Category: ព័ត៌មានសង្គម

  • ស្លាប់មនុស្សបីនាក់ បន្ទាប់ពីផ្ទុះអាវុធក្នុងខុនដូរ GOOL GLASS ខណ្ឌបឹងកេងកង

    ស្លាប់មនុស្សបីនាក់ បន្ទាប់ពីផ្ទុះអាវុធក្នុងខុនដូរ GOOL GLASS ខណ្ឌបឹងកេងកង

    ភ្នំពេញ៖ មានករណីផ្ទុះអាវុធមួយបានកើតឡើងបណ្តាលឲ្យជនជាតិចិនបីនាក់បានស្លាប់នៅកន្លែងកើតហេតុ ដែលបានកើតឡើងកាលពីវេលាម៉ោង៧ នឹង០០នាទីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ស្ថិតនៅក្នុងខុនដូរGOOL GLASSអាគារលេខ៣៥ បន្ទប់លេខ៦០៦ ជាន់ទី៦ ភូមិ៦ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ប្រភពព័ត៍មានពីសម្ថកិច្ចបានឲ្យដឹងថា បើយោងតាមការបំភ្លឺ ពីឈ្មោះ HSU YU LIN ភេទប្រុស ជនជាតិ ចិនតៃវ៉ាន់ កាន់លិខិតឆ្លងដែនលេខ 353594178 (ត្រូវជាមិត្តភិក្ក)បានប្រាប់ឲ្យដឹងថា សពជនរងគ្រោះដែលស្លាប់ទាំងបីនាក់រួមមាន ៖១/ឈ្មោះ XIAO LING ភេទប្រុស អាយុប្រហែល 30ឆ្នាំ ជនជាតិ ចិន ស្នាក់នៅ (មិនទាន់ដឹង)។២/ ឈ្មោះ AH WEI ភេទប្រុស អាយុប្រ ហែល 30ឆ្នាំ ជនជាតិ ចិន ស្នាក់នៅ (មិនទាន់ដឹង)។៣/ឈ្មោះAH HONG ភេទប្រុស អាយុប្រហែល 30ឆ្នាំ ជនជាតិ ចិន ស្នាក់នៅ(មិនទាន់ដឹង) ។…

  • នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ឌពួក ៤នាក់ ករណីគាសផ្ទះ លួចយកម៉ូតូ

    នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ឌពួក ៤នាក់ ករណីគាសផ្ទះ លួចយកម៉ូតូ

    ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៤នាក់ ក្រោយពីបានធ្វើសកម្មភាពគាស់ផ្ទះរបស់ប្រជាពលរដ្ឋលួចយកម៉ូតូ ។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង ១និង ៣០នាទីរសៀលថ្ងៃទី ២៨ខែសីហាឆ្នាំ ២០២២នៅចំណុចផ្លូវបេតុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ សេង ឆៃ អាយុ៣៦ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ។ចំណែកបក្សពួក៣នាក់ទៀតបានរត់គេចខ្លួន។ រីឯជនរងគ្រោះមានឈ្មោះ រ៉េត ដារ៉ូ អា យុ ២០ឆ្នាំមានមុខរបរជាជាងជួសជុលទូរសព្ទស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានប្រាប់ឲ្យដឹងថា នៅល្ងាចថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២២ ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1Q 4170 ចេញពីកន្លែងជួសជុលទូរសព្ទទៅផ្ទះជួលហើយទុកនៅមុខផ្ទះជួល រួចក៏ដើរទៅលេងជាមួយមិត្តភក្កិបាត់។ លុះដល់ម៉ោង ២និង៣០រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ជនរងគ្រោះបានត្រឡប់មកពីដើរលេងវិញស្រាប់តែបាត់ម៉ូតូអត់ឃេីញ ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ដើម្បីឲ្យសមត្ថកិច្ចជួយធ្វើការស្រាវជ្រាវចាប់ជនសង្ស័យ។ ក្រោយពីទទួលបានពាក្យបណ្ដឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ក៏បានធ្វើការស្រាវជ្រាវរហូតដល់ម៉ោង១និង៣០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចក៏បានឃេីញជនសង្ស័យខាងលើដើរនៅតាមផ្លូវបេតុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ក៏បានឃាត់ខ្លួនយកមកធ្វើការសាកសួនៅប៉ុស្តិនគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣…

