Category: ព័ត៌មានសង្គម

  • តុលាការកំពូល ជម្រះបណ្តឹងសាទុក្ខ បុរសម្នាក់ ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ជាង ៩គីឡូក្រាម

    តុលាការកំពូល ជម្រះបណ្តឹងសាទុក្ខ បុរសម្នាក់ ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ជាង ៩គីឡូក្រាម

    ភ្នំពេញ ៖ តុលាការកំពូល កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញនេះ បានបើកសវនាការ ជំនុំជម្រះលើបណ្ដឹងសាទុក្ខរបស់ជនជាប់ចោទម្នាក់ ជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូន និងជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅផ្ទះលេខ២៧ ផ្លូវ១១ ភូមិបឹងឈូក សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨កន្លងទៅ។ លោក យូរ ឧត្តរា ជាប្រធានចៅក្រមប្រឹក្សា ជំនុំជម្រះ នៃតុលាការកំពូល បានអោយដឹងថា ជនជាប់ចោទ រូបនេះ មានឈ្មោះ ហេង សុខឡាយ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ ជាគ្រូរបើកឡាន។ ក្នុងសំណុំរឿងនេះ ជនជាប់ចោទ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់គុកកំណត់២០ឆ្នាំ ពីបទ ដឹកជញ្ជូន និងជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន យោងទៅតាមមាត្រា ៤០ នៃច្បាប់ ស្តីពីការត្រួតពិនិត្យ គ្រឿងញៀន។ ប៉ុន្តែ ជនជាប់ចោទ បានប្តឹងរឧទ្ទរណ៍…

  • កម្ពុជារកឃើញករណីឆ្លងថ្មីនៃមេរោគអេដស៍លើមនុស្ស ១១០០នាក់ ក្នុងឆ្នាំ២០២១

    កម្ពុជារកឃើញករណីឆ្លងថ្មីនៃមេរោគអេដស៍លើមនុស្ស ១១០០នាក់ ក្នុងឆ្នាំ២០២១

    ភ្នំពេញ ៖ កម្ពុជារកឃើញករណីឆ្លងថ្មីនៃមេរោគអេដស៍លើមនុស្ស ១ ១០០នាក់ក្នុងឆ្នាំ២០២១ ដែលជាចំនួនមួយខ្ពស់គួរឲ្យបារម្ភ និង បានប៉ះពាល់ដល់កម្មវិធីជាតិកាត់បន្ថយអត្រាអ្នកឆ្លងថ្មី ឲ្យនៅរង្វង់ ២៥០នាក់ក្នុងមួយឆ្នាំត្រឹមឆ្នាំ២០២៥។ ក្នុងចំណោមអ្នកឆ្លងថ្មីចំនួន១១០០នាក់នេះ បុរសនិងក្មេងប្រុស មានរហូតដល់៧១ភាគរយ ខណៈក្រុមមនុស្សដែលឆ្លងមេរោគ អេដស៍ ច្រើនជាងគេ គឺជាក្រុមមនុស្សដែលស្ថិតក្នុងអាយុចន្លោះពី ១៥ ទៅ ២៤ ប្រមាណ ៤២ភាគរយ។ លោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការខាណា( KHANA) បានលើកឡើងបន្ថែម នៅថ្ងៃទី១៣ខែកញ្ញាថា ក្នុងចំណោមអ្នក ឆ្លងថ្មីជាង១ពាន់នាក់នេះ គឺភាគច្រើនជាអ្នកស្រឡាញ់ភេទដូចគ្នា។ លោកថា៖ «ទិន្នន័យនេះបង្ហាញថា ក្រុមដែលប្រឈមខ្លាំងជាងគេ ជាក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ជាពិសេសទំនាក់ទំនងរវាង បុរស និង បុរស។» អ្នកជំនាញរូបនេះបានគូសបញ្ជាក់ទៀតថា មូលហេតុដោយសារ គេគិតថា ការរួមភេទជាមួយមនុស្សមានភេទដូចគ្នាគឺមិនឆ្លង ការរួមភេទដោយប្រើស្រោមមានអត្រាតិចជាង ៥០ភាគរយ បូករួមទាំងប្រើប្រាស់គ្រឿងញៀននិងគ្រឿងស្រវឹង ព្រមទាំងការ ទទួល បានព័ត៌មានអំពីការបង្ការពីឆ្លងមេរោគអេដស៍ នៅមាន កម្រិត។ លោក ជួប សុខចំរើន៖…

  • សមត្ថកិច្ចឃាត់ខ្លួន ជនពាក់ព័ន្ធចំនួន ៧៥នាក់ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ២៧ករណី ទូទាំងប្រទេស ថ្ងៃទី១១ ខែកញ្ញា ម្សិលមិញ

    សមត្ថកិច្ចឃាត់ខ្លួន ជនពាក់ព័ន្ធចំនួន ៧៥នាក់ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ២៧ករណី ទូទាំងប្រទេស ថ្ងៃទី១១ ខែកញ្ញា ម្សិលមិញ

    ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៧៥ នាក់ ( ស្រី ១ នាក់ ) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ២៧ ករណី នៅទូ ទាំង ប្រទេស នៅ ថ្ងៃ ទី ១១ ខែកញ្ញា ឆ្នាំ២០២២២ ម្សិលមិញ នេះ ។ ដូចច្នេះ សូមនិយាយថា ទេ ចំពោះ គ្រឿងញៀន គ្រឿងញៀន បំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ក្នុង ចំណោម ជនសង្ស័យ ទាំង ចំនួន ៧៥ នាក់ រួម មាន ៖…

  • សមាគមកាយឫទ្ធិនារីកម្ពុជា ប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកថ្មី លើកទី២៤ ចំនួនជាង ៥០០នាក់

    សមាគមកាយឫទ្ធិនារីកម្ពុជា ប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកថ្មី លើកទី២៤ ចំនួនជាង ៥០០នាក់

    ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ សមាគមកាយឫទ្ធិនារីកម្ពុជា បានប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកាថ្មី លើកទី២៤ ចំនួនជាង ៥០០នាក់ ខណៈអ្នកចូលរួមសរុបមានចំនួនប្រមាណជាង ៦០០នាក់ ស្ថិតនៅអគារG ដឺព្រេមៀ សេនធ័រ សែន សុខ ក្រោមអធិបតីភាព លោកជំទាវឧកញ៉ាបណ្ឌិត តាន់ ផល្លី សហស្ថាបនិកា និងជាទីប្រឹក្សាជាន់ខ្ពស់សមាគមកាយឫទ្ធិនារីកម្ពុជា តំណាងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា និងមន្ត្រីជាន់ខ្ពស់សមាគមកាយឫទ្ធិនារីកម្ពុជាមួយចំនួនទៀត ។ តាងនាមតំណាង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការនៃ សមាគមកាយឫទ្ធិនារីកម្ពុជា លោកជំទាវឧកញ៉ាបណ្ឌិត តាន់ ផល្លី បានសម្ដែងនូវសេចក្ដីសោមន្សរីករាយក្រៃលែង និងសូមស្វាគមន៍ យ៉ាង កក់ក្ដៅដល់សមាជិកា សមាជិកគាំទ្រថ្មី ដែលស្ម័គ្រចិត្ត មកចូលរួម ជាសមាជិក សមាគមកាយ ឫទ្ធិ នារីកម្ពុជា ក្នុងថ្ងៃនេះ។ លោកជំទាវ បានបញ្ជាក់ថា ក្នុងឱកាសនេះផងដែរ សម្ដេចព្រះ មហាក្សត្រី…

  • ឆេះផ្ទះស្តុកគ្រឿងអំពូលភ្លើង LED មួយកន្លែងនៅខណ្ឌសែនសុខ រងការខូចខាតទាំងស្រុង

    ឆេះផ្ទះស្តុកគ្រឿងអំពូលភ្លើង LED មួយកន្លែងនៅខណ្ឌសែនសុខ រងការខូចខាតទាំងស្រុង

    ភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះស្តុកអំពូលភ្លើង LED មួយកន្លែង ក្នុងនោះបានបំផ្លាញសម្ភារៈអស់ទាំងស្រុង នៅវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី១១ ខែកញ្ញាម្សិលមិញ ស្ថិតនៅត្រង់ចំណុចផ្ទះលេខ១៥៣០ តាមបណ្តោយផ្លូវទ្រុងមាន់ ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ដឹងថា ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានអគ្គិភ័យកំពុងឆាបឆេះផ្ទះស្តុកអំពូលភ្លើង LED មួយកន្លែង ភ្លាមៗនោះ លោកក៏បានបញ្ជាឲ្យរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញគ្រប់គោលដៅទាំងអស់ ដើម្បីចេញជួយអន្តរាគមន៍ផងដែរ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ក៏បានបន្តថា ដោយនៅក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញរបស់យើងលំបាកក្នុងការជួយអន្តរាគមន៍ឲ្យទាន់ពេលវេលា ដោយសារតែទីតាំងខាងលើផ្លូវចូលតូចចង្អៀត ជាហេតុពិបាកក្នុងការឲ្យរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍ ហើយអណ្ដាតភ្លើងឆាបឆេះលឿនយ៉ាងសន្ធោសន្ធៅ។ តែទោះបីជាយ៉ាងណាក៏កម្លាំងជំនាញ នៅតែប្រឹងប្រែងជួយអន្តរាគមន៍ជានិច្ច ដើម្បីកុំឲ្យមានមារឆ្លងរាលដាលដល់ផ្ទះផ្សេងទៀតរបស់បងប្អូនប្រជាពលរដ្ឋ ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ក៏បានបញ្ជាក់ថា ដោយនៅក្នុងរង្វង់ប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចរបស់យើងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ក្នុងនោះរួមមានរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន ១៨គ្រឿង ប្រើប្រាស់ទឹកអស់ ៥៤ឡាន ស្មើរនឹង ២៣៦ម៉ែត្រគូប…

  • ស្នងការនគរបាលខេត្តកំពង់ឆ្នាំងបង្ហាញមុខសញ្ញាចោរលួចចោរឆក់មានស្ថានទម្ងន់ទោសចំនួន ០៩នាក់ ដែលសមត្ថកិច្ចបានសហការគ្នាចុះប្រតិបត្តិការបង្ក្រាបចាប់ខ្លួនបាន

    ស្នងការនគរបាលខេត្តកំពង់ឆ្នាំងបង្ហាញមុខសញ្ញាចោរលួចចោរឆក់មានស្ថានទម្ងន់ទោសចំនួន ០៩នាក់ ដែលសមត្ថកិច្ចបានសហការគ្នាចុះប្រតិបត្តិការបង្ក្រាបចាប់ខ្លួនបាន

    កំពង់ឆ្នាំង ៖ ស្នងការនគរបាលខេត្តកំពង់ឆ្នាំងបង្ហាញមុខសញ្ញាក្រុមចោរលួចចោរឆក់មានស្ថានទម្ងន់ទោសចំនួន ៩នាក់នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី០៨ ខែកញ្ញាឆ្នាំ២០២២នេះ បន្ទាប់ពីសមត្ថកិច្ចសហការគ្នាចុះបង្ក្រាប និងចាប់ខ្លួនបានក្រោយពីពួកគេធ្វើសកម្មភាពនៅក្នុងស្រុកចំនួន ៤ក្នុងខេត្តកំពង់ឆ្នាំង ។ លោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា អនុវត្តតាមបទបញ្ជារ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តនិងជាគណៈបញ្ជាការឯកភាពខេត្ត និងលោកឧត្តមសេនីយ៍ទោខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ក្រោយពីមានសកម្មភាពចោរលួចចោរឆក់មានស្ថានទម្ងន់ទោសកើតមាននៅក្នុងខែ០៧ និងខែ០៨នៅក្នុងស្រុកចំនួន ០៤ គឺស្រុកកំពង់ត្រឡាច ស្រុកសាមគ្គីមានជ័យ ស្រុកទឹកផុស និងស្រុករលាប្អៀរ ។ លោកបានដឹកនាំសមត្ថកិច្ចជំនាញបានសហការជា មួយនគរបាលស្រុក នគរបាលប៉ុស្តិ៍ពាក់ព័ន្ធ និងករណីមួយចំនួនបានសហការជាមួយ សមត្ថកិច្ចនគរបាលខេត្តកណ្ដាលនិងខេត្តកំពង់ស្ពឺផងដែរក្នុងពេលចេញប្រតិបត្តិការស្រាវជ្រាវរកមុខសញ្ញាជនល្មើសដែលភាគច្រើនធ្វើសកម្មភាពនៅពេលយប់ ដោយប្រើរូបភាពជិះម៉ូតូធ្លាក់ផ្ដួលម៉ូតូជនរងគ្រោះឬឆក់កាបូបជនរងគ្រោះពេលជនរងគ្រោះដួលម៉ូតូពួកវាក៏បានទាញកាំបិតដេញកាប់និងពេលជនរងគ្រោះរត់ចេញហើយនោះពួកវាក៏លួចយកម៉ូតូតែម្តង ។ ជាក់ស្ដែងនៅក្នុងអំឡុង ខែសីហាកន្លងមកថ្មីៗនេះសមត្ថកិច្ចស្រាវជ្រា វចាប់ខ្លួន បានមុខសញ្ញាខាងលើនេះចំនួន០៩នាក់ ។ វត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានរួមមាន កាំបិត១ ,ពូថៅ ១និងម៉ូតូ០៤គ្រឿង។ លោកឧត្តមសេនីយ៍ត្រីប៉ុលវុទ្ធីបានបញ្ជាក់ឲ្យដឹងទៀតថា ដោយឡែកនៅក្នុងអំឡុងខែកក្កដា កន្លងមកមុខសញ្ញាដែលធ្វើសកម្មភាពដូចខាងលើនេះ និងលួចគាស់ផ្ទះលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅក្នុងក្រុងកំពង់ឆ្នាំង និងក្នុងស្រុករលាប្អៀរក៏ត្រូវបានសមត្ថកិច្ចបង្ក្រាបចា ប់ខ្លួនបានចំនួន…

