Category: ព័ត៌មានសង្គម

  • លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បន្តដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យឃ្លាំងបញ្ចាំម៉ូតូនៅតំបន់ឃ្លាំងរំសេវ

    លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បន្តដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យឃ្លាំងបញ្ចាំម៉ូតូនៅតំបន់ឃ្លាំងរំសេវ

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ លោកឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានបន្តសហការជាមួយកម្លាំងចម្រុះខណ្ឌទួលគោក ចុះត្រួតពិនិត្យទីតាំងឃ្លាំងទទួលបញ្ចាំ និងស្តុកម៉ូតូ ស្ថិតនៅក្បែរអធិការដ្ឋាននគរបាលខណ្ឌទួលគោក តាមបណ្ដោយផ្លូវលេខ៣២៤ មូលដ្ឋានសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់សារព័ត៌មាននៅឲ្យដឹងថា ក្នុងរង្វង់ប្រតិបត្តិការចុះឆែកត្រួតពិនិត្យទីតាំងហាងបញ្ចាំ នូវតំបន់ឃ្លាំងរំសេវ ចំនួន០៥ថ្ងៃ ដោយគិតចាប់តាំងពីល្ងាចថ្ងៃទី១៩ រហូតមកដល់វេលាម៉ោង ០៤ល្ងាចថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២២ នេះកម្លាំងអាជ្ញាធរជំនាញពាក់ព័ន្ធអ្នកដឹកនាំផ្ទាល់ដោយលោក ឃ្លាំង ហួត បានចុះត្រួតពិនិត្យទីតាំងហាងបញ្ចាំបានចំនួន ៥៣ទីតាំង ក្នុងចំណោមជាង ៦០ទីតាំង ដោយបានបិទទីតាំងហាងបញ្ចាំចំនួន ១៣ ទីតាំង ដកហូតម៉ូតូបានចំនួនសរុបចំនួន ១១១៣គ្រឿង រថយន្តចំនួន ១៤គ្រឿង passapp ចំនួន ១២គ្រឿងម៉ូតូកង់បីចំនួន ៩គ្រឿង និងឃាត់ខ្លួនម្ចាស់ទីតាំងនិងអ្នកពាក់ព័ន្ធចំនួន ០៩នាក់ កសាងសំណុំរឿងបញ្ជូនទៅអយ្យអមសាលាដំបូលរាជធានីភ្នំពេញចាត់ការតាមនិតិវិធី។ លោក ឃ្លាំង ហួត…

  • អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំខែកញ្ញា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែតុលា ឆ្នាំ២០២២

    អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំខែកញ្ញា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែតុលា ឆ្នាំ២០២២

    ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធទី២៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំខែកញ្ញា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែតុលា ឆ្នាំ២០២២ របស់អគ្គាធិការដ្ឋាន។ ក្នុងកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធចំណុះអគ្គាធិការដ្ឋាន ។ ក្នុងឱកាសនោះ បន្ទាប់ពីបានពិនិត្យពិក្សាអំពីលទ្ធផលការងារប្រចាំខែកញ្ញា លើកទិសដៅសម្រាប់ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គាធិការ បានមានប្រសាសន៍ណែនាំ និងបានប្រគល់ភារកិច្ចជូន ឯកឧត្តម អគ្គាធិការរង ចំនួន០២រូប និងនាយកដ្ឋានទាំង០៦ ត្រូវត្រួតពិនិត្យតាមដានការអនុវត្តផែនការសកម្មភាពក្នុងឆ្នាំ២០២២ ជាពិសេសជំរុញសកម្មភាពដែលពុំទាន់អនុវត្តក្នុងឆ្នាំ២០២២ និងត្រៀមរៀបចំផែនការសកម្មភាពឆ្នាំ២០២៣ ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គាធិការ បានណែនាំដល់ឯកឧត្តម លោកជំទាវ អគ្គាធិការរង លោកប្រធាននាយកដ្ឋាននូវរាល់ការបំពេញការងារ និងការចុះអង្កេតស្រាវជ្រាវត្រូវមានក្រមសីលធម៌ វីជ្ជាជីវៈនិងរក្សាបានការសម្ងាត់របស់អង្គភាព និងបានប្រគល់ភារកិច្ចជូន ឯកឧត្តម អគ្គាធិការរង ចំនួន០១រូប…

