោកអភិបាលខណ្ឌលើកឡើងនៅក្នុងកិច្ចកិច្ចប្រជុំសាមញ្ញលើកទី៤០ របស់ក្រុមប្រឹក្សា ខណ្ឌ ច្បារអំពៅអាណត្តិទី៣ កាលពីព្រឹកថ្ងៃសុក្រទី៣០ ខែកញ្ញា ក្រោមអធិបតីភាពលោក អ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌនិង មានការចូលរួមពីលោក-លោកស្រីជាចៅសង្កាត់ទាំងប្រាំបីកង កម្លាំងទាំងពីរផ្នែកសមាជិកក្រុមប្រឹក្សាខណ្ឌរួមនិងមន្ត្រីគ្រប់ការិយាល័យ ៕ដោយ៖ប៊ុនធី សណ្តោស

  • អតីត ពលរដ្ឋចាកចេញពីមាត់ស្ទឹង ប្រាប់ថា ការស់នៅភូមិរុនតាឯកថ្មីប្រកបដោយក្ដីសុខសាន្ដ

    អតីត ពលរដ្ឋចាកចេញពីមាត់ស្ទឹង ប្រាប់ថា ការស់នៅភូមិរុនតាឯកថ្មីប្រកបដោយក្ដីសុខសាន្ដ

    សៀមរាប ៖ អតីតប្រជាពលរដ្ឋរស់នៅមាត់ស្ទឹង និងគម្រោងផ្លូវ៣០ខ្សែ ក្រុងសៀមរាប ដែលបានទៅរស់នៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី បានថ្លែងអំណគុណដល់ប្រមុខរាជរដ្ឋាភិបាល ដែលយកចិត្ដទុកដាក់ពីការពីការរស់នៅដែលធ្វើឱ្យពួកគាត់រស់នៅប្រកបដោយក្ដីសុខសាន្ដ និការផ្ដល់ជូននូវសម្ភារៈផ្សេងៗទៀតជូនពួកគាត់។ អ្នកស្រី វ៉ា ចាន់ណារិទ្ធ អតីតនៅមាត់ស្ទឹងសៀមរាប បានឱ្យដឹងថា អ្នកស្រីបានទៅរស់នៅភូមិធម្មជាតិរុនតាឯកស្រុកបន្ទាយស្រីចំនួន ២ឆ្នាំហើយ តាមការដោះដូរដីចំនួន ២០មគុណ ៣០ម៉ែត្រ ហើយការរស់នៅទីតាំងថ្មីនេះ ប្រកបដោយភាពសុខសាន្ដ ។ អ្នកស្រីបន្ដថា រូបគាត់និងប្រជាពលរដ្ឋផ្សេងៗទៀត ពួកគាត់ពេញចិត្ដនឹងភូមិធម្មជាតិរុនតាឯកនេះណាស់ ព្រោះការសាងសង់បានតម្រូវការរបស់ប្រជាពលរដ្ឋ ដែលខុសពីរស់នៅផ្ទះតាមមាត់ស្ទឹង ដោយសារការសាងសង់លំនៅឋានត្រូវបានហាមឃាត់ ប៉ះពាល់ដល់បរិស្ថានតាមដងស្ទឹងទេសចរណ៍ ។ អ្នកស្រីបានបន្ថែមថា បើទោះបី ការរស់នៅភូមិធម្មជាតិរុនតាឯក មិនទាន់មានការងារធ្វើនិងមុខរបរត្រឹមត្រូវដូចនៅក្រុងសៀមរាបក៍ពិតមែន ប៉ុន្ដែនៅទីនោះ មានសាលារៀនគ្រប់គ្រាន់ទាំងសាលាបឋសិក្សា អនុវិទ្យាល័យ ហើយផ្លូវថ្នល់ខ្វាត់ខ្វែង បានទឹកភ្លើងប្រើប្រាស់គ្រប់គ្រាន់។អ្នកស្រីបន្ថែមថា កាលពីថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានជួយឧបត្ថម្ភថវិការ និងធ្វើប័ណ្ឌសមធម៌សម្រាប់ប្រជាជនក្រីក្រផងដែរ ។ អ្នកស្រីចង់ឱ្យអ្នករស់នៅតំបន់អង្គរទៅរស់នៅទីនោះបន្ថែមទៀត ដើម្បីឱ្យភូមិរុនតាឯកក្លាយជាទីប្រជុំជនដ៍សំខាន់ដូចក្រុងសៀមរាប។ លោក មឿន មិត្ដ សមាជិកក្រុមប្រឹក្សាឃុំរុនតាឯក ស្រុកបន្ទាយស្រី មានប្រសាសន៍ថា…

  • ជនសង្ស័យម្នាក់ ប្រើល្បិចធ្វើជាចូលរកទិញទូរស័ព្ទ បែរជាបន្លំលួច ព្យាយាមរត់មិនរួច ត្រូវបានប្រជាពលរដ្ឋចាប់បាន និងស្វាគមន៍យ៉ាងចាស់ដៃ

    ជនសង្ស័យម្នាក់ ប្រើល្បិចធ្វើជាចូលរកទិញទូរស័ព្ទ បែរជាបន្លំលួច ព្យាយាមរត់មិនរួច ត្រូវបានប្រជាពលរដ្ឋចាប់បាន និងស្វាគមន៍យ៉ាងចាស់ដៃ

    ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ជិះម៉ូតូមកធ្វើជាចូលរកទិញទូរស័ព្ទដៃ ខណៈពេលម្ចាស់ទូរស័ព្ទភ្លេចខ្លួន បែរជាបន្លំលួចយកទូរស័ព្ទ ម៉ាក Iphone 11pro max មួយគ្រឿងបានហើយបម្រុងរត់គេចខ្លួន តែត្រូវបានម្ចាស់ឃើញទាន់ ក៏ស្រែកឆោឡោ ផ្អើលដល់បងប្អូនប្រជាពលរដ្ឋជួយចាប់ក្របួចជាប់ និងបានស្វាគមន៍ចាស់ដៃ រួចប្រគល់ឱ្យសមត្ថកិច្ច កាលពីវេលាម៉ោង៦ និង៤០នាទីយប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្ទះលក់ទូរស័ព្ទ ផ្សារទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុ ជនសង្ស័យម្នាក់ អាយុប្រហែលជាង២០ឆ្នាំ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1E-2931 បានមកឈប់ ហើយចុះទៅសួររកទិញទូរស័ព្ទ ពីម្ចាស់អ្នកលក់ ស្ថិតនៅចំណុចផ្ទះលក់ទូរស័ព្ទ ផ្សារទួលពង្រ ខណៈពេលដែលម្ចាស់ភ្លេចខ្លួន ជនសង្ស័យខាងលើនេះ បានយកទូរស័ព្ទ Iphone 11pro max ដាក់ក្នុងហោប៉ាវ រួចបម្រុងជិះម៉ូតូរត់គេចចេញ តែត្រូវបានម្ចាស់ឃើញទាន់ ក៏បានស្រែកឆោឡោ ផ្អើលដល់បងប្អូនប្រពលរដ្ឋជួយចាប់ និងបានស្វាគមន៍ចាស់ដៃ…

  • អាជ្ញាធរខេត្តពោធិ៍សាត់៖ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ នឹងឆាប់ ស្រកចុះវិញ មិនមានហានិភ័យធ្វើឱ្យលិចលង់ធ្ងន់ធ្ងរនោះឡើយ

    អាជ្ញាធរខេត្តពោធិ៍សាត់៖ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ នឹងឆាប់ ស្រកចុះវិញ មិនមានហានិភ័យធ្វើឱ្យលិចលង់ធ្ងន់ធ្ងរនោះឡើយ

    ពោធិ៍សាត់៖ ឯកឧត្តមជាវ តាយ អភិបាលខេត្តពោធិ៍សាត់ និង ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នាល្ងាច ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានអះអាងថា ស្ថានភាពជំនន់ ទឹកស្ទឹង ពោធិ៍សាត់ នឹងឆាប់ស្រកចុះវិញក្នុងពេលដ៏ខ្លីខាងមុខ ហើយក៏មិនមានហានិភ័យណាមួយ ដែលធ្វើឱ្យលិចលង់ធ្ងន់ធ្ងរ ដល់ក្រុងពោធិ៍សាត់ និងបណ្តាស្រុកមួយចំនួននោះឡើយ។ ឯកឧត្តមអភិបាលខេត្តបានអះអាងបែបនេះ ក្នុងឱកាសដឹកនាំ អាជ្ញាធរ ពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលកំពុង កើនឡើងយ៉ាងគំហុក និងស្រកចុះយ៉ាងឆាប់រហ័ស ក្នុងក្រុង ពោធិ៍សាត់ ចាប់ពីចំណុចមុខសាលាខេត្តពោធិ៍សាត់ រហូតដល់ ចំណុចស្ពានកោះសំពៅមាស។ ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ ក៏បានថ្លែងនូវអំណរគុណ និងកោតសរសើរដល់កងកម្លាំង និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានត្រៀមកម្លាំងប្រចាំការ ជួយសង្គ្រោះ និងជម្លៀស ប្រជាពលរដ្ឋ ទៅកាន់ទីទួលមានសុវត្ថិភាព បានទាន់ពេលវេលា ទោះបីមិនទាន់ស្ថិតក្នុងសភាពធ្ងន់ធ្ងរនៅឡើយ។ បើតាម ឯកឧត្តម កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បានឱ្យដឹងថា តាមការព្យាករណ៍…

  • អភិបាលខេត្តបាត់ដំបង ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ ចុះពិនិត្យមើលពីស្ថានភាពជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រស្រុកបវេល និងស្រុកភ្នំព្រឹក

    អភិបាលខេត្តបាត់ដំបង ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ ចុះពិនិត្យមើលពីស្ថានភាពជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រស្រុកបវេល និងស្រុកភ្នំព្រឹក

    ខេត្តបាត់ដំបង ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងកោតសរសើរ និងអរគុណដល់អាជ្ញាធរស្រុក និងមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងពាក់ព័ន្ធទាំងអស់ នៅក្នុងស្រុកបវេល និងស្រុកភ្នំព្រឹក ដែលបានយកចិត្តទុកដាក់ក្នុងការជួយជន្លៀសបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ដើម្បីទៅកាន់ទីទួលសុវត្ថិភាពបានទាន់ពេលវេលា មិនបង្កឲ្យមានគ្រោះថ្នាក់នោះឡើយ។ ការថ្លែងបែបនេះ ខណៈដែលឯកឧត្តមអភិបាលខេត្ត បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ ចុះពិនិត្យមើលផ្ទាល់និងវាយតម្លៃពីស្ថានភាពនៃជំនន់ទឹកភ្លៀង ដែលបាននិងកំពុងតែបង្កនូវការលិចលង់ដល់ផ្ទះសម្បែង ដំណាំស្រូវនិងចម្ការមួយចំនួន ដែលស្ថិតនៅក្នុងភូមិសាស្ត្រនៃស្រុកទាំង២ ខាងលើ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។ បន្ថែមពីនេះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងពាក់ព័ន្ធនៅក្នុងមូលដ្ឋានទាំងអស់ ជាពិសេសក្នុងស្រុកទាំង ២ខាងលើ ត្រូវបន្តតាមដានស្ថានភាពទូទៅនៃជំនន់ទឹកភ្លៀងដែលកំពុងកើតមានក្នុងមូលដ្ឋានខ្លួន ធ្វើយ៉ាងណាយកចិត្តទុកដាក់ការជួយបងប្អូនដែលរងផលប៉ះពាល់ និងត្រូវជន្កៀសពួកគាត់ឲ្យទៅកាន់ទីទួលសុវត្ថិភាពឲ្យបានលឿន បានឆាប់កាន់តែល្អ ចៀសវាងការបង្កកើតឡើងដោយគ្រោះថ្នាក់ផ្សេងៗ ហើយក៏ត្រូវរាយការណ៍ពីសភាពការប្រែប្រួលក្នុងករណីកើតឡើងជាយថាហេតុនៃផលប៉ះពាល់ពីជំនន់ទឹកភ្លៀងនៅក្នុងមូលដ្ឋានរបស់ខ្លួនដល់រដ្ឋបាលខេត្តជាបន្ទាន់ផងដែរ។ ដោយឡែកក្នុងការចុះពិនិត្យមើលពីស្ថានភាពនៃជំនន់ទឹកភ្លៀងនេះ លោកសុង សុភ័ក្ដ្រ អភិបាលស្រុកភ្នំព្រឹកបានថ្លែងឱ្យដឹងថា ជំនន់ទឹកភ្លៀងនៅក្នុងស្រុកភ្នំព្រឹក បានកើតឡើងអស់រយៈពេល៣ថ្ងៃមកហើយថែមទាំងបានបង្កនូវផលប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋប្រមាណ ៧០០គ្រួសារ ក្នុងនោះជាង ១០០គ្រួសារ ក៏ត្រូវបានអាជ្ញាធរស្រុក និងកងកម្លាំងសមត្ថកិច្ចរបស់ស្រុក និងនៅក្នុងមូលដ្ឋានផ្ទាល់បានធ្វើការជម្លៀសឲ្យទៅកាន់ទីទួលសុវត្ថិភាពបានទាន់ពេលវេលា ដោយមិនមានបង្កការគ្រោះថ្នាក់ ឬការភ័យខ្លាចអ្វីឡើយ…។ លោក ក៏បានឱ្យដឹងបន្ថែមថា…