-
យល់ដឹងពីតម្លៃនៃបេតិកភណ្ឌពិភពលោក៖ពលរដ្ឋជិតពីរពាន់គ្រួសារ ហើយដែលស្ម័គ្រចិត្តចាកចេញទៅចាប់ដីថ្មីនៅភូមិអភិវឌ្ឍន៍ រុន តាឯក

សៀមរាប៖បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចមានចំណាត់ការលើករណី តាំងទីលំនៅខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរនិងផ្តល់ទីតាំងថ្មីរួចមកមានប្រជាពលរដ្ឋជិតពីរពាន់គ្រួសារហើយដែលបានស្ម័គ្រចិត្តរុះរើចេញទៅចាប់ឆ្នោតទៅតាំងទៅលំនៅ ថ្មី នៅភូមិធម្មជាតិរុនតាឯក នៃ ស្រុកបន្ទាយស្រី។បើតាមការបញ្ជាក់ពីមន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរ ជាតិ អប្សរា។ ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឲ្យដឹង នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២នេះ ថា មកដល់ពេលបច្ចុប្បន្ន ខាង អាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធ កំពុងយកចិត្តទុកដាក់ចាត់វិធានការ លើ បញ្ហាសំណង់ខុសច្បាប់និងសំណង់ដែលធ្វើឲ្យប៉ះពាល់ដល់តំបន់បេតិកភណ្ឌអង្គរ។ប្រជាពលរដ្ឋប្រមាណជិតពីរពាន់គ្រួសារមកពីភូមិពីរ គឺភូមិត្រពាំងសេះ និងភូមិទក្សិណខាងត្បូង នៃសង្កាត់គោកចក ក្រុង សៀមរាប បានស្ម័គ្រចិត្តរុះរើនិងចាកចេញទៅចាប់ដីឡូត៍ថ្មី នៅទីតាំង ភូមិធម្មជាតិរុនតាឯក ដែលរៀបចំដោយអាជ្ញាធរហើយ។ លោកបន្តដោយបង្ហាញហេតុផលថា «ការពិត ប្រជាពលរដ្ឋយល់ ពី គោលបំណងរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំតម្រង់ទិស កែប្រែ តំបន់បេតិកភណ្ឌ។ ពួកគាត់សប្បាយចិត្តក្នុងការចូលរួម ដើម្បីធ្វើ យ៉ាង ណាឲ្យតំបន់អង្គរកាន់តែមានភាពល្បីល្បាញ ។កាន់តែមានការ ទាក់ទាញសម្រាប់ភ្ញៀវទេសចររក្សាបានអង្គរជាបេតិកភណ្ឌពិភពលោក។» អគ្គនាយករងអាជ្ញាធរជាតិអប្សរារូបនេះ បញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋ ស្ម័គ្រ ចិត្តទៅរស់នៅក្នុងទីតាំងថ្មី នៅភូមិធម្មជាតិរុនតាឯក ដែលរដ្ឋ បាន គិតគូរចែកដីឡូត៍ថ្មីជូននោះ…
-
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចពិនិត្យការចាប់ផ៊្តើមកសាងអគារមណ្ឌលសំចតថ្មីជំនួយរដ្ឋាភិបាលថៃនៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ ឯកឧត្ដម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទារ និងប្រតិភូកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញត្រួតពិនិត្យការងារនៅមណ្ឌលសំចតនិងដំណើរការការដ្ឋានសាងសង់អគារថ្មី នៃមណ្ឌលសំចតក្រោមជំនួយរដ្ឋាភិបាលព្រះរាជាណាចក្រថៃ ដែលមានតម្លៃជិត ១,៥លានដុល្លារ នៅភូមិប្រជាធម្មកើតសង្កាត់អូឬស្សី ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ អញ្ជើញទទួលស្វាគមន៍ប្រតិភូរួមមាន លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទារខេត្ត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោកស្រីឈា ម៉ានីត នាយិកាមណ្ឌលសំចត ព្រមទាំងតំណាងវិស្វករនិងទីប្រឹក្សាបច្ចេ្ទទេសក្រុមហ៊ុនសាងសង់របស់ថៃ ។ ឯកឧត្តមរដ្ឋមន្ត្រីរង សូត បានពិនិត្យនិងកោតសរសើរមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទារ អាជ្ញាធរដែនដី អង្គការ សមាគមក្រៅរដ្ឋាភិបាលនានា ព្រមទាំងមណ្ឌលសំចតដែលបានខិតខំបំពេញការងារទទួលនិងផ្តល់សេវានានាដល់ពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃនិងប្រទេសឯទៀត ទាំងក្នុងកាល:ទេស:ដ៏លំបាកនិងងាយស្រួលកន្លងមកដល់បច្ចុប្បន្ន ។ វិស្វករថៃ លោក ផៃរ៉ូត និងជាទីប្រឹក្សាបច្ចេកទេសនៃក្រុមហ៊ុនថៃ បានឱ្យដឹងថា ទីតាំងការដ្ឋាន បានពង្រាបទីលាន ចាក់ដី ធ្វើរបងព័ទ្ធការដ្ឋាន បុកជើងសសរបាន…
-
ប្រជាពលរដ្ឋជួបការលំបាកចំនួន ៨០គ្រួសារ បានទទួលអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ លោក ថេង សុថុល ប្រធានក្រុមការងារអនុសាខាកាកបាទក្រហម ខណ្ឌ៧មករា និងលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ៧មករា ព្រមទាំងសប្បុរសជនជាច្រើន បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានជូនដល់ប្រជាពលរដ្ឋចាស់ជរា ជនពិការ ប្រជាពលរដ្ឋជួបការលំបាកសរុបចំនួន ៨០គ្រួសារ មកពី៨សង្កាត់ ពិធីនេះធ្វេីឡេីងនៅបរិវេណវិទ្យាល័យបាក់ទូក នាព្រឹកថ្ងៃទី ៧ ខែ កញា ឆ្នាំ ២០២២ ។ ក្នុងឱកាសនោះ លោកប្រធានក្រុមការងារអនុសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេសពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែបានគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈពណ៌សម្បុរអ្វីទាំងអស់ ពោល “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“…
-
សមត្ថកិច្ចឃាត់ខ្លួន ជនពាក់ព័ន្ធចំនួន ២២នាក់ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ១២ករណី ទូទាំងប្រទេស នៅថ្ងៃទី០៦ ខែកញ្ញា

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន២២នាក់ (ស្រី១នាក់) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ១២ករណី ទូ ទាំង ប្រទេស នៅ ថ្ងៃ ទី០៦ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញ ។ ដូច្នេះ សូមនិយាយថា ទេចំពោះគ្រឿងញៀន គ្រឿងញៀន បំផ្លាញអនាគត់អ្នក និងក្រុមគ្រួសារអ្នក.! វត្ថុតាងចាប់យកសរុប÷ មេតំហ្វេតាមីន(Ice) ស្មើរ ១០៥២,៦៥ក្រាម និង ១៥កញ្ចប់តូច។ កេតាមីន(Ke) ស្មើរ ៤,៣៣ក្រាម។ ប្រភេទបទល្មើស៖ ជួញដូរ ៣ករណី ឃាត់ ៤នាក់(ស្រី ១នាក់), ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ៩នាក់, បើកបរក្រោមឥទ្ធិពល…
-
រថភ្លេីងមួយខ្សែ រត់ពីខេត្តបាត់ដំបងចូលមកក្រុងភ្នំពេញ ក្រឡាប់ផ្ងាជេីង នៅខណ្ឌពោធិ៍សែនជ័យ រងការខូចខាត

ភ្នំពេញ ៖ មានរថភ្លេីងមួយខ្សែបានរត់ពីខេត្តបាត់ដំបងចូលមកក្រុងភ្នំពេញក៏ក្រឡាប់ផ្ងាជេីងរងការខូចខាត តែសំណាងល្អមិនមានមនុស្សរងរបួស បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧ និង៤៥នាទីព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិចែកម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ។ បើតាមប្រភពព័ត៌មានបានឱ្យដឹងថា រថភ្លេីងមួយខ្សែខាងលើបានរត់ពីខេត្តបាត់ដំបងចូលមកក្រុងភ្នំពេញ ខណៈមកដល់ចំណុចកេីតហេតុដោយCសារស្រុតកំណល់ ទើបធ្វេីឱ្យផ្អៀងក្រឡាប់តែម្តងសំណាងល្អមិនមានប៉ះពាល់ដល់អ្នកដំណេីរនិងទ្រព្យសម្បត្តិរដ្ឋនោះទេ។ ក្រោយកេីតហេតុ ខាងក្រុមហ៊ុនបានគាស់កល់កំណល់នឹងស្ទូចយកទៅជួសជុលវិញ៕ដោយ៖ ជីម ភារ៉ា
-
រដ្ឋមន្ត្រីក្រសួងសាធារណការជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ បញ្ចប់ការងារដែលនៅសេសសល់ ដើម្បីត្រៀមដាក់ឱ្យដំណើរការសាកល្បងឆាប់ៗខាងមុខនេះ

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីព្រឹកថ្ងៃអង្គារ ទី៦ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រសួង បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន (CRBC) ដឹកនាំដោយលោក Sun Yao Guo ប្រធានវិស្វករ ដើម្បីពិនិត្យពិភាក្សា លើចំណុចត្រូវធ្វើឱ្យប្រសើរឡើងនូវការងារដែលនៅសេសសល់ និងត្រៀមដាក់ឱ្យដំណើរការសាកល្បង ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុនាពេលឆាប់ៗខាងមុខ។ ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងអំណរ គុណទៅកាន់ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) ដែលបានអនុវត្តការងារសាងសង់លឿនជាង គម្រោងដែលបានគ្រោងទុកក្នុងកិច្ចសន្យា។ ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានដាក់ផែនការ ឱ្យគ្រប់ ភាគីពាក់ព័ន្ធដោះស្រាយការងារដែលនៅសេសសល់យកមកពិភាក្សារកដំណោះស្រាយ ឱ្យបានរួចរាល់ ដើម្បីត្រៀមដាក់ឱ្យដំណើរសាកល្បងក្នុងពេលឆាប់ៗខាងមុខនេះ។ ជាមួយគ្នានោះដែរ ទីតាំងសាងសង់បង្គោលអង់តែនទូរសព្ទសំខាន់ៗមួយចំនួន នៅតាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឯកភាពជាមួយក្រុមហ៊ុន CRBC ផ្តល់ជូនក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើការរៀបចំបំពាក់បង្គោលតាមនីតិវិធីរបស់ខ្លួន ជាមួយភាគីពាក់ព័ន្ធ។ សូមជម្រាបជូនថា៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះសម្រចបាន…
-
អភិបាលខេត្តបាត់ដំបង ចុះជួបប្រជាពលរដ្ឋរស់នៅ”ចំណុចអាងភាស” ក្នុងស្រុកឯកភ្នំ ពាក់ព័ន្ធគោលការណ៍និងការដោះស្រាយរបស់រដ្ឋបាលខេត្ត ជូនដល់បងប្អូនរស់នៅតំបន់នេះ

ខេត្តបាត់ដំបង ៖ ក្រោយពីទទួលបាននូវការឯកភាពពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅចំណុចតំបន់ជុំវិញលើខ្នងទំនប់អាង ដែលពាក់ព័ន្ធទៅនឹងគម្រោង នៃការស្តារ និងធ្វើការកែលម្អអាងស្តុកទឹកអាងភាស ឲ្យបានប្រសើរឡើងវិញក្នុងការរក្សាស្តុកទឹក ដើម្បីធានាដល់ការស្រោចស្រពទាំងក្នុង រដូវវស្សា-រដូវប្រាំង រាប់ពាន់ហិកតា ហើយថែមទាំងជួយបង្កលក្ខណៈក្នុងការធ្វើស្រែប្រាំងបានដល់ទៅ២ ឬ ៣ដង ផងដែរ។ នៅក្នុងការចុះសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន ២៣គ្រួសារ ដែលរស់នៅអាស្រ័យផលពិតប្រាកដ ស្ថិតក្នុងភូមិគោកដូង និងបងប្អូនជាច្រើនគ្រួសារដែលរស់នៅតាមខ្នងទំនប់ និងកំពុងរស់នៅក្នុងអាងលើទីតាំងគោករាក់ ស្ថិតក្នុងគម្រោងស្តារឡើងវិញ ឯកឧត្តមអភិបាលខេត្ត បានធ្វើការពន្យល់ថែមទាំងបានគូសបញ្ជាក់អំពីប្រវត្តិកសាង”អាងភាស” គឺជាអាងរបស់រដ្ឋដែលត្រូវបានស្ថាបនាឡើងក្នុងសម័យខ្មែរក្រហម នាកំឡុងឆ្នាំ១៩៧៧ មានទំហំជិត២ពាន់ហិកតា ស្តុកទឹកបានប្រមាណ១៦លានម៉ែត្រគូប។ហើយនៅក្រោយពេលដែលមន្ទីរជំនាញធ្វើការស្តារតាមរយៈ ដៃគូម្ចាស់ជំនួយមានគម្រោងអភិវឌ្ឍក្នុងការស្តារផ្ទៃបាតអាង និងកែលម្អលើកកម្ពស់ខ្នងទំនប់អាងឲ្យប្រសើរឡើងវិញ អាចរក្សាស្តុកទឹកបានប្រមាណ ៣៦លានម៉ែត្រត្រីគុណ និងផ្តល់ការស្រោចស្រពដល់ដំណាំស្រូវប្រជាកសិករក្នុងស្រុកឯកភ្នំ និងស្រុកថ្មគោល បានប្រមាណរាប់ពាន់ហិកតាថែមទៀតផង។ ឯកឧត្តម សុខ លូ បានថ្លែងថា ទាំងរាជរដ្ឋាភិបាល ទាំងសម្តេចប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង និងក្នុងនាមអាជ្ញាធរគ្រប់ថ្នាក់តែងតែគិតគូរផ្សារភ្ជាប់នូវសុខទុក្ខ និងដោះស្រាយរាល់បញ្ហាប្រឈម និងពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ ដូចនេះរដ្ឋបាលខេត្តបាត់ដំបង បានកំណត់ និងបានស្នើសុំគោលការណ៍អនុញ្ញាតពីសម្តេចតេជោប្រមុខ…
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម នាំយកគ្រឿងបរិភោគ ជូនកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងចូលរួមយ៉ាងសកម្មក្នុងការដាំកូនឈើ ជីកស្រះ និងធ្វើរបងនៅតំបន់ភ្នំតាម៉ៅ តមតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន

ខេត្តតាកែវ ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមជាមួយឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចុះមកសាកសួរសុខទុក្ខ និងនាំយកគ្រឿងបរិភោគមកជូនកងកម្លាំងបញ្ជា ការដ្ឋានអង្គរក្ស ដែលកំពុងចូលរួមយ៉ាងសកម្មក្នុងការដាំកូនឈើ ជីកស្រះ និងធ្វើរបងនៅតំបន់ភ្នំតាម៉ៅ តមតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ សកម្មភាពនេះ ស្ថិតក្រោមការដឹកនាំ និងអនុវត្តផ្ទាល់ពីនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានកងអង្គរក្ស និងទទួលបានកិច្ចសហការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលព្រៃឈើ។ គ្រឿងឧបភោគ បរិភោគ សរុបរួមមានត្រីចំនួន២តោន និងបន្លែ១តោន យកមកជូនកងកម្លាំងបញ្ជាការដ្ឋានអង្គរ័ក្ស ។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ជូនចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ដែលបានដឹកនាំកងកម្លាំងបញ្ជាការដ្ឋាន មកបំពេញបេសកកម្មដ៏សំខាន់ និងចាំបាច់ដោយបានលះបង់គ្រប់បែបយ៉ាងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន…
-
អតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី នៅក្រុងស្ទឹងសែន បានទទួលការជួយឧបត្ថម្ភពីសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី បន្តនាំយកអំណោយរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនអតីតយុទ្ធជនពិការនិងគ្រួសារអតីតយុទ្ធជនពលី ដែលមានជីវភាពលំបាកខ្វះខាតចំនួន ១២គ្រួសារ រស់នៅ ក្រុងស្ទឹងសែន ក្នុងមួយគ្រួសារ អង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ត្រី ខ កំប៉ុង ចំនួន ១យួរ និង ថវិកាមួយ ចំនួន នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន មានប្រសាសន៍ថា វីរៈភាពដ៏អង់អាចក្លាហាន របស់បងប្អូនអតីតយុទ្ធជន មកលើប្រទេសជាតិ គឺជាគុណបំណាច់ដ៍ធំធេង ដែលបានបូជាពលីកម្ម ទោះជីវិតក៏ឥតស្តាយស្រណោះ ដើម្បីដណ្តើមសន្តិភាព ជូនជាតិមាតុភូមិ ដោយអនុវត្តន៍នូវនយោបាយឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមដ៍រ៉ាំរ៉ៃនៅកម្ពុជា និងបង្រួបបង្រួមជាតិខ្មែរតែមួយ…
-
ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជា ចូលក្រាបបង្គំទូលថ្វាយសួរព្រះរាជសុខភាព និងសុំព្រះរាជឱវាទពី សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាលដឹកនាំដោយ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា-ប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា-ប្រធានយុវជនគណបក្សថ្នាក់កណ្តាល រួមជាមួយ ឯកឧត្តម កែវ ពិសិដ្ឋ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លោក ទួន យ៉ាត អនុប្រធានផ្នែក និងសមាជិកផ្នែកឃោសនាអប់រំ បានចូលក្រាបបង្គំទូលថ្វាយសួរព្រះរាជសុខភាព និងសុំព្រះរាជឱវាទពី សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះចៅអធិការវត្ត ឧណ្ណាលោម នៅព្រឹកថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ ។ ឯកឧត្តម ចាយ បូរិន បានក្រាបបង្គំទូលថ្វាយនូវការផ្តាំផ្ញើសួរព្រះរាជសុខភាព និង ថ្វាយ ព្រះ ពរ ជ័យ បវរ សួស្ដី…