  • តុលាការសម្រេចឃុំខ្លួន អ្នករកស៊ីទទួលបញ្ចាំម៉ូតូនៅម្តុំឃ្លាំងរំសេវ ចំនួន ៩នាក់ ដាក់ពន្ធនាគារ ជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ (ទទួលផលចោរកម្ម)

    តុលាការសម្រេចឃុំខ្លួន អ្នករកស៊ីទទួលបញ្ចាំម៉ូតូនៅម្តុំឃ្លាំងរំសេវ ចំនួន ៩នាក់ ដាក់ពន្ធនាគារ ជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ (ទទួលផលចោរកម្ម)

    ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញ បានចេញដីកាសម្រេចឃុំខ្លួន អ្នករកស៊ីទទួលបញ្ចាំម៉ូតូនៅម្តុំឃ្លាំងរំសេវ ចំនួន៩នាក់ ដាក់ពន្ធនាគារ ជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ (ទទួលផលចោរកម្ម) ក្នុងចំណោមជនជាប់សង្ស័យទាំង៩នាក់នោះ គឺមានស្ត្រីម្នាក់ កំពុងបែកបាក់ប្តីប្រពន្ធ ដោយបន្សល់ទុកកូន៣នាក់ឈឺ ដែលក្នុងនោះ ខ្លះដេកនៅផ្ទះ និងខ្លះទៀត កំពុងដេកនៅក្នុងមន្ទីរពេទ្យ ប៉ុន្តែដោយមានបទល្មើសតុលាការ ចាត់ការតាមនីតិវិធី ។ សូមជម្រាប់ថា ជនត្រូវចោទ ទាំងចំនួន៩នាក់ ខាងលើនេះ រួមមាន៖ ១-ឈ្មោះ លី វ៉ានឆៃ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរកម្មកររុញម៉ូតូនៅហាងបញ្ចាំ ពន្លឺខ្សាច់មាស។ ២-ឈ្មោះ ធន់ ធី ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរបុគ្គលិក។ ៣-ឈ្មោះ ស៊ុន ហាច ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរទិញ-លក់ម៉ូតូ។ ៤-ឈ្មោះ ស៊ឹម…

  • ក្នុងខែកញ្ញានេះរកឃើញសំបុកកូនសត្វក្រៀលចំនួន ២សំបុកនៅដែនជម្រកសត្វព្រៃលំផាត់

    ក្នុងខែកញ្ញានេះរកឃើញសំបុកកូនសត្វក្រៀលចំនួន ២សំបុកនៅដែនជម្រកសត្វព្រៃលំផាត់

    ភ្នំពេញ៖ អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia)បានឱ្យដឹងថា៖ជាលទ្ធផលនៅក្នុងខែកញ្ញា ឆ្នាំ២០២២នេះ ក្រុមការងារបានរកឃើញសំបុកពងកូនរបស់សត្វក្រៀលចំនួន ២សំបុក សំបុកទី១ដែលបានរកឃើញមានកូនចំនួន ២ក្បាលដែលមានអាយុ៤ថ្ងៃ និងសំបុកទី២មានកូនចំនួន ២ក្បាលមានអាយុប្រមាណ ៣០ថ្ងៃ ។ បើតាមការឱ្យដឹងប្រភពខាងលើនេះបានបញ្ជាក់ថា កាលពីដើមខែកក្កដា ឆ្នាំ២០២២កន្លងមកនេះ ក្រុមការងាររបស់អង្គការមួយនេះ ក៏បានរកឃើញសំបុកពងកូនរបស់សត្វក្រៀលចំនួន ១សំបុកផងដែរ ប៉ុន្តែគួរអោយសោកស្តាយសំបុកដែលបានរកឃើញនោះត្រូវបានបំផ្លាញ ។ អង្គការជីវិតធម្មជាតិនៅកម្ពុជាបានឱ្យដឹងផងដែរថា “សំរាប់រដូវពងកូនឆ្នាំ២០២២ យើងបានរកឃើញសំបុកពងកូនរបស់សត្វក្រៀលចំនួន៣សំបុកហើយគិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ដែលនេះបង្ហាញថាដែនជម្រកសត្វព្រៃលំផាត់គឺដើរតួយ៉ាងសំខាន់សម្រាប់គាំទ្រដល់ការរស់នៅនិងការបន្តពូជរបស់ប្រភេទសត្វកម្រជិតផុតពូជនេះ។សូមចូលរួមការពារនិងអភិរក្សធនធានធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ទាំងអស់គ្នា”។ សូមបញ្ជាក់ថាសត្វក្រៀលជាបក្សីដែលកំពុងរងគ្រោះជាទៅផុតពូជបំផុតបាននិងកំពុងមានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃលំផាត់។ រដូវវស្សាជារដូវបន្តពូជរបស់សត្វក្រៀល ក្រុមការងារជីវចម្រុះអង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia)បានចុះអង្កេតតាមដានស្វែងរកសំបុកពងកូនរបស់ពួកគេនៅក្នុងដែនជម្រកសត្វព្រៃលំផាត់តាមវិធីសាស្រ្តនិងកាលវិភាគដែលបានចែងក្នុងពិធីសារអង្កេតតាមដាន ៕ ដោយ៖ម៉ាដេប៉ូ