  • ដើមឈើជាច្រើនប្រភេទត្រូវបានដាំឡើងវិញនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក្រោយប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ចាកចេញ

    ដើមឈើជាច្រើនប្រភេទត្រូវបានដាំឡើងវិញនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក្រោយប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ចាកចេញ

    សៀមរាប៖ ដើមឈើជាច្រើនប្រភេទ ក្នុងនោះ មាន បេង នាងនួន គ្រញូង ត្រូវបានអាជ្ញាធរជាតិអប្សរា យកមកដាំដុះនៅក្នុងតំបន់រមណីយដ្ឋានអង្គរ លើទីតាំងដែលប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ របស់ខ្លួនចេញ។ ប្រភពបុគ្គលិកនៃ ក្រុមការងាររបស់អាជ្ញាធរាជាតិអប្សរាបានឱ្យដឹងថា ការដាំដុះដើមឈើឡើងវិញនេះ គឺដាំនៅចំណុចឆកល្វែង ឬកន្លែងដែលត្រូវបានរុះរើសំណង់ តូប ខ្ចុះ ។ដើមឈើដែលត្រូវដាំជាប្រភេទឈើប្រណិតមានដូចជា បេង នាងនួន គ្រញូង កកោះ គគី ធ្នង់ ជាដើម។ដោយឡែកសម្រាប់តំបន់អង្គរ នៅតំបន់ដីដែលដកហូតបានពីប្រជាពលរដ្ឋដែលរស់នៅ និងអាស្រ័យផលនៅលើដីតំបន់នេះ អាជ្ញាធរជាតិអប្សរា តម្រូវឱ្យដាំតែឈើពីរប្រភេទទេ គឺប្រភេទឈើបេង និងគ្រញូង។ គួរបញ្ជាក់ថា ចំណុចទីតាំងដែលក្រុមការងារអាជ្ញាធរជាតិអប្សារាដាំដើមឈើឡើងវិញមាននៅជុំវិញស្រះស្រង់ ភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ នៅភូមិទក្សិណត្បូង និងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប៕ដោយ:ង៉ាន ទិត្យ

  • ជនសង្ស័យចំនួនបីនាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ អនីតិជនត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត

    ជនសង្ស័យចំនួនបីនាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ អនីតិជនត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត

    បន្ទាយមានជ័យ៖ នគរបាលការិយាល័យ ប្រឆាំងការ ជួញដូរមនុស្សនិងការពារអនីតិជន នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ បានបញ្ជូនខ្លួនជនសង្ស័យ ជា យុវជន ចំនួនបី នាក់ ក្នុងចំណោមគ្នីគ្នាបួននាក់ ពាក់ព័ន្ធ ករណីរំលោភ សេពសន្ថវៈ លើក្មេងស្រីអាយុ ១៥ឆ្នាំម្នាក់ ទៅសាលា ដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការ តាមនីតិវិធី ។ លោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យ បានឲ្យដឹងថា៖ជនសង្ស័យមាន ១.ឈ្មោះហឿម សុជា អាយុ២២ឆ្នាំ(ជាសង្សារ) ស្រុកកំណើតភូមិកណ្តាល ត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង,២.-ឈ្មោះពិចិត្រ សាធា អាយុ១៧ឆ្នាំ នៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងទី៣.ឈ្មោះ ហួត ភិល អាយុ២០ឆ្នាំ ស្រុកកំណើត នៅភូមិ-ឃុំអូរស្រឡៅ ស្រុកវាលវែង ខេត្តពោធិសាត់ មុខរបរ (បើកឡានដឹកទឹកកក) ។ចំណែកទី៤.ឈ្មោះ ឆន សុវណ្ណរដ្ឋ…

  • បន្ទាប់ពីមានបញ្ហាមិនចេះអស់៖ អភិបាល ខេត្ត បន្ទាយមានជ័យបញ្ជាឱ្យមន្ត្រីចុះធ្វើអធិការកិច្ច និងស្នើដកអាជ្ញាប័ណ្ណភាស៊ីចំណតនៅថ្មពួកនិងនៅបឹងត្រកួន

