-
ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ១២នាក់ត្រូវនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីធ្វើការឃាត់ខ្លួន

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២នេះ កម្លាំងការិយាល័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក១២នាក់នៅចំណុចមុខធនាគារអេប៊ីអេ ផ្លូវលេខ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើសអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(ឆក់ទូរសព្ទ័ដៃម៉ាកសាំសុង ហ្គាឡាក់ស៊ីអេស២១អុលត្រា ពណ៌ខ្មៅមួយគ្រឿងដែលប្រព្រឹត្តនៅចំណុចខាងកើតវិទ្យាល័យ ជាស៊ីមសាមគ្គី ផ្លូវលេខ២៧១ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១១ និង១៨ នាទី និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព ចំនួន ០១ គ្រឿង បញ្ជូនមកការិយាល័យ ដើម្បីសាកសួរចាត់ការតាមនីតិវិធី ។ ជនសង្ស័យម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះឈៀង សំណាង ហៅឆ្អឹង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកអ៊ីវ៉ាន់តាមអនឡាញ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិ៥ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ចំណែកជនរងគ្រោះឈ្មោះខេង ម៉ារ៉ាន ភេទស្រី អាយុ៤៨ ឆ្នាំ…
-
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ មហាឧបាសិកា ញឹម តេង

ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ សព មហាឧបាសិកា ញឹម តេង ត្រូវជាម្តាយក្មេករបស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលបានទទួលមរណភាព នៅថ្ងៃអាទិត្យ ៩កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៣:៤០នាទីរសៀល ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ ។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ សូមចូលរួមរំលែកទុក្ខជាមួយ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ម្តាយក្មេក ម្តាយបង្កើត ជីដូន ជីដូនទួត ជាទីគោរពស្រលាញ់ពោរពេញទៅដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃ និងបានបីបាច់ថែរក្សា ទំនុកបម្រុងបុត្រធីតា ទាំងអស់ប្រកបដោយការទទួលខុសត្រូវយ៉ាងខ្ពស់បំផុត។ ទោះបីរូបការរបស់ មហាឧបាសិកា ញឹម…
-
ឯកឧត្តម ហ៊ុន ម៉ានី អបអរសាទរ អ្នកខេត្តកំពង់ស្ពឺ ដែលទទួលបានសមិទ្ធផលថ្មីកីឡដ្ឋាន ដែលមានលក្ខណៈស្ដង់ដារ អាចទទួលរៀបចំការប្រកួតក្នុងប្រទេស និងកម្រិតតំបន់

កំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានអបអរសាទរ អ្នកខេត្តកំពង់ស្ពឺ ដែលបានទទួល កីឡដ្ឋានខេត្តកំពង់ស្ពឺ ដែលឯកឧត្តមចាត់ទុកថា ថ្ងៃនេះយើងទទួលបានសមិទ្ធផលថ្មីមួយទៀត សម្រាប់ខេត្តរបស់យើង ។ សូមរួមគ្នាថែរក្សា និងការពារ និង រួមគ្នាដើម្បីខេត្តកំពង់ស្ពឺ ។ ឯកឧត្តម បានសរសេរតាមទំព័រហ្វេសបុកថា « អបអរសាទរ អ្នកខេត្តកំពង់ស្ពឺ! ថ្ងៃនេះយើងទទួលបានសមិទ្ធផលថ្មីមួយទៀតសម្រាប់ខេត្តរបស់យើង សូមរួមគ្នាថែរក្សា និងការពារផង រួមគ្នាដើម្បីកំពង់ស្ពឺ» ។ កីឡដ្ឋានខេត្តកំពង់ស្ពឺ ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃអង្គារ ទី០៦ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរោបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ កីឡដ្ឋានខេត្តកំពង់ស្ពឺ ជាកីឡដ្ឋានដែលមានលក្ខណៈស្ដង់ដារដែលអាចទទួលរៀបចំការប្រកួតក្នុងប្រទេស និងកម្រិតតំបន់ ។ ក្នុងដំណាក់កាលទី១ នៃការសាងសង់ដែលបានបញ្ចប់ការសាងសង់ដោយជោគជ័យនេះ កីឡដ្ឋានខេត្តកំពង់ស្ពឺ…
-
ក្រសួងសាធារណការ៖ អ្នកបើកបរល្មើសច្បាប់ ដែលរង ការកាត់ពិន្ទុ អាចទៅរៀនដើម្បីបំពេញពិន្ទុវិញបាន

ភ្នំពេញ៖ អ្នកបើកបរល្មើសច្បាប់ដែលត្រូវបានកាត់ពិន្ទុ អាចទៅ រៀនឡើងវិញ ដើម្បីបំពេញពិន្ទុរបស់ខ្លួន។ នេះគឺជាការគូស បញ្ជាក់ របស់លោក ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹក ជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការនិងដឹកជញ្ជូន។ការ បញ្ជាក់នេះធ្វើឡើងបន្ទាប់ពីក្រសួងសាធារណការនិងដឹកជញ្ជូន បានចាប់ផ្ដើមអនុវត្តសាកល្បង កម្មវិធីកាត់ពិន្ទុ ពីបណ្ណ បើកបរ របស់អ្នកបើកបរល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២។ លោក ឈួន វ៉ន់ ពន្យល់ថា បណ្ណបើកបរនីមួយៗ មានពិន្ទុសរុប ចំនួន១២។ ការកាត់ពិន្ទុនឹងធ្វើឡើង ពី១ពិន្ទុ ដល់៦ពិន្ទុ ដោយ ផ្អែកទៅតាមប្រភេទបទល្មើសដែលអ្នកបើកបរបានប្រព្រឹត្តជាក់ស្ដែង។ លោក ឈួន វ៉ន់៖ «ក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍ កើត ឡើង សមត្ថកិច្ចជំនាញនឹងពិនិត្យមើលជាក់ស្ដែង។ ឧទាហរណ៍ បើមិនពាក់ខ្សែក្រវាត់ បើកបរលើសល្បឿនឬស្រវឹង នោះការ កាត់ ពិន្ទុនឹងត្រូវបូកបញ្ចូលគ្នា ប៉ុន្តែមិនឲ្យលើសពី៨ពិន្ទុនោះ ទេ។»ចំពោះអ្នកបើកបរល្មើសច្បាប់ដែលរងការកាត់ពិន្ទុចេញពីបណ្ណបើកបរ ពួកគេអាចទៅរៀនបំប៉នបន្ថែមផ្នែកទ្រឹស្ដីរយៈ ពេលពីរថ្ងៃនៅក្រសួង ដើម្បីបំពេញពិន្ទុវិញបាន។ ប៉ុន្តែគួរបញ្ជាក់ថា…
-
លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី៖មួយទសវត្សរ៍សមាគមគ្រូពេទ្យ ស្ម័គ្រចិត្តព្យាបាលពលរដ្ឋបាន ជិត៣៥ម៉ឺននាក់

ភ្នំពេញ៖ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ២០០២ រហូតមកដល់ ឆ្នាំ២០២២នេះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្ដេចតេជោ ហៅកាត់ថាធីតា( TYDA )បានធ្វើសកម្មភាពមនុស្សធម៌នៅ ទូទាំងប្រទេសដោយចំពោះ តាមរយៈការ ចុះព្យាបាលជំងឺដល់ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលនៃ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានគូស បញ្ជាក់ ថានៅក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ធីតា បានព្យាបាលប្រជាពលរដ្ឋចំនួនជិត៣៥ម៉ឺននាក់។ ក្នុងនោះ អ្នកជំងឺធ្ងន់ធ្ងរជាងប្រាំមួយពាន់នាក់ ត្រូវបានបញ្ជូនមកព្យាបាល បន្តនៅរាជធានីភ្នំពេញ និងអ្នកជំងឺបេះដូងធ្ងន់ធ្ងរចំនួន៥៨នាក់ បានទទួលការវះកាត់ដោយជោគជ័យ ក្រោមការឧបត្ថម្ភពី សំណាក់ ប្រមុខរដ្ឋាភិបាលកម្ពុជានិងភរិយា។ ការថ្លែងរបស់លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ដូច្នេះ ធ្វើឡើង នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងពិធីប្រកាសនិង ប្រគល់សេចក្ដីសម្រេចបញ្ជូលសមាជិកសមាគមគ្រូពេទ្រស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ចំនួនជាង៨០០នាក់បន្ថែមទៀត។ តាមរយៈសមិទ្ធផលនេះ លោកស្រី ពេជ ចន្ទមុន្នី បានសម្ដែង អារម្មណ៍រីករាយ និងមានមោទកភាពយ៉ាងក្រៃលែង ដែល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានចូលរួម សកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋ ដើម្បីផ្ដល់ នូវ ជីវិតទី២…
-
ក្រសួងធនធានទឹក៖ ប្រជាពលរដ្ឋរស់នៅបណ្តាខេត្តជាប់តំបន់ជួរភ្នំទីទំនាប និងជាប់ផ្លូវទឹក សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំនន់ទឹកភ្លៀង

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៧-១៣ ខែកញ្ញា ឆ្នាំ២០២២ ។ ក្រសួងធនធានទឹកបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) សម្ពាធទាប និងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖១៖ តំបន់ទំនាបកណ្តាល សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥ °C សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះតំបន់ខ្លះក៏មានភ្លៀងធ្លាក់ច្រើន ដោយអន្លើលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។២៖ តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។៣៖ តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីមធ្យមទៅច្រើន…
-
អគ្គិភ័យ ឆាបឆេះផ្សារតូចយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍បាញ់ទឹកពន្លត់

ភ្នំពេញ ៖ គ្រោះអគ្គិភ័យមួយបានឆាបឆេះផ្សារតូច(ទួលសង្កែ)យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជាច្រើនសហការគ្នាដងទឹកជះពន្លត់ និងសមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចផ្សារតូច(ទួលសង្កែ) ជាប់ផ្លូវលេខ៩០១ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា ដំបូងគេឃើញមានអណ្ដាតភ្លើងឆេះចេញពីតូបលក់កាហ្វេ ហើយក៏រាលដាលដល់តូបជាប់ៗគ្នា ទើបមានការភ្ញាក់ផ្អើលជាខ្លាំងដល់ពលរដ្ឋរស់នៅជិតខាងចេញមក ដោយអ្នកខ្លះយកបំពង់ពន្លត់អគ្គីភ័យ យកធុងទឹក កន្ធុន តទុយោទឹកតូចៗតាមផ្ទះ និងសហការគ្នាយ៉ាងសស្រាក់សស្រាំ ទម្រុះទ្វារ ជះនិងបាញ់ទឹកពន្លត់ ។ មួយសន្ទុះក្រោយមកទើបមានកម្លាំងជំនាញចេញរថយន្តបង្ការ និងសង្គ្រោះអគ្គិភ័យចុះមកដល់កន្លែងកើតហេតុធ្វើការបាញ់ទឹកពន្លត់ ។ ក្នុងករណីអគ្គិភ័យខាងលើនេះបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ដោយប្រើពេលជិត១ម៉ោង មានទាំងបងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចសហការគ្នាបាញ់ទឹកឲ្យរលត់ទៅវិញជាស្ថាពរ ។ ចំពោះការខូចខាតតូបអស់ចំនួន ០៥តូប តែមិនបង្កឲ្យមានមនុស្សណាម្នាក់រងរបួសនោះឡើយ ៕ដោយ ៖ ជីម ភារ៉ា
-
កម្ពុជា និងអង្គការដៃគូរៀបចំទិវាយល់ដឹងអំពីសត្វត្មាតអន្ដរជាតិឆ្នាំ២០២២

ខេត្តព្រះវិហារ៖ដើម្បីអបអរសាទរទិវាយល់ដឹងអំពីសត្វត្មាតអន្ដរជាតិឆ្នាំ២០២២ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ក្រសួងបរិស្ថានសហការជាមួយអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា(WCS) រៀបចំទិវាយល់ដឹងអំពីសត្វត្មាតអន្ដរជាតិឆ្នាំ២០២២ នៅដែនជម្រកសត្វព្រៃឆែប ភូមិសាស្រ្ដភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហា។ គួរបញ្ជាក់ថាពិធីនេះគេឃើញមានការចូលរួមពីសំណាក់ ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានលេខាធិការដ្ឋានរេដបូក ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ។ ជារៀងរាល់ឆ្នាំ ទិវាយល់ដឹងពីសត្វត្មាតអន្តរជាតិប្រារព្ធឡើងក្នុងគោលបំណង ឧទ្ទេសនាមសត្វត្មាតជិតផុតពូជបំផុតទាំងបីប្រភេទមានដូចជា ត្មាតភ្លើង ត្មាតត្នោត ត្មាតផេះ ដែលមានវត្តមានក្នុងប្រទេសកម្ពុជា និងបញ្ជ្រាបចំណេះដឹងអំពីតួនាទីរបស់សត្វត្មាតនៅក្នុងប្រព័ន្ឋអេកូឡូស៊ី ក៏ដូចជាអប់រំផ្សព្វផ្សាយពីការងារអភិរក្ស និងគុណតម្លៃរបស់សត្វត្មាតដល់សាធារណជនឱ្យបានយល់ដឹង។ គួរបញ្ជាក់ថា ក្រសួងបរិស្ថានបានកំពុងសហការជាមួយ អង្គការWCS ធ្វើការអនុវត្តនូវសកម្មភាពអភិរក្សសត្វត្មាតក្នុងដែនជម្រកសត្វព្រៃឆែបតាមរយៈការផ្តល់ចំណីរបន្ថែម ២ដងក្នុងមួយខែ និងការការពារសំបុកពងកូន។ ចាប់ពីខែ មករា ដល់ខែកក្កដា ឆ្នាំ២០២២ អង្គការ WCS បានរៀបចំការផ្តល់ចំណីបន្ថែមតាមរយៈការធ្វើ “អាហារដ្ឋានត្មាត” ចំនួន១៤ដង ដើម្បីតាមដានចំនួនសត្វត្មាត។ តាមរយៈការកត់ត្រាក្នុងឆ្នាំ ២០២២ វត្តមានសត្វត្មាតច្រើនជាងគឺចំនួន…
-
សមត្ថកិច្ចឃាត់ខ្លួន ជនពាក់ព័ន្ធចំនួន ២៣នាក់ ក្នុងការបង្ក្រាបបទល្មើស គ្រឿងញៀន ចំនួន ៥ករណី ទូទាំងប្រទេស នៅថ្ងៃទី០៤ ខែកញ្ញា

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ២៣ នាក់ ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ៥ ករណី នៅទូ ទាំង ប្រទេស នៅ ថ្ងៃ ទី ០៤ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញនេះ ។ ដូច្នេះ សូមនិយាយថា ទេ ចំពោះ គ្រឿងញៀន គ្រឿងញៀន បំផ្លាញ់អនាគត់អ្នក និងក្រុមគ្រួសារអ្នក.! ក្នុង ចំណោម ជនសង្ស័យ ទាំង ចំនួន ២៣ នាក់ រួម មាន ៖ ជួញដូរ ២ ករណី ឃាត់ ២ នាក់…
-
ស្លាប់ម្នាក់ របួស ១៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេស នៅថ្ងៃទី០៤ ខែកញ្ញា ម្សិលមិញ

ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក នៅទូ ទាំង ប្រទេស នៅ ថ្ងៃ ទី ០៤ ខែកញ្ញា ឆ្នាំ ២០២២ ម្សិលមិញនេះ បណ្តាល ឱ្យ មនុស្ស ស្លាប់ ចំនួន ១នាក់ របួសធ្ងន់ ១០នាក់ (ស្រី ៤នាក់) និង របួសស្រាល ៣នាក់ (ស្រី ១នាក់)។ យោង តាម ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូ ទាំង ប្រទេស ចេញ ដោយ នាយកដ្ឋាន នគរបាល ចរាចរណ៍ និង សណ្តាប់ សាធារណៈ នៃ អគ្គស្នងការដ្ឋាន នគរបាល ជាតិ នៅ ថ្ងៃ ទី…