Category: ព័ត៌មានសង្គម

  • គណៈប្រតិភូខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំដើម្បីរកដំណោះស្រាយ និងជួយសម្របសម្រួល ដល់ប្រជាពលរដ្ឋខ្លួន ដែលបានវិលត្រឡប់មកគេហដ្ឋានវិញ

    គណៈប្រតិភូខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំដើម្បីរកដំណោះស្រាយ និងជួយសម្របសម្រួល ដល់ប្រជាពលរដ្ឋខ្លួន ដែលបានវិលត្រឡប់មកគេហដ្ឋានវិញ

    ខេត្តកំពង់ចាម ៖ ស្របតាមការអំពាវនាវ របស់ប្រមុខរដ្ឋាភិបាល ដែលឲ្យប្រជាពលរដ្ឋ វិលត្រលប់ទៅគេហដ្ឋានវិញ ដំណោះស្រាយ និងជួយសម្របសម្រួល ដល់ប្រជាពលរដ្ឋ ខេត្តកំពង់ចាម ដែលបានមកជួបជុំគ្នា នៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំដើម្បីរកដំណោះស្រាយ និងជួយសម្របសម្រួល ដល់ប្រជាពលរដ្ឋខ្លួន ដែលបានវិលត្រឡប់មកគេហដ្ឋានវិញ ដោយមានការចូលរួមពី ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប កងកម្លាំងទាំងបី និងអ្នកពាក់ព័ន្ធជាច្រើននាក់ផងដែរ ។ ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ឆ្លើយតបតាមការអំពាវនាវ របស់សម្តេច អគមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ដែលប្រជាពលរដ្ឋ បានមកជួបជុំគ្នានៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយ ខេត្តសៀមរាប ឲ្យវិលត្រលប់ទៅផ្ទះ សម្បែង ។ ឯកឧត្តម តំណាងក្រសួងមហាផ្ទៃ និងគណៈកម្មការចម្រុះខេត្តកំពង់ចាម និងសៀមរាប…

  • អភិបាលខេត្តកណ្ដាល អញ្ជើញបើកការដ្ឋានជួសជុលផ្លូវចាក់បេតុងអាមេប្រវែង ១០០០ម៉ែត្រ ទទឹង ៥ម៉ែត្រ និងកម្រាស់ ០.១៥ម៉ែត្រ នៅក្រុងតាខ្មៅ

    អភិបាលខេត្តកណ្ដាល អញ្ជើញបើកការដ្ឋានជួសជុលផ្លូវចាក់បេតុងអាមេប្រវែង ១០០០ម៉ែត្រ ទទឹង ៥ម៉ែត្រ និងកម្រាស់ ០.១៥ម៉ែត្រ នៅក្រុងតាខ្មៅ

    ខេត្តកណ្តាល ៖ នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញបើកការដ្ឋានជួសជុលផ្លូវចាក់បេតុងអាមេប្រវែង ១០០០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ នៅភូមិថ្មី ភូមិព្រែកសំរោង១ និងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ ឯកឧត្តម គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា ក្រោមបរិយាកាសសុខសន្តិភាព ស្ថិរភាពនយោបាយ នៃការដឹកនាំប្រទេសរបស់ សម្ដេចអគ្គមហារសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគោលនយោបាយឈ្នះ-ឈ្នះ បង្រួបបង្រួមជាតិ និងការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋយ៉ាងអង់អាចក្លាហាន ក្នុងការចូលរួមផ្តួលរំលំរបប ប៉ុលពត ការចចារបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃ និងបាននាំមកឱ្យប្រទេសជាតិនូវការអភិវឌ្ឍរីកចំរើនឥតឈប់ឈរ មានស្ថិរភាព មានសន្តិភាពពិតប្រាកដ និងធ្វើឱ្យប្រជាពលរដ្ឋមានភាពសុខសាន្ត មានជីវភាពរស់នៅសមរម្យ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន វត្តអារាម មន្ទីរពេទ្យ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាពជាដើម។ ឯកឧត្តមអភិបាលខេត្ត បន្តថា…

  • សូមបញ្ចៀសចរាចរណ៍ជាបណ្តោះអាសន្នលើមហាវិថីឈ្នះឈ្នះ ចាប់ពីផ្លូវជាតិលេខ៤នៅថ្ងៃអាទិត្យ ទី១១ ខែកញ្ញា ឆ្នាំ២០២២

