-
ឯកឧត្តម អ៊ាង សុផល្លែត ដឹកនាំក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ចូលរួមកាន់បិណ្ឌវេនទី១២ នៅតាមវត្តមួយចំនួន ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ បានអញ្ជើញកាន់បិណ្ឌវេនទី១២ នៅវត្តចំនួន២ រួមមានវត្តមៀន ក្នុងឃុំមៀន និងវត្តព្រះធាតុ នៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ចូលរួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធររមូលដ្ឋាន និងប្រជាពលរដ្ឋ នាថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។ ឯកឧត្តម អ៊ាង សុផល្លែត និងក្រុមការងារ បាននាំយកទេយ្យទានមានអង្ករ ភេសជ្ជៈ នំចំណី គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា និងបានដុតធូប និងថ្វាយគ្រឿង សក្ការបូជានៅចំពោះព្រះ ភក្ត្រព្រះពុទ្ធរូប នៅក្នុងព្រះវិហារ ថ្វាយគ្រឿងសក្ការៈបូជានៅប្រាសាទបុរាណ ក្នុងព្រះវិហារគុក នៅក្នុងវត្តមៀន ព្រមទាំងបានអញ្ជើញសមាទានសីល នៅក្នុងសាលាធម្មទាន ទៅតាមទំនៀមទម្លាប់ និងតាមលំដាប់លំដោយនៃពិធីបុណ្យផងដែរ។ បន្ទាប់មក ឯកឧត្តម អ៊ាង សុផល្លែត និងក្រុមការងារ ព្រមទាំងពុទ្ធបរិស័ទ ចូលរួមបានអញ្ជើញរាប់បាត្រ…
-
គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បន្តប្រតិបត្តិការចុះពិនិត្យទីតាំងហាងបញ្ចាំសង្ស័យខុសច្បាប់ នៅខណ្ឌទួលគោក

ភ្នំពេញ ៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ និងលោក ជា ពិសី អភិបាលខណ្ឌទួលគោក នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានបន្ដចុះប្រតិបត្តិការ ចុះពិនិត្យទីតាំងហាងបញ្ចាំសង្ស័យខុសច្បាប់ ក្នុងមូលដ្ឋាន ខណ្ឌទួលគោក ។ ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជសផ្ទាល់ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយអនុវត្តតាមអនុសាសន៍ដ៏ម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសល្បែងស៉ីសងខុសច្បាប់។ សូមជម្រាបផងដែរថា ក្នុងប្រតិបត្តិការប៉ុន្មានថ្ងៃមកនេះ ខាងកម្លាំងសមត្ថកិច្ច បានរកឃើញម៉ូតូជាច្រើនរយគ្រឿង ដែលបញ្ចាំដោយគ្មានឯកសារត្រឹមត្រូវ ហើយត្រូវបានយកទៅរក្សាទុកបណ្ដោះអាសន្ន ដើម្បីធ្វើការផ្សព្វផ្សាយស្វែងរកម្ចាស់ផងដែរ ៕ ដោយ៖ ឆៃហួត និងប៊ុនធី
-
អាជ្ញាធរជាតិអប្សរា ធ្វើកំណាយខឿនតម្កល់លិង្គនៅលើភ្នំបូក ដើម្បីឈានទៅរកការជួសជុលសំណង់បុរាណនោះឡើងវិញ

