-
អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងារចុះពិនិត្យមើលសួនច្បារកង្រី និងសួនវិមានឯករាជ ដើម្បីជួសជុលកែលម្អសោភ័ណភាពនៅពេលខាងមុខ

ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចុះពិនិត្យមើល សួនច្បារ វិមានឯករាជ្យ និងសួនច្បារ កង្រី ក្នុងក្រុងកំពង់ឆ្នាំង ដើម្បីរៀបចំកែលម្អសោភ័ណភាព និងបំពាក់អំពូលភ្លើងបំភ្លឺបន្ថែមទៀត។ នៅក្នុងឱកាសអញ្ជើញពិនិត្យស្ថានភាពសួនច្បារទាំង២ខាងលើនេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា៖ សួនច្បារវិមានឯករាជ្យត្រូវកែលម្អដោយបំពាក់អំពូលភ្លើងបន្ថែម ព្រមទាំងលាបថ្នាំតាមខឿន និង រូបនាគបាញ់ទឹក ព្រមទាំងជួសជុលការ៉ូឡាបែកបាក់ មួយចំនួនបន្ថែមទៀតនិងដាំដើមផ្កាមួយចំនួនទៀត ចំណែកសួនច្បារកង្រីត្រូវតែបំពាក់អំពូលភ្លើង លាបថ្នាំ និងបំពាក់អំពូលភ្លើងបន្ថែមផងដែរ ដើម្បីឱ្យក្រុងកំពង់ឆ្នាំង កាន់តែមានសោភ័ណ្ឌភាព ស្រស់បំព្រង ទាំងថ្ងៃនិងយប់ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ដើលមកលេងកំសាន្តឆ្លងកាត់ខេត្តកំពង់ឆ្នាំងយើងនេះ ។ បើតាមការបញ្ជាក់ពី លោក ហ៊ីង ភ័ព្វមិនា អភិបាលក្រុងកំពង់ឆ្នាំង បានឱ្យដឹងថា៖ តាមផែនការរបស់ឯកឧត្តម អភិបាលខេត្ត ដាក់ឱ្យសាលាក្រុងទទួលនិង កំពុងអនុវត្តដាំបង្គោលនិងបំពាក់អំពូលភ្លើងសូឡាចំនួន១ពាន់ដើម តាមដងផ្លូវសំខាន់ៗ របស់ក្រុងកំពង់ឆ្នាំង មកដល់ពេលនេះ ដាំបានចំនួន ៥០០ដើមហើយជាជំហាន១ នឹងត្រៀមដាំបន្តទៀត ៕ ដោយ៖ សុខ…
-
បុរសជាជនសង្ស័យបាញ់សម្លាប់និស្សិតពេទ្យជាសង្សារ ត្រូវបានចាប់ខ្លួននៅប្រទេសថៃ

ភ្នំពេញ៖សំណុំរឿងឃាតកម្មមួយបានកើតឡើង កាលពី ឆ្នាំ២០២២។បុរសម្នាក់ឈ្មោះ យឿន វ៉ាន់ដេត ជាជនសង្ស័យ បាញ់សម្លាប់និស្សិត ពេទ្យដែលជាសង្សាររួចហើយក៏រត់គេចខ្លួនបាត់តាំងពីពេលនោះមក។កន្លងច្រើនឆ្នាំមិនមែនបានសេចក្តីថា សមត្ថកិច្ចមិនប្រមាញ់រឿង នេះ ទេ។ នៅថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២២នេះសេចក្តីរាយការណ៍ដល់បណ្តាញសារព័ត៌មានបានបញ្ជាក់ថាជនសង្ស័យត្រូវបានចាប់ ខ្លួនហើយនៅ ខេត្តចន្ទបូរីប្រទេសថៃ។ការចាប់ខ្លួនគឺសមត្ថកិច្ចថៃបាន អនុវត្តតាម ដីកាចាប់ខ្លួន។ខណៈនេះកំពុងតែរៀបចំបញ្ជូនខ្លួនមកកាន់ ប្រទេស កម្ពុជា វិញដើម្បីចាត់ការទៅតាមនីតីវិធី។ ក្នុងសំណុំរឿងនេះ ជនសង្ស័យឈ្មោះ យឿន វ៉ាន់ដេត អាយុប្រមាណ ៣០ឆ្នាំនិងជាយោធា។ចំណែកនារីរងគ្រោះ ឈ្មោះ ជុន ឌីណា អាយុ ២៥ឆ្នាំជានិស្សិតសាលាពេទ្យ និងជាអ្នកលក់ផលិតផលតាម អនឡាញ។ សូមរម្លឹកថា រវាងជនសង្ស័យ និងនារីរងគ្រោះ គឺជាគូសង្សារ។នៅម៉ោង ប្រមាណ៨យប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ជន សង្ស័យ បានបាញ់សម្លាប់នារីរងគ្រោះដោយអាវុធខ្លីរបស់ខ្លួន។ហេតុការណ៍ នេះបានកើតឡើងនៅផ្ទះលេខH03 ក្នុងបុរី រំចេកអូឌឹម ស្ថិតនៅក្នុង ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានី ភ្នំពេញ។ ក្រោយ ការបាញ់ប្រហារជនសង្ស័យបានរត់គេចខ្លួន បាត់។មូលហេតុនៃការ…
-
នៅវិមានរំលឹកគុណយុទ្ធជនពលី ខេត្តកំពង់ធំ មានរៀបចំពិធីសូត្រមន្តបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធកម្មាភិបាលយុទ្ធជន ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម

ខេត្តកំពង់ធំ៖ ថ្នាក់ដឹកនាំ និងនាយទាហាន ពលទាហាន នៃបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញចូលរួម ក្នុងពិធីសូត្រមន្តរាប់បាត្រ បង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធកម្មាភិបាលយុទ្ធជន ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមឱកាសក្នុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នៅវិមានរំលឹកគុណយុទ្ធជនពលី ស្ថិតនៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសម្តែងនូវការដឹងគុណ ដល់វិញ្ញាណក្ខន្ធកម្មាភិបាលយុទ្ធជន យុទ្ធនារី ទាំងអស់ដែលបានពលីជីវិត ក្នុងការការពារទប់ស្កាត់ ការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ប៉ុលពត អៀងសារី ខៀវសំផន និងរួមចំណែកក្នុងការអនុវត្តនូវនយោបាយឈ្នះឈ្នះក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ ។ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អំពាវនាវគ្រប់មជ្ឈដ្ឋាន សូមមេត្តារួមគ្នាបន្តថែរក្សា សុខសន្តិភាព ដែលកំពុងមានដូចសព្វថ្ងៃនេះឲ្យនៅគង់វង្សជារៀងរហូត ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ បានអញ្ជើញអុជធូបនៅតាមផ្នូរសព របស់កម្មាភិបាលយុទ្ធជន យុទ្ធនារី ដែលបានតម្កល់ទុកនៅវិមានរំលឹកគុណយុទ្ធជនពលី នឹងបានប្រគេនទេយ្យទាន រួមទាំងបច្ច័យមួយចំនួនសម្រាប់ផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃ និងចូលរួមក្នុងការកសាងសមិទ្ធផលនានានៅក្នុងវត្តបទុមរ័ត្នហៅវត្តក្រចាប់ ស្ថិតក្នុងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ផងដែរ ៕…
-
ពិធីប្រកាសតែងតាំងថ្មីគណៈកិត្តិយស និង គណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុកមង្គលបូរី

បន្ទាយមានជ័យ៖ គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រកាសសុពលភាព ដល់លោកស្រី ព្រះតេជគុណព្រះកិត្តិយសនៃគណៈកម្មាធិការសាខា កាកបាទក្រហមស្រុកមង្គលបូរី នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុ រាត្រី ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ។ សូមបញ្ជាក់ថា ស្រុកមង្គលបូរី សមាសភាព គណៈ:អនុសាខាមាន៣ថ្នាក់ដូចស្រុក ក្រុងដទៃទៀតដែរ ។គណៈកិត្តិយសត្រូវបានប្រកាសតែងតាំងមានចំនួន ៨រូប ក្នុងនោះ លោក ឆឹង វ៉ុន ប្រធានក្រុមប្រឹក្សាស្រុក-ជាប្រធានកិត្តិយស ។ក៌មានព្រះតេជគុណសំ វីរ: អនុគណស្រុកមង្គលបូរី និងជាអនុប្រធានកិត្តិយសផងដែរ។ ហេីយអនុសាខា ចំនួន៨ រូបព្រមទាំងមានមន្ត្រីប្រចាំការចំនួន ២រូប។ លោករ័ត្ន ដាស៊ីណង់ ដែលជាអភិបាលស្រុក ជាប្រធានអនុសាខាគណ:កម្មការ ។ លោក រ័ត្ន ដាស៊ីណង់ ប្រធានអនុសាខានិងជាតំណាងសមាសភាពដែលទទួលការកែសម្រួលតួនាទីភារកិច្ចនិងប្រកាសតែងតាំងពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនបានឡើងប្តេជ្ញាចិត្តថា នឹងខិតខំបំពេញការងារមនុស្សធម៌ដ៏ធំមួយនេះ ឱ្យបានលទ្ធផលល្អ មានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវ ។ ឯកឧត្ដម អ៊ុ រាត្រី ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា ក្រោមការដឹកនាំដោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត…
-
តុលាការខេត្តកណ្តាលឃុំខ្លួនចោរលួចម៉ាស៊ីនភ្លើងម្នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន

កណ្តាល៖ ចោរលួចសម្ភារ អ្នកដ៏ទៃម្នាក់ នៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ត្រូវបានលោក ប្លុង វិសាល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ ” លួច” តាមមាត្រា៣៥៣ និងមាត្រា៣៥៦ នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសប្រព្រឹត្តនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៣និង៤០នាទីយប់ នៅចំណុចឃ្លាំងទុកសម្ភារ:របស់ជនរងគ្រោះ ភូមិលេខ១(ក) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនត្រូវចោទឈ្មោះហៀង ផាន់ណា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទួលក្រសាំង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ ។ នគរបាលក្រុងតាខ្មៅបានប្រាប់ឱ្យដឹងថា ជនរងគ្រោះឈ្មោះអុឹម វិសាល ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ។ នគរបាលបានបញ្ជាក់ថា នៅវេលាកេីតហេតុខាងលេី ក្រុមជនសង្ស័យបានជិះម៉ូតូមានសណ្តោងរ៉ឺម៉កទៅធ្វេីសកម្មភាពលួចម៉ាស៊ីនភ្លេីងចំនួន១គ្រឿងរបស់ជនរងគ្រោះដែលបានទុកនៅក្នុងឃ្លាំងស្ថិតក្នុងភូមិលេខ១(ក) សង្កាត់ស្វាយរលំ លេីកលេីរ៉ឺម៉កបំរ៉ុងបេីកចេញ…
-
ជនពាក់ព័ន្ធចំនួន ៣៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ២១ករណី ទូទាំងប្រទេស កាលពីថ្ងៃទី១៤ ខែកញ្ញា

ភ្នំពេញ ៖ សូមនិយាយថាទេ ចំពោះ គ្រឿងញៀន គ្រឿងញៀន បំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ជនសង្ស័យ ចំនួន ៣៣ នាក់ ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ២១ ករណី នៅទូ ទាំង ប្រទេស កាលពីថ្ងៃ ទី ១៤ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញ នេះ ។ ក្នុង ចំណោម ជនសង្ស័យ ទាំង ចំនួន ៣៣ នាក់ រួម មាន ៖ ជួញដូរ ១០ ករណី ឃាត់ ១៧ នាក់ ដឹក ជញ្ជូន រក្សា…
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះពិនិត្យមើលស្ថានភាពការដាំដុះដំណាំស្រូវរដូវវស្សារបស់ប្រជាជនក្នុងស្រុកព្រះនេត្រព្រះ និងបន្តពិនិត្យមើលការជន់លិចស្រូវវស្សាប្រមាណជាង ៥០០០ហិតា ក្នុងមង្គលបូរី

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញក្រសួង អញ្ជើញមកខេត្តបន្ទាយមានជ័យ ដើម្បីចុះពិនិត្យស្ថានភាពដាំដុះដំណាំស្រូវរដូវវស្សារបស់ប្រជាជនពលរដ្ឋ នៅភូមិស្រមោច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ជារួមនៅក្នុងឃុំនេះស្រូវមានសភាពលូតលាស់បានល្អប្រសើរជាងឆ្នាំកន្លងទៅ ។ បន្ទាប់មកក្រុមការងារបានបន្តចុះពិនិត្យមើលស្ថានភាពខូចខាតដំណាំស្រូវដោយគ្រោះទឹកជំនន់ នៅក្នុងភូមិក្រមុល ឃុំរហាត់ទឹក ស្រុកមង្គលបុរី ដែលបានបណ្តាលឲ្យប៉ះពាល់ដល់ដាំណាំស្រូវ វស្សាប្រមាណជាង ៥ ០០០ហិតា ខូចខាត ៣ ២២៥ហិតា និងបានស្តារឡើងវិញបានប្រមាណ ២ ៣៨០ហិតា ។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា គិតមកត្រឹមថ្ងៃទី១៤ ខែកញ្ញានេះ នៅទូទាំងខេត្តបន្ទាយមានជ័យ មានផ្ទៃដីដំណាំស្រូវវស្សាប៉ះពាល់ដោយសារទឹកជំនន់មានចំនួន ៨ ៥៧០ហិតា ខូចខាតជាង៥ ០០០ហិតា និងបានស្តារឡើងវិញចំនួនជាង ២ ៨០០ហិតា ។ លោកមេឃុំរហាត់ទឹក ស្រុកមង្គលបុរី ព្រមជាមួយប្រជាពលរដ្ឋបានឲ្យដឹងថា បញ្ហាប្រឈមជារួមនៃទឹកជំនន់ក្នុងឃុំរហាត់ទឹក គឺការរំដោះទឹកមិនទាន់ដោយសារទំនប់បញ្ចាល់ទឹកពោធិ៍ពីរដើមចាស់ មិនអាចរំដោះទឹកបានគ្រប់ ហើយនិងនៅពេលបច្ចុប្បន្ននេះគឺកំពុងធ្វើការស្តារឡើងវិញ ទំនប់បញ្ចាល់ទឹកពោធិ៍នេះ បានធ្វើឲ្យការរំដោះទឹកជំនន់មិនបានគ្រប់គ្រាន់និងទាន់ពេលវេលា…
-
កម្មករ កម្មការិនី នៅរោងចក្រ ក្រុមហ៊ុន ឃីមី ហ្គាមេន (Khi migamen)និង ក្រុម ហ៊ុន JLA COLID ខេត្តកំពត រីករាយ ចាប់រង្វាន់ ម៉ូតូ កង់ កង្ហារ ឆ្នាំងដាំបាយ កំសៀវដាំទឹ ក្នុងឱកាសជួប សំណេះសំណាល ជាមួយថ្នាក់ដឹកនាឱខេត្ត

កំពត ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត មានប្រសាសន៍ថា ដើម្បីឱ្យក្មួយៗ ក្លាយទៅជាកូនល្អបាន ក្មួយៗត្រូវតែតបស្នងសងគុណ ទៅលើ លោក ឪពុក អ្នកម្តាយ លោកយាយលោកតា និងក្រុមគ្រួសារយើងវិញដែលលោកខិតខំ ចិញ្ចឹមបីបាច់ ថែរក្សាយើងតាំងពីតូច ឱ្យមានកាយសម្បទាមាំមួន កម្លាំងពលំ រហូតមានការងារ ធ្វើ មានប្រាក់បៀវត្ត មានជីវភាព រស់នៅយ៉ាងល្អប្រសើរ ដូច្នេះយើងត្រូវចេះស្រស្រឡាញ់គោរព ប្រតិបត្ត គាត់ ធ្វើជាកូនល្រម្នាក់ក្នុងគ្រួសាររបស់យើង ដើម្បីភាពសុខសាន្ត និងសុភមង្គលក្នុងក្រុមគ្រួសារ មិនប្រើសំដី មិនល្អ អាក្រក់ក្រួតគ្រាត ដែលនាំឲ្យប៉ះពាល់ ដល់ភាពថ្លៃថ្នូរ ក្នុងក្រុមគ្រួសារយើង និង ជនជាតិយើង ព្រោះជនជាតិយើង ចូលចិត្ត និយាយ តែពាក្យដែលល្អ ទន់ភ្លន់ សុភាពរាបសារ ត្រឹមត្រូវ ហើយបើនិយាយ មិនល្អវិញ អ្នកដែលខូចចឹត្ត គឺជាឪពុកម្តាយយើង លោកយាយលោកតា និងក្រុមគ្រួសារយើង ដូច្នេះយើងនិងមិនត្រូវបានការកោតសរសើរ អំពីអ្នកដ៍ទៃឡើយ វាអាចប៉ះពាល់…
-
តំណាងមនុស្សចាស់មកពី២៥ខេត្ត-រាជធានី ចង់បានមណ្ឌលថែទាំ មនុស្សចាស់នៅកម្ពុជា

បាត់ដំបង៖ មណ្ឌលថែទាំមនុស្សចាស់បង្កើតឡើងដោយរដ្ឋ បាន ក្លាយជាក្ដីប្រាថ្នារបស់តំណាងមនុស្សចាស់មកពី២៥រាជធានី-ខេត្ត។ក្ដីប្រាថ្នានេះត្រូវបានលើកបង្ហាញនៅក្នុងវេទិកាមនុស្សចាស់ថ្នាក់ជាតិ ក្រោមប្រធានបទ «សោធនសង្គម សម្រាប់មនុស្សវ័យចាស់» ដែលរៀបចំនៅមហាស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង នៅថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២២។ ថ្លែងនៅក្នុងវេទិកាថ្នាក់ជាតិនេះ ឯកឧត្តម សំហេង បុរស ប្រតិភូអម នាយករដ្ឋមន្ត្រី និងជារដ្ឋលេធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទានប្រាប់ថា លោកធ្លាប់ពាំនាំសំណើនេះទៅ កាន់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែរ តែសម្តេច តេជោបារម្ភ ខ្លាចថា បើមានមណ្ឌលមនុស្សចាស់នៅកម្ពុជា នោះកូនលែងមាន ទំនួលខុសត្រូវចំពោះឪពុក-ម្ដាយ។ នៅក្នុងវេទិកានេះ អ្នកស្រី ហៀង យ៉ាត មកពីសមាគមសេដ្ឋ កិច្ចក្រៅប្រព័ន្ធ លើកឡើងដោយខ្លីថា មណ្ឌល ថែទាំមនុស្ស ចាស់សំខាន់ និងចាំបាច់សម្រាប់មនុស្សចាស់ ដែលគ្មានកូន និងមនុស្សចាស់ទុរគត។ ចំណែកលោក ហែម ផាន តំណាងមនុស្សចាស់ក្នុងសង្កាត់ភ្នំពេញថ្មី ឯកភាពចំពោះកង្វល់របស់សម្តេចតេជោ ហ៊ុន សែន ខ្លាចវត្តមាន មណ្ឌល ថែទាំមនុស្សចាស់នាំ…
-
យានយន្តល្មើសចំនួន ៣២៨គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យកាលពីថ្ងៃទី១៣ ខែកញ្ញា ម្សិលមិញ

ភ្នំពេញ ៖ កាលពីថ្ងៃ ទី ១៣ ខែកញ្ញា ឆ្នាំ ២០២២ ម្សិលមិល សមត្ថកិច្ចជំនាញចរាចរណ៍ទូទាំងប្រទេសបានដាក់គោលដៅ សរុប ១៦២គោលដៅដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ទន្ទឹមនេះមាន យានយន្ត ចូល គោលដៅ ចំនួន ១.៩១២ គ្រឿង ។ក្នុងនោះម៉ូតូ ចំនួន ១.៤៨៤ គ្រឿង និង រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ៣២៨ គ្រឿង មាន ម៉ូតូ ចំនួន ២៦២ គ្រឿង ត្រូវ បាន ផាកពិន័យ។នេះបើ យោងតាម របាយការណ៍របស់ នាយកដ្ឋាន នគរបាល ចរាចរណ៍ និង សណ្តាប់ធ្នាប់ សាធារណៈ ស្តី ពី ការ រឹត បន្ដឹង ច្បាប់ ស្ដី…