    សូមបញ្ចៀសចរាចរណ៍ជាបណ្តោះអាសន្នលើមហាវិថីឈ្នះឈ្នះ ចាប់ពីផ្លូវជាតិលេខ៤នៅថ្ងៃអាទិត្យ ទី១១ ខែកញ្ញា ឆ្នាំ២០២២

    ភ្នំពេញ ៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និង សាធារណៈជនទាំងអស់ ឱ្យបានជ្រាបថាៈ នៅថ្ងៃអាទិត្យ ទី១១ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារអគ្គិសនីកម្ពុជា នឹងដំណើរការដកបង្គោលអគ្គិសនីនៅលើកំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពីចំណុចផ្លូវជាតិលេខ៤ រហូតដល់ រង្វង់មូលមហាវិថីឈ្នះឈ្នះ ស្ថិតនៅភូមិជម្ពូវ័ន១ និងភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដើម្បីរក្សាបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ពិសេសបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ ដែលមានបំណងធ្វើចរាចរណ៍ឆ្លងកាត់ត្រង់ចំណុចខាងលើ សូមបញ្ចៀសចរាចរណ៍តាមផ្លូវដូចខាងក្រោម៖ ១. ចំពោះយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរពីស្ពានអាកាសចោមចៅឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ឡើងទៅកាន់មហាវិថីឈ្នះឈ្នះ(ផ្នែកខាងកើត) អាចធ្វើដំណើរបានជាធម្មតា។ ២ចំពោះយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរពីមហាវិថីឈ្នះឈ្នះ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ សូមបត់ស្តាំតាមផ្លូវទល់មុខផ្សារបឹងបៃតងជាប់រោងចក្រស្បែកជើង ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ហើយបន្តដំណើរតាមច្រកវត្តតាភេម ខណ្ឌកំបូល ដើម្បីឆ្ពោះទៅផ្លូវជាតិលេខ៤។ អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សង្ឃឹមជឿជាក់លើបងប្អូន ប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ មានការយោគយល់អធ្យាស្រ័យក្នុងការបញ្ចៀសចរាចរណ៍នេះ ឱ្យ ប្រព្រឹត្តទៅបានល្អ ៕ ដោយ ៖…

  • លោកជំទាវ លាង ហៃ ជាវ តាយ ប្រគេនអង្ករ បច្ច័យ និងភេជ្ជៈ សម្រាប់ផ្គត់ផ្គង់ដល់សមណសិស្សក្នុងខេត្តពោធិ៍សាត់

    លោកជំទាវ លាង ហៃ ជាវ តាយ ប្រគេនអង្ករ បច្ច័យ និងភេជ្ជៈ សម្រាប់ផ្គត់ផ្គង់ដល់សមណសិស្សក្នុងខេត្តពោធិ៍សាត់

    ខេត្តពោធិ៍សាត់ ៖ លោកជំទាវ លាង ហៃ ជាវ តាយ អនុប្រធានកិត្តិយសនិងជាឥស្សរជនឆ្នើមថ្នាក់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារកាកបាទក្រហមកម្ពុជាខេត្តនិងសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត បាននាំយកអង្ករប្រចាំខែកញ្ញាចំនួន ៤តោន និង ថវិកាចំនួន ៦លាន៤០ម៉ឺនរៀលទៀតទិញអង្ករប្រចាំខែតុលាឆ្នាំ២០២២ ត្រូវបានប្រគេនដល់ព្រះព្រហ្មភិរ័ត កែវ កន ព្រះពោធិវង្សាវិមល ព្រះមេគណខេត្តពោធិ៍សាត់ សម្រាប់ចូលរួមផ្គត់ផ្គង់ដល់សមណសិស្សពុទ្ធិកៈអនុវិទ្យាល័យនិងវិទ្យាល័យនៅក្នុងខេត្ត ដែលពិធីប្រគល់នេះបានប្រារព្ធធ្វើនៅវត្តពាលញែក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២២។ លោកជំទាវ លាង ហៃ ជាវ តាយ អនុប្រធានកិត្តិយសនិងជាឥស្សរជនឆ្នើមថ្នាក់សាខាកាកបាទក្រហមកម្ពុជាខេត្តនិងជាប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត មានប្រសាសន៍ថា កាកបាទក្រហមកម្ពុជាសាខាខេត្តពោធិ៍សាត់ដែលមានឯកឧត្តម កែវ រតនៈ ប្រធានកិត្តិយសសាខានិងឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការ តែងតែយកចិត្តទុកដាក់គិតគូរអំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋនិងទីវត្តអារាមផងដែរ។ជាក់ស្តែងនាពេលនេះដោយមើលឃើញពីការខ្វះខាតរបស់ពុទ្ធិកៈអនុវិទ្យាល័យនិងវិទ្យាល័យនៅក្នុងខេត្តនោះក៏បានឧបត្ថម្ភអង្ករក្នុងមួយខែ៤តោនចាប់តាំងពីខែកក្កដា ដែលមានរយៈពេលពេញមួយឆ្នាំ។ លោកជំទាវបានឲ្យដឹងទៀតថា អង្ករចំនួន៤តោនរួមជាមួយទឹកសុទ្ធ ១២០យួរនិងភេសជ្ជៈ២០កេស ប្រគេននាពេលសម្រាប់ប្រចាំខែកញ្ញានិងថវិកា៦លាន៤០ម៉ឺនរៀលទិញអង្ករសម្រាប់ខែតុលាឆ្នាំ២០២២។ ព្រះព្រហ្មភិរ័ត កែវ កន ព្រះពោធិវង្សាវិមលព្រះមេគណខេត្តនិងជាព្រះនាយកពុទ្ធិកៈវិទ្យាល័យពាលញែក…

