-
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ថ្លែងថា កម្លាំងនគរបាលទូទាំងខេត្ត ត្រូវចុះបង្ក្រាបរាល់ការលក់ ចែកចាយ និង អ្នកជក់បារីអេឡិចត្រូនិចគ្រប់ទីកន្លែង

ខេត្តបន្ទាយមានជ័យ ៖ ស្នងការនគរបាលខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់នគរបាលទូទាំងខេត្តបន្ទាយមានជ័យ ទាំងអស់ត្រូវធ្វើការទប់ស្កាត់ និងបង្ក្រាប រាល់សកម្មភាពជួញដូរ លក់ចែកចាយ និងអ្នកប្រើប្រាស់ បារីអេឡិចត្រូនិច ( Cigarettes Electronic ) អ្នកទាំងអស់នេះត្រូវ កសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ដោយមិនអាចអត់អោនឲ្យបាន។
-
បុរសម្នាក់ ជាមន្រ្តីនគរបាល បានដកកាំភ្លើងខ្លីបាញ់មេឃ ២គ្រាប់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ ៖ បុរសម្នាក់ ដែលជាមន្រ្តីនគរបាលម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីឈរស្រែកឡូឡា នៅខាងមុខផ្ទះអ្នកជិតខាង រួចហើយបានដកកាំភ្លើងខ្លីបាញ់មេឃចំនួន ២គ្រាប់។ ហេតុការណ៍ ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៤០នាទីយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលំ នៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
-
រដ្ឋបាលខេត្តកំពត បិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្តឆ្នាំ២០២២

កំពត ៖ ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្តឆ្នាំ២០២២ មាន៦វិញ្ញាសារ និងមានកីឡាករចូលរួមជិតមួយពាន់នាក់ បន្ទាប់ពីឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញចាប់ពីថ្ងៃទី១៥ ខែសីហាមក ត្រូវបានធ្វើពិធីបិទការប្រកួតនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ការប្រកួតលើវិញ្ញាសារនីមួយៗបានរកឃើញម្ចាស់ពានរង្វាន់ជើងឯកហើយ និងបានបិទបញ្ចប់ដោយភាពសប្បាយរីករាយបំផុត។
-
កម្លាំងវរសេនាតូចលេខ៤១៤ កងពលតូចថ្មើរជើងលេខ៤១ សហការជាមួយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានចុះជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះជំនន់ទឹកភ្លៀង ក្នុងតំបន់កំពុងឈរជើងឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ក្នុងភូមិសាស្រ្តរបស់ខ្លួន កំពុងឈរជើងដែលមានប្រជាពលរដ្ឋកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងជន់លិច កម្លាំងវរសេនាតូចលេខ៤១៤ ចំណុះឲ្យកងពលតូចថ្មើរជើងលេខ៤១ នៃយោធភូមិភាគទី៤ ក្រោមបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ រឹម គុយ មេបញ្ជាការការវរសេនាតូចលេខ៤១៤ បានចាត់តាំងលោក វរសេនីយ៍ត្រី ស្មុត ម៉ាច មេញ្ជាការរង ដឹកនាំកម្លាំងកងទ័ព ចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះប្រឡាយ ប្រជាការពារ និងអាជ្ញាធរភូមិ-ឃុំ
-
អភិបាលខេត្តព្រះវិហារ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅស្រុកពីរជាប់ព្រំដែនកម្ពុជា-ថៃ និងឡាវ និងបន្តចុះពិនិត្យទីទួលសុវត្ថិភាព នៅក្នុងស្រុកជ័យសែន

ខេត្តព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះទៅកាន់ស្រុកពីរ គឺស្រុកជាំក្សាន្ត និងស្រុកឆែប ដែលស្ថិតនៅជាប់ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ ដើម្បីពិនិត្យពីស្ថានភាពជំនន់ទឹកភ្លៀងនៅទីនោះ រួចបន្តដំណើរពីតំបន់ព្រំដែន ឆ្ពោះទៅកាន់ស្រុកជ័យសែន ស្ថិតក្នុងចម្ងាយផ្លូវជាង ១០០គីឡូម៉ែត្រ ដើម្បីពិនិត្យ និងរៀបចំទីទួលសុវត្ថិភាព ត្រៀមទប់ទល់ និងសង្គ្រោះប្រជាពលរដ្ឋ ចេញពីជំនន់ទឹកភ្លៀង ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ឥតឈប់ឈរបែបនេះ។ មន្ត្រីខេត្តព្រះវិហារបានឲ្យដឹងថា ការអញ្ជើញចុះទៅកាន់ស្រុកទាំងពីរ គឺ ស្រុកជាំក្សាន្ត នៅចំណុចមុំបី និងស្រុកឆែប ត្រង់ចំណុចឃុំកំពង់ស្រឡៅ ដែលជាតំបន់ស្ថិតនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ និងបន្តដំណើរឆ្ពោះទៅកាន់ស្ពានពុទ្រា ស្ថិតក្នុងស្រុកជ័យសែន នៅថ្ងៃទី២១សីហាឆ្នាំ២០២២នេះ ក្នុងគោលបំណង ដើម្បីពិនិត្យពីស្ថានភាពជំនន់ទឹកភ្លៀង និងទីតាំងដែលរងដោយទឹកជំនន់ ពិនិត្យស្ពាន និងពិនិត្យទីទួលសុវត្ថិភាព ដើម្បីត្រៀមបង្កាទប់ស្កាត់ទឹកជំនន់ និងការជួយសង្គ្រោះប្រជាពលរដ្ឋ ចាកចេញពីជំនន់ទឹកភ្លៀង ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ ហើយបង្កជាទឹកជំនន់លិចលង់ប្រជាពលរដ្ឋនោះ។ មន្ត្រីខេត្តដដែលបានឲ្យដឹងទៀតថា ខណៈនេះអាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានត្រៀមប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប សម្រាប់ចុះអន្តរាគមន៍ជួយប្រជាពលរដ្ឋ គេចចេញពីជំនន់ទឹកភ្លៀង ដែលកើតឡើងជាយថាហេតុ ស្របពេលដែលកម្ពុជា ក៏ដូចខេត្តព្រះវិហារ កំពុងទទួលរងជ្រលងសម្ពាធទាបសមុទ្រតុងកឹង…
-
អង្គភាពកងពលតូចអន្តរាគមន៍លេខ៨ បានបញ្ចេញកម្លាំង ចល័តចុះអន្តរាគមន៍ជួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង

(ខេត្តព្រះវិហារ)៖ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៨ បានបញ្ចេញកម្លាំង ចល័តចុះអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋ នៅក្នុងភូមិសាស្រ្ត ឃុំកន្ទួត និងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលកំពុងរងនូវការជន់លិចដោយសារជំនន់ទឹកភ្លៀង ។ លោកវរសេនីយ៍ឯក ជា ឈុន មេបញ្ជាការរង នាយសេនាធិការ កងពលតូចអន្តរាគមន៍លេខ៨ បានបញ្ជាក់ថា ក្រោមការណែនាំចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ និងការដឹកនាំបញ្ជាដោយផ្ទាល់ពី ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៨ អង្គភាពបានត្រៀមលក្ខណ:ប្រុងប្រៀបរួចជាស្រេច នៅក្នុងការជួយអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋ ចេញពីលំនៅឋាន ទៅកាន់ទីតាំងសុវត្តិភាព និងត្រៀមលក្ខណៈ ២៤លើ២៤ម៉ោង សម្រាប់ជួយសង្រ្គោះ ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ដើម្បីឆ្លេីយតបទៅនឹងសំណូមពរ ពីអាជ្ញាធរក្នុងមូលដ្ឋាន បានទាន់ពេលវេលាផងដែរ ។ លោកនាយសេនាធិការ បានបញ្ជាក់ឲ្យដឹងទៀតថា…
-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី១៩ សីហា ឆ្នាំ២០២២ (មានវីដេអូ)

-
អភិបាលរងខណ្ឌមានជ័យ ចុះសម្របសម្រួលបើកប្រាក់ឈ្នួលពលកម្មជូនកម្មករជាង១០០នាក់ ក្នុងការដ្ឋានសំណង់ធនាគារហត្ថា

ភ្នំពេញ: លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងតំណាងក្រសួងកាងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀល ថ្ងៃព្រហស្បតិ៍ត ទី ១៨ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញបើកប្រាក់ខែជូនកម្មករសរុប ចំនួន ១៣១ នាក់ ដែលបានធ្វើការតវ៉ា់ទាមទារបើកប្រាក់ខែ សម្រាប់ខែកក្កដា របស់ក្រុមហ៊ុនសាងសង់ SBS ដែលម៉ៅការពីក្រុមហ៊ុន SMED ដែលមានទីតាំងស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ហើយមិនបើកប្រាក់ខែជូនពួកគាត់។ គួររំលឹកផងដែរថា កាលពីព្រឹកថ្ងៃទី១៧ ខែសីហា មានករណីកម្មករ៤៥ នាក់ បានធ្វើការតវ៉ា់ទាមទារបើកប្រាក់ខែ សម្រាប់ខែកក្កដា ពីក្រុមហ៊ុនសាងសង់ SBS ដែលម៉ៅការពីក្រុមហ៊ុន CMED មិនបានបើកប្រាក់ខែជូនពួកគាត់ សរុបចំនួន ១៣១ នាក់ សរុបទឹកប្រាក់ចំនួន ៥០ ០០០ដុល្លារ។ បន្ទាប់មក លោកឌី រត្ន័ខេមរុណ និងតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកប្រាក់ខែ សម្រាប់ខែកក្កដា…
-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី១៨ សីហា ឆ្នាំ២០២២ (មានវីដេអូ)

-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី១៩ សីហា ២០២២ (មានវីដេអូ)
