Category: ព័ត៌មានសង្គម

  • អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្ដេញជនបរទេស ជាង៦០នាក់ ពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់ចេញពីកម្ពុជា

    អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្ដេញជនបរទេស ជាង៦០នាក់ ពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់ចេញពីកម្ពុជា

    ភ្នំពេញ ៖ ក្នុងរយៈពេល ២ថ្ងៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃប្រទេសកម្ពុជា ធ្វើការបណ្ដេញជនបរទេសចំនួន ៦៦នាក់ ពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់ និងត្រូវបានហាមឃាត់ មិនឱ្យចូលមកប្រទេសកម្ពុជា រយៈពេល៣ឆ្នាំ ។ បើយោងតាមអ្នកនាំពាក្យ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ឱ្យដឹង នៅថ្ងៃទី២៩ កញ្ញា ឆ្នាំ២០២២នេះ ថា ក្នុងរយៈពេលពីរថ្ងៃ ពោលគឺនៅថ្ងៃទី២៧-២៨ ខែកញ្ញា ឆ្នាំ២០២២ អគ្គនាយកដ្ឋានអន្តោ ប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេស ចំនួន៦៦នាក់ ស្រី២៥នាក់ មាន០៣សញ្ញាតិ ក្នុងនោះ ជនជាតិថៃ ចំនួន ៦៤នាក់ (ស្រី២៥នាក់) ជនជាតិឥណ្ឌាចំនួន ០១នាក់ (ប្រុស) និងជនជាតិ នីហ្សេរីយ៉ា ចំនួន០១នាក់ (ប្រុស) ចេញពីព្រះរាជាណាចក្រកម្ពុជា អនុលោមតាមច្បាប់ ស្ដីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត។ សូមបញ្ជាក់ថា ជនបរទេសចំនួន ៦៦នាក់ ខាងលើ ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួន…

  • អាជីវករនៅមុខអង្គរវត្ដសប្បាយចិត្ដ ដោយសារការលក់ដូរមានភាពល្អប្រសើរ ពីអ្នកទេសចរទៅទស្សនាអង្គរនានៅថ្ងៃភ្ជុំបិណ្ឌ

    អាជីវករនៅមុខអង្គរវត្ដសប្បាយចិត្ដ ដោយសារការលក់ដូរមានភាពល្អប្រសើរ ពីអ្នកទេសចរទៅទស្សនាអង្គរនានៅថ្ងៃភ្ជុំបិណ្ឌ

    សៀមរាប ៖ ក្រុមអាជីវករនៅខាងមុខប្រាសាទអង្គរវត្ដ បានសម្ដែងការសប្បាយចិត្ដ ដោយសារការលក់ដូររបស់ពួកគាត់ មានភាពល្អប្រសើរ ពីភ្ញៀវទេសចរទៅទស្សនាអង្គរវត្ដច្រើន ក្នុងពិធីបុណ្យភ្ជុំបិណ្ឌបីថ្ងៃ ហើយពួកគាត់ថ្លែងអំណគុណរាជរដ្ឋាភិបាលដែលបានបើកទេសចរឡើងវិញ ខណៈជំងឺកូវីដ១៩បានធូរស្រាល។ លោក សាត មាស ក៍ដូចជាអាជីវករផ្សេងទៀត នៅខាងមុខអង្គរវត្ដ បានឱ្យដឹងនៅថ្ងៃទី២៨ខែកញ្ញានេះថា ក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃកន្លងមកនេះ មានអ្នកទេសចរជាច្រើនម៉ឺននាក់ បានទៅទស្សនាអង្គរវត្ដ ហើយពួកគាត់មួយចំនួនបានចូលទិញទំនិញ និងទទួលទានអាហារនៅកន្លែងអាជីវករខាងមុខប្រាសាទអង្គរ ។ ពួកគាត់បានបន្ដថា ក្នុងមួយថ្ងៃពួកគាត់អាចលក់ដូរបានច្រើនគួរសម្យពីអ្នកទេសចរជាតិនិងអន្ដរជាតិ បើធៀបកាលពីពីរឆ្នាំមុនក្នុងរដូវបុណ្យភ្ជុំដូចគ្នានេះដែរ មានភាពខុសគ្នាឆ្ងាយ ព្រោះក្នុងអំឡុងជំងឺកូវីដ១៩មិនមានអ្នកទេសចរទៅទស្សនាអង្គរ ប៉ុន្ដែសម្រាប់ឆ្នាំ២០២២នេះ គឺមានភ្ញៀវទេសចរច្រើនហួសពីការស្មាន ខណៈដែលអាជីវករនៅទីនោះរំពឹងលើភ្ញៀវទេសចរ។ក្រុមអាជីវករបានថ្លែងអំណគុណដល់រាជរដ្ឋាភិបាល ដែលបានបើកឱ្យអ្នកទេសចរដើរកំសាន្ដឡើងវិញ ដែលអាចឱ្យសេដ្ឋកិច្ចពួកគាត់មានភាពល្អប្រសើរ បន្ទាប់ពីជំងឺកូវីដ១៩បានធូរស្រាល។ យោងតាមរបាយការណ៍របស់នាយកដ្ឋាន ទេសចរណ៍ វប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានបង្ហាញថា អ្នកទេសចរជាតិ និងអន្ដរជាតិ ទៅទស្សនារមណីយដ្ឋានអង្គរបីថ្ងៃ ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២២នេះ មានចំនួនប្រមាណ ១១ម៉ឺន៤៦១៦នាក់ ក្នុងនោះ អ្នកទេសចរជាតិ មានចំនួន ១១ ១ ១៤៦នាក់ ភ្ញៀវទេសចរបរទេសទិញសំបុត្រមាន ៣៤៧០នាក់ ។លំហូរទេសចរណ៍ចូលទស្សនាប្រាសាទអង្គរនេះ បានបង្ហាញថា វិស័យទេសចរណ៍បានងើបឡើងវិញបន្ទាប់ពីអាក់ខានពីរឆ្នាំកន្លងមក…

  • មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រៀបរាប់ពីដំណាក់កាលនៃប្រវត្តិសាស្រ្តយោធានៅខេត្តកំពង់ធំ ក្នុងអង្គសិក្ខាសាលាស្ដីពីការងារប្រវត្តិសាស្ត្រយោធានៅយោធភូមិភាគទី៤

    មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រៀបរាប់ពីដំណាក់កាលនៃប្រវត្តិសាស្រ្តយោធានៅខេត្តកំពង់ធំ ក្នុងអង្គសិក្ខាសាលាស្ដីពីការងារប្រវត្តិសាស្ត្រយោធានៅយោធភូមិភាគទី៤

    កំពង់ធំ៖ ដោយបានការអនុញ្ញាតពី ឯកឧត្តមនាយឧត្តមសេនីយ៍ ណឹម សុវត្ថ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ និងឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងធ្វើបទបង្ហាញ រៀបរាប់ពីដំណាក់កាលការងារនៃប្រវត្តិសាស្ត្រយោធានៅខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅក្នុងអង្គសិក្ខាសាលាការងារប្រវត្តិសាស្ត្រយោធានៅយោធភូមិភាគទី៤ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា យោធាខេត្តកំពង់ធំ បានចាប់បដិសន្ធិឡើងនៅថ្ងៃទី៩ខែមករាឆ្នាំ១៩៧៩ ចេញពីកងវរសេនាតូចលេខ១៩ ដែលជាកងកម្លាំងរណ:សិរ្សសាមគ្គីសង្គ្រោះជាតិ ដោយសហការជាមួយនឹងកងទ័ពស្ម័គ្រចិត្តវៀតណាម វាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត អៀងសារី ខៀវសំផន នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ។ ដោយឡែកនៅខេត្តកំពង់ធំ ត្រូវបានវាយរំដោះនៅថ្ងៃទី៩ ខែមករា ឆ្នាំ១៩៧៩ ។ ចាប់តាំងពីឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ន ថ្នាក់ដឹកនាំយោធាខេត្តកំពង់ធំ ទាំងប្រធានយោធានិងប្រធាននយោបាយ ចំនួន១០នាក់រួចមកហើយ ត្រូវបានផ្លាស់ប្ដូរភារកិច្ចជាបន្តបន្ទាប់ នឹងមួយចំនួនបានទទួលមរណភាព ។ ហើយថ្នាក់ដឹកនាំទាំងនេះសុទ្ធតែធ្លាប់បានឆ្លងកាត់ក្នុងការដឹកនាំបញ្ជាប្រយុទ្ធការពារភូមិសាស្ត្រខេត្តកំពង់ធំ មិនឱ្យរបបប្រល័យពូជសាសន៍ប៉ុលពត…

