-
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖មន្ត្រីឧទ្យានុរក្ស និង ប្រជាសហគមន៍ គឺជាទ័ពស្រួច លះបង់កម្លាំងកាយ ចិត្ត ពេលវេលាដើម្បីបុព្វហេតុការពារធនធានធម្មជាតិ

ខេត្តមណ្ឌលគិរី៖«សហគមន៍យើងនីមួយៗគួរមានស្បៀងអាហារហូបគ្រប់គ្រាន់ ជីវភាពកាន់តែល្អប្រសើរ។ នេះជាកត្តាសំខាន់ក្នុងការពារធនធានធម្មជាតិ»។ នេះជាការលើកឡើងរបស់ឯកឧត្តម សាយ សំអាល់ មន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសចូលរួមជាអធិបតីភាពនៃការដាំស្ដារព្រៃឈើ ការក្លូនរុក្ខជាតិ រៀបចំថ្នាលបណ្ដុះកូនឈើ និងការពិនិត្យការចិញ្ចឹមពូជសត្វក្របី នៅលើផ្ទៃដីទំហំ ២០០ ហិកតានៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ស្ថិតក្នុងភូមិសាស្រ្ត ខេត្តមណ្ឌលគីរី។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា វត្តមានប្រតិភូនៅថ្ងៃនេះ ដើម្បីគោរពដឹងគុណ និង កោតសរសើរដល់មន្ត្រីឧទ្យានុរក្ស និង ប្រជាសហគមន៍ ដែលជាទ័ពស្រួច លះបង់កម្លាំងកាយ ចិត្ត ពេលវេលាដើម្បីបុព្វហេតុការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់។ ក្រសួងបរិស្ថានបានរៀបចំផែនការដាំស្ដារព្រៃឈើចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ ក្នុងគោលបំណងបង្កើនគម្របដីព្រៃឲ្យបានប្រសើរឡើង និងផ្តល់ជូនមន្ត្រីឧទ្យានុរក្សនូវចំណេះដឹង បទពិសោធក្នុងការធ្វើក្លូនរុក្ខជាតិ ក៏ដូចជាបច្ចេកទេសដាំដុះ និងថែទាំចម្ការឈើដាំ ព្រមទាំងការផ្សព្វផ្សាយចំណេះដឹង ជំនាញ បទពិសោធនិងឱកាសការងារជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធឲ្យបានទូលំទូលាយ។ ការដាំស្តារ និងក្លូនរុក្ខជាតិអាកាស្សានេះត្រូវបានឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានសង្កត់ធ្ងន់ថា ជាការរួមចំណែកឆ្លើយតបទៅនឹងគោលនយោបាយគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិប្រកបដោយនិរន្តរភាព ដើម្បីបំពេញនូវសេចក្តីត្រូវការចំពោះមុខ បន្ថយសម្ពាធលើការប្រើប្រាស់ សម្ភារសំណង់ និងគ្រឿងសង្ហារឹមដែលធ្វើពីឈើធម្មជាតិ ព្រមទាំងបំពេញសេចក្តីត្រូវការនៅក្នុងវិស័យឧស្សាហកម្មផងដែរ។ គួរបញ្ជាក់ថា…
-
ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ឆ្នាំង ដឹកនាំកំលាំងជំនាញជលផលចុះបង្ក្រាបទូកឌុកលួចដឹកកូនត្រីល្អិតៗដែលនេសាទដោយប្រើឧបករណ៍ខុសច្បាប់ក្នុងរដូវបិទនេសាទ

កំពង់ឆ្នាំង ៖ នៅល្ងាច ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៥.០០ នាទី ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ឆ្នាំង បានដឹកនាំកម្លាំងសមត្ថកិច្ចខណ្ឌ រដ្ឋបាលជលផលកំពង់ឆ្នាំងចុះបង្ក្រាបទូកឌុកលួច ដឹកកូនត្រីល្អិតៗល្មេីសច្បាប់ជលផលក្នុងរដូវបិទនេសាទ។ ការចុះបង្ក្រាបខាងលេីនេះធ្វេីឡេីងនៅចំណុចភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។ សូមបញ្ជាក់ផងដែរថាកូនត្រីល្អិតៗដែលជនល្មេីសលួចដឹកជញ្ជូនខុសច្បាប់ក្នុងរដូវបិទនេសាទនេះមានចំនួនជាច្រេីនរយគីឡូក្រាម ហេីយបានមកពីការនេសាទដោយការប្រេីប្រាស់ឧបករណ៍ស្បៃមុងដែលច្បាប់ហាមឃាត់ ។ បន្ទាប់ពីបង្ក្រាបបានទូកឌុកដឹកកូនត្រីល្អិតៗខាងលេី នេះហើយត្រូវបានសមត្តកិច្ចជំនាញជលផលចាក់លែងចូលក្នុងទន្លេវិញ ។ ដោយឡែកជនសង្ស័យ រួមនិងវត្ថុតាងបទល្មេីសត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ។ ឯកឧត្តម ព្រះរាជអាជ្ញាសូមអំពាវនាវដល់បងប្អូន ប្រជានេសាទទាំងអស់បញ្ឈប់នូវសកម្មភាពនេសាទ ខុសច្បាប់ និងការប្រេីប្រាស់ឧបករណ៍ខុសច្បាប់ដែលជាហេតុនាំឲ្យទទួលទោសទណ្ឌ ម្យ៉ាងវិញទៀតការនេសាទខុសច្បាប់ និងប្រេីឧបករណ៍នេសាទល្មេីសច្បាប់ នេះ គឺជាការបំផ្លាញ និងធ្វេីឲ្យហិនហោចពូជមច្ឆាជាតិ និងជា ការបំផ្លាញខ្លួនឯងនៅពេលអនាគត ផងដែរ ៕ សុខ គឹម សៀន
-
កិច្ចប្រជុំពង្រឹងវិន័យ តួនាទីភារកិច្ច កងកម្លាំងអន្តរាគមន៍ ក្នុងកិច្ចសហការការពារសន្តិសុខ សុវត្ថិភាពជូនប្រជា ពលរដ្ឋក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ខេត្តកំពង់ធំ៖ កិច្ចប្រជុំមេបញ្ជាការគ្រប់កងឯកភាព និងនាយទាហាន ដែលមានភារកិច្ចអន្តរាគមន៍ក្នុងកិច្ចសហការការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ត្រូវបានធ្វើឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមមេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ និងបទបញ្ជារបស់ឯកឧត្តមអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២២០២។ កិច្ចប្រជុំនេះដឹកនាំដោយ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងបានបញ្ជាក់ថា កងទ័ពជាកូនចៅរបស់ប្រជាជន ត្រូវបម្រើប្រជាជន និងការពារសុខសន្តិភាព សុវត្ថិភាព ជូនប្រជាជនសប្បាយរីករាយ ដូច្នេះកងទ័ពត្រូវលះបង់គ្រប់បែបយ៉ាង ដើម្បីសន្តិសុខនិងសុវត្ថិភាព ត្រូវបំពេញភារកិច្ចសហការជាមួយនឹងកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីឲ្យបងប្អូន បានជួបជុំក្រុមគ្រួសារ ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅតាមទីវត្តអារាម និងតំបន់ទេសចរណ៍រមណីយដ្ឋាននានាក្នុងខេត្តកំពង់ធំ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានក្រើនរំលឹក ដល់យោធិនគ្រប់រូប និងក្រុមគ្រួសារ ព្រមទាំងណែនាំដល់ប្រជាជនយើងត្រូវបន្តប្រុងប្រយ័ត្នការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ៣ការពារនិង៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន។ ជាមួយនេះផងដែរ ត្រូវចូលរួមផ្សព្វផ្សាយ និងអនុវត្តឱ្យបានត្រឹមត្រូវតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពនៅក្នុងមូលដ្ឋាននីមួយៗ ៕ ដោយ ប៊ុន រដ្ឋា
-
សារសំឡេងពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន ដាក់បទបញ្ជាក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ត្រូវបានផ្សព្វផ្សាយជូនយោធិនខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ សារសំឡេងពិសេសរបស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបាន ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយជូនយោធិនក្នុងកិច្ចប្រជុំមួយនាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់មេបញ្ជាការគ្រប់អង្គភាព និងស្ថាប័ន ការិយាល័យចំណុះ ព្រមទាំងយោធិនទាំងអស់ ត្រូវចូលរួមអនុវត្តដាច់ខាត តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវផ្ដើមចេញពីយោធិនម្នាក់ៗ និងក្រុមគ្រួសារនីមួយៗ ដោយមិនមានអ្នកណាម្នាក់ចូលរួមក្នុងការលេងល្បែងស៊ីសងខុសច្បាប់ ដែលនាំឲ្យខូចខាតផលប្រយោជន៍ក្រុមគ្រួសារ និងក្នុងសង្គមជាតិទាំងមូល។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់កងឯកភាព និងយោធិនគ្រប់រូប ត្រូវសហការជាមួយសមត្ថកិច្ចជំនាញ និងអាជ្ញាធរដែនដី ក្នុងការអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដោយក្នុងភូមិនីមួយៗ និងក្រុមគ្រួសារនីមួយៗ គ្មានការប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ ។ យោធិនគ្រប់រូប និងក្រុមគ្រួសារ បានប្តេជ្ញាចិត្តប្រកាសគាំទ្រទាំងស្រុង នូវបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ដែលកើតមានឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងចូលរួមសហការអនុវត្តតាមបទបញ្ជានេះ…
-
លោកសាស្រ្តាចារ្យ សំបូរ ម៉ាណារ៉ា៖ ពាក្យ «កាច» មិនត្រូវប្រើ ជាមួយគ្រូឬឪពុកម្ដាយឡើយ

ភ្នំពេញ៖សាស្រ្តាចារ្យប្រវត្តិសាស្រ្ត លោក សំបូរ ម៉ាណារ៉ា បានចូល ខ្លួនពន្យល់ថា គ្រូកាចព្រោះសិស្សខុុស មិនមែនគ្រូកាចទើបសិស្ស ខូចទេ។ បើតាមលោកសាស្រ្តចារ្យ «កាច» មិនត្រូវប្រើជាមួយគ្រូឬ ឪពុកម្ដាយឡើយ។នៅក្នុងន័យនេះ លោកសាស្រ្តាចារ្យចង់បណ្ដុះទម្លាប់យុវជន រៀន មើលកំហុសខ្លួនឯងជាមុន មុននឹងទម្លាក់កំហុសដាក់អ្នកដទៃ ដោយ ប្រឹងដោះស្រាយ កុំដោះសារ។ លោក សំបូរ ម៉ាណារ៉ា៖ «ព្រោះខ្ញុំជាមនុស្សដែលមាន វិន័យតឹងរ៉ឹង បំផុត គ្មាននរណាអាចកំចាត់វិន័យដែលខ្ញុំបានកំណត់ឱ្យ សិស្សពីតឹង ទៅធូរបានទេ។ ហេតុអ្វី? ពាក្យក្រឹត្យក្រមនៃវិន័យនេះហើយ ដែល គេ (សិស្ស) ស្រែកថា លោកគ្រូកាច។ តាមពិត គេមិនបានយល់ ពាក្យ [កាច] រហូតថា ឪពុកម្ដាយគាត់ (សិស្ស) កាចទៀត»។ លោកបានពន្យល់បន្ថែមទៀតថា៖ «កាចហ្នឹងក៏ពួកគេក៏ប្រើជាមួយ សត្វឆ្កែដែរ ដូចគេហៅឆ្កែកាច។ ឆ្កែព្រុះយើង វាមិនដឹងថា យើងជា នរណាទេ។ ប៉ុន្តែឪពុកម្ដាយស្ដីថា ប្រៀនប្រដៅយើង យើងថា…
-
អភិបាលខេត្តកំពង់ចាម នាំយកទេយ្យទាន ចង្ហាន់បិណ្ឌបាត្រ វេរប្រគេនដល់ព្រះសង្ឃបិណ្ឌវេនទី៩ នៅវត្តភ្នំព្រះវិហារ ភូមិបឹងវែង ឃុំតាំងក្រសាំង ស្រុកបាធាយ

ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីរាជការជុំវិញខេត្ត អញ្ជើញនាំយកទេយ្យទាន ចង្ហាន់ បិណ្ឌបាត្រ វេរប្រគេនដល់ព្រះសង្ឃ បិណ្ឌវេនទី៩ នៅវត្តភ្នំព្រះវិហារ ស្ថិតនៅភូមិបឹងវែង ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។ ឯកឧត្ដម អ៊ុន ចាន់ដា បានសំណេះសំណាលជាមួយលោកតា លោកយាយ និងប្រជាពុទ្ធបរិស័ទ ប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្ដៅបំផុត ស្ថិតក្រោមម្លប់សុខសន្តិភាព។ ឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកទេយ្យវត្ថុប្រគេន ដល់វត្តរួមមាន អង្ករ ១០០គីឡូក្រាម ទឹកសុទ្ធ ៥កេស ទឹកក្រូច ៥កេស ទឹកដោះគោខាប់ ១កេសធំ តែ ៥កញ្ចប់ ស្ករស ៥គ.ក្រ មី ១កេសធំ ត្រីខ ១យួរ និងបច្ច័យកសាង ចំនួន ៥លានរៀល ចំពោះព្រះសង្ឃ ៧អង្គ…
-
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រជុំដាក់ផែនការបង្ក្រាបបទល្មើសនេសាទ និងល្បែងស៊ីសងទាំងអស់នៅក្នុងខេត្តដាច់ខាតមិនត្រូវ ឲ្យកើតមានឡើយ

កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនៅក្នុងសាលាខេត្តកំពង់ឆ្នាំង ដោយបានដាក់វិធានការយ៉ាងម៉ឺងម៉ាត់ដល់ អភិបាលក្រុង ស្រុកជាពិសេសមេប៉ុស្តិ៍រដ្ឋបាល និងមេឃុំ ជាអ្នកគ្រប់គ្រងផ្ទាល់នៅមូលដ្ឋាន ត្រូវតែបិទល្បែងស៊ីសងគ្រប់ប្រភេទពិសេសឡូតូ កន្ទុយលេខ និងអនឡាញជល់មាន់ ជាបន្ទាន់តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងនោះចំពោះអ្នកមានច្បាប់ ត្រូវធ្វើពាក្យស្នើសុំឡើងវិញ ដើម្បីរដ្ឋបាលខេត្តពិនិត្យជាក់ស្ដែង ។ នៅក្នុងកិច្ចប្រជុំនេះមានការចូលរួមពីមេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍រដ្ឋបាលអធិការក្រុង ស្រុក អភិបាលក្រុងស្រុក និងមន្ទីរអង្គភាពជុំវិញខេត្តសរុបជាង ៣០០នាក់ ។ ឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានបន្តថា ចំពោះការបង្ក្រាបល្បែងស៊ីសង់នេះបើធ្វើមិនបាននោះមេប៉ុស្តិ៍ មេឃុំ ត្រូវទទួលខុសត្រូវជាមួយ ស្រុក ក្រុង ហើយស្រុក ក្រុង ត្រូវទទួលខុសត្រូវជាមួយខេត្ត និងស្នងការខេត្ត។ ចំណែកខេត្តនិងត្រូវទទួលខុសត្រូវចំពោះ មុខនាយករដ្ឋមន្ត្រីចំពោះបទល្មើសនេសាទក៏ដូចគ្នាដែរ ទីបញ្ជាការស្រាលទាំង ៥កន្លែងក្នុងខេត្ត ត្រូវតែដឹកនាំបង្ក្រាបឲ្យអស់មិនឲ្យសល់ឡើយ បើឃុំស្រុកណាធ្វើមិនបានគឺត្រូវទទួលខុសត្រូវចំពោះមុខប្រមុខរាជរដ្ឋាភិបាល ។ ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព អភិបាលក្រុងស្រុកត្រូវពង្រឹងប៉ុស្តិ៍រដ្ឋបាល មេឃុំ និងប្រជាការពារ និងមេភូមិត្រូវមានប៉ុស្តិ៍ប្រចាំការ២៤ម៉ោងនៅតាមគោលដៅ ដោយរៀបចំទំនាក់ទំនងគ្នាតាមវិទ្យុទាក់ទងគ្រប់មូលដ្ឋានដើម្បីក្តាប់សភាពការណ៍និងសហការគ្នាបង្ក្រាបបទល្មើសឲ្យបានទាន់ពេលវេលា…
-
អ្នកសារព័ត៌មានជើងចាស់ម្នាក់នៅកាសែតកម្ពុជាថ្មី បានជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតបុកជាមួយរថយន្តបណ្ដាលឲ្យស្លាប់គួរឲ្យសង្វេគ

ភ្នំពេញ ៖ អ្នកយកព័ត៍មានជេីងចាស់ម្នាក់របស់កាសែតកម្ពុជាថ្មី លោក ឌី រៀ បានជិះម៉ូតូឌ្រីមសង់ មួយគ្រឿងបានបុកជាមួយរថយន្ត Starex នៅផ្លូវបំបែកជាបួន បណ្ដាលឲ្យដួលបោកក្បាលនឹងថ្នល់រងរបួសក្បាលធ្ងន់ធ្ងរ និងបានស្លាប់ពេលរថយន្តសាមុយមកដឹកបញ្ជូនទៅដល់មន្ទីរពេទ្យកាល់ម៉ែត កាលពីវេលាម៉ោង០៩:៤៥នាទីព្រឹកថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅផ្លូវបំបែកជាបួន ក្នុងបរិវេណដីអភិវឌ្ឍន៍បឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ភាគីខាងម៉ូតូម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខភ្នំពេញ 1FD-9887 បេីកបរដោយបុរសម្នាក់ដែលគេស្គាល់ថា ឈ្មោះ ឌី រៀ ជាអ្នកយកព័ត៌មានរបស់កាសែតកម្ពុជាថ្មី បានបុកចំពីមុខពេញទំហឹងជាមួយរថយន្តម៉ាក Hyandai Starex ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខព្រះសីហនុ 2B-5858 បេីកបរដោយបុរសមិនទាន់ស្គាលអត្តសញ្ញាណ បណ្ដាលឲ្យរថយន្តនិងម៉ូតូរងការខូចខាតពីមុខដូចគ្នាយ៉ាងដំណំ ។ ភ្លាមៗតៃកុងរថយន្តត្រូវបានសមត្ថកិច្ចនាំទៅសាកសួរនៅប៉ុស្តិ៍ស្រះចក ។ ចំណែកបុរសម្នាក់ភាគីខាងម៉ូតូ និងអ្នកសារព័ត៌មានរបស់កាសែតកម្ពុជាថ្មី បានរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកបញ្ចូនសង្គ្រោះនៅឯមន្ទីពេទ្យកាលម៉ែត្រ តែអកុសលក៏បានស្លាប់បាត់បង់ជីវិតគួរឲ្យស្រណោះ ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងផ្នែកជំនាញចរាចរណ៍ខណ្ឌដូនពេញ បានចុះធ្វើការវាស់វែង និងប្រគល់ឲ្យទៅខាងការិយាល័យចរាចរណ៍ជេីងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីរង់ចាំដោះស្រាយតាមច្បាប់…
-
ជនពាក់ព័ន្ធចំនួន ៤៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ២២ករណី ទូទាំងប្រទេស កាលពីម្សិលមិញ

ភ្នំពេញ ៖ សូមនិយាយថាទេ ចំពោះគ្រឿងញៀន គ្រឿងញៀន បំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ជនសង្ស័យ ចំនួន ៤៤ នាក់ ( ស្រី ២ នាក់ ) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការប ង្ក្រាទបទល្មើសគ្រឿងញៀនចំនួន ២២ករណីនៅទូទាំងប្រទេស កាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញនេះ ។ ក្នុងចំណោមជនសង្ស័យទាំង ៤៤ នាក់រួមមាន៖ ជួញដូរ៨ករណីឃាត់ ១៥ នាក់( ស្រី ២នាក់ ) ដឹកជញ្ជូនរក្សាទុក៧ ករណីឃាត់១៦ នាក់ចាត់ចែងសម្រួល ១ករណីឃាត់១ នាក់ប្រើប្រាស់ ៦ករណីឃាត់ ១២នាក់ ។វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី ១៨ ខែកញ្ញារួម មាន៖មេតំហ្វេតាមីន (Ice)ស្មើរ ២៥៧,៤៦ ក្រាមនិង ៧កញ្ចប់តូច ។ ជាលទ្ធផលខាងលើ ១២ អង្គភាពបានចូលរួមបង្ក្រាប ៖…
-
ទីប្រឹក្សារាជរដ្ឋាភិបាលអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនដល់អាជ្ញាធរ និងកម្លាំង ប្រជាការពារទាំង១១សង្កាត់ ក្នុងខណ្ឌដូនពេញ

ភ្នំពេញ៖ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធាន អចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្ យជាតិ-អន្តរជាតិ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយក អំណោយអន្តរក្រសួង ចែកជូនដល់អាជ្ញាធរ និងកងកម្លាំង ប្រជា ការពារ មកពី១១សង្កាត់ នៃខណ្ឌដូនពេញ សរុបចំនួន ២០០ នាក់។នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ជា ខេមា អភិបាល អភិបាលខណ្ឌដូនពេញផងដែរ។ មានប្រសាសន៍នៅក្នុងឱកាសជួបជុំកាលពីព្រឹកថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២២ នេះ ឯកឧត្តម ឈិន កេតនា បាន នាំនូវការផ្តាំផ្ញើរសាកសួរ សុខទុក្ខពីថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល ជូនចំពោះ អាជ្ញាធរកងកម្លាំង ប្រជាការពារ ដែល បានមកពីតាមសង្កាត់នានា ក្នុងខណ្ឌដូនពេញ។ ឯកឧត្តម ក៏បានកោតសរសើរដល់ប្រជាការពារ សន្តិសុខ ដែលបាន យក អស់កំលាំងកាយចិត្ត ក្នុងការចូលរួមថែករក្សា សន្តិសុខសណ្តាប់ ធ្នាប់នៅក្នុងភូមិសាស្រ្តខណ្ឌ ដែលជាទីតាំងមួយ មានភ្ញៀវទេសចរ ជាតិ អន្តរជាតិ មកកម្សាន្តជាច្រើន។ សូមបញ្ជាក់ជូនថា…