Category: ព័ត៌មានសង្គម

  • លទ្ធផលសិក្សា៖ ជនមានពិការភាពនៅតែជួបការលំបាកក្នុងការ ទទួល បានសេវាទឹកស្អាតនិងអនាម័យ

    លទ្ធផលសិក្សា៖ ជនមានពិការភាពនៅតែជួបការលំបាកក្នុងការ ទទួល បានសេវាទឹកស្អាតនិងអនាម័យ

    ភ្នំពេញ៖ លទ្ធផលសិក្សារួមគ្នាមួយបង្ហាញថា ជនមានពិការភាព នៅកម្ពុជានៅតែជួបការលំបាកក្នុងការទទួលសេវាទឹកស្អាត និង អនាម័យនៅក្នុងគ្រួសារ ហើយស្ត្រីមានពិការភាពបានក្លាយជាជន ងាយរងគ្រោះដែលពិបាកក្នុងការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងអនាម័យ។ ការសិក្សារួមគ្នារវាងអង្គការ Water Aid កម្ពុជា សហការជាមួយ សកលវិទ្យាល័យអនាម័យនិងវេជ្ជសាស្ត្រត្រូពិកនៃទីក្រុងឡុងដ៍ (LSHTM) ផ្សារភ្ជាប់គោលការណ៍ ណែនាំថ្នាក់ជាតិស្ដីពីកម្មវីធី ផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យសម្រាប់ជនមានពិការ ភាពជាមួយនឹងការអនុវត្តបទពិសោធន៍ពីប្រទេសកម្ពុជា។ លទ្ធផលនៃការសិក្សានេះ ត្រូវបានលើកមកធ្វើបទបង្ហាញ នៅក្នុងសិក្ខាសាលាមួយនៅថ្ងៃទី១៥ខែកញ្ញា នៅភោជនីយ ដ្ឋានទន្លេបាសាក់២។ កញ្ញា ងួន សុភកណិកា ទីប្រឹក្សាបច្ចេកទេសឯករាជ្យរបស់គម្រោង សិក្សានៃអង្គការ Water Aid ថ្លែងថា ជនមានពិការភាពជាច្រើនមិន បានលាងសម្អាតរាងកាយឲ្យបានញឹកញាប់ តាមដែលពួកគេចង់បាន នោះទេ ដោយត្រូវពឹងផ្អែកលើអ្នកថែទាំដូចជា៖ សកម្មភាពងូតទឹក ការប្រើប្រាស់បន្ទប់ទឹក និងការបោកគក់សម្លៀកបំពាក់ជាដើម។កញ្ញាបន្ថែម៖ «ក្រុមគោលដៅដែលបានផ្ដល់បទសម្ភាស លើកឡើង ថា ពួកគេចង់បានបង្គន់ធំជាងនេះដើម្បីឲ្យរទេះរុញ អាចចូលទៅក្នុង បន្ទប់ទឹក ខណៈបន្ទប់កំពង់ប្រើប្រាស់ពុំមានជម្រាល បង្កភាពងាយ ស្រួល ហើយមួយវិញទៀតបញ្ហាប្រឈមមានជាប់ពាក់ព័ន្ធ នឹងការ ខ្វះខាតថវិកាដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនិងអនាម័យ»។ ជាមួយគ្នានេះ…

  • អភិបាលរាជធានី កោតសរសើរ នគរបាលពន្លត់អគ្គីភ័យដែលបានចុះជួយអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យបានទាន់ពេលវេលានិងទទួលបានការសាទរពីប្រជាពលរដ្ឋ

    អភិបាលរាជធានី កោតសរសើរ នគរបាលពន្លត់អគ្គីភ័យដែលបានចុះជួយអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យបានទាន់ពេលវេលានិងទទួលបានការសាទរពីប្រជាពលរដ្ឋ

    ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានសំដែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះនគរបាលពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលបានបំពេញការងារយ៉ាងល្អ រហូតទទួលបានការកោតសរសើរពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញ ក្នុងការចុះជួយអន្តរាគមន៍បាញ់ពន្លត់អគ្គីភ័យបានទាន់ពេលវេលា។ ការសម្ដែងនូវការកោតសរសើរនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២២ ខណៈដែលឯកឧត្តម អភិបាលរាជធានៅភ្នំពេញអញ្ជើញសំណេះសំណាលនិងផ្ដល់ជាអំណោយជូននគរបាលពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន១៤៥នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនៅការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យនិងសង្រ្គោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងផងដែរថា កាលពីមុនសម្រាប់ប៉ូលីសអគ្គិភ័យគឺតែងតែមានការលេចឮនៅព័ត៌មានមិនល្អមួយចំនួនពាក់ព័ន្ធនឹងការចុះអន្តរាគមន៍នៃការពន្លត់អគ្គីភ័យ។ប៉ុន្តែសម្រាប់ពេលនេះគឺកម្លាំងប៉ូលិសការិយាល័យបង្ការនិងពន្លត់អគ្គិភ័យរាជធានីភ្នំពេញ ពិតជាទទួលបាននូវការកោតសរសើរពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងរាជធានីភ្នំពេញ ពោលគឺ នៅពេលដែល មានអគ្គីភ័យកើតឡើង រថយន្តពន្លត់អគ្គីភ័យបានទៅដល់ទីតាំងកើតហេតុភ្លាមៗនិងបានជួយអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យបានទាន់ពេលវេលា។ ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា៖ សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងយកចិត្តដាក់ពីសុខ ទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដោយសម្ដេចមិនត្រឹមតែបានរំដោះប្រទេសជាតិ ចេញពីរបបប៉ុលពតប៉ុណ្ណោះទេ តែបានអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនថែមទៀត ។ជាមួយគ្នានោះ ពាក់ព័ន្ធនឹងការរាតត្បាតនៃជំងឺ covid-19 សម្តេចបានស្វះស្វែងរកវ៉ាក់សាំងការពារជំងឺ covid-19 មកចាក់ជូនបងប្អូនប្រជាពលរដ្ឋបានគ្រប់គ្នា រហូតធ្វើឱ្យសេដ្ឋកិច្ចប្រទេសងើបឡើងវិញ។ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ផងដែរថា ចំពោះអំណោយដែលត្រូវប្រគល់ជូនមន្ត្រីនគរបាលបង្ការពន្លត់អគ្គីភ័យនិងសង្រ្គោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន១៤៥នាក់នេះ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយក្នុងម្នាក់ៗទទួលបាន…

  • ប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅក្នុងភូមិធម្មជាតិរុនតាឯកជាង ៥០០គ្រួសារបានទទួលអំណោយពីសម្តេចតេជោ ហ៊ុន សែន

    ប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅក្នុងភូមិធម្មជាតិរុនតាឯកជាង ៥០០គ្រួសារបានទទួលអំណោយពីសម្តេចតេជោ ហ៊ុន សែន

    សៀមរាប ៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប និងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បាននាំយកគ្រឿងឧបភោគបរិភោគដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មកចែកជូនដល់បងប្អូនប្រជាពលរដ្ឋជាង ៥០០គ្រួសារ ដែលបានស្ម័គ្រចិត្តរុះរើផ្ទះនៅក្នុងតំបន់រមណីយដ្ឋានអង្គរ មករស់នៅក្នុងភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ឯកឧត្តម ទៀ សីហា បានធ្វើការថ្លែងអរគុណចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់របស់ខ្លួន ចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅតាំងលំនៅដ្ឋានថ្មីស្ថិតនៅតំបន់ភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី តាមរយៈនៃចាប់ឆ្នោតទទួលយកដីឡូតិ៍ ដែលផ្តល់ដោយរាជរដ្ឋាភិបាល។ ការដែលអោយបងប្អូនប្រជាពលរដ្ឋចាកចេញពីតំបន់រមណីយដ្ឋានអង្គរនេះ គឺជាបំណងការពារសម្បត្តិបេតិកភណ្ឌនៅក្នុងតំបន់អង្គរ ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ក្នុងតម្លៃប្រកបដោយមោទនភាព សម្រាប់ការចូលរួមអភិវឌ្ឍក្រុងទេសចរណ៍ វប្បធម៌ដ៏ទាក់ទាញ ហើយដែលការចូលរួមនេះ វាបានបង្កើតឡើងនូវជីវភាពថ្មីរស់នៅលើដីកម្មសិទ្ធិស្របច្បាប់ដ៏កក់ក្តៅបំផុត ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ក៍បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋ កាន់កាប់ដីធ្លី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ដែលបានស្ម័គ្រចិត្តរុះរើចេញពីទីតាំងនោះ ដើម្បីមករស់នៅតំបន់ថ្មី នឹងជួយធ្វើឱ្យប្រាសាទអង្គរវត្ត…

  • ក្រុមអតីតសិស្សវិទ្យាល័យកំពង់ធំ ខេត្តកំពង់ធំឆ្នាំ១៩៨២-១៩៨៥ ធ្វើពិធីជួបជុំសម្តែងការដឹងគុណលោកគ្រូ អ្នកគ្រូ

    ក្រុមអតីតសិស្សវិទ្យាល័យកំពង់ធំ ខេត្តកំពង់ធំឆ្នាំ១៩៨២-១៩៨៥ ធ្វើពិធីជួបជុំសម្តែងការដឹងគុណលោកគ្រូ អ្នកគ្រូ

    (កំពង់ធំ)៖ក្រុមអតីតសិស្សវិទ្យាល័យកំពង់ធំ ខេត្តកំពង់ធំឆ្នាំ១៩៨២-១៩៨៥ ធ្វើពិធីជួបជុំសម្តែងការដឹងគុណលោកគ្រូ អ្នកគ្រូ រាត្រីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២២ នៅភោជនីយដ្ឋានរស្មីច័ន្ទពេញវង់ ស្ថិតនៅភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ លោក ហេង សុខារី ជាអតីតសិស្សបានលើកឡើងថា ការជួបជុំគ្នានេះមានគោលបំណងប្រមូលគៀងគរឡើងវិញនូវមិត្តភក្តិដែលបានបែកគ្នាបន្ទាប់ពីខកខានបានជួបគ្នាដោយសារវិបត្តិកូវីដ១៩ និងសម្តែងនូវការដឹងគុណ ដល់អតីតលោកគ្រូ អ្នកគ្រូ ដែលធ្លាប់មានអនុស្សាវរីយ៍ ក្នុងការខិតខំបណ្តុះបណ្តាលនូវ ការអប់រំទាំងកាយវាចារ្យ និងចិត្ត ដោយមិនគិតពីប្រាក់កម្រៃ ព្រមទាំងអាយុជីវិត ដែលលោកគ្រូ អ្នកគ្រូមួយចំនួនមានវ័យចាស់ ចូលនិវត្តន៍ ហើយខ្លះទៀតបានស្លាប់បាត់ជីវិតហើយដែរ។ លោកបន្តថា នេះជាលើកទី៧ហើយដែលបានការរៀបចំពិធីនេះនិង ដើម្បីជាគំរូដែលបង្ហាញពីភាពសាមគ្គីគ្នាជាធ្លុងមួយ ដោយមិនមានភាពរើសអើង មិនប្រកាន់វណ្ណៈ ជាតិសាសន៍ មាន ក្រនោះឡើយ និងការប្រមូលគៀងគរនូវមិត្តភត្តិ ព្រមទាំងធ្វើការបង្ហាញនូវភាពជោគជ័យ ដែលកើតចេញពី ការតស៊ូពីបាតដៃទទេក្លាយជាថ្នាក់ដឹកនាំ ឬអាជីវករ ដោយកើតចេញពីការតាំងចិត្តដ៏មុះមុត ជំនះឧបសគ្គមិនរាថយ ដែលធ្វើឱ្យទទួលបានផ្លែផ្កាគួរជាទីពេញចិត្ត។ លោក ហេង សុខារី ក៏បានផ្តាំផ្ញើដល់អតីតសិស្សជួយជម្រុញអប់រំដល់កុមារ និងផ្សព្វផ្សាយដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ជៀសឱ្យឆ្ងាយពីគ្រឿងញៀន ដើម្បីឱ្យខ្លួនក្លាយជាកូនល្អ…

  • សមាជិកព្រឹទ្ធសភា និងមិត្តភក្តិអតីតសិស្សវិទ្យាល័យកំពង់ធំ ១៩៨២ អញ្ជើញកាន់បិណ្ឌវេនទី៨ នៅវត្តឥន្ទ្រីសំវរៈ (ហៅវត្តកំពង់ធំ)

    សមាជិកព្រឹទ្ធសភា និងមិត្តភក្តិអតីតសិស្សវិទ្យាល័យកំពង់ធំ ១៩៨២ អញ្ជើញកាន់បិណ្ឌវេនទី៨ នៅវត្តឥន្ទ្រីសំវរៈ (ហៅវត្តកំពង់ធំ)

    (កំពង់ធំ)៖លោក ជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា លោក ឧកញ៉ា គុយ លាងគី និងមិត្តភក្តិអតីតសិស្សវិទ្យាល័យកំពង់ធំ១៩៨២ អញ្ជើញកាន់បិណ្ឌវេនទី៨ នៅវត្តឥន្ទ្រីសំវរៈ (ហៅវត្តកំពង់ធំ) ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២២ ។ លោកជំទាវ ឃួន ឃុនឌី បានបញ្ជាក់ថា បច្ចុប្បន្នយើងបានកសាងប្រទេសពីបាតដៃទទេដោយខិតខំស្តារនិងកសាងឡើងវិញជាបណ្តើរៗនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជា ផ្លូវថ្នល់ ស្ពាន ទំនប់ ប្រឡាយ សាលារៀន មន្ទីរពេទ្យ និងវត្តអារាម តាមរយៈនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បានអនុវត្តដោយជោគជ័យនូវដំណើរការសមាហរណកម្មអតីតតំបន់ត្រួតត្រាដោយខ្មែរក្រហម ចូលក្នុងសង្គមជាតិ និងធ្វើសន្តិភាវូបនីយកម្ម ប្រទេសជាតិទាំងមូល លើមូលដ្ឋានបង្រួបបង្រួមជាតិដែលបាននាំមកនូវសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង ។ លោកជំទាវបន្តថា ជារៀងរាល់ឆ្នាំនៅក្នុងរដូវនៃពិធីបុណ្យកាន់បិណ្ឌប្រជាពុទ្ធបរិស័ទតែងតែរួមគ្នាធ្វើបុណ្យធ្វើទានតាមទីអារាម ដោយមាននាំយកនូវគ្រឿងសក្ការបូជាមានទៀនធូបផ្កាភ្ញីបូជាចំពោះព្រះពុទ្ធអង្គនិងព្រះរតនត្រ័យនិងទេយ្យទាន មានគ្រឿងឧបភោគ-បរិភោគជាច្រើនមុខ រួមនិងបច្ច័យយកមកប្រគេន ព្រះសង្ឃ និងរាប់បាត្រ បង្សុកូល ដើម្បីធ្វើបុណ្យឧទ្ទិសកុសលផលបុណ្យ ដល់បុព្វការីជន សាច់សារលោកហិត…

  • រយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី១៧-១៨ខែកញ្ញាឆ្នាំ២០២២ កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងបានលុងបើកប្រតិបត្តិការចុះបង្រ្កាបទីតាំងល្បែងសុីសងខុសច្បាប់នៅក្រុងបានលុង បានជាច្រេីនកននលែង

    រយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី១៧-១៨ខែកញ្ញាឆ្នាំ២០២២ កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងបានលុងបើកប្រតិបត្តិការចុះបង្រ្កាបទីតាំងល្បែងសុីសងខុសច្បាប់នៅក្រុងបានលុង បានជាច្រេីនកននលែង

    រតនគិរី ៖ ជាលទ្ធផលនៃប្រតិបត្តិការខាងលើកម្លាំងជំនាញបានធ្វេីកិច្ចសន្យាអប់រំណែនាំដល់ម្ចាស់ផ្ទះ និងម្ចាស់អាជីវកម្ម ឆ្នោត ឡូតូអេឡិចត្រូនិច ជល់មាន់ អនឡាញ និងភ្នាល់បាល់ អនឡាញបានចំនួន ៩ទីតាំង ក្នុងនោះ ទីតាំង ភ្នាល់អនឡាញចំនួន ២ទីតាំងនិងធ្វេីកិច្ចសន្យាអប់រំឱ្យបញ្ឃប់។ សូមបញ្ជាក់ថា៖អនុវត្តតាមបទបញ្ញាដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន រដ្ឋបាលខេត្តរតនគីរីដែលមាន ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត បានដាក់បទបញ្ញាយ៉ាងមុឺងម៉ាត់ដល់រដ្ឋបាលក្រុង ស្រុកទាំង ៩និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ចុះធ្វើប្រតិបត្តិការទប់ស្កាត់និងបង្រ្កាប ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទក្នុងភូមិសាស្រ្តខេត្តរតនគិរី ដោយចាប់ពីពេលនេះតទៅនៅមូលដ្ឋានភូមិឃុំសង្កាត់ ក្រុង ស្រុកទាំងអស់ក្នុងខេត្តមិនត្រូវឱ្យមានល្បែងសុីសងខុសច្បាប់នោះទេ ។ ហើយបើមូលដ្ឋានណាបណ្តែតបណ្តាយឱ្យមាន ល្បែងសុីសងខុសច្បាប់ មូលដ្ឋាននោះជាអ្នកទទួលខុសត្រូវ ពោលគឺ ប្រឈមនឹងការដកហូតមុខតំណែងតែម្តង៕ដោយ គតិ យុត្ត

  • មេបញ្ជាការកងទ័ពជើងគោក បន្តផ្តល់អំណោយដល់អតីតយុទ្ធជន ដែលមានជីវភាពក្រលំបាក ៣៥គ្រួសារ នៅក្នុងឱកាសថ្ងៃកាន់បិណ្ឌ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ

    មេបញ្ជាការកងទ័ពជើងគោក បន្តផ្តល់អំណោយដល់អតីតយុទ្ធជន ដែលមានជីវភាពក្រលំបាក ៣៥គ្រួសារ នៅក្នុងឱកាសថ្ងៃកាន់បិណ្ឌ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ

    ខេត្តព្រះវិហារ៖ មេបញ្ជាការកងទ័ពជើងគោក និងជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅតែបន្តឧបត្ថម្ភអំណោយ គ្រឿងឧបភោគ បរិភោគ និងថវិកា ដល់អតីតយុទ្ធជន ដែលមានជីវភាពក្រីក្រ ៣៥គ្រួសារ ដែលការផ្តល់ជូននោះ បានធ្វើឡើងតាមរយៈ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ដែលជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ នៅក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ ។ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងថា អំណោយដែលបាននាំយកផ្តល់ជូន បងប្អូនអតីតយុទ្ធជនទាំង ៣៥គ្រួសារ ដែលមានជីវភាពក្រីក្រនៅពេលនេះ គឺជាការឧបត្ថម្ភដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ រួមទាំងភរិយា នៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរយើងនេះ ។ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានបញ្ជាក់ថា អំណោយដែលត្រូវផ្តល់ជូន អតីតយុទ្ធជនក្រីក្រទាំង ៣៥គ្រួសារ នៅពេលនេះ ក្នុង ១គ្រួសារៗ…

  • រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ៖ យើងជាមនុស្សចាស់ ចង់ធ្វើអ្វីត្រូវធ្វើឲ្យហើយ ព្រោះពេលវេលារបស់យើងនៅតិចណាស់

    រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ៖ យើងជាមនុស្សចាស់ ចង់ធ្វើអ្វីត្រូវធ្វើឲ្យហើយ ព្រោះពេលវេលារបស់យើងនៅតិចណាស់

    ខេត្តពោធិ៍សាត់៖ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ ឯកឧត្តម ស៊ុយ សែម មានប្រសាសន៍ថា យើងទាំងអស់គ្នាជាមនុស្សចាស់ ចង់ធ្វើអ្វីត្រូវធ្វើឲ្យហើយទៅ ព្រោះពេលវេលារបស់យើងនៅតិចណាស់ ប្រយ័ត្នដល់ពេលហូបលែងកើត ដើរលែងរួច ទើបស្ដាយក្រោយ។ ឯកឧត្តមលើកឡើងបែបនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិកបណ្ដាញនិវត្តជនទូទាំងស្រុកបាកានចំនួន ៣៥៧នាក់ នាថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២២។ ឯកឧត្តម ស៊ុយ សែម បានសម្ដែងទឹកចិត្តសប្បាយរីករាយដែលបានជួបជាមួយបងប្អូននិវត្តជនស្រុកបាកានជាថ្មីម្ដងទៀត ព្រមទាំងបានកោតសរសើរដល់បេះដូងស្រលាញ់រាប់អាន និងរួមសុខរួមទុក្ខជាមួយគ្នាពីមួយឆ្នាំទៅមួយឆ្នាំកាន់តែមានភាពស្និទ្ធស្នាល។ ការបង្កើតបណ្ដាញនិវត្តជននេះពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់ ក្នុងការជួយគ្នាទៅវិញទៅមក បានជួបជុំសួរសុខទុក្ខគ្នាសម្រាប់ជីវិតចុងក្រោយរបស់មនុស្សចាស់។ ឯកឧត្តមមានប្រសាសន៍ថា យើងទាំងអស់គ្នាពិតជាមានមោទនភាពណាស់ ដែលបានបម្រើការងារជូនជាតិមាតុភូមិនិងប្រជាជន រហូតដល់ពេលចូលនិវត្តនាពេលនេះ។ យើងបានបន្សល់ទុក្ខនូវស្នាដៃនិងសមិទ្ធផលជាច្រើនសម្រាប់កូនចៅជំនាន់ក្រោយដែលជាអ្នកបន្តវេណ។ យើងអស់កម្លាំងក៍ពិតមែន តែយើងនៅមានចំណេះដឹងនិងបទពិសោធន៍ សម្រាប់ជួយតម្រង់ទិសឲ្យក្មេងៗធ្វើតាមគន្លង ដែលយើងធ្លាប់ធ្វើកន្លងមកទទួលបានជោគជ័យ និងបានសេចក្ដីសុខមកដល់សព្វថ្ងៃនេះ។ យើងបានឆ្លងកាត់បញ្ហារាប់ម៉ឺនជំពូក អ្វីៗដែលកើតមានសព្វថ្ងៃនេះមិនមែនធ្លាក់ពីលើមេឃនោះទេ គឺមនុស្សជំនាន់មុននិងជំនាន់តៗគ្នាជាអ្នកធ្វើ ដូច្នេះសូមក្មេងៗជំនាន់ក្រោយបន្តវប្បធម៌នេះឲ្យបានជារៀងរហូត។ ឯកឧត្តម ស៊ុយ សែម បន្តទៀតថា យើងចាស់ៗហើយត្រូវថែរក្សាសុខភាពនិងធ្វើជីវិតឲ្យរីករាយ។ លុយដែលយើងមានសព្វថ្ងៃនេះ មិនមែនជារបស់យើងយកទៅជាមួយបានទេ។ បើយើងឃ្លានអ្វីត្រូវតែហូបទៅតាមលទ្ធភាពដែលយើងមាន ហើយបើចង់ទៅលេងកំសាន្តនៅកន្លែងណា ឬចង់ទៅជួបមិត្តភក្កិបងប្អូនដើម្បីជជែកគ្នាលេង យើងត្រូវតែទៅឲ្យហើយទៅ ព្រោះយើងនៅសល់ពេលតិចណាស់ កុំចាំដល់ពេលដើរលែងរួច ហូបលែងកើត ទើបស្ដាយក្រោយ។…

  • ប្រជាពលរដ្ឋឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល អរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានជួយស្ថាបនាផ្លូវបេតុងជូនពួកគាត់

    ប្រជាពលរដ្ឋឃុំព្រែកអញ្ចាញ  ស្រុកមុខកំពូល ខេត្តកណ្ដាល អរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានជួយស្ថាបនាផ្លូវបេតុងជូនពួកគាត់

    កណ្តាល ៖ ផ្លូវបេតុងឆ្អឹងដែកជាង៣គីឡូម៉ែត្រអំណោយសម្តេចតេជោដែលទើបស្ថាបនារួចជូនប្រជាពលរដ្ឋឃុំព្រែកអញ្ចាញ ស្រុកមុខកំពូលខេត្តកណ្ដាលបានសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋមូលដ្ឋានបានយ៉ាងល្អប្រសើរនិងកំពុងរួមចំណែកលើកកម្ពស់សោភ័ណភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋានប្រកបដោយផាសុខភាព។ សមិទ្ធិផលផ្លូវបេតុងថ្មីជាង៣គីឡូម៉ែត្រនេះ ស្ថិតតាមបណ្ដោយមាត់ទន្លេរមេគង្គចាប់ពីភូមិកណ្ដាល ឃុំព្រែកអញ្ចាញទៅដល់ព្រំប្រទល់ ឃុំបាក់ខែង ស្រុកមុខកំពូល ដែលបានស្ថាបនាទទឹង ៧ម៉ែត្រ ចាក់បេតុងកម្រាស់ ០,២ម៉ែត្រប្រើឆ្អឹងដែក ១០លី និងត្រូវបំពាក់លូប្រអប់១កន្លែងឆ្លងកាត់ផ្លូវមានប្រវែង ៨ម៉ែត្រគុណនឹង ៦ម៉ែត្រ ព្រមទាំងដាក់លូអ៊ុយតាមចញ្ចើមផ្លូវប្រវែង ២៧០ម៉ែត្រ។ ប្រជាពលរដ្ឋឃុំព្រែកអញ្ចាញ អរគុណដឹងគុណក្រៃលែងចំពោះសម្តេចតេជោដែលបានជួយធ្វើផ្លូវបេតុងដែលជាសមិទ្ធិផលដ៏ធំធេងមួយទៀត ជូនពួកគាត់។ ឯកឧត្តម គង់ អៀង អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំព្រែកអញ្ចាញ ក្នុងឱកាសអញ្ជើញចុះពិនិត្យផ្លូវនេះនាព្រឹងថ្ងៃទី១៩ កញ្ញា បានឱ្យដឹងថា ផ្លូវនេះបានស្ថាបនារួចរាល់ជាស្ថាពរ ប្រកបដោយគុណភាព និងសោភ័ណភាព មុនរដូវបុណ្យភ្ជំបិណ្ឌដូចការគ្រោងទុកដើម្បីបង្កលក្ខណ:ងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ នាព្រឹកថ្ងៃដដែលនេះ ឯកឧត្តម អនុរដ្ឋលេខាធិការ គង់ អៀង ក៏បានអញ្ជើញសូរសុខទុក្ខ អតីតយុទ្ធជន និង និវត្តន៍ជន នៅក្នុងឃុំព្រែកអញ្ចាញសរុប ១៥៦នាក់ដែលក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមបានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំជំនាន់ក្រោយក៏ដូចជាប្រជាពលរដ្ឋទាំងអស់សូមកុំឲ្យរើសអើងនិវត្តន៍និងអតីតយុទ្ធជនព្រមទាំងគ្រួសាររបស់ពួកគាត់ ។ ឯកឧត្តម គង់ អៀង សង្កត់ធ្ងន់ថា បើមិនមានពួកគាត់ពីអតីតកាលក៏មិនមានបច្ចុប្បន្ននេះដែរ។ ក្នុងឱកាសនោះ ឯកឧត្តម…

  • ការធ្លាក់ចុះចំនួន អ្នករៀប អាពាហ៍ពិពាហ៍ ធ្វើឲ្យជប៉ុន កាន់តែ ប្រឈមខ្លាំងនឹង បញ្ហា ប្រជាសាស្ត្រ

    ការធ្លាក់ចុះចំនួន អ្នករៀប អាពាហ៍ពិពាហ៍ ធ្វើឲ្យជប៉ុន កាន់តែ ប្រឈមខ្លាំងនឹង បញ្ហា ប្រជាសាស្ត្រ

    ប្រជាជន ស្រីប្រុសជប៉ុន ដែលមានអាយុ ចន្លោះពី ១៨ ទៅ ៣៤ឆ្នាំ មានទំនោរ មិនចង់ រៀបការ កាន់ តែ ច្រើន ជាងមុន ។ ក្រុមអ្នក ជំនាញ បាន ទាញសញ្ញាអាសន្ន ថា និន្នាការនេះ នឹង ធ្វើ ឲ្យ ប៉ះពាល់ដល់ កិច្ច ខិត ខំ ប្រឹង ប្រែង របស់រដ្ឋាភិបាលជប៉ុន ក្នុងការ ដោះស្រាយ វិបត្តិ ប្រជាសាស្ត្ររបស់ ប្រទេស ។វិទ្យាស្ថានជាតិ ប្រជាជន និងសន្តិសុខសង្គម របស់ជប៉ុន និយាយថា លទ្ធផលនៃការស្ទង់មតិឆ្នាំ ២០២១ របស់ខ្លួន ដែលបានចេញផ្សាយ នៅក្នុងខែកញ្ញានេះ នឹងទៅបង្កើនក្តីព្រួយបារម្ភ អំពីអត្រាកំណើតទាប ។យោងតាមការស្ទង់មតិ ១៧,៣% នៃបុរស និង ១៤,៦% នៃស្ត្រីជប៉ុន ដែលមានអាយុចន្លោះពី…