  • មនុស្ស៦នាក់ សារភាពបានកៀរគរមនុស្សទៅប្រមូលផ្តុំនៅចម្ការលោក ខឹម វាសនា និងសន្យាបញ្ឈប់សកម្មភាព

    មនុស្ស៦នាក់ សារភាពបានកៀរគរមនុស្សទៅប្រមូលផ្តុំនៅចម្ការលោក ខឹម វាសនា និងសន្យាបញ្ឈប់សកម្មភាព

    សៀមរាប៖ មនុស្ស៦នាក់ បានចេញមកសារភាពថា ពួកគេពិតជាបានធ្វើចលនាកៀរគរមនុស្សទៅប្រមូលផ្តុំគ្នានៅដីចម្ការស្ថិតនៅក្នុងភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយខុសច្បាប់។ ជាមួយការចេញមកសារភាពនេះ ជនទាំង៦នាក់នេះ បានសន្យារំសាយការជួបជុំ ព្រមទាំងរុះរើរោងដែលបានសង់ទាំងអស់នោះផងដែរ។ ជនទាំង៦រូបដែលចេញមកសារភាពនេះ រួមមាន៖ ឈ្មោះ នី ចាន់ពិនិត្យ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅរាជធានីភ្នំពេញ, ឈ្មោះ ចិន ថុន ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅរាជធានីភ្នំពេញ, ឈ្មោះ ឆឹយ ប៊ុនធឿន ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅរាជធានីភ្នំពេញ, ឈ្មោះ ទូច ពុទ្ធសូរីដា ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅរាជធានីភ្នំពេញ, ឈ្មោះ សួង គន្ធា ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅខេត្តកណ្តាល និងឈ្មោះ សំ សីម៉ា ភេទប្រុស អាយុ ៣០ឆ្នាំ…

  • ប្រជាពលរដ្ឋ ដែលជួបការលំបាក និងមានជីវភាពខ្វះខាតប្រចាំថ្ងៃចំនួន ២៥គ្រួសារ ក្នុងស្រុកស្រីស្នំ បានទទួលអំណោយ មន្ត្រីសង្ឃក្រុងសៀមរាប

    ប្រជាពលរដ្ឋ ដែលជួបការលំបាក និងមានជីវភាពខ្វះខាតប្រចាំថ្ងៃចំនួន ២៥គ្រួសារ ក្នុងស្រុកស្រីស្នំ បានទទួលអំណោយ មន្ត្រីសង្ឃក្រុងសៀមរាប

