-
បញ្ជូនខ្លួនបុរសម្នាក់ ទៅតុលាការ ពាក់ព័ន្ធបទល្មើស លួងលោមឆបោកយកទូរស័ព្ទដៃ និងកងដៃពីនារី២នាក់ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស លួងលោមឆបោកយកទូរស័ព្ទដៃ និងកងដៃពីនារី ២នាក់ នៅខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី។ ជនសង្ស័យឈ្មោះ សួរ ពិសិដ្ឋ ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិ ជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកឯ ជនរងគ្រោះ ទី១-ឈ្មោះ លន់ កំសាន្ត ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកហាង ស្នាក់នៅផ្ទះជួល ភូមិជម្ពូវ័ន២ សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សូមបញ្ជាក់ថា ជនសង្ស័យរូបនេះ ត្រូវបានជនរងគ្រោះឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច កាលពីវេលាម៉ោង២ទាបភ្លឺថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅមុខផ្ទះសំណាក់ដំរីធំ នៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ…
-
ពិធីប្រកាសមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាពឯកឧត្តមសៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត

ខេត្តឧត្តរមានជ័យ៖ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដោយលោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន ត្រូវបានផ្លាស់ប្តូរមុខតំណែងជាសមាជិកក្រុមស្រាវជ្រាវយុទ្ធសាស្ត្រយោធា ថ្នាក់អគ្គបញ្ជាការដ្ឋាន និងតែងតាំង លោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ជំនួសវិញ។ លោក នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់ ដែលបានចូលរួមតបតាមការអញ្ជើញរបស់កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងបានបន្តថា ការតែងតាំងដំឡើង ផ្លាស់ប្តូរមុខតំណែង កន្លែងធ្វើការ នៅក្នុងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល ក៏ដូចជាវិស័យឯកជន នោះគឺជាក្រឹត្យក្រមនៃការងារចាត់តាំង រៀបចំធនធានមនុស្ស ដើម្បីភាពរីកចម្រើនការងារ និងក៏ជាឱកាសនៃការផ្លាស់ប្តូរបរិយាកាស…
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ជៀប ស៊ីវន

ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ជៀប ស៊ីវន សមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ។ ឯកឧត្តម ជៀប ស៊ីវន សមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលភ្នំពេញ បានទទួលមរណភាពកាលពីនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ២១៖២០នាទី ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានចាត់ទុកមរណភាព ឯកឧត្តម ជៀប ស៊ីវន គឺជាការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក និងជីតាជាទីគោរពស្រលាញ់ ពោរពេញទៅដោយព្រហ្មវិហារធម៌ និងជាការបាត់បង់នូវអ្នកស្នេហាជាតិដ៏សំខាន់មួយរូប ដែលបានរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ…
-
កម្លាំងគណៈបញ្ចាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រា បទីតាំងហ្គេមអនឡាញមួយកន្លែង ឃាត់ខ្លួនមនុស្ស ១២នាក់ និងដកហូតសម្ភារមួយចំនួន

ភ្នំពេញ ៖ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេចឱ្យអាជ្ញាធរទាំង ២៥រាជធានី ខេត្ត ចុះបង្ក្រាបរាល់ទីតាំងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទទាំងអស់ទូទាំងប្រទេស នៅវេលាម៉ោង៩ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ កម្លាំងចម្រុះ នៃគណៈបញ្ចាការឯកភាពខណ្ឌពោធិ៍សែនជ័យ បានចុះបង្ក្រាបទីតាំងហ្គេមអនឡាញមួយកន្លែង ស្ថិតនៅបុរីឆាយណាថោន ផ្ទះលេខB8 ផ្លូវលេខ១ ភូមិព្រៃព្រៃជេីង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះរបស់សាលាខណ្ឌពោធិ៍សែនជ័យ សហការជាមួយរដ្ឋបាលសាលាសង្កាត់ចោមចៅទី៣ ចុះបង្ក្រាបទីតាំងហ្គេមអនឡាញមួយកន្លែងនឹងធ្វេីការឃាត់ខ្លួនមនុស្សចំនួន ១២នាក់ដកហូតម៉ូតូ ១២គ្រឿង កុំព្យូទ័រ ៣៦គ្រឿងផងដែរ។ បច្ចុប្បន្ននេះ មនុស្សទាំង ១២នាក់ រួមទាំងសម្ភារ ត្រូវបាននាំទៅសាលាខណ្ឌពោធិ៍សែនជ័យដើម្បីធ្វើការសួរនាំ នឹងចាត់ការបន្តតាមនីតិវិធី ដោយឡែកទីតាំងត្រូវបានបិទជាបណ្ដោះអាសន្ន ៕ ដោយ៖ ជីម ភារ៉ា
-
រំភើបជំនួស..! ស្ត្រី២នាក់ម្តាយ កូន និងប្អូនម្នាក់ពិតជាសំណាងណាស់បានរកឃើញម៉ូតូរបស់ខ្លួនដែលបាត់កន្លងមក ហើយ ឯកឧត្តម ឃ្លាំង ហួត ជូនសោហ៊ុយត្រឡប់ទៅផ្ទះវិញថែមទៀត

ភ្នំពេញ ៖ ស្ត្រី ២នាក់ម្តាយ កូន និងប្អូនម្នាក់ពិតជាសំណាងណាស់ ក្រោយឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ចុះត្រួតពិនិត្យទីតាំងបញ្ចាំម៉ូតូនៅផ្សារឃ្លាំងរំសេវ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនោះ បានរកឃើញម៉ូតូរបស់ខ្លួនដែលត្រូវគេបានដាក់ថ្នាំល្បួងយកមកបញ្ចាំ ហើយក៏បានអរគុណដល់ឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ យ៉ាងខ្លាំងចំពោះចំណាត់ការដ៏ក្តៅគគុកនេះ ដើម្បីបង្ក្រាបបទល្មើសលួចឆក់ប្លន់ ល្បែងស៊ីសង ឲ្យអស់ពីមូលដ្ឋាន ដោយជីកឬសគល់ ចេញពីបញ្ហាអសន្តិសុខសង្គម ។ ដោយក្តីអាណិត ឯកឧត្តម ឃ្លាំង ហួត បានផ្តល់ថវិកាដល់ស្ត្រីជាម្តាយ ១០ម៉ឺនរៀល និងកូនស្រី ១០ម៉ឺនរៀល ធ្វើជាសោហ៊ុយត្រឡប់ទៅផ្ទះវិញទៀតផង ។ មិនតែប៉ុណ្ណោះ ប្អូនម្នាក់ទៀត ដែលត្រូវបានមិត្តភក្តិ ឆបោកធ្វើជាសុំខ្ចីម៉ូតូទៅទិញអីមួយភ្លែត ហើយយកម៉ូតូមកដាក់បញ្ចាំបាត់ទុកឲ្យខ្លួនរកលុយមកបង់រំលោះយកម៉ូតូនោះ ក៏បានស្កាត់មកប្តឹង ឯកឧត្តម ឃ្លាំង ហួត ដោយ ផ្ទាល់ខណៈកំពុងបន្តប្រតិបត្តិការត្រួតពិនិត្យ និងបាននាំប្អូនម្នាក់នោះ មកស្វែងរកម៉ូតូរបស់ខ្លួន រហូតទាល់តែឃើញ និងប្រគល់ឲ្យវិញភ្លាមៗ តែម្តង…
-
អាជ្ញាធរខេត្តភាគពាយ័ព្យរំលឹកប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង

ភ្នំពេញ ៖ អាជ្ញាធរនៅតាមបណ្តាខេត្តទិសពាយ័ព្យបានដាស់តឿន ឱ្យ ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីទប់ទល់នឹងស្ថានភាពជំនន់ទឹកភ្លៀងដែលនឹងអាចកើតមាន។ការក្រើនរំលឹកនេះខណៈដែល ភ្លៀង ចាប់ផ្តើមធ្លាក់ខ្លាំងៗបណ្តាលឲ្យកន្លែងមួយចំនួននៅ ខេត្តទាំង នេះ ត្រូវជន់លិចជាបន្តបន្ទាប់។ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យបានថ្លែងថា ខេត្តបន្ទាយមានជ័យបានទទួលរងផលប៉ះពាល់ គ្រោះទឹកជំនន់ ធម្មជាតិ និងជំនន់ពីប្រទេសថៃធ្វើឲ្យមានការជន់លិចជារៀង រាល់ ឆ្នាំ។លោកបន្តថា៖«សម្រាប់ឆ្នាំ នេះនៅក្នុងខេត្តបន្ទាយមានជ័យ យើង មិនទាន់មានរងផលប៉ះពាល់ពីគ្រោះទឹកជំនន់នៅតំបន់ ណា មួយនៅឡើយទេ គ្រាន់តែនីវ៉ូកម្ពស់ទឹកមានការកើនឡើង នៅ តំបន់មួយចំនួន ដូចជាស្រុកម៉ាឡៃ និងស្រុកមង្គលបុរី»។ បើតាមលោក ង៉ោ ម៉េងជ្រួន ការកើនឡើងកម្ពស់ទឹកនេះ ទោះ ជាមិនទាន់ជាសញ្ញាបង្ហាញថា ជាគ្រោះទឹកជំនន់ តែអាជ្ញាធរ បានត្រៀមកម្លាំងតាមដាន និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។លោកថា៖«ជាក់ស្តែងនៅក្នុង ស្រុកមង្គលបុរីយើងកំពុង សស្រោក សស្រាំផ្សព្វផ្សាយនិងតាមដានសភាពការណ៍ទឹកដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ។ជាពិសេសការបញ្ចៀសហេដ្ឋា រចនាសម្ព័ន្ធផ្លូវទឹក នេះ ដើម្បីកុំឲ្យមានផលប៉ះពាល់ដល់ផលដំណាំនិងផ្ទះ សម្បែង ប្រជាពលរដ្ឋ។ រីឯអភិបាលរងខេត្តសៀមរាបអះអាងស្រដៀងគ្នានេះដែរ។ លោក លី សំរិទ្ធិ អភិបាលរងខេត្តសៀមរាបបានថ្លែង ថា៖ «តាមការប៉ាន់…
-
ព្រះសង្ឃ ប្រជាពលរដ្ឋ និងមន្ត្រីរាជការ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ជាច្រើនត្រូវបានអនុញ្ញាតិឱ្យចូល ស្តាប់ និងយកព័ត៌មាន ពីការប្រកាសសាលាដីកាជុំវិញបណ្តឹងសាទុក្ខអតីតប្រមុខរដ្ឋនៃរបបប្រជាធិបតេយ្យកម្ពុជា លោក ខៀវ សំផន ក្នុងសំណុំរឿង០០២/០២

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២២ ខែកញ្ញា ឆ្នាំ២០២២ គឺជាថ្ងៃដែល អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ឬហៅថាតុលាការខ្មែរក្រហម នឹងប្រកាសសាលាដីកាជុំវិញបណ្តឹងសាទុក្ខអតីតប្រមុខរដ្ឋនៃរបបប្រជាធិបតេយ្យកម្ពុជា លោក ខៀវ សំផន ក្នុងសំណុំរឿង០០២/០២ ។ នៅក្នុងថ្ងៃប្រកាសសាលក្រមនេះផងដែរ ព្រះសង្ឃ ប្រជាពលរដ្ឋ និងមន្ត្រីរាជការ អ្នកសារព័ត៌មានជាតិ អន្តរជាតិ ជាច្រើនត្រូវបានអនុញ្ញាតិឱ្យចូល ស្តាប់ និងយកព័ត៌មាន ប្រកាសសាលាដីកាជុំវិញបណ្តឹងសាទុក្ខអតីតប្រមុខរដ្ឋនៃរបបប្រជាធិបតេយ្យកម្ពុជា លោក ខៀវ សំផន ក្នុងសំណុំរឿង០០២/០២ នេះ។ សាលដីកាស្ថាពរបិទផ្លូវតវ៉ានេះនឹងបិទបញ្ចប់សំណុំរឿង ០០២/០២ ក៏ដូចជាសំណុំរឿង ០០២ទាំងមូល ក្រោយពេលដំណើរការសំណុំរឿងក្តីនេះរយៈពេល ១៥ឆ្នាំ ចាប់តាំងពីការបើកការស៊ើបអង្កេតដំបូងការចាប់ខ្លួន រហូតដល់ការជំនុំជម្រះ និងការប្រកាសសាលដីកានៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកាសសាលដីកាលើសំណុំរឿង០០២/០២ ពាក់ព័ន្ធនឹងជនជាប់ចោទ ខៀវ សំផន កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈ និងជាមន្ត្រីនាំពាក្យអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់…
-
អាជ្ញាធរខេត្តកណ្តាល សម្រេចបិទទីតាំងល្បែង online ខុសច្បាប់មួយកន្លែង នៅក្រុងតាខ្មៅ ដោយឃាត់ខ្លួន ជនជាតិចិន បានជាង ៧០នាក់

កណ្តាល៖ ដោយមានបញ្ជាផ្ទាល់ ពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ណុប ដារ៉ា អភិបាលរង ខេត្តកណ្ដាល បានដឹកនាំកម្លាំងសមត្ថកិច្ចចំរុះមានការចូលរួមពីលោកឧត្តមសេនីយ៌ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកមេបញ្ជារការកងរាជអាវុធហត្ថខេត្តកណ្តាល ដោយមានការឯកភាពផ្លូវច្បាប់ពីសំណាក់ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ចុះពិនិត្យទីតាំងអាជីវកម្ម ល្បែងonline ខុសច្បាប់ មួយកន្លែង ស្ថិតនៅ សង្កាត់តាក្តុល ក្រុងតាខ្មៅ និងបានឃាត់ខ្លួន ជនជាតិចិន បានចំនួន ៧២នាក់ ក្នុងចំណោមនោះ មានចំនួន ១៦នាក់ គ្មានប៉ាស្ព័រ ត្រឹមត្រូវ ។ ក្នុងប្រតិបត្តិការនេះ លោក ណុប ដារ៉ា បានឱ្យដឹងថា៖ ក្រោមបញ្ជាផ្ទាល់ របស់ឯកឧត្តម អភិបាលខេត្ត បានសម្រេចឱ្យ បិទទីតាំងខុសច្បាប់ខាងលើនេះ ជាបណ្ដោះអាសន្នសិន ព្រមទាំងបញ្ជា ឱ្យមន្ត្រីជំនាញ និងអង្គភាពពាក់ព័ន្ធ…
-
សត្វត្មាតមិនមែនតំណាងភាវៈអាក្រក់ដូចការយល់ឃើញនោះទេ ផ្ទុយទៅវិញវាជាសត្វជួយសម្អាតបរិស្ថាន និងជាសត្វកំពុងស្ថិតនៅក្នុងប្រភេទដ៏កម្រក្នុងលោក

