-
ការរប្រមូលផ្តុំនៅចម្ការ លោក ខឹម វាសនា រំសាយស្ទើរតែ ទាំងស្រុង ខណៈឱសានវាទត្រឹមថ្ងៃទី៥ កញ្ញា

សៀមរាប៖ បន្ទាប់ពីការព្យាយាមសម្របសម្រួលរ បស់អាជ្ញាធរ ខេត្តសៀមរាប និងសមត្ថកិច្ចចម្រុះ ដឹកនាំដោយឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបមកដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញការប្រមូលផ្តុំនៅក្នុងចម្ការលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅក្នុង ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានរំសាយ ស្ទើរទាំងស្រុង ហើយ។ នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនៃអគ្គស្នង ការដ្ឋាន នគរ បាលជាតិ បានថា ការប្រមូលផ្តុំមនុស្សនៅចម្ការ លោក ខឹម វាសនា នេះ មានចំនួនពីរទីតាំង។ មួយទីតាំងស្ថិត នៅ លើដីទំហំ ២៥ហិកតា និងមួយទីតាំងទៀតស្ថិតនៅលើ ដីទំហំ ១២ហិកតា។ ទីតាំងប្រមូលផ្តុំលើដីទំហំ ២៥ហិកតា ប្រជាពលរដ្ឋបានរំសាយអស់ហើយ ហើយរោងដែលសង់ សម្រាប់ស្នាក់នៅ ក៏ត្រូវបានរុះរើផងដែរ។ ដោយឡែកទីតាំងប្រមូលផ្តុំនៅលើដីទំហំ ១២ហិកតាវិញ គឺនៅសល់មនុស្សប្រមាណមួយពាន់នាក់ទៀតប៉ុណ្ណោះ។ បើតាមមន្ត្រីនគរបាលជាន់ខ្ពស់ដដែលនេះ បានបញ្ជាក់ថា នៅព្រឹកមិញខាងលោក ខឹម…
-
កូនឈើចម្រុះជាច្រើនដើមត្រូវបានយកមកដាំនៅព្រៃសហគមន៍ល្ងឹមឃុំត្រពាំងជោរ

កំពង់ស្ពឺ៖ កូនឈើចម្រុះជាច្រើនដើមត្រូវបាន ដាំនៅលើផ្ទៃដី ប្រមាណ៤០០ហិកតា ជាដីសហគមន៍ល្ងឹម ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ លោក ហន ភក្តី អភិបាលរងខេត្តកំពង់ស្ពឺបានអញ្ជើញចូលរួមក្នុងពិធីដាំកូនឈើ នេះដែរជាមួយអ្នកស្ម័គ្រចិត្តដាំកូនឈើរាប់រយនាក់ ជាសិស្ស និស្សិត មន្ត្រីរាជការ ក្រុមអាជីវករ នៅក្នុងខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញកាលពីចុងសប្តាហ៍កន្លងទៅ។ ក្នុងឱកាសនេះលោកអភិបាលរងខេត្ត អំពាវនាវដល់ ប្រជាសហគមន៍ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវចូលរួម ទប់ស្កាត់ ការចូលបរបាញ់ ដាក់អន្ទាក់សត្វព្រៃ និងកាប់ បំផ្លាញព្រៃឈើ យកដីសហគមន៍ធ្វើជាកម្មសិទ្ធិបុគ្គល ឬបក្ខពួកមួយក្ដាប់តូចហើយធ្វើឲ្យខូចខាតផលប្រយោជន៍សហគមន៍ បាត់បង់ជម្រកសត្វព្រៃ បាត់បង់ផលប្រយោជន៍ សហគមន៍ ដោយសារគ្មានទេសចរមកកម្សាន្ត តាម ព្រៃសហគមន៍នៅថ្ងៃចុងសប្តាហ៍ ថ្ងៃឈប់សម្រាក បុណ្យជាតិ ផ្សេងៗ។ សូមឱ្យសហគមន៍ ក៏ដូចជាប្រជាពលរដ្ឋដទៃទៀត ត្រូវចូលរួមទប់ស្កាត់ ថែរក្សាព្រៃទាំងនេះ ទុកឲ្យកូនៗជំនាន់ ក្រោយៗទៀត បានដឹង បានស្គាល់អំពីឈើប្រណិត ដែលបានបន្សល់ទុកពីមនុស្សជំនាន់នេះ ឲ្យពួកគេបានឃើញបានស្គាល់ផងដែរ។ ក្នុងពិធីដាំកូនឈើនេះមានការឧបត្ថម្ភគាំទ្រ ជាអាវយឺត-ម្ហូបអាហារ-បាយ-ទឹកក្រូច-នំប៉័ង និងមធ្យោបាយធ្វើដំណើរចូលក្នុងព្រៃតាមគោយន្ត ព្រមទាំងកូនឈើពីមន្ទីរបរិស្ថាន និងម្ចាស់ក្រុមហ៊ុន…
-
ពិធីបិទការប្រកួតទូកប្រពៃណី «ទូកនាគ» ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ុង ជ្រើសរើសជើងឯកថ្នាក់ជាតិពានរង្វាន់សម្តេចក្រឡាហោម ស ខេង» លើកទី៩ ឆ្នាំ២០២២