  • ក្រសួងការងារជូនដំណឹងពីការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន សម្រាប់ពលករទៅធ្វើការនៅប្រទេសជប៉ុន

    ក្រសួងការងារជូនដំណឹងពីការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន សម្រាប់ពលករទៅធ្វើការនៅប្រទេសជប៉ុន

    ភ្នំពេញ ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងមួយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ នេះស្តីពីការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន សម្រាប់ពលករជំនាញដើម្បីទៅធ្វើការនៅបទសជប៉ុន។ ក្នុងសេចក្តីជូនដំណឹងខាងលើនេះបានបញ្ជាក់ថា “បើយោងតាមការជូនដំណឹងពីក្រសួងយុត្តិធម៌នៃប្រទេសជប៉ុន ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ មានកិត្តិយសសូមជូនដំណឹងដល់ទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ និងសាធារណជនដែល មានបំណងទៅធ្វើការនៅប្រទេសជប៉ុន ក្នុងគម្រោងពលករជំនាញ ឱ្យបានជ្រាបថា អង្គភាពទទួលបន្ទុកការធ្វើតេស្ត ជំនាញ និងតេស្តភាសាជប៉ុន នឹងរៀបចំការធ្វើតេស្តភាសា និងតេស្តជំនាញ តាមរយៈប្រព័ន្ធកុំព្យូទ័រ (CBT) ក្នុងគម្រោង ពលករជំនាញ”។ ក្រសួងការងារបានបញ្ជាក់បន្ថែមថាចំពោះលក្ខខណ្ឌចុះឈ្មោះធ្វើតេស្តជំនាញ និងតេស្តភាសាគឺចាប់ពីអាយុ ១៧ឆ្នាំឡើងទៅ ដោយមិនគិតពីកម្រិតវប្បធម៌ – សម្រាប់ព័ត៌មានលម្អិត និងការចុះឈ្មោះ សូមចូលមើលគេហទំព័រ http://ac.prometric-jp.com/test]is/ne/ end/index.html ឬទំនាក់ទំនងតាមលេខទូរស័ព្ទ +855 10 568 383/ +855 17 571_177/ +855 97 767 0033 រៀងរាល់ម៉ោងធ្វើការ…

  • ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ចំពោះមរណភាព របស់ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី

    ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ចំពោះមរណភាព របស់ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី

    ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងក្នុងនាម ខ្ញុំផ្ទាល់មានក្តីរន្ធត់ក្ដុកក្ដួលយ៉ាងពន់ពេក ខណៈពេលបានទទួលដំណឹងដ៏ក្រៀមក្រំថា ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី ត្រូវជាម្តាយក្មេករបស់ឯកឧត្តម បានទទួលមរណភាពនៅថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ០០១៨ នាទីយប់រំលងអាធ្រាត្រ ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ ៕

  • កើ ទីម៉ាស់៖ ទំនាក់ទំនងស្នេហាភេទដូចគ្នា មិនបានកំណត់ផ្ដាច់មុខទៅលើជាតិសាសន៍ណាមួយទេ