ខេត្តរតន៖ គិរី៖ នៅក្នុងជំនឿ និងការយល់ឃើញរបស់ពលរដ្ឋកម្ពុជាក៏ដូចជា ជនបរទេស មួយចំនួនតែងយល់ថា សត្វត្មាតគឺជាសត្តតំណាងជាភាវៈអាក្រក់ ដែលគួរឲ្យខ្លាច និងមិនគួរនៅក្បែរដោយសារវាជាសត្វស៊ីសាកសពសត្វដែលស្អុយរលួយ និងក្លិនអសោច ។ ទោះបីយ៉ាងណាក្រុមអ្នកជំនាញបានអះអាងផ្ទុយពីនេះដោយបានចាត់ទុកថា វាជាសត្វជួយសម្អាតបរិស្ថាន និងការរស់នៅស្អាតបាតទៅវិញ។ កញ្ញា នី ណៃគី អ្នកសម្របសម្រួលក្រុមអ្នកអភិរក្សសត្វត្មាត របស់អង្គការជីវិត និងធម្មជាតិកម្ពុជាបានឱ្យដឹងជុំវិញបញ្ហានេះក្នុងយុទ្ធនាការអន្ទាក់សូន្យដែលបានរៀបចំឡើងនា ខេត្តរតនៈគិរីកាលពីថ្មីៗមកនេះថា សត្វត្មាត ត្រូវបានគេចាត់ទុកថា មានតួនាទីសំខាន់ ក្នុងការជួយថែរក្សាបរិស្ថានធម្មជាតិ ឱ្យបានស្អាត តាមរយៈការស៊ីសាកសពសត្វ។ ហេតុនេះពេលដែលមានសាកសពសត្វស្អុយរលួយនៅក្នុងព្រៃ ក្បែរភូមិ ឬក្បែរសហគមន៍ សត្វត្មាតនឹងទៅស៊ីសាកសពសត្វទាំងនោះ ដោយបានជួយសម្អាតបរិស្ថាន បំបាត់ក្លិនស្អុយ និងបង្ការមិនឱ្យមានរោគឆ្លងដល់មនុស្ស និងសត្វជាដើម។ អ្នកសម្របសម្រួលក្រុមអ្នកអភិរក្សសត្វត្មាត របស់អង្គការជីវិត និងធម្មជាតិកម្ពុជារូបនេះបានឱ្យដឹងដែរថា៖ កម្ពុជា បានចាប់ផ្តើមអភិរក្សសត្វជិតផុតពូជនេះតាំងពីឆ្នាំ២០០៤ ដើម្បីឱ្យបានគង់វង្សដល់កូនចៅជំនាន់ក្រោយបន្តទៀត។ការអភិរក្សសត្វត្មាតដែលជាសត្វដ៏កម្រនេះគឺមានសារៈសំខាន់បំផុតពីព្រោះថា វាជាសត្វស្ថិតនៅក្នុងប្រភេទពិបាកបន្តពូជ ។ ជាមួយគ្នាសត្វត្មាតបង្កកំណើតបានតែម្តងគត់ក្នុង១ឆ្នាំ ហើយត្មាតញី ១ក្បាល គឺអាចបង្កើតកូនត្មាតបានតែ១ក្បាលប៉ុណ្ណោះ ហេតុនេះបើសិនមានការរំខានណាមួយនោះវានឹងមិនអាចបង្កកំណើតឱ្យកូនត្មាតរយៈពេល១ឆ្នាំ។ កញ្ញា នី ណៃគី បានឱ្យដឹងបន្ថែមថា សត្វត្មាតវាជាប្រភេទសត្វស្លាប ដែលមានសារៈប្រយោជន៍ ដល់ប្រព័ន្ធអេកូឡូស៊ី…
-
ក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានបើកកិច្ចប្រជុំរឿងលោក ខឹម វាសនា ពាក់ព័ន្ធប្រជាពលរដ្ឋ លើជីវភាព មុខរបរ ការងារ សុខភាព អនាម័យ និងការសិក្សារបស់កុមារ

សៀមរាប៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបើកចំកិច្ចប្រជុំមួយពាក់ព័ន្ធរឿងលោក ខឹម វាសនា ប្រមូលផ្តុំប្រជាពលរដ្ឋនៅដីចម្ការម្រេចក្បែរភ្នំគូលែន ស្ថិតក្នុងភូមិថ្មជល ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ឥឡូវពលរដ្ឋប្រមាណជាង ១០០០នាក់ទៀត ដែលកំពុងរស់នៅលើដីនោះ អាជ្ញាធរខេត្តព្រួយជាខ្លាំងលើបញ្ហាជីវភាព មុខរបរ ការងារ សុខភាព អនាម័យ និងការសិក្សារបស់កុមារៗនៅទីនោះ ។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត នឹងមានការអញ្ជើញចូលរួមពីសំណាក់ មន្ទីរអង្គភាពពាក់ព័ន្ធ ស្ថាប័ននានា ជុំវិញខេត្ត លោកមេភូមិ មេឃុំ លោក អភិបាលរងស្រុក នាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករងទីចាត់ការ មេបញ្ជាការ កងកម្លាំងប្រដាប់អាវុធទាំង៣ គណៈបញ្ជាការរដ្ឋបាលក្រុង ស្រុក ជាច្រើននាក់ផងដែរ។ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានលើកឡើងថា កិច្ចប្រជុំនាពេលនេះ បានត្រួតពិនិត្យពិភាក្សា ទៅលើហេតុការណ៍ នឹងសភាពការណ៍មួយចំនួនដែលកំពុងកើតមានឡើងនៅក្នុងភូមិសាស្ត្ររបស់ខេត្តសៀមរាប ជាពិសេសការជួបជុំប្រមូលផ្តុំរបស់ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តនានា ដែលមានជំនឿ ទៅលើលោក…