កំពត ៖ មានប្រសាសន៍បិទកម្មវិធីនាឱកាសនេះ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត តំណាងដ៍ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡា ទូកកានូ និងរ៉ូអ៊ុងបានបញ្ជាក់ថា ថ្ងៃនេះខ្ញុំមានកិត្តិយស និងសេចក្តីសោមន្សរីករាយយ៉ាងក្រៃលែង ដោយបានមកចូលរួមជាអធិបតីក្នុងពិធី “បិទ” ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ -កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៩ ឆ្នាំ២០២២” ជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅទីនេះ ។ ក្នុងនាមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ «សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា សហការជាមួយ រដ្ឋបាលខេត្តកំពត» បានខិតខំរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» ទូកកានូ-កាយ៉ាក់ ជ្រើសរើស…
-
ក្រុមការងារអាជ្ញាធរមូលដ្ឋាន ចុះដោះស្រាយបណ្តឹង ប្រជាពលរដ្ឋ ក្នុងសង្កាត់មនោរម្យ និងសង្កាត់មិត្តភាព

ភ្នំពេញ ៖កាលពីរសៀល ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារ រដ្ឋបាលខណ្ឌ៧មករា ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ៧មករា បានចុះត្រួតពិនិត្យ តាមពាក្យបណ្តឹង ផ្ទះរបស់ប្រជាពលរដ្ឋលើបញ្ហា ជ្រាបទឹក ធ្លាក់មកក្រោមហៀរហូរចូលក្នុងផ្ទះ ដែរមានទីតាំងបណ្តោយ ផ្លូវ១២៨ ផ្ទះលេខ ៣៧១( E1) សង្កាត់មិត្តភាព ខណ្ឌ៧មករា និងបានចុះសម្របសម្រួលតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋលើ ការដ្ឋានសាងសង់ និង ជួសជុល មានចំនួន ពីរទីតាំង។ ក្នុងនោះ១. ការដ្ឋានសំណង់ដីឡូត៍ ១៤១, ១៥១, ១៥៣ ផ្លូវលេខ ៩៥ កែង១២៨ ភូមិ៩ សង្កាត់មនោរម្យ ។ ២. ការដ្ឋានសាងសង់សំណង់ដីឡូត៍ ៣២ ផ្លូវ១១៤ ភូមិ២ សង្កាត់មនោរម្យ។ ក្រោយពីក្រុមការងារជំនាញ បានពិនិត្យជាក់ស្តែងឃើញថា-ការដ្ឋានសាងសង់សំណង់កំពុងសាងសង់ ទាំងពីរ ពិតជាបានបង្កសំឡេងខ្លាំង និងធ្វើការ ២៤/២៤ម៉ោង ។ លោក…
-
ថៃបន្តមានមនុស្សស្លាប់ព្រោះកូវីដ១៩ ចំនួន ២៤នាក់ទៀត

បាងកក៖ នៅថ្ងៃសុក្រទី២ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រសួងសុខាភិបាលថៃ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,០៤៦ករណីបន្ថែមទៀត និងស្លាប់អ្នកជំងឺចំនួន ២៤នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ១,៥៦៥នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ បើតាមក្រសួងសុខាភិបាលដដែល។ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួនជាង ៤.៦៥លានករណី ក្នុងនោះមានអ្នកស្លាប់ ៣២,៣៥២នាក់ និងអ្នកជាសះស្បើយឡើងវិញគឺជាង ៤.៦០លាននាក់ គិតត្រឹមព្រឹកថ្ងៃទី២ កញ្ញា៕ ដោយ៖ សារ៉ាត
-
ព្រឹកនេះ ពលរដ្ឋដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ចេញពីតំបន់រណីយដ្ឋានអង្គរ ៩០គ្រួសារទៀត បានចាប់ឆ្នោតយកដីឡូតិ៍នៅតំបន់រុនតាឯក