  • លោកអភិបាលស្រុកកំពង់លែងសហការជាមួយអាជ្ញាធរខេត្ត ដឹកនាំក្រុមការងារចុះពិនិត្យទីទួលសុវត្ថិភាពនៅឃុំផ្លូវទូក ដើម្បីជម្លៀសប្រជាពលរដ្ឋចំនួន ១៤៦គ្រួសារដែលផ្ទះត្រូវបានលិចទឹកជំនន់ ទឹកទន្លេខណៈដែលកំពុងហក់ឡើងខ្លាំង

    លោកអភិបាលស្រុកកំពង់លែងសហការជាមួយអាជ្ញាធរខេត្ត ដឹកនាំក្រុមការងារចុះពិនិត្យទីទួលសុវត្ថិភាពនៅឃុំផ្លូវទូក ដើម្បីជម្លៀសប្រជាពលរដ្ឋចំនួន ១៤៦គ្រួសារដែលផ្ទះត្រូវបានលិចទឹកជំនន់ ទឹកទន្លេខណៈដែលកំពុងហក់ឡើងខ្លាំង

    កំពង់ឆ្នាំង ៖ លោក យ៉ែម លក្ខិណា អភិបាលនៃគណៈអភិបាលស្រុកកំពង់លែង នៅព្រឹកថ្ងៃទី២៨ ខែកញ្ញ ឆ្នាំ២០២២ បានដឹកនាំក្រុមការងារចម្រុះ រួមមានអនុសាខាកាកបាទក្រហមស្រុកនិងកាកបាទក្រហមខេត្តចុះត្រួតពិនិត្យមើលទីទួលសុវត្ថិភាព ដើម្បីត្រៀមជម្លៀសពលរដ្ឋចេញពីទឹកទន្លេ ដែលកំពុងហក់ឡើងខ្លាំង ធ្វើអោយលំនៅឋានពលរដ្ឋចំនួន ១៤៦ខ្នងត្រូវបានលិចទឹក។ លោកអភិបាលស្រុកបានឲ្យដឹងថាក្នុងពេលចុះពិនិត្យផ្ទះប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេក្នុងឃុំផ្លូវទូក ផ្ទះប្រជាពលរដ្ឋចំនួន ១៤៦ខ្នងត្រូវបានលិចទឹកក្នុងនោះផ្ទះខ្លះប្រជាពលរដ្ឋបានលើកធ្នើឡើងលើរស់នៅជាបណ្ដោះ អាសន្ន និងផ្ទះចំនួន ៨២ខ្នងទៀតត្រូវបានជន្លៀសពួកគាត់មកនៅផ្ទះបងប្អូន និងនៅទីទួលសុវត្តិភាពផងដែរ។ លោកអភិបាលស្រុកបានបញ្ជាក់ថាក្នុងស្ថានភាពនេះបើទឹកនៅតែបន្តឡើងផ្ទះពួកគាត់នៅតែបន្តលិចទៀតនោះ អាជ្ញាធរនិងជន្លៀសពួកគាត់មកកាន់ទីទួលសុវត្ថិភាព វត្តថ្នល់ឈើទាលក្នុងឃុំផ្លូវទូក ហើយអនុសាខាកាកបាទក្រហមស្រុក និងខេត្ត នឹងឧបត្ថម្ភស្បៀងអាហារជូនដល់ពួកគាត់ ។ អាជ្ញាធរឃុំផ្លូវទូកបានឲ្យដឹងថា កន្លងមក ២ឬ៣ឆ្នាំមុន ទឹកទន្លេតូចឡើងមិនលិចខ្នងកោះនោះទេតែឆ្នាំនេះទឹកទន្លេឡើងធំលិចខ្នងកោះទើបបណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋក្រីក្រដែលសង់ទាបៗត្រូវបានលិចទឹក ចំណែកផ្ទះដែលសង់ខ្ពស់ៗនោះមិនទាន់លិចទឹកនៅឡើយដោយ ឡែកទីទួលវត្តថ្នល់ឈើទាលនៅក្នុងឃុំផ្លូវទូក បើទឹកឡើងប្រមាណ ២ម៉ែត្រទៀតនោះទីទួលវត្តមួយនេះក៏ត្រូវលិចទឹកផងដែរ ។ រីឯនៅស្រុកបរិបូណ៌វិញនៅព្រឹកថ្ងៃទី ២៨ខែកញ្ញានេះ ឯកឧត្តម អ៊ុក សារុន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ចេងចាន់ដូណា អភិបាល ស្រុកបរិបូរណ៌ត្រូវបាន ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត អនុញ្ញាតឱ្យនាំយកអំណោយកាកបាទក្រហមខេត្តទៅចែកជូនប្រជាពលរដ្ឋនៅក្នុងភូមិឆ្នុកទ្រូឃុំឆ្នុកទ្រូចំនួន ៤០គ្រួសារដែលបានរងគ្រោះដោយសារផ្ទះត្រូវលិចទឹកផងដែរ៕ សុខ គឹមសៀន

