-
ក្រុមហ៊ុន ខេមប្រ៊ូវ និងក្រសួងស្ថាប័នពាក់ព័ន្ធ រៀបចំចលនាសម្អាតបរិស្ថាន ដើម្បីចូលរួមទិវាសម្អាតពិភពលោក ឆ្ពោះទៅកាន់«កម្ពុជាស្អាត កម្ពុជាបៃតង»

ភ្នំពេញ៖ ក្រុមហ៊ុន ខេមប្រ៊ូវ រួមជាមួយនឹងគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន រដ្ឋបាលរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានរៀបចំយុទ្ធនាការសម្អាតបរិស្ថាន ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ចលនានេះ មានការចូលរួម ពីសំណាក់ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គ នាយកដ្ឋានចំនេះដឹង និងព័ត៌មានបរិស្ថាន ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការនៃក្រសួងទេស ចរណ៍ ព្រមជាមួយនឹងនិយោជិតនិយោជក របស់ក្រុមហ៊ុន ខេមប្រ៊ូវ យុវជន និងអាជ្ញាធរពាក់ព័ន្ធជាង ៥០០នាក់។ នេះជាចលនាសម្អាតលើកទី ២ ក្នុងឆ្នាំ២០២២ ដែលក្រុមហ៊ុន ខេមប្រ៊ូវ បានសហការជាមួយដៃគូពាក់ព័ន្ធ រៀបចំធ្វើបន្ទាប់ពីបានរៀបចំធ្វើនៅខេត្តព្រះសីហនុ ក្នុងខែកក្កដាកន្លងទៅនេះ ដើម្បីប្រារឰទិវាសម្អាតបរិស្ថានពិភពលោក ក៏ដូចជាចូលរួមលើកកម្ពស់ការយល់ដឹងពីកិច្ចការពារបរិស្ថាន និងលើកទឹកចិត្តឲ្យមានការចូលរួមឲ្យកាន់តែច្រើនពីប្រជាពលរដ្ឋ ដើម្បីបរិស្ថានកាន់តែប្រសើរ ក្រោមសារ «កម្ពុជាស្អាត…
-
រដ្ឋបាលខេត្តកំពត បង្កើតកម្មវិធីវេចនំអន្សមសាមគ្គី ដើម្បីរួមចំណែកអភិរក្សបង្កើនភាពស្និទ្ធស្នាលនិងបង្កបរិយាកាសសប្បាយរីករាយអបអរពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២២

ខេត្តកំពត ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិនអភិបាលខេត្តកំពត និង លោកជំទាវ ហ៊ុន ចាន់ ធី ព្រមទាំងលោក ជំទាវ ថុង ធារី ជឹង ផល្លា ដោយមានការចូលរួមអំពីមន្ត្រីរាជការនៃបណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត រួមនិងយុវជន យុវតីប្រជាពលរដ្ឋ ជាច្រើននាក់ បានមកជួបជុំគ្នា ចូលរួមនៅក្នុងកម្មវិធីវេចនំអន្សមសាមគ្គីលើកដំបូង ជាប្រវត្តិសាស្ត្ររបស់រដ្ឋបាលខេត្តកំពត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ ពួកគាត់យល់ឃើញថា ពិធីនេះពិតជាល្អក្នុងការផ្សព្វផ្សាយនិង បានផ្តល់នូវចំណេះដឹង បទពិសោធន៍ថ្មីសម្រាប់មនុស្សជំនាន់ក្រោយ រួមចំណែកអភិរក្សប្រពៃណីទំនៀមទម្លាប់ បង្កើនភាពស្និទ្ធស្នាល និងបង្កបរិយាកាសសប្បាយរីករាយរួមគ្នា។ នៅក្នុងឱកាសនៃ កម្មវិធីវេចនំអន្សមសាមគ្គី ដែលរដ្ឋបាលខេត្តកំពត បានរៀបចំឡើងកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ប្រជាពលរដ្ឋក៏ដូចជាអ្នកចូលរួម បានបង្ហាញអារម្មណ៍ដោយចាត់ទុកកម្មវិធីនេះ ពិតជាល្អណាស់ សម្រាប់មនុស្សទូទៅ ព្រោះបានបង្កឱកាសឲ្យបានមកជួបជុំគ្នា សំណេះសំណាល សួរសុខទុក្ខគ្នា ស្និទ្ធស្នាលគ្នា និងបង្កើតបរិយាកាសសប្បាយរីករាយជាមួយគ្នា ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដែលជាប្រពៃណីទំនាមទម្លាប់របស់ដូនតាខ្មែរ តែងធ្វើជារៀងរាល់ឆ្នាំរហូតមក។ ម្យ៉ាងទៀតពិធីនេះបើកឱកាសឲ្យអ្នកជំនាន់មុន ចែករំលែកនូវបទពិសោធន៍នៃរបៀបរៀបចំផ្សំគ្រឿងនិងការវេចនំអន្សម ព្រមទាំងនំប្រពៃណីផ្សេងៗ ដល់ក្មេងជំនាន់ក្រោយផងដែរ។ ចំណែកក្រុមយុវជន…
-
កម្លាំងនគរបាលខណ្ឌបឹងកេងកង បើកប្រតិបត្តិការចុះបង្ក្រាបល្បែងស៊ីសង៧ទីតាំង ឃាត់មនុស្ស១១នាក់

(ភ្នំពេញ)៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដោយសហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកង២ ប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកង៣ ប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក សហការជាមួយគណៈបញ្ជាការឯកភាពសង្កាត់ នាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងចាក់កន្ទុយលេខ ឆ្នោតកោស បានចំនួន៧ទីតាំង ដោយឃាត់ខ្លួនមនុស្ស១១នាក់ (ប្រុស៥នាក់ ស្រី៦នាក់) និងដកហូតសម្ភារមួយចំនួន។ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានបញ្ជាក់ថា ប្រតិបត្តិការទាំង៧ទីតាំងរួមមាន៖ ទី១៖ នៅសង្កាត់បឹងកេងកង៣ មានចំនួន០៣ទីតាំង ត្រូវបានកម្លាំងនគរបាលឃាត់មនុស្សចំនួន៣នាក់ (ស្រី០១នាក់)ទី២៖ នៅសង្កាត់បឹងកេងកង២ មានចំនួន៣ទីតាំង ត្រូវបានកម្លាំងនគរបាលឃាត់មនុស្សចំនួន០៦នាក់ (ស្រី០៣នាក់)ទី៣៖ នៅសង្កាត់ទំនប់ទឹក មានចំនួន០១ទីតាំង ឃាត់មនុស្សចំនួន០២នាក់។ចំពោះជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បណ្ដោះអាសន្នដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចា ត់ការតាមនីតិវីធី ៕ ដោយ ៖ ជីម ភារ៉ា
-
អភិបាលខណ្ឌសែនសុខ ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អង្គភាពពាក់ព័ន្ធត្រូវចុះបង្ក្រាបល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទឱ្យអស់ពីមូលដ្ឋានខណ្ឌ

ភ្នំពេញ៖ លោក ម៉ូវ ម៉ានិត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ និងជាអភិបាលខណ្ឌ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនៅរសៀល ១៧ខែកញ្ញាឆ្នាំ២០២២ បានណែនាំ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អង្គភាពពាក់ព័ន្ធរួមមាន អធិការនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ និងការិយាល័យពាក់ព័ន្ធ ចៅសង្កាត់ទាំង០៦ និងនាយប៉ុស្តិ៍នគរបាលសង្កាត់ទាំង០៦ ក្នុងការជម្រុញ និងបន្តចុះបង្ក្រាបល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទឱ្យអស់ពីមូលដ្ឋានខណ្ឌ ។ លោកអភិបាលខណ្ឌបានឱ្យដឹងថា ការចុះបង្រ្កាបល្បែងសុីសងនេះ ត្រូវធ្វើឡើងដូចភ្លៀងរលឹម និងធ្វើជារៀងរាល់ថ្ងៃ ដោយមិនមែនធ្វើតែមួយលើក ឬពីរលើកហើយឈប់នោះទេ ។ ត្រូវកត់សម្គាល់ និងឃ្លាំមើលទីតាំងដែលបង្កប់ល្បែងសុីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដើម្បីចុះបង្រ្កាបឱ្យបានទាន់ពេលវេលា និងចាត់វិធានការតាមច្បាប់ ដោយមិនមែនចុះទៅគ្រាន់តែណែនាំនោះទេ ។ ក្រោយពីកិច្ចប្រជុំបានបញ្ចប់ គណៈបញ្ជការឯកភាពរដ្ឋបាលខណ្ឌ ដឹកនាំដោយលោកអភិបាលខណ្ឌ លោកអភិបាលរងខណ្ឌបានបែងចែកកម្លាំងចុះតាមគោលក្នុងមូលដ្ឋានសង្កាត់ទាំង០៦ ដោយបង្រ្កាបបានទីតាំងមួយចំនួន និងបន្តចុះបង្រ្កាបជាបន្តបន្ទាប់ទៀត ដើម្បីចូលរួមពង្រឹងអនុវត្តភូមិ-សង្កាត់មានវត្ថិភាព និងស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ លោកអភិបាលខណ្ឌក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមចូលរួមសហការរាយការណ៍ ដើម្បីបង្រ្កាបបទល្មើសល្បែងសុីសងក្នុងមូលដ្ឋានឱ្យទទួលបានជោគជ័យបន្ថែមទៀត ៕ដោយ៖តុង សីហា
-
រដ្ឋបាលខណ្ឌសែនសុខ បង្ក្រាបទីតាំងល្បែងសីសងខុសច្បាប់ ឃាត់ខ្លួនមនុស្សប្រុសស្រី ១៣នាក់ និងវត្ថុតាងមួយចំនួន

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខដឹកនាំដោយ លោកសាំង សុភក្រវិចិត្រ អភិបាលរងខណ្ឌសែនសុខចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ ៤៧ទីតាំងក្នុងរយៈពេលមួយយប់ ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ១៣នាក់ រួមនិងវត្ថុតាងមួយចំនួន។ ក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងល្បែងសីសងខុសច្បាប់ខាងលើនេះធ្វើឡើងកាលពីព្រលប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២រហូតដល់វេលាម៉ោង១២ នឹង៣០យប់រំលងអាធ្រាតឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ទីតាំងចុងក្រោយមានយីហោចូសុីប៊ីយ៉ាក្ល ដែលស្ថិតនៅក្នុងភូមិស្លែងរល្លើង នៅតាមបណ្តោយផ្លូវណតប្រ៊ីត សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួនបានមនុស្សប្រុស ស្រី១៣នាក់ រួមទាំងវត្ថុតាងមួយចំនួន។ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសឲ្យអាជ្ញាធរទាំង២៥ខេត្ត ក្រុងចុះបង្ក្រាបរាល់ទីតាំងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទទាំងអស់ទូទាំងប្រទេស។ បន្ទាប់ពីទទួលបានសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារបង្រាបការលេងល្បែងសីសងខុសច្បាប់គ្រប់ប្រភេទរបស់រាជរដ្ឋាភិបាលគណៈបញ្ជាការឯកភាពខណ្ឌសែនសុខដឹកនាំកម្លាំងចម្រុះ ដោយ លោក សាំង សុភក្រវិចិត្រ អភិបាលរងខណ្ឌសែនសុខបានចុះធ្វើការបង្ក្រាបចំនួន ៤៦ទីតាំងដោយក្នុងនោះទីតាំងទាំង ៤៦នោះបានបិទទ្វារ ហើយក៏បន្តដឹកនាំកម្លាំងមកធ្វើការឆែកឆេនៅទីតាំងទី ៤៧ ដែលមានយីហោចូស៊ីប៊ីយ៉ាក្លដោយឃាត់ខ្លួនបានមនុស្សប្រុសស្រីចំនួន ១៣នាក់ ក្នុងនោះមានស្រីចំនួន ៦នាក់ រួមនិងវត្ថុតាងមួយចំនួន។ បច្ចុប្បន្នមនុស្សប្រុសស្រីទាំង១៣នាក់ រួមទាំងវត្ថុតាង ត្រូវបាននាំទៅអធិការដ្ឋាននគបាលខណ្ឌសែនសុខដើម្បីធ្វើការសាកសួរនាំ នឹងចាត់ការបន្តតាមនីតិវិធីច្បាប់ ដោយឡែកទីតាំងត្រូវបានបិទជាបណ្ដោះអាសន្ន៕ដោយ៖តុង សីហា
-
សម្តេចតេជោ ហ៊ុន សែន ចេញសេចក្តីសម្រេចបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសេចក្តីសម្រេចស្ដីពីបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ ក្នុងសេចក្តីសម្រេចដែលទទួលបាននៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានបញ្ជាក់ថា ក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មានតួនាទីភារកិច្ចដូចខាងក្រោម៖ – រៀបចំផែនការ វិធានការ គោលការណ៍ណែនាំ ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។ -អនុវត្តបង្ក្រាបនូវរាល់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ – សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធ្វើការស្រាវជ្រាវ និងចាត់វិធានការបង្ក្រាបនូវទីតាំងលេងល្បែងស៊ីសងខុសច្បាប់។ ចាត់វិធានការឱ្យស៊ើបអង្កេតស្រាវជ្រាវរកនូវអត្ថិភាពនៃបទល្មើសជួញដូរមនុស្ស ជួញដូរកម្លាំង ពលកម្ម អាជីវកម្មផ្លូវភេទ និងបទល្មើសសម្អាតប្រាក់ ព្រមទាំងបទល្មើសផ្សេងៗទៀតដែល បានប្រព្រឹត្តនៅក្នុងទីតាំងលេងល្បែងស៊ីសងខុសច្បាប់ទាំងនោះ ដើម្បីសហការចាត់វិធានការ បង្ក្រាបបទល្មើសទាំងនោះតាមច្បាប់ជាធរមាន។ អនុប្រធាន និងសមាជិកក្រុមការងារ ត្រូវចូលរួមប្រជុំតាមការកោះអញ្ជើញរបស់ប្រធាន។ អនុប្រធាន និងសមាជិកក្រុមការងារ ត្រូវទទួលភារកិច្ចតាមការចាត់ចែងរបស់ប្រធាន។ ក្រុមការងារនេះ អាចប្រើប្រាស់មន្ត្រីក្រោមឱវាទរបស់ខ្លួន ដើម្បីជួយការងារតាមតម្រូវការចាំបាច់។ ក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ត្រូវធ្វើរបាយការណ៍អំពីលទ្ធផល ការងារនេះជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទ ដើម្បីជ្រាប និងស្នើសុំមតិដឹកនាំបន្ត ៕ ដោយ វណ្ណលុក
-
អតីតយោធាដែលបាញ់សម្លាប់គូដណ្ដឹងជានិស្សិតពេទ្យ កាលពីជាង២ឆ្នាំកន្លងទៅ ត្រូវបានកម្លាំងជំនាញចាប់បញ្ចូនទៅតុលាការហើយ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជូនខ្លួនជនត្រូវចោទ ម្នាក់ ជាអតីតមន្ដ្រីយោធាពាក់ស័ក្ដិ៤ ដែលបាញ់សម្លាប់គូដណ្ដឹងខ្លួនជានិស្សិតពេទ្យ ហើយរត់គេចខ្លួនអស់ជាង២ឆ្នាំ និងត្រូវបានចាប់នៅប្រទេសថៃ នាពេលថ្មីៗនេះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ឲ្យតំណាងអយ្យការបើកការស៊ើបសួរតាមនីតិវិធី។ ជនត្រូវចោទ ដែលជាជនដៃដល់ឈ្មោះ យឺន វ៉ាន់ដេត ជា អតីតមន្ត្រីយោធា មានអាយុ២៨ឆ្នាំ។ ជនរងគ្រោះឈ្មោះ ជុន ឌីណា អាយុ២៦ឆ្នាំ ជានិស្សិតពេទ្យផ្នែកឡាបូ និងជាអ្នកលក់ផលិតផលថែរក្សាសម្រស់តាមអនឡាញ ។ សូមបញ្ជាក់ថា ជនត្រូវចោទរូបនេះ ត្រូវបានឃាត់ខ្លួន ក្នុងទឹកដីខេត្តចន្ទបុរី ប្រទេសថៃ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៤១៨ គ១ ដ.ច.ន ចុះថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២០ របស់លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ សូមជម្រាបថា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នាយកដ្ឋានជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានដឹកនាំកម្លាំង សហការជាមួយស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ធ្វើការប្រគល់ទទួលជនត្រូវចោទ ពីភាគីនគរបាលភូមិន្ទថៃ…
-
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រៀបចំកម្មវិធី «ភ្ជុំបិណ្ឌ៖ តោះទៅវេចនំអន្សមរួមគ្នា» រយៈពេល ៣ថ្ងៃ

សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រៀបចំកម្មវិធី «ភ្ជុំបិណ្ឌ៖ តោះទៅវេចនំអន្សមរួមគ្នា» រយៈ ពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ទី១៧ និងទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅស្នាក់ការ ស.ស.យ.ក រាជធានីភ្នំពេញ (អគារខេមរានី)។ ពិធីបើកជាផ្លូវការត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងមានការចូលរួមពី លោក លោកស្រី អនុប្រធាន ស.ស.យ.ក. សមាជិក សមាជិកា ស.ស.យ.ក. និងសាធារណជនជាច្រើនរូប។ ក្រោមបរិយាកាសប្រកបដោយសេចក្ដីសោមនស្សរីករាយ នៃការអបអរសាទររដូវកាលភ្ជុំបិណ្ឌរបស់ប្រជាជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា កាលនៅពីក្មេងលោកចាំបានថាដល់រដូវវេចនំអន្សម លោកតែងតែជួយកោសដូងលោកយាយ អ្នកម៉ែ ប៉ុន្តែថ្ងៃនេះបានចូលរួមវេចដោយខ្លួនឯង ទើបដឹងថា ពិតជាមិនងាយស្រួលទេ ទម្រាំវេចបាននំមួយៗ ផ្តើមចេញពីការរៀបចំគ្រឿងផ្សំតាមលំដាប់លំដោយ ពេលវេច ពេលចង ពេលចំអិន និងការថែរក្សា។ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងយ៉ាងដូច្នេះថា «ពេលហូបដឹងថាឆ្ងាញ់ តែពេលវេចនំដោយផ្ទាល់ខ្លួនឯង ទើបបានដឹងថាមិនស្រួលនោះទេ…
-
រដ្ឋមន្រ្តីក្រសួងកសិកម្ម ជួបសំណេះសំណាលជាមួយនិស្សិត នៃសាកលវិទ្យាល័យចំនួន៥ ដែលនឹងត្រូវចេញដំណើរទៅធ្វើកម្មសិក្សា នៅប្រទេសអ៊ីស្រាអែល

ភ្នំពេញ ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិត មកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ( RUA) វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងកំពង់ចាម សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ សាកលវិទ្យាល័យស្វាយរៀង និងសកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចបាត់ដំបង ដែលនឹងត្រូវចេញដំណើរទៅធ្វើកម្មសិក្សារយ:ពេល ១១ខែ សម្រាប់ឆ្នាំសិក្សា២០២២- ២០២៣ ជំនាន់ទី១៥, ឆ្នាំនេះមានចំនួន ២៥០នាក់ នៅប្រទេសអ៊ីស្រាអែលក្នុងនោះមាន៖ RUA ចំនួន (២១២នាក់/នារី៣៤នាក់) វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ១៣នាក់ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ១៣នាក់ សាកលវិទ្យាល័យស្វាយរៀង ៦នាក់ និងសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្ត បាត់ដំបង ៦នាក់។ ដោយឡែក វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបមានចំនួន៨៥នាក់/នារី ៤៣នាក់ ដែលបានចូលរួមក្នុងកម្មវិធី នាពេលនេះ។ មានមតិសំណេះសំណាលជាមួយក្មួយៗនិស្សិត ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ RUA និងវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប…
-
សកម្មភាពបទល្មើសនេសាទមានការថយចុះ ក្រោយពីក្រុមការងារចុះបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំ អនុវត្តយ៉ាងតឹងរ៉ឹង

ខេត្តកំពង់ធំ៖ មហាជនបានកោតសរសើរ ក្រុមគណៈបញ្ជាការស្រាល របស់ក្រុមការងារចុះបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលបានខិតខំអនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងអនុវត្តលិខិតបង្គាប់ការរបស់ឯកឧត្តមអភិបាលខេត្តកំពង់ធំ ចុះបង្រ្កាបបទល្មើសយ៉ាងសកម្មដូចភ្លៀងរលឹម បានធ្វើឲ្យបទល្មើសមួយចំនួនធំ មានការថយចុះគួឱ្យកត់សម្គាល់ ។ សូមបញ្ជាក់ផងដែរថា សកម្មភាពបង្រ្កាបបទល្មើសយ៉ាងយកចិត្តទុកដាក់និងតឹងរឹងបំផុតនេះ ក្រុមការងារបានធ្វើការអំពាវនា ផ្សព្វផ្សាយពីការហាមឃាត់ ប្រើប្រាស់ឧបករណ៍នេសាទក្នុងច្បាប់ នៅក្នុងរដូវបិទនេសាទ ក្នុងគោលបំណងសុំឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការ ដើម្បីកាត់បន្ថយការប្រើប្រាស់ឧបរកណ៍នេសាទខុសច្បាប់ ជាពិសេសនេសាទក្នុងរដូវត្រីពងកូន គឺដើម្បីឲ្យមឆ្ឆាជាតិបន្តការពងកូនដែលជាស្បៀងអាហាររបស់ប្រជាពលរដ្ឋយើង។ លោក វរ:សេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានក្រុមការងារទទួលខុសត្រូវឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានឱ្យដឹងថា ក្រុមការងារបង្រ្កាបបទល្មើសនេសាទ ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ បានអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលតាម បានដំណើរការចាប់ពីចុងខែមីនា ២០២២ មានរយៈពេលជិត ៦ខែ សម្រេចបានជាជាលទ្ធផលបទល្មើសធំៗ ដែលត្រូវបានបង្ក្រាប ៕ ដោយ ៖ ប៊ុន រដ្ឋា