សៀមរាប៖ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២នេះ មានប្រជាពលរដ្ឋ ដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ចេញពីតំបន់រណីយដ្ឋានអង្គរ ប្រមាណ ៩០គ្រួសារ បន្ថែមទៀត បានទៅចាប់ឆ្នោតជ្រើសរើសដីឡូតិ៍នៅតំបន់រុនតាឯក។ នេះបើតាមការបញ្ជាក់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។ ការចាប់ឆ្នោតយកដីឡូតិ៍នេះ បានធ្វើឡើងនៅ សាលាខេត្តសៀមរាប ខណៈដែលកន្លងមក ការចាប់ឆ្នោតជ្រើសរើសឡូត៍ដីនៅភូមិធម្មជាតិរុនតាឯកនេះ មានពលរដ្ឋស្ម័គ្រចិត្ត និងគ្រប់លក្ខខណ្ឌជាង ៩០០គ្រួសារហើយ ដោយក្នុងមួយគ្រួសារទទួលបានដីចំនួន ១ឡូតិ៍ ទំហំ ២០ ម៉ែត្រ x ៣០ ម៉ែត្រ។ សូមបញ្ជាក់ថា ក្រុមការងារអន្តរក្រសួងដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងបើកយុទ្ធនាការទ្រង់ទ្រាយធំចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា៕ សេឌី
-
រកឃើញយានយន្តល្មើសចំនួន ៣១៨គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី០១ ខែសីហា ម្សិលមិញ

ភ្នំពេញ ៖ យោងតាម របាយការណ៍ ពី នាយកដ្ឋាន នគរបាល ចរាចរណ៍ និង សណ្តាប់ធ្នាប់ សាធារណៈ ស្តី ពី ការ រឹត បន្ដឹង ច្បាប់ ស្ដី ពី ចរាចរណ៍ ផ្លូវគោក នៅ ថ្ងៃ ទី ០១ ខែកញ្ញា ឆ្នាំ ២០២២ ឱ្យ ដឹង ថា មានចំនួន គោលដៅ សរុប ១៤៥ គោលដៅ មាន យានយន្ត ចូល គោលដៅ ចំនួន ១.៧៩៣ គ្រឿង ម៉ូតូ ចំនួន ១.៧៨១ គ្រឿង ក្នុង នោះ រក ឃើញ យានយន្ត ល្មើស សរុប ចំនួន…
-
សមត្ថកិច្ចឃាត់ខ្លួន ជនពាក់ព័ន្ធចំនួន ៣៧នាក់ ក្នុងការបង្ក្រាបបទល្មើស គ្រឿងញៀន ចំនួន ១៥ករណី ទូទាំងប្រទេស នៅថ្ងៃទី០១ ខែសីហា

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៣៧នាក់ ( ស្រី ២ នាក់ ) ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ បង្ក្រា បទល្មើស គ្រឿងញៀន ចំនួន ១៥ ករណី នៅទូទាំង ប្រទេសនៅ ថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ។ ដូច្នេះសូមនិយាយថាទេ ចំពោះគ្រឿងញៀន គ្រឿងញៀន បំផ្លាញ់អនាគត់អ្នក និងក្រុមគ្រួសារអ្នក.! ក្នុង ចំណោម ជនសង្ស័យ ទាំង ចំនួន ៣៧ នាក់ រួម មាន ៖ ជួញដូរ ៩ ករណី ឃាត់ ១៦ នាក់ ( ស្រី ១ នាក់ ) ដឹក ជញ្ជូន…
-
ស្ត្រីម្នាក់ បាត់កូនស្រីជាង ៧ខែ បែរទៅឃើញក្នុងចម្ការលោក ខឹម វាសនា, ស្រ្តីជាម្តាយបានអំពាវនាវរាជរដ្ឋាភិបាលជួយរកយុត្តិធម៌ ទប់ស្កាត់ការសាបព្រោះ ដោយសារមានយុវជន យុវតីខ្មែរមិនតិចនោះទេ ត្រូវអូសទាញឱ្យបោះបង់គ្រួសារ ការសិក្សា និងបោះបង់ការងារជាដើម