  • លោក វន ស៊ីផា ត្រូវបានផ្លាស់ពីអភិបាលស្រុកសាមគ្គីមានជ័យ មកកាន់ដំណែងជាអភិបាលស្រុកកំពង់ត្រឡាច ជំនួសលោក ឈឹម វទ្ធា ដែលត្រូវបានប្រកាសឡើងតំណែងជាអភិបាលរង ខេត្តកំពង់ឆ្នាំង

    លោក វន ស៊ីផា ត្រូវបានផ្លាស់ពីអភិបាលស្រុកសាមគ្គីមានជ័យ មកកាន់ដំណែងជាអភិបាលស្រុកកំពង់ត្រឡាច ជំនួសលោក ឈឹម វទ្ធា ដែលត្រូវបានប្រកាសឡើងតំណែងជាអភិបាលរង ខេត្តកំពង់ឆ្នាំង

    ខេត្តកំពង់ឆ្នាំង ៖ ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលនៃគណៈអភិបាល ស្រុកកំពង់ត្រឡាចថ្មី នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត រួមដំណើរដោយ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ធ្វើថ្នាក់ដឹកនាំមិនត្រូវកើតជម្ងឺតួឯក ធ្វើអ្វីចេះតែត្រូវ រឹងរូសមិនស្តាប់អ្នកជុំវិញខ្លួន គឺមិនទទួលជោគជ័យនោះទេ ប៉ុន្តែការប្រើភាពស្មោះត្រង់ទទួលយកការផ្តល់មតិពីអ្នកជុំវិញខ្លួន ទើបមានសេចក្តីសុខ ទាំងខ្លួនយើងជាថ្នាក់ដឹកនាំ និងសុខទាំងមន្ត្រីរាជការដែលនៅជុំវិញយើង។ ឯកឧត្តម អភិបាលខេត្ត កំពង់ឆ្នាំងបានបន្តថា ស្រុកកំពង់ត្រឡាចគឺជាស្រុកមួយដែលមាន ទំនាស់ច្រើនជាងបណ្តាស្រុកដទៃ គឺមាន រហូតដល់៤៨៤ករណី ប៉ុន្តែរដ្ឋបាលស្រុកកំពង់ត្រឡាច អាណត្តិចាស់ បានខិតខំដោះស្រាយបាន ៤៤៤ករណី នៅសល់ ២៣ករណី នៅមិនទាន់បានដោះស្រាយ និង៧ករណីកំពុងតែបន្តការដោះស្រាយ។ ក្រៅពីដោះស្រាយបញ្ហាលើបញ្ហាទំនាស់ទាំងនេះរដ្ឋបាលស្រុកកំពង់ត្រឡាចអាណត្តិចាស់ ក៏បានខិតខំបង្ក្រាបបទល្មើសនេសាទ និងបទល្មើសនានា ជាមួយសមត្ថកិច្ចជំនាញ ដែលធ្វើឲ្យបទល្មើសមានការថយចុះអ្វីដែលចង់បញ្ជាក់នៅពេលនេះ គឺចង់ឲ្យអភិបាលស្រុកដែលទើបចូលកាន់តំណែងថ្មី បន្តខិតខំប្រឹងប្រែងនូវសកម្មភាពនេះជាបន្តទៀត ។ ជាមួយគ្នានេះ អភិបាលខេត្តកំពង់ឆ្នាំង ក៏បានផ្ដាំផ្ញើដល់លោកអភិបាលស្រុក កំពង់ត្រឡាច ដែលទើបចូលកាន់តំណែងថ្មី ត្រូវខិតខំរិតចំណងសាមគ្គីភាព…