    កើ ទីម៉ាស់៖ ទំនាក់ទំនងស្នេហាភេទដូចគ្នា មិនបានកំណត់ផ្ដាច់មុខទៅលើជាតិសាសន៍ណាមួយទេ

    ភ្នំពេញ៖ នៅក្នុងវ័យ២៥ឆ្នាំ ទីម៉ាស់ ប្រាប់ថាបានប្ដូរអត្តសញ្ញាណខ្លួនឯងតាំងពីដឹងក្ដីដោយកាត់សក់ខ្លីស្លៀកសម្លៀកបំពាក់បុរស និងស្រឡាញ់ភាពជាបុរសទោះជារាងកាយជាស្រីក៏ដោយ។ «មានថ្ងៃមួយនៅពេលដែលខ្ញុំអាយុ ១៨ឆ្នាំ ម៉ាក់ឲ្យកែជាមនុស្សស្រីវិញ ខ្ញុំក៏សាកតែងខ្លួនជាមនុស្សស្រីបានបីថ្ងៃដែរ។ បន្ទាប់មកខ្ញុំក៏ត្រឡប់មកទម្លាប់ដើមជាមនុស្សប្រុសវិញ ព្រោះខ្ញុំព្យាយាមធ្វើខ្លួនជាមនុស្សស្រីដែរ តែទៅអត់រួចដោយសារពីកំណើតមកខ្ញុំស្រឡាញ់ ភាពជាមនុស្សប្រុស របស់ប្រើប្រាស់បុរស និងបានតាមប៉ាខ្ញុំទៅកាត់សក់ជានិច្ចព្រោះខ្ញុំស្រឡាញ់សក់ខ្លី»។ ការសើចយំលេបខាយឌឺដងក្នុងសហគមន៍ បានបង្ខំឲ្យទីម៉ាស់ ឡើងមកភ្នំពេញស្វែងការងារធ្វើដើម្បីបន្លប់ទុក្ខ។ តែដល់ជាក់ស្ដែងជីវិតកាន់តែកណ្តោចកណ្តែងរស់នៅម្នាក់ឯងក្នុងបន្ទប់ជួល។ «នេះជាភាពឈឺចាប់ក្នុងជីវិត ពេលដែលឡើងមកភ្នំពេញ ខ្ញុំអត់មានអ្នកណាសោះ។ ពេលខ្ញុំដើររកការងារធ្វើ ក៏ក្រុមហ៊ុនអត់ទទួលស្គាល់ មិត្តភក្តិក៏អត់រាប់រកព្រោះគេគិតថា ខ្ញុំជាមនុស្សខុសគេ។ ខ្ញុំក៏ក្រឡេកមើលបរិស្ថានជុំវិញខ្លួន ខាងនោះក៏មានគ្រួសារ ខាងណោះក៏មានមិត្តភក្តិ ខ្ញុំក៏តូចចិត្តសម្ងំយំក្នុងបន្ទប់ជួលមួយអាទិត្យទម្រាំបានធូរស្រាលក្នុងចិត្ត»។ ប្រែពីរើសអើងទៅជាធម្មតា។ ជាអ្វីដែលទីម៉ាស់ ហែលឆ្លងក្នុងជីវិតជាង ២០ឆ្នាំមកនេះ៖ «ប្រើពេលវេលា៥ទៅ៦ឆ្នាំ ទម្រាំមនុស្សចំនួនក្នុងសង្គមទទួលស្គាល់ ហើយសម្រាប់គ្រួសារខ្ញុំប្រើពេលវេលាឲ្យពួកគាត់ទទួលស្គាល់តែ១ទៅ២ឆ្នាំទេព្រោះ គាត់ដឹងហើយថា ចរិតនិងនិស្ស័យពីធម្មជាតិរបស់ខ្ញុំគឺចឹង។ ប៉ុន្តែវាពិបាកអីចេះវិញ ពេលគាត់ចេញក្រៅគេនិយាយពីខ្ញុំ ម៉ែគាត់មកដាក់បន្ទុកលើខ្ញុំ ឲ្យកែខ្លួនជាស្រីទៀតហើយ។ ខ្ញុំបន្តពន្យល់ថា ម៉ែទៅកុំឲ្យស្ដាប់គេធ្វើអី? ព្រោះម៉ែក៏ដឹងថា នេះជានិស្ស័យខ្ញុំប្រាប់គេបែបនេះវិញទៅគ្មានអ្នកណាចង់ទេ»។ អ្នកស្រី ឆឹងរ៉ាដែលជាម្ដាយរបស់ទីម៉ាស់ បានកត់សម្គាល់ថា ទីម៉ាស់មាននិស្ស័យជាមនុស្សប្រុសតាំងពីតូចក្រូចឆ្មារ «តាំងពីពេលចេះដើរមក វា(ទីម៉ាស់)អត់ដែលលេងទេរបស់របរក្មេងស្រី (វា) លេងតែរបស់ក្មេងប្រុសដូចជាៈឡាន…

  • រដ្ឋបាលខេត្តកំពង់ស្ពឺ ក្រើនរំឮកពលរដ្ឋរស់នៅតាមបណ្តោយដងស្ទឹងព្រែកត្នោត បង្កើនការប្រុងប្រយ័ត្នចំពោះស្ថានភាពទឹកហក់ឡើងខ្លាំង