    បន្ទាប់ពីមានបញ្ហាមិនចេះអស់៖ អភិបាល ខេត្ត បន្ទាយមានជ័យបញ្ជាឱ្យមន្ត្រីចុះធ្វើអធិការកិច្ច និងស្នើដកអាជ្ញាប័ណ្ណភាស៊ីចំណតនៅថ្មពួកនិងនៅបឹងត្រកួន

    បន្ទាយមានជ័យ៖ឯកឧត្តម អ៊ុ រាត្រី អភិបាល ខេត្តបន្ទាយ មានជ័យបានបញ្ជាឱ្យអភិបាលរងខេត្តម្នាក់ដឹកនាំមន្ត្រីអាជ្ញាធរនិងជំនាញចុះអធិការកិច្ច និងស្នើបញ្ចប់អាជ្ញាប័ណ្ណ ភាស៊ីចំណតនៅថ្មពួកមួយកន្លែងនិងនៅបឹងត្រកួនមួយយកន្លែងទៀត ត្បិតម្ចាស់ទទួលអនុវត្តហូត ភាស៊ីនេះ គឺលោកវរសេនីយ៍យោធា គី ជា បង្ករឿងឥតល្ហែ ធ្វើឱ្យពលរដ្ឋជាអាជីវករមានការថ្នាំងថ្នាក់ ។ អភ៊ិបាលនិងជាប្រធានគណ:បញ្ជាការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ជាដូច្នេះក្នុងកិច្ចប្រជុំគណ:បញ្ជាការកងឯកភាពរដ្ឋបាលខេត្តកាលពីថ្ងៃទី២៣ខែសីហាកន្លងទៅ ។ឯកឧត្ដម បានបញ្ជាក់និងបញ្ជាថា : លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តត្រូវពិនិត្យនិងន ចុះបន្ទាន់ដឹកនាំមន្ត្រីទីចាត់ការអន្តរវិស័យ ទីចាត់ការ ហិរញ្ញវត្ថុសាលាខេត្ត ស្រុកនិងរកមេធាវីចុះអធិការកិច្ច ពិនិត្យលើការអនុញ្ញាតិរបស់ខេត្តលើកិច្ចសន្យាសៀវភៅបន្ទុកលើភាស៊ីចំណតនៅស្រុកថ្មពួកព្រោះ គាត់បង្កឮ តែរឿងច្រើនឥតឈប់ឈរ ហើយបង្កឱ្យរាស្ត្រក្តីក្រហាយ ហើយនាំរឿងអំពល់ទៅដល់ថ្នាក់លើ ។ពលរដ្ឋបាន ប្តឹងចូលទៅដល់ទំព័រហ្វេសប៊ុករបស់សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃផងទៀត ។ ឯកឧត្ដម អ៊ុ រាត្រី ក៏ព្រមានដែរដល់លោក អែម សុខា អភិបាលស្រុកថ្មពួកថា កុំឱ្យ ប៉ះពាល់លាភ អីនឹងម្ចាស់ ភាស៊ី ។ តែបើអភិបាលមិនប៉ះ ប្រយ័ត្នអភិបាលរង (យង់ យឺន)…

  • មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ រំលឹកអំពីសាមគ្គីភាពផ្ទៃ ក្នុង ដល់អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង ដែលទើបប្រកាសចូលកាន់តំណែង

    មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ រំលឹកអំពីសាមគ្គីភាពផ្ទៃ ក្នុង ដល់អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង ដែលទើបប្រកាសចូលកាន់តំណែង

    ស្ទឹងត្រែង៖ឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការក្រសួង មហាផ្ទៃ តំណាងសម្តេក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃ គណៈអភិបាលខេត្តស្ទឹងត្រែងប្រាំមួយរូប កាល រសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នៅសាលាខេត្តស្ទឹងត្រែង ។ពិធីនេះក៏មានការអញ្ជើញចូលរួមពី ប្រធាន ក្រុមប្រឹក្សា ខេត្តស្ទឹងត្រែង ឯកឧត្តម ឈាង ឡាក់ ,អភិបាលខេត្ត ស្ទឹងត្រែង ឯកឧ្តម ស្វាយ សំអ៊ាង ,ប្រធានអង្គភាព កងកម្លាំងទាំង៣ ,អភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ និងមន្ត្រីខេត្ត ក្រុង ស្រុក ។ មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានរំលឹកនិងផ្តាំផ្ញើដល់អភិបាលរង នៃ គណៈអភិបាលខេត្តស្ទឹងត្រែង ដែលទើបត្រូវបាន ផ្ទេរភារកិច្ច និងការតែងតាំងមុខតំណែងថ្មីទាំងអស់ ត្រូវចេះរួមសាមគ្គីគ្នា និងធ្វើការងាររួមគ្នា បន្ទាប់ពី រាជរដ្ឋាភិបាល បានផ្តល់ទំនុកចិត្ត និងប្រគល់ភារកិច្ច សម្រាប់ការអនុវត្តនៅរដ្ឋបាលថ្នាក់ក្រោមជាតិ…

  • អាជ្ញាធរខេត្តព្រះសីហនុ ប្តេជ្ញា ស្រាវជ្រាវឱ្យដល់ឫសគល់មេក្លោង ជនល្មើសមកផ្តន្ទាទោសតាមច្បាប់ឱ្យខាងតែបាន ករណីទិញ-លក់ពលកម្ម ការជួញដូរ និងការបង្ខាំងមនុស្សដោយខុសច្បាប់

    អាជ្ញាធរខេត្តព្រះសីហនុ ប្តេជ្ញា ស្រាវជ្រាវឱ្យដល់ឫសគល់មេក្លោង ជនល្មើសមកផ្តន្ទាទោសតាមច្បាប់ឱ្យខាងតែបាន ករណីទិញ-លក់ពលកម្ម ការជួញដូរ និងការបង្ខាំងមនុស្សដោយខុសច្បាប់

    ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លើករណី ការទិញលក់ពលកម្ម ការជួញដូរ និងការបង្ខាំងមនុស្សដោយខុសច្បាប់ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ។ អង្គប្រជុំ បានដាក់ចេញវិធានការដូចខាងក្រោម៖១- គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមានឯកឧត្តមព្រះរាជអាជ្ញា ជាអ្នកដឹកនាំការស្រាវជ្រាវ និងសម្របសម្រួលនីតិវិធី ពាក់ព័ន្ធនឹងការទិញ-លក់ពលកម្ម ការជួញដូរ ការបង្ខំាង និងត្រូវចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់ឱ្យបានធ្ងន់ធ្ងរជាដាច់ខាត ។ ២-ចំពោះទីតាំងដែលជនល្មើសប្រើប្រាស់សម្រាប់ការទិញ-លក់កម្លាំងពលកម្ម ការជួញដូរ និងការបង្ខាំងមនុស្សដោយខុសច្បាប់ គឺត្រូវបិទអាជីវកម្មជាដាច់ខាត និងនាំយកជនល្មើស និងម្ចាស់ទីតាំងដែលចូលរួមសមគំនិត មកផ្តន្ទាទោសតាមច្បាប់ឱ្យបានធ្ងន់ធ្ងរ និងដោយគ្មានការលើកលែងឡើយ ។ សូមជម្រាបជូនថា ចំពោះប្រតិបត្តិការស្រាវជ្រាវ និងបង្រ្កាបករណីការទិញ-លក់ពលកម្ម ការជួញដូរ និងការបង្ខាំងមនុស្សដោយខុសច្បាប់ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ អាជ្ញាធរពាក់ព័ន្ធ នឹងអនុវត្តឱ្យបានហ្មត់ចត់ជាទីបំផុត ដោយស្រាវជ្រាវឱ្យដល់ឫសគល់ និងមេក្លោង ដើម្បីនាំខ្លួនជនល្មើសមកផ្តន្ទាទោសតាមច្បាប់ឱ្យខាងតែបាន ៕ ដោយ ៖ សាវុន

  • សមត្ថកិច្ចឃាត់ខ្លួន ជនពាក់ព័ន្ធចំនួន ៣៤នាក់ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ១៨ករណី ទូទាំងប្រទេស នៅថ្ងៃទី២៤ ខែសីហា

    សមត្ថកិច្ចឃាត់ខ្លួន ជនពាក់ព័ន្ធចំនួន ៣៤នាក់ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ១៨ករណី ទូទាំងប្រទេស នៅថ្ងៃទី២៤ ខែសីហា

    ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៣៤ នាក់ ( ស្រី ២ នាក់ ) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ១៨ ករណី នៅទូ ទាំង ប្រទេស កាលពីថ្ងៃ ទី ២៤ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ ។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ។ ដូច្នេះ សូមនិយាយថាទេ ចំពោះ គ្រឿងញៀន គ្រឿងញៀន បំផ្លាញ់អនាគត់អ្នក និងក្រុមគ្រួសារអ្នក.! ក្នុង ចំណោម ជនសង្ស័យ ទាំង ចំនួន ៣៤ នាក់ រួម មាន ៖ ជួញដូរ ១៤…

  • ក្រសួងដែនដី៖ ប្រជាពលរដ្ឋដែលបានតាំងទីលំនៅខុស ច្បាប់ក្នុងតំបន់ រមណីយដ្ឋានអង្គរ ៦៨៩គ្រួសារ បានស្ម័គ្រចិត្តរុះរើទៅរស់នៅ ភូមិធម្មជាតិរុនតាឯក

    ក្រសួងដែនដី៖ ប្រជាពលរដ្ឋដែលបានតាំងទីលំនៅខុស ច្បាប់ក្នុងតំបន់ រមណីយដ្ឋានអង្គរ ៦៨៩គ្រួសារ បានស្ម័គ្រចិត្តរុះរើទៅរស់នៅ ភូមិធម្មជាតិរុនតាឯក

    ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ បានបញ្ជាក់ក្នុងសេចក្តី ប្រកាសព័ត៌មានថា គិតចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ មានប្រជាពលរដ្ឋ ប្រជាពលរដ្ឋរស់នៅលើសំណង់ខុស ច្បាប់តំបន់រមណីយដ្ឋានអង្គរ ចំនួន៦៨៩គ្រួសារ ស្ម័គ្រចិត្តរុះរើទៅរស់ នៅភូមិធម្មជាតិរុនតាឯក។ក្រសួងដែនដី៖ប្រជាពលរដ្ឋដែលបានតាំងទីលំនៅខុស ច្បាប់ក្នុងតំបន់ រមណីយដ្ឋានអង្គរ ៦៨៩គ្រួសារ បានស្ម័គ្រចិត្តរុះរើទៅរស់នៅ ភូមិធម្មជាតិរុនតាឯក។ តាមសេចក្តីប្រកាសព័ត៌មានខាងលើ បានបញ្ជាក់ឱ្យដឹងថា ដើម្បី ដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយ ដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់ អាជ្ញាធរ ជាតិអប្សរា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន ចាត់បញ្ចូនក្រុមការងារបច្ចេកទេសចំនួន ៦៨ក្រុម មានមន្ត្រី ជំនាញ សរុបចំនួន ៧៨១ រូប ចុះសហការជាមួយមន្ត្រីរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចំនួន ៣៥២ រូប ដោយមានការសហការ ជាមួយ មន្ត្រីមូលដ្ឋានថ្នាក់ភូមិ រដ្ឋបាលឃុំ សង្កាត់…

  • អភិបាលខេត្តកំពង់ស្ពឺ ដឹកនាំក្រុមការងារចុះសួរសុខទុក្ខកងកម្លាំងនៃបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងឈរជើងប្រចាំការដាំកូនឈើនៅភ្នំតាម៉ៅ

    អភិបាលខេត្តកំពង់ស្ពឺ ដឹកនាំក្រុមការងារចុះសួរសុខទុក្ខកងកម្លាំងនៃបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងឈរជើងប្រចាំការដាំកូនឈើនៅភ្នំតាម៉ៅ

    ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារនិងមន្រ្តីរាជការនៃរដ្ឋបាលខេត្តចុះសួរសុខទុក្ខ និងឧបត្ថម្ភគ្រឿងឧបភោគ បរិភោគដល់កងកម្លាំងនៃបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងឈរជើងប្រចាំការនៅទីតាំងផ្ទាល់ ដើម្បីរៀបចំដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ ក្នុងស្រុកបាទី ខេត្តតាកែវ យ៉ាងសកម្ម ស្របតាមអនុសាសន៍ណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។