    សៀមរាប ៖ នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ មន្ត្រីសង្ឃក្រុងសៀមរាប ខេត្តសៀមរាប បាននិមន្តដឹកនាំដោយព្រះគ្រូប្រាសាទចន្ទរង្សី សាសនធរោបណ្ឌិត ឡាច លាង ព្រះអនុគណក្រុងសៀមរាប និងជាព្រះចៅអធិការវត្តទេពពោធិវង្ស ហៅវត្តថ្មី ក្នុងក្រុងសៀមរាប ខេត្តសៀមរាប និងព្រះរាជាគណៈ ព្រះចៅអធិការវត្ត មួយចំនួនក្នុងក្រុងសៀមរាប បាននាំយកទេយ្យទានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ប្រគល់ជូនដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកនិងមានជីវភាពខ្វះខាតប្រចាំថ្ងៃចំនួន ២៥គ្រួសារ នៅភូមិខ្វែក ឃុំមោងចំនួន ១២គ្រួសារនិងភូមិគោកព្នៅ ឃុំស្លែងស្ពាន ចំនួន ១៣គ្រួសារស្ថិតនៅក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប សំភារៈដែលញាតិញោមទទួលបានក្នុងមួយគ្រួសារៗ រួមមាន៖ -អង្ករ ២៥គីឡូក្រាម មីម៉ាម៉ា១កេស អំបិល១គីឡូក្រាម ប៊ីចេង១គីឡូក្រាម ស្ករស១គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ សារ៉ុង១ ថវិកា៣ម៉ឺនរៀល។ ព្រះគ្រូប្រាសាទចន្ទរង្សី បណ្ឌិត ឡាច លាង មានសង្ឃដីកា ថា អំណោយទាំងនេះ បានមកពីសទ្ឋាជ្រះថ្លារបស់ឧបាសក ឧបាសិកា ពុទ្ធបរិស័ទជិតឆ្ងាយ យកមកប្រគេនដល់ព្រះសង្ឃ រយ:កាលកន្លងមក…

  • បង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំ ផ្ទុះអាវុធជាច្រើនគ្រាប់បណ្ដាលឲ្យជនសង្ស័យស្លាប់ម្នាក់ រងរបួសម្នាក់ និងឃាត់ខ្លួន ២នាក់ ព្រមទាំងប្រជាពលរដ្ឋរបួស ៣នាក់

    បង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំ ផ្ទុះអាវុធជាច្រើនគ្រាប់បណ្ដាលឲ្យជនសង្ស័យស្លាប់ម្នាក់ រងរបួសម្នាក់ និងឃាត់ខ្លួន ២នាក់ ព្រមទាំងប្រជាពលរដ្ឋរបួស ៣នាក់

    ភ្នំពេញ ៖ មានករណីផ្ទុះអាវុធរវាងសមត្ថកិច្ច និងជនសង្ស័យជួញដូរគ្រឿងញៀនជាង ១០គ្រាប់ បណ្តាលឲ្យជនសង្ស័យម្នាក់បានស្លាប់បាត់បង់ជីវិត ម្នាក់ទៀតរងរបួស និងជនសង្ស័យ ២នាក់ផ្សេងទៀតត្រូវបានចាប់ឃាត់ខ្លួន ព្រមទាំងបណ្ដាលឲ្យប្រជាពលរដ្ឋរបួស៣នាក់ផងដែរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ ៩ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្លូវចូលកំពង់ដស្វាយជ្រុំ តាមបណ្តោយផ្លូវកែវចិន្តា ស្ថិតក្នុងភូមិទី៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ក្នុងប្រតិបត្តិការនេះ មានរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកហ្វដ ពណ៌ស ត្រូវបានសមត្ថកិច្ចបាញ់ ធ្លុះធ្លាយខ្ទេច ខណៈជនសង្ស័យបាញ់តដៃជាមួយសមត្ថកិច្ច ។ ជាមួយគ្នានោះកម្លាំងសមត្ថកិច្ចជំនាញក៏បានដកហូតសារធាតុញៀនប្រមាណ ២០គីឡូក្រាម និងវត្ថុតាងមួយចំនួនទៀត រួចបន្តធ្វើការស្រាវជ្រាវរកបក្ខពួកបន្ថែមយកមកផ្ដន្ទាទោសតាមច្បាប់ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

  • ព័ត៌មានបឋម៖ មានករណីផ្ទុះអាវុធរវាងសមត្ថកិច្ច និងជនសង្ស័យជួញដូរគ្រឿងញៀន៖ជនសង្ស័យម្នាក់ស្លាប់ ,ម្នាក់របួស និងពីរនាក់ ត្រូវបានចាប់ខ្លួន

    ព័ត៌មានបឋម៖ មានករណីផ្ទុះអាវុធរវាងសមត្ថកិច្ច និងជនសង្ស័យជួញដូរគ្រឿងញៀន៖ជនសង្ស័យម្នាក់ស្លាប់ ,ម្នាក់របួស និងពីរនាក់ ត្រូវបានចាប់ខ្លួន

