-
អង្គការយូនីសេហ្វនឹងផ្តល់ម៉ាស៊ីនផលិតអុកស៊ីហ្ស៊ែនចំនួន៣៦គ្រឿងទៅឲ្យក្រសួងសុខាភិបាលនៅឆ្នាំ២០២៣

ភ្នំពេញ៖អង្គការយូនីសេហ្វ នឹងផ្ដល់ម៉ាស៊ីនអុកស៊ីហ្ស៊ែន ចំនួន ៣៦ គ្រឿងបន្ថែម ទៅឲ្យក្រសួងសុខាភិបាល ដែលនឹងដឹកមក ដល់កម្ពុជា នៅឆ្នាំ២០២៣ខាងមុខនេះខណៈដែលបានផ្ដល់ម៉ាស៊ីនផលិតអុកស៊ីហ្ស៊ែន ចំនួនមួយគ្រឿងបានមកដល់កម្ពុជារួចមកហើយ ហើយបាន ផ្តល់ទៅខេត្តព្រះវិហារ។ តាមរយៈជំនួបរវាងក្រសួងសុខាភិបាល និង អង្គការយូនីសេហ្វ (UNICEF )នៅទីស្ដីការក្រសួងសុខាភិបាល កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានពិភាក្សាគ្នា ក្នុងការជំរុញកម្មវិធី អាហារូបត្ថម្ភ នឹងផ្ដល់អនុសាសន៍ទៅដល់យូនីសេហ្វ ក្នុងការលើក កម្ពស់ និងជំរុញនូវកម្មវិធីថែទាំសុខភាពបឋម ដើម្បីធ្វើឱ្យកាន់តែមាន ភាព ប្រសើរឡើងនៃកម្មវិធីអាហារូបត្ថម្ភ និងការលើកកម្ពស់ការ អប់រំ សុខភាពដល់ប្រជាជន ដូចជាការផ្ដល់ចំណេះដឹងដល់មាតា និង កុមារដោយផ្ដោតសំខាន់លើការបំបៅកូនដោយទឹកដោះ ម្ដាយ មួយ មុខ គត់ ក្រោយសម្រាល រហូតដល់ប្រាំមួយខែ។ តំណាងអង្គការយូនីសេហ្វ គឺលោកស្រី ហ្វូរូហ្គ៍ ហ្វូយ៉ូហ្សាត បានថ្លែង អំណរគុណទៅដល់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាល ដាលជំងឺកូវីដ១៩ និងតែងតែគាំទ្រអង្គការយូនីសេហ្វ ក្នុងការអនុវត្ដ គម្រោង នានា។ ចំណែកប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា…
-
បញ្ជាការឯកភាពខេត្តកណ្តាល ត្រៀមរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

ខេត្តកណ្តាល ៖ រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដើម្បីត្រៀមរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ និងពិធីប្រណាំងទូក និងចាត់វិធានការអនុវត្តបទបញ្ជារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានខេត្តកណ្តាល ព្រមទាំងចាត់វិធានការអនុវត្តនូវផែនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ របស់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាលកាលពីដ្ងៃទី២០ ខែ កញ្ញា ឆ្នាំ២០២២។ ឯកឧត្តម គង់ សោភ័ណ្ឌ បានដាក់បទបញ្ជាដល់គណៈបញ្ជាការឯកភាពក្រុង-ស្រុកទាំង១១ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត និងត្រូវបង្រ្កាបឱ្យបាននូវល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេស ល្បែងលេងតាម Online ឱ្យអស់ពីមូលដ្ឋានរបស់ខ្លួន ក្រៅពីនេះត្រូវរួមសហការគ្នាក្នុងការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ដែលកើតមាននៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ដោយត្រូវចាត់វិធានការតាមផ្លូវច្បាប់ដោយមិនមានការលើកលែងជាដាច់ខាត់។ បន្ថែមពីលើនេះ ឯកឧត្តម ក៏បានជំរុញ និងលើទឹកចិត្តបន្ថែមទៀត ដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវ បង្កើនការខិតខំ យកចិត្តទុកដាក់បន្តទៀត លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធីភ្ជុំបិណ្ឌ និងពិធីប្រណាំងទូកក្នុងក្រុងតាខ្មៅ…
-
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមមនុស្សធម៌របស់ប្រទេសបារាំង បានសហការជាមួយមណ្ឌលសុខភាពខេត្តព្រះសីហនុ ចុះពិនិត្យសុខភាពជូនប្រជាពលរដ្ឋ

ខេត្តព្រះសីហនុ ៖ តាមរយៈក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌របស់ប្រទេសបារាំង ដែលមានគ្រូពេទ្យបង្អែកចំនួន ៦នាក់ និងគ្រូពេទ្យបារាំងចំនួន ១១នាក់ បានចុះពិនិត្យសុខភាពជូនប្រជាពលរដ្ឋ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។ គោលបំណងក្រុមគ្រូពេទ្យស្ម័គ្រចិត្តគឺ ដើម្បីលើកកម្ពស់សុខមាភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្ទឹងហាវ ។ នេះដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក៍ដូចក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខេត្តព្រះសីហនុ ក្រោមម្លប់សន្តិភាព ក្នុងការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ នៅក្រោមម្លប់សន្តិភាពដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ គួរបញ្ជាក់ថា ការចុះពិនិត្យជម្ងឺនេះ រយ:ពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ធ្វើឡើងនៅភូមិ៣ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ៕ ដោយ / គ្រី សម្បត្តិ
-
សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ធ្វើយុទ្ធនាការផ្សព្វផ្សាយលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២២ នៅទីរួមស្រុកបរកែវ

រតនគិរី ៖ នៅព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២២នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដែលមានឯកឧត្តម ញ៉ែម សំអឿន ជាប្រធាន បានធ្វើយុទ្ធនាការស្តីពី «ការផ្សព្វផ្សាយលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាបន្ន» ដឹកនាំដោយលោក ឌឹម ណាត នាយកសាខា ដោយមានការអញ្ជើញចូលរួមពី លោកស្រី ឡាំ ប៉ាប៉ាក អនុប្រធានគណៈកម្មាធិការអនុសាខា ស្រុកបរកែវ និងមន្រ្តីសាខា មន្រ្តីអនុសាខា មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក លោកគ្រូ អ្នកគ្រូទីប្រឹក្សាយុវជន យុវជនអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាសរុបចំនួន ៣៦នាក់ ស្ថិតនៅផ្លូវជាតិ ៧៨អា ចំណុចមុខផ្សារបរកែវ ភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី ។ នៅក្នុងយុទ្ធនាការខាងលើនេះ ក្រុមការងារបានចែកខិត្តប័ណ្ណផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ បិទស្ទិកឺចំណាំងផ្លាតតាមយានយន្តអ្នកធ្វើដំណើរ និងចាក់សារសម្លេង អានសារសម្លេងតាមឧឃោសនស័ព្ទ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវគោកទាំងអស់ មេត្តាយោគយល់អធ្យាស្រ័យក្នុងពេលធ្វើដំណើរ ហើយប្រកាន់យកវិធានការច្បាប់ដ៏តឹងរឹងចំពោះបទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីចៀសវាងពីការប្រឈមចំពោះផ្លូវច្បាប់ ការពារ អាយុជីវិតខ្លួនឯង និងអ្នកដទែ និងរួមគ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិយើង ។ គួរបញ្ជាក់ផងដែរថា…
-
ឯកឧត្តម យិន សាវ៉េន អញ្ជើញពិនិត្យមើលទូកអុំនិងទូកចែវ នៅវត្តទេពធីតារាម ដើម្បីរៀបចំត្រៀម ចូលរួម ប្រកួតក្នុងពិធីបុណ្យអុំទូក សំពះព្រះខែនៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ ឯកឧត្តម យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ និងព្រះគ្រូ ឆន ឆុង ព្រះអនុគណស្តីទី ក្រុងកំពង់ឆ្នាំង លោក បេ សារុំ អភិបាលរងក្រុងកំពង់ឆ្នាំងបាននិមន្ត និងអញ្ជើញពិនិត្យមើលទូកអុំ ទូកចែវ ស្ថិតនៅវត្តទេពធីតារាម ហៅវត្តយាយទេព ស្ថិតនៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ ព្រះគ្រូ ឆន ឆុង បានមានសង្ឃដីការបញ្ជាក់ថា នៅវត្តទេពធីតារាមនេះមានទូក អុំ ទូកចែវ ចំនួន ៣គ្រឿង ទូកទាំងបីនេះ ២គ្រឿងសភាពចាស់ទ្រុឌទ្រោម ដែលទាមទារធ្វើការជួសជុល កែលម្អឡើងវិញ ដើម្បីអាចចូលរួមប្រកួតបាន ។ ជារៀងរាល់ឆ្នាំង ទូកឈ្មោះទេធិតាសែនជ័យបរមីជំទាវទេព តែងតែបានចូលរួមប្រកួត ក្នុងព្រះរាជពិធីបុណ្យអកអំបុកសំពះព្រះខែតែងតែបានទទួលបានពានរង្វាន់ជ័យលាភីជាបន្តបន្ទាប់ផងដែរ ។ មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម យិន សាវ៉េន បានបញ្ជាក់ឱ្យដឹងថា នាពេលខាងមុខនេះ ខេត្តកំពង់ឆ្នាំងគ្រោងនឹងរៀបចំប្រណាំងទូក នៅក្នុងព្រះពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែដែលនឹងឈានមកដល់នាពេលខាងមុខនេះ…
-
មិនទុកយូរ..!! ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឲ្យស្រាវជ្រាវករណីនគរបាលចរាចរណ៍នៅរង្វង់មូលគួចកាណុង ដែលដឹកពលរដ្ឋទៅបញ្ចាំទូរស័ព្ទដើម្បីយកលុយមកបង់ប្រាក់ផាកពិន័យចំនួន ៥មុឺនរៀល

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យបើកការស្រាវជ្រាវករណីមន្ដ្រីនគរបាលចរាចរណ៍ នៅគោលដៅរង្វង់គួចកាណុង ដែលផាកពិន័យប្រជាពលរដ្ឋ ហើយគាត់គ្មានលុយ តែបែរជាមន្ដ្រីនគរបាលនៅគោលដៅនោះ ដឹកម្ចាស់ម៉ូតូដើម្បីយកទូរស័ព្ទទៅបញ្ចាំដើម្បីបានលុយមកបង់ប្រាក់ផាកពិន័យ នេះបើតាមការឲ្យដឹងពីលោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ។ លោកវរសេនីយ៍ សាន សុខសីហា បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំកំពុងធ្វើការងារនេះយ៉ាងយកចិត្តទុកដាក់បំផុត ជារួមឯកឧត្តមស្នងការ គាត់មិនដែលលើកលែងហើយក៏មិនដែលអនុគ្រោះឲ្យមន្ដ្រីអនុវត្តខុសរបៀបនេះឡើយ ឲ្យតែខុសយើងត្រូវអនុវត្តតាមវិន័យ ខុសយើងត្រូវតែដាក់ពិន័យ ប៉ុន្ដែបើមន្ដ្រីធ្វើល្អ យើងតែងតែមានការលើកសរសើរផ្ដល់ឋានន្ដរស័ក្ដិ និងតួនាទីជាដើម តែបើខុសយើងត្រូវតែអនុវត្តវិន័យកងកម្លាំង»។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរូបនេះ បានអះអាងទៀតថា ជុំវិញករណីនេះមន្ដ្រីនគរបាលជំនាញ កំពុងស្នើសុំកិច្ចសហការពីប្រជាពលរដ្ឋ ដើម្បីទៅចង្អុលបង្ហាញផ្ទាល់នៅគោលដៅដែលគាត់ត្រូវបានផាកពិន័យ ជាពិសេសមន្ដ្រីនគរបាលដែលដឹកគាត់ទៅបញ្ចាំទូរស័ព្ទ ដើម្បីយកលុយមកបង់ប្រាក់ផាកពិន័យតែម្ដង។ គួរជម្រាបថា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ មានហេតុការណ៍នគរបាលចរាចរណ៍នៅគោលដៅរង្វង់មូលស្ពានជ្រោយចង្វារ (រង្វង់មូលគូចកាណុងស្តាតចាស់) ចាប់ផាកពិន័យបុរសម្នាក់ដែលកំពុងបើកកង់បីដឹកទំនិញ ដោយសារមិនបានពាក់គន្លឹះត្រឹមត្រូវ ដោយតម្រូវឲ្យបង់ប្រាក់ផាកពិន័យចំនួន ៥ម៉ឺនរៀល ។ ប៉ុន្ដែអ្នកបើកកង់បីនោះ បានប្រាប់នគរបាលចរាចរណ៍ថា ខ្លួនមានតែលុយ…
-
អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយកម្លាំងគណៈបញ្ចាការឯកភាពខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យឃ្លាំងបញ្ចាំនៅតំបន់ឃ្លាំងរំសេវ

ភ្នំពេញ ៖ កម្លាំងអាជ្ញាធររាជធានីភ្នំពេញ បានសហការជាមួយកម្លាំងគណៈបញ្ចាការឯកភាពខណ្ឌទួលគោក នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ បានបន្តចុះត្រួតពិនិត្យតាមទីតាំងហាងបញ្ចាំនៅតំបន់ឃ្លាំងរំសេវ ក្នុងមូលដ្ឋានសង្កាត់ទឹកល្អទី៣ និងបាននាំខ្លួនមនុស្ស ៥នាក់យកទៅសាកសួរ ដើម្បីបន្តឆែកឆេរទីតាំងបញ្ចាំរកឯកសារនានាបន្ថែមទៀត។ ក្នុងប្រតិបត្តិការនេះដឹកនាំដោយលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ និងមានការសម្របសម្រួលដោយលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងកងកម្លាំងចម្រុះជាច្រើន។ ជាមួយគ្នានោះដែរ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញបានប្រាប់ឱ្យដឹងថា អាជ្ញាធរបានរកឃើញទីតាំងឃ្លាំងបញ្ចាំ ស្ថិតនៅភូមិ៣ ក្នុងមូលដ្ឋានសង្កាត់ទឹកល្អទី៣ មានចំនួន ៦០ទីតាំង ប៉ុន្តែរយៈពេល ២ថ្ងៃនេះ កម្លាំងអាជ្ញាធរបានចុះត្រួតពិនិត្យបានចំនួន ៩ទីតាំង ដោយរកឃើញទីតាំងដែលមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវចំនួន ៣ទីតាំង ហើយទីតាំងដែលមានអាជ្ញាប័ណ្ណចំនួន ៦ទីតាំង។ លោក ឃ្លាំង ហួត បានសង្កត់ធ្ងន់ថា មានអាជ្ញាប័ណ្ណ ឬមិនមានអាជ្ញាប័ណ្ណជារឿងមួយ ដោយឡែកទីតាំងដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវសូមប្រកបអាជីវកម្មឱ្យស្របច្បាប់ កុំប្រព្រឹត្តបទល្មើសក្រោមអាជ្ញាប័ណ្ណស្របច្បាប់ ដោយទទួលបញ្ចាំម៉ូតូខុសប្រក្រតី។ លោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌទួលគោកបានឱ្យដឹងថា ក្នុងរង្វង់ប្រតិបត្តិការរយៈពេល២ថ្ងៃមកនេះ កម្លាំងអាជ្ញាធរបាននាំខ្លួនម្ចាស់ទីតាំងចំនួន…
-
គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះពិនិត្យទីតាំងអគារខុនដូមួយកន្លែង សង្ស័យបង្កប់ល្បែងស៊ីសង

ភ្នំពេញ ៖ លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ នៅព្រឹកថ្ងៃអង្គារទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញ លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចម្រុះរដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យទីតាំងសង្ស័យបង្កប់ល្បែងស៊ីសងមួយកន្លែង ស្ថិតនៅក្នុងអាគារស្នាក់នៅរួមជាន់ទី១៩-២០ ផ្លូវ៦៥ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ លោក ចាប ឌីណា បានឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការនេះ មានការចូលរួមពីលោក សុង លី ស្នងការរងនគរបាលរាជធានីភ្នំពេញ, លោក ជា ខេមា អភិបាលខណ្ឌដូនពេញ, លោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ, លោក ថោង ពិសិដ្ឋ មេបញ្ជាការកងរជអាវុធហត្ថខណ្ឌដូនពេញ និងមានការសហការសម្របសម្រួលពីលោក គឹម ហុងសាន…
-
ឈាបនដ្ឋាន ជាច្រើនបូជាសពអ្នកស្លាប់ដោយសារ ជម្ងឺកូវីដ១៩ ក៏នៅតែមានតួនាទីយ៉ាងសំខាន់ក្នុងការបូជាសព សម្រាប់ប្រជាពលរដ្ឋទូទៅ ក្រោយបញ្ចប់ជម្ងឺកូវីដ១៩ ខណៈដែលនៅរាជធានីភ្នំពេញ ហើយឈាបនដ្ឋាននៅកណ្តាលក្រុងនឹងត្រូវបានបិទ ដោយបង្វែរមកវត្តប្រសិទ្ធីរីម្មារាម

ភ្នំពេញ៖ វត្តប្រសិទ្ធីរីម្មារាម ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញកសាងឈាបនដ្ឋាន ជាច្រើនដើម្បីបូជាសពអ្នកដែលបានស្លាប់ដោយសារ ជម្ងឺcovid-19 ហើយក្រោយបញ្ចប់កូវីដ-១៩ ឈាបនដ្ឋាននេះ វាក៏នៅតែមានតួនាទីយ៉ាងសំខាន់ក្នុងការបូជាសព សម្រាប់ប្រជាពលរដ្ឋទូទៅ ខណៈដែល ឈាបនដ្ឋាននៅកណ្តាលក្រុងនឹងត្រូវបានបិទ ដោយបង្វែរទិសមកកាន់ទីតាំងជាយក្រុងវិញ។ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ក្រោយបញ្ចប់ពិធីបុណ្យកាន់បិណ្ឌវេនទី១០ ត្រូវនឹងព្រឹកថ្ងៃទី២០កញ្ញានេះ វត្តប្រសិទ្ធីរីម្មារាម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ បានមានប្រសាសន៍លើកឡើងថា៖ វត្តប្រសិទ្ធីរីម្មារាម ជាវត្តថ្មីមួយ ដែលបានកសាងសមិទ្ធផលជាច្រើននៅក្នុងវត្តនេះ ហើយអ្វីដែលសំខាន់នោះ ទីអារាមនេះ ក្រោមការណែនាំពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន រដ្ឋបាលរាជធានីភ្នំពេញ បានកសាងឈាបនដ្ឋាន ជាច្រើននៅទីនេះ ដើម្បីបូជាសព អ្នកដែលស្លាប់ដោយសារ ជម្ងឺcovid-19 ខណៈដែលប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោកត្រូវបានរាតត្បាតខ្លាំងដោយជម្ងឺកូវីដ-១៩។ វត្តនេះបានដើរតួយ៉ាងសំខាន់ ដោយយើងបានបង្កើតឈាបនដ្ឋានជាច្រើន ដើម្បីបូជាសពអ្នកដែលស្លាប់ដោយសារជំងឺ covid-19 ជាមួយនិងការផ្តល់ម្ឈូស កោដិ ដោយមិនគិតថ្លៃជូនប្រជាពលរដ្ឋ ដែលមានបងប្អូន សាច់ញាតិ ស្លាប់ដោយជម្ងឺកូវីដ-១៩នេះផងដែរ។ ឯកឧត្តម ឃួង ស្រេង បានបន្តថា នេះជាការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដោយសម្តេចមិនត្រឹមតែ រំដោះប្រទេសជាតិចេញពីរបបប៉ុល ពត និងការកសាងអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនប៉ុណ្ណោះទេ…
-
សមត្ថកិច្ចឃាត់ខ្លួន ជនពាក់ព័ន្ធចំនួន ២១នាក់ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ១១ករណី ទូទាំងប្រទេស នៅថ្ងៃទី១៩ ខែកញ្ញា ម្សិលមិញ

ភ្នំពេញ ៖ ជនសង្ស័យចំនួន ២១ នាក់ ( ស្រី ១ នាក់ ) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុង ប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀន ចំនួន ១១ ករណីនៅទូទាំងប្រទេសកាលពីថ្ងៃ ទី ១៩ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញនេះ ។ ដូច្នេះសូមនិយាយថាទេចំពោះគ្រឿងញៀន គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ក្នុងចំណោមជនសង្ស័យទាំងចំនួន ២១ នាក់ រួមមាន ៖ ជួញដូរ ៦ ករណីឃាត់ ៨ នាក់ដឹក ជញ្ជូនរក្សាទុក៣ ករណីឃាត់ ៥ នាក់( ស្រី ១ នាក់ ) ចាត់ចែងសម្រួល ១ ករណីឃាត់ ២ នាក់ប្រើប្រាស់ ១ ករណីឃាត់ ៦ នាក់។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃ ទី ១៩ ខែកញ្ញា…