    រដ្ឋបាលខេត្តកំពង់ស្ពឺ ក្រើនរំឮកពលរដ្ឋរស់នៅតាមបណ្តោយដងស្ទឹងព្រែកត្នោត បង្កើនការប្រុងប្រយ័ត្នចំពោះស្ថានភាពទឹកហក់ឡើងខ្លាំង

    (កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅខាងលើទ្វារទឹករលាំងជ្រៃ ជាពិសេសតំបន់ទំនាបនានានៃផ្នែកខាងក្រោម ស្របតាមបណ្តោយដងស្ទឹងព្រែកត្នោតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ដែលធ្វើឱ្យទឹកផ្នែកខាងលើនៃដងស្ទឹងព្រែកត្នោតហក់ឡើងលឿន ។ តាមរយៈសេចក្តីជូនដំណឹងដែល ទទួលបាននៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ស្ថានភាពបែបនេះធ្វើឱ្យទឹកស្ទឹងព្រែកត្នោត ផ្នែកខាងក្រោមអាចបង្កឱ្យមានការលិចលង់តំបន់ខ្លះជាយថាហេតុ ហើយផ្នែកខ្លះត្រូវទទួលរងផលប៉ះពាល់ដល់ដំណាំកសិកម្ម សត្វចិញ្ចឹម ផ្ទះសំបែង ហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋផងដែរ ។ រដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា «ពាក់ព័ន្ធនឹងស្ថានភាពនេះ ដើម្បីធានាសុវត្ថិភាព និងបង្ការនូវគ្រោះថ្នាក់ជាយថាហេតុផ្សេងៗបានទាន់ពេលវេលា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាដែលរស់នៅតំបន់ខាងលើ និងតំបន់ទំនាបនានាផ្នកខាងក្រោម នៃទ្វាទឹករលាំងជ្រៃស្របតាមបណ្ដោយដងស្ទឹងព្រែកត្នោត ក៏ដូចជាតំបន់ងាយរងគ្រោះមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ មេត្តាប្រុងប្រយ័ត្នខ្ពស់ និងស្វែងរកទីទួលសុវត្ថិភាពដែលនៅជិត ដើម្បីចៀងវាងការកើតមានឡើងនូវគ្រោះថ្នាក់ផ្សេងៗ»។ រដ្ឋបាលខេត្តកំពង់ស្ពឺសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋនឹងមានការប្រុងប្រយ័ត្ន ព្រមទាំងបង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោតដែលកំពុងហក់ឡើងជាបន្តបន្ទាប់នេះ។ ក្នុងករណីប្រជាពលរដ្ឋ ដែលទទួលរងនូវជំនន់ទឹកភ្លៀង សូមមេត្តារាយការណ៍ និងផ្ដល់ព័ត៌មានឱ្យបានឆាប់រហ័សបំផុតដល់អាជ្ញាធរ ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្តជាបន្ទាន់ ដើម្បីអាជ្ញាធរមានលទ្ធភាពចាត់វិធានការដោះស្រាយ ការពារ និងសង្គ្រោះបានទាន់ពេលវេលា ៕ សេឌី +លីដា

  • កងកម្លាំងនគរបាល រួមជាមួយ អាជ្ញាធរ កម្លាំងប្រជាការពារ រួមនឹងបងប្អូនប្រជាពលរដ្ឋ បានរួមគ្នាជួយរុះរើ ផ្ទះប្រជាពលរដ្ឋចំនួន ៥ខ្នង ដែលកំពុងប្រឈមនឹងការបាក់ស្រុតច្រាំងចូលទៅក្នុងទឹកទន្លេមេគង្គ ស្ថិតនៅក្នុងភូមិរការធំ ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ

    កងកម្លាំងនគរបាល រួមជាមួយ អាជ្ញាធរ កម្លាំងប្រជាការពារ រួមនឹងបងប្អូនប្រជាពលរដ្ឋ បានរួមគ្នាជួយរុះរើ ផ្ទះប្រជាពលរដ្ឋចំនួន ៥ខ្នង ដែលកំពុងប្រឈមនឹងការបាក់ស្រុតច្រាំងចូលទៅក្នុងទឹកទន្លេមេគង្គ ស្ថិតនៅក្នុងភូមិរការធំ ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ

    ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ក្រោមការចង្អលបង្ហាញរបស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលត្បូងឃ្មុំ និងក្រោយពីទទួលបានសេចក្តីរាយការណ៍ របស់លោកអធិការនគរបាលស្រុកត្បូងឃ្មុំ រួចមក លោកឧត្តមសេនីយទោ ម៉ុន មាគ៌ាស្នងការនគរបាលខេត្តត្បូងឃ្មុំ បានដឹកនាំកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងកម្លាំងនគរបាល អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលជីរោទ៍ទី១ ដោយសហការជាមួយ អាជ្ញាធរស្រុកត្បូងឃ្មុំ ក្រុមប្រឹក្សាឃុំ មេភូមិ កម្លាំងប្រជាការពារភូមិ រួមនឹងបងប្អូនប្រជាពលរដ្ឋ បានរួមគ្នាជួយរុះរើ ផ្ទះប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិរការធំ ឃុំជីរោទ៍ទី១ ដែលកំពុងប្រឈម និងការបាក់ស្រុតច្រាំងចូលទៅក្នុងទឹកទន្លេមេគង្គ នាព្រឹកថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ២០២២ ។ ហេតុការណ៍ នៃការបាក់ស្រុតច្រាំងចូលទៅក្នុងទឹកទន្លេមេគង្គនេះ ស្ថិតនៅក្នុងភូមិរការធំ ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានកើតឡើងកាលពីវេលាម៉ោង ១៨ល្ងាចម្ដង និងម៉ោង ១៩លា្ងចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ។ ចំពោះច្រាំងទន្លេដែលបានបាក់ស្រុតចូលទៅក្នុងទឹកទន្លេនោះមានទទឹងប្រវែង ១៥ម៉ែត្រ បណ្ដោយប្រវែង…

  • ទេសរដ្ឋមន្ត្រី គន់ គីម បន្តអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋ នៅតាមខេត្តអាចទទួលរងទឹកភ្លៀង បង្កើនការប្រុងប្រយ័ត្ន

    ទេសរដ្ឋមន្ត្រី គន់ គីម បន្តអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋ នៅតាមខេត្តអាចទទួលរងទឹកភ្លៀង បង្កើនការប្រុងប្រយ័ត្ន

    ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន លើការងារគ្រោះមហន្តរាយ បន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពជំនន់ទឹកភ្លៀង ជាពិសេសខេត្តភាគពាយព្យប្រទេស បន្ទាប់ពីមានការជូនព័ត៌មានពាក់ព័ន្ធការបន្តទទួលរងឥទ្ធពលទឹកភ្លៀងនៅក្នុងខេត្តទាំងនោះ។ ខេត្តពាយព្យប្រទេសដូចជាឧត្តរមានជ័យ បន្ទាយមានជ័យ និងសៀមរាប ដែលកំពុងរងការជន់លិចក្នុងកម្រិតស្រាលដោយសារតែជំនន់ទឹកភ្លៀង និងទឹកធ្លាក់មកពីប្រទេសថៃផងនោះ អាចនឹងប្រឈមការជនលិចដោយបរិមាណទឹកភ្លៀង និងទឹកហូរធ្លាក់មកពីថៃបន្ថែមទៀតក្នុងចន្លោះពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញានេះ។ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា បានឱ្យដឹងថា បណ្តាខេត្តពាយព្យប្រទេស មានដូចជា ខេត្តឧត្ដរមានជ័យ ព្រះវិហារ រតនគិរី សៀមរាប បន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង និងខេត្តពោធិ៍សាត់ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន ដោយសារតែឥទ្ធិពលព្យុះ និងសម្ពាធទាប។ ក្រសួងបញ្ជាក់ថា បណ្តាខេត្តទាំងនេះ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន បូកផ្សំនឹងបរិមាណទឹកភ្លៀងដែលហូរមកពីប្រទេសថៃបន្ថែមទៀត អាចបង្កឱ្យទីទំនាបជាប់ផ្លូវទឹក និងផ្លូវទឹកនៅក្នុងភូមិសាស្ត្រនៃបណ្តាខេត្តទាំងនោះ ប្រឈមនឹងជំនន់ទឹកភ្លៀង (I-lash flood)និងជំនន់ដោយបរិមាណទឹកហួសកម្រិត (Overflow)។ ក្នុងនាមជាអ្នកប្រតិបត្តិការលើសមរភូមិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុតលើបាតុភាពធម្មជាតិថ្មីនេះ។ បន្ថែមពីលើគ្រប់កម្លាំងប្រតិបត្តិការរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ…