-
អភិបាលខេត្តព្រះវិហារ ជំរុញឲ្យអាជ្ញាធរក្រុង ស្រុក និងអ្នកពាក់ព័ន្ធ ត្រូវពន្លឿនលើការដោះស្រាយបញ្ហាទំនាស់ដីធ្លី នៅក្នុងភូមិសាស្រ្តខេត្ត ប្រកបដោយតម្លាភាពភាព និងឈរលើគោលការណ៍ច្បាប់

ខេត្តព្រះវិហារ៖ ប្រសាសន៍ជំរុញរបស់ អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានធ្វើឡើងក្នុងកិច្ចប្រជុំ គណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នៅសាលាខេត្តព្រះវិហារ ។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរជំនាញពាក់ព័ន្ធ និងអង្គភាពកងកម្លាំងទាំង៣ របស់ខេត្តព្រះវិហារផងដែរ ។ នៅក្នុងដំណើរការនៃកិច្ចប្រជុំនេះ ក៏មានការពិភាក្សាលើបញ្ហាប្រឈមមួយចំនួន ដូចជាការស្នើសុំដីសម្រាប់ការសាងសង់អគារ ការសុំចុះបញ្ជីដីធ្លីរបស់មន្ទីរមួយចំនួន បញ្ហាទំនាស់ដីធ្លី រវាងមន្ទីរ និងស្ថាប័នរដ្ឋ ស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងបញ្ហាសំណើសុំកំណត់អត្តសញ្ញាណដី ដែលជាដីជនជាតិដើមភាគតិចកួយ ស្នើសុំជួយសម្រប សម្រួល កាត់ដីដែលពាក់ព័ន្ធ ជាមួយ ក្រុមហ៊ុនហ្គ្រីន ឈ័យ ខេមបូឌា ខូអិលធីឌី ដែលបានចូលក្នុងព្រំដីសហគមន៍ជនជាតិដើមភាគតិចកួយ ដើម្បីចុះបញ្ជីដីសហគមន៍ជាកម្មសិទ្ធិសមូហភាព ព្រមទាំងបញ្ហានានា ជាច្រើនទៀត ដែលទាក់ទងទៅនឹងដីធ្លី ។ អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានជំរុញឲ្យអាជ្ញាធរក្រុង ស្រុក ត្រូវគ្រប់គ្រង និងការពារដីរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសមន្ទីរជំនាញ…
-
កិច្ចប្រជុំពាក់ព័ន្ធការត្រួតពិនិត្យផែនការសម្អាតបរិស្ថាន នៅក្នុងសហគមន៍ទាំង ៣ សហគមន៍កំពុង់ឃ្លាំង សហគមន៍ចុងឃ្នៀស និងសហគមន៍កំពង់ភ្លុក

សៀមរាប៖ កិច្ចប្រជុំរបស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ ក្រោមយុទ្ធនាការ “កម្ពុជាស្អាត កម្ពុជាបៃតង” បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរទន្លេសាបរៀបចំជាទស្សនកិច្ចសិក្សាផ្លាស់ប្ដូរបទពិសោធន៍អំពី ការគ្រប់គ្រងសំរាមនៅតំបន់សហគមន៍នានាក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការ Clean and Green សម្រាប់សហគមន៍ចុងឃ្លៀស សហគមន៍កំពង់ឃ្លាំង និងសហគមន៍កំពង់ភ្លុក។ កិច្ចប្រជុំនេះ ធ្វើឡើងដោយមានការចូលពីសំណាក់លោក ចែម រ៉ាណែល អនុប្រធាននាយកដ្ឋានសេវាគាំពារទីក្រុងស្អាត និងជម្រុញការប្រឡងប្រណាំង លោក នឹម សុវណ្ណ អភិបាលរងស្រុកប្រាសាទបាគង ខេត្តសៀមរាប មន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុក ភូមិ ឃុំ ជាច្រើននាក់ ស្ថិតនៅសាលាសង្កាត់ចុងឃ្នៀស និងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ។ លោក នឹម សុវណ្ណ អភិបាលរងស្រុកប្រាសាទបាគង ខេត្តសៀមរាប បានលើកឡើងថា ក្នុងយុទ្ធនាការកម្ពុជាស្អាតកម្ពុជាបៃតង ដោយគ្មានសម្រាម់ថង់ប្លាស្ទិក ត្រូវបានរៀបចំធ្វើការសម្អាតបរិស្ថានប្រមូលសំរាមប្លាស្ទិកនៅតំបន់សហគមន៍នានាក្នុងខេត្តសៀមរាប ដើម្បីឲ្យក្លាយទៅជាទីក្រុងស្អាតក្នុងថ្ងៃអនាគត។ យើងត្រូវចូលរួមប្រមូលសំរាមប្លាស្ទិកនៅតាមតំបន់សហគមន៍មួយចំនួនដូចជា សម្រាប់សហគមន៍ចុងឃ្លៀស សហគមន៍កំពង់ឃ្លាំង និងសហគមន៍កំពង់ភ្លុក គឺយើងត្រូវធ្វើដោយមានចលនាមហាជនតាមរយៈសហគមន៍នានាជុំវិញបឹងទន្លេសាបជាដើម យើងត្រូវបង្កើតគណកម្មការចាត់តាំងយុវជនបង្គោលដើម្បីឲ្យពួកគាត់ជួយកិច្ចការនេះ…
-
ជនសង្ស័យមួយក្រុម លួចយកម៉ូតូចំនួន ៦គ្រឿង នៅកន្លែងបញ្ញើ បានសម្រច រួចគេចខ្លួនបាត់ ដោយសុវត្តិភាព

ភ្នំពេញ ៖ ម៉ូតូម៉ាកហុងដាឌ្រីម (Honda Dream) ចំនួន ៦គ្រឿង ដែលបានផ្ញើរនៅកន្លែងទទួលបញ្ញើមួយកន្លែង ត្រូវបានជនសង្ស័យមួយក្រុម ចូលលួចយកទៅបាត់ រួចរត់គេចខ្លួនបាត់អស់ ដោយសុវត្តិភាព បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង៧ព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នៅភូមិទួលពង្រ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា ទីតាំងខាងលេីនេះ គឺជាកន្លែងទទួលបញ្ញើម៉ូតូ២៤ម៉ោង និងមានសន្តិសុខយាមត្រឹមត្រូវ លុះពេលមកដល់ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ គឺជាថ្ងៃកើតហេតុ ក៏ស្រាប់តែម្ចាស់មកយកម៉ូតូរបស់ពួកគាត់វិញ ក៏ស្រាប់តែបាត់ម៉ូតូ បង្កឱ្យមានការភ្ញាក់ផ្អេីល រួចបានពិនិត្យមេីល ទើបដឹងថា មានម៉ូតូបាត់ចំនួន ៦គ្រឿង សុទ្ធតែម៉ាកហុងដាឌ្រីម (Honda Dream) ទាំងអស់ ។ សូមបញ្ជាក់ថា ពាក់ព័ន្ធករណីខាងលេីនេះ គឺគ្មាននរណាម្នាក់ អាចបានបញ្ជាក់ថា ស្លាកលេខម៉ូតូប៉ុន្មានខ្លះនោះទេ ដោយម្ចាស់ទីតាំងចាក់សោរខាងក្រៅ មិនអនុញាតិឱ្យអ្នកផ្សេងចេញចូលនោះទេ ដើម្បីទុកវេលាវាយតម្លៃ និងចរចារជាមួយម្ចាស់ម៉ូតូនៅខាងក្នុង ៕ ដោយ៖ ឆៃហួត និងប៊ុនធី
-
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម៖ ការជន់លិចតាមតំបន់ព្រំដែន មិនទាន់ធ្ងន់ធ្ងរទេ ខណៈផ្ទះពលរដ្ឋប្រមាណ ១០គ្រួសារ នៅម៉ាឡៃជនលិចដោយជំនន់ទឹកភ្លៀង

(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានគូសបញ្ជាក់ថា ការជន់លិចនៅតាមតំបន់ព្រំដែនកម្ពុជា និងថៃ មិនទាន់មានសភាពធ្ងន់ធ្ងរនោះទេ ខណៈយប់មិញនេះមានផ្ទះប្រជាពលរដ្ឋនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ប្រមាណ ១០គ្រួសាររងការជន់លិច ដោយសារជំនន់ទឹកភ្លៀង ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានប្រាប់ បណ្តាញព័ត៌មានក្នុងស្រុក នៅព្រឹកថ្ងៃព្រហស្បតិ៍ទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះថា ការជន់លិចនៅស្រុកម៉ាឡៃយប់មិញ គឺបណ្តាលមកពីជំនន់ទឹកភ្លៀង ហើយមិនមែនជាទឹកធ្លាក់មកពីប្រទេសថៃនោះទេ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបន្តថា ការលិចនោះមិនខ្លាំងទេ និងមិនទាន់ដល់កម្រិតជម្លៀសប្រជាពលរដ្ឋនោះដែរ ។ តែទោះបីជាយ៉ាងណា នៅពេលមានការជន់លិចនោះកងកម្លាំងយោធា និងអាជ្ញាធរ នៅមូលដ្ឋានបានចុះជួយអន្តរាគមន៍ទាំងយប់ ជួយរៀបចំរើសម្ភារៈដាក់នៅទីខ្ពស់ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម សេនាធិការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន លើការងារគ្រោះមហន្តរាយ បានឱ្យដឹងផងដែរថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កំពុងតាមដានយកចិត្តទុកដាក់ចំពោះការប្រែប្រួលអាកាសធាតុ និងការរងនូវឥទ្ធិពលពីប្រព័ន្ធសម្ភាធទាប ITCZ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ដែរថា ដោយយោងតាមបទបញ្ជា និងការណែនាំដោយផ្ទាល់ពីសំណាក់សម្តេចតេជោ…
-
ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ ចែកអំណោយមនុស្សធម៌ជូនចាស់ជរា ស្ត្រីមេម៉ាយ ជនពិការ និងប្រជាពលរដ្ឋដែលមានជំងឺប្រចាំកាយ ចំនួន ៥គ្រួសារ

ភ្នំពេញ ៖ ព្រឹកថ្ងៃទី ៨ ខែ កញ្ញាឆ្នាំ ២០២២នេះ ក្រុមការងារអនុសាខា កាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ ដឹកនាំដោយ ស្រី ហេង ថុល អនុប្រធានគណៈកម្មាធិការអនុសាខាខណ្ឌតំណាង លោក ម៉ូវ ម៉ានិត ប្រធានកិត្តិយសអនុសាខា ខណ្ឌបានដឹកនាំមន្ត្រីចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានជូនដល់ចាស់ជរា ស្ត្រីមេម៉ាយជនពិការនិងប្រជាពលរដ្ឋដែលមានជំងឺប្រចាំកាយចំនួន ៥គ្រួសារនៅសង្កាត់ក្រាំងធ្នង់ ។ នាឱកាសនោះ ដែ លោកស្រីប្រធានគណៈកម្មាធិកាអនុសាខាបានលេីកឡេីងថានេះជាការយកចិត្តទុកដាក់គិតគូពី ឯកឧត្តម ឃួង ស្រេង ប្រធាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេសការយកចិត្តទុកដាក់គិតគូខ្ពស់ជាប់ជានិច្ចពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះសុខទុក្ខប្រជាពលរដ្ឋយេីងទូទាំងព្រះរាជាណាចក្រកម្ពុជា ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយយេីងមិនបានដឹង ហេីយមិនបានដោះស្រាយ នោះឡេីយ ពោល“កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ។ ជាមួយគ្នានេះដែរ លោកស្រីក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ពីសុខភាពអនាម័យក្នុងការរស់នៅ និងការហូបចុក…
-
បេឡាសន្តិសុខសង្គម(បសស) ផ្សព្វផ្សាយការ ដាក់ឱ្យអនុវត្តន៍របបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅ ក្រោមបទប្បញ្ញត្តិនៃច្បាប់ ស្តីពីការងារនៅខេត្តរតនគិរី

រតនគិរី ៖ នារសៀលថ្ងៃទី ០៧ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម និងឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយការ ដាក់ឱ្យអនុវត្តន៍របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅ ក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ព្រមទាំង អស់លោក លោកស្រីមន្រី្តរាជការ ម្ចាស់សហគ្រាស គ្រឹះស្ថាននិងវិស័យឯកជន ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់បំផុតចំពោះបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលជាប្រតិបត្តិករតែមួយគត់ ក្នុងការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជា ដែលបានបម្រើសេវាជូនសមាជិករបស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា។ ឯកឧត្តម អភិបាលខេត្តបានអំពាវនាវទៅដល់នាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិតទាំងអស់ក្នុងខេត្តរតនគិរី ត្រូវចូលរួមអនុវត្តកាតព្វកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងពេញចិត្ត ដើម្បីទទួលបានអត្ថប្រយោជន៍ស្តីពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដែលជាកាដូដ៏ពិសេសបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ឯកឧត្តម អ៊ុក សមវិទ្យា បានលើកឡើងថា ការយល់ដឹងកាន់តែច្បាស់ស្តីពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជានិយោជក ពិសេសបងប្អូនកម្មករនិយោជិត គឺបានជំរុញឱ្យបងប្អូនទាំងអស់អាចចូលរួមយ៉ាងផុសផុលក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន…
-
គិតត្រឹមរសៀលថ្ងៃទី ០៧ កញ្ញា មនុស្សក្នុងចំការលោក ខឹម វាសនា សល់ប្រមាណ ៤០០នាក់ប៉ុណ្ណោះ

ខេត្តសៀមរាម ៖ ដោយយោងទៅតាមសេចក្តីរាយការណ៍របស់កម្លាំងសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាម ក្នុងការធ្វើសម្រង់ទិន្នន័យចំនួនមនុស្ស ដែលបានកំពុងស្នាក់នៅក្នុងជំរុំចំការ លោក ខឹម វាសនា ប្រធានគណបក្សLDP គិតត្រឹម ថ្ងៃទី០៥ កញ្ញា មានចំនួនសរុប ១ពាន់៧៣៧នាក់ ។ ក្រោយពីធ្វើសម្រង់ស្ថិតិរួចមក ក៏មានបងប្អូនប្រជាពលរដ្ឋបានចាក ចេញជាបន្តបន្ទាប់ តែសំខាន់នៅក្នុងរាត្រីថ្ងៃទី០៦ កញ្ញា ប្រជាពលរដ្ឋបានចាក់ចេញ មានចំនួនសរុប ៥៩៦នាក់ ក្នុងនោះ មានស្រី ២២នាក់ និង កុមារតូចៗ ៧៥នាក់ផងដែរ ។ សូមបញ្ជាក់ផងដែរថា មកដល់រសៀលថ្ងៃទី ០៧ កញ្ញា ក៏នៅមានបងប្អូនប្រជាពលរដ្ឋ មកពីបណ្តា រាជធានី ខេត្តនានា បានចូលមកដាក់ពាក្យបណ្តឹងជាមកម្លាំងសមត្ថកិច្ចយើង ដើមី្បស្វែងរកប្រពន្ធ ប្តី កូន ក្មួយ ដែលបានបាត់ដំណឹងនៅក្នុងចំការលោក ខឹម វាសនា ចាប់ពីថ្ងៃទី២៤សីហា មកដល់ពេលនេះ គ្មានផ្តល់ដំណឹងដល់ក្រុមគ្រួសារ និងខ្លះទៀតដាក់ពាក្យមកយកសម្ភារៈ រថយន្ត ម៉ូតូ ដែលត្រូវបានបងប្អូនខ្ចីជឹះ ហើយយកមកចោលនៅទីចំការនេះ…
-
រដ្ឋ បាល ខេត្ត កែប ប្រជុំផ្សព្វផ្សាយ សេចក្ដីណែនាំ ស្ដីពី បែបបទ និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាល តាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់

ខេត្ត កែប៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណ:អភិបាលខេត្ត កែប បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំ ស្ដីពី បែបបទ និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់ ដោយមានការចូលរួមពីសំណាក់ លោកនាយករដ្ឋបាលសាលាខេត្ត នាយក នាយក រងទីចាត់ការ-អង្គភាពចំណុះរដ្ឋបាលខេត្ត តំណាង កងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋ បាលក្រុង ស្រុក និងតំណាងរដ្ឋបាលឃុំ-សង្កាត់ សរុប ៩៤រូប នៅសាលប្រជុំ សាលាខេត្ត កាលពីរសៀលថ្ងៃទី០៧ខែកញ្ញា ឆ្នាំ ២០២២។ គោលបំណងនៃការរៀបចំកិច្ចប្រជុំនេះគឺដើម្បីធ្វើការផ្សព្វផ្សាយនូវខ្លឹមសារសំខាន់ៗ ដែលបានកំណត់នៅក្នុងសេចក្ដីណែនាំលេខ០១៨ សណន ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធដើម្បីត្រៀមខ្លួនអនុវត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួន អំពីរបបនៃការរៀបចំយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលឃុំ សង្កាត់នីមួយៗ សំដៅដាក់ដំណើរការយន្តការនេះឱ្យបានឆាប់រហ័ស។ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានផ្ដល់អនុសាសន៍នូវចំណុចសំខាន់ៗ សម្រាប់ ការរៀបចំដាក់ចេញសេចក្ដីណែនាំលេខ០១៨ សណន ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ស្ដីពីបែបបទ និងនីតីវិធីនៃការផ្ដល់សេវាច្រកចេញចូលតែមួយនៃរដ្ឋបាល ឃុំ សង្កាត់…
-
ស្នងការខេត្តកណ្តាល អញ្ជើញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីនគរបាលវរ:សេនាតូចការពារព្រំដែនគោកលេខ៦០៥

កណ្តាល ៖ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តម សេនីយ៍ទោ ឈឿន សុចិត្ត តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរ ស័ក្តិ ជូនមន្ត្រីនគរបាល វរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ នារសៀល ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២២ នៅសាលប្រជុំទីបញ្ជាការវរ:សេ នាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ ដោយមានការចូលរួមពី លោកស្នងការរង លោកនាយការិយាល័យបុគ្គលិកខេត្ត លោកអធិការនគរបាលក្រុង/ស្រុកទាំង១១, លោកមេបញ្ជាការ-មេបញ្ជាការ រង និងមន្ត្រីនគរបាលវរ:សេ នាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ យ៉ាងច្រើនកុះករ។ មន្ត្រីនគរបាល ដែលទទួលបានជ័លាភី នឹងត្រូវបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរ សក្តិ នាពេលនេះមានចំនួន ៥៥រូប ក្នុងនោះត្រូវបានតែងតាំងមុខ តំណែងជានាយផ្នែកចំនួន ០៣រូប, នាយរងផ្នែក ០៤រូប, នាយប៉ុស្តិ៍ ០១រូប និងនាយរងប៉ុស្តិ៍ ០៤រូប ។…
-
អភិបាលខេត្តកំពង់ចាម ដឹកនាំលែងកូនត្រីពូជប្រមាណ ១០ម៉ឺនក្បាល និងដាំដើមឈើ នៅក្នុងតំបន់អាងទឹកថ្មដាទឹកឆា ស្ថិតនៅក្នុងឃុំបឹងណាយ ស្រុកព្រៃឈរ

ខេត្តកំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំថ្នាក់ដឹក មន្ត្រី រាជការ មន្ទីរ អង្គភាព ស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន លែងកូនត្រីពូជប្រមាណ ១០ម៉ឺនក្បាល និងដាំកូនឈើ នៅតំបន់អាងទឹកថ្មដាទឹកឆា ស្ថិតនៅក្នុងឃុំបឹងណាយ ស្រុកព្រៃឈរ ដើម្បីអបអរសាទរ ទិវាមច្ឆជាតិ ០១ កញ្ញា នាឆ្នាំ២០២២នេះ ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម មានប្រសាសន៍រំលឹកថា ជារៀងរាល់ឆ្នាំ ចាប់ពីដើម ខែមិថុនា រហូតដល់ចុងខែកញ្ញា គឺជារដូវបិទនេសាទ ដើម្បីទុកឲ្យមេពូជត្រី បានពងកូន បន្តពូជទុកសម្រាប់ឆ្នាំក្រោយៗទៀត ។ ហេតុដូច្នេះហើយ ទើបយើងជ្រើសរើសយកថ្ងៃនេះ និងទីកន្លែងនេះ ដើម្បីរៀបចំពិធីលែងកូនត្រី មេត្រីពូជ និងពិធីដាំកូនឈើ ហើយក៏ចាត់ទុកជាថ្ងៃ នៃការប្រកាសបិទរដូវនេសាទ នៅក្នុងខេត្ត ក៏ដូចជានៅទូទាំងប្រទេស…