-
និវត្តន៍ជន ៤២ នាក់ទទួលអំណោយ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ក្នុងឱកាសបុណ្យកាន់វេនបិណ្ឌ និងភ្ជុំបិណ្ឌ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានអញ្ជេីញ ជួបសំណេះសំណាលជា មួយ និវត្តន៍ ជន នៃបញ្ជារការរដ្ឋានកងអាវុធហត្ថខេត្ត ចំនួន ៤២នាក់ នារសៀលថ្ងៃអង្គារទី២០ ខែកញ្ញា ឆ្នាំ ២០២២ ។ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានថ្លែងនូវក្តីអំណរគុណចំពោះ និវត្តន៍ជន ដែលបានកសាងស្នារដៃជូនជាតិមាតុភូមិ យ៉ាងច្រេី ន ដោយបានលះបង់ សាច់ស្រស់ ឈាមស្រស់ និងក្រុមគ្រួសារ ដេីម្បីប្រទេសជាតិ រហូតទទួលបានសុខសន្តិភាព ។ ការលះបង់របស់បងប្អូននិវត្តន៍ជន គឺបានបន្សល់ទុកនូវស្នារដៃ ល្អៗចំពោះប្រទេសជាតិយេីងផងដែរ ។ លោកឧត្តមសេនីយ៍ត្រី បានលេីកឡេីងបន្តថា ក្នុងនាមអាវុធ ហត្ថ ពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ រង នៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុហត្ថលេីផ្ទៃប្រទេស តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូននិវត្តន៍ជន…
-
អាជ្ញាធររៀបចំទីកន្លែងស្នាក់នៅខណៈស្ថានភាពប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងកើនឡើង

បន្ទាយមានជ័យ៖ អាជ្ញាធររៀបចំទីកន្លែងស្នាក់នៅខណៈស្ថានភាពប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងកើនឡើង ។ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យអញ្ជើញចុះពិនិត្យមើលទីតាំង និងរៀបចំទីកន្លែងស្នាក់នៅរបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារ ជំនន់ទឹកភ្លៀង នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ។ សូមបញ្ជាក់ផងដែរថា ចំនួនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងកើនឡើង ៣៥គ្រួសារដែលរស់នៅតាមមាត់ស្ទឹងមង្គលបូរី ក្នុងឃុំបត់ត្រង់ ស្រុកមង្គលបូរី ។ ខណៈស្ថានភាពទឹកស្ទឹងកើនឡើងលិចផ្លូវលំចូលទៅផ្ទះ ពួកគាត់សម្រេចចិត្តឡើងមកទីទួលសុវត្ថិភាពនៅផ្លូវវាងក្រុងសិរីសោភ័ណ ដែលក្រុមការងារបានរៀបចំជូន ។ ដោយឡែកនៅសង្កាត់ព្រះពន្លាចំនួន ៥គ្រួសារ នៅបេនឡាន ក្រុងសិរីសោភ័ណ ៕ ដោយ៖ឃិន គន្ធា
-
បុណ្យកាន់បិណ្ឌវេនទី១០ អភិបាលរាជធានីភ្នំពេញ ប្រគេនបច្ច័យព្រះសង្ឃជាង ៣២លាន២សែនរៀល សំរាប់កសាងទីអារាមវត្តប្រសិទ្ធីរីម្មារាម

ភ្នំពេញ៖ សម្រាប់បុណ្យកាន់បិណ្ឌវេនទី១០ ត្រូវនឹងថ្ងៃទី២០កញ្ញានេះ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ បានប្រគេនបច្ច័យចំពោះព្រះសង្ឃជាង ៣២លាន២សែនរៀល សំរាប់កសាងទីអារាមវត្តប្រសិទ្ធីរីម្មារាម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ដើម្បីឧទ្ទិសកុសល ផលបុណ្យទាំងនេះជូនដល់បុព្វកាលរីជន មានមាតា បិតា ញាតិការទាំង ៧សណ្តានដែលបានចែកឋានទៅកាន់លោកខាងមុខ ។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បានប្រគេនទេយ្យទានជាច្រើនមុខដល់ព្រះសង្ឃ ដូចជាសាដកចំនួន ០៧ បាយបិត្តបូរ ចំនួន១០ , អង្ករចំនួន ១០០គីឡូក្រាម មីចំនួន ២០កេស ទឹកក្រូច ៥០កេស ទឹកបរិសុទ្ធ ១០០កេស ស្ករស ៥០គីឡូក្រាម ត្រីខកំប៉ុង ០១កេស ទឹកដោះគោខាប់ ០១កេស ផ្លែឈើ ០២កន្ត្រក់ ក្រណាត់ស ២០ដុំ + ថវិកា ៤០,០០០រៀល បច្ច័យប្រគេនព្រះសង្ឃ ០៦អង្គ ក្នុង ០១អង្គ ៥០,០០០រៀល បច្ច័យប្រគេនព្រះចៅអធិការវត្ត…
-
សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តមុនីប្រសិទ្ធីវង្ស

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នេះ ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តមុនីប្រសិទ្ធីវង្ស សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង និងក្រុមគ្រួសារ ព្រមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាថ្នាក់ដឹកនាំជាន់ខ្ពស់ មន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងមន្រ្តីពន្ធាគារ នៃក្រសួងមហាផ្ទៃ អញ្ជើញបូជា ទៀន ធូប ផ្កា ភ្ញី និងគ្រឿងសក្ការៈដ៏ឧត្តមខ្ពង់ខ្ពស់ ថ្វាយព្រះរតនត្រ័យ ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងមួយអន្លើថ្វាយវត្ថុសក្ដិសិទ្ធក្នុងលោក ទេព្តាអភិបាលរក្សាទីអារាមវត្តមុនីប្រសិទ្ធីវង្ស និងឧទ្ទិសជូនចំពោះលោកអ្នកមានគុណ មានមាតា និងបិតា ពិសេសសម្ដេចអគ្គមហាធម្មពោធិសាលកិត្តិព្រឹទ្ធបណ្ឌិត ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតប្រធានព្រឹទ្ធសភា…
-
បណ្តាញឧបករណ៍ចាប់សញ្ញាសូរស័ព្ទត្រូវបានដាក់ពង្រាយនៅទន្លេមេគង្គ

ភ្នំពេញ៖ បណ្តាញឧបករណ៍ចាប់សញ្ញាសូរស័ព្ទ (Acoustic Receiver Network Deployed) ដំបូងគេ ត្រូវបានដាក់ ពង្រាយនៅ ទន្លេមេគង្គ ដែលនេះគឺផ្នែកមួយនៃកិច្ចខិតខំ ប្រឹងប្រែងជាលក្ខណៈអន្តរជាតិ ដើម្បីសិក្សាពីអាកប្បកិរិយា នៃការផ្លាស់ទីរបស់ប្រភេទត្រីទន្លេមេគង្គដ៏សំខាន់ៗ។ ក្រុមហ៊ុនហ្វីបាយអូ FISHBIO ដែលជាដៃគូគម្រោងអច្ឆរិយភាព នៃមេគង្គ បានដាក់ពង្រាយបណ្តាញឧបករណ៍ចាប់សញ្ញា សូរស័ព្ទ ដំបូងគេបង្អស់ នៅក្នុងទន្លេមេគង្គប្រទេសកម្ពុជា។ គម្រោងអច្ឆរិយភាពនៃមេគង្គបានលើកឡើងថា ទីតាំងដែលត្រូវ បាន ពង្រាយឧបករណ៍ចាប់សញ្ញាសូរស័ព្ទ គឺនៅតាមតំបន់ ដែល មាន ទឹកជ្រៅ និងគ្មានឧបសគ្គដែលអាចរារាំងសញ្ញានៃត្រីដែលឆ្លងកាត់ និងទីតាំងដែលត្រូវបានជ្រើសរើសក្នុងអំឡុង ពេលការស្ទង់មតិដែល បានធ្វើឡើងនៅដើមឆ្នាំ២០២២ ។ ក្នុងអំឡុងពេលពីរសប្តាហ៍ ក្រុមជីវវិទូមកពីក្រុមហ៊ុនហ្វីបាយអូ FISHBIO បានធ្វើការសហការជាមួយអេកូយុវទូត Young Eco Ambassadors (YEA) និងមន្រ្តីមកពីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប (IFReDI) ក្នុងការដាក់ពង្រាយ បណ្តាញឧបករណ៍ចាប់សញ្ញាសូរស័ព្ទនៅទូទាំងទន្លេមេគង្គ និង ទន្លេសេកុង ខេត្តស្ទឹងត្រែង ទន្លេសេសាន ទន្លេស្រែពក ខេត្តរតនគិរី នៃភាគឦសាននៃប្រទេសកម្ពុជា។…
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងសម្តេចតេជោ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អាគារជោព្យាបាលជំងឺកូវីដ-១៩ ម៉ាស៊ីនផលិតអុកស៊ីសែន និងអគារមន្ទីរពិសោធន៍ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ អគារតេជោព្យាបាលជំងឺកូវីដ ១៩ មន្ទីរពិសោធន៍ និងម៉ាស៊ីនផលិតអ៊ុកស៊ីសែន ស្ថិតក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ។ ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី បុគ្គលិក មន្ត្រីរាជការ ដោយក្តីនឹករលឹក ។ ឯកឧត្តម គួច ចំរើន អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ…
-
ថ្នាក់ដឹកនាំខេត្តកណ្ដាល ប្រកាសបើកយុទ្ធនាការ «គ្រួសាររឹងមាំ» ដែលជាយុទ្ធនាការលើកកម្ពស់ការយល់ដឹង ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ

ខេត្តកណ្ដាល ៖ លោកជំទាវ នួន នារតី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់ កិច្ច ការស្ដ្រី និងកុមារ (គ.ក.ស.ក) ខេត្តកណ្ដាល និងលោកជំទាវ ហ៊ុន កុសនី អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមកិច្ចការពារកុមារខេត្តកណ្ដាល បានអញ្ជើញចូលរួមពិធីប្រកាសបើកយុទ្ធនាការ «គ្រួសាររឹងមាំ» ការលើកកម្ពស់ការយល់ដឹង ដើម្បីលុបបំបាត់អំពើហិង្សាលើកុមារ និងការទប់ស្កាត់ការបំបែកកុមារចេញពីគ្រួសារដោយមិនចាំបាច់ ក្រោមអធិបតីភាពលោកជំទាវ ច័ន្ទ ហារ៉ានវដ្តី អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារបច្ចេកទេស លើកកម្ពស់ការយល់ដឹង និងទប់ស្កាត់អំពើហិង្សាលើកុមារ នៅសាលប្រជុំសាលាខេត្តកណ្តាលកាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។ លោកជំទាវ ច័ន្ទ ហារ៉ានវដ្តី អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារបច្ចេកទេស លើកកម្ពស់ការយល់ដឹងនិងទប់ស្កាត់អំពើហិង្សាលើកុមារ បានមានប្រសាសន៍ថា នេះជាព្រឹត្តិការណ៍មួយបានបង្ហាញពីការយកចិត្តទុកដាក់រួមគ្នា ក្នុងការលុបបំបាត់អំពើហិង្សាលើកុមារ និងអំពើរំលោភបំពានផ្សេងៗមកលើកុមារ សំដៅធ្វើឲ្យកាន់តែប្រសើរឡើងនូវការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីសិទ្ធិកុមារនៅកម្ពុជា។ លោកជំទាវ បានបន្ថែមទៀតថា ទន្ទឹមនិងនេះ យុទ្ធសាស្ត្រប្រាស្រ័យទាក់ទង លើកកម្ពស់ការយល់ដឹង ដើម្បីលុបបំបាត់អំពើហិង្សាលើកុមារ និងទប់ស្កាត់ការបំបែកកុមារចេញពីគ្រួសារដោយមិនចាំបាច់ ដែលហៅកាត់ថា…
-
កម្លាំងនគរបាលខណ្ឌ-ប៉ុស្ដិឬស្សីកែវ បង្ក្រាបករណីលួចម៉ូតូ មិនបានសម្រេច ឃាត់ខ្លួនបានជនសង្ស័យម្នាក់

ភ្នំពេញ៖ លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា កម្លាំងនគរបាលខណ្ឌ-ប៉ុស្ដិឬស្សីកែវ បង្ក្រាបករណីលួចម៉ូតូ មិនបានសម្រេច ឃាត់ខ្លួនបានជនសង្ស័យម្នាក់ នៅវេលាម៉ោង ១២និង ២៤នាទី ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២២ នៅចំណុចផ្ទះលេខ៧៨៩ ផ្លូវបេតុង ក្រុមទី៥ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ។ មន្ត្រីនគរបាលបានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ វណ្ណារ៉ា រតន: ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ យោធា មានទីលំនៅកន្លែងកេីតហេតុ។ ចំណែកជនសង្ស័យឈ្មោះ ប៉ែន សាមី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរគ្មាន មានទីលំនៅផ្ទះលេខ៥៣១០ ផ្លូវបេតុង ភូមិឃ្លាំងសាំង សង្កាត់ស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ សំភារៈ ដក ហហហូតមាន៖ សោរម៉ូតូ…
-
ឯកឧត្តម សាយ សំអាល់ ៖ សហគមន៍យើងនីមួយៗគួរមានស្បៀងអាហារហូបគ្រប់គ្រាន់ ជីវភាពកាន់តែល្អប្រសើរ នេះជាកត្តាសំខាន់ក្នុងការពារធនធានធម្មជាតិ

ខេត្តមណ្ឌលគីរី ៖ «សហគមន៍យើងនីមួយៗគួរមានស្បៀងអាហារហូបគ្រប់គ្រាន់ ជីវភាពកាន់តែល្អប្រសើរ នេះជាកត្តាសំខាន់ក្នុងការពារធនធានធម្មជាតិ»នេះជាការលើកឡើងរបស់ឯកឧត្តម សាយ សំអាល់ មន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសចូលរួមជាអធិបតីភាពនៃការដាំស្ដារព្រៃឈើ ក្លូនរុក្ខជាតិ រៀបចំថ្នាលបណ្ដុះកូនឈើ និងការពិនិត្យការចិញ្ចឹមពូជសត្វក្របី នៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ស្ថិតក្នុងភូមិសាស្រ្ត ខេត្តមណ្ឌលគីរី។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា វត្តមាននៅថ្ងៃនេះ ដើម្បីថ្លែងនូវការដឹងគុណ និង កោតសរសើរដល់មន្ត្រីឧទ្យានុរក្ស និង ប្រជាសហគមន៍ ដែលជាទ័ពស្រួច បានលះបង់កម្លាំងកាយ-ចិត្ត ពេលវេលា ដើម្បីបុព្វហេតុការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់។ ការដាំស្តារ និងក្លូនរុក្ខជាតិអាកាស្សានេះត្រូវបានឯកឧត្តមរដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ជាការរួមចំណែកឆ្លើយតបទៅនឹងគោលនយោបាយគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិប្រកបដោយនិរន្តរភាព ដើម្បីបំពេញនូវសេចក្តីត្រូវការចំពោះមុខ បន្ថយសម្ពាធលើការប្រើប្រាស់ សម្ភារសំណង់ និងគ្រឿងសង្ហារឹមដែលធ្វើពីឈើធម្មជាតិ ព្រមទាំងបំពេញសេចក្តីត្រូវការនៅក្នុងវិស័យឧស្សាហកម្មផងដែរ។ គួរបញ្ជាក់ថា ក្រសួងបរិស្ថានបានរៀបចំផែនការដាំស្ដារព្រៃឈើចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ ក្នុងគោលបំណងបង្កើនគម្របដីព្រៃឲ្យបានប្រសើរឡើង និងផ្តល់ជូនមន្ត្រីឧទ្យានុរក្សនូវចំណេះដឹង បទពិសោធន៍ក្នុងការធ្វើក្លូនរុក្ខជាតិ ក៏ដូចជាបច្ចេកទេសដាំដុះ និងថែទាំចម្ការឈើដាំ ព្រមទាំងការផ្សព្វផ្សាយឲ្យបានទូលំទូលាយចំណេះដឹង បច្ចេកទេស និងឱកាសការងារជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ។ ប្រភេទក្លូនឈើដែលដាំដុះពេលនេះជាប្រភេទឈើអាកាស្យា…
-
អ្នកស្រាវជ្រាវរកឃើញប្រភេទជីវៈចម្រុះកំពុងស្ថិតក្នុងការសង្ស័យថា អាចជាប្រភេទថ្មី នៅតំបន់ភ្នំក្នុងខេត្តកំពត

ខេត្តកំពត៖ ក្រោយការសិក្សាពីក្រុមជំនាញជីវៈចម្រុះនៃក្រសួងបរិស្ថាននាពេលថ្មីៗនេះ បានបង្ហាញថា តំបន់បេតិភណ្ឌធម្មជាតិ ភ្នំព្រះគុហារហ្លួង និងតំបន់បេតិភណ្ឌធម្មជាតិ ភ្នំទទុង-ភ្នំតូច ស្ថិតក្នុងខេត្តកំពត មានថនិកសត្វចំនួន១២ប្រភេទ ល្មូនចំនួន១៨ប្រភេទ និងថលជលិក (ក្រុមកង្កែប)៨ប្រភេទ ក្នុងនោះ៣ប្រភេទស្ថិតក្នុងក្រុមប្រភេទជិតផុតពូជបំផុត (CR) ២ប្រភេទស្ថិតក្នុងក្រុមប្រភេទជិតផុតពូជ (EN) និង២ប្រភេទទៀតស្ថិតក្នុងក្រុមប្រភេទងាយទទួលរងគ្រោះ(VU) និងប្រភេទជាច្រើនទៀតកំពុងស្ថិតក្នុងការកំណត់អត្តសញ្ញាណតាមបែបវិទ្យាសាស្ត្រ និងកំពុងស្ថិតក្នុងការសង្ស័យខ្ពស់ថាអាចជាប្រភេទថ្មី ហើយក្រុមការងារក៏បានប្រមូលសំណាកមួយចំនួនសម្រាប់រក្សាទុក និងសិក្សាបន្តផងដែរ។ ក្នុងទំព័រហ្វេសប៊ុកក្រសួងបរិស្ថានកាលពីថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២បានបញ្ជាក់ឱ្យដឹងថា ដោយមើលឃើញពីគុណតម្លៃនៃជីវៈចម្រុះ សេវាកម្មប្រព័ន្ធអេកូឡូស៊ី និងសម្បត្តិវប្បធម៌ធម្មជាតិ ជាពិសេសភ្នំថ្មកំបោរ និងល្អាងភ្នំជាច្រើន ទើបនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចេញអនុក្រឹត្យចំនួន២ គឺអនុក្រឹត្យលេខ ១២. អនក្រ.បក ស្តីពីការបង្កើតតំបន់បេតិភណ្ឌធម្មជាតិ ភ្នំព្រះគុហារហ្លួង (ទំហំ២៥ហត) ស្ថិតក្នុងឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត និងអនុក្រឹត្យលេខ ១៣. អនក្រ.បក ស្តីពីការបង្កើតតំបន់បេតិភណ្ឌធម្មជាតិ ភ្នំទទុង-ភ្នំតូច (ទំហំ៨៣,៤៤ហត) ស្ថិតក្នុងស្រុកដងទង់ និងស្រុកបន្ទាយមាស ខេត្តកំពត។ តាមការសិក្សាស្រាវជ្រាវ…