សៀមរាប ៖ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយស្រាវជ្រាវ ខឿនតម្កល់លិង្គទំហំធំនៅលើភ្នំបូក និងមានតែមួយគត់នៅតំបន់អង្គរ ដែលរងការខូចខាត ក្នុងគោលបំណងជួសជុលលើកតម្លៃខឿនតម្កល់លិង្គឱ្យលេចរូបរាងល្អប្រសើរឡើងវិញ។ បច្ចុប្បន្ននេះក្រុមការងារ កំពុងធ្វើកំណាយស្រាវជ្រាវ សិក្សាពីរចនាសម្ព័ន្ធ មុននឹងឈានទៅដល់រៀបចំផែនការជួសជុលលើកតម្លៃបុរាណដ្ឋាននេះឡើងវិញ ។ លោក ហួរ សុធន បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះថា ការធ្វើកំណាយបានចាប់ផ្តើមតាំងពីដើមខែសីហា ឆ្នាំ២០២២ ហើយគម្រោងសិក្សាស្រាវជ្រាវនឹងបញ្ចប់ទៅវិញនៅចុងខែកញ្ញា ឆ្នាំ២០២២ខាងមុខ។ លោក ឱ្យដឹងទៀតថា សំណង់បុរាណតម្កល់លិង្គនៅលើភ្នំបូកនេះ ធ្វើពីថ្មបាយក្រៀមប្រវែងបណ្តោយ១៩ម៉ែត្រ ទទឹង២០ម៉ែត្រ កម្ពស់៣,៥ម៉ែត្រ ហើយនៅលើខឿនថ្មបាយក្រៀមនេះ មានជើងទម្រធ្វើពីថ្មភក់មានប្រវែង៥.២ម៉ែត្រ បួនជ្រុងស្មើ សម្រាប់តម្កល់លិង្គដែលមានទំហំមុខកាត់ជាង១ម៉ែត្រ និងប្រវែង៤.២ម៉ែត្រ។ ក៏ប៉ុន្តែបច្ចុប្បន្នជើងទម្រលិង្គធ្វើពីថ្មភក់នោះ រងការខូចខាតស្ទើរតែ៩០ភាគរយ ហើយលិង្គក៏រងការខូចខាតយ៉ាងខ្លាំងតាំងពីផ្នែកគល់ រហូតដល់ចុង គឺបែកបាក់ជាច្រើនបំណែក។ លោក ហួរ សុធន សន្និដ្ឋានថា ការខូចខាតដ៏ធ្ងន់ធ្ងរនេះ អាចបណ្តាលមកពីការបំផ្ទុះដោយគ្រាប់រំសេវ ពីព្រោះរូបថតចាស់ជាងគេ ដែលបារាំងថតនៅសម័យបារាំងមានសភាពបាក់បែកដូចសព្វថ្ងៃនេះដែរ ។ ដោយឡែក ខឿនថ្មបាយក្រៀមបានរងការខូចខាតដោយកត្តាអាយុកាល កក្តាធម្មជាតិ ដោយការក្រៀកហែក រលុះថ្មធ្លាក់មកក្រោមនៅតាមជ្រុងខ្លះ ជាមួយគ្នានេះដើមឈើ…
-
ស្ត្រីម្នាក់ ត្រូវក្រុមចោរឆក់យកកាបូបមានលុយជាង ៣លានរៀលបានសម្រេចនៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ ជនសង្ស័យចំនួន ២នាក់ បានជិះម៉ូតូមួយគ្រឿងមកធ្វេីសកម្មភាពឆក់យកកាបូបស្ពាយពីស្ត្រីម្នាក់បានសម្រេច បណ្តាលឱ្យជនរងគ្រោះដួលម៉ូតូប្រឡាក់ដីពេញខ្លួនរងរបួសស្រាល ដោយឡែកជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ទៅភ្លាមៗ កាលពីវេលាម៉ោង១ និង៤០នាទីរសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចជិតកន្លែងវាយកូនហ្គោល តាមមហាវិថីឈ្នះ ឈ្នះ ស្ថិតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ ស្ត្រីរងគ្រោះបានប្រាប់ឱ្យដឹងថា ក្នុងកាបូបរបស់គាត់មានលុយចំនួន ៣លាន រៀល និងសម្ភារមួយចំនួនទៀត ហើយមុនពេលកេីតហេតុរូបគាត់បានជិះម៉ូតូតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ទិសដៅពីជេីងទៅត្បូងដោយស្ពាយកាបូបដាក់មកខាងមុខហេីយពាក់អាវធំពីខាងក្រៅមួយជាន់ទៀត។ ខណៈជិះម៉ូតូមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យ ២នាក់ជិះម៉ូតូមិនចាំម៉ាកមួយគ្រឿងឌុបគ្នាមកពីក្រោយហេីយធ្វេីសកម្មភាពឆក់យកកាបូបស្ពាយរបស់គាត់បានសម្រេច បណ្តាលឱ្យគាត់ដួលម៉ូតូទៅនឹងថ្នល់ប្រឡាក់ដីពេញខ្លួនរងរបួសស្រាល ចំណែកជនសង្ស័យក្រោយឆក់កាបូបបានហេីយក៏ជិះម៉ូតូគេចខ្លួនបាត់ទៅភ្លាមៗ ។ ក្រោយកេីតហេតុ ស្ត្រីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល សំរោងក្រោម ដេីម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ដោយក្ដីអស់សង្ឃឹម ៕ ដោយ ៖ ជីម ភារ៉ា
-
អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ និង អាវុធហត្ថខណ្ឌមានជ័យ ឧបត្ថម្ភអំណោយ ដល់ សមាជិក ក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ

ភ្នំពេញ៖ដោយអនុវត្តតាមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងដោយស្មារតីទទួលខុសត្រូវក្នុងនាមជា មេបញ្ជាការខណ្ឌ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ជឹម ឬទ្ធី មេបញ្ជាការ មូលដ្ឋានអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ បានប្រជុំជួរត្រួតពិនិត្យកម្លាំងដើម្បីពង្រឹងការអនុវត្តតួនាទី ភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ និងបានឧបត្ថម្ភអំណោយ ដល់ នាយ នាយរង អាវុធហត្ថខណ្ឌពោធិ៍សែនជ័យទាំងអស់ ដោយក្នុងម្នាក់ៗទទួលបាន៖ អង្ករ ១ការ៉ុង, ទឹកក្រូច ១កេស, ភេសជ្ជៈប៊ឺរី ១២ដប និង លោកវរសេនីយ៍ឯក ហែម រិទ្ធី មេបញ្ជាការ មូលដ្ឋានអាវុធហត្ថ ខណ្ឌមានជ័យ ក៏បានប្រជុំជួរត្រួតពិនិត្យកម្លាំងដើម្បីពង្រឹងការអនុវត្តតួនាទី ភារកិច្ច ការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ និងបានឧបត្ថម្ភអំណោយ ដល់នាយ នាយរង អាវុធហត្ថខណ្ឌមានជ័យ ទាំងអស់ ដោយក្នុងម្នាក់ៗទទួលបាន មី ០១កេស,…
-
សមត្ថកិច្ចបញ្ជូនខ្លួន ជនសង្ស័យ ០៥នាក់ ទៅកាន់តុលាការ ពាក់ព័ន្ធនឹងបទល្មើសជួញដូរគ្រឿងញៀន ជាង ១៨គីឡូក្រាម

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ បានបញ្ជូនខ្លួនជនសង្ស័យ ០៥នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបទល្មើសជួញដូរគ្រឿងញៀន ជាង ១៨គីឡូក្រាម ។ សូមជម្រាប់ថា ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។ ប្រតិបត្តិការណ៍បង្រ្កាបនេះ បានធ្វើឡើងកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៣ និង២០នាទី កម្លាំងជំនាញ(ក៥) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សាន សុទ្ធី.លោក ឧត្តមសេនីយ៍ទោ ឆាយ ហូត.លោកឧត្តមសេនីយ៍ត្រី គឹម តូ.លោកវរ:សេនីយ៍ទោ ទេព សុវណ្ណដារ៉ា…
-
ក្រវាញជាអាហារដ៏មានរស់ជាតិ និងក៏ជាឱសថព្យាបាលរោគជំងឺបានច្រើនមុខ

ភ្នំពេញ ៖ នៅប្រទេសកម្ពុជា រដូវដែលសម្បូរក្រវាញ (Siam cardamom) គឺនៅរដូវវស្សា ដោយសារតែក្រវាញជាប្រភេទរុក្ខជាតិដុះនៅលើភ្នំ និងត្រូវការសំណើមល្អ ។ ក្រវាញមិនត្រឹមតែយកធ្វើម្ហូបមានរសជាតិឆ្ងាញ់ប្លែកទេ ប៉ុន្តែថែមទាំងមានអត្ថប្រយោជន៍ដូចជាឱសថ ព្រោះពេលទទួលទានហើយ គឺដើរខ្យល់ស្រួល និងបែកញើសស្រួលខ្លួន ។ តាមពិត ក្រវាញមាន២ប្រភេទ ដែលប្រភេទទី១ ដើមរបស់វាស្រដៀងនឹងដើមពន្លៃ ឬរំដេងដែលអ្នកស្រុកដាំនៅតាមផ្ទះដែរ រីឯប្រភេទទី២ វាមានដើមខ្ពស់បែកមែកសាខាដូចដើមឈើដទៃ។ ចំពោះប្រភេទទី១ វាមានក្លិនក្រអូបប្រហើរ និងរសជាតិហឹរប្រហាតៗ អាចយកទៅធ្វើជាបន្លែ ដូចជា ឆា ឬស្ល ហើយធ្វើជាឱសថព្យាបាលជំងឺ ឬក៏យកទៅផលិតជាប្រេងខ្យល់ ប្រេងកូឡា និងឱសថកែរោគផ្សេងៗ ។ ចំណែកប្រភេទទី២ អ្នកស្រុកច្រើនតែទៅចាំងយកសម្បកមកដាំទឹកផឹក ឬចិញ្ច្រាំធ្វើជាឱសថបុរាណ ។ វាមានក្លិនក្រអូបប្រហើរដូចប្រភេទទី១ដែរ ។ យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងថា ក្រវាញដើមមានកម្ពស់ ៣-៤ម ដុះបែកជាគុម្ពរស់បានយូរឆ្នាំ ដើមនីមួយៗមានស្លឹក ១៥-១៨។ ស្លឹកមានរៀងទ្រវែង (oblong) រួមនៅផ្នែកគល់ស្រួចមានស្លឹកចុង គ្មានទង (sessile) ផ្ទៃស្លឹកគ្មានរោម តែគែមស្លឹកមានរោមរឹង។ គោលទម្រផ្កា…
-
បន្តយុទ្ធនាការចុះបង្ក្រាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ និងត្រួតពិនិត្យហាងបញ្ចាំ នៅច្បារអំពៅ

ភ្នំពេញ ៖ យោងតាមមតិដឹកនាំរបស់លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ លោក ញាណ ច័ន្ទសោភា អភិបាលរង តំណាងលោកអភិបាលខណ្ឌ បានបន្តដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះត្រួតពិនិត្យទីតាំងបញ្ចាំ និងបង្ក្រាបទីតាំងបើកលេងល្បែងស៉ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ។ យុទ្ធនាការចាស់តែសកម្មភាពថ្មីនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ម៉ោង ០៩:០០ នាទី ដល់ម៉ោង ១១:៣០ នាទី ដោយចុះត្រួតពិនិត្យចំនួន០២ ទីតាំងផ្សេងគ្នា រកឃើញម៉ូតូចំនួន៩២ គ្រឿង ដែលទីតាំងទីមួយ ហាងបញ្ចាំយីហោ ដារ៉ារិទ្ធី ផនសប ម្ចាស់ហាងឈ្មោះ ចាន់ ប៊ុនថេន មានប័ណ្ណពន្ធប៉ាតង់ និងអាជ្ញាបណ្ណមានសុពលភាពត្រឹមត្រូវ ស្ថិតក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ពិនិត្យឃើញម៉ូតូចំនួន២៦ គ្រឿងមានឯកសារទទួលបញ្ចាំចេញពីម្ចាស់ត្រឹមត្រូវ មិនជាប់ការសង្ស័យជាម៉ូតូពាក់ព័ន្ធបទល្មើសនោះទេ ។ ទីតាំងទីពីរ ហាងបញ្ចាំយីហោ រ៉ាម៉ាណែត ព្រែកប្រា ម្ចាស់ហាងឈ្មោះ ញ៉ក់ ធារ៉ា មានប័ណ្ណពន្ធប៉ាតង់…
-
ជនសង្ស័យ ០៣នាក់ ត្រូវសមត្ថកិច្ចបញ្ជូនខ្លួន ទៅកាន់តុលាការ ពីបទបង្ខាំងមនុស្សដោយខុសច្បាប់ និងប្រើប្រាស់រក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញនេះ បានបញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសបង្ខាំងមនុស្ស ដោយខុសច្បាប់ប្រើទារុណកម្មជំរិតទារប្រាក់ និងប្រើប្រាស់រក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចសណ្ឋាគារឡាក់គីស្តារ ដើម្បីប្រគល់ឱ្យតំណាងអយ្យការ បើកការស៊ើបសួរបន្តនីតិវិធី។ សូមបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចជំនាញ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនបាន ជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធបង្ខាំងមនុស្ស ដោយខុសច្បាប់ប្រើទារុណកម្ម ជំរិតទារប្រាក់ និងប្រើប្រាស់រក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចសណ្ឋាគារឡាក់គីស្តារ បន្ទប់លេខ៤៤១ ផ្លូវលេខ៣៦៦ ក្រុម១០ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ NGUYEN THI THIEN HOA ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិរៀតណាម ទីលំនៅបច្ចុប្បន្នប្រទេសវៀតណាម។…
-
សមាជិកមូលនិធិស៊ីក្លូ នៅរាជធានីភ្នំពេញ ៣០០នាក់ទទួលបានថវិកានិងសម្ភារៈរបស់សម្តេចតេជោហ៊ុន សែន ក្នុងឱកាសបុណ្យភ្ជុំបិណ្យ

ភ្នំពេញ៖ សមាជិកមូលនិធិស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន ៣០០នាក់ ទទួលបានថវិកា និងសម្ភារៈរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ) និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសបុណ្យភ្ជុំបិណ្យនេះ ។ ថវិកានិងសម្ភារៈទាំងនេះត្រូវបានលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនិងជាប្រធានលេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា តំណាងឱ្យ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជាប្រគល់ជូនពួកគាត់នាព្រឹកថ្ងៃទី២២ កញ្ញានេះ នៅសាលារាជធានីភ្នំពេញ ។ លោក ម៉េត មាសភក្តី បានមានប្រសាសន៍ថា៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន តែងក្រើនរំលឹកឱ្យឯកឧត្តម ឃួង ស្រេង យកចិត្តទុកដាក់និងមើលថែ ពីសុខទុក្ខបងប្អូន សមាជិកអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ជាក់ស្តែងនៅពេលនេះ ពួកគាត់ទាំង ៣០០នាក់បានទទួលថវិកា និងសម្ភារៈរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ក្នុងឱកាសបុណ្យភ្ជុំបិណ្យបន្ថែមពីលើការឧបត្ថមប្រចាំខែជូនពួកគាត់ ដែលអំណោយទាំងនេះ ក្នុងម្នាក់ៗទទួលបាន ៥ម៉ឺនរៀល(តាមកុងវីង)មី ២កេស ទឹកបរិសុទ្ធ២កេសនិងទឹកត្រី១យួរ។ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះបងប្អូនជាសមាជិកមូលនិធិស៊ីក្លូ ពោលគឺអោយតែមានពិធីបុណ្យជាតិធំៗ ម្តងៗ សម្តេចតែងផ្តល់អំណោយជូនពួកគាត់ជានិច្ច។ ក្រៅពីនេះ បងប្អូនអ្នកធាក់ស៊ីក្លូទាំង ៣០០នាក់ក៏ទទួលបានប្រាក់ខែជារៀងរាល់ខែចំនួន ២១ម៉ឺនរៀលផងដែរ…