    ភ្នំពេញ៖ មានករណីផ្ទុះអាវុធរវាងសមត្ថកិច្ច និងជនសង្ស័យ ជួញដូរគ្រឿងញៀនជាច្រើនគ្រាប់ បណ្តាលឲ្យជនសង្ស័យ ម្នាក់បាត់បង់ជីវិត ,ម្នាក់របួស និងពីរនាក់ផ្សេងទៀត ត្រូវបាន ចាប់ខ្លួន ។ហេតុការណ៍នេះ កើតឡើងកាលពី ម៉ោងប្រមាណ ៩ព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្លូវ ចូលកំពង់ចម្លងស្វាយជ្រុំ តាមបណ្តោយផ្លូវកែវចិន្តា ស្ថិតក្នុង ភូមិទី៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជុំវិញការផ្ទុះអាវុធនេះ បានបណ្តាលឱ្យប្រជាពលរដ្ឋចំនួន ៣នាក់ ដែលនៅក្បែរកន្លែងកើតហេតុ បានរងរបួសផងដែរ ។ សម្រាប់ព័ត៌មានលម្អិត ក្រុមការងារ AMS នឹងជម្រាបជូននៅពេលក្រោយបន្ថែមទៀត ៕ ដោយ៖ ស៊ូ ប៊ុនធី

  • សមត្ថកិច្ចឃាត់ខ្លួន ជនពាក់ព័ន្ធចំនួន ៣២នាក់ ក្នុងការបង្ក្រាបបទល្មើស គ្រឿងញៀន ចំនួន ៩ករណី ទូទាំងប្រទេស ថ្ងៃទី៣០ ខែសីហា

    សមត្ថកិច្ចឃាត់ខ្លួន ជនពាក់ព័ន្ធចំនួន ៣២នាក់ ក្នុងការបង្ក្រាបបទល្មើស គ្រឿងញៀន ចំនួន ៩ករណី ទូទាំងប្រទេស ថ្ងៃទី៣០ ខែសីហា

    ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៣២ នាក់ ( ស្រី ៧ នាក់ ) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ៩ ករណី នៅទូ ទាំង ប្រទេស នៅ ថ្ងៃ ទី ៣០ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ។ ដូច្នេះ សូមនិយាយថា ទេ ចំពោះ គ្រឿងញៀន គ្រឿងញៀន បំផ្លាញ់អនាគត់អ្នក និងក្រុមគ្រួសារអ្នក.! ក្នុង ចំណោម ជនសង្ស័យ ទាំង ចំនួន ៣២ នាក់ រួម មាន ៖ ជួញដូរ ៥…

  • ក្រសួងមុខងារសារធារណៈ រៀបចំបោះពុម្ព អត្តសញ្ញាណបណ្ណ មន្ត្រីរាជការស៊ីវិលក្នុងទម្រង់ថ្មី ជាប្រភេទ«ស្មាតកាត»

    ក្រសួងមុខងារសារធារណៈ រៀបចំបោះពុម្ព អត្តសញ្ញាណបណ្ណ មន្ត្រីរាជការស៊ីវិលក្នុងទម្រង់ថ្មី ជាប្រភេទ«ស្មាតកាត»

    ភ្នំពេញ៖ ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ ពីសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ក្រសួងមុខងារសារធារណៈ និងរៀបចំបោះពុម្ពផ្តល់ជូន នូវអត្តសញ្ញាណបណ្ណមន្ត្រីរាជការស៊ីវិលក្នុងទម្រង់ថ្មី ជាប្រភេទ «ស្មាតកាត» (smart card) ដែលអាចអនុញ្ញាតឱ្យមន្ត្រីរាជការ ប្រើប្រាស់ជាបណ្ណសម្គាល់ខ្លួនផង ជាប្រភេទ អេធីអឹម (ATM) សម្រាប់ដកប្រាក់បៀរវត្សពីធនាគារផង និងអាចប្រើជាមធ្យោបាយ មុខងារចាំបាច់ដទៃទៀត។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងមុខងារសារធារណៈផ្តល់ជូន AMS នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ ៕ដោយ៖ង៉ាន ទិត្យសូមជូនគំរូទម្រង់អត្តសញ្ញាណបណ្ណ៖