(សៀមរាប)៖ យុវតីមួយរូបបានសម្រេចបោះបង់ការសិក្សាថ្នាក់អាហារូបករណ៍នៅសាលាបញ្ញាសាស្ត្រ ហើយទៅសម្ងំនៅក្នុងចម្ការរបស់លោក ខឹម វាសនា ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប អស់រយៈពេលជាង ៧ខែដោយគ្មានផ្តល់ដំណឹងឱ្យអ្នកផ្ទះអ្វីទាំងអស់។ អ្នកស្រី គង់ ចាន់ថូ ជាម្តាយរបស់យុវតីរូបនេះ រៀបរាប់ឱ្យដឹងថា កូនស្រីរបស់អ្នកស្រីដែលមានវ័យ ១៨ឆ្នាំ ជាសិស្សពូកែមួយរូប ដោយប្រឡងបាក់ឌុបបាននិទ្ទេសB ហើយប្រលងជាប់អាហារូបករណ៍នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ សិក្សាមិនអស់ថ្លៃរហូតដល់ទៅ៤ឆ្នាំថែមទៀតផង។ អ្នកស្រី បានរៀបចំជួលបន្ទប់សម្រាប់ឱ្យកូនសិក្សានៅរាជធានីភ្នំពេញទៅហើយ បែរជាកូនស្រីបាត់ដំណឹងសូន្យឈឹង។ អ្នកស្រី គង់ ចាន់ថូ បានបញ្ជាក់ថា លោកស្រី និងគ្រួសារ បានតក់ស្លុតជាខ្លាំងនៅពេលបាត់ដំណឹងកូនស្រី ហើយបានព្យាយាមស្វែងរកកូនស្រីជាទីស្រឡាញ់របស់ខ្លួន។ ស្រាប់តែថ្ងៃមួយអ្នកស្រី បានឃើញរូបកូនស្រីក្នុងវីដេអូរបស់លោក ខឹម វាសនា អង្គុយស្តាប់ការនិយាយរបស់លោក ខឹម វាសនា នៅក្នុងចម្ការ។ ក្រោយឃើញរូបភាពនៅក្នុងវីដេអូ អ្នកស្រី គង់ ចាន់ថូ បានកាន់រូបថតស្កាត់ទៅរកកូននៅក្នុងចម្ការរបស់លោក ខឹម វាសនា តែមិនទាន់បានជួបកូននៅឡើយនោះទេ។ អ្នកស្រី បានអង្គុយរង់ចាំកូននៅលើផ្លូវចូលទៅចម្ការរបស់លោក ខឹម វាសនា អស់រយៈពេលជាង ១០ថ្ងៃមកហើយ។«កូនខ្ញុំបាត់មក ពីរថ្ងៃទៀត ៧ខែហើយ។…
-
អភិបាលស្រុកបន្ទាយស្រីបានបញ្ជាក់ថា ប្រជាពលរដ្ឋប្រមាណ ៥ពាន់នាក់ហើយ ដែលបានចាកចេញពីដីចម្ការរបស់លោក ខឹម វាសនា

សៀមរាប ៖ មិនមានតួលេខជាក់លាក់ទេ តែតាមការប៉ាន់ស្មានរបស់អាជ្ញាធរ អាចមានមនុស្សប្រមាណ៥ពាន់នាក់ហើយ បានចាកចេញពីដីចម្ការរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិតេយ្យ នៅស្រុកបន្ទាយស្រី ។ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានបញ្ជាក់ថា មនុស្សប្រមាណ៥ពាន់នាក់បានចាកពីដីចម្ការនៅជើងភ្នំគូលែនរបស់លោក ខឹម វាសនា និងនៅសេសសល់ប្រមាណ១ម៉ឺននាក់ទៀត។ លោកប្រាប់ថា ថ្ងៃនេះប៉ុស្ដិ៍យាមខាងមុខដីចម្ការទាំង២កន្លែងរបស់លោក ខឹម វាសនា បានរុះរើអស់ហើយ ហើយពួកគេព្រមព្រៀមឱ្យពលរដ្ឋរំសាយការជួបជុំនៅត្រឹមថ្ងៃទី៥ ខែកញ្ញា។ បន្ថែមពីនោះ អាជ្ញាធរក៏បានចែកខិតបណ្ណផ្សព្វផ្សាយដល់ពលរដ្ឋក្នុងរោងទាំងនោះផងដែរ។ អ្វីជាការកត់សម្គាល់របស់លោកអភិបាលស្រុកបន្ទាយស្រី អ្នកដែលបន្តចាកចេញពីដីចម្ការរបស់លោក ខឹម វាសនា គឺចម្រុះគ្នា គឺចេញជាលក្ខណៈគ្រួសារ មនុស្សជំទង់ ក្មេង និងមនុស្សចាស់។ ចំណែកមនុស្សចាស់ និងកូនក្មេង មានសភាពហត់នឿយ អស់កម្លាំង ដែលតាមការសន្និដ្ឋាន ពួកគេអាចឆ្លងជំងឺតគ្នាដោយសារការរស់នៅជុំគ្នាខ្វះអនាម័យ និងគេងមិនបានគ្រប់គ្រាន់ជាដើម ព្រោះទីតាំងតូចចង្អៀត។ សូមបញ្ជាក់ថា ការរំសាយបានធ្វើឡើងក្រោយមនុស្ស៦នាក់ បានចេញសារភាពកំហុស និងទទួលស្គាល់ពីការកៀរមនុស្សទៅទីនោះ។ ពួកគេក៏បានចូលរួមសហការបញ្ឈប់ និងរំសាយការជួបជុំនេះផងដែរ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា…