Category: ព័ត៌មានសង្គម

  • បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំពង្រឹងភារកិច្ចការងារប្រវត្តិសាស្ត្រយោធា

    បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំពង្រឹងភារកិច្ចការងារប្រវត្តិសាស្ត្រយោធា

    កំពង់ធំ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយខេត្តកំពង់ធំ បានបើកកិច្ចប្រជុំក្រុមការងារប្រវត្តិសាស្ត្រយោធា ដើម្បីពង្រឹងតួនាទីភារកិច្ចការងារប្រវត្តិសាស្ត្រយោធាក្នុងដំណាក់កាលថ្មី ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ។ លោកវរសេនិយទោ អ៊ូ ឆេងកន នាយ សេនាធិការរង អនុប្រធានក្រុមការងារ ប្រវត្តិសាស្ត្រយោធា នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាន ឡើងរាយការណ៍ អំពីផែនការសំខាន់ៗ ចាំបាច់មួយចំនួនដែលថ្នាក់ដឹកនាំ ក្រុម ការងារប្រវត្តិសាស្ត្រយោធា ថ្នាក់យោធភូមិភាគទី ៤ បានប្រគល់ជូន ។ ឧត្តមសេនីយ៍ត្រី ង៉ាង ស មេបញ្ជាការរងទទួលបន្ទុកប្រធានក្រុមការងារប្រវត្តិសាស្រ្ត នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងរាយការណ៍អំពីលទ្ធផលការងារសំខាន់ៗ ដែលក្រុមការងារប្រវត្តិសាស្ត្រយោធាសម្រេចបាន និងលើកឡើងពីផែនការសំខាន់ៗមួយចំនួន ដែលអង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវអនុវត្តក្នុងការចងក្រងខ្លឹមសារឯកសារ រូបភាព ដើម្បីចូលរួមធ្វើបទបង្ហាញក្នុងអង្គសិក្ខាសាលាការងារប្រវត្តិសាស្ត្រយោធានៅថ្នាក់យោធភូមិភាគទី៤ នៅពេលដ៏ខ្លីខាងមុខនេះ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះក្រុមការងារប្រវត្តិសាស្ត្រយោធារបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំបំពេញភារកិច្ចសម្រេចបានជោគជ័យ តាមផែនការដែលថ្នាក់លើបានប្រគល់ជូន ។ ឧត្តមសេនីយ៍ទោ សោម…

  • រដ្ឋបាលខេត្តកំពតគំរោងនឹងធ្វើការជួសជុលថ្មីនូវ ស្ពានចាស់ ឬស្ពានឥន្ទធនូ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍

    រដ្ឋបាលខេត្តកំពតគំរោងនឹងធ្វើការជួសជុលថ្មីនូវ ស្ពានចាស់ ឬស្ពានឥន្ទធនូ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍

    កំពត ៖ នៅក្នុងកិច្ចប្រជុំ សាមញ្ញក្រុមប្រឹក្សាខេត្តលើកទី៤០ អាណត្តិទី៣ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជឹង ផល្លាប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្ត ។ នៅក្នុងរបៀបវារៈនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្តកំពត និងមានគម្រោងគោលដៅ ក្នុងការអភិវឌ្ឍក្រុងកំពត ដើម្បីប្រែក្លាយ ឱ្យបានសាកសមជាខេត្តទេសចរណ៍ ពិសេសការជួសជុលថ្មីឡើងវិញនូវស្ពានចាស់ឬស្ពានឥន្ទីនូ ដើម្បីឆ្លើយតបទៅនឹងការរីកម្រើនរបស់ខេត្តផង និងសម្រួលដល់ការធ្វើចរាចរ បញ្ចៀសការកកស្ទះផង ។ នៅក្នុងគម្រោងការនេះរដ្ឋបាលខេត្តបានលើកជាគម្រោងត្រៀមលក្ខណៈក្នុងការអភិវឌ្ឍខេត្ត ទី១.តាមបណ្ដោយព្រែកកំពតចាប់ពីចំណុចផ្ទះលោកស្នងការខេត្តរហូតដល់ទីស្នាក់ការប្រចាំការទិសខេត្តកំពត-កែប ដែលមានប្រវែងជាង ២០០០ម៉ែត្រ ដោយពង្រីកឲ្យទៅជាឆ្នេរមួយដ៏ស្រស់ស្អាត សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពត និងក៏ជាតំបន់ទេសចរណ៍មួយសម្រាប់ទទួលភ្ញៀវជាតិអន្តរជាតិមកទស្សនាកំសាន្តនៅទីនេះ។ ទី២.ចាប់ពីស្ពានឥន្ធនូ ឬស្ពានចាស់ រហូតដល់ស្ពានកំពុងបាយ ឬស្ពានថ្មី ដែលមានប្រវែងជាង ៦០០ម៉ែត្រ ដែលចំណុចនេះគឺធ្វើឲ្យស្អាត សាកសមជាទីក្រុងទេសចរណ៍ ដែលមានផ្ទៃដីជាង ៣ហិចតា ចំណុចនេះនៅពេលដែលសាងសង់រួច គម្រោងនិងដាក់ឈ្មោះថាឆ្នេរតេជោ។ ហើយចំពោះលូទឹកស្អុយដែលហូរចូលព្រែក ធ្វើជាលូប្រអប់និងធ្វើអាងប្រព្រឹត្តិកម្មមុននឹងបង្ហូរចូលព្រែក ឬធ្វើលូបញ្ជៀសឲ្យហូរធ្លាក់ទៅសមុទ្រតែម្ដង។ ទី៣ គម្រោងជួសជុលស្ពានឥន្ធនូ ឬស្ពានចាស់ ឡើងវិញ ដែលជាចំណុចសំខាន់…

  • អ្នកធ្វើដំណើរនិងអ្នកបើកបរ ត្រូវយល់ដឹង និងមានសុជីវធម៌ លើសពីការគោរពច្បាប់ និងសញ្ញាចរាចរណ៍ផ្លូវគោក

    អ្នកធ្វើដំណើរនិងអ្នកបើកបរ ត្រូវយល់ដឹង និងមានសុជីវធម៌ លើសពីការគោរពច្បាប់ និងសញ្ញាចរាចរណ៍ផ្លូវគោក

    បន្ទាយមានជ័យ៖ អ្នកធ្វើដំណើរនិងអ្នកបើកបរ ឬអ្នកប្រើប្រាសផ្លូវថ្នល់ត្រូវតែយល់ដឹងនិងមានសុជីវធម៌ គុណធម័ជាចម្បង ។ ពោលគឺលើសពីការគោរពច្បាប់ សញ្ញាចរាចរណ៍ផ្លូវគោកទើបមានសុវត្ថិភាពចរាចរណ៍ ឬអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។ លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យនិយាយដូច្នេះក្នុងពិធីផ្សព្វផ្សាយសុវត្តិភាព ការធ្វើចរាចណ៍នៅតាមផ្លូវជាតិនៃសប្ដាហ៍ ជាតិ សុវត្ថិភាព ចរាចរណ៍ ផ្លូវ គោក លេីក ទី ១៣ កាលពីថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២២ ដើម្បីរួម គ្នា គាំទ្រ ការរឹតបន្តឹង អនុវត្តន៍ ច្បាប់ ស្តី ពី ចរាចរណ៍ ផ្លូវគោក ទាំងអស់គ្នា។ យោងតាមរបាយការណ៍របស់លេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត លោក សុក ចាន់ថា បានឱ្យដឹងថា នៅក្នុងរយៈពេល០៩ខែដើមឆ្នាំ២០២២ បញ្ហាការឆ្លងរាតត្បាតនៃជម្ងឺកូវីដ-១៩ បានធូស្បើយមួយកម្រិតធំ និងជាអំឡុងពេលដែលកិច្ចការជាតិបានដំណើរការឡើងវិញគ្រប់វិស័យ ស្របពេលយានយន្ត មានកំណើនប្រមាណ១,១៤% ក្នុងភូមិសាស្ត្រខេត្ត និង ៣០%ទូទាំងប្រទេស ។ ក្នុងនោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្នុងខេត្តនេះ ចំនួនអ្នកស្លាប់ និងអ្នករងរបួស…

  • ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្រីស្នំ បើកវេទិកាសាធារណៈ ការពង្រឹងគុណភាពសិក្សាក្នុងបរិបទឌីជីថល និងដោះស្រាយ បង្ក្រាបការប្រឈមនានា

    ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្រីស្នំ បើកវេទិកាសាធារណៈ ការពង្រឹងគុណភាពសិក្សាក្នុងបរិបទឌីជីថល និងដោះស្រាយ បង្ក្រាបការប្រឈមនានា

    សៀមរាប៖ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្រីស្នំ បើកវេទិកាសាធារណៈ ស្តីពីការពង្រឹងគុណភាពសិក្សាក្នុងបរិបទឌីជីថល និងដោះស្រាយ បង្ក្រាបការប្រឈមនានា ស្ថិតនៅសាលាវិទ្យាល័យ ២៨មករា ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ជាអនុប្រធានអង្គរភាពប្រឆាំងអំពើពុករលួយ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកស្រីស្នំ ខេត្តសៀមរាប ។ ឯកឧត្តម ស៊ាន បូរ៉ាត បានបង្ហាញថា ការបើកវេទិកាសាធារណៈ ស្តីពីការពង្រឹងគុណភាពសិក្សាក្នុងបរិបទឌីជីថល និងដោះស្រាយ បង្ក្រាបការប្រឈមនានា ពេលនេះ គឺក្នុងគោលបំណងដើម្បីរកដំណោះស្រាយជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាប្អូនៗ ក្មួយៗសិស្សានុសិស្ស ដែលមានកង្វល់ពាក់ព័ន្ធបញ្ហាផ្សេងៗ ក្នុងការរស់នៅប្រចាំថ្ងៃកន្លងមក។ ការសិក្សារៀនសូត្រ គឺជាផ្នែកមួយ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សឱ្យមានសមត្ថភាពគ្រប់គ្រាន់ ការបណ្តុះបណ្តាលសិស្សឱ្យមានគ្រឹះរឹងមាំពីតូច គឺជាកត្តាដ៍សំខាន់បំផុត ព្រោះកុមារគឺជាក្រដាសស ដូច្នេះបើយើងបានផ្តល់ចំណេះដឹងជាមូលដ្ឋានគ្រឹះរឹងមាំដល់ពួកគាត់ពីតូចហើយនោះ ការបន្តសិក្សារបស់ពួកគាត់នៅបឋមសិក្សាឬនៅឧត្តមសិក្សា នឹងទទួលបានជោគជ័យ ដោយសារតែក្នុងខួរក្បាលរបស់ពួកគាត់ មានការចង់រៀន ចង់ចេះ ចង់ដឹងស្រាប់ហើយ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបន្តកសាង និងអភិវឌ្ឍធនធានមនុស្សលើគ្រប់ផ្នែក ប្រកបដោយគុណភាព និងមានគុណធម៌ល្អ…

  • រដ្ឋបាលខេត្តកំពង់ធំ នាំយកគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃនៅវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ) ចូលរួមកម្មវិធីកាន់បិណ្ឌវេនទី៧

    រដ្ឋបាលខេត្តកំពង់ធំ នាំយកគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃនៅវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ) ចូលរួមកម្មវិធីកាន់បិណ្ឌវេនទី៧

    (កំពង់ធំ) ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំនិងលោកជំទាវ ដឹកនាំមន្ត្រីរាជការ ព្រមទាំងកងកម្លាំងទាំងបី បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌជាមួយបងប្អូនពុទ្ធបរិស័ទក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ)តាមប្រពៃណីទំនៀមទំលាប់របស់ប្រជាជនខ្មែរ ស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា បុណ្យភ្ជំបិណ្ឌជាបុណ្យមួយដ៏ធំនៃប្រពៃណីទំនៀមទំលាប់របស់ប្រជាពលរដ្ឋខ្មែរ ដែលកាន់សាសនាព្រះពុទ្ធ គោរពតាំងពីយូលង់ណាស់មកហើយ។ សម្រាប់ពិធីកាន់វេនបិណ្ឌនេះពុទ្ធសាសនាខ្មែរយើង បានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ១រោជ ខែភទ្របទ ដល់ថ្ងៃ១៤រោជ ខែភទ្របទ ហើយថ្ងៃបុណ្យភ្ជុំធំត្រូវនឹងថ្ងៃ១៥រោជ ខែភទ្របទ ដែលពុទ្ធបរិស័ទយើង មកជួបជុំបងប្អូនឪពុកម្ដាយ ។ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ក៏បានអំពាវនាវដល់ដល់ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទទាំងអស់ចូលរួម និងផ្សព្វផ្សាយឲ្យបានទូលំទូលាយពិធីបុណ្យភ្ជុំបិណ្ឌជាបុណ្យប្រពៃណីរបស់ខ្មែរដើម្បីឲ្យក្មេងជំនាន់ក្រោយគាត់បានយល់កាន់តែច្បាស់។ សូមឱ្យឪពុកម្ដាយទាំងអស់ណែនាំកូនឲ្យចៀសឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានគ្រប់ៗគ្នា ពិសេសពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ ដើម្បីការពារអាយុជីវិតរបស់ខ្លួន ៕ ដោយ ប៊ុន រដ្ឋា

  • យានយន្តល្មើសចំនួន ៣០៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលពីថ្ងៃទី១៥ ខែកញ្ញា ម្សិលមិញ

    យានយន្តល្មើសចំនួន ៣០៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលពីថ្ងៃទី១៥ ខែកញ្ញា ម្សិលមិញ

    ភ្នំពេញ ៖ សមត្ថកិច្ចជំនាញ ចររាចរណ៍ ផ្លូវគោក នៅទូទាំងប្រទេស បានដាក់គោលដៅ សរុប ១៥៤ គោលដៅ ដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ក្នុងនោះ មានយានយន្តចូលគោលដៅចំនួន ២.១៤១ គ្រឿងម៉ូតូ ចំនួន ១.៥២៣ គ្រឿងក្នុងនោះ រក ឃើញយានយន្តល្មើសសរុប ចំនួន ៣០៩ គ្រឿង មាន ម៉ូតូចំនួន ២៥៤គ្រឿង ត្រូវបាន ផាកពិន័យ តាមអនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅទូទាំងប្រទេស ។ នេះបើយោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាល ចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈស្តីពី ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ ផ្លូវគោកកាលពីថ្ងៃ ទី១៥ ខែកញ្ញា ឆ្នាំ ២០២២ ម្សិលមិញ។ ប្រភពដដែលបានបន្តថា ដោយឡែកក្នុងរយៈពេល១៥ ថ្ងៃ ( ថ្ងៃ ទី…

  • ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តសក្តិ និងប្រគល់ប័ណ្ណសរសើរ ជូនដល់មន្ត្រីនគរបាលជាតិ

    ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តសក្តិ និងប្រគល់ប័ណ្ណសរសើរ ជូនដល់មន្ត្រីនគរបាលជាតិ

    ភ្នំពេញ ៖ ដោយបានទទួលការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៤:០០នាទី នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបើកកិច្ចប្រជុំប្រចាំខែកញ្ញា និងលើកទិសដៅការងារអនុវត្តសម្រាប់ខែតុលា ឆ្នាំ២០២២ និងផ្សព្វផ្សាយផែនការបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ព្រមទាំងប្រារព្វពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង បំពាក់ឋានន្តសក្តិ និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ចាន់ កក្តិខុម និងលោកវរសេនីយ៍ឯក ចាន់ គ្រឹស្នា ស្នងការរង។ ក្នុងពិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមពី លោក តិមា សោភា អភិបាលរង នៃគណៈអភិបាលខណ្ឌសែនសុខ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ លោក កញ្ញា អធិការរងនាយផ្នែក នាយប៉ុស្តិ៍ និងមន្ត្រីពាក់ព័ន្ធ ចំណុះអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕ ដោយ៖ ឆៃហួត និងប៊ុនធី

  • ឃាត់ខ្លួន ជនពាក់ព័ន្ធចំនួន ២៩នាក់ ក្នុងការបង្ក្រាបបទល្មើស គ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេសនៅថ្ងៃទី១៥ ខែកញ្ញា ម្សិលមិញ

    ឃាត់ខ្លួន ជនពាក់ព័ន្ធចំនួន ២៩នាក់ ក្នុងការបង្ក្រាបបទល្មើស គ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេសនៅថ្ងៃទី១៥ ខែកញ្ញា ម្សិលមិញ

    ភ្នំពេញ ៖ ជនសង្ស័យចំនួន ២៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ១៥ករណី នៅទូទាំងប្រទេស កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ។ ដូច្នេះ សូមនិយាយថា ទេចំពោះគ្រឿងញៀន គ្រឿងញៀន បំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក.! ក្នុងចំណោម ជនសង្ស័យចំនួន ២៩នាក់ រួមមាន៖ ជួញដូរ ៨ករណី ឃាត់ ១៤នាក់ ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ១០នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៥នាក់។ វត្ថុតាងដែលចាប់យកសរុប ក្នុងថ្ងៃទី១៥ ខែកញ្ញា រួមមាន ៖ -មេតំហ្វេតាមីន(Ice) ស្មើរ ១៦,១២ក្រាម និង១៨កញ្ចប់តូច-ល្បាយសារធាតុផ្សំកេតាមីន ស្មើរ ៤៧៧៥៩៩៨,០ក្រាម ។ ជាលទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាប៖ នគរបាល ៖ ៩អង្គភាព ១-មន្ទីរ៖…

  • ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការ ខេត្ត កែប ចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្តសត្ថាធម្មវិហារ (ហៅវត្តភ្នំពោន)

    ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការ ខេត្ត កែប ចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្តសត្ថាធម្មវិហារ (ហៅវត្តភ្នំពោន)

    ខេត្តកែប ៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ ខេត្ត មន្ត្រី រាជការ កងកំលាំង ទាំងបី បានអញ្ជើញចូលរួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ កាន់បិណ្ឌវេនទី៥ នៅវត្តសត្ថាធម្មវិហារហៅវត្តភ្នំពោន ស្ថិតនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នៅព្រឹកថ្ងៃទីខែកញ្ញា ឆ្នាំ២០២២។ ពិធីកាន់បិណ្ឌបានប្រព្រឹត្តទៅតាមទំនៀមទំលាប់ប្រពៃណីយ៍ព្រះពុទ្ធសាសនាដ៏រុង រឿងនៃយើង ដោយធ្វើបទនមស្សការព្រះរតនត្រ័យ សមាទានសិល និងរាប់បាត្រ ដារ បង្សុកូល ឧទ្ទិសកុសល្យផលបុណ្យ ជូនដល់បុព្វការីជន មានជីដូន ជីតា មាតា បិតា គ្រូឧបជ្ឈាយាចារ្យ ញាតិកាទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅ សូមឲ្យបានទៅសោយសុខ នាទីស្ថានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងវេរប្រគេនចតុបច្ច័យដល់ ព្រះសង្ឃគង់ចាំវស្សាអស់កាលត្រីមាស សម្រាប់ប្រើប្រាស់ ចាត់ចែងបន្តកសាងទីសេនាសនៈ នៅក្នុងអារាមវត្តផងដែរ ។ បច្ច័យទេយ្យទាន និងគ្រឿងបរិក្ខារ ដែលបានវេរប្រគេនព្រះសង្ឃ រួមមាន មី ទឹកត្រី…

  • គណៈបញ្ជាការឯកភាព ខេត្តកំពង់ឆ្នាំង បន្តសកម្មភាពយ៉ាងមមាញឹក បានដឹកនាំមន្ត្រីជំនាញ និងសមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសនេសាទ ក្នុងរដូវបិទការនេសាទនេះ

    គណៈបញ្ជាការឯកភាព ខេត្តកំពង់ឆ្នាំង បន្តសកម្មភាពយ៉ាងមមាញឹក បានដឹកនាំមន្ត្រីជំនាញ និងសមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសនេសាទ ក្នុងរដូវបិទការនេសាទនេះ

    ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ចចម្រុះដឹកនាំដោយ ឯកឧត្តម សាន់ យូ អភិបាលរង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំក្រុមសមត្ថកិច្ច ចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទក្នុងរដូវហាមឃាត់ក្នុង ភូមិសាស្ត្រស្រុកកំពង់លែង ចំណែកមន្ត្រីខណរដ្ឋបាលជលផលកំពង់ឆ្នាំង នៅថ្ងៃទី១៤ ខែកញ្ញា ក៏បានចុះបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រស្រុកបរិបូរណ៍ និងស្រុកកំពង់ត្រឡាចផងដែរ។ យោងតាមរបាយការណ៍របស់ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា៖ នៅថ្ងៃទី១៥ ខែកញ្ញា ឯកឧត្តម បានដឹកនាំសមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសនេសាទនៅចំណុច អន្សមប្រឡាក់ស្ថិតនៅក្នុងភូមិប្រឡាយមាស ភូមិក្រងផ្ទិល ក្នុងឃុំប្រឡាយមាស និងចំណុចអាងប្អេទំនប់ជីខ្លា ឃុំដារ ស្រុកកំពង់លែង ។ ជាមួយគ្នានេះ របាយការណ៍របស់ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំង ក៏បានរាយការណ៍ជូនគណៈបញ្ជាការឯកភាពខេត្តដែរថា កាលពីថ្ងៃទី១៤ ខែកញ្ញា សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផល សហការជាមួយគណៈបញ្ជាការឯកភាពស្រុកបរិបូណ៌ គណៈបញ្ជាការឯកភាពស្រុកកំពុងត្រឡាច ប្រតិបត្តិការចុះបង្ក្រាបទល្មើសនេសាទនៅចំណុចបឹងលង្វែក បឹងកក់ អ្នកតាហាង ស្រុកកំពង់ត្រឡាច និងនៅចំណុចកំពង់ព្រះ ក្នុងស្រុកបរិបូណ៌ផងដែរ…