Category: ព័ត៌មានសង្គម

  • ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រជាពលរដ្ឋប្រមាណ ៣៥.០០០នាក់ រីករាយជាមួយការទទួលបានសេវាដឹកជញ្ជូនតាមរថយន្តក្រុងសាធារណៈដោយឥតបង់ថ្លៃ

    ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រជាពលរដ្ឋប្រមាណ ៣៥.០០០នាក់ រីករាយជាមួយការទទួលបានសេវាដឹកជញ្ជូនតាមរថយន្តក្រុងសាធារណៈដោយឥតបង់ថ្លៃ

    ភ្នំពេញ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នារយៈពេល៥ថ្ងៃ កន្លងមកនេះ មានបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៥.០០០នាក់ បានរីករាយជាមួយការទទួលបានសេវាដឹកជញ្ជូនដោយរថយន្តក្រុងសាធារណៈដោយឥតបង់ថ្លៃ របស់រដ្ឋបាលរាជធានីភ្នំពេញ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់អោយដឹងនៅរាត្រីថ្ងៃទី២៧ កញ្ញានេះថា ៖ សម្រាប់រយៈពេល ៥ថ្ងៃនាឱកាសបុណ្យភ្ជុំបិណ្ឌ មានបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៥.០០០នាក់ បានរីករាយជាមួយការទទួលបានសេវាដឹកជញ្ជូនដោយរថយន្តក្រុងសាធារណៈដោយឥតបង់ថ្លៃ ។ លោកបានបន្តលើកឡើងថា សម្រាប់បងប្អូនប្រជាពលរដ្ឋដែលបានទទួលសេវានេះ ពួកគាត់បានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានផ្តល់អនុសាសន៍អោយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងសាធារណៈចំនួន ១៧៥គ្រឿង ដឹកជញ្ជូនប្រជាពលរដ្ឋទាំងក្នុងរាជធានីភ្នំពេញ និងទៅមកតាមណ្តាខេត្តរយៈពេល ៥ថ្ងៃកន្លងមកនេះ។ ពួកគាត់ក៏បានអរគុណផងដែរចំពោះបុគ្គលិកបើកបរ និងបុគ្គលិកបម្រើការដទៃទៀតនៃ City Bus ដែលបានស្ម័គ្រចិត្តបម្រើប្រជាពលរដ្ឋ ដោយស្មារតីទទួលខុសត្រូវនារដូវបុណ្យភ្ជុំនេះ។ ទន្ទឹមនឹងការយកចិត្តទុកដាក់នេះ និងដើម្បីជម្រុញឱ្យការងារនៃការផ្តល់សេវាដឹកជញ្ជូនដោយឥតគិតថ្លៃនេះ ទទួលបានភាពកក់ក្តៅជូនប្រជាពលរដ្ឋកាលពីព្រឹកថ្ងៃទី២៣ កញ្ញាកន្លងទៅនេះ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានចុះពិនិត្យការដឹកជញ្ជូនប្រជាពលរដ្ឋទៅតាមបណ្តាខេត្តនានាដោយមិនគិតថ្លៃ ជាក់ស្តែង…

  • យានយន្តល្មើសចំនួន ១៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលពីថ្ងៃទី២៦ ខែកញ្ញា ម្សិលមិញ

    យានយន្តល្មើសចំនួន ១៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលពីថ្ងៃទី២៦ ខែកញ្ញា ម្សិលមិញ

    ភ្នំពេញ ៖ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញ សមត្ថកិច្ចជំនាញចរាចរណ៍ទូទាំងប្រទេសបានដាក់គោលដៅសរុបចំនួន ០៩គោលដៅ ដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ។ ក្នុងនោះ មានយានយន្តចូលគោលដៅចំនួន ៥១១គ្រឿង ម៉ូតូ ៥០៩គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១៦គ្រឿង មានម៉ូតូចំនួន ១៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី២៦ ខែកញ្ញានេះ ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរផងដែរ ។ សូមជម្រាបផងដែរថា នៅថ្ងៃទី២៦ ខែកញ្ញា ម្សិលមិញនេះ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បណ្តាលអោយមនុស្សស្លាប់ចំនួន ៨នាក់(ស្រីគ្មាន)របួសធ្ងន់ចំនួន ១៣នាក់(ស្រី ៦នាក់) និងរបួសស្រាលចំនួន ១១នាក់(ស្រី ១នាក់)ដែលកើតឡើង ដោយសារតែការប៉ះទង្គិចគ្នា ចំនួន ១៣លើក ៕ ដោយ…

  • មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ ប្រកាសផ្អាកការចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ជាបណ្តោះអាសន្ន លើកំណាត់ផ្លូវក្នុងភូមិសាស្រ្តខេត្តកំពង់ធំ !

    មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ ប្រកាសផ្អាកការចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ជាបណ្តោះអាសន្ន លើកំណាត់ផ្លូវក្នុងភូមិសាស្រ្តខេត្តកំពង់ធំ !

    ខេត្តកំពង់ធំ៖ ការផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ជាបណ្តោះអាសន្ន លើកំណាត់ផ្លូវក្នុងភូមិសាស្រ្តខេត្តកំពង់ធំ គឺ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានអនុវត្តតាមការណែនាំរបស់ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល និងអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ឯកឧត្តម ងួន រតនៈ ។ រីឯការសម្រេចផ្អាកការចរណ៍នេះ ដោយសារស្ថានភាពជំនន់ទឹកភ្លៀង ក្នុងខេត្តកំពង់ធំ នេះបើតាមការបញ្ជាក់របស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ នេះ ។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានអំពាវនាវដល់សាធារណជន និងប្រជាពលរដ្ឋ ដែលជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ ឲ្យផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន នាពេលនេះ ដោយស្ថានភាពជំនន់ទឹកភ្លៀងបាន និងកំពុងជន់ឡើងយ៉ាងខ្លាំង ជាហេតុបណ្តាលឲ្យលិចលង់នៅតាមកំណាត់ផ្លូវមួយចំនួន ក្នុងភូមិសាស្ត្រខេត្ត ដែលស្ថានភាពបែបនេះ ធ្វើឲ្យផ្លូវ ស្ពាន មិនអាចទ្រនឹងទម្ងន់របស់រថយន្តធុនធ្ងន់បានទេ ។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានបញ្ជាក់ថា ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ និងទប់ស្កាត់ការខូចខាតរចនាសម្ព័ន្ធផ្លូវ ថ្នល់ និងស្ពាន មន្ទីរសាធារណរការខេត្ត…

  • វត្តចំនួន២វត្ត ស្ថិតនៅខេត្តកាណាហ្កាវ៉ាទទួលបាននូវទេយ្យវត្ថុ និងបច្ច័យកសាង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

    វត្តចំនួន២វត្ត ស្ថិតនៅខេត្តកាណាហ្កាវ៉ាទទួលបាននូវទេយ្យវត្ថុ និងបច្ច័យកសាង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

    ប្រទេសជប៉ុន៖ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន និងមន្រ្តីនៃស្ថានទូត ព្រមទាំងពុទ្ធបរិស័ទ្ធចំណុះជើងវត្តយ៉ាងច្រើនកុះករ បាននាំយកនូវទេយ្យវត្ថុប្រគេនព្រះសង្ឃចំនួន ២វត្ត ស្ថិតក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាព្រឹកថ្ងៃអាទិត្យ ១៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ ។ ក្នុងពិធីបុណ្យភ្ជំបិណ្ឌនេះ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូត និងមន្ត្រីនៃស្ថានទូត បាននាំយកនូវទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួនទៅវេរប្រគេនព្រះសង្ឃចំនួន២វត្ត ដែលគង់ចាំព្រះវស្សា នៅវត្តខ្មែរសាមគ្គី ស្ថិតនៅតំបន់អ៊ៃកាវ៉ា(aikawa) ខេត្តកាណាហ្កាវ៉ា(Kanagawa) និងវត្តបារមីគិរីខេមរាភ្នំបីតាធំ (ហៅ វត្តលោកយាយជំទាវហេង)ស្ថិតនៅតំបន់ អ៊ីសេហារ៉ា(isehara )ខេត្តកាណាហ្កាវ៉ា(Kanagawa) ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា បុព្វការីជន និងញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ។ ឯកឧត្តមមានប្រសាសន៍ថា ពិធីបុណ្យភ្ជុំបិណ្ឌ នឹងកាន់បិណ្ឌនេះ គឺជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែរមានតាំងពីបុរាណកាលមក ហើយជាពេលវេលាមួយដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យសន្សំកុសល ដោយសទ្ធាជ្រះថ្លា…

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ នៅទូទាំងខេត្តស្វាយរៀង មាន ២៤៦វត្ត បានទទួលទេយ្យវត្ថុ និងបច្ច័យកសាង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ នៅទូទាំងខេត្តស្វាយរៀង មាន ២៤៦វត្ត បានទទួលទេយ្យវត្ថុ និងបច្ច័យកសាង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

    ខេត្តស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធាគណបក្សប្រជាជនកម្ពុជា បានអញ្ជើញនាំយកនូវទេយ្យវត្ថុប្រគេនព្រះសង្ឃចំនួន ២៦វត្ត ស្ថិតក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ក្នុងឱកាសភ្ជុំបិណ្ឌ វេនទី ១៤ នៅស្នាក់ការគណបក្សស្រុករមាសហែក នាព្រឹកថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ។ ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី បុគ្គលិក មន្ត្រីរាជការ និងពុទ្ធបរិស័ទ្ធដោយក្តីនឹករលឹក ។ សូមរំលឹកផងដែរថា ចាប់តាំងពីបិណ្ឌទី ១ រហូតដល់បិណ្ឌទី១៤ នេះ នៅទូទាំងខេត្តស្វាយរៀង វត្ត ចំនួន ២៤៦វត្ត ទទួលបាននូវទេយ្យវត្ថុមួយចំនួន…

  • រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងឱ្យ​ពលរដ្ឋមាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះមហន្តរាយ​ទឹកជំនន់

    រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងឱ្យ​ពលរដ្ឋមាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះមហន្តរាយ​ទឹកជំនន់

    សៀមរាប៖រដ្ឋ​បាល​ខេត្ត​សៀម​រាបបាន​ជូនដំណឹង​ដល់អាជ្ញាធរ​មូល​ដ្ឋាន​ដែល​ពាក់​ព័ន្ធ ប្រជាពលរដ្ឋ និង​សាធារណៈជន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ តាម​ដាន ​គ្រប់​គ្រង និងឆ្លើយតប​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​ឲ្យ​បាន​ទាន់​ពេល​វេលា​។តំបន់​មួយ​ចំនួន​ដែល​ស្ថិត​ក្នុង​​ខេត្ត​នឹង​​រង​គ្រោះពី​ទឹក​ជំនន់ ហើយ​វា​​អាចនឹង​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ផ្សេង​ៗដូច​ជា បាត់​បង់​ជីវិត និង​បាត់​បង់​ទ្រព្យ​សម្បត្តិ​ជា​ដើម​។នេះបើយោងសេចក្ដីជូនដំណឹង ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ។ សេចក្ដី​ជូន​ដំណឹង​របស់រដ្ឋបាលទេសចរណ៍មួយនេះ​បាន​បញ្ជាក់​ថា អាជ្ញាធរ​នៅ​តាម​មូល​ដ្ឋាន​នីមួយ​ៗត្រូវ​ត្រៀម​សម្ភារៈនិង​មធ្យោបាយ​ផ្សេង​ៗ ដើម្បី​ផ្សព្វ​ផ្សាយនិង​ចុះ​ធ្វើ​ការ​ណែ​នាំ​ទៅ​កាន់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន នូវ​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​។ ជា​ពិសេស កុមារ និង​ជន​ងាយ​រង​គ្រោះ ដែល​ពួគ​គាត់​អាច​ជួប​ប្រទះ​នូវ​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត ដែល​បង្ក​ឡើង​ដោយ​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​ផង​ដែរ​។ ប្រភពដដែលបន្តថា រដ្ឋ​បាល​ខេត្ត​សៀម​រាបកំពុង​តែ​បន្ត​ការ​តាម​ដាន​ស្ថាន​ភាព​អាកាស​ធាតុ​ជា​ប្រចាំ ដោយ​ពឹង​ផ្អែក​លើ​ការ​ព្យាករណ៍​របស់​ក្រសួង​ធន​ធាន​ទឹក និង​ឧតុ​និយមដែល​បញ្ជាក់​ថា​ចាប់​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២២ នៅ​តំបន់​មួយ​ចំនួន​ក្នុង​ខេត្ត​សៀម​រាប នឹង​ទទួល​រង​បរិមាណ​ទឹក​ភ្លៀង​ច្រើន ហើយ​វា​នឹង​បង្ក​ជា​ទឹក​ជំនន់​។ សូម​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​២២ ខែ​កញ្ញាម្សិលមិញនេះក្នុង​ខេត្ត​សៀម​រាបមានភ្លៀងធ្លាក់ជា​បន្ត​បន្ទាប់​ដែល​បណ្តាល​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​ប្រជា​ពលរដ្ឋ​ចំនួន ៥ ៨៧២ គ្រួសារ នៃភូមិ​ចំនួន ១៨៤​ភូមិ ​ឃុំ​ចំនួន​៤១ នៃ​ស្រុកចំនួន​៨ រួម​មាន ស្រុក​ស្រី​ស្នំ ស្រុក​ក្រឡាញ់ ស្រុក​ជី​ក្រែង ស្រុក​អង្គរ​ជុំ ស្រុក​វ៉ារិន ស្រុក​ពួក ស្រុក​ប្រាសាទ​បាគង និង​ស្រុក​សូទ្រ​និគមដែល​បង្ក​ឲ្យ​មាន​ផល​ប៉ះ​ពាល់ និង​ជំនន់​ទឹក​ភ្លៀង​។ ក្រៅ​ពី​ប៉ះ​ពាល់​ដល់​លំនៅ​ឋាន​និង​ប្រជា​ពលរដ្ឋ​នោះ ទឹក​ជំនន់​នេះបាន​ប៉ះ​ពាល់​ដល់​ស្រូវ​ពង្រោះ​ចំនួន​…

  • ពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា គ ៧៨

    ពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា គ ៧៨

    ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និង ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈ កម្មការទី៧ នៃរដ្ឋសភា និងជាប្រធាន ស.ស.យ.ក. សហភាពសហព័ន្ធយុវជនកម្ពុជា (សស.យ.ក.) បានអញ្ជើញ ជា គណៈអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា គ៧៨ (ស.ស.យ.ក. គ៧៨) ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ សមាជិក សមាជិកា សរុបចំនួន ៧៨៦រូប ក្នុង នោះមានស្រីចំនួន ២៧៨រូប នៅសាលមហោស្របចេនឡា រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២ ។ បន្ទាប់ពីទទួលបាននូវសេចក្តីសម្រេចពី ឯកឧត្តម ហ៊ុន ម៉ានី រួចមក ឯកឧត្តម យិនទៀង ពុទ្ធិរិទ្ធ ប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា គ៧៨ បានធ្វើការប្ដេជ្ញាចិត្ត៖ ១.គោរព និងអនុវត្តតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងព្រមទាំងការចង្អុលបង្ហាញរបស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប្រធានគណៈកម្មាធិការ…

  • រដ្ឋបាលខេត្តព្រះសីហនុ សូមប្រកាសដល់ក្រុមជួយសង្គ្រោះ ឬទូកនេសាទទាំងអស់ ក្នុងករណីសង្គ្រោះបានជនរងគ្រោះចំនួន០១នាក់ នឹងផ្តល់ជូនថវិកាលើកទឹកចិត្តចំនួន ២លានរៀល

    រដ្ឋបាលខេត្តព្រះសីហនុ សូមប្រកាសដល់ក្រុមជួយសង្គ្រោះ ឬទូកនេសាទទាំងអស់ ក្នុងករណីសង្គ្រោះបានជនរងគ្រោះចំនួន០១នាក់ នឹងផ្តល់ជូនថវិកាលើកទឹកចិត្តចំនួន ២លានរៀល

    រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនថា កាលពីវេលាម៉ោង១០និង៣០ នាទីព្រឹក ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២២ មានករណីលិចទូកចំនួន ០១គ្រឿង ស្ថិតនៅ ចំណុច និយាមកាម១០.២៥N ១០៣.១៦E នៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងនាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានដឹកនាំកម្លាំងអង្គភាពបង្រ្កាបចំនួន ១៦នាក់ និងមធ្យោបាយចំនួន ០២គ្រឿង (១.៦០០សេស ០១គ្រឿង និង ៧០០សេស ០១គ្រឿង) ចេញទៅជួយសង្រ្គោះ និងសង្រ្គោះមនុស្សបានចំនួន ១៨នាក់។ ក្រោយពីបានធ្វើការសាកសួរទៅលើឈ្មោះ CHENGUI SHENG ភេទប្រុស ឆ្នាំកំណើត ១៩៩៥ ស្រុកំណើត ខេត្តហ្វូចៀន ប្រទេសចិន ជាតំណាងជនរងគ្រោះ បានប្រាប់ថា នៅលើទូកមានជនជាតិចិនសរុបចំនួន ៤១នាក់ ស្រី០៣នាក់ សង្រ្គោះបាន ១៨នាក់ បាត់ខ្លួនចំនួន ២៣នាក់ ស្រី ០៣នាក់។ បច្ចុប្បន្នជនរងគ្រោះទាំង១៨នាក់ ត្រូវបានយកទៅរក្សាទុក នៅវរសេនាតូចលេខ២៤០ (កោះរ៉ុង)…

  • អភិបាលខេត្តកំពង់ចាម ក្រើនរំលឹកឲ្យមន្ត្រី រក្សាមរតកចាស់ និងប្រឹងប្រែងបង្កើនស្នាដៃថ្មី បន្សល់ទុកសម្រាប់អ្នកជំនាន់ក្រោយ

    អភិបាលខេត្តកំពង់ចាម ក្រើនរំលឹកឲ្យមន្ត្រី រក្សាមរតកចាស់ និងប្រឹងប្រែងបង្កើនស្នាដៃថ្មី បន្សល់ទុកសម្រាប់អ្នកជំនាន់ក្រោយ

    ខេត្តកំពង់ចាម ៖ ក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការ នីវត្តជន អតីតយុទ្ធជនកម្ពុជា និងអ្នកសារព័ត៌មាន នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានក្រើនរំលឹកឲ្យមន្ត្រីរាជការទាំងអស់ ថែរក្សាមរតកចាស់ និងខិតខំប្រឹងប្រែងបង្កើនសមត្ថភាពអភិវឌ្ឍន៍ បន្សល់ទុកសមិទ្ធផលថ្មីបន្ថែមទៀត សម្រាប់អ្នកជំនាន់ក្រោយៗ ។ ឯកឧត្តម អ៊ុន ចាន់ដា បានកោតសរសើរ និងថ្លែងអំណរគុណ ដល់មន្ត្រីរាជការទាំងអស់ ព្រមទាំង មន្ត្រីរាជការអតីតនិវត្តជន របស់សាលាខេត្ត និងអតីតយុទ្ធជនទាំងអស់ ដែលបានរួមគ្នាសហការ គាំទ្រ ដើម្បីបំពេញការងារធ្វើឲ្យរដ្ឋបាល ខេត្តកំពង់ចាម អាចសម្រេចបាននូវគោលដៅសំខាន់ៗ ទៅតាមផែនការប្រចាំឆ្នាំ ដែលបានគ្រោងទុក នឹងធ្វើឲ្យខេត្តកំពង់ចាម ជាខេត្តមួយគំរូ ដែលបានទទួលការកោតសរសើរ ពីប្រជាពលរដ្ឋ ក៏ដូចជាពីសំណាក់ថ្នាក់ដឹកនាំ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ប៉ុន្តែ យ៉ាងណាក៏ដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍…

  • សារលិខិតរំលែកទុក្ខ គោរពជូន លោកជំទាវ ឡាញ់ ដារាំ និងក្រុមគ្រួសារ

    សារលិខិតរំលែកទុក្ខ គោរពជូន លោកជំទាវ ឡាញ់ ដារាំ និងក្រុមគ្រួសារ

    សារលិខិតរំលែកទុក្ខ គោរពជូន លោកជំទាវ ឡាញ់ ដារាំ និងក្រុមគ្រួសារ