  • កម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្ក្រាប បទល្មើសនេសាទនៅស្រុកបរិបូណ៌ និងស្រុកកំពង់ត្រឡាច កាប់បំផ្លាញរបាំងសាច់អួនខុសច្បាប់ចំនួន ២៦កន្លែងមានប្រវែង ៧៣០ម៉ែត្រ

    កម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្ក្រាប បទល្មើសនេសាទនៅស្រុកបរិបូណ៌ និងស្រុកកំពង់ត្រឡាច កាប់បំផ្លាញរបាំងសាច់អួនខុសច្បាប់ចំនួន ២៦កន្លែងមានប្រវែង ៧៣០ម៉ែត្រ

    កំពង់ឆ្នាំង ៖ លោក លីឡា នាយខណ្ឋរដ្ឋបាលជលផលកំពង់ឆ្នាំង បានឲ្យដឹងថា អនុវត្តតាមបទបញ្ជារប្រមុខរាជរដ្ឋាភិបាល និងបទបញ្ជាររបស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២កំពង់ឆ្នាំងសម្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងសហការជាមួយគណៈបញ្ជាការឯកភាពស្រុកបរិបូណ៌ និង គណ:បញ្ជាការ ឯកភាព ស្រុកកំពង់ត្រឡាច និងសហគមន៍នេសាទ បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផល នៅចំណុចឃុំអំពិលទឹក ចំណុច ស្តីបន្លិច ព្រែកគន្លង ចំណុច ព្រែកឱម៉ាល់ និងចំណុចប្រឡាយដៃត្រង់ ក្នុងស្រុកបរិបូណ៌ និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ក្នុងកិច្ចប្រតិបត្តិការខាងលើនេះបានប្រើប្រាស់កម្លាំងសរុប ២២នាក់ និង មធ្យោបាយកាណូតស្មាច់ចំនួន ០៦គ្រឿង។ ជាលទ្ធផលកម្លាំងសមត្ថកិច្ចយើងបាន បំផ្លាញចោលវត្ថុតាងរួមមាន៖ របាំងសាច់អួនចំនួន ០១ករណី ស្មើនឹង ០២កន្លែង មានប្រវែង ២៥០ ម៉ែត្រលូសាច់អួនចំនួន ៥មាត់,រុះរើរបាំងស្បៃមុងចំនួន ០១ករណី ស្មើនឹង ២៤កន្លែងមានប្រវែង៤៨០ម៉ែត្រ លូស្បៃមុងចំនួន ២៤មាត់,បង្គោលសរុបចំនួន៧៥០ដើម និងបាន ចាក់លែង ត្រីចម្រុះ…

  • ឯកឧត្តម ឡូញ វ៉ិត ប្រគល់សំលៀកបំពាក់កីឡាអុំទូកចំនួន ៨០ឈុត ដល់អង្គភាពកងរាជអាវុធហត្ថខេត្តពោធិ៍សាត់

    ឯកឧត្តម ឡូញ វ៉ិត ប្រគល់សំលៀកបំពាក់កីឡាអុំទូកចំនួន ៨០ឈុត ដល់អង្គភាពកងរាជអាវុធហត្ថខេត្តពោធិ៍សាត់

    ខេត្តពោធិ៍សាត់ ៖ ឯកឧត្តម ឡូញ វ៉ិត ទីប្រឹក្សាផ្ទាល់សម្តេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជានិងជាព្រះប្រធានគណៈសង្ឃនាយកនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជានិងជាអនុប្រធានយុវជនស្រឡាញ់សន្តិភាព អនុសាខាក្រុងពោធិ៍សាត់ បានប្រគល់សំលៀកបំពាក់កីឡាចំនួន ៨០ឈុតដល់លោកឧត្តមសេនីយ៍ត្រី ពុទ្ធ លី មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់សម្រាប់ឧបត្ថម្ភកីឡាករអុំទូកដែលមានឈ្មោះថា ទំព័ណសុវណ្ណសែនជ័យបារមីតាគ្រី ជាអំណោយរបស់លោកឧត្តមសេនីយ៍ត្រី គួយ សារឿន ស្នងការរងនគរបាលខេត្ត នៅវត្តកែវសុណ្ណ សង្កាត់បន្ទាយដីក្រុងពោធិ៍សាត់ នារសៀលថ្ងៃទី៧ខែសីហាឆ្នាំ២០២២។ ឯកឧត្តម ឡូញ វ៉ិត បានលើកឡើងថា សំលៀកបំពាក់ចំនួន៨០ឈុត គឺជាការចែករំលែកធនធានផ្ទាល់ខ្លួនសម្រាប់ជួយទៅដល់កីឡាករអុំទូកខ្នាតអន្តជាតិ មានឈ្មោះថា ទំព័ណសុវណ្ណសែនជ័យបារមីតាគ្រី ជាអំណោយរបស់លោកឧត្តមសេនីយ៍ត្រី គួយ សារឿន ស្នងការរងនគរបាលខេត្តនិងលោកស្រីព្រមទាំងបុត្រ ដែលគ្រប់គ្រងដោយអង្គភាពកងរាជអាវុធហត្ថខេត្តសម្រាប់ចូលរួមប្រកួតនាពាក់កណ្តាលខែតុលាឆ្នាំ២០២២ខាងមុខនេះនៅតាមដងស្ទឹងពោធិ៍សាត់មុខសាលាខេត្ត។ ឯកឧត្តម បានថ្លែងទៀតថា ក្នុងនាមពលរដ្ឋម្នាក់ទោះជាធនធាននៅមានកម្រិតក៏ដោយក៏នៅតែយកចិត្តទុកដាក់គិតគូរ ចូលរួមជួយឧបត្ថម្ភដល់ អាជ្ញាធរស្រុក ក្រុង ខេត្តនិងអង្គភាពនានាទៅតាមលទ្ធភាពដូចជាទូកមានឈ្មោះថា តេជះសែនជ័យបារមីក្រុងពោធិ៍សាត់ ដែលគ្រប់គ្រងដោយរដ្ឋបាលសាលាក្រុងនិងទូកឈ្មោះ វត្តហ្លួងតេជះឧកញ៉ាឃ្លាំងមឿងបារមីតេជោ គ្រប់គ្រងដោយមន្ទីរព័ត៌មានខេត្ត មន្ទីរវប្បធម៌ខេត្តនិងមន្ទីរធម្មការនិងសាសនាខេត្តនោះឯកឧត្តមត្រៀមជួយឧបត្ថម្ភសំលៀកបំពាក់ដល់កីឡាករទាំងនោះទៀតដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យអុំទូកខ្នាតអន្តរជាតិដែលរៀបចំឡើងដោយរដ្ឋបាលខេត្តពោធិ៍សាត់នាថ្ងៃ១៦-១៧-១៨ខែតុលាឆ្នាំ២០២២ខាងមុខនេះ។ នៅក្នុងខណៈនោះ ឯកឧត្តម ក៏បានរៀបចំទូកចំនួន៧គ្រឿង អង្ករ២តោននិងស្បៀងអាហារមួយចំនួនទៀតសម្រាប់ត្រៀមបង្ការនៅពេលមានទឹកជំនន់កើតឡើងនៅក្នុងខេត្តផងដែរ។ ឯកឧត្តម ឡូញ វ៉ិត ក្នុងនាមទីប្រឹក្សាផ្ទាល់…

  • អភិបាលស្តីទីខេត្តពោធិ៍សាត់ ណែនាំដល់កម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន សូមបន្តធ្វើការល្បាត និងបង្ក្រាបបទល្មើស ក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ

    អភិបាលស្តីទីខេត្តពោធិ៍សាត់ ណែនាំដល់កម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន សូមបន្តធ្វើការល្បាត និងបង្ក្រាបបទល្មើស ក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ

    ខេត្តពោធិ៍សាត់ ៖ ឯកឧត្តម ចេង ឡៃ អភិបាលនៃគណៈអភិបាលស្តីទី ខេត្តពោធិ៍សាត់ និងជាអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំអាជ្ញា ធរមូលដ្ឋាន ចុះត្រួតពិនិត្យរដ្ឋបាល លើការងារនេសាទ នៅលើផ្ទៃទឹកបឹងទន្លេសាប ក្នុងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ (ព្រំប្រទល់ខេត្តពោធិ៍សាត់-កំពង់ឆ្នាំង) មានការថមថយច្រើន ជាការឆ្លើយតបតាមអនុសាសន៍ និងបទបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងរដូវបិទនេសាទ ។ ឯកឧត្តម ចេង ឡៃ អភិបាលនៃគណៈអភិបាលស្តីទីខេត្តខេត្តពោធិ៍សាត់ និងជាអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍ទប់ស្កាត់ និង បង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បានបញ្ជាក់ថា៖ ប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាលជលផល នាថ្ងៃនេះជាលទ្ធផល ពុំបានជួបប្រទះបទល្មើសអ្វីគួរឱ្យកត់សម្គាល់ឡើយ ពោលគឺដោយសារតែប្រជានេសាទ បានជ្រួតជ្រាប ពីការអប់រំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិនានា ពាក់ព័ន្ធនឹងវិស័យជលផល ដែលក្រុមការងារបានចុះផ្សព្វផ្សាយជាបន្តបន្ទាប់ ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាយ៉ាងដាច់ខាតដល់អភិបាលខេត្ត និងមន្រ្តីពាក់ព័ន្ធ…

  • មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រគល់ថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាល និងជំនួយឧបត្ថម្ភរបស់អង្គភាពជូនយោធិននារីលំហែមាតុភាព

    មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រគល់ថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាល និងជំនួយឧបត្ថម្ភរបស់អង្គភាពជូនយោធិននារីលំហែមាតុភាព

    ខេត្តកំពង់ធំ៖ យោធិននារីសម្រាកលំហែមាតុភាពចំនួន ៤រូប ដែលបម្រើការនៅអង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានទទួលថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងការពារជាតិ និងជំនួយឧបត្ថម្ភរបស់ក្រុមការងារយេនឌ័រ ដែលប្រគល់ជូនដោយ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ។ លោកវរសេនីយ៍ទោ ជាវ សុធារិទ្ធ នាយផ្នែកហិរញ្ញវត្ថុ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាន អានសេចក្តីកំណត់របស់ក្រសួងការពារជាតិ ស្ដីពីការឧបត្ថម្ភប្រាក់គោលនយោបាយរបស់រាជរដ្ឋាភិបាលតាមរយៈ ក្រសួងការពារជាតិ ជូនយោធិននារី ដែលត្រូវបានសម្រាកលំហែមាតុភាព ដែលក្នុងម្នាក់ៗចំនួន ៨០០.០០០រៀល ដើម្បី ថែបំប៉នសុខភាពក្រោយពេលសម្រាលបុត្រ ។ លោកស្រីវរសេនីយ៍ទោ យូ មុនីរ័ត្ន នាយសេនាធិការរង និងជាប្រធានក្រុមការងារយេនឌ័រ នៃបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ បានរាយការណ៍អំពីសមាសភាពយោធិននារី ដែលត្រូវបានទទួលប្រាក់ឧបត្ថម្ភគោល នយោបាយលំហែមាតុភាពមានចំនួន៤រូប ក្នុងនោះក្រុមការងារយេនឌ័រនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹក រងកំពង់ធំ បានឧបត្ថម្ភថវិកាបន្ថែមជូនយោធិននារី ក្នុងម្នាក់ៗ ២០០.០០០រៀល សរុប ថវិកា ១លានរៀល ដែលមានឈ្មោះ លោកស្រីអនុសេនីយ៍ទោ ឡុង រត្តនា លោកស្រី…