  • លោក ស្រី មាស មករា និងត្រូវ បានប្រកាស តែងតាំងចូលកាន់មុខតំណែងជាប្រធានមន្ទីររ៉ែ និងថាមពលខេត្តកែប

    លោក ស្រី មាស មករា និងត្រូវ បានប្រកាស តែងតាំងចូលកាន់មុខតំណែងជាប្រធានមន្ទីររ៉ែ និងថាមពលខេត្តកែប

    ខេត្តកែប ៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកែប ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល ខេត្តកែប ។ពិធី នេះ បានរៀបចំឡើង នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ដែលមានវត្តមានអញ្ជើញចូលរួម សរុបចំនួន ១៦០នាក់ ។ បន្ទាប់ពី លោក ខៀវ ដារ៉ា ប្រធាននាយកដ្ឋានបុគ្គលិកក្រសួងរ៉ែ និងថាមពលអានប្រកាស តែងតាំង លោកស្រី មាស មករា ជាប្រធានមន្ទីររ៉ែ និងថាមពលខេត្តកែប និង ការប្រគល់ត្រា មន្ទីរដោយ ឯកឧត្តមរដ្ឋមន្ត្រី ដល់លោកស្រីប្រធានមន្ទីរថ្មីរួចមក ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត មានប្រសាសន៍ថា ខេត្ត កែប…

  • ក្រុមការងារអាជ្ញាធរជាតិអប្សរាកំពុងរំដោះទឹកចេញពីប្រាសាទ ដើម្បីបញ្ជៀសពីការជន់លិច !

    ក្រុមការងារអាជ្ញាធរជាតិអប្សរាកំពុងរំដោះទឹកចេញពីប្រាសាទ ដើម្បីបញ្ជៀសពីការជន់លិច !

    អ្នកជំនាញផ្នែកធនធានទឹក នៃអាជ្ញាធរជាតិអប្សរា បាននឹងកំពុងខិតខំរំដោះទឹកតាមទ្វារទឹកមួយចំនួន នៅក្នុងក្រុងសៀមរាប ស្រុកពួក និងតំបន់ប្រាសាទមួយចំនួន នៅក្នុងខេត្ដសៀមរាប ដើម្បីបង្ការកុំឱ្យជន់លិចប្រាសាទ ខណ:ដែលទឹកជំនន់បានហូរធ្លាក់មកពីប៉ែកខាងលើយ៉ាងខ្លាំង។ លោក ភឿន សុខឃីម ប្រធាននាយដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹង នៅព្រឹកថ្ងៃទី២៨ ខែកញ្ញានេះថា ឥទ្ធិពលនៃព្យុះ ណូរុ ពីប្រទេសហ្វីលីពីន បណ្ដាលឱ្យកម្ពុជា ទទួលរងសម្ពាធទាប និងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ចាប់ពីពាក់កណ្ដាលខែកញ្ញាមក។ ការណ៍នេះ ធ្វើឱ្យមានភ្លៀងធ្លាក់ជាច្រើនដង និងបណ្ដាលឱ្យជន់លិចស្រុកចំនួន៨ ក្នុងខេត្តសៀមរាប។ ជាពិសេសនៅរមណីយដ្ឋានអង្គរ ទឹកភ្លៀងច្រើនសន្ធឹក ត្រូវបានប្រមូលទុក និងខ្លះត្រូវបានរំដោះចេញផងដែរ ដោយសារបរិមាណហួសកម្រិត។ លោកបានបន្ដថា ក្រោយពីស្ថានភាពទឹកជន់ឡើងលើសកំរិត បណ្ដាលឱ្យក្រុមការងារ ធ្វើការបើកទ្វារទឹក ដើម្បីរំដោះទឹកចេញ នៅប្រាសាទមួយចំនួនដូចជា ប្រាសាទអង្គរវត្ត ព្រះខ័ន តាព្រហ្ម និងបាយ័ន្តជាដើម។ល។ ក្នុងការបញ្ជៀសទឹកតាមប្រព័ន្ធប្រឡាយបុរាណទៅតាមស្ទឹងនានា ដូចជាស្ទឹងសៀមរាប ស្ទឹងរលួស ស្ទឹងពួក និងស្ទឹងព្រះស្រុក ដើម្បីកុំឱ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់តំបន់ប្រាសាទ និងក្រុងសៀមរាប។លោកបានបន្ដទៀតថា ក្រៅពីនេះ ក្រុមការងារក៏បានប្រមូលទឹក ដើម្បីបំពេញក្នុងប្រព័ន្ធគ្រប់គ្រងបុរាណ ដើម្បីធានាដល់តុល្យភាពនៃការប្រើប្រាស់ទឹកក្នុងតំបន់អង្គរ…

  • ក្រុមអ្នកស្ម័គ្រចិត្តបង្កើតសុដន់សិប្បនិម្មិតធ្វើពីអំបោះចាក់និងសំឡី សម្រាប់ស្ត្រីដែលកើតជំងឺមហារីកសុដន់

    ក្រុមអ្នកស្ម័គ្រចិត្តបង្កើតសុដន់សិប្បនិម្មិតធ្វើពីអំបោះចាក់និងសំឡី សម្រាប់ស្ត្រីដែលកើតជំងឺមហារីកសុដន់

    ភ្នំពេញ៖ Cambodia Knitted Knockers ឬ នីតធីត ណុកឃ័រកម្ពុជា គឺជាក្រុមស័្មគ្រចិត្តផលិតសុដន់សិប្បនិម្មិតពីការចាក់អំបោះកប្បាសសម្រាប់បរិច្ចាគជូនស្រ្ដីដែលបានទទួលការវះកាត់សុដន់ពីការព្យាបាលជម្ងឺមហារីកសុដន់  និងមន្ទីរពេទ្យដែលព្យាបាលជម្ងឺមហារីកសុដន់។ កញ្ញា វ៉ន ពេជ្រចាន់រតនា ជាសហស្ថាបនិកនៃនីតធីត ណុកឃ័រកម្ពុជា រួមជាមួយនិងសហស្ថាបនិកផ្សេងទៀតនៅទីក្រុងភ្នំពេញបានបង្កើតក្រុមមួយនេះឡើងនៅខែកក្កដាឆ្នាំ ២០២២ ក្នុងគោលបំណងចង់ឱ្យសុដន់សិប្បនិម្មិតដែលផលិតពីអំបោះកប្បាសនេះ (knitted knockers)មានលក្ខណៈស្រួលរកចំពោះស្រីដែលបានទទួលការវះកាត់យកផ្នែកខ្លះនៃសុដន់​ចេញ (lumpectomy) ឬការវះកាត់យកសុដន់ចេញទាំងស្រុង (mastectomy)។ កញ្ញា វ៉ន ពេជ្រចាន់រតនា លើកឡើងថា នីតធីត ណុកឃ័រ គឺជាជម្រើសមួយសម្រាប់អ្នកទើបតែវះកាត់ថ្មីៗ ក្នុងដំណាក់កាលសះជា ដើម្បីត្រៀមទទួលបានសុដន់សិប្បនិម្មិតធ្វើពីស៊ីលីកូនពាក់ពីក្រៅ ឬការវះកាត់កែរូបរាងសុដន់ឡើងវិញ (reconstruction)។ កញ្ញាបន្តថាសុដន់សិប្បនិម្មិតនេះអាចជួយបន្ថយការព្រួយបារម្ភពីរូបរាងរបស់ស្ត្រីដែលបានបាត់បង់សុដន់ ហើយនិងជាជំនួយដល់ពួកគេក្នុងការលើកទឹកចិត្តឱ្យឆាប់វិលត្រលប់មកភាពធម្មតាវិញក្រោយការព្យាបាល។ កញ្ញា រតនា បញ្ជាក់ថា៖ «ខ្ញុំសប្បាយចិត្ត ហើយទោះបីនីតធីត ណុកឃ័រជារបស់មួយមានលក្ខណៈមិនអស្ចារ្យណាស់ណាទេ ប៉ុន្ដែវាអាចចូលរួមធ្វើឱ្យស្រ្ដីទទួលបានភាពជឿជាក់មកវិញ។ ដូចថាពេលគាត់វះកាត់ហើយ គាត់មិនបាច់បារម្ភពីអ្វីទេ ឬក៏មានអារម្មណ៍ធ្លាក់ទឹកចិត្តខ្លាំងទេ»។ តាមការផ្សព្វផ្សាយក្នុងបណ្ដាញសង្គមនីតធីត ណុកឃ័រ ចាក់ពីអំបោះកប្បាស ដែលមានភាពទន់ និងងាយស្រួលប្រើប្រាស់តាមតម្រូវការ។ វាខុសពីសុដន់សិប្បនិម្មិតដែលធ្វើពីស៊ីលីកូន ដែលមានភាពហប់ ធ្ងន់ ឆាប់បែកញើសស្អុះស្អាប់បើក្នុងអាកាសធាតុក្ដៅ ហើយពិបាកស្វែងរកក្នុងប្រទេសកម្ពុជា។…

  • អភិបាលខេត្តព្រះសីហនុអំពាវនាវឲ្យប្រុងប្រយ័ត្នចំពោះបញ្ហាអាកាសធាតុដែលអាចមានព្យុះភ្លៀងខ្លាំងនាពេលដ៏ខ្លីខាងមុខ

    អភិបាលខេត្តព្រះសីហនុអំពាវនាវឲ្យប្រុងប្រយ័ត្នចំពោះបញ្ហាអាកាសធាតុដែលអាចមានព្យុះភ្លៀងខ្លាំងនាពេលដ៏ខ្លីខាងមុខ

    ព្រះសីហនុ៖ឯកឧត្តម  គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដាស់តឿនឱ្យអាជ្ញាធរនិងប្រជាពលរដ្ឋមានការយកចិត្តទុកដាក់ខ្ពស់អំឡុងពេលធ្វើដំណើរតាមផ្លូវទឹក ខណៈដែលខេត្តមួយនេះនឹងរងទឹកភ្លៀងធ្លាក់ លាយឡំនឹងខ្យល់ នៅថ្ងៃពុធទី២៩កញ្ញា និងថ្ងៃព្រហស្បតិ៍ទី៣០ខែកញ្ញាឆ្នាំ២០២២។ យោងតាមសារជាសំឡេងជាងពីរនាទី នៅថ្ងៃពុធទី២៩កញ្ញា លោកអភិបាលខេត្តព្រះសីហនុ បានថ្លែងថា ៖ «លទ្ធផលនៃការព្យាការណ៍អាកាសធាតុ បានបង្ហាញថា ចាប់ពីថ្ងៃនេះ ថ្ងៃស្អែក ខានស្អែកនេះ ស្ថានភាពភ្លៀង ខ្យល់ និងរលកខ្ពស់ៗនៅក្នុងសមុទ្រ អាចនឹងបង្កឲ្យមានគ្រោះថ្នាក់ដល់ការធ្វើដំណើរនៅក្នុងផ្លូវទឹក។ដូច្នេះខ្ញុំស្នើសុំឲ្យមានការយកចិត្តទុកដាក់លើកិច្ចការពីរយ៉ាង»។ ឯកឧត្តម គួច ចំរើន បានណែនាំដល់អាជ្ញាធរគឺត្រូវណែនាំដល់ពលរដ្ឋ អ្នកនេសាទ និងអ្នកដំណើរ ត្រូវផ្អាកការធ្វើដំណើរទៅតាមកោះជាបណ្តោះអាសន្ន ដ្បិតអាចជួបហានិភ័យជាយថាហេតុ។ទន្ទឹមនេះ អ្នកនេសាទ និងអ្នកដំណើរដែលកំពុងចេញដំណើរទៅតាមកោះ លោកអភិបាលខេត្តបានបញ្ជាឲ្យអាជ្ញាធរត្រូវជូនដំណឹងឲ្យអ្នកទាំងនោះ ត្រូវរកទីតាំងសុវត្ថិភាព ឬត្រូវត្រលប់មកដីគោកវិញ។ចំណែកការធ្វើដំណើរត្រលប់មកវិញ ក៏ត្រូវមានសម្ភារសុវត្ថិភាព តួយ៉ាងដូចជា អាវពោង ព្រោះអាចជួបឧបសគ្គណាមួយ ពេលធ្វើដំណើរ។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ៖«ខ្ញុំសូមឱ្យទាំងអស់គ្នាយកចិត្តទុកដាក់ដើម្បីបានផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅដល់ផ្នែកពាក់ព័ន្ធទាំងអស់ប្រជាពលរដ្ឋ ប្រជានេសាទអ្នកទេសចរជាតិអន្តរជាតិ ម្ចាស់ទូកកាណូតជាដើមហើយចូលរួមអនុវត្តឱ្យមានប្រសិទ្ធិភាព»។ គិតត្រឹមរសៀលថ្ងៃទី២៨ខែកញ្ញានៅខេត្តព្រះសីហនុនិងខេត្តជាប់មាត់សមុទ្រកម្ពុជាសុទ្ធតែមានភ្លៀងធ្លាក់រលឹមជាប់ឥតដាច់។ចំពោះតំបន់ឆ្នេរក៏ចាប់ផ្ដើមមានខ្យល់បក់បោកក្នុងល្បឿនមធ្យម។ គួរជម្រាបថា កម្ពុជាកំពុងរងនូវឥទ្ធិពលព្យុះទី១៦ ឈ្មោះណូរុ ពីថ្ងៃទី២៨ដលើថ្ងៃទី២៩ខែកញ្ញា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃពុធនេះ។ ព្យុះទី១៦នេះនឹងធ្វើឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងប្រទេសកម្ពុជា។ ក្នុងនោះខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន លាយឡំដោយផ្គររន្ទះ…

  • ក្រសាំងហូបផ្លែផ្តល់ទាំងជាអាហារ និង ឱសថព្យាបាលរោគជំងឺ

    ក្រសាំងហូបផ្លែផ្តល់ទាំងជាអាហារ និង ឱសថព្យាបាលរោគជំងឺ

    ភ្នំពេញ៖បើនិយាពីក្រសាំងហូបផ្លែ(wood apply tree)គឺនរណាក៏បានស្គាល់ និងធ្លាប់បរិភោគវាដែរ។តើអ្នកដឹងទេអាហារមួយប្រភេទនេះគេអាចយកមកធ្វើជាអាហារ និងពិសេសអាចធ្វើការព្យាបាលរោគជំងឺស្រ្តីបានថែមទៀត។ បើតាមទំព័រហ្វេសប៊ុកក្រសួងបរិស្ថានបានឱ្យដឹងថា៖ ដើមក្រសាំងជាទូទៅមានកម្ពស់៦-២០ម មានបន្លារឹងប្រវែង ៨ស.ម ដុះនៅលើស្ទើរតែគ្រប់ផ្នែកនីមួយៗនៃដើម តែមានមែកខ្លះគ្មានបន្លាទេ។ ស្លឹករួមស្និតសេស (odd-pinnate leaf) កូនស្លឹកមានចំនួន៣-៤គូរ គ្មានទង (petiolule) ឬអាចមានទងខ្លីៗ។ ផ្កាចេញជាបញ្ចុំតាមគល់ ឬចុងមែក មានពណ៌ស និងលឿងខ្ចី មានត្របកផ្លា ៤-៦(sepals) ស្រទាប់ផ្កា ៤-៦(petals) ពណ៌ស កេសរឈ្មោល ១៦-២០ពណ៌ស វែងស្មើនឹងស្រទាប់ផ្កា ហើយមានទងជាប់គ្នានៅបាត។ ក្រសាំងមាន ផ្លែរាងដុំមូល (globose) មានអង្គត់ផ្ចិត ៤-៨ស.ម។ សម្បកផ្លែ (pericarp) រឹងមានពណ៌បៃតងចាស់ និងមានគ្រាប់ច្រើន។ ផ្កាមានក្លឹនក្រអូបប្រហើរ និងចេញផ្លែនៅក្នុងខែមីនា-កក្កដា។ ជាទូទៅក្រសាំងហូបផ្លែដុះនៅតាមដីពុំសូវមានជីជាតិ នៅតាមទីជនបទ។ការប្រើប្រាស់បាន ២បែប ជាគ្រឿងទេស និងឱសថ៖-គ្រឿងទេស ផ្កានឹងស្លឹកខ្ចីធ្វើជាអន្លក់ទឹកគ្រឿង និងសម្លកកូរ។ ផ្លែធ្វើជាសម្លម្ជូរគ្រឿង ប្រហុកកប់។-ឱសថ សម្បកដើមជំនួយសរសៃពោះស្រ្តី៕ដោយ៖ម